Cambodia



IOC allows Russian figure skaters Petrosian, Gumennik to participate in Olympics

Adeliia Petrosian and Petr Gumennik won the qualifying tournament in Beijing in September and qualified for the Olympics

ក្រសួងព័ត៌មានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិដើម្បីពង្រឹងវិស័យសារព័ត៌មាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញផ្សាយប្រកាសមួយ ដែលមាន ៥ជំពូក និង៩មាត

ក្រសួងព័ត៌មានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិដើម្បីពង្រឹងវិស័យសារព័ត៌មាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញផ្សាយប្រកាសមួយ ដែលមាន ៥ជំពូក និង៩មាត្រា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មាន។ ប្រកាសរបស់ក្រសួងព័ត៌មានសំដៅលើអង្គភាពផ្សព្វផ្សាយឯកជន ដូចជាអង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន/ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងក៏សំដៅផងដែរលើអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព និងអ្នកសារព័ត៌មាន ដែលមានលក្ខណៈប្រហាក់ប្រហែល។

ប្រធានាធិបតីតៃវ៉ាន់ ប្រាប់ទ័ពឲ្យ​ត្រៀម​ខ្លួន ​ទប់ទល់​ការឈ្លានពាន​របស់​ចិន

ប្រឈម​នឹងគំរាមកំហែងខ្លាំងឡើងៗ​ពីឥទ្ធិពលមហាយក្ស​ចិន លោក ​ឡៃ ឈីងតឿ ប្រធានាធិបតីតៃវ៉ាន់ បាន​

ប្រធានាធិបតីតៃវ៉ាន់ ប្រាប់ទ័ពឲ្យ​ត្រៀម​ខ្លួន ​ទប់ទល់​ការឈ្លានពាន​របស់​ចិន

ប្រឈម​នឹងគំរាមកំហែងខ្លាំងឡើងៗ​ពីឥទ្ធិពលមហាយក្ស​ចិន លោក ​ឡៃ ឈីងតឿ ប្រធានាធិបតីតៃវ៉ាន់ បាន​ប្រកាស​​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ឲ្យស្រេច​ ដើម្បី​ទប់ទល់​នឹងការវាយប្រហារ​ឈ្លាន​ពាន​ពីសំណាក់​កងទ័ព​ចិន។ មេដឹកនាំ​តៃវ៉ាន់រូប​នេះ ​បាន​បញ្ជាក់​ជំហរ​​ក្នុង​ការ​បង្កើន​កញ្ចប់​ថវិកាការពារ​ជាតិ ឲ្យ​កាន់តែច្រើន​។​ ​

លោក​ម៉ាក្រុង​​ ប្រកាស​បង្កើត​ករណីយកិច្ចយោធាសម្រាប់យុវជន ដោយ​ឈរលើការ​ស្ម័គ្រចិត្ត

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ទី​២៧វិច្ឆិកា ប

លោក​ម៉ាក្រុង​​ ប្រកាស​បង្កើត​ករណីយកិច្ចយោធាសម្រាប់យុវជន ដោយ​ឈរលើការ​ស្ម័គ្រចិត្ត

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ទី​២៧វិច្ឆិកា បង្កើត “ករណីយកិច្ចចូល​បម្រើកងទ័ព សម្រាប់យុវជនបារាំង​ តែដោយ​ឈរលើការស្ម័គ្រចិត្តទាំងស្រុង​។ ស្ថិតក្នុងបរិបទ​ដែលអឺរ៉ុប​កំពុង​រងការគំរាមសន្តិសុខពីរុស្ស៊ី បារាំងក៏ដូចជាប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមកែប្រែច្បាប់ ដើម្បី​អនុវត្តឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីឲ្យ​ប្រជាជន ជាពិសេសយុវជន ត្រៀមកម្លាំងនិងស្មារតី​ឲ្យ​បានរឹងមាំ​ ក្នុងករណី​ផ្ទុះសង្គ្រាម​។

តើកម្ពុជាគួរប្រកាន់ជំហរបែបណានៅពេលជប៉ុន និងចិនកំពុងដំឡើងសំឡេងដាក់គ្នាក្នុងបញ្ហាតៃវ៉ាន់?

នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្ម

តើកម្ពុជាគួរប្រកាន់ជំហរបែបណានៅពេលជប៉ុន និងចិនកំពុងដំឡើងសំឡេងដាក់គ្នាក្នុងបញ្ហាតៃវ៉ាន់?

នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ ខណៈពេលដែលជប៉ុន និងចិនកំពុងស្គាល់ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។ ក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលចិនសព្វថ្ងៃជាតំណាងឱ្យប្រទេសចិនតែមួយគត់ និងថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិនបានទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការបង្ហាញជំហរគាំទ្ររបស់កម្ពុជាចំពោះចិននេះថាជាការប្រកាន់ជំហរអព្យាក្រឹត្យ។ តែអ្នកជំនាញក៏មិនភ្លេចដាស់តឿនឱ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ឬជាមួយចិន។

លោក អ៊ី ឈាន៖ ការបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃគឺផ្អែកលើឯកសារបន្សល់ពីបារាំង

នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសបានអះអាងថា បង្គោ

លោក អ៊ី ឈាន៖ ការបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃគឺផ្អែកលើឯកសារបន្សល់ពីបារាំង

នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសបានអះអាងថា បង្គោលព្រំដែនដែលក្រុមការងារកម្ពុជា-ថៃ កំពុងចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននោះ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីបារាំង។ ការចេញមុខអះអាងរបស់អតីតអភិបាលខេត្តប៉ៃលិនរូបនេះ គឺក្នុងន័យបដិសេធលើការលើកឡើងរបស់ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំងដែលបានសរសេរថា លោក អ៊ី ឈាន ធ្លាប់និយាយថា ថៃបានបង្ខិតព្រំដែនចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀង ក្នុងខេត្តបាត់ដំបង។

លោក ត្រាំ ចាត់ទុកការបាញ់​​ប្រហារ​កងឆ្មាំការពារជាតិ ជាអំពើ​ព្រៃផ្សៃ​ បង្កពី​សត្វតិរច្ឆាន

នៅអាមេរិក​ ​បុរសម្នាក់ ជនជាតិ​អាហ្វហ្កានីស្ថាន បានប្រើកាំភ្លើង​បាញ់​យោធា ២ នាក់ នៃ កងឆ្មាំក

លោក ត្រាំ ចាត់ទុកការបាញ់​​ប្រហារ​កងឆ្មាំការពារជាតិ ជាអំពើ​ព្រៃផ្សៃ​ បង្កពី​សត្វតិរច្ឆាន

នៅអាមេរិក​ ​បុរសម្នាក់ ជនជាតិ​អាហ្វហ្កានីស្ថាន បានប្រើកាំភ្លើង​បាញ់​យោធា ២ នាក់ នៃ កងឆ្មាំការពារជាតិ និង​បណ្តាល​ឲ្យ​របួស​ធ្ងន់ ​ ហើយ​កំពុង​តែ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ។​ ប្រធានាធិបតីអាមេរិក ចាត់ទុក​សកម្មភាពហិង្សានេះ ថា​ជាអំពើឃោរឃៅព្រៃផ្សៃ បង្កពីសត្វតិរច្ឆាន។ ជាវិធានការ​វាយបកចំពោះមុខ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​ព្យួរ​រាល់​ការ​ស្នើសុំ​លិខិតស្នាម​ស្របច្បាប់​ទាំងអស់របស់​សហគមន៍​អាហ្វហ្កានីស្ថាន។​ ​

អង្គការ Amnesty International អំពាវនាវ​ឲ្យម៉ាកសំលៀកបំពាក់ល្បី​ៗ​ ត្រូវគោរពសិទ្ធរបស់កម្មករ

អង្គការ​Amnesty International ទើបបានចេញរបាយការណ៍​មួយ នៅថ្ងៃព្រហស្បតិ៍ ទី​២៧វិច្ឆិកានេះ ស្តីពីការ​​រំលោភ

អង្គការ Amnesty International អំពាវនាវ​ឲ្យម៉ាកសំលៀកបំពាក់ល្បី​ៗ​ ត្រូវគោរពសិទ្ធរបស់កម្មករ

អង្គការ​Amnesty International ទើបបានចេញរបាយការណ៍​មួយ នៅថ្ងៃព្រហស្បតិ៍ ទី​២៧វិច្ឆិកានេះ ស្តីពីការ​​រំលោភបំពានសិទ្ធិ​របស់កម្មករ នៅក្នុងវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌ​ នៅតាមប្រទេសចំនួន​៤ មាន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងស្រីលង្កា​។ អង្គការក្រៅរដ្ឋាភិបាល​នេះ បានអំពាវនាវថា ក្រុមហ៊ុន​ម៉ាកសំលៀកបំពាក់ល្បីៗ​ដែលកើបប្រាក់ចំណេញ ព្រមទាំង​រដ្ឋាភិបាល ត្រូវតែ​គិតគូររៀបចំផែនការ​ ដើម្បីធានាការគោរពសិទ្ធិរបស់ពលករ​-កម្មករ និង​ត្រូវ​​ផ្តល់ប្រាក់ខែឲ្យ​បានសមរម្យ​។

ស្លាប់ជាង​៥០នាក់ បាត់ខ្លួន​ជិត​៣០០នាក់ នៅក្នុង​គ្រោះថ្នាក់​មហាអគ្គីភ័យនៅហុងកុង

អគ្គីភ័យ​ដ៏ធំសម្បើម​គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៧អគារ​ នៅ

ស្លាប់ជាង​៥០នាក់ បាត់ខ្លួន​ជិត​៣០០នាក់ នៅក្នុង​គ្រោះថ្នាក់​មហាអគ្គីភ័យនៅហុងកុង

អគ្គីភ័យ​ដ៏ធំសម្បើម​គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៧អគារ​ នៅទីក្រុងហុងកុង ​កាលពីរសៀល​ថ្ងៃពុធទី​២៦វិច្ឆិកា។ រហូតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័​យ​នៅមិនទាន់អាចពន្លត់ភ្លើងបានទាំងស្រុង​នៅឡើយទេ។ យោងតាម​អាជ្ញាធរហុងកុង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​​នេះ​ គឺ​​មានមនុស្សស្លាប់យ៉ាងហោច ៥៥នាក់ ខណៈមនុស្ស​ជិត​៣០០នាក់ទៀតបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ​។

ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បាន​ចេញ​សេចក្តី​ប្

ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយអំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្នរបស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន​ ចន្លោះ​បង្គោល​ព្រំដែន​លេខ៤២-៤៧ និង​៥២-៥៩។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ពីការធ្វើកិច្ចការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាននៃ​ឯកសារ​គតិ​យុ​ត្ត ដែល​បន្សល់​ទុក តាំងពី​សម័យអាណាព្យាបាល​បារាំង។

តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញ

តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាល​វៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោម ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់វៀតណាម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុង​ហាណូយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោម។ ប្រតិកម្មនេះកើតឡើង​បន្ទាប់ពីតុលាការវៀតណាម បានកាត់​ទោស​ព្រះសង្ឃ និងសកម្មជន​ខ្មែរ​កម្ពុជាក្រោមសរុប ៣រូប​ឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំកន្លះ ក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិ។

អតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី អាច​​​​ត្រឡប់​ចូល​ពន្ធនាគារ ជាថ្មី​?

ទើបតែចេញពី​មន្ទីរឃុំឃាំង​បាន​ប៉ុន្មា​នសប្តាហ៍សោះ​ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូ

អតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី អាច​​​​ត្រឡប់​ចូល​ពន្ធនាគារ ជាថ្មី​?

ទើបតែចេញពី​មន្ទីរឃុំឃាំង​បាន​ប៉ុន្មា​នសប្តាហ៍សោះ​ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូហ្ស៊ី អាច​ត្រូវវិល​​ត្រឡប់​ចូល​ពន្ធនាគារ​វិញ​ ឬយ៉ាងណា​?​ អតីត​ប្រធានាធិបតីបារាំង​​រូបនេះ ប្រឡាក់​​រឿង​អាស្រូវ​នយោបាយ ​ និងកំពុង​ជាប់​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​ជាច្រើន​សំណុំ​រឿង។ រឿងក្តីខ្លះ កំពុង​បន្ត​នៅ​តុលាការឧទ្ធរណ៍ ខ្លះទៀតនៅ​តុលាការ​កំពូល។ ​តុលាការកំពូល នាថ្ងៃទី​២៦វិច្ឆិកា​ បានចេញសេចក្តីសម្រេច​តម្កល់សាលដីកា​​របស់​តុលាការឧទ្ធណ៍​ ដែល​បាន​ផ្តន្ទាទោសដាក់ពន្ធនាគារ ​១ឆ្នាំ ចំពោះរូប​លោក នីកូឡា សាកូហ្ស៊ី  ក្នុង​សំណុំរឿងឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២។​

ហុងកុង៖ អគ្គីភ័យ​ឆេះអគារចំនួន​៥ ស្លាប់មនុស្ស​ជាង១០នាក់

អគ្គីភ័យ​ដ៏ធំសម្បើម​ គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៥អគារ​ នៅ

ហុងកុង៖ អគ្គីភ័យ​ឆេះអគារចំនួន​៥ ស្លាប់មនុស្ស​ជាង១០នាក់

អគ្គីភ័យ​ដ៏ធំសម្បើម​ គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៥អគារ​ នៅទីក្រុងហុងកុង​កាលពីល្ងាចថ្ងៃពុធទី​២៦វិច្ឆិកា។ យោងតាម​អាជ្ញាធរហុងកុង គិតត្រឹមយប់ថ្ងៃពុធ គឺ​​មានមនុស្សស្លាប់យ៉ាងហោច ១៣នាក់ ខណៈមនុស្ស​ច្រើននាក់ទៀតកំពុងជាប់គាំងក្នុង​អគារ​។

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ្រូនៅកម្ពុជា​​ត្រូវបានដំឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣មក ក៏ការបង្រៀននៅក្នុងសាលារដ្ឋកម្រិតបឋមនៅតែ​​ប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជា គ្រូនៅឆ្លៀតទៅធ្វើការខាងក្រៅ ហើយសិស្សនៅតែរៀនខ្សោយក្នុងមុខវិជ្ជាខ្លះ រួមមាន អក្ខរកម្ម និងលេខនព្វន្ត។ អ្នកតាមដានសង្គមកម្ពុជា យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យមើលកត្តាផ្សេងទៀត ដើម្បីពង្រឹងគុណភាពបង្រៀនដូចជា​ កំណែទម្រង់ផ្នែករដ្ឋបាល ការផ្តល់ទំនុកបម្រុងបន្ថែមដល់គ្រូបង្រៀន និងមាន​​យន្តការបង្កើតសាលាឯកជនក្នុងរូបភាពអង្គការក្រៅរដ្ឋាភិបាល៕

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​ក

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​កន្លែង​ ក្បែរ​ព្រំដែន​ថៃ។ ពួក​គេ​ទាំងនោះ សុទ្ធតែ​ជាជន​បរទេស​។ រដ្ឋអំណាច​ភូមា បាន​​បង្កើន​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ កាន់តែ​សកម្ម ស្រប​​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោតជាតិ​ កាន់តែ​​ខិត​ចូល​មកដល់​។​​

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្ល

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃពុធ​ទី​២៦វិច្ឆិកា អាជ្ញាធរថៃបាន​ឲ្យ​ដឹងថាមានមនុស្សស្លាប់យ៉ាងហោច​៣៣នាក់ និងមនុស្ស​ច្រើនម៉ឺននាក់ទៀត ត្រូវភៀសខ្លួន។ ទឹក​​ភ្លៀងកំពុងតែបន្ត​បោកសង្គ្រុបនៅម៉ាឡេស៊ី ហើយធ្វើឲ្យ​អាជ្ញាធរប្រទេសនេះ​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីតំបន់គ្រោះថ្នាក់ដែរ​។​

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់តាមដាន និងធានាដល់សុវត្ថិភាពអត្តពលិក ពិសេសនៅពេលមានវិបត្តិកើតឡើងអំឡុងពេលអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣​ នៅប្រទេសថៃ។ ការបង្កើតក្រុមអន្តរាគមន៍ពិសេសនាពេលនេះ គឺដើម្បីឆ្លើយចំពោះក្តីបារម្ភរបស់សាធារណជនចំពោះសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា រួមនឹងអត្តពលិកផង ចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែននឹងគ្នា។

ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជ

ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ខណៈពេលសកម្មជន៥រូបរបស់ចលនាមួយនេះត្រូវចាប់ដាក់ឃុំក្នុងពន្ធនាគារ ក្នុងទោសរួមគំនិតក្បត់ជាតិ។ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការការពារសិទ្ធិមនុស្សAmnesty International France បានអញ្ជើញស៊ុន រដ្ឋាឲ្យមកចូលរួមនៅក្នុងយុទ្ធនាការសិទ្ធិសរសេរ និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ប៊ែលហ្សិក និងស៊ុយអែត។ នៅទីក្រុងប៉ារីស ប្រទេសបារាំងស៊ុន រដ្ឋា កាលពីថ្ងៃអង្គារទី ២៥វិច្ឆិកា បានជួប និងរៀបរាប់ប្រាប់អ្នកតំណាងកិច្ចការអាស៊ានរបស់ក្រសួងការបរទេស ពីស្ថានភាពរបស់សកម្មជន របស់ចលនាមាតាធម្មជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ព្រោះតែបុព្វហេតុការពារបរិស្ថាន និងសិទ្ធិរបស់ប្រជាជនភាគតិច។ #ចលនាមាតាធម្មជាតិ #បរិស្ថាន #ការពារព្រៃឈើ #បូមខ្សាច់ #ទូកនេសាទវៀតណាម #ស៊ុនរដ្ឋា

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិ

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិញ​។ ពលរដ្ឋបារាំង ពិសេស​បុគ្គលិក​សួន​សត្វ​ដែល​បា​នចិញ្ចឹម​សត្វទាំង២ ចំនួន​១៣ឆ្នាំហើយ បាន​បង្ហូរទឹកភ្នែក​ទាំង​អាឡោះអាល័យ  ក្នុង​ថ្ងៃ​លាគ្នា​ជាចុងក្រោយ​។​ តែយ៉ាងណាក្តី​ អាជ្ញាធរចិន​ សន្យា​ថា​នឹង​ឲ្យ​បារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នា​ពេល​ឆាប់ៗខាងមុខ។​ គួរ​ជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជា​និម្មិត​រូប​ដ៏សំខាន់​ នៃ​​យុទ្ធសាស្ត្រការទូត​ចិន​នៅបរទេស​ ដើម្បីស្តែង​អំពី​ចំណង​មេត្រីភាព ការ​ដឹងគុណ និងការ​ពង្រឹង​មិត្តភាព​​​ជាមួយ​ចិន​។​ ​

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិន​មែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះ​បង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅត

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។

លោក ស៊ី ជីនពីង ចុចយកសំណុំរឿងតៃវ៉ាន់ទៅជជែកជាមួយលោក ដូណាល់ ត្រាំ

ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយក

លោក ស៊ី ជីនពីង ចុចយកសំណុំរឿងតៃវ៉ាន់ទៅជជែកជាមួយលោក ដូណាល់ ត្រាំ

ប្រឈមនឹងការគំរាមកំហែងពីជប៉ុនដែលចង់ការពារតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឆ្កឹះយកសំណុំរឿងតៃវ៉ាន់ទៅជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋចិនចង់យកបញ្ហាតៃវ៉ាន់ធ្វើជាប្រធាបទស្នូលមួយក្នុងការចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក។ បុរសខ្លាំងចិនថែមទាំងធានាហ៊ានជួយសម្រុះសម្រួលវិបត្តិអ៊ុយក្រែន ប្រសិនបើអាមេរិកមិនលូកដៃក្នុងសំណុំរឿងតៃវ៉ាន់។ 

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​នឹង​វិបត្តិបំពុល​ទឹក​ និងសុខភាពសាធារណៈធ្ងន់ធ្ងរ​ ដោយសារតែការបំពុល​ទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម​​ Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះ​សម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់​ Mongabay គឺ​​ជារឿង​​មិនពិត។

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​

Mongabay៖ សហគមន៍នៅអូរតាបូកក្នុងខេត្តរតនគិរីរងការបំពុលទឹកពីការរុករ៉ែមាស

សហគមន៍​មួយចំនួននៅ​តាមបណ្តោយ​​អូរតាបូក​ ក្នុងខេត្តរតនគិរី ប្រទេស​កម្ពុជា​ កំពុង​ជួបប្រទះ​នឹង​វិបត្តិបំពុល​ទឹក​ និងសុខភាពសាធារណៈធ្ងន់ធ្ងរ​ ដោយសារតែការបំពុល​ទឹកចេញពីការជីកយករ៉ែមាស។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត Mongabay នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាម​​ Mongabay អ្នកភូមិអូរតាបូក ក្នុងខេត្តរតនគិរី បានប្រើប្រាស់ទឹកអូរនេះ​សម្រាប់តម្រូវការប្រចាំថ្ងៃ និងជាអាងស្តុកត្រីធំមួយ។ តែក្រសួងរ៉ែ និងថាមពលអះអាងថា ការចុះផ្សាយរបស់​ Mongabay គឺ​​ជារឿង​​មិនពិត។

វ៉េណេស៊ុយអេឡា បរិហារអាមេរិកថាកំពុងតែកុហកបោកប្រាស់ ក្រោយពីវ៉ាស៊ីនតោន​​គំរាម​វាយប្រហារ​យោធា

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានបរិហារ​ សហរដ្ឋអាមេរិក ថា​កំពុងតែ​លាបពណ៌ កុហកបោកប្រាស់។​ ប្រ

វ៉េណេស៊ុយអេឡា បរិហារអាមេរិកថាកំពុងតែកុហកបោកប្រាស់ ក្រោយពីវ៉ាស៊ីនតោន​​គំរាម​វាយប្រហារ​យោធា

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានបរិហារ​ សហរដ្ឋអាមេរិក ថា​កំពុងតែ​លាបពណ៌ កុហកបោកប្រាស់។​ ប្រតិកម្មយ៉ាងដូច្នេះ ធ្លាក់មក​ បន្ទាប់ពី​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ដាក់​បញ្ជូល​អង្គការមួយ​របស់​​វ៉េណេស៊ុយអេឡា ទៅក្នុង​បញ្ជីភេរវជន​ បន្ថែមលើ​ការ​គំរាមកំហែង​វាយប្រហារយោធា។​​

ជំនួបកំពូលអាហ្វ្រិក-សហភាពអឺរ៉ុប និយាយអំពីពាណិជ្ជកម្ម ធនធានរ៉ែ និង​អន្តោប្រវេសន៍

ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួប​កំពូលលើកទី​៧ កាលពីថ្ងៃចន្

ជំនួបកំពូលអាហ្វ្រិក-សហភាពអឺរ៉ុប និយាយអំពីពាណិជ្ជកម្ម ធនធានរ៉ែ និង​អន្តោប្រវេសន៍

ក្រុមប្រទេសអាហ្វ្រិក និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នាក្នុងជំនួប​កំពូលលើកទី​៧ កាលពីថ្ងៃចន្ទទី​២៤​វិច្ឆិកា នៅឯប្រទេសអង់ហ្គោឡា​។ សំណុំរឿងពាណិជ្ជកម្ម ការវិនិយោគធនធានរ៉ែ និង​បញ្ហាអន្តោប្រវេសន៍​សុទ្ធតែជាសំណុំរឿងធំៗ ដែល​គេលើកមកនិយាយ​ក្នុងជំនួបកំពូលនេះ​។ តែទន្ទឹមគ្នានេះ​​ បញ្ហា​បន្ទាន់ស្តីពីផែនការ​សន្តិភាព​នៅអ៊ុយក្រែន ក៏បានតម្រូវ​ឲ្យ​ថ្នាក់ដឹកនាំក្រុមប្រទេសអឺរ៉ុប ចំណាយពេលវេលា​​ប្រជុំពិភាក្សាគ្នាដាច់ដោយ​ឡែក​ដែរ​។

ថៃបន្តចោទកម្ពុជាក្នុងរឿងបង្កប់មីនថ្មីនៅតំបន់មានជម្លោះ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខ

ថៃបន្តចោទកម្ពុជាក្នុងរឿងបង្កប់មីនថ្មីនៅតំបន់មានជម្លោះ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានរកឃើញថា មីនដែលទាហានថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មានជម្លោះ ត្រង់ភូមិសាស្ត្រភ្នំត្រប់ ដែលស្ថិតក្នុងខេត្តស៊ីសាកេតរបស់ថៃ គឺជាមីនបង្កប់ថ្មីប្រភេទ PMN-2។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការដ្ឋានកងទ័ពថៃចុះថ្ងៃទី២៤ វិច្ឆិកានេះដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃមានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ការពិតនៅក្នុងរឿងនេះ។

ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេ

ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់​លើបណ្តេញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

យុវជន តុង លេន ប្រើរូបភាពដើម្បីបង្ហាញអត្តសញ្ញាណ និង​ប្រពៃណីជនជាតិដើមភាគតិច

យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរ

យុវជន តុង លេន ប្រើរូបភាពដើម្បីបង្ហាញអត្តសញ្ញាណ និង​ប្រពៃណីជនជាតិដើមភាគតិច

យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕

ម៉ាឡេស៊ី គ្រោងធ្វើ​ច្បាប់​ហាម​ឃាត់​ក្មេង​ក្រោម​១៦ឆ្នាំ មិនឲ្យប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​​ម៉ាឡេស៊ី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ បិទខ្ទប់​ការ​ប្រើប្រាស់​បណ្តាញ​ស

ម៉ាឡេស៊ី គ្រោងធ្វើ​ច្បាប់​ហាម​ឃាត់​ក្មេង​ក្រោម​១៦ឆ្នាំ មិនឲ្យប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​​ម៉ាឡេស៊ី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ បិទខ្ទប់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម សម្រាប់​កុមារ​ មាន​អាយុ​ក្រោម ១៦ ឆ្នាំ។ តាមរដ្ឋមន្ត្រី​ទូរគមនាគមន៍​ ច្បាប់​ហាម​ឃាត់​នេះ នឹង​ត្រូវ​អនុម័ត​នៅ​​ឆ្នាំ២០២៦ ដែល​មាន​គោល​បំណង​ធំ ដើម្បី​ការពារ​សុវត្ថិភាព​ក្មេងៗ​ម៉ាឡេស៊ី ឲ្យ​ជៀស​ផុត​ពី​រូបភាព​ឬ​សកម្មភាព​អវិជ្ជមាន​ផ្សេងៗ​។​ ​

Get more results via ClueGoal