Cambodia



ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជ

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ្រូនៅកម្ពុជា​​ត្រូវបានដំឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣មក ក៏ការបង្រៀននៅក្នុងសាលារដ្ឋកម្រិតបឋមនៅតែ​​ប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជា គ្រូនៅឆ្លៀតទៅធ្វើការខាងក្រៅ ហើយសិស្សនៅតែរៀនខ្សោយក្នុងមុខវិជ្ជាខ្លះ រួមមាន អក្ខរកម្ម និងលេខនព្វន្ត។ អ្នកតាមដានសង្គមកម្ពុជា យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យមើលកត្តាផ្សេងទៀត ដើម្បីពង្រឹងគុណភាពបង្រៀនដូចជា​ កំណែទម្រង់ផ្នែករដ្ឋបាល ការផ្តល់ទំនុកបម្រុងបន្ថែមដល់គ្រូបង្រៀន និងមាន​​យន្តការបង្កើតសាលាឯកជនក្នុងរូបភាពអង្គការក្រៅរដ្ឋាភិបាល៕

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​ក

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​កន្លែង​ ក្បែរ​ព្រំដែន​ថៃ។ ពួក​គេ​ទាំងនោះ សុទ្ធតែ​ជាជន​បរទេស​។ រដ្ឋអំណាច​ភូមា បាន​​បង្កើន​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ កាន់តែ​សកម្ម ស្រប​​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោតជាតិ​ កាន់តែ​​ខិត​ចូល​មកដល់​។​​

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្ល

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃពុធ​ទី​២៦វិច្ឆិកា អាជ្ញាធរថៃបាន​ឲ្យ​ដឹងថាមានមនុស្សស្លាប់យ៉ាងហោច​៣៣នាក់ និងមនុស្ស​ច្រើនម៉ឺននាក់ទៀត ត្រូវភៀសខ្លួន។ ទឹក​​ភ្លៀងកំពុងតែបន្ត​បោកសង្គ្រុបនៅម៉ាឡេស៊ី ហើយធ្វើឲ្យ​អាជ្ញាធរប្រទេសនេះ​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីតំបន់គ្រោះថ្នាក់ដែរ​។​

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់តាមដាន និងធានាដល់សុវត្ថិភាពអត្តពលិក ពិសេសនៅពេលមានវិបត្តិកើតឡើងអំឡុងពេលអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣​ នៅប្រទេសថៃ។ ការបង្កើតក្រុមអន្តរាគមន៍ពិសេសនាពេលនេះ គឺដើម្បីឆ្លើយចំពោះក្តីបារម្ភរបស់សាធារណជនចំពោះសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា រួមនឹងអត្តពលិកផង ចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែននឹងគ្នា។

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិ

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិញ​។ ពលរដ្ឋបារាំង ពិសេស​បុគ្គលិក​សួន​សត្វ​ដែល​បា​នចិញ្ចឹម​សត្វទាំង២ ចំនួន​១៣ឆ្នាំហើយ បាន​បង្ហូរទឹកភ្នែក​ទាំង​អាឡោះអាល័យ  ក្នុង​ថ្ងៃ​លាគ្នា​ជាចុងក្រោយ​។​ តែយ៉ាងណាក្តី​ អាជ្ញាធរចិន​ សន្យា​ថា​នឹង​ឲ្យ​បារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នា​ពេល​ឆាប់ៗខាងមុខ។​ គួរ​ជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជា​និម្មិត​រូប​ដ៏សំខាន់​ នៃ​​យុទ្ធសាស្ត្រការទូត​ចិន​នៅបរទេស​ ដើម្បីស្តែង​អំពី​ចំណង​មេត្រីភាព ការ​ដឹងគុណ និងការ​ពង្រឹង​មិត្តភាព​​​ជាមួយ​ចិន​។​ ​

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិន​មែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះ​បង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅត

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។

លោក ស៊ី ជីនពីង ចុចយកសំណុំរឿងតៃវ៉ាន់ទៅជជែកជាមួយលោក ដូណាល់ ត្រាំ

ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយក

លោក ស៊ី ជីនពីង ចុចយកសំណុំរឿងតៃវ៉ាន់ទៅជជែកជាមួយលោក ដូណាល់ ត្រាំ

ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយកសំណុំរឿងតៃវ៉ាន់ទៅជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋចិនចង់យកបញ្ហាតៃវ៉ាន់ធ្វើជាប្រធាបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក។ បុរសខ្លាំងចិនថែមទាំងធានាហ៊ានជួយសម្រុះសម្រួលវិបត្តិអ៊ុយក្រែន ប្រសិនបើអាមេរិកមិនលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។ 

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​នឹង​វិបត្តិបំពុល​ទឹក​ និងសុខភាពសាធារណៈធ្ងន់ធ្ងរ​ ដោយសារតែការបំពុល​ទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម​​ Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះ​សម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់​ Mongabay គឺ​​ជារឿង​​មិនពិត។

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​នឹង​វិបត្តិបំពុល​ទឹក​ និងសុខភាពសាធារណៈធ្ងន់ធ្ងរ​ ដោយសារតែការបំពុល​ទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម​​ Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះ​សម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់​ Mongabay គឺ​​ជារឿង​​មិនពិត។

វ៉េណេស៊ុយអេឡា បរិហារអាមេរិកថាកំពុងតែកុហកបោកប្រាស់ ក្រោយពីវ៉ាស៊ីនតោន​​គំរាម​វាយប្រហារ​យោធា

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានបរិហារ​ សហរដ្ឋអាមេរិក ថា​កំពុងតែ​លាបពណ៌ កុហកបោកប្រាស់។​ ប្រ

វ៉េណេស៊ុយអេឡា បរិហារអាមេរិកថាកំពុងតែកុហកបោកប្រាស់ ក្រោយពីវ៉ាស៊ីនតោន​​គំរាម​វាយប្រហារ​យោធា

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានបរិហារ​ សហរដ្ឋអាមេរិក ថា​កំពុងតែ​លាបពណ៌ កុហកបោកប្រាស់។​ ប្រតិកម្មយ៉ាងដូច្នេះ ធ្លាក់មក​ បន្ទាប់ពី​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ដាក់​បញ្ជូល​អង្គការមួយ​របស់​​វ៉េណេស៊ុយអេឡា ទៅក្នុង​បញ្ជីភេរវជន​ បន្ថែមលើ​ការ​គំរាមកំហែង​វាយប្រហារយោធា។​​

ជំនួបកំពូលអាហ្វ្រិក-សហភាពអឺរ៉ុប និយាយអំពីពាណិជ្ជកម្ម ធនធានរ៉ែ និង​អន្តោប្រវេសន៍

ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួប​កំពូលលើកទី​៧ កាលពីថ្ងៃចន្

ជំនួបកំពូលអាហ្វ្រិក-សហភាពអឺរ៉ុប និយាយអំពីពាណិជ្ជកម្ម ធនធានរ៉ែ និង​អន្តោប្រវេសន៍

ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួប​កំពូលលើកទី​៧ កាលពីថ្ងៃចន្ទទី​២៤​វិច្ឆិកា នៅឯប្រទេសអង់ហ្គោឡា​។ សំណុំរឿងពាណិជ្ជកម្ម ការវិនិយោគធនធានរ៉ែ និង​បញ្ហាអន្តោប្រវេសន៍​សុទ្ធតែជាសំណុំរឿងធំៗ ដែល​គេលើកមកនិយាយ​ក្នុងជំនួបកំពូលនេះ​។ តែទន្ទឹមគ្នានេះ​​ បញ្ហា​បន្ទាន់ស្តីពីផែនការ​សន្តិភាព​នៅអ៊ុយក្រែន ក៏បានតម្រូវ​ឲ្យ​ថ្នាក់ដឹកនាំក្រុមប្រទេសអឺរ៉ុប ចំណាយពេលវេលា​​ប្រជុំពិភាក្សាគ្នាដាច់ដោយ​ឡែក​ដែរ​។

ថៃបន្តចោទកម្ពុជាក្នុងរឿងបង្កប់មីនថ្មីនៅតំបន់មានជម្លោះ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខ

ថៃបន្តចោទកម្ពុជាក្នុងរឿងបង្កប់មីនថ្មីនៅតំបន់មានជម្លោះ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មានជម្លោះ ត្រង់ភូមិសាស្ត្រភ្នំត្រប់ ដែលស្ថិតក្នុងខេត្តស៊ីសាកេតរបស់ថៃ គឺជាមីនបង្កប់ថ្មីប្រភេទ PMN-2។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការដ្ឋានកងទ័ពថៃចុះថ្ងៃទី២៤ វិច្ឆិកានេះដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃមានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ការពិតនៅក្នុងរឿងនេះ។

ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេ

ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់​លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

យុវជន តុង លេន ប្រើរូបភាពដើម្បីបង្ហាញអត្តសញ្ញាណ និង​ប្រពៃណីជនជាតិដើមភាគតិច

យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរ

យុវជន តុង លេន ប្រើរូបភាពដើម្បីបង្ហាញអត្តសញ្ញាណ និង​ប្រពៃណីជនជាតិដើមភាគតិច

យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕

ម៉ាឡេស៊ី គ្រោងធ្វើ​ច្បាប់​ហាម​ឃាត់​ក្មេង​ក្រោម​១៦ឆ្នាំ មិនឲ្យប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​​ម៉ាឡេស៊ី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ បិទខ្ទប់​ការ​ប្រើប្រាស់​បណ្តាញ​ស

ម៉ាឡេស៊ី គ្រោងធ្វើ​ច្បាប់​ហាម​ឃាត់​ក្មេង​ក្រោម​១៦ឆ្នាំ មិនឲ្យប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​​ម៉ាឡេស៊ី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ បិទខ្ទប់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម សម្រាប់​កុមារ​ មាន​អាយុ​ក្រោម ១៦ ឆ្នាំ។ តាមរដ្ឋមន្ត្រី​ទូរគមនាគមន៍​ ច្បាប់​ហាម​ឃាត់​នេះ នឹង​ត្រូវ​អនុម័ត​នៅ​​ឆ្នាំ២០២៦ ដែល​មាន​គោល​បំណង​ធំ ដើម្បី​ការពារ​សុវត្ថិភាព​ក្មេងៗ​ម៉ាឡេស៊ី ឲ្យ​ជៀស​ផុត​ពី​រូបភាព​ឬ​សកម្មភាព​អវិជ្ជមាន​ផ្សេងៗ​។​ ​

អាមេរិក អឺរ៉ុបនិងអ៊ុយក្រែន សន្យាបន្តជជែកគ្នា ​​លើអត្ថបទផែនការសន្តិភាពមួយ​​​ច្បាប់ថ្មីទៀត

ផែនការសន្តិភាព​ទាំង​២៨ចំណុច ដែល​លោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបាន​ភាគី​សហរដ

អាមេរិក អឺរ៉ុបនិងអ៊ុយក្រែន សន្យាបន្តជជែកគ្នា ​​លើអត្ថបទផែនការសន្តិភាពមួយ​​​ច្បាប់ថ្មីទៀត

ផែនការសន្តិភាព​ទាំង​២៨ចំណុច ដែល​លោកដូណាល់ ត្រាំ បានស្នើទៅកាន់អ៊ុយក្រែន ត្រូវបាន​ភាគី​សហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប និង​អ៊ុយក្រែន យកទៅជជែកពិនិត្យ​ឡើងវិញ នៅ​ឯទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ​ទី​២៣វិច្ឆិកា​​​។ អត្ថបទដើមរបស់​លោកដូណាល់ ត្រាំ ត្រូវ​បានភាគីអ៊ុយក្រែន​ក៏ដូចជាអឺរ៉ុប បដិសេធមិនទទួលយក ព្រោះវា​​បាន​​ផ្តល់អត្ថប្រយោជន៍​ទាំងស្រុងទៅខាងរុស្ស៊ី ដែលជាប្រទេស​ឈ្លានពាន​គេ​​​។​ ក្រោយ​កិច្ចប្រជុំបន្ទាន់នៅហ្សឺណែវ ភាគីទាំង​៣ អាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានស្រុះស្រួលគ្នាថានឹងបន្តជជែកគ្នា ដើម្បីឈានទៅតាក់តែង​​អត្ថបទផែនការសន្តិភាព ថ្មីមួយច្បាប់ទៀត ហើយ​ផែនការនេះ​​ ត្រូវ​ចែងកំណត់ គោរពនិង​ការពារអធិបតេយ្យភាពទឹកដី​របស់អ៊ុយក្រែន ឲ្យ​បាន​​ទាំងស្រុង​។

អ៊ីស្រាអែលបើកការវាយប្រហារលើក្រុងបេរូត សំដៅសម្លាប់មេខ្លោងធំរបស់ក្រុមហេសបូឡាលីបង់

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូបានចេញបញ្ជានៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា

អ៊ីស្រាអែលបើកការវាយប្រហារលើក្រុងបេរូត សំដៅសម្លាប់មេខ្លោងធំរបស់ក្រុមហេសបូឡាលីបង់

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូបានចេញបញ្ជានៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា ឲ្យកងទ័ពបន្តបាញ់ប្លោងគ្រាប់ទៅលើទីក្រុងបេរូត ដើម្បីកម្ចាត់មេបញ្ជាកំពូលម្នាក់របស់ក្រុមហេសបូឡាលីបង់។ ការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត និង របួសជាង ២០នាក់។

និស្សិត​ខ្មែរ​​៥​នាក់​ទទួលពាន​រង្វាន់​ទន្តបណ្ឌិតឆ្នើមវ័យក្មេងក្នុង​ប្រទេស​ចិន

និស្សិត​ខ្មែរ ដែលសិក្សា​លើ​ជំនាញ​​​ទន្តវទនសាស្រ្ត ឬ​មាត់​ធ្មេញចំនួន​ ៥​នាក់​បាន​ទទួល​ពាន

និស្សិត​ខ្មែរ​​៥​នាក់​ទទួលពាន​រង្វាន់​ទន្តបណ្ឌិតឆ្នើមវ័យក្មេងក្នុង​ប្រទេស​ចិន

និស្សិត​ខ្មែរ ដែលសិក្សា​លើ​ជំនាញ​​​ទន្តវទនសាស្រ្ត ឬ​មាត់​ធ្មេញចំនួន​ ៥​នាក់​បាន​ទទួល​ពាន​រង្វាន់​ឆ្នើម​ពីការ​ប្រកួត​ក្នុង​វេទិកា​ប្រកួត​ប្រជែង​ចំនួន ២​ នៅ​ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន កាល​ពី​សប្តាហ៍​មុន​។​ នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​សាកល​វិទ្យា​​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥​។​ តា​ម​រយៈ​ការកាន់​ពាន​​នេះ​ និស្សិត​ខ្មែរ​ទាំ​ង​ ៥​នាក់​ ក៏​បាន​ទទួល​បទ​ពិសោធន៍​នៃ​​ការ​ផ្លាស់​ប្តូរ​កម្មវិធីសិក្សា​​របស់និស្សិត​​រវាង​ប្រទេស​ចិន​ និង​ប​ណ្តាប្រទេសក្នុង​សមាគម​អាស៊ាន​។​

ក្រុមបញ្ញវន្តជាង​​១២០នាក់រួមគ្នាស្នើ​ឱ្យភាគីជម្លោះ ​​ និងអាស៊ាន​​បន្ថយភាពតាន​តឹងតាមព្រំដែនខ្មែរ-ថៃ

បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងមេដឹកនាំសង្គមស៊ីវិល​​មកពីតំបន់អាស៊ានចំនួន ១២១នាក់​​​បាន

ក្រុមបញ្ញវន្តជាង​​១២០នាក់រួមគ្នាស្នើ​ឱ្យភាគីជម្លោះ ​​ និងអាស៊ាន​​បន្ថយភាពតាន​តឹងតាមព្រំដែនខ្មែរ-ថៃ

បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ និងមេដឹកនាំសង្គមស៊ីវិល​​មកពីតំបន់អាស៊ានចំនួន ១២១នាក់​​​បានចេញសេចក្តីថ្លែងការណ៍ចំហមួយ កាលពីចុង​សប្តាហ៍នេះ ដោយបានស្នើ​ឱ្យ​រដ្ឋាភិបាលកម្ពុជា និងថៃ​ ​​ព្រមទាំងអាស៊ានបន្ថយកម្តៅជាបន្ទាន់​ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ​ ស្របទៅតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លៃ​ថ្នូររបស់មនុស្ស​​។​ ក្រុមបញ្ញវន្តទាំងជាង ១២០នាក់​​​យល់​ថា ជម្លោះព្រំដែនកម្ពុជា-ថៃលើក​នេះ​​​​​​នឹងអាច​ធ្វើឱ្យខូច​តម្លៃស្នូលរបស់អាស៊ានទាំងមូល​។ ​​

សន្និសីទ​អាកាសធាតុ​COP៣០ សម្រេច​​​​កិច្ចព្រមព្រៀង​តូច​ជាង​ក្តី​រំពឹង

បន្ទាប់​ពីពន្យារ​ពេលមួយ​ថ្ងៃថែមទៀត ​នៅ​ទីបំផុត សន្និសីទអន្តរជាតិ​ស្តី​ពី​អាកាសធាតុ​COP៣០ ន

សន្និសីទ​អាកាសធាតុ​COP៣០ សម្រេច​​​​កិច្ចព្រមព្រៀង​តូច​ជាង​ក្តី​រំពឹង

បន្ទាប់​ពីពន្យារ​ពេលមួយ​ថ្ងៃថែមទៀត ​នៅ​ទីបំផុត សន្និសីទអន្តរជាតិ​ស្តី​ពី​អាកាសធាតុ​COP៣០ នៅប្រទេស​ប្រេស៊ីល បាន​បិទ​បញ្ចប់​នៅ​ថ្ងៃសៅរ៍​ទី ២២ វិច្ឆិកា ដោយសម្រេច​បាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏​តូច​មួយ​។ ​​ខក​ចិត្ត​ខ្លាំង សហភាព​អឺរ៉ុប ​យល់​ថា សន្និសីទ​អាកាសធាតុ​COP៣០​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ជា​ថ្មី​អំពី តថភាព​នៃ​ភូមិសាស្ត្រ​នយោបាយ។

តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ្ឌា​យ៉ាងណា?

នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម

តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ្ឌា​យ៉ាងណា?

នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះនៅ​ក្រុង​​ឌូបៃ។ យន្តហោះ​ចម្បាំង​នោះ​ជា​របស់​ឥណ្ឌា ផលិត​នៅ​ឥណ្ឌា មាន​ឈ្មោះ​ថា Tejas (តេជៈ)។ កាលពី​ខែ​មីនា​​ឆ្នាំ​មុន ​យន្តហោះ​ប្រភេទ​នេះ​ធ្លាប់​ធ្លាក់មួយ​គ្រឿង​ហើយ​ នៅ​ពេលហោះសាកល្បង។ តើ​គ្រោះ​ថ្នាក់​នេះ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យន្តហោះចម្បាំងឥណ្ឌា​ និងរូបភាព​​ប្រទេស​ ​យ៉ាងណា?

លោកដូណាល់ ត្រាំ បើកផ្លូវចរចាលើផែនការសន្តិភាពអ៊ុយក្រែន នៅហ្សឺណែវ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់​ ត្រ

លោកដូណាល់ ត្រាំ បើកផ្លូវចរចាលើផែនការសន្តិភាពអ៊ុយក្រែន នៅហ្សឺណែវ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយក្នុងស្រុក នៅថ្ងៃសៅរ៍ម្សិលមិញ លោកដូណាល់​ ត្រាំ បានក្រឡាស់ពាក្យសំដីថា ផែនការសន្តិភាព២៨ចំណុច មិនមែនជាសំណើចុងក្រោយសម្រាប់អ៊ុយក្រែនឡើយ។ នៅថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា លោកត្រាំបានបញ្ជូនថ្នាក់ដឹកនាំនិងគណៈប្រតិភូអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជួបពិភាក្សាជាមួយ ភាគីអ៊ុយក្រែន និងអឺរ៉ុប ជុំវិញផែនការសន្តិភាពដ៏ចម្រូងចម្រាស់នេះ។

តើអត្តពលិកកម្ពុជាគួរប្រុងប្រយ័ត្នអ្វីខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ?

កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍

តើអត្តពលិកកម្ពុជាគួរប្រុងប្រយ័ត្នអ្វីខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ?

កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕

លោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃ

លោក អាន់វ៉ា បដិសេធការចោទរបស់បាតុករថៃថា បានជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃថា «ម៉ាឡេស៊ីបានជ្រៀតជ្រែក» ក្នុងការដោះស្រាយជម្លោះព្រំដែនរបស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតម៉ាឡេស៊ី Free Malaysia Today ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការ​ចេញមកបញ្ជាក់យ៉ាងដូចនេះរបស់លោក អាន់វ៉ា គឺបន្ទាប់ពីក្រុមបាតុករថៃនៅថ្ងៃទី២២ វិច្ឆិកា បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងបាងកក ទីដែលពួកគេបានចោទប្រកាន់លោក Anwar ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនថាបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។

នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធ​ចាប់ជំរិត​សិស្សសាលា​និង​គ្រូបង្រៀន សរុប​ជាង​៣០០នាក់

ក្រុមប្រដាប់អាវុធនៅភាគកណ្តាល​នីហ្សេរីយ៉ា​ បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន​ កាន់សាសនា

នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធ​ចាប់ជំរិត​សិស្សសាលា​និង​គ្រូបង្រៀន សរុប​ជាង​៣០០នាក់

ក្រុមប្រដាប់អាវុធនៅភាគកណ្តាល​នីហ្សេរីយ៉ា​ បានចាប់ខ្លួនសិស្សសាលានិងគ្រូបង្រៀន​ កាន់សាសនាគ្រិស្ត​​ ចំនួន​យ៉ាងហោច​ ៣១៥នាក់ កាលពីថ្ងៃសុក្រ​ទី​២១វិច្ឆិកា​។​ នេះគឺជាករណីចាប់ជំរិត​​​សិស្សសាលា ក្នុង​ចំនួន​ដ៏​ច្រើនបំផុត​មិនធ្លាប់មាននៅក្នុង​ប្រទេសអាហ្វ្រិក​មួយនេះ​។ ករណី​នេះ​ បាន​កើតឡើង​តែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន​​ករណី​ចាប់​ជំរិតសិស្សសាលាភេទស្រី​ចំនួន​២៥នាក់ នៅក្នុង​រដ្ឋផ្សេងមួយទៀតនៃប្រទេស​នីហ្សេរីយ៉ា​​។

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។

លោក​ហ្សេឡេនស្គី​ថាអ៊ុយក្រែន​កំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់​កត្តិយស​ឬបាត់​បង់សម្ព័ន្ធមិត្ត

កាលពីថ្ងៃ​​ពុធ​​ទី​១៩​វិច្ឆិកា​ សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​

លោក​ហ្សេឡេនស្គី​ថាអ៊ុយក្រែន​កំពុងប្រឈមនឹងជម្រើសដ៏លំបាក២ បាត់បង់​កត្តិយស​ឬបាត់​បង់សម្ព័ន្ធមិត្ត

កាលពីថ្ងៃ​​ពុធ​​ទី​១៩​វិច្ឆិកា​ សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី​។ ផែនការរបស់​លោកដូណាល់ ត្រាំ ដែលមាន​២៨ចំណុចនេះ បាន​កំណត់​​តម្រូវឲ្យអ៊ុយក្រែន ត្រូវកាត់ទឹកដី​ឲ្យ​រុស្ស៊ី ត្រូវសន្យា​មិនចូលក្នុងអង្គការអូតង់ ហើយត្រូវកាត់បន្ថយ​កម្លាំងទ័ព​មិន​ឲ្យ​លើសពី​៦សែននាក់​។ សម្រាប់អ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប ផែនការ​សន្តិភាពដែល​ដូណាល់ ត្រាំ បានស្នើមកនេះ វាប្រៀបបីដូចជាការកាត់ក្បាលអ៊ុយក្រែន យ៉ាងអយុត្តិធម៌បំផុត ដើម្បី​បំពេញ​ចិត្ត​រុស្ស៊ី។ ល្ងាចថ្ងៃសុក្រទី​២១វិច្ឆិកា​ លោក​ហ្សេឡេនស្គី បានថ្លែងសារទៅកាន់​ប្រជាជនអ៊ុយក្រែន ដោយ​លោក​បានលើកឡើងថា អ៊ុយក្រែន​កំពុងប្រឈមនឹងការសម្រេច​ចិត្ត​ដ៏លំបាកបំផុត រវាង​ការ​សុខចិត្ត​បាត់បង់​​កិត្តយសនិងភាពថ្លៃថ្នូរ​ ឬមួយក៏​ត្រូវបាត់​បង់​អាមេរិកជាសម្ព័ន្ធមិត្ត​​។ តែយ៉ាងណាលោកហ្សេឡេនស្គីអះអាងថា លោកនឹងមិនក្បត់ប្រយោជន៍ជាតិអ៊ុយក្រែនជាដាច់ខាត។​

អ្នកការពារសិទ្ធិមនុស្សស្នើឲ្យទម្លាក់បទចោទលើ លោក ស៊្រុន ស៊្រន និងសកម្មជន២នាក់ទៀត

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ទម្លាក់​ចោល​បទ​ចោទ​ទៅ

អ្នកការពារសិទ្ធិមនុស្សស្នើឲ្យទម្លាក់បទចោទលើ លោក ស៊្រុន ស៊្រន និងសកម្មជន២នាក់ទៀត

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ ​លោក​ ស៊្រុន ​ស៊្រន អ្នក​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ និង​សកម្មជន​២នាក់​ទៀត​ នៅ​ក្នុង​សំណុំ​រឿង​«ញុះញង់»​ ខណៈ​ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​ជាង​១៥​ខែ​។ ​ការ​ស្នើ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​តុលាការ​ជាន់​ទាប​ បាន​បើក​សវនា​ការ​សួរ​ដេញ​ដោល​ជន​ជាប់​ទាំង​៣​នាក់​ នៅ​ថ្ងៃទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥ ​តែ​បាន​ប្រកាស​បន្ត​សវនា​ការ​ទៅ​ថ្ងៃ​ក្រោយ​ដោយ​មិន​បាន​កំណត់​ពេល​ជាក់​លាក់​។

Get more results via ClueGoal