អាមេរិក អឺរ៉ុបនិងអ៊ុយក្រែន សន្យាបន្តជជែកគ្នា លើអត្ថបទផែនការសន្តិភាពមួយច្បាប់ថ្មីទៀត
newsare.net
ផែនការសន្តិភាពទាំង២៨ចំណុច ដែលលោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបានភាគីសហរដអាមេរិក អឺរ៉ុបនិងអ៊ុយក្រែន សន្យាបន្តជជែកគ្នា លើអត្ថបទផែនការសន្តិភាពមួយច្បាប់ថ្មីទៀត
ផែនការសន្តិភាពទាំង២៨ចំណុច ដែលលោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបានភាគីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ៊ុយក្រែន យកទៅជជែកពិនិត្យឡើងវិញ នៅឯទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យទី២៣វិច្ឆិកា។ អត្ថបទដើមរបស់លោកដូណាល់ ត្រាំ ត្រូវបានភាគីអ៊ុយក្រែនក៏ដូចជាអឺរ៉ុប បដិសេធមិនទទួលយក ព្រោះវាបានផ្តល់អត្ថប្រយោជន៍ទាំងស្រុងទៅខាងរុស្ស៊ី ដែលជាប្រទេសឈ្លានពានគេ។ ក្រោយកិច្ចប្រជុំបន្ទាន់នៅហ្សឺណែវ ភាគីទាំង៣ អាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានស្រុះស្រួលគ្នាថានឹងបន្តជជែកគ្នា ដើម្បីឈានទៅតាក់តែងអត្ថបទផែនការសន្តិភាព ថ្មីមួយច្បាប់ទៀត ហើយផែនការនេះ ត្រូវចែងកំណត់ គោរពនិងការពារអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន ឲ្យបានទាំងស្រុង។ Read more














