អ្នកនាំពាក្យ៖ ជនជាប់ឃុំម្នាក់ក្នុងចំណោម៦នាក់ ដែលរត់គេចត្រូវបានចាប់ខ្លួនមកវិញ
newsare.net
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFIអ្នកនាំពាក្យ៖ ជនជាប់ឃុំម្នាក់ក្នុងចំណោម៦នាក់ ដែលរត់គេចត្រូវបានចាប់ខ្លួនមកវិញ
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៨ ខែវិច្ឆិការនេះថា គិតមកដល់ត្រឹមម៉ោង ១០ និង៣០នាទីព្រឹកនេះ សមត្ថកិច្ចចាប់បានជនជាប់ឃុំម្នាក់ ក្នុងចំណោមជនជាប់ឃុំចំនួន ៦នាក់ ដែលបានរត់គេចខ្លួននៅក្នុងសាលាដំបូងខេត្តស្វាយរៀង។ ការតាមចាប់ខ្លួនអ្នកទោសត្រលប់មកវិញនេះ ធ្វើឡើងក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម ដែលគេសង្ស័យថាជាជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង អំឡុងពេលសមត្ថកិច្ចនាំអ្នកទោសរូបនោះចូលទៅក្នុងសវនាការ ដើម្បីកាត់ទោស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ តាមលោក ឃៀង សុណាឌីន កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជន និងចាប់យកអ្នកទោសដទៃទៀតត្រឡប់មកវិញ៕ Read more














