Cambodia



សន្និសីទ​អាកាសធាតុ​COP៣០ សម្រេច​​​​កិច្ចព្រមព្រៀង​តូច​ជាង​ក្តី​រំពឹង

បន្ទាប់​ពីពន្យារ​ពេលមួយ​ថ្ងៃថែមទៀត ​នៅ​ទីបំផុត សន្និសីទអន្តរជាតិ​ស្តី​ពី​អាកាសធាតុ​COP៣០ ន

តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ្ឌា​យ៉ាងណា?

នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម

តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ្ឌា​យ៉ាងណា?

នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះនៅ​ក្រុង​​ឌូបៃ។ យន្តហោះ​ចម្បាំង​នោះ​ជា​របស់​ឥណ្ឌា ផលិត​នៅ​ឥណ្ឌា មាន​ឈ្មោះ​ថា Tejas (តេជៈ)។ កាលពី​ខែ​មីនា​​ឆ្នាំ​មុន ​យន្តហោះ​ប្រភេទ​នេះ​ធ្លាប់​ធ្លាក់មួយ​គ្រឿង​ហើយ​ នៅ​ពេលហោះសាកល្បង។ តើ​គ្រោះ​ថ្នាក់​នេះ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យន្តហោះចម្បាំងឥណ្ឌា​ និងរូបភាព​​ប្រទេស​ ​យ៉ាងណា?

លោកដូណាល់ ត្រាំ បើកផ្លូវចរចាលើផែនការសន្តិភាពអ៊ុយក្រែន នៅហ្សឺណែវ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់​ ត្រ

លោកដូណាល់ ត្រាំ បើកផ្លូវចរចាលើផែនការសន្តិភាពអ៊ុយក្រែន នៅហ្សឺណែវ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់​ ត្រាំ បានក្រឡាស់ពាក្យសំដីថា ផែនការសន្តិភាព២៨ចំណុច មិនមែនជាសំណើចុងក្រោយសម្រាប់អ៊ុយក្រែនឡើយ។ នៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោកត្រាំបានបញ្ជូនថ្នាក់ដឹកនាំនិងគណៈប្រតិភូអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជួបពិភាក្សាជាមួយ ភាគីអ៊ុយក្រែន និងអឺរ៉ុប ជុំវិញផែនការសន្តិភាពដ៏ចម្រូងចម្រាស់នេះ។

តើអត្តពលិកកម្ពុជាគួរប្រុងប្រយ័ត្នអ្វីខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ?

កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍

តើអត្តពលិកកម្ពុជាគួរប្រុងប្រយ័ត្នអ្វីខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ?

កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕

លោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃ

លោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃថា «ម៉ាឡេស៊ីបានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតម៉ាឡេស៊ី Free Malaysia Today ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការ​ចេញមកបញ្ជាក់យ៉ាងដូចនេះរបស់លោក អាន់វ៉ា គឺបន្ទាប់ពីក្រុមបាតុករថៃនៅថ្ងៃទី២២ វិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ទីដែលពួកគេបានចោទប្រកាន់លោក Anwar ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនថាបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។

នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធ​ចាប់ជំរិត​សិស្សសាលា​និង​គ្រូបង្រៀន សរុប​ជាង​៣០០នាក់

ក្រុមប្រដាប់អាវុធនៅភាគកណ្តាល​នីហ្សេរីយ៉ា​ បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន​ កាន់សាសនា

នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធ​ចាប់ជំរិត​សិស្សសាលា​និង​គ្រូបង្រៀន សរុប​ជាង​៣០០នាក់

ក្រុមប្រដាប់អាវុធនៅភាគកណ្តាល​នីហ្សេរីយ៉ា​ បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន​ កាន់សាសនាគ្រិស្ត​​ ចំនួន​យ៉ាងហោច​ ៣១៥នាក់ កាលពីថ្ងៃសុក្រ​ទី​២១វិច្ឆិកា​។​ នេះគឺជាករណីចាប់ជំរិត​​​សិស្សសាលា ក្នុង​ចំនួន​ដ៏​ច្រើនបំផុត​មិនធ្លាប់មាននៅក្នុង​ប្រទេសអាហ្វ្រិក​មួយនេះ​។ ករណី​នេះ​ បាន​កើតឡើង​តែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន​​ករណី​ចាប់​ជំរិតសិស្សសាលាភេទស្រី​ចំនួន​២៥នាក់ នៅក្នុង​រដ្ឋផ្សេងមួយទៀតនៃប្រទេស​នីហ្សេរីយ៉ា​​។

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។

លោក​ហ្សេឡេនស្គី​ថាអ៊ុយក្រែន​កំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់​កត្តិយស​ឬបាត់​បង់សម្ព័ន្ធមិត្ត

កាលពីថ្ងៃ​​ពុធ​​ទី​១៩​វិច្ឆិកា​ សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​

លោក​ហ្សេឡេនស្គី​ថាអ៊ុយក្រែន​កំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់​កត្តិយស​ឬបាត់​បង់សម្ព័ន្ធមិត្ត

កាលពីថ្ងៃ​​ពុធ​​ទី​១៩​វិច្ឆិកា​ សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី​។ ផែនការរបស់​លោកដូណាល់ ត្រាំ ដែលមាន​២៨ចំណុចនេះ បាន​កំណត់​​តម្រូវឲ្យអ៊ុយក្រែន ត្រូវកាត់ទឹកដី​ឲ្យ​រុស្ស៊ី ត្រូវសន្យា​មិនចូលក្នុងអង្គការអូតង់ ហើយត្រូវកាត់បន្ថយ​កម្លាំងទ័ព​មិន​ឲ្យ​លើសពី​៦សែននាក់​។ សម្រាប់អ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប ផែនការ​សន្តិភាពដែល​ដូណាល់ ត្រាំ បានស្នើមកនេះ វាប្រៀបបីដូចជាការកាត់ក្បាលអ៊ុយក្រែន យ៉ាងអយុត្តិធម៌បំផុត ដើម្បី​បំពេញ​ចិត្ត​រុស្ស៊ី។ ល្ងាចថ្ងៃសុក្រទី​២១វិច្ឆិកា​ លោក​ហ្សេឡេនស្គី បានថ្លែងសារទៅកាន់​ប្រជាជនអ៊ុយក្រែន ដោយ​លោក​បានលើកឡើងថា អ៊ុយក្រែន​កំពុងប្រឈមនឹងការសម្រេច​ចិត្ត​ដ៏លំបាកបំផុត រវាង​ការ​សុខចិត្ត​បាត់បង់​​កិត្តយសនិងភាពថ្លៃថ្នូរ​ ឬមួយក៏​ត្រូវបាត់​បង់​អាមេរិកជាសម្ព័ន្ធមិត្ត​​។ តែយ៉ាងណាលោកហ្សេឡេនស្គីអះអាងថា លោកនឹងមិនក្បត់ប្រយោជន៍ជាតិអ៊ុយក្រែនជាដាច់ខាត។​

អ្នកការពារសិទ្ធិមនុស្សស្នើឲ្យទម្លាក់បទចោទលើ លោក ស៊្រុន ស៊្រន និងសកម្មជន២នាក់ទៀត

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ទម្លាក់​ចោល​បទ​ចោទ​ទៅ

អ្នកការពារសិទ្ធិមនុស្សស្នើឲ្យទម្លាក់បទចោទលើ លោក ស៊្រុន ស៊្រន និងសកម្មជន២នាក់ទៀត

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ ​លោក​ ស៊្រុន ​ស៊្រន អ្នក​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ និង​សកម្មជន​២នាក់​ទៀត​ នៅ​ក្នុង​សំណុំ​រឿង​«ញុះញង់»​ ខណៈ​ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​ជាង​១៥​ខែ​។ ​ការ​ស្នើ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​តុលាការ​ជាន់​ទាប​ បាន​បើក​សវនា​ការ​សួរ​ដេញ​ដោល​ជន​ជាប់​ទាំង​៣​នាក់​ នៅ​ថ្ងៃទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥ ​តែ​បាន​ប្រកាស​បន្ត​សវនា​ការ​ទៅ​ថ្ងៃ​ក្រោយ​ដោយ​មិន​បាន​កំណត់​ពេល​ជាក់​លាក់​។

កម្ពុជាទទួលតំណែងជាប្រធានសន្និសីទហ្វ្រង់កូហ្វូនី និងត្រៀមបើកកិច្ចប្រជុំកំពូលនៅឆ្នាំ ២០២៦

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» លើកទ

កម្ពុជាទទួលតំណែងជាប្រធានសន្និសីទហ្វ្រង់កូហ្វូនី និងត្រៀមបើកកិច្ចប្រជុំកំពូលនៅឆ្នាំ ២០២៦

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» លើកទី២០នៅឆ្នាំ២០២៦។ ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងថា កម្ពុជានឹងរៀបចំកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា កិច្ចប្រជុំនេះនឹងបើកផ្លូវឲ្យកម្ពុជា​ធ្វើ​ឲ្យមានភាពចម្រុះក្នុងវិស័យការទូតដើម្បីទាញយកប្រយោជន៍ផ្សេងៗ រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការបណ្តាក់ទុន និង​ការជំរុញវិស័យទេសចរណ៍។

តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?

ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង​បុកបង្កាន់ដៃស្ពាន ក្

តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?

ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង​បុកបង្កាន់ដៃស្ពាន ក្រឡាប់ចូលក្នុងទឹកនៅខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២០ វិច្ឆិកាបានកើនដល់ ១៦នាក់។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអ្នកតាមដានសង្គមនានាទាមទារឲ្យមានយន្តការជាក់លាក់មួយដើម្បីកុំឲ្យករណីដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។ តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព

រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព

រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។

ជប៉ុន​ព្រម​​ឱ្យ​​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​​នៅ​លើលោក ចាប់​ដំណើរការ​ឡើង​វិញ

ជិត​១៥​ឆ្នាំ​​ក្រោយ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅហ្វ៊ូគូស្ហ៊ីម៉ាឆ្នាំ​២០១១ ​ជប៉ុន​បានសម

ជប៉ុន​ព្រម​​ឱ្យ​​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​​នៅ​លើលោក ចាប់​ដំណើរការ​ឡើង​វិញ

ជិត​១៥​ឆ្នាំ​​ក្រោយ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅហ្វ៊ូគូស្ហ៊ីម៉ាឆ្នាំ​២០១១ ​ជប៉ុន​បានសម្រេច​បើក​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដ៏​ធំជាង​បំផុត​នៅ​លើ​ពិភពលោក ​ឱ្យ​​​​ដំណើរការ​ឡើង​វិញ។ ​អាជ្ញាធរ​មូល​ដ្ឋាន​ទើប​ព្រម​ផ្តល់​​ការ​អនុញ្ញាត​នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកានេះ។

បារាំង​រក​កន្លែងឈរជើងជា​​ថ្មីនៅអាហ្វ្រិក

ប្រធានាធិបតី​បារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង ​​បំពេញ​ទស្សនកិច្ចមួយ​ជុំ​អាហ្វ្រិក ដោយ​ចាប

បារាំង​រក​កន្លែងឈរជើងជា​​ថ្មីនៅអាហ្វ្រិក

ប្រធានាធិបតី​បារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង ​​បំពេញ​ទស្សនកិច្ចមួយ​ជុំ​អាហ្វ្រិក ដោយ​ចាប់ផ្តើម​ពីកោះ​ ម៉ូរីស ហើយបន្តទៅ អាហ្វ្រិកខាងត្បូង និង ហ្គាបុង មុន​នឹង​បញ្ចប់​នៅ​ អង់ហ្គោឡា។ ទស្សនកិច្ចនៅ​តំបន់​អាហ្វ្រិក​លើក​​នេះ ត្រូវ​វិមាន​ប្រធានាធិបតី​អេលីហ្សេ ពន្យល់ថា ដើម្បី​រឹត​ចំណង​ទាក់ទងផ្នែក​​សេដ្ឋកិច្ច វប្បធម៌ និងការ​សិក្សាជាន់​ខ្ពស់​។ តែ​ អ្នក​វិភាគភូមិសាស្ត្រ​នយោបាយ គិត​ឃើញថា បារាំង​កំពុង​តែរក​ទីតាំង​ឈរជើងជាថ្មី​នៅអាហ្វ្រិក ក្រោយ​ពីត្រូវ​គេ​បណ្តេញទាត់​ចេញ​ពី​​​តំបន់សាហែល។​ ​

ព្រះអង្គម្ចាស់ ធម្មិកោ៖ អាជ្ញាធរមិនព្រមចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យខ្ញុំ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា បានមានបន្ទូលប្រាប់វិទ្យុបារាំងអ

ព្រះអង្គម្ចាស់ ធម្មិកោ៖ អាជ្ញាធរមិនព្រមចេញលិខិតបញ្ជាក់អត្តសញ្ញាណឲ្យខ្ញុំ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភាកម្ពុជា បានមានបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ២១ វិច្ឆិកានេះថា ព្រះអង្គកំពុងជួបបញ្ហាទាល់ច្រកដោយសារតែតែព្រះអង្គខ្វះឯកសារដើម្បីបន្តបណ្ណបើកបរដែលបានផុតសុពលភាព។ ខ្វះឯកសារព្រោះព្រះអង្គគ្មានសំបុត្រកំណើត និងគ្មានអត្តសញ្ញាណបណ្ណ។ បើតាមព្រះអង្គម្ចាស់ ធម្មិកោ ព្រះអង្គបានទៅសុំអាជ្ញាធរមូលដ្ឋានដើម្បីចេញលិខិតបញ្ជាក់សំបុត្រកំណើតជាច្រើនដងដែរ ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប តែអាជ្ញាធរមិនបានចេញជូនទេ ពោលមានរយៈប្រមាណ ២០ឆ្នាំ ចាប់តាំងពីទ្រង់យាងពីប្រទេសបារាំងមកនៅកម្ពុជាវិញ។ ទោះជាយ៉ាងណា បន្ទាប់ពីទ្រង់បានបង្ហោះសារបែបនេះលើបណ្តាញសង្គម ខាងមន្ត្រីអត្តសញ្ញាណកម្មក៏បានទាក់ទងមកកាន់ព្រះអង្គដើម្បីសួរនាំ៕

CNA៖ មជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមិនបានបាត់ទៅណាទេ

សារព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយនូវអត្ថបទវិចារណកថានៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះថា ម

CNA៖ មជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមិនបានបាត់ទៅណាទេ

សារព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយនូវអត្ថបទវិចារណកថានៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះថា មជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមិនបានបាត់រលត់ទៅណាទេ និងថា ការបង្ក្រាបចុងក្រោយធ្វើឡើងតែទៅលើជនល្មើសតូចតាច និងគ្រាន់ជាល្ខោនបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ។

NGO៖ កុមាររងគ្រោះដោយគ្រឿងផ្ទុះ កើនឡើងដល់កំរិតកំពូលនៅឆ្នាំ២០២៤

នៅ​ឆ្នាំ​២០២៤ ចំនួន​​​កុមារស្លាប់និង​របួស​ នៅ​​ក្នុង​តំបន់​មានជម្លោះប្រដាប់​​​អាវុធ បាន​

NGO៖ កុមាររងគ្រោះដោយគ្រឿងផ្ទុះ កើនឡើងដល់កំរិតកំពូលនៅឆ្នាំ២០២៤

នៅ​ឆ្នាំ​២០២៤ ចំនួន​​​កុមារស្លាប់និង​របួស​ នៅ​​ក្នុង​តំបន់​មានជម្លោះប្រដាប់​​​អាវុធ បាន​កើន​ឡើងច្រើនមិនធ្លាប់​មាន​ទេ គិត​ចាប់​តាំងពី​​អង្គការ​សហប្រជាជាតិ​ផ្តើម​ធ្វើ​កំណត់ត្រា​មក​។ នេះបើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Save the Children ដែល​សម្គាល់​ថា​ ការ​ផ្ទុះ​អាវុធ​ ជា​ពិសេស​​ការ​ទម្លាក់​គ្រាប់​បែក និងការ​វាយប្រហារ​តាមផ្លូវ​អាកាស​ បាន​​គំរាមកំហែង​ជីវិត​កុមារ​ខ្លាំង​ជាង​គេ​។

ជប៉ុនប្រកាសមហាផែនការជំរុញ​សន្ទុះសេដ្ឋកិច្ច តែប្រកបដោយទំនួល​ខុសត្រូវ

រដ្ឋាភិបាលជប៉ុន បានប្រកាស​គម្រោងផែនការកែទម្រង់នយោបាយថវិកា និងផ្តល់សន្ទុះសេដ្ឋកិច្ចដោយបញ

ជប៉ុនប្រកាសមហាផែនការជំរុញ​សន្ទុះសេដ្ឋកិច្ច តែប្រកបដោយទំនួល​ខុសត្រូវ

រដ្ឋាភិបាលជប៉ុន បានប្រកាស​គម្រោងផែនការកែទម្រង់នយោបាយថវិកា និងផ្តល់សន្ទុះសេដ្ឋកិច្ចដោយបញ្ចេញសាច់ប្រាក់ ប្រមាណ ១១៧ ពាន់លានអឺរ៉ូ។ ការប្រកាសចេញនូវគម្រោងផែនការថ្មីនេះ ធ្វើឡើង ខណៈពេល​ដែលប្រទេសជប៉ុន កំពុងប្រឈមមុខខ្លាំងនឹងវិបត្តិអតិផរណា ដែលធ្វើឲ្យទំនិញឡើងថ្លៃខ្ពស់ ហើយ​តម្លៃលុយយេន ចុះថោកជាច្រើនខែជាប់ៗគ្នា។

ជនជាតិហុងគ្រីព្រម​ប្រគល់រតនវត្ថុសិល្ប:ខ្មែរឱ្យ​កម្ពុជាវិញ

បន្ទាប់ពីការចរ​ចាគ្នារវាងក្រសួងវប្បធម៌កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុត លោក István Zelnik ជន

ជនជាតិហុងគ្រីព្រម​ប្រគល់រតនវត្ថុសិល្ប:ខ្មែរឱ្យ​កម្ពុជាវិញ

បន្ទាប់ពីការចរ​ចាគ្នារវាងក្រសួងវប្បធម៌កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុត លោក István Zelnik ជនជាតិហុងគ្រី និង​ជាអ្នកកាន់កាប់សមុច័្ចយឯកជនម្នាក់ បានព្រមព្រៀង​​ប្រគល់​​វត្ថុសិល្បៈបុរាណខ្មែរទាំងអស់ឱ្យ​កម្ពុជាវិញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វត្ថុសិល្បៈខ្មែរ ដែលត្រៀមត្រឡប់​​មកកាន់ប្រទេសកម្ពុជា​វិញ​​រួមមាន វាយនភណ្ឌសូត្រខ្មែរចំនួន ១៨៣ផ្ទាំង វត្ថុសម័យបុរេប្រវត្តិដូចជា កក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុបុរាណក្នុងសម័យមុខអង្គរ និងសម័យអង្គរជាដើម។

លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ ក្រោមកិច្ចការពារសន្តិសុខពិសេស

ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជាច

លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ ក្រោមកិច្ចការពារសន្តិសុខពិសេស

ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ម្ចាស់ផ្ទះថៃបានអះអាងរួចហើយពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ និងមានកិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា៕

សង្គ្រាមអ៊ុយក្រែន៖ វ៉ាស៊ីនតោន​ស្នើ​ផែនការ​សន្តិភាពថ្មី​ ដោយ​គ្រោង​កាត់​ដី​ឱ្យ​រុស្ស៊ី

អ៊ុយក្រែន​ទើប​ទទួល​បាន​សំណើថ្មី​ពីសហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​១៩​វិច្ឆិកា​២០២៥។ ប៉ុន្តែគួរ

សង្គ្រាមអ៊ុយក្រែន៖ វ៉ាស៊ីនតោន​ស្នើ​ផែនការ​សន្តិភាពថ្មី​ ដោយ​គ្រោង​កាត់​ដី​ឱ្យ​រុស្ស៊ី

អ៊ុយក្រែន​ទើប​ទទួល​បាន​សំណើថ្មី​ពីសហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​១៩​វិច្ឆិកា​២០២៥។ ប៉ុន្តែគួរ​ឱ្យ​ភ្ញាក់ផ្អើលជា​ខ្លាំង ​ផែនការ​សន្តិភាព​ថ្មី​ មាន​ខ្លឹម​សារដដែល ​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ម៉ូស្គូ​តាំងពី​ដើម​មក។ នោះ​ គឺ​អ៊ុយក្រែន​ត្រូវ​កាត់​ទឹក​ដី​រង​ការ​ឈ្លានពាន​ ឱ្យ​ទៅ​រុស្ស៊ី ហើយ​ត្រូវ​កាត់​បន្ថយ​កម្លាំង​ទ័ព​ពាក់កណ្តាល និង​ត្រូវ​ប្រើ​ភាសារុស្ស៊ី​ជា​ភាសាជាតិ។

ហ្វីលីពីនកាត់ទោសស្ត្រីចិន​មេខ្លោងឆបោកអនឡាញ ដាក់ពន្ធនាគារអស់មួយជីវិត

នៅថ្ងៃព្រហស្បតិ៍ ទី២០វិច្ឆិកា តុលាការហ្វីលីពីន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវ

ហ្វីលីពីនកាត់ទោសស្ត្រីចិន​មេខ្លោងឆបោកអនឡាញ ដាក់ពន្ធនាគារអស់មួយជីវិត

នៅថ្ងៃព្រហស្បតិ៍ ទី២០វិច្ឆិកា តុលាការហ្វីលីពីន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ស្ត្រីជាតិចិនម្នាក់ ដែលជាមេខ្លោង ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ និងសកម្មភាពជួញដូរមនុស្ស។ មានឈ្មោះ អាលីស គួ (Alice Guo) ជនជាប់ចោទធ្លាប់ជានារីដ៏ល្បីល្បាញក្នុងបណ្តាញសង្គម និងធ្លាប់ជាប់ឆ្នោត ធ្វើជា មេឃុំតូចមួយ នៅភាគខាងជើងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ​

អាមេរិក​ថា​ក្រោយ​សង្គ្រាម​​​ឥណ្ឌា​-​ប៉ាគីស្ថាន ចិន​បាន​លេស​បង្អាប់យន្តហោះ​ចម្បាំង​បារាំង

ចិន​បាន​និងកំពុង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​​ ដើម្បីបំផ្លាញ​​ទីផ្សារ​ល

អាមេរិក​ថា​ក្រោយ​សង្គ្រាម​​​ឥណ្ឌា​-​ប៉ាគីស្ថាន ចិន​បាន​លេស​បង្អាប់យន្តហោះ​ចម្បាំង​បារាំង

ចិន​បាន​និងកំពុង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​​ ដើម្បីបំផ្លាញ​​ទីផ្សារ​លក់​យន្តហោះ​ចម្បាំងប្រភេទ​រ៉ាហ្វាល់ (Rafale) ​​របស់​បារាំង។ នេះ​បើ​តាម​របាយការណ៍​របស់គណៈកម្មការ​​អាមេរិក ដោយ​បញ្ជាក់​ថា ការបន្តុះ​​បង្អាប់​យន្តហោះ​ចម្បាំង​បារាំង​ធ្វើ​ឡើង​ក្រោយ​ពេល​ឥណ្ឌា​បាន​ប្រើ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ធ្វើ​សង្គ្រាម​ជាមួយ​ប៉ាគីស្ថាន ដែល​ប្រើ​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ប្រទេស​ចិន។

AIEA កំញើញ អ៊ីរ៉ង់ ឲ្យ​សហការ​ពេញដៃពេញជើង​ ជាមួយ​សហប្រជាជាតិ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់​ថា AIEA បាន​កំញើញ រដ្ឋាភិបាល​អ៊ីរ៉ង់ ឲ្យសហការជាមួយ

AIEA កំញើញ អ៊ីរ៉ង់ ឲ្យ​សហការ​ពេញដៃពេញជើង​ ជាមួយ​សហប្រជាជាតិ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់​ថា AIEA បាន​កំញើញ រដ្ឋាភិបាល​អ៊ីរ៉ង់ ឲ្យសហការជាមួយ​គ្នា ឲ្យ​បាន​ពេញដៃពេញជើង និង​មិន​ត្រូវ​ពន្យារពេលឡើយ។ គោល​បំណង​សំខាន់​របស់ស្ថាប័ន​អង្គការ​សហប្រជាជាតិ​១នេះ គឺចង់​ចុះ​ត្រួតពិនិត្យ​ស្ថានីយថាមពលអ៊ីរ៉ង់​ ចំនួន​៣ ដែល​ធ្លាប់​រងការ​វាយប្រហារ​ពី​សហរដ្ឋអាមេរិក។ តែ អ៊ីរ៉ង់ មានៈបដិសេធ​។​ ​

សង្ស័យ​រុស្ស៊ីបំផ្លាញ​ផ្លូវរថភ្លើង ប៉ូឡូញ​ប្រើវិធានការក្តៅបិទ​កុងស៊ុល​រុស្ស៊ី​ចុងក្រោយ​នៅ​ប៉ូឡូញ

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ីឈ្លាន​ពាន​អ៊ុយក្រែន នៅឆ្នាំ២០២២មក ទំនាក់​ទំនង​រុស្ស៊ី​-ប៉ូឡ

សង្ស័យ​រុស្ស៊ីបំផ្លាញ​ផ្លូវរថភ្លើង ប៉ូឡូញ​ប្រើវិធានការក្តៅបិទ​កុងស៊ុល​រុស្ស៊ី​ចុងក្រោយ​នៅ​ប៉ូឡូញ

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ីឈ្លាន​ពាន​អ៊ុយក្រែន នៅឆ្នាំ២០២២មក ទំនាក់​ទំនង​រុស្ស៊ី​-ប៉ូឡូញ ធ្លាក់​ចុះ​ដុន​ដាប​ជាខ្លាំង។ ដុប​ដាប​ខ្លាំង ដ្បិតថា​ ​ប្រទេស​ប៉ូឡូញ​ ដែល​មាន​ព្រំដែន​ជាប់អ៊ុយក្រែន (​សត្រូវ​រុស្ស៊ី) និងមាន​ព្រំដែន​ជាប់​​បេឡារុស (សម្ព័ន្ធមិត្ត​រុស្ស៊ី)​ ​បាន​ប្រកាន់​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ ហើយ​តែងតែរិះគន់មិន​សំចៃមាត់​ចំពោះ​​ទង្វើ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។​ ប្រទេស​ទាំង ២​ បាន​បណ្តេញ​មន្ត្រីទូត​ និង​ផ្អាកការងារ​​ស្ថានទូត​ ជាបន្តបន្ទាប់។​ ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាសូវី  បាន​ប្រកាសបិទ​ស្ថានកុងស៊ុលរុស្ស៊ី ​ដែលសល់​តែមួយ​ចុងក្រោយ​នៅ​ប៉ូឡូញ។​​ ​

សភាអាមេរិក បោះឆ្នោតតម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ បើកចំហឯកសារសំណុំរឿង Jeffrey Epstein

សភាខុនហ្ក្រេសសហរដ្ឋអាមេរិក បានបោះឆ្នោតសឹងជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី​១៧វិច្ឆិកា លើអត្ថប

សភាអាមេរិក បោះឆ្នោតតម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ បើកចំហឯកសារសំណុំរឿង Jeffrey Epstein

សភាខុនហ្ក្រេសសហរដ្ឋអាមេរិក បានបោះឆ្នោតសឹងជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី​១៧វិច្ឆិកា លើអត្ថបទច្បាប់មួយ​ដែល​​តម្រូវ​ឲ្យ​ក្រសួងយុត្តិធម៌ ត្រូវបើកចំហជាសាធារណៈ នូវឯកសារ​ក្នុង​សំណុំរឿង Jeffrey Epstein ដែលជារឿងអាស្រូវផ្លូវភេទជាប់ពាក់ព័ន្ធនឹង​បុគ្គលសំខាន់ៗច្រើននាក់។​ លោកដូណាល់ ត្រាំ ដែលត្រូវពាក្យ​ចចាមអារ៉ាម​ចោទ ថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះដែរ ធ្លាប់បានរារាំងមិន​ឲ្យគេបើកចំហឯកសារទាំងនេះជាសាធារណៈទេ​។ សំណុំរឿង Jeffrey Epstein កំពុងតែធ្វើឲ្យ​អ្នកគាំទ្រលោកដូណាល់ ត្រាំមួយចំនួន​ ចា​ប់ផ្តើម​បែកចិត្ត​ពីលោក។

ភូមាចាប់ខ្លួនមនុស្សជិត៣៥០នាក់ ក្រោយចុះឆែកឆេរទីតាំងឆបោកអនឡាញ១កន្លែងនៅព្រំដែនថៃ

នៅប្រទេសភូមា មានមនុស្សជិត ៣៥០ នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយពីអាជ្ញាធរបានចុះឆែកឆេរមជ្ឈមណ្ឌ

ភូមាចាប់ខ្លួនមនុស្សជិត៣៥០នាក់ ក្រោយចុះឆែកឆេរទីតាំងឆបោកអនឡាញ១កន្លែងនៅព្រំដែនថៃ

នៅប្រទេសភូមា មានមនុស្សជិត ៣៥០ នាក់ ត្រូវចាប់ឃាត់ខ្លួន ក្រោយពីអាជ្ញាធរបានចុះឆែកឆេរមជ្ឈមណ្ឌលឆបោកអនឡាញ១កន្លែងនៅព្រំដែនថៃ-ភូមា។ នេះបើតាមការបញ្ជាក់របស់យោធាភូមានៅថ្ងៃពុធ ទី១៩ វិច្ឆិកា។ ចំណែក កាសែតក្នុងស្រុកក៏បានឲ្យដឹងដែរថា ក្នុងចំណោមមនុស្សទាំងជិត ៣៥០ នាក់នោះ ភាគច្រើនសុទ្ធសឹងជាជនបរទេស។​ ​

សាលារៀនតាមព្រំដែនបើកទ្វារឡើងវិញជាមួយការណែនាំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ

វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន

សាលារៀនតាមព្រំដែនបើកទ្វារឡើងវិញជាមួយការណែនាំពីគ្រោះថ្នាក់សំណល់ជាតិផ្ទុះ

វិទ្យាល័យស្រអែមជាសាលារៀនមួយក្នុងចំណោមសាលារៀនជាង ៦០០ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ក្តៅនៃបន្ទាត់ព្រំដែនខ្មែរ ថៃក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វិទ្យាល័យស្រអែមត្រូវបានបិទទ្វារតាំងពីថ្ងៃផ្ទុះសង្គ្រាមជាមួយថៃក្នុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ វិទ្យាល័យស្រអែមបានបើកទ្វារឡើងវិញជាមួយនឹងការណែនាំដល់សិស្សានុសិស្សអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះ និងគ្រោះថ្នាក់ផ្សេងៗនៃសង្គ្រាមដែលអាចកើតមានជាថ្មីម្តងទៀត។ 

អ្នកកាសែតម្នាក់ត្រូវបានដាក់​ក្នុងបញ្ជីហាមធ្វើអាជីវកម្មព័ត៌មាន ក្រោយបៀតបៀនស្ត្រីភេទ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញ

អ្នកកាសែតម្នាក់ត្រូវបានដាក់​ក្នុងបញ្ជីហាមធ្វើអាជីវកម្មព័ត៌មាន ក្រោយបៀតបៀនស្ត្រីភេទ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់​លោក ខាន់ សារ័ត្ន ក្រោយពីបានរកឃើញថាមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ការសម្រេចរបស់ក្រសួងព័ត៌មានធ្វើឡើង ក្រោយអ្នកកាសែតអនឡាញរូបនេះបានប្រើប្រាស់ពាក្យសម្តីអសីលធម៌ និងយកដៃទៅអង្អែលថ្ពាល់ស្ត្រី ដែលជាជនសង្ស័យក្នុងការធ្វើសកម្មភាពរំដោះអ្នកទោសនៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ។

តើរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អាចប្តឹងភាគីថៃជំនួសឲ្យរដ្ឋាភិបាលកម្ពុជាបានឬទេ?

នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី ប

តើរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អាចប្តឹងភាគីថៃជំនួសឲ្យរដ្ឋាភិបាលកម្ពុជាបានឬទេ?

នៅ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ការ​ប្តឹង​ភាគី​ថៃ​ទៅ​កាន់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ (ICJ)​ ចំ​ពោះ​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​មក​លើ​ពល​រដ្ឋ​ខ្មែរ​ និង​ប្រទេស​កម្ពុជា​។​ រដ្ឋា​ភិបាល​ក្រៅ​ប្រទេស​មួយ​នេះ​លើក​ហេតុ​ផល​ថា​ ការ​ដែល​ខ្លួន​ចេញ​មុខ​ប្តឹង​ភាគី​ថៃ​ចំពោះ​ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​មក​លើ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​យក​សំណុំ​រឿង​ព្រំ​ដែន​កម្ពុជា-ថៃ​ ប្តឹង​ទៅ​កាន់​តុលា​ការ​អន្តរ​ជាតិ​។​ តើ​បណ្តឹង​របស់​រដ្ឋា​ភិបាល​ឯករាជ្យ​២៣​តុលា ​មាន​ទម្ងន់​ដែរ​ ឬ​ទេទៅ​លើ​ភាគី​ថៃ​?

នាយករដ្ឋមន្ត្រីថៃងាកមកនិយាយពីកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោយអាមេរិកគំរាមដំឡើងពន្ធ

នាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានក្រឡាស់សម្តីរបស់លោកដែលថា​ ថៃនឹងលែងខ្វល់ពីកិច

នាយករដ្ឋមន្ត្រីថៃងាកមកនិយាយពីកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោយអាមេរិកគំរាមដំឡើងពន្ធ

នាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានក្រឡាស់សម្តីរបស់លោកដែលថា​ ថៃនឹងលែងខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និង​ត្រៀមត​តាំងជាមួយ​​កម្ពុជា ជាឯកតោភាគី ក្រោយឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី១០ខែវិច្ឆិកា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីអាចបន្ត បើសិនកម្ពុជាបញ្ឈប់ធ្វើជា​សត្រូវជាមួយ​ថៃ។

Get more results via ClueGoal