លោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ
newsare.net
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃលោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃថា «ម៉ាឡេស៊ីបានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតម៉ាឡេស៊ី Free Malaysia Today ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចេញមកបញ្ជាក់យ៉ាងដូចនេះរបស់លោក អាន់វ៉ា គឺបន្ទាប់ពីក្រុមបាតុករថៃនៅថ្ងៃទី២២ វិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ទីដែលពួកគេបានចោទប្រកាន់លោក Anwar ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនថាបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។ Read more














