Cambodia



លោកដូណាល់ ត្រាំ ប្តូរចិត្ត លើកលែងពន្ធនាំចូល លើទំនិញស្បៀងអាហារ​មួយចំនួនដែលមានតម្លៃកាន់តែថ្លៃ

ប្រមាណ​៧ខែក្រោយ​ការ​ដំឡើងពន្ធលើទំនិញនាំចូលគ្រប់មុខ នៅទីបំផុត​ កាលពីថ្ងៃសុក្រទី​១៤វិច្ឆិ

COP30៖ ជនជាតិ​ដើមភាគតិចនិង​សកម្មជន​​ច្រើនពាន់នាក់ ​ដើរដង្ហែក្បួនទាមទារ​ដំណោះស្រាយ​​វិបត្តិអាកាសធាតុ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការ​ទៅ​អស់​មួយ​

COP30៖ ជនជាតិ​ដើមភាគតិចនិង​សកម្មជន​​ច្រើនពាន់នាក់ ​ដើរដង្ហែក្បួនទាមទារ​ដំណោះស្រាយ​​វិបត្តិអាកាសធាតុ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការ​ទៅ​អស់​មួយ​សប្ដាហ៍​ហើយ​ មុននឹងត្រូវបិទបញ្ចប់នៅចុងសប្តាហ៍​ក្រោយ​។ កាលពីថ្ងៃទី​១៥វិច្ឆិកាម្សិលមិញ មានជនជាតិដើមភាគតិច និងសកម្មជនបរិស្ថាន​ច្រើនពាន់នាក់ បានជុំគ្នា​​ដើរដង្ហែរក្បួន​ នៅក្បែរទីតាំងសន្និសីទ ដើម្បីទាមទារយុត្តិធម៌​អាកាសធាតុ និងបាន​ដង្ហើយ​ហៅឲ្យ​ប្រទេសទាំងអស់ រួមគ្នា​​រកដំណោះស្រាយ​វិបត្តិអាកាសធាតុ​ឲ្យ​បាន​។​

លើសពីទំនិញដែលហាមឃាត់ តើកម្ពុជាគួរបិទទាំងស្រុងការនាំចូលទំនិញគ្រប់ប្រភេទពីថៃ?

ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ

លើសពីទំនិញដែលហាមឃាត់ តើកម្ពុជាគួរបិទទាំងស្រុងការនាំចូលទំនិញគ្រប់ប្រភេទពីថៃ?

ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ មានការជជែកវែកញែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមពីការធ្វើពហិការទំនិញថៃគ្រប់មុខ និងការលើកឡើងពីការបិទការនាំចូលទំនិញថៃទាំង​ស្រុង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកជាយោបល់ថា ការពហិការ និងការបិទការនាំចូលទំនិញរបស់ថៃ ជាមធ្យោបាយមួយ ដែលកម្ពុជាអាចទប់ស្កាត់ភាគីថៃមិនឲ្យមានលទ្ធភាពទិញអាវុធ មកបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបន្តទៅទៀត។ តើកម្ពុជាគួរពហិការនិងបិទការនាំចូលទំនិញថៃទាំងអស់ដែរឬទេ?

អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ការចាប់ដំណើរការទូរទស្សន៍អាស៊ីសេរី

បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទូរទស្សន៍អាស៊ីសេរីនឹងចាប់ដំណើរការជាផ្

អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ការចាប់ដំណើរការទូរទស្សន៍អាស៊ីសេរី

បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទូរទស្សន៍អាស៊ីសេរីនឹងចាប់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចាត់ទុកទូរទស្សន៍អាស៊ីសេរីនេះថា ជា ប្រភពព័ត៌មានមួយទៀត បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្អាកការផ្សាយរបស់ខ្លួន តាំងពីថ្ងៃទី៨ខែតុលា។ ក្រសួងព័ត៌មានបានប្រតិកម្មថា ក្រសួងផ្តល់សារសំខាន់លើភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ។

សមាគមមីក្រូហិរញ្ញវត្ថុថា នារីម្នាក់ដែលត្រូវគេធ្វើឃាត មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យនេះ

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈលិខិតមួយច្បាប់បានចេញម

សមាគមមីក្រូហិរញ្ញវត្ថុថា នារីម្នាក់ដែលត្រូវគេធ្វើឃាត មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យនេះ

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈលិខិតមួយច្បាប់បានចេញមកបញ្ជាក់ថា នារីវ័យក្មេងម្នាក់ដែលត្រូវបានអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់នៅក្រោយផ្ទះ ក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ មិនមែនជាបុគ្គលិកបម្រើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញមកបំភ្លឺយ៉ាងដូច្នេះ បន្ទាប់ពីបណ្តាញសារព័ត៌មានជាច្រើនបានផ្សាយថា ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកធ្វើការខាងមីក្រូហរិញ្ញវត្ថុ ហើយត្រូវបានកូនបំណុលសម្លាប់នៅពេលជនរងគ្រោះទៅទារលុយ។

លោក ហ៊ុន ម៉ាណែតថា អាមេរិកនឹងធានាមិនឲ្យផ្ទុះអាវុធជាថ្មីនៅព្រំដែនខ្មែរ-ថៃ

នៅ​យប់​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា​នេះ ​ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​លោក​ ហ៊ុន ​ម៉ាណែត​ បាន​ជួប​

លោក ហ៊ុន ម៉ាណែតថា អាមេរិកនឹងធានាមិនឲ្យផ្ទុះអាវុធជាថ្មីនៅព្រំដែនខ្មែរ-ថៃ

នៅ​យប់​ថ្ងៃ​ទី​ ១៤​ វិច្ឆិកា​នេះ ​ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​លោក​ ហ៊ុន ​ម៉ាណែត​ បាន​ជួប​ពិ​ភាក្សា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​សភាព​ការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ​នេះ​។​ ជំនួប​តាម​ទូរ​ស័ព្ទ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​និង​ប្រធា​នា​ធិ​បតី​អាមេរិក​ កើត​ឡើង​ក្រោយ​ពេល​ដែល​យោធា​ថៃ​បើក​ការ​បាញ់​ប្រហារ​មក​លើ​ពល​រដ្ឋ​កម្ពុជា​នៅ​ភូមិ​ព្រៃ​ចាន់​ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​។

កម្ពុជា-វៀតណាមប្រកាសពង្រឹងសន្តិភាពតាមព្រំដែន ចំពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ

កម្ពុជា និងវៀតណាម ប្តេជ្ញាចាប់ដៃគ្នាលើកកម្ពស់មិត្តភាព ស្ថិរភាព និងសន្តិភាពនៅតាមបន្ទាត់ព្រ

កម្ពុជា-វៀតណាមប្រកាសពង្រឹងសន្តិភាពតាមព្រំដែន ចំពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ

កម្ពុជា និងវៀតណាម ប្តេជ្ញាចាប់ដៃគ្នាលើកកម្ពស់មិត្តភាព ស្ថិរភាព និងសន្តិភាពនៅតាមបន្ទាត់ព្រំដែន ពិសេសបង្កើនជំនឿទុកចិត្តនយោបាយរវាងគ្នា។ ជំហរការទូតនៃប្រទេសទាំងពីរ ស្តែងឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់វៀតណាម ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាពេលនេះ គឺបានបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាប្រពៃណី និងភាពរីកចម្រើននៃប្រជាជាតិទាំងពីរ។

រដ្ឋមន្ត្រីព័ត៌មានថា ពលរដ្ឋខ្មែរម្នាក់ពិតជាបានស្លាប់ដោយការបាញ់ប្រហាររបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានឲ្យដឹងនៅថ្ងៃសៅរ៍ទី ១៥វិច្ឆិកានេះថា ពលរដ្ឋខ្ម

រដ្ឋមន្ត្រីព័ត៌មានថា ពលរដ្ឋខ្មែរម្នាក់ពិតជាបានស្លាប់ដោយការបាញ់ប្រហាររបស់យោធាថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានឲ្យដឹងនៅថ្ងៃសៅរ៍ទី ១៥វិច្ឆិកានេះថា ពលរដ្ឋខ្មែរមួយរូបពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរជ្រាបថា កងយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរកាលពីរសៀលថ្ងៃទី ១២វិច្ឆិកាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដោយបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។

អ.ស.ប. ទាញសញ្ញាអាសន្ន​អំពី​ការសម្លាប់រង្គាលនៅ​ស៊ូដង់ និងសន្យា​​ស្វែងរកយុត្តិធម៌

ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាន​ទាញសញ្ញាអាសន្ន​កាលពីថ្ងៃសុក្រទី​១៤វិច្

អ.ស.ប. ទាញសញ្ញាអាសន្ន​អំពី​ការសម្លាប់រង្គាលនៅ​ស៊ូដង់ និងសន្យា​​ស្វែងរកយុត្តិធម៌

ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាន​ទាញសញ្ញាអាសន្ន​កាលពីថ្ងៃសុក្រទី​១៤វិច្ឆិកា ទាក់ទិននឹងការសម្លាប់រង្គាលដ៏ព្រៃផ្សៃ ដែលកំពុងតែកើតឡើងនៅស៊ូដង់​។ ក្រៅពីបាន​ស្តីបន្ទោសពីភាពអសកម្ម​របស់​សហគមន៍អន្តរជាតិ លោក Volker Türk ឧត្តមស្នងការសិទ្ធិមនុស្ស បាន​គំរាមទៅកាន់​ជនដៃដល់ដែល​ប្រព្រឹត្តិអំពើកាប់សម្លាប់ ថា​ស្ថាប័ន​លោក​ នឹង​ទាមទាររកយុត្តិធម៌ជូន​ប្រជាជន​ស៊ីវីលស៊ូដង់ ​។

ប្រទេសចិនសន្យាបង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសថៃ

នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ចិនបានអះអាងថានឹងបង្កើតចំណងមិត្តភាពជាមួយប្រទេសថៃឲ

ប្រទេសចិនសន្យាបង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសថៃ

នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ចិនបានអះអាងថានឹងបង្កើតចំណងមិត្តភាពជាមួយប្រទេសថៃឲ្យកាន់តែជិតស្និទ្ធ។ ការអះអាងរបស់ចិនដូចនេះធ្វើឡើងនៅក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងព្រះមហាក្សត្រថៃ ព្រះបាទមហា វជិរ៉ាឡុងកន ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។

រុស្ស៊ីបាញ់ស្រោចគ្រាប់មីស៊ីល និង ដ្រូន លើទីក្រុងកៀវបណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់

ព្រលឹមស្រាងៗ ថ្ងៃ សុក្រ ទី ១៤ វិច្ឆិកា ទីក្រុងកៀវ បានរងនូវការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់

រុស្ស៊ីបាញ់ស្រោចគ្រាប់មីស៊ីល និង ដ្រូន លើទីក្រុងកៀវបណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់

ព្រលឹមស្រាងៗ ថ្ងៃ សុក្រ ទី ១៤ វិច្ឆិកា ទីក្រុងកៀវ បានរងនូវការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់រុស្ស៊ី ដែលបណ្តាលឲ្យខូចខាត អគារធំៗប្រមាណ ៣០ កន្លែង ។ ស្ត្រីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ខណៈពេលដែល មនុស្ស ២៤ នាក់ផ្សេងទៀត បានរងរបួស ដែលក្នុងនោះមានស្ត្រីពពោះម្នាក់ និង ក្មេងប្រុស អាយុ ១០ ឆ្នាំម្នាក់។ នេះបើយោងតាមសេចក្តីប្រកាស ពីសំណាក់អាជ្ញាធរ ទីក្រុងកៀវ។ 

រដ្ឋបាលថ្មីរបស់​​​លោកដូណាល់ ត្រាំ យល់ព្រម​​អនុញ្ញាត​លក់សព្វាវុធ​ទៅឲ្យតៃវ៉ាន់ ជាលើកទី​១

សហរដ្ឋអាមេរិក​បាន​សម្រេចអនុញ្ញាត លក់គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ក្នុងតម្លៃជាង​​៣០០លានដុ

រដ្ឋបាលថ្មីរបស់​​​លោកដូណាល់ ត្រាំ យល់ព្រម​​អនុញ្ញាត​លក់សព្វាវុធ​ទៅឲ្យតៃវ៉ាន់ ជាលើកទី​១

សហរដ្ឋអាមេរិក​បាន​សម្រេចអនុញ្ញាត លក់គ្រឿងសព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ក្នុងតម្លៃជាង​​៣០០លានដុល្លារ។ នេះបើផ្អែក​តាម​ការ​ប្រកាស​របស់ក្រសួងការបរទេសតៃវ៉ាន់​ នៅថ្ងៃសុក្រ ទី​១៤វិច្ឆិកា​។ គួរកត់សំគាល់ថា​ នេះគឺជាលើកទី​មួយ​ហើយ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ ត្រលប់មកចូលកាន់អំណាចវិញ ដែល​ក្រសួងការពារជាតិអាមេរិក​ បានយល់ព្រមលក់គ្រឿងសព្វាវុធទៅឲ្យ​តៃវ៉ាន់។ ដំណឹងនេះ បាន​ធ្វើ​ឲ្យ​ចិន​ប្រតិកម្ម​ចោទភ្លាម​ៗដែរ​។

តួនាទីរបស់ចិនដើម្បីបន្ថយភាពតានតឹងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយថៃជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាព?

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៣ វិ

តួនាទីរបស់ចិនដើម្បីបន្ថយភាពតានតឹងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយថៃជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាព?

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ ថា ចិននៅតែបន្តដើរតួនាទីស្ថាបនាសន្តិភាពតាមបណ្តោយព្រំដែនខ្មែរ-ថៃដដែល។ ក្នុងន័យនេះ ចិននៅតែជំរុញឱ្យភាគីកម្ពុជា-ថៃ ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងទប់ស្កាត់សកម្មភាពដែលបង្កឲ្យមានភាពតានតឹងថែមទៀត។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា តាមរយៈសារនេះ ចិនចង់ឃើញប្រទេសជាមិត្តរបស់ខ្លួនទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលាក្នុងប្រទេសម៉ាឡេស៊ី។ តែអ្នកខ្លះទៀតយល់ថា កម្ពុជា-ថៃមិនអាចចោលចិនបានទេ ព្រោះចិនជាប្រទេសមួយដែលកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ តើចិនគួរធ្វើអ្វីខ្លះដើម្បីជួយកាត់បន្ថយភាពតានតឹងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយថៃជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាព?

ចិន និងម៉ាឡេស៊ីលូកដៃអន្តរាគមន៍ជម្លោះកម្ពុជា-ថៃជាថ្មី ក្រោយថៃបំផ្លាញ​សេចក្តីថ្លែងការណ៍សន្តិភាព

នៅថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកា រដ្ឋអំណាចចិនបានចេញមុខប្រតិកម្មចំពោះទង្វើរបស់ភាគីថៃដែលបាន

ចិន និងម៉ាឡេស៊ីលូកដៃអន្តរាគមន៍ជម្លោះកម្ពុជា-ថៃជាថ្មី ក្រោយថៃបំផ្លាញ​សេចក្តីថ្លែងការណ៍សន្តិភាព

នៅថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកា រដ្ឋអំណាចចិនបានចេញមុខប្រតិកម្មចំពោះទង្វើរបស់ភាគីថៃដែលបានបញ្ឈប់ការអនុវត្ត​សេចក្តីថ្លែងការណ៍សន្តិភាពរួមកម្ពុជា-ថៃ។ ចិនសង្ឃឹមថា កម្ពុជា-ថៃនឹងរកដំណោះស្រាយរួមគ្នាដោយសន្តិវិធីឡើងវិញ។ នៅទន្ទឹមនេះ ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក៏លូកដៃចូលអន្តរាគមន៍ជម្លោះកម្ពុជា-ថៃ ជាថ្មី ក្រោយពេលដែលថៃបានអះអាងពីការបញ្ចប់ការអនុវត្តសេចក្តីថ្លែងការណ៍រួមសន្តិភាពគួឡាឡាំពួ។

អ្នកភូមិធម្មជាតិក្បែរប្រាសាទព្រះវិហារនៅតែបារម្ភពីសុវត្ថិភាព ក្រោយវិលចូលលំនៅដ្ឋានវិញ

ស្ថិតនៅក្នុងទីតាំងមួយ ក្នុងភូមិធម្មជាតិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ចំងាយជាង ១០គីឡូម៉ែ

អ្នកភូមិធម្មជាតិក្បែរប្រាសាទព្រះវិហារនៅតែបារម្ភពីសុវត្ថិភាព ក្រោយវិលចូលលំនៅដ្ឋានវិញ

ស្ថិតនៅក្នុងទីតាំងមួយ ក្នុងភូមិធម្មជាតិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ចំងាយជាង ១០គីឡូម៉ែត្រ ពីព្រំដែនខ្មែរ-ថៃ នៅក្បែរប្រាសាទព្រះវិហារ និងសមរភូមិភ្នំទ្រព្យ ប្រជាជនជនភៀសសឹកប្រមាណជាង ៨០% បានវិលត្រឡប់ចូលលំនៅដ្ឋានរបស់ខ្លួនវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការវិលត្រឡប់ចូលលំនៅដ្ឋានរបស់ជនភៀសសឹកនេះ គឺនៅក្រោយការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នំា២០២៥។ ប៉ុន្តែស្ថានភាពព្រំដែនហាក់មានសភាពរំជើបរំជួល និងតានតឹងឡើងវិញ ដោយសារតែភាគីថៃផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃសុក្រ ទី១៤ វិច្ឆិកានេះ ប្រជាជនអ្នកភូមិធម្មជាតិ នៅតែបន្តរស់នៅក្នុងភូមិ និងត្រូវបង្ខំចិត្តប្រកបមុខរបររកស៊ីឡើងវិញ ដើម្បីដោះស្រាយជីវភាព ទោះបីជាមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោក ស៊ិន ចាន់សេរីវុត្ថា៖ ជើងហោះហើររវាងកម្ពុជា-ថៃនៅតែមានដំណើរការធម្មតា

ទោះបីកម្ពុជា និងថៃកំពុងមានភាពតានតឹងដាក់គ្នានៅតាមតំបន់ព្រំដែនក៏ដោយក៏មកទល់ពេលនេះ ជើងហោះហើ

លោក ស៊ិន ចាន់សេរីវុត្ថា៖ ជើងហោះហើររវាងកម្ពុជា-ថៃនៅតែមានដំណើរការធម្មតា

ទោះបីកម្ពុជា និងថៃកំពុងមានភាពតានតឹងដាក់គ្នានៅតាមតំបន់ព្រំដែនក៏ដោយក៏មកទល់ពេលនេះ ជើងហោះហើររវាងប្រទេសទាំង ២ នៅតែមានដំណើរការជាធម្មតា ពោលមានរហូតទៅដល់ ៣៣ជើងហោះហើរក្នុងមួយសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចេញមកបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថាដូចនេះធ្វើឡើង បន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមនូវលិខិតជាភាសាថៃស្តីពី «ការផ្អាកជើងហោះហើររវាងកម្ពុជា-ថៃ»។ អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាចាត់ទុកការចែកចាយព័ត៌មានខាងលើជារឿងមិនពិត និងមានចរិតញុះញង់៕

Nikkei Asia៖ អាមេរិកប្តូរឥរិយាបទជាមួយកម្ពុជា ព្រោះសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ច

ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលធ្លាប់ល្អក់កករដោយសារអាមេរិកបារម្ភពីបញ្ហាសិទ្ធិមនុស្ស ការបិទ

Nikkei Asia៖ អាមេរិកប្តូរឥរិយាបទជាមួយកម្ពុជា ព្រោះសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ច

ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលធ្លាប់ល្អក់កករដោយសារអាមេរិកបារម្ភពីបញ្ហាសិទ្ធិមនុស្ស ការបិទទ្វារស្ថាប័នកាសែត និងឥទ្ធិពលចិនលើសលុបលើកម្ពុជាហាក់កំពុ​ងប្រែប្រួលក្នុងអាណត្តិរបស់រដ្ឋបាលអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ ការផ្លាស់ប្តូរឥរិយាបទរបស់អាមេរិកដូចនេះត្រូវបានកាសែតជប៉ុន Nikkei Asia ចុះផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា ពន្យល់ថាគឺដោយសារតែរដ្ឋបាលលោកត្រាំកំពុងសម្លឹងប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមគ្នានេះ និងបើតាម Nikkei Asia ដដែល លោកត្រាំសម្លឹងឃើញនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្កានុពលម្នាក់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ប្រដាប់អាវុធ​ភូមា និង​ក្រុមហ៊ុន​ថៃ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ

ក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធការ៉ែន (DKBA) នៅភូមាដែលមានជាប់

អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ប្រដាប់អាវុធ​ភូមា និង​ក្រុមហ៊ុន​ថៃ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ

ក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធការ៉ែន (DKBA) នៅភូមាដែលមានជាប់ពាក់ព័ន្ធជាមួយបណ្តាញឧក្រិដ្ឋកម្មអនឡាញបំផ្លាញពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី១២ វិច្ឆិកា អាមេរិកក៏បានរកឃើញក្រុមហ៊ុនរបស់ថៃចំនួន២ បានធ្វើការជាមួយក្រុមប្រដាប់អាវុធភូមានេះ ដើម្បីបង្កើតមជ្ឈមណ្ឌលឆបោកច្រើនសន្ធឹកជាមួយបណ្តាញឧក្រិដ្ឋជនចិន។

១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង

១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ

១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង

១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាដាក់​ញត្តិបន្ទាន់​​ទៅសហគមន៍អន្តរជាតិ ​​រឿង​ថៃ​បាញ់​ពល​រដ្ឋ​ខ្មែរនៅ​ភូមិ​ព្រៃ​ចាន់

គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRC) បាន​ដាក់​ញត្តិទៅសហគមន៍អន្តរជាតិ រឿងថៃ​បាញ់ប្រហ

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាដាក់​ញត្តិបន្ទាន់​​ទៅសហគមន៍អន្តរជាតិ ​​រឿង​ថៃ​បាញ់​ពល​រដ្ឋ​ខ្មែរនៅ​ភូមិ​ព្រៃ​ចាន់

គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRC) បាន​ដាក់​ញត្តិទៅសហគមន៍អន្តរជាតិ រឿងថៃ​បាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ​នៅថ្ងៃទី១២វិច្ឆិកាម្សិលមិញនេះ។ ក្នុងញត្តិនេះ ​​ស្ថាប័នសិទ្ធិមនុស្សកម្ពុជាបាន​​​​​អំពាវនាវឱ្យសហគមន៍អន្តរជាតិ​​ចូលរួម​​អូសថៃឱ្យមក​​ទទួលខុសត្រូវ និង​​​​មាន​​​ការ​​ស៊ើបអង្កេតឯករាជ្យ​​លើ​ហេតុការណ៍​បាញ់ជនស៊ីវិលកម្ពុជា​។

តើកម្ពុជាគួរប្រើយន្តការអ្វីខ្លះដើម្បីឆ្លើយតបនឹងទង្វើរបស់ទាហានថៃលើពលរដ្ឋខ្មែរ?

ហេតុការណ៍នៃការបាញ់រះរបស់ទាហានថៃលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងភូមិព្រៃចាន់កាលពីថ្ងៃព

តើកម្ពុជាគួរប្រើយន្តការអ្វីខ្លះដើម្បីឆ្លើយតបនឹងទង្វើរបស់ទាហានថៃលើពលរដ្ឋខ្មែរ?

ហេតុការណ៍នៃការបាញ់រះរបស់ទាហានថៃលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងភូមិព្រៃចាន់កាលពីថ្ងៃពុធ ទី១២ វិច្ឆិកា បានបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មភ្លាមៗដោយថ្កោលទោសចំពោះទង្វើដ៏សាហាវរបស់ទាហានថៃ។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែតបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើការស្លាប់ពលរដ្ឋខ្មែរមួយរូប។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា កម្ពុជាត្រូវប្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ចំពោះទង្វើអមនុស្សធម៌របស់ថៃបែបនេះ។

ក្រុមសង្កេតការណ៍អាស៊ានពិនិត្យស្ថានភាពពលរដ្ឋខ្មែរដែលរបួសដោយគ្រាប់កាំភ្លើងយោធាថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលស្ថា

ក្រុមសង្កេតការណ៍អាស៊ានពិនិត្យស្ថានភាពពលរដ្ឋខ្មែរដែលរបួសដោយគ្រាប់កាំភ្លើងយោធាថៃ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលស្ថានភាពផ្ទាល់របស់ជនស៊ីវិលខ្មែរ ៣នាក់ ដែលរងរបួសក្នុងហេតុការណ៍បាញ់ប្រហារដោយយោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះជាការចុះសង្កេតការណ៍បន្ទាន់ បន្ទាប់ពីក្រសួងការបរទេសកម្ពុជា​នៅយប់ថ្ងៃទី១២វិច្ឆិកា បានកោះហៅឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​​ចុះស៊ើបអង្កេតស្ថានភាពផ្ទាល់​ ​នៅទីតាំងកើតហេតុ។

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ទទួល​ខុសត្រូវ​លើ​ការ​បាញ់ប្រហារ​ជនស៊ីវិល​នៅ​ភូមិព្រៃចាន់

នៅវេលាម៉ោង ៣ និង ៥០នាទីរសៀលនាថ្ងៃទី១២ វិច្ឆិកានេះ ទាហានថៃបានបើកការបាញ់ប្រហារលើប្រជាពលរដ្ឋ

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ទទួល​ខុសត្រូវ​លើ​ការ​បាញ់ប្រហារ​ជនស៊ីវិល​នៅ​ភូមិព្រៃចាន់

នៅវេលាម៉ោង ៣ និង ៥០នាទីរសៀលនាថ្ងៃទី១២ វិច្ឆិកានេះ ទាហានថៃបានបើកការបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា មានពលរដ្ឋខ្មែរ ៥នាក់បានរងរបួសក្នុងហេតុការណ៍នេះ និងថា កម្ពុជានឹងមិននៅស្ងៀម ដោយត្រូវអូស កថៃឱ្យមកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានយ៉ាងកំរោលបែបនេះ។ តែភាគីថៃ តាមរយៈកាសែត Khaosoad បានចេញមកច្រានចោលភ្លាមៗ ដោយអះអាងថា ខ្លួនមិនបានបាញ់លើជនស៊ីវិលកម្ពុជាទេ។

ម៉ូស្គូ ចោទអ៊ុយក្រែន និង អង់គ្លេស ថាបានសមគំនិតគ្នា ដើម្បីពង្វាងផ្លូវយន្តហោះចម្បាំងរុស្ស៊ី

ថ្ងៃ អង្គារ ទី ១១ វិច្ឆិកា អ៊ុយក្រែន និង រូម៉ានី បានថ្លែងបដិសេធការចោទប្រកាន់ពីសំណាក់រុស្ស៊ី

ម៉ូស្គូ ចោទអ៊ុយក្រែន និង អង់គ្លេស ថាបានសមគំនិតគ្នា ដើម្បីពង្វាងផ្លូវយន្តហោះចម្បាំងរុស្ស៊ី

ថ្ងៃ អង្គារ ទី ១១ វិច្ឆិកា អ៊ុយក្រែន និង រូម៉ានី បានថ្លែងបដិសេធការចោទប្រកាន់ពីសំណាក់រុស្ស៊ី ដែលថា អ៊ុយក្រែន និង ​​សម្ព័ន្ធមិត្តអង់គ្លេស បានប៉ុនប៉ងពង្វាងផ្លូវយន្តហោះប្រមាញ់រុស្ស៊ីមួយគ្រឿង ឲ្យហោះចូល ទៅក្នុងដែនអាកាស រូម៉ានី ដែលជាប្រទេស១ ស្ថិតក្នុងសហភាពអឺរ៉ុប។ ចាប់តាំងពីបានវាយលុកចូល អ៊ុយក្រែន នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីរមែងចោទ ក្រុងកៀវ និង សម្ព័ន្ធមិត្ត ថាតែងព្យាយាម បៀតបៀនផលប្រយោជន៍របស់រុស្ស៊ី។  

ប្រធានាធិបតីបារាំងទទួលប្រធានអាជ្ញាធរប៉ាឡេស្ទីន ក្នុងឋានៈជាប្រមុខរដ្ឋ និងដំឡើងសំឡេងដាក់អ៊ីស្រាអែល

​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី​១១​វិច្ឆិកាម្សិលមិញ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុ

ប្រធានាធិបតីបារាំងទទួលប្រធានអាជ្ញាធរប៉ាឡេស្ទីន ក្នុងឋានៈជាប្រមុខរដ្ឋ និងដំឡើងសំឡេងដាក់អ៊ីស្រាអែល

​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី​១១​វិច្ឆិកាម្សិលមិញ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ទទួល​ជួប​លោក​ម៉ាមូដ អាប៉ាស ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ប៉ាឡេស្ទីន នៅ​វិមាន​ប្រធានាធិបតី អេលីហ្សេ។  លោក​ម៉ាក្រុង បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​​ធ្វើ​កំណែទម្រង់​ចាំ​បាច់​ដើម្បី​បានក្លាយ​ជា​រដ្ឋ​មួយ​ដ៏​ពេញ​លេញ និង​មាន​​អំណាចត្រលប់​ទៅ​​គ្រប់​គ្រង​តំបន់​ហ្កាហ្សាឡើង​​វិញ។

Web Summit បើកទ្វារនៅ​លីសបោន ក្នុងបរិបទបច្ចេកវិទ្យាAI និង​ការប្រជែងគ្នារវាងចិននិងអាមេរិក

ព្រឹត្តិការណ៍​ Web Summit ប្រចាំឆ្នាំ​២០២៥ បានបើក​ទ្វារ​ចាប់ផ្តើម​កាលពីថ្ងៃអង្គារទី​១១វិច្ឆិកា

Web Summit បើកទ្វារនៅ​លីសបោន ក្នុងបរិបទបច្ចេកវិទ្យាAI និង​ការប្រជែងគ្នារវាងចិននិងអាមេរិក

ព្រឹត្តិការណ៍​ Web Summit ប្រចាំឆ្នាំ​២០២៥ បានបើក​ទ្វារ​ចាប់ផ្តើម​កាលពីថ្ងៃអង្គារទី​១១វិច្ឆិកា នៅទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់​។ ព្រឹត្តិការណ៍​នេះ បានប្រមូលផ្តុំ​ទៅដោយ​ អ្នកជំនាញ​ អ្នកវិនិយោគ និង​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក។ ការស្ទុះឡើងនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺជា​បេះដូងស្នូលនៃព្រឹត្តិការណ៍នៅឆ្នាំ​នេះ ជាមួយនឹងការបង្ហាញ​​នូវ​ផលិតផលថ្មី​ ដែលបំពាក់ដោយ​ AI កាន់តែវិវឌ្ឍន៍​ឈានមុខបំផុត។​ ទន្ទឹមគ្នានេះ ការប្រកួតប្រជែងគ្នា រវាង​ចិននិងអាមេរិក ក៏មិនបាន​​ទៅណាឆ្ងាយ​ដែរ។

អាជ្ញាធរខេត្តបន្ទាយមានជ័យថា ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួស ដោយសារការបាញ់រះរបស់ទាហានថៃ

ហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ

អាជ្ញាធរខេត្តបន្ទាយមានជ័យថា ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួស ដោយសារការបាញ់រះរបស់ទាហានថៃ

ហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតឡើងនៅម៉ោងប្រមាណ ៤រសៀល។ នេះបើតាមការបញ្ជាក់របស់លោក ណង​ វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិ។ តាមលោក ណង​ វុទ្ធី ទាហានថៃបានបាញ់កាំភ្លើងគ្រាប់ពិត លើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ដែលកំពុងស្នាក់នៅក្នុងតង់។ តាមរបាយការណ៍បឋម គិតត្រឹមល្ងាចថ្ងៃពុធនេះ​ មានប្រជាពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់រះរបស់ទាហានថៃ។

ឥណ្ឌា៖ ផ្ទុះរថយន្តចំកណ្តាលទីក្រុងញូដេលី បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

នៅឥណ្ឌា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៨នាក់ និងរបួស ១៩នាក់ នៅក្នុងហេតុការណ៍ផ្ទុះរថយន្តចំកណ្ត

ឥណ្ឌា៖ ផ្ទុះរថយន្តចំកណ្តាលទីក្រុងញូដេលី បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

នៅឥណ្ឌា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៨នាក់ និងរបួស ១៩នាក់ នៅក្នុងហេតុការណ៍ផ្ទុះរថយន្តចំកណ្តាលទីក្រុងញូដេលី នាយប់ថ្ងៃចន្ទ ទី១០ វិច្ឆិកា។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាបានសន្យានៅថ្ងៃអង្គារ ទី១១ វិច្ឆិកានេះ ស្វែងរកអ្នកទទួលខុសត្រូវពាក់ព័ន្ធនឹងករណីផ្ទុះរថយន្តទៅផ្តន្ទាទោសតាមច្បាប់។

ប្រធានាធិបតីស៊ីរីជាអតីតមេជីហាត បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ និង​ជា​លើកទីមួយ​នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិប

ប្រធានាធិបតីស៊ីរីជាអតីតមេជីហាត បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ និង​ជា​លើកទីមួយ​នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​ស៊ីរី​ដែល​ជា​អតីត​ជន​ជីហាត​ ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ប្រធានាធិបតី​អាមេរិក លោក ​ដូណាល់ត្រាំ នៅ​សេតវិមាន។ ជា​ង​នេះ​ទៅ​ទៀត​ ប្រធានាធិបតី​ស៊ីរី​​បាន​នាំ​ប្រទេស​ឱ្យ​​រួច​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​បាន៦ខែ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ចូល​ជា​សមាជិក​សម្ព័ន្ធ​អន្តរជាតិ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម។

ម៉ាឡេស៊ីអះអាងពីការបន្តសម្របសម្រួលឲ្យកម្ពុជា និងថៃបន្តអនុវត្តសេចក្តីថ្លែងការណ៍រួម

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រ៉ាហ៊ឹមបានអះអាងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេ

ម៉ាឡេស៊ីអះអាងពីការបន្តសម្របសម្រួលឲ្យកម្ពុជា និងថៃបន្តអនុវត្តសេចក្តីថ្លែងការណ៍រួម

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រ៉ាហ៊ឹមបានអះអាងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការបន្តសម្របសម្រួលឲ្យកម្ពុជា និងថៃអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងគ្នា។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី គឺក្រោយពីរដ្ឋាភិបាលថៃបានប្រកាសជាឯកតោភាគីផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា ក្រោមហេតុផលទាហានថៃដើរជាន់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ទាហានជួរមុខកម្ពុជា-ថៃបន្តទាក់ទងគ្នា ក្រោយឧបទ្ទវហេតុជាន់មីនរបួសទាហានថៃ

យោងតាមព័ត៌មាន​ដែលក្រសួងការពារជាតិកម្ពុជា​​​ទទួលបានពីយោធភូមិភាគទី៤ ​​ក្រោយ​ហេតុការណ៍​​ជា

ទាហានជួរមុខកម្ពុជា-ថៃបន្តទាក់ទងគ្នា ក្រោយឧបទ្ទវហេតុជាន់មីនរបួសទាហានថៃ

យោងតាមព័ត៌មាន​ដែលក្រសួងការពារជាតិកម្ពុជា​​​ទទួលបានពីយោធភូមិភាគទី៤ ​​ក្រោយ​ហេតុការណ៍​​ជាន់មីន​របួសទាហានថៃ ទាហានជួរមុខនៃភាគីជម្លោះ​កម្ពុជា-ថៃ​បន្តទាក់ទងគ្នា​ធម្មតា ខណៈ​សភាពការណ៍​ទូទៅ​​មិនមានភាពតានតឹងជាថ្មីនោះទេ គិតត្រឹមពេលនេះ​។ ការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាយ៉ាងដូចនេះ ធ្វើឡើង​ ក្រោមបរិបទនៃភាពតានតឹងហាក់​ចាប់កក្រើកជាថ្មី ដោយភាគី​ថៃ​យកលេស​ជាន់គ្រាប់មីនថ្មី​លើក​​​នេះ មក​​​បង្អាក់ការអនុវត្ត​សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលទើប​សម្រេចបាន។

រដ្ឋាភិបាលឯករាជ្យ២៣តុលាថ្កោលទោសរដ្ឋាភិបាលកម្ពុជាចំពោះការយកមាសទៅទុកនៅចិន

រដ្ឋាភិបាលកម្ពុជា​បានបង្ហាញចេតនានាំយកមាស ដែលតម្កល់ទុក​នៅកម្ពុជា​​ប្រមាណ ៥៤តោន ក្នុង​តម្ល

រដ្ឋាភិបាលឯករាជ្យ២៣តុលាថ្កោលទោសរដ្ឋាភិបាលកម្ពុជាចំពោះការយកមាសទៅទុកនៅចិន

រដ្ឋាភិបាលកម្ពុជា​បានបង្ហាញចេតនានាំយកមាស ដែលតម្កល់ទុក​នៅកម្ពុជា​​ប្រមាណ ៥៤តោន ក្នុង​តម្លៃស្មើនឹង ២៦ពាន់លានដុល្លារ និងមាសដែលតម្កល់នៅធនាគារប្រទេសស្វីស សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទៅតម្កល់ទុកនៅធនាគារប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់​រដ្ឋាភិបាលឯករាជ្យ ២៣តុលា។ រដ្ឋាភិបាលក្រៅស្រុក​របស់ក្រុមលោក សម រង្ស៊ី ចាត់ទុកទង្វើនេះ​ជាការរឹបអូសយកទ្រព្យសម្បត្តិ ជាតិទៅលួងចិត្តពួកសង្គមងងិតចិន។ ការអះអាងរបស់ក្រុមជំទាស់រដ្ឋាភិបាល​កម្ពុជា​ ដែលកំពុងរស់នៅក្រៅប្រទេស​ធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ថា​​ កម្ពុជានឹងក្លាយជាប្រទេសដំបូងគេដែលបានយកមាសរបស់ខ្លួនចំនួន ​៥៤តោនទៅទុកនៅចិន។

តើថៃលើកយកករណីផ្ទុះមីន​ធ្វើ​ជា​លេស​ដើម្បីមិនចង់ដោះលែងទាហានខ្មែរ ឬ​យ៉ាង​ណា?

នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋាភិបាល និងយោធាថៃបានចេញមុខប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ

តើថៃលើកយកករណីផ្ទុះមីន​ធ្វើ​ជា​លេស​ដើម្បីមិនចង់ដោះលែងទាហានខ្មែរ ឬ​យ៉ាង​ណា?

នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋាភិបាល និងយោធាថៃបានចេញមុខប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ព្រមទាំងផ្អាកការដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា។ ការសម្រេចជាឯកតោភាគីនេះត្រូវបានថៃពន្យល់ថា  គឺដោយសារសន្តិសុខជាតិរបស់ថៃកំពុងរងការគំរាមកំហែងជាថ្មី ក្រោយទាហានថៃ ៤នាក់ដើរជាន់មីនត្រង់ចំណុចភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជា។ អ្នកវិភាគនយោបាយខ្លះយល់ថា នេះជាលេសរបស់ថៃដើម្បីពន្យារពេលដោះលែងទាហានខ្មែរទាំង១៨នាក់ និងថា ថៃនៅមានមហិច្ឆតាចង់វាទីដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែអ្នកខ្លះទៀតកត់ សម្គាល់ឃើញថា នេះជាល្បែងនយោបាយក្នុងស្រុកថៃដើម្បីទាក់ចិត្ត និងទទួលបានការគាំទ្រពីពលរដ្ឋថៃ។

ADB៖ ការនាំចេញទំនិញរបស់កម្ពុជានឹងប៉ះពាល់ដោយសាររនាំងពន្ធគយរបស់អាមេរិក

ការដំឡើងពន្ធគយអាមេរិកមកលើទំនិញនាំចូលពីកម្ពុជា នឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្

ADB៖ ការនាំចេញទំនិញរបស់កម្ពុជានឹងប៉ះពាល់ដោយសាររនាំងពន្ធគយរបស់អាមេរិក

ការដំឡើងពន្ធគយអាមេរិកមកលើទំនិញនាំចូលពីកម្ពុជា នឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៦​ និងឆ្នាំបន្តបន្ទាប់ខាងមុខ។ នេះបើតាមឯកសារស្រាវជ្រាវគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយថ្ងៃទី១១វិច្ឆិកានេះ។ ទោះកម្រិតប៉ះពាល់មានតិចក្តី ក៏ ADB មិនភ្លេចបញ្ជាក់ថា ស្ថានភាពនៃ​​ការនាំចេញរបស់កម្ពុជា នៅតែមិនច្បាស់លាស់ និងនៅ​​ផុយស្រួយនៅឡើយ។

ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ៖ តុលាការថៃបញ្ជាឲ្យធ្វើបត្យាប័នមហាសេដ្ឋីចិន មាន​សញ្ជាតិកម្ពុជា

តុលាការក្រុងបាងកក កាលពីថ្ងៃចន្ទទី ១០​វិច្ឆិកា​បានសម្រេចបញ្ជា​ឲ្យធ្វើបត្យាប័នបញ្ជូន​មហាស

ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ៖ តុលាការថៃបញ្ជាឲ្យធ្វើបត្យាប័នមហាសេដ្ឋីចិន មាន​សញ្ជាតិកម្ពុជា

តុលាការក្រុងបាងកក កាលពីថ្ងៃចន្ទទី ១០​វិច្ឆិកា​បានសម្រេចបញ្ជា​ឲ្យធ្វើបត្យាប័នបញ្ជូន​មហាសេដ្ឋីចិន ដែលមានសញ្ជាតិកម្ពុជា ទៅប្រទេស​ចិន តាម​ការទាមទារ​របស់​ប៉េកាំង។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការឧទ្ធរណ៍​ថៃ អ្នកជំនួញចិន ឈ្មោះ ស៊្ហី ជីជាំង She Zhijiang ដែល​​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន ក្នុង​រយៈពេល​៩០ថ្ងៃ គិតចាប់តាំងពីការសម្រច​របស់​តុលាការ នៅ​ថ្ងៃទី​១០​វិច្ឆិកា។

អាំងទែរប៉ូលចេញនិវេទន៍ក្រហម សម្រាប់តាមចាប់ខ្លួន ចៅមហាសេដ្ឋីថៃ ម្ចាស់ក្រុមហ៊ុនRed Bull

ប៉ូលិសអាំងទែរប៉ូល ដែលមានទីតាំង នៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចេញនិវេទន៍ក្រហម ដើម្បីឲ្យគ

អាំងទែរប៉ូលចេញនិវេទន៍ក្រហម សម្រាប់តាមចាប់ខ្លួន ចៅមហាសេដ្ឋីថៃ ម្ចាស់ក្រុមហ៊ុនRed Bull

ប៉ូលិសអាំងទែរប៉ូល ដែលមានទីតាំង នៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចេញនិវេទន៍ក្រហម ដើម្បីឲ្យគេជួយតាមចាប់ខ្លួនVorayuth Yoovidhya ចៅប្រុសរបស់ថៅកែក្រុមហ៊ុនRed Bull ដែលបានរត់គេចខ្លួន នៅក្រោយ បើកឡាន បុកសម្លាប់ប៉ូលិស។ និវេទន៍ក្រហមរបស់ប៉ូលិសអាំងទែរប៉ូល ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃដែលរដ្ឋសមាជិក។ អ្នកនាំពាក្យរបស់ប៉ូលិសថៃ បានបញ្ជាក់ដំណឹងនេះ កាលពីថ្ងៃអាទិត្យ ទី​៤ តុលា និងបានអំពាវនាវឲ្យប្រទេសសមាជិកដទៃទៀត ជួយផ្តល់ព័ត៌មានដើម្បីឈានទៅចាប់ខ្លួន អ្នកស្នងត្រកូលរបស់មហាសេដ្ឋី ក្រុមហ៊ុនRed Bull។

Get more results via ClueGoal