រុស្ស៊ីចាប់បង្ខំប្រជាជនអ៊ុយក្រែនឲ្យចូលបម្រើទ័ពធ្វើសង្រ្គាមប្រឆាំងមាតុភូមិរបស់ខ្លួន?
newsare.net
នៅក្នុងសង្រ្គាមអ៊ុយក្រែន កងទ័ពរុស្ស៊ីនៅបន្តរុលទៅមុខ ដោយវាយដណ្តើមយកភូមិដែនដីរបស់រុស្ស៊ីចាប់បង្ខំប្រជាជនអ៊ុយក្រែនឲ្យចូលបម្រើទ័ពធ្វើសង្រ្គាមប្រឆាំងមាតុភូមិរបស់ខ្លួន?
នៅក្នុងសង្រ្គាមអ៊ុយក្រែន កងទ័ពរុស្ស៊ីនៅបន្តរុលទៅមុខ ដោយវាយដណ្តើមយកភូមិដែនដីរបស់អ៊ុយក្រែនកាន់តែច្រើន ជាពិសេសនៅក្នុងតំបន់ទាំង៤ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីបានរំលោភកាត់យកទៅដាក់ក្នុងផែនទីរបស់ខ្លួន។ ដោយវាយចូលកាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹមពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ីនៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានកាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែនត្រូវរុស្ស៊ីកេណ្ឌយកទៅធ្វើទ័ពប្រយុទ្ធនឹងកម្លាំងទ័ពជាតិអ៊ុយក្រែនក្នុងសមរភូមិ។ បើតាមអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ និងស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជនអ៊ុយក្រែនជាច្រើនសែននាក់ត្រូវរុស្ស៊ីចាប់បង្ខំ រើសបញ្ចូលក្នុងជួរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។ Read more














