លោក ស៊ិន ចាន់សេរីវុត្ថា៖ ជើងហោះហើររវាងកម្ពុជា-ថៃនៅតែមានដំណើរការធម្មតា
newsare.net
ទោះបីកម្ពុជា និងថៃកំពុងមានភាពតានតឹងដាក់គ្នានៅតាមតំបន់ព្រំដែនក៏ដោយក៏មកទល់ពេលនេះ ជើងហោះហើលោក ស៊ិន ចាន់សេរីវុត្ថា៖ ជើងហោះហើររវាងកម្ពុជា-ថៃនៅតែមានដំណើរការធម្មតា
ទោះបីកម្ពុជា និងថៃកំពុងមានភាពតានតឹងដាក់គ្នានៅតាមតំបន់ព្រំដែនក៏ដោយក៏មកទល់ពេលនេះ ជើងហោះហើររវាងប្រទេសទាំង ២ នៅតែមានដំណើរការជាធម្មតា ពោលមានរហូតទៅដល់ ៣៣ជើងហោះហើរក្នុងមួយសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចេញមកបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថាដូចនេះធ្វើឡើង បន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមនូវលិខិតជាភាសាថៃស្តីពី «ការផ្អាកជើងហោះហើររវាងកម្ពុជា-ថៃ»។ អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាចាត់ទុកការចែកចាយព័ត៌មានខាងលើជារឿងមិនពិត និងមានចរិតញុះញង់៕ Read more














