ព្រះអង្គម្ចាស់ ធម្មិកោ៖ អាជ្ញាធរមិនព្រមចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យខ្ញុំ
newsare.net
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា បានមានបន្ទូលប្រាប់វិទ្យុបារាំងអព្រះអង្គម្ចាស់ ធម្មិកោ៖ អាជ្ញាធរមិនព្រមចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យខ្ញុំ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា បានមានបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ២១ វិច្ឆិកានេះថា ព្រះអង្គកំពុងជួបបញ្ហាទាល់ច្រកដោយសារតែតែព្រះអង្គខ្វះឯកសារដើម្បីបន្តបណ្ណបើកបរដែលបានផុតសុពលភាព។ ខ្វះឯកសារព្រោះព្រះអង្គគ្មានសំបុត្រកំណើត និងគ្មានអត្តសញ្ញាណបណ្ណ។ បើតាមព្រះអង្គម្ចាស់ ធម្មិកោ ព្រះអង្គបានទៅសុំអាជ្ញាធរមូលដ្ឋានដើម្បីចេញលិខិតបញ្ជាក់សំបុត្រកំណើតជាច្រើនដងដែរ ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប តែអាជ្ញាធរមិនបានចេញជូនទេ ពោលមានរយៈប្រមាណ ២០ឆ្នាំ ចាប់តាំងពីទ្រង់យាងពីប្រទេសបារាំងមកនៅកម្ពុជាវិញ។ ទោះជាយ៉ាងណា បន្ទាប់ពីទ្រង់បានបង្ហោះសារបែបនេះលើបណ្តាញសង្គម ខាងមន្ត្រីអត្តសញ្ញាណកម្មក៏បានទាក់ទងមកកាន់ព្រះអង្គដើម្បីសួរនាំ៕ Read more














