លោក ហ៊ុន សែន ព្រមានប្រើធម៌ក្តៅលើអ្នកប្រើបណ្តាញសង្គមដែលនិយាយប៉ះពាល់សន្តិសុខជាតិ
newsare.net
នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធានលោក ហ៊ុន សែន ព្រមានប្រើធម៌ក្តៅលើអ្នកប្រើបណ្តាញសង្គមដែលនិយាយប៉ះពាល់សន្តិសុខជាតិ
នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានព្រមានប្រើធម៌ក្តៅលើពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ដែលហ៊ាននិយាយប៉ះពាល់ដល់សន្តិសុខជាតិ។ បើតាមលោក ហ៊ុន សែន ការចូលទៅបញ្ចេញមតិ ឬ Comment ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងពេលកម្ពុជាមានជម្លោះជាមួយថៃគឺ មិនអាចអត់ឱនឱ្យបាន និងថា សូម្បីតែនាយករដ្ឋមន្ត្រីក៏មិនអាចលូកដៃបានដែរ។ ការព្រមានបែបនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនមែនជាអំពើផ្តាច់ការទេ តែជាការប្រឆាំងនឹងអំពើញុះញង់ អំពើក្បត់ជាតិ និងបង្អាក់ទឹកចិត្តកងទ័ពខ្មែរ។ គួរជ្រាបថា ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការរិះគន់ថាមានការដោះដីតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ សូមស្តាប់ការថ្លែងរបស់លោក ហ៊ុន សែន ដែលជាការរៀបចំដោយ ហ៊ុល រស្មី។ Read more














