Cambodia



ភូមាចាប់ខ្លួនមនុស្សជិត៣៥០នាក់ ក្រោយចុះឆែកឆេរទីតាំងឆបោកអនឡាញ១កន្លែងនៅព្រំដែនថៃ

នៅប្រទេសភូមា មានមនុស្សជិត ៣៥០ នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយពីអាជ្ញាធរបានចុះឆែកឆេរមជ្ឈមណ្ឌ

សង្ស័យ​រុស្ស៊ីបំផ្លាញ​ផ្លូវរថភ្លើង ប៉ូឡូញ​ប្រើវិធានការក្តៅបិទ​កុងស៊ុល​រុស្ស៊ី​ចុងក្រោយ​នៅ​ប៉ូឡូញ

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ីឈ្លាន​ពាន​អ៊ុយក្រែន នៅឆ្នាំ២០២២មក ទំនាក់​ទំនង​រុស្ស៊ី​-ប៉ូឡ

សង្ស័យ​រុស្ស៊ីបំផ្លាញ​ផ្លូវរថភ្លើង ប៉ូឡូញ​ប្រើវិធានការក្តៅបិទ​កុងស៊ុល​រុស្ស៊ី​ចុងក្រោយ​នៅ​ប៉ូឡូញ

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ីឈ្លាន​ពាន​អ៊ុយក្រែន នៅឆ្នាំ២០២២មក ទំនាក់​ទំនង​រុស្ស៊ី​-ប៉ូឡូញ ធ្លាក់​ចុះ​ដុន​ដាប​ជាខ្លាំង។ ដុប​ដាប​ខ្លាំង ដ្បិតថា​ ​ប្រទេស​ប៉ូឡូញ​ ដែល​មាន​ព្រំដែន​ជាប់អ៊ុយក្រែន (​សត្រូវ​រុស្ស៊ី) និងមាន​ព្រំដែន​ជាប់​​បេឡារុស (សម្ព័ន្ធមិត្ត​រុស្ស៊ី)​ ​បាន​ប្រកាន់​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ ហើយ​តែងតែរិះគន់មិន​សំចៃមាត់​ចំពោះ​​ទង្វើ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។​ ប្រទេស​ទាំង ២​ បាន​បណ្តេញ​មន្ត្រីទូត​ និង​ផ្អាកការងារ​​ស្ថានទូត​ ជាបន្តបន្ទាប់។​ ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាសូវី  បាន​ប្រកាសបិទ​ស្ថានកុងស៊ុលរុស្ស៊ី ​ដែលសល់​តែមួយ​ចុងក្រោយ​នៅ​ប៉ូឡូញ។​​ ​

សភាអាមេរិក បោះឆ្នោតតម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ បើកចំហឯកសារសំណុំរឿង Jeffrey Epstein

សភាខុនហ្ក្រេសសហរដ្ឋអាមេរិក បានបោះឆ្នោតសឹងជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី​១៧វិច្ឆិកា លើអត្ថប

សភាអាមេរិក បោះឆ្នោតតម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ បើកចំហឯកសារសំណុំរឿង Jeffrey Epstein

សភាខុនហ្ក្រេសសហរដ្ឋអាមេរិក បានបោះឆ្នោតសឹងជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី​១៧វិច្ឆិកា លើអត្ថបទច្បាប់មួយ​ដែល​​តម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ ត្រូវបើកចំហជាសាធារណៈ នូវឯកសារ​ក្នុង​សំណុំរឿង Jeffrey Epstein ដែលជារឿងអាស្រូវផ្លូវភេទជាប់ពាក់ព័ន្ធនឹង​បុគ្គលសំខាន់ៗច្រើននាក់។​ លោកដូណាល់ ត្រាំ ដែលត្រូវពាក្យ​ចចាមអារ៉ាម​ចោទ ថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះដែរ ធ្លាប់បានរារាំងមិន​ឲ្យគេបើកចំហឯកសារទាំងនេះជាសាធារណៈទេ​។ សំណុំរឿង Jeffrey Epstein កំពុងតែធ្វើឲ្យ​អ្នកគាំទ្រលោកដូណាល់ ត្រាំមួយចំនួន​ ចា​ប់ផ្តើម​បែកចិត្ត​ពីលោក។

សាលារៀនតាមព្រំដែនបើកទ្វារឡើងវិញជាមួយការណែនាំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ

វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន

សាលារៀនតាមព្រំដែនបើកទ្វារឡើងវិញជាមួយការណែនាំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ

វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន្ទាត់ព្រំដែនខ្មែរ ថៃក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វិទ្យាល័យស្រអែមត្រូវបានបិទទ្វារតាំងពីថ្ងៃផ្ទុះសង្គ្រាមជាមួយថៃក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ វិទ្យាល័យស្រអែមបានបើកទ្វារឡើងវិញជាមួយនឹងការណែនាំដល់សិស្សានុសិស្សអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះ និងគ្រោះថ្នាក់ផ្សេងៗនៃសង្គ្រាមដែលអាចកើតមានជាថ្មីម្តងទៀត។ 

អ្នកកាសែតម្នាក់ត្រូវបានដាក់​ក្នុងបញ្ជីហាមធ្វើអាជីវកម្មព័ត៌មាន ក្រោយបៀតបៀនស្ត្រីភេទ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញ

អ្នកកាសែតម្នាក់ត្រូវបានដាក់​ក្នុងបញ្ជីហាមធ្វើអាជីវកម្មព័ត៌មាន ក្រោយបៀតបៀនស្ត្រីភេទ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់​លោក ខាន់ សារ័ត្ន ក្រោយពីបានរកឃើញថាមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ការសម្រេចរបស់ក្រសួងព័ត៌មានធ្វើឡើង ក្រោយអ្នកកាសែតអនឡាញរូបនេះបានប្រើប្រាស់ពាក្យសម្តីអសីលធម៌ និងយកដៃទៅអង្អែលថ្ពាល់ស្ត្រី ដែលជាជនសង្ស័យក្នុងការធ្វើសកម្មភាពរំដោះអ្នកទោសនៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ។

តើរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អាចប្តឹងភាគីថៃជំនួសឲ្យរដ្ឋាភិបាលកម្ពុជាបានឬទេ?

នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី ប

តើរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អាចប្តឹងភាគីថៃជំនួសឲ្យរដ្ឋាភិបាលកម្ពុជាបានឬទេ?

នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ការ​ប្តឹង​ភាគី​ថៃ​ទៅ​កាន់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ)​ ចំ​ពោះ​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​មក​លើ​ពល​រដ្ឋ​ខ្មែរ​ និង​ប្រទេស​កម្ពុជា​។​ រដ្ឋា​ភិបាល​ក្រៅ​ប្រទេស​មួយ​នេះ​លើក​ហេតុ​ផល​ថា​ ការ​ដែល​ខ្លួន​ចេញ​មុខ​ប្តឹង​ភាគី​ថៃ​ចំពោះ​ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​មក​លើ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​យក​សំណុំ​រឿង​ព្រំ​ដែន​កម្ពុជា-ថៃ​ ប្តឹង​ទៅ​កាន់​តុលា​ការ​អន្តរ​ជាតិ​។​ តើ​បណ្តឹង​របស់​រដ្ឋា​ភិបាល​ឯករាជ្យ​២៣​តុលា ​មាន​ទម្ងន់​ដែរ​ ឬ​ទេទៅ​លើ​ភាគី​ថៃ​?

នាយករដ្ឋមន្ត្រីថៃងាកមកនិយាយពីកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោយអាមេរិកគំរាមដំឡើងពន្ធ

នាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានក្រឡាស់សម្តីរបស់លោកដែលថា​ ថៃនឹងលែងខ្វល់ពីកិច

នាយករដ្ឋមន្ត្រីថៃងាកមកនិយាយពីកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោយអាមេរិកគំរាមដំឡើងពន្ធ

នាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានក្រឡាស់សម្តីរបស់លោកដែលថា​ ថៃនឹងលែងខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និង​ត្រៀមត​តាំងជាមួយ​​កម្ពុជា ជាឯកតោភាគី ក្រោយឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី១០ខែវិច្ឆិកា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីអាចបន្ត បើសិនកម្ពុជាបញ្ឈប់ធ្វើជា​សត្រូវជាមួយ​ថៃ។

បារាំងបង្កើន​វិធានការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន

ប្រធានាធិបតីបារាំង លោក​ អេម៉ានុយ អែល​ម៉ាក្រុង​ បាន​ចេញបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ពង្រឹ

បារាំងបង្កើន​វិធានការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន

ប្រធានាធិបតីបារាំង លោក​ អេម៉ានុយ អែល​ម៉ាក្រុង​ បាន​ចេញបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ពង្រឹង​វិធានការ​ចំណាត់​គ្រឿង​ញៀន​ឲ្យ​ខ្លាំងក្លា ជាពិសេស​នៅ​ក្នុង​ខេត្ត​ម៉ាកសីយ៍ ។​ នេះបើតាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបារាំង ដែល​បា​នទទួល​បញ្ជា​ចុះទៅបង្ក្រាប​ដោយ​ផ្ទាល់ នៅខេត្ត​ភាគ​ខាងត្បូង​ប្រទេ​ស​បារាំង។ ការប្រកាស​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​ពួក​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន បាន​បាញ់សម្លាប់​សកម្មជន​បរិស្ថាន​ម្នាក់ និង​យុវជនម្នាក់​ ក្នុង​ខេត្ត​២ផ្សេងគ្នា​ កាលពីពេល​ថ្មីៗនេះ ដើម្បីជាការ​ព្រមាន និង​ស្តែងពី​ឥទ្ធិពល​របស់​ក្រុម​ទំនើង​ពួក​គេ​នោះ។​ ​

អ៊ុយក្រែនបើកសន្និសីទ «Crimea Global» ដើម្បីប្រាប់ប្រទេសផ្សេងៗកុំ​ឲ្យចាញ់​បោករុស្ស៊ី

អ៊ុយក្រែនបានរៀបចំ សន្និសីទ​អន្តរជាតិឈ្មោះថា “Crimea Global” ជាលើកទី៣ ដើម្បីសន្ទនា​​​ជាមួយ​ក្រុមប្

អ៊ុយក្រែនបើកសន្និសីទ «Crimea Global» ដើម្បីប្រាប់ប្រទេសផ្សេងៗកុំ​ឲ្យចាញ់​បោករុស្ស៊ី

អ៊ុយក្រែនបានរៀបចំ សន្និសីទ​អន្តរជាតិឈ្មោះថា “Crimea Global” ជាលើកទី៣ ដើម្បីសន្ទនា​​​ជាមួយ​ក្រុមប្រទេសខាងត្បូង​សកលលោក មិនថានៅអាស៊ី អាហ្វ្រិក​ និងអាមេរិកឡាទីន​​​។ គឺជាវេទិកា​ដែល​លោក​ហ្សេឡេនស្គីបាន​​​ផ្តួចផ្តើម​គំនិតឡើង ដើម្បីអញ្ជើញ​តំណាងអង្គការសង្គមស៊ីវីលតាមប្រទេសទាំងនោះ ឲ្យ​មើល​ដោយ​ផ្ទាល់ភ្នែក​នូវ​ការពិត​នៃសង្គ្រាម ដែលប្រជាជនអ៊ុយក្រែនបានរងទុក្ខ ចាប់តាំងពីឆ្នាំ​២០១៤ មក​ ​ហើយ​ដើម្បីកុំឲ្យប្រទេសទាំងនោះ​ ជឿតាមការ​​ឃោសនាបោកប្រាស់​របស់រុស្ស៊ី​។​

ក្រុមប្រឹក្សាសន្តិសុខ ​អនុម័ត​​ផែនការ​សន្តិភាព​​តំបន់ហ្កាហ្សា ដែលស្នើ​ឡើង​ដោយ​​​លោកដូណាល់ ត្រាំ

កាលពីថ្ងៃចន្ទ​ ទី​១៧វិច្ឆិកាម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្ន

ក្រុមប្រឹក្សាសន្តិសុខ ​អនុម័ត​​ផែនការ​សន្តិភាព​​តំបន់ហ្កាហ្សា ដែលស្នើ​ឡើង​ដោយ​​​លោកដូណាល់ ត្រាំ

កាលពីថ្ងៃចន្ទ​ ទី​១៧វិច្ឆិកាម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោត​អនុម័ត ផែនការ​សន្តិភាពសម្រាប់​​តំបន់​ហ្កាហ្សា​ ដែល​លោកដូណាល់ ត្រាំ បានស្នើឡើង​​។ ផែនការនេះ បាន​កំណត់បង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីចាត់ចែងសម័យអន្តរកម្មនៅហ្កាហ្សា​​​ ព្រមទាំង​បង្កើត​កងកម្លាំងរក្សាស្ថិរភាព​និងឃ្លាំមើលការគោរពបទឈប់បាញ់​។

អ្នកនាំពាក្យ៖ ជនជាប់ឃុំម្នាក់ក្នុងចំណោម៦នាក់ ដែលរត់គេចត្រូវបានចាប់ខ្លួនមកវិញ

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFI

អ្នកនាំពាក្យ៖ ជនជាប់ឃុំម្នាក់ក្នុងចំណោម៦នាក់ ដែលរត់គេចត្រូវបានចាប់ខ្លួនមកវិញ

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៨ ខែវិច្ឆិការនេះថា គិតមកដល់ត្រឹមម៉ោង ១០ និង៣០នាទីព្រឹកនេះ សមត្ថកិច្ចចាប់បានជនជាប់ឃុំម្នាក់ ក្នុងចំណោមជនជាប់ឃុំចំនួន ៦នាក់ ដែលបានរត់គេចខ្លួននៅក្នុងសាលាដំបូងខេត្តស្វាយរៀង។ ការតាមចាប់ខ្លួនអ្នកទោសត្រលប់មកវិញនេះ ធ្វើឡើងក្រោយហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយក្រុមឧក្រិដ្ឋជនមួយក្រុម ដែលគេសង្ស័យថាជាជនជាតិចិន បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង អំឡុងពេលសមត្ថកិច្ចនាំអ្នកទោសរូបនោះចូលទៅក្នុងសវនាការ ដើម្បីកាត់ទោស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ តាមលោក ឃៀង សុណាឌីន កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជន និងចាប់យកអ្នកទោសដទៃទៀតត្រឡប់មកវិញ៕

តារា TikTok ចិនម្នាក់មិនបានបាត់ខ្លួននៅកម្ពុជាទេ តែត្រូវជាប់ឃុំក្នុងសំណុំរឿងឆបោកអនឡាញ

សារព័ត៌មានសិង្ហបុរី Mothership បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ពីការបាត់ខ្លួនស្ត្

តារា TikTok ចិនម្នាក់មិនបានបាត់ខ្លួននៅកម្ពុជាទេ តែត្រូវជាប់ឃុំក្នុងសំណុំរឿងឆបោកអនឡាញ

សារព័ត៌មានសិង្ហបុរី Mothership បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ពីការបាត់ខ្លួនស្ត្រីជនជាតិចិនដែលជាតារា TikTok ក្រោយនាងបានមកសួរសុខទុក្ខមិត្តប្រុសក្នុងខេត្តព្រះសីហនុ កាលពីដើមខែវិច្ឆិកាកន្លងទៅ។ តែសមត្ថកិច្ចខេត្តព្រះសីហនុបានចេញមកបញ្ជាក់ថា នារីជនជាតិចិនរូបនេះមិនបានបាត់ខ្លួនទេ ពោលគឺកំពុងជាប់ឃុំ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។

Kyodo៖ ​ក្រុមហ៊ុននៅជប៉ុនយ៉ាងហោច ​​​៣ ជាបណ្តាញ​ក្រុមហ៊ុនព្រីនស៍​របស់អ្នកឧកញ៉ា ចេន ហ្ស៊ី

ក្រុមហ៊ុនព្រីនស៍ ដែលជាប់ឈ្មោះក្នុងបញ្ជី​ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារការសង្ស័យថា

Kyodo៖ ​ក្រុមហ៊ុននៅជប៉ុនយ៉ាងហោច ​​​៣ ជាបណ្តាញ​ក្រុមហ៊ុនព្រីនស៍​របស់អ្នកឧកញ៉ា ចេន ហ្ស៊ី

ក្រុមហ៊ុនព្រីនស៍ ដែលជាប់ឈ្មោះក្នុងបញ្ជី​ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារការសង្ស័យថា បានប្រព្រឹត្តបទល្មើស​​​​​​​​​​​​​​​​​​​​​​​​​​​ឧក្រិដ្ឋកម្មឆ្លងដែន​បានបង្កើត​ក្រុមហ៊ុន​​​​​យ៉ាងហោចណាស់​ ៣នៅក្នុងប្រទេស​ជប៉ុន​។ នេះបើតាម​​​​​​​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​​ជប៉ុន ​Kyodo នៅថ្ងៃទី​១៦វិច្ឆិកា។ តាម ​Kyodo ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុននេះគឺ​​​ជាកន្លែងលាងលុយកខ្វក់​ សម្រាប់ឧក្រិដ្ឋកម្ម​របស់​​ពួកគេ។

វេទិកា Choose France៖ ក្រុមហ៊ុន​បារាំង​បង្កើន​ការវិនិយោគទុន​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ

ប្រទេសបារាំង ​រៀបចំវេទិកាវិនិយោគទុន «Choose France» ចំនួន ៨ ឆ្នាំជាប់ៗគ្នា។ ​ឆ្នាំ ២០២៥ នេះ រដ្ឋាភិបា

វេទិកា Choose France៖ ក្រុមហ៊ុន​បារាំង​បង្កើន​ការវិនិយោគទុន​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ

ប្រទេសបារាំង ​រៀបចំវេទិកាវិនិយោគទុន «Choose France» ចំនួន ៨ ឆ្នាំជាប់ៗគ្នា។ ​ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាលទីក្រុងប៉ារីស អញ្ជើញតែក្រុមហ៊ុនបារាំង ១៥០ប៉ុណ្ណោះ ពោលខុសពីឆ្នាំមុនៗដែលមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិធំៗ។ ក្រៅពីប្រកាសបង្កើនការវិនិយោគទុនដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ក្រុមហ៊ុនបារាំងដែលមានវត្តមានក្នុងវេទិកា«Choose France» ក៏បានត្អូញត្អែរអំពីវិបត្តិអស្ថិរភាពនយោបាយនៅក្នុងស្រុក។

អ៊ុយក្រែន​ត្រូវ​ការ​៧០ពាន់​លាន​អឺរ៉ូ​ សម្រាប់​ធ្វើ​សង្គ្រាម​ជាមួយរុស្ស៊ី​ ​នៅ​ឆ្នាំ​២០២៦

ដើម្បីធ្វើ​​​​សង្គ្រាមប្រឆាំង​នឹង​ការ​​​ឈ្លានពាន​របស់​​រុស្ស៊ី អ៊ុយក្រែន​ត្រូវ​ការ​ថវិក

អ៊ុយក្រែន​ត្រូវ​ការ​៧០ពាន់​លាន​អឺរ៉ូ​ សម្រាប់​ធ្វើ​សង្គ្រាម​ជាមួយរុស្ស៊ី​ ​នៅ​ឆ្នាំ​២០២៦

ដើម្បីធ្វើ​​​​សង្គ្រាមប្រឆាំង​នឹង​ការ​​​ឈ្លានពាន​របស់​​រុស្ស៊ី អ៊ុយក្រែន​ត្រូវ​ការ​ថវិកា​ជាង​៧០​ពាន់​លាន​អឺរ៉ូ សម្រាប់​​ឆ្នាំ​២០២៦។ ២៧​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​​ផ្តល់​ហិរញ្ញវត្ថុ លើ​ផ្នែក​សំខាន់ៗ។ គណៈកម្មការ​អឺរ៉ុប​មាន​ជម្រើស​បី​ក្នុង​ការ​សម្រេច​ផែនការ​ជួយ​អ៊ុយក្រែន​នេះ។ តើ​ជា​អ្វី​ខ្លះទៅ?

តើមានកត្តាអ្វីខ្លះ ដែលធ្វើ​ឲ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុន កាន់តែល្អក់កករខ្លាំងឡើង?

ជម្លោះការទូតរវាងចិននិងជប៉ុន បាន​ផ្ទុះកំដៅ​ឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យ​

តើមានកត្តាអ្វីខ្លះ ដែលធ្វើ​ឲ្យទំនាក់ទំនងការទូតរវាងចិននិងជប៉ុន កាន់តែល្អក់កករខ្លាំងឡើង?

ជម្លោះការទូតរវាងចិននិងជប៉ុន បាន​ផ្ទុះកំដៅ​ឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យ​សំដីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុង​សំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំ​ឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុន​ជប៉ុន​​ស្ទើទាំងអស់​​​ក្នុង​វិស័យទេសចរណ៍​ បាន​ខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុន​បានធ្លាក់ថ្លៃ​។ នៅពីក្រោយ​ជម្លោះពាក្យសំដី​រវាងចិននិងជប៉ុន ជុំវិញបញ្ហា​កោះតៃវ៉ាន់​នេះ គឺវាមានបង្កប់ទៅដោយការគុំគួន​ប្រវត្តិសាស្ត្រ​ ជាយូរឆ្នាំមកហើយ រវាង​មហាអំណាចអាស៊ីទាំង២នេះ​។

បារាំងយល់ព្រម​លក់យន្តហោះចម្បាំងRafale ១០០គ្រឿង​ និង​​ប្រព័ន្ធខែលមីស៊ីល​ឲ្យអ៊ុយក្រែន

លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់​បារាំងនៅព្រឹកថ្ងៃចន្ទទ

បារាំងយល់ព្រម​លក់យន្តហោះចម្បាំងRafale ១០០គ្រឿង​ និង​​ប្រព័ន្ធខែលមីស៊ីល​ឲ្យអ៊ុយក្រែន

លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់​បារាំងនៅព្រឹកថ្ងៃចន្ទទី​១៧តុលា។ គោលបំណង​ធំបំផុត​​នៃ​ទស្សនកិច្ច​លើកទី​៩នេះ គឺលោក​ហ្សេឡេនស្គី បានប្រកាសថាអ៊ុយក្រែន​ គ្រោង​​​ចុះហត្ថលេខាទិញលក់​​យន្តហោះចម្បាំង Rafale របស់បារាំង ចំនួន​ដល់ទៅ១០០គ្រឿង ព្រមទាំងគ្រឿងសព្វាវុធមួយចំនួនទៀត ដើម្បី​ការពារ​ផ្លូវអាកាសអ៊ុយក្រែន​។

លោក ហ៊ុន សែន ព្រមានប្រើធម៌ក្តៅលើអ្នកប្រើបណ្តាញសង្គមដែលនិយាយប៉ះពាល់សន្តិសុខជាតិ

នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធាន

លោក ហ៊ុន សែន ព្រមានប្រើធម៌ក្តៅលើអ្នកប្រើបណ្តាញសង្គមដែលនិយាយប៉ះពាល់សន្តិសុខជាតិ

នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសនាថ្ងៃចន្ទទី១៧វិច្ឆិកា ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានព្រមានប្រើធម៌ក្តៅលើ​​ពលរដ្ឋប្រើប្រាស់​​បណ្តាញសង្គម ដែលហ៊ាន​​និយាយប៉ះពាល់ដល់សន្តិសុខជាតិ​។ បើតាមលោក ហ៊ុន សែន ​​​​ ​ការចូលទៅបញ្ចេញមតិ​ ឬ Comment ប៉ះពាល់ដល់​​សន្តិសុខជាតិ ​ក្នុងពេលកម្ពុជាមានជម្លោះជាមួយថៃគឺ មិនអាចអត់ឱនឱ្យបាន និងថា ​សូម្បីតែនាយករដ្ឋមន្ត្រីក៏មិនអាចលូកដៃបានដែរ​​។ ​ការព្រមានបែបនេះ ត្រូវបាន​​​​លោក ហ៊ុន សែន បញ្ជាក់ថា មិនមែនជាអំពើផ្តាច់ការទេ តែជាការ​ប្រឆាំងនឹង​អំពើញុះញង់ អំពើក្បត់ជាតិ និង​បង្អាក់ទឹកចិត្តកងទ័ពខ្មែរ។ ​គួរជ្រាបថា ​ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការរិះគន់ថាមានការដោះដីតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។  ​​​សូមស្តាប់ការថ្លែងរបស់លោក ហ៊ុន សែន ដែលជាការរៀបចំដោយ ហ៊ុល រស្មី។

លោក ផន រឹម៖ រថភ្លើងដឹកប្រេងដែលក្រឡាប់នៅខេត្តពោធិ៍សាត់គឺដោយសារបញ្ហាផ្លូវស្រុត

ក្រសួងសារធារណការ និងដឹកជញ្ជូន តាមរយៈអ្នកនាំពាក្យ លោក ផន រឹមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្

លោក ផន រឹម៖ រថភ្លើងដឹកប្រេងដែលក្រឡាប់នៅខេត្តពោធិ៍សាត់គឺដោយសារបញ្ហាផ្លូវស្រុត

ក្រសួងសារធារណការ និងដឹកជញ្ជូន តាមរយៈអ្នកនាំពាក្យ លោក ផន រឹមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា រថភ្លើងដឹកប្រេងមួយគ្រឿងបានក្រឡាប់ កំពប់ប្រេង ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមលោក ផន រឹម ផ្លូវស្រុតជាមូលហេតុដែលបានធ្វើឲ្យរថភ្លើងដឹកប្រេងក្រឡាប់ តែមិនបណ្តាល​ឲ្យមានមនុស្សរងរបួសទេ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះបានបញ្ជាឱ្យសមត្ថកិច្ចរារាំងមិនឱ្យពលរដ្ឋដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង។

លោក ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាធ្វេសប្រហែសដែលមិនបានបំពាក់អាវក្រោះឱ្យកងទ័ព

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសទទួលស្គាល់នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា កម្ព

លោក ហ៊ុន សែន ទទួលស្គាល់ថា កម្ពុជាធ្វេសប្រហែសដែលមិនបានបំពាក់អាវក្រោះឱ្យកងទ័ព

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសទទួលស្គាល់នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា កម្ពុជាពិតជាធ្លាប់បានធ្វេសប្រហែសដែលមិនបានបំពាក់​អាវក្រោះ ឬអាវសុវត្ថិភាពឱ្យកងទ័ព។ តែក្នុងពេលនេះ កម្ពុជាលែងធ្វេសប្រហែសទៀតហើយ ដោយមិនត្រឹមតែអាចផលិតអាវក្រោះសម្រាប់កងទ័ពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងអាចនាំអាវក្រោះចេញទៀតផង។

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសជាប់ទោសប្រហារជីវិតពីបទបង្ក្រាបបាតុកម្មដោយហិង្សា

នៅថ្ងៃចន្ទទី១៧ វិច្ឆិកានេះ តុលាការបង់ក្លាដែសបានចេញសាលក្រមកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសជាប់ទោសប្រហារជីវិតពីបទបង្ក្រាបបាតុកម្មដោយហិង្សា

នៅថ្ងៃចន្ទទី១៧ វិច្ឆិកានេះ តុលាការបង់ក្លាដែសបានចេញសាលក្រមកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្ហេក ហាស៊ីណា ពីបទបញ្ជា​ឱ្យប៉ូលិសបង្ក្រាបបាតុករដោយហិង្សាកាលពីឆ្នាំ២០២៤។ បាតុកម្មកាលណោះបានជំរុញឱ្យលោកស្រីធ្លាក់ពីតំណែងនិងរត់និរទេសខ្លួនយ៉ាងទាន់ហន់ទៅជ្រកកោននៅក្នុងប្រទេសឥណ្ឌា។

កម្ពុជាគួរមានជំហរបែបណានៅពេលចិនចាត់ទុកទំនាក់ទំនងចិន-ថៃ ស្និទ្ធដូចគ្រួសារតែមួយ?

ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែ

កម្ពុជាគួរមានជំហរបែបណានៅពេលចិនចាត់ទុកទំនាក់ទំនងចិន-ថៃ ស្និទ្ធដូចគ្រួសារតែមួយ?

ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលជួបព្រះមហាក្សត្រថៃក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិន និងថៃ ថាជាទំនាក់ទំនងដែលមានភាពជិតស្និទ្ធ «ប្រៀបបានគ្រួសារតែមួយ»។ នៅកម្ពុជា អ្នកវិភាគខ្លះមើលឃើញថា កម្ពុជាពុំគួរចាប់អារម្មណ៍នឹងសំដីការទូតរបស់ចិនពេកទេ តែអ្នកខ្លះទៀតយល់ថា ការលើកឡើងរបស់របស់មេដឹកនាំចិនមិនត្រូវនឹងកាលៈទេសៈ។ តើកម្ពុជាគួរមានជំហរបែបណាចំពោះការលើកឡើងរបស់ចិនដូចនេះ?

អាមេរិកព្រមានថៃឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បើមិនចង់ខាតប្រយោជន៍ពាណិជ្ជកម្ម

សហរដ្ឋអាមេរិកបានដាក់សម្ពាធលើប្រទេសថៃឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលលោកដូណាល់ត្រាំប

អាមេរិកព្រមានថៃឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បើមិនចង់ខាតប្រយោជន៍ពាណិជ្ជកម្ម

សហរដ្ឋអាមេរិកបានដាក់សម្ពាធលើប្រទេសថៃឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលលោកដូណាល់ត្រាំបានចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សី។ នៅថ្ងៃសៅរ៍ ទី១៤វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃបាននិយាយប្រាប់អ្នកកាសែត ក្នុងក្រុងបាងកកថា វ៉ាស៊ីនតោនបានជូនដំណឹងស្តីពីការផ្អាកការចរចាពាណិជ្ជកម្មជាមួយថៃ រហូតដល់ថ្ងៃដែលភាគីថៃអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

រុស្ស៊ី​ចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ឲ្យ​ចូលបម្រើទ័ពធ្វើសង្រ្គាម​ប្រឆាំង​មាតុភូមិរបស់ខ្លួន?

នៅក្នុង​សង្រ្គាម​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​នៅបន្ត​រុលទៅមុខ ដោយវាយដណ្តើម​យក​ភូមិ​ដែនដីរបស់

រុស្ស៊ី​ចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ឲ្យ​ចូលបម្រើទ័ពធ្វើសង្រ្គាម​ប្រឆាំង​មាតុភូមិរបស់ខ្លួន?

នៅក្នុង​សង្រ្គាម​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​នៅបន្ត​រុលទៅមុខ ដោយវាយដណ្តើម​យក​ភូមិ​ដែនដីរបស់អ៊ុយក្រែន​កាន់តែ​ច្រើន ជាពិសេស​នៅក្នុង​តំបន់ទាំង​៤ភាគខាងកើតអ៊ុយក្រែនដែល​រុស្ស៊ី​បានរំលោភ​កាត់យក​ទៅ​ដាក់​ក្នុង​ផែនទី​របស់ខ្លួន។ ដោយ​វាយចូល​កាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹម​ពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ី​នៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុង​ទឹកដីអ៊ុយក្រែន​ដែល​រុស្ស៊ីបាន​កាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែន​ត្រូវ​​រុស្ស៊ី​​កេណ្ឌ​យកទៅ​ធ្វើទ័ពប្រយុទ្ធនឹង​កម្លាំងទ័ព​ជាតិអ៊ុយក្រែន​ក្នុង​សមរភូមិ។ បើតាម​អង្គការការពារ​សិទ្ធិមនុស្សអន្តរជាតិ និង​ស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជន​អ៊ុយក្រែនជាច្រើន​សែននាក់​ត្រូវ​រុស្ស៊ី​ចាប់បង្ខំ រើស​បញ្ចូល​ក្នុងជួរកងទ័ពដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។

អ៊ីរ៉ង់ប្រើវិធីសាស្រ្តបណ្តុះពពកដើម្បីបង្កើតទឹកភ្លៀង ក្រោយជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយសតវត្សរ៍ចុងក្រោយនេ

អ៊ីរ៉ង់ប្រើវិធីសាស្រ្តបណ្តុះពពកដើម្បីបង្កើតទឹកភ្លៀង ក្រោយជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយសតវត្សរ៍ចុងក្រោយនេះ នៅថ្ងៃអាទិត្យ ទី១៦ វិច្ឆិកា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមយុទ្ធនាការបណ្តុះពពក ដើម្បីបង្កើតទឹកភ្លៀង។ កាលពីដើមខែវិច្ឆិការនេះ ប្រធានាធិបតីអ៊ីរ៉ង់បានទាញសញ្ញាអាសន្នអំពីស្ថានភាពខ្វះទឹក ដែលអាចនឹងជំរុញឲ្យរដ្ឋាភិបាល បង្ខំចិត្តជម្លៀសប្រជាជនក្នុងរដ្ឋធានីផង។

ពលរដ្ឋតំបន់រុនតាឯកស្នើឲ្យអាជ្ញាធរខេត្តរៀបចំតំបន់នេះឡើងវិញ ដើម្បីមានដង្ហើមសេដ្ឋកិច្ច

ពលរដ្ឋរស់នៅតំបន់រុនតាឯកលើកឡើងពីការលំបាកដោយសារតែទីនោះពុំមានដង្ហើមសេដ្ឋកិច្ច។ ភាពស្ងាត់ជ្

ពលរដ្ឋតំបន់រុនតាឯកស្នើឲ្យអាជ្ញាធរខេត្តរៀបចំតំបន់នេះឡើងវិញ ដើម្បីមានដង្ហើមសេដ្ឋកិច្ច

ពលរដ្ឋរស់នៅតំបន់រុនតាឯកលើកឡើងពីការលំបាកដោយសារតែទីនោះពុំមានដង្ហើមសេដ្ឋកិច្ច។ ភាពស្ងាត់ជ្រងំ និងផ្ទះទុកចោលមិនមានមនុស្សនៅ គឺជាបញ្ហាពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្វីដែលពួកគេចង់បាន គឺការរៀបចំតំបន់រុនតាឯកឲ្យមានដង្ហើមសេដ្ឋកិច្ច ដូចជាការសាងសង់រោងចក្រ ជាដើម។ ចំណែក អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាកំពុងគិតគូរដោះស្រាយបញ្ហានេះជូនពលរដ្ឋនៅតំបន់រុនតាឯកហើយ។

ក្រសួងមហាផ្ទៃថានឹងប្តឹងថៃទៅសមត្ថកិច្ចអន្តរជាតិ ពាក់ព័ន្ធការបាញ់ប្រហារលើពលរដ្ឋកម្ពុជា

អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចកម្ពុជាបាននិងកំព

ក្រសួងមហាផ្ទៃថានឹងប្តឹងថៃទៅសមត្ថកិច្ចអន្តរជាតិ ពាក់ព័ន្ធការបាញ់ប្រហារលើពលរដ្ឋកម្ពុជា

អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ ជាការបាញ់ប្រហារដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ ក្រសួងថានឹងពិចារណាប្តឹងថៃទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ក្នុងសំណុំរឿងបាញ់ប្រហារលើពលរដ្ឋស្លូតត្រង់កម្ពុជានេះ។ អ្នកវិភាគថា កម្ពុជាហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការប្តឹងថៃទៅតុលាការអន្តរជាតិ។

កម្ពុជាអាចប្តឹងភាគីថៃទៅតុលាការICC ពីករណីយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរដែរឬទេ?

ក្រុម​បញ្ញ​វន្ត​ខ្មែរ​ ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ប្រ​ឆាំង​ភាគី​ថៃ​ ទៅ​កាន់​តុលា​ការ​ព្រហ

កម្ពុជាអាចប្តឹងភាគីថៃទៅតុលាការICC ពីករណីយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរដែរឬទេ?

ក្រុម​បញ្ញ​វន្ត​ខ្មែរ​ ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ប្រ​ឆាំង​ភាគី​ថៃ​ ទៅ​កាន់​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​(ICC)​ នៅសប្តាហ៍​ក្រោយ​។​ ក្រុម​បញ្ញ​វន្ត​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​អន្តរ​ជាតិ​ ក៏ព្រោះ​តែ​កង​កម្លាំង​ថៃ​ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ម្នាក់​និង​របួស​៣​នាក់​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ភូមិ​ព្រៃ​ចាន់​ ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ​។​ បើ​តាម​ក្រុម​បញ្ញ​វន្ត​ខ្មែរ​ ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​មាត្រា ​១៥​ នៃលក្ខ​ន្តិកៈ​ទី​ក្រុង​រ៉ូម​។​ ដោយ​ឡែក​ ក្រសួង​មហាផ្ទៃ​កម្ពុជា ​ក៏​អះអាង​ដែរ​ថា ​កម្ពុជា​នឹង​ពិចារ​ណាប្តឹង​ករណីនេះ​ទៅ​ស្ថាប័ន​អន្តរ​ជាតិ​ដែរ​ ក្រោយ​ពេល​ប្រ​មូល​ភស្តុ​តាង​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់អន្តរ​ជាតិ​។​ ទាក់​ទង​នឹង​ករណី​កង​កម្លាំង​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ នៅ​ភូមិ​ព្រៃចាន់​ តើ​កម្ពុជា​អាច​ប្តឹង​ភាគីថៃ​ទៅ​តុលាការ​ICC​បាន​ទេ​?

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិស៊ើបអង្កេតលើករណីទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ

កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម ន

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិស៊ើបអង្កេតលើករណីទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ

កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ លើករណីទាហានថៃបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការស្នើដ៏ទទូចរបស់កម្ពុជាយ៉ាងដូចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី៤របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ អាយឆា ICHA ដែលរៀបចំនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១០ដល់ថ្ងៃទី១៤វិច្ឆិកា។ នៅចំពោះមុខតំណាងអាយឆានៃប្រទេសសមាជិកអាស៊ាន តំណាងអាយឆាកម្ពុជាថែមទាំងបានរិះគន់ និងថ្កោលទោសសកម្មភាពដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបើកការបាញ់ប្រហារទៅលើភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋស៊ីវិលខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់។

ឥណ្ឌា៖ ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលិស បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

នៅឥណ្ឌា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៩នាក់ និងរបួស ជាង៣០នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្

ឥណ្ឌា៖ ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលិស បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

នៅឥណ្ឌា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៩នាក់ និងរបួស ជាង៣០នាក់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងប៉ុស្តិ៍ប៉ូលិសមួយកន្លែង ដែលស្ថិតនៅតំបន់កាស្មៀរភាគខាងជើង។ ​ឧបទ្ទវហេតុនេះ បានកើតឡើងនាយប់ថ្ងៃសុក្រ ទី១៤ វិច្ឆិកា ដោយអចេតនា នៅអំឡុងពេលដែលក្រុមប៉ូលិសជំនាញ កំពុងពិនិត្យនិងវិភាគគ្រឿងផ្ទុះដែលរឹបអូសបាន កាលពីថ្ងៃចន្ទ កន្លងទៅ។

លោកដូណាល់ ត្រាំ ប្តូរចិត្ត លើកលែងពន្ធនាំចូល លើទំនិញស្បៀងអាហារ​មួយចំនួនដែលមានតម្លៃកាន់តែថ្លៃ

ប្រមាណ​៧ខែក្រោយ​ការ​ដំឡើងពន្ធលើទំនិញនាំចូលគ្រប់មុខ នៅទីបំផុត​ កាលពីថ្ងៃសុក្រទី​១៤វិច្ឆិ

លោកដូណាល់ ត្រាំ ប្តូរចិត្ត លើកលែងពន្ធនាំចូល លើទំនិញស្បៀងអាហារ​មួយចំនួនដែលមានតម្លៃកាន់តែថ្លៃ

ប្រមាណ​៧ខែក្រោយ​ការ​ដំឡើងពន្ធលើទំនិញនាំចូលគ្រប់មុខ នៅទីបំផុត​ កាលពីថ្ងៃសុក្រទី​១៤វិច្ឆិកា លោកដូណាល់ ត្រាំ បានសម្រេចចិត្ត ​លើកលែងមិនយកពន្ធនាំចូល លើទំនិញស្បៀងអាហារមួយចំនួន ដើម្បីជួយជីវភាព​ប្រជាជនអាមេរិក​។ នេះគឺ​ជាការដកថយមួយជំហានរបស់​លោកដូណាល់ ត្រាំ បន្ទាប់ពី​គេសង្កេតឃើញថា ទំនិញ​ស្បៀងអាហារប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក កាន់តែឡើងថ្លៃ ហើយអត្រា​​អតិផរណាវិញ​ក៏កាន់តែកើនឡើង។

COP30៖ ជនជាតិ​ដើមភាគតិចនិង​សកម្មជន​​ច្រើនពាន់នាក់ ​ដើរដង្ហែក្បួនទាមទារ​ដំណោះស្រាយ​​វិបត្តិអាកាសធាតុ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការ​ទៅ​អស់​មួយ​

COP30៖ ជនជាតិ​ដើមភាគតិចនិង​សកម្មជន​​ច្រើនពាន់នាក់ ​ដើរដង្ហែក្បួនទាមទារ​ដំណោះស្រាយ​​វិបត្តិអាកាសធាតុ

សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP30 នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការ​ទៅ​អស់​មួយ​សប្ដាហ៍​ហើយ​ មុននឹងត្រូវបិទបញ្ចប់នៅចុងសប្តាហ៍​ក្រោយ​។ កាលពីថ្ងៃទី​១៥វិច្ឆិកាម្សិលមិញ មានជនជាតិដើមភាគតិច និងសកម្មជនបរិស្ថាន​ច្រើនពាន់នាក់ បានជុំគ្នា​​ដើរដង្ហែរក្បួន​ នៅក្បែរទីតាំងសន្និសីទ ដើម្បីទាមទារយុត្តិធម៌​អាកាសធាតុ និងបាន​ដង្ហើយ​ហៅឲ្យ​ប្រទេសទាំងអស់ រួមគ្នា​​រកដំណោះស្រាយ​វិបត្តិអាកាសធាតុ​ឲ្យ​បាន​។​

លើសពីទំនិញដែលហាមឃាត់ តើកម្ពុជាគួរបិទទាំងស្រុងការនាំចូលទំនិញគ្រប់ប្រភេទពីថៃ?

ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ

លើសពីទំនិញដែលហាមឃាត់ តើកម្ពុជាគួរបិទទាំងស្រុងការនាំចូលទំនិញគ្រប់ប្រភេទពីថៃ?

ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ មានការជជែកវែកញែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមពីការធ្វើពហិការទំនិញថៃគ្រប់មុខ និងការលើកឡើងពីការបិទការនាំចូលទំនិញថៃទាំង​ស្រុង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកជាយោបល់ថា ការពហិការ និងការបិទការនាំចូលទំនិញរបស់ថៃ ជាមធ្យោបាយមួយ ដែលកម្ពុជាអាចទប់ស្កាត់ភាគីថៃមិនឲ្យមានលទ្ធភាពទិញអាវុធ មកបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបន្តទៅទៀត។ តើកម្ពុជាគួរពហិការនិងបិទការនាំចូលទំនិញថៃទាំងអស់ដែរឬទេ?

អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ការចាប់ដំណើរការទូរទស្សន៍អាស៊ីសេរី

បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទូរទស្សន៍អាស៊ីសេរីនឹងចាប់ដំណើរការជាផ្

អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ការចាប់ដំណើរការទូរទស្សន៍អាស៊ីសេរី

បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ទូរទស្សន៍អាស៊ីសេរីនឹងចាប់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចាត់ទុកទូរទស្សន៍អាស៊ីសេរីនេះថា ជា ប្រភពព័ត៌មានមួយទៀត បន្ទាប់ពីវិទ្យុអាស៊ីសេរីបានផ្អាកការផ្សាយរបស់ខ្លួន តាំងពីថ្ងៃទី៨ខែតុលា។ ក្រសួងព័ត៌មានបានប្រតិកម្មថា ក្រសួងផ្តល់សារសំខាន់លើភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ។

Get more results via ClueGoal