Cambodia



លោក ត្រាំ ចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេសន៍មកពីតតិយលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថាចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេ

លោក​ វិកទ័រ អរបាន ទៅជួបលោក​ពូទីន​នៅម៉ូស្គូ ហើយសន្យា​បន្តទិញប្រេងនិង​ឧស្ម័ន​​​រុស្ស៊ី

លោក​វិកទ័រ អរបាន (Viktor Orban) នាយករដ្ឋមន្ត្រី​ហុងគ្រី បានធ្វើ​ដំណើរទៅទីក្រុង​ម៉ូស្គូ ជួបជាមួយ​លោក

លោក​ វិកទ័រ អរបាន ទៅជួបលោក​ពូទីន​នៅម៉ូស្គូ ហើយសន្យា​បន្តទិញប្រេងនិង​ឧស្ម័ន​​​រុស្ស៊ី

លោក​វិកទ័រ អរបាន (Viktor Orban) នាយករដ្ឋមន្ត្រី​ហុងគ្រី បានធ្វើ​ដំណើរទៅទីក្រុង​ម៉ូស្គូ ជួបជាមួយ​លោក​ពូទីន កាលពី​ថ្ងៃសុក្រ ទី​២៨វិច្ឆិកា​ម្សិលមិញ។ ជាជំនួបដែលនឹងប្រាដកជាធ្វើ​ឲ្យ​សហភាពអឺរ៉ុប ខឹងច្រលោតមិនខានទេ​ ព្រោះហុងគ្រីជា​ប្រទេស​​សមាជិក​សហភាពអឺរ៉ុប។ ក្នុងជំនួបនោះ លោក​នាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសសន្យា​បន្តទិញ​ប្រេង និងឧស្ម័នរបស់រុស្ស៊ី បើទោះបីជាសហភាពអឺរ៉ុបដាក់សំពាធ ឬហាមឃាត់​យ៉ាងណាក៏ដោយ​។

ល្ខោនតន្ត្រី”រាជិនីសំឡេងមាស”លាតត្រដាងដំណើរជីវិតអ្នកស្រី រស់ សិរីសុទ្ធា

ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស

ល្ខោនតន្ត្រី”រាជិនីសំឡេងមាស”លាតត្រដាងដំណើរជីវិតអ្នកស្រី រស់ សិរីសុទ្ធា

ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស្រី រស់ សិរីសុទ្ធា ត្រូវបានគេយកទៅសម្តែងជាល្ខោនតន្រ្តី។ ល្ខោនតន្រ្តីនេះរៀបរាប់ពីវីរភាពតស៊ូ និងជីវិតជូរចត់របស់អ្នកស្រី រស់ សិរីសុទ្ធា ដែលបានរងការប្រមាថមើលងាយ និងរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។ សម្រាប់ក្រុមសិល្បៈករ ឈុតឆាកនៃល្ខោនតន្ត្រី «រាជិនីសំឡេងមាស» នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយសម្រាប់ទស្សនិកជន និងជាផ្នែកមួយលើកតម្កើងវិស័យសិល្បៈនៅកម្ពុជា។

តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃ

តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជាថៃ

នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង

ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជាថៃ

នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង​ប៉ារីស ថ្ងៃទី​១ ធ្នូ ២០២៥។ ការប្រគំតន្រ្តីដែលមាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បីនាំមុខ​គេ​របស់​កម្ពុជា គឺតារា​រ៉ែប វណ្ណដា កើតចេញពីគំនិតផ្តួចផ្តើមរបស់​ក្រុមយុវជនខ្មែរ​នៅប្រទេស​បារាំង​នៅក្នុង​នោះមាន​ ក្រុម​sabay sabay dara ដែល​ចង់​បាន​ថវិកា​ពីការ​លក់​សំបុត្រ​ដើម្បីយកទៅជួយ​ប្រជាជន​ភៀសសឹក​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ។ នៅ​ថ្ងៃ​អង្គារ ទី​២៥​វិច្ឆិកា ថោង ដារ៉ា ប្រធាន ក្រុមsabay sabay dara ​បាន​ធ្វើដំណើរ​ជាលើកចុងក្រោយទៅ​មើល​ទីតាំង​ប្រគំតន្រ្តី​នៅ​សាល Pleyel (ភ្លេយែល)​ និង​ផ្ទាំងបដា​ផ្សព្វផ្សាយពាណិជ្ជកម្ម​បិទ​នៅតាម​រូងរថភ្លើង​ក្រោមដីក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា​មាន​បទយកការណ៍ពីរឿងនេះ។

ស្លាប់យ៉ាងហោចជាង​៣០០នាក់ ដោយ​ជំនន់ទឹកភ្លៀង​ នៅថៃ​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា

គ្រោះមហន្តរាយទឹកជំនន់ បង្កដោយ​ព្យុះភ្លៀងយ៉ាងគំហុក បាន​វាយសង្គ្រុបផ្ទួនៗគ្នាប៉ុន្មានថ្ងៃ

ស្លាប់យ៉ាងហោចជាង​៣០០នាក់ ដោយ​ជំនន់ទឹកភ្លៀង​ នៅថៃ​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា

គ្រោះមហន្តរាយទឹកជំនន់ បង្កដោយ​ព្យុះភ្លៀងយ៉ាងគំហុក បាន​វាយសង្គ្រុបផ្ទួនៗគ្នាប៉ុន្មានថ្ងៃមកនេះ នៅ​ភាគខាងត្បូងប្រទេសថៃ នៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ គិតត្រឹមតួលេខ​ចុងក្រោយ ព្រឹកថ្ងៃសុក្រទី​​២៨វិច្ឆិកា​នេះ នៅថៃមាន​មនុស្សស្លាប់​យ៉ាងហោច​១៤៥នាក់ ហើយ​នៅឥណ្ឌូណេស៊ីវិញ មានស្លាប់យ៉ាងហោច​១១១នាក់​។ ដោយ​ឡែក ព្យុះស៊ីក្លូន​មួយទៀត បាន​​​បោកសង្គ្រុបលើ​ស្រីលង្កា បណ្តាល​ឲ្យ​ស្លាប់មនុស្សយ៉ាងហោច​ ៥៦នាក់ដែរ។

កូរ៉េខាងត្បូងចាត់តាំងអតីតមេប៉ូលីស មកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា

អតីតមេប៉ូលីសកូរ៉េខាងត្បូង លោក Kim Chang Yong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំប្រទេសក

កូរ៉េខាងត្បូងចាត់តាំងអតីតមេប៉ូលីស មកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា

អតីតមេប៉ូលីសកូរ៉េខាងត្បូង លោក Kim Chang Yong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកូរ៉េខាងត្បូង ចុះផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានកូរ៉េ YONHAP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការតែងតាំងអតីតមេប៉ូលីសកូរ៉េខាងត្បូងឱ្យមកកាន់តំណែងជាឯកអគ្គរដ្ឋ​​ទូតនៅកម្ពុជា គឺក្រោយពេលរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។

វៀតណាមតាមដានករណីពលរដ្ឋខ្លួនដែលបានរត់គេចពីការកាត់ទោសនៅខេត្តស្វាយរៀង

រដ្ឋាភិបាលវៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន គឺលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀត

វៀតណាមតាមដានករណីពលរដ្ឋខ្លួនដែលបានរត់គេចពីការកាត់ទោសនៅខេត្តស្វាយរៀង

រដ្ឋាភិបាលវៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន គឺលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមបានតាមដានដោយយកចិត្តទុកដាក់លើករណីពលរដ្ឋវៀតណាម ៦នាក់ ដែលរត់គេចពីការកាត់ទោស និងត្រូវអាជ្ញាធរកម្ពុជាក្នុងខេត្តស្វាយរៀង ចាប់ខ្លួនវិញបានភ្លាមៗ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គឺបន្ទាប់ពីមានការសួរនាំពីក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា។

វៀតណាមគ្រោងស្នើឲ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាម

លោក ថាញ់ សឺន ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងលើកសំណើឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់

វៀតណាមគ្រោងស្នើឲ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាម

លោក ថាញ់ សឺន ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងលើកសំណើឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីកម្ពុជាទៅជជែកជាមួយភាគីកម្ពុជា។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក ថាញ់ សឺន បានជួបតំណាងសហគមន៍វៀតណាមនៅកម្ពុជាក្នុងពេលចូលរួមសន្និសីទលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម-ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។

ចិនឱ្យកម្ពុជា និងម៉ាឡេស៊ីប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ចិនមានទោមនស្ស និងមិនសប្បាយចិត្តដែលប្រទេសជាមិត្ត គឺកម្ពុជា និងម៉ាឡេស៊ីសម្រេចចុះកិច្ចព្រមព

ចិនឱ្យកម្ពុជា និងម៉ាឡេស៊ីប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ចិនមានទោមនស្ស និងមិនសប្បាយចិត្តដែលប្រទេសជាមិត្ត គឺកម្ពុជា និងម៉ាឡេស៊ីសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្មចិនដែលសារព័ត៌មានអាមេរិក Bloomberg ចុះផ្សាយនៅថ្ងៃទី២៨ វិច្ឆិកានេះ។ គួរបញ្ជាក់ថា ក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយអាមេរិកកាលពីខែតុលា ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់ចិនបានជួបតំណាងកម្ពុជា និងម៉ាឡេស៊ីជាបន្តបន្ទាប់ដើម្បីជំទាស់នឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនេះ។

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើបុគ្គល១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី២៧ វិច្ឆិកា រដ្ឋាភិបាលក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនដែលធ្លាប់

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើបុគ្គល១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី២៧ វិច្ឆិកា រដ្ឋាភិបាលក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនដែលធ្លាប់មាន លើបុគ្គល ១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងឧហ្សាហកម្មឆបោកអនឡាញ។ កាសែតកូរ៉េខាងត្បូងបានរាយការណ៍ថា ការប្រកាសដាក់ទណ្ឌកម្មក្នុងទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលកូរ៉េនាពេលនេះគឺជាផ្នែកមួយនៃការបោសសំអាតឧក្រិដ្ឋកម្មអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបន្ទាប់ពីករណីស្លាប់យុវជនកូរ៉េខាងត្បូងម្នាក់នៅលើភ្នំបូកគោ ខេត្តកំពត ដោយសារតែអំពើឆបោកអនឡាញ។

ក្រសួងព័ត៌មានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិដើម្បីពង្រឹងវិស័យសារព័ត៌មាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញផ្សាយប្រកាសមួយ ដែលមាន ៥ជំពូក និង៩មាត

ក្រសួងព័ត៌មានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិដើម្បីពង្រឹងវិស័យសារព័ត៌មាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានចេញផ្សាយប្រកាសមួយ ដែលមាន ៥ជំពូក និង៩មាត្រា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មាន។ ប្រកាសរបស់ក្រសួងព័ត៌មានសំដៅលើអង្គភាពផ្សព្វផ្សាយឯកជន ដូចជាអង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន/ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងក៏សំដៅផងដែរលើអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព និងអ្នកសារព័ត៌មាន ដែលមានលក្ខណៈប្រហាក់ប្រហែល។

ប្រធានាធិបតីតៃវ៉ាន់ ប្រាប់ទ័ពឲ្យ​ត្រៀម​ខ្លួន ​ទប់ទល់​ការឈ្លានពាន​របស់​ចិន

ប្រឈម​នឹងគំរាមកំហែងខ្លាំងឡើងៗ​ពីឥទ្ធិពលមហាយក្ស​ចិន លោក ​ឡៃ ឈីងតឿ ប្រធានាធិបតីតៃវ៉ាន់ បាន​

ប្រធានាធិបតីតៃវ៉ាន់ ប្រាប់ទ័ពឲ្យ​ត្រៀម​ខ្លួន ​ទប់ទល់​ការឈ្លានពាន​របស់​ចិន

ប្រឈម​នឹងគំរាមកំហែងខ្លាំងឡើងៗ​ពីឥទ្ធិពលមហាយក្ស​ចិន លោក ​ឡៃ ឈីងតឿ ប្រធានាធិបតីតៃវ៉ាន់ បាន​ប្រកាស​​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ឲ្យស្រេច​ ដើម្បី​ទប់ទល់​នឹងការវាយប្រហារ​ឈ្លាន​ពាន​ពីសំណាក់​កងទ័ព​ចិន។ មេដឹកនាំ​តៃវ៉ាន់រូប​នេះ ​បាន​បញ្ជាក់​ជំហរ​​ក្នុង​ការ​បង្កើន​កញ្ចប់​ថវិកាការពារ​ជាតិ ឲ្យ​កាន់តែច្រើន​។​ ​

លោក​ម៉ាក្រុង​​ ប្រកាស​បង្កើត​ករណីយកិច្ចយោធាសម្រាប់យុវជន ដោយ​ឈរលើការ​ស្ម័គ្រចិត្ត

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ទី​២៧វិច្ឆិកា ប

លោក​ម៉ាក្រុង​​ ប្រកាស​បង្កើត​ករណីយកិច្ចយោធាសម្រាប់យុវជន ដោយ​ឈរលើការ​ស្ម័គ្រចិត្ត

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាស​កាលពីថ្ងៃព្រហស្បតិ៍​ទី​២៧វិច្ឆិកា បង្កើត “ករណីយកិច្ចចូល​បម្រើកងទ័ព សម្រាប់យុវជនបារាំង​ តែដោយ​ឈរលើការស្ម័គ្រចិត្តទាំងស្រុង​។ ស្ថិតក្នុងបរិបទ​ដែលអឺរ៉ុប​កំពុង​រងការគំរាមសន្តិសុខពីរុស្ស៊ី បារាំងក៏ដូចជាប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមកែប្រែច្បាប់ ដើម្បី​អនុវត្តឡើងវិញនូវកាតព្វកិច្ចយោធា ដើម្បីឲ្យ​ប្រជាជន ជាពិសេសយុវជន ត្រៀមកម្លាំងនិងស្មារតី​ឲ្យ​បានរឹងមាំ​ ក្នុងករណី​ផ្ទុះសង្គ្រាម​។

តើកម្ពុជាគួរប្រកាន់ជំហរបែបណានៅពេលជប៉ុន និងចិនកំពុងដំឡើងសំឡេងដាក់គ្នាក្នុងបញ្ហាតៃវ៉ាន់?

នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្ម

តើកម្ពុជាគួរប្រកាន់ជំហរបែបណានៅពេលជប៉ុន និងចិនកំពុងដំឡើងសំឡេងដាក់គ្នាក្នុងបញ្ហាតៃវ៉ាន់?

នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ ខណៈពេលដែលជប៉ុន និងចិនកំពុងស្គាល់ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។ ក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលចិនសព្វថ្ងៃជាតំណាងឱ្យប្រទេសចិនតែមួយគត់ និងថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិនបានទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការបង្ហាញជំហរគាំទ្ររបស់កម្ពុជាចំពោះចិននេះថាជាការប្រកាន់ជំហរអព្យាក្រឹត្យ។ តែអ្នកជំនាញក៏មិនភ្លេចដាស់តឿនឱ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ឬជាមួយចិន។

លោក អ៊ី ឈាន៖ ការបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃគឺផ្អែកលើឯកសារបន្សល់ពីបារាំង

នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសបានអះអាងថា បង្គោ

លោក អ៊ី ឈាន៖ ការបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃគឺផ្អែកលើឯកសារបន្សល់ពីបារាំង

នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេសបានអះអាងថា បង្គោលព្រំដែនដែលក្រុមការងារកម្ពុជា-ថៃ កំពុងចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននោះ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីបារាំង។ ការចេញមុខអះអាងរបស់អតីតអភិបាលខេត្តប៉ៃលិនរូបនេះ គឺក្នុងន័យបដិសេធលើការលើកឡើងរបស់ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំងដែលបានសរសេរថា លោក អ៊ី ឈាន ធ្លាប់និយាយថា ថៃបានបង្ខិតព្រំដែនចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀង ក្នុងខេត្តបាត់ដំបង។

លោក ត្រាំ ចាត់ទុកការបាញ់​​ប្រហារ​កងឆ្មាំការពារជាតិ ជាអំពើ​ព្រៃផ្សៃ​ បង្កពី​សត្វតិរច្ឆាន

នៅអាមេរិក​ ​បុរសម្នាក់ ជនជាតិ​អាហ្វហ្កានីស្ថាន បានប្រើកាំភ្លើង​បាញ់​យោធា ២ នាក់ នៃ កងឆ្មាំក

លោក ត្រាំ ចាត់ទុកការបាញ់​​ប្រហារ​កងឆ្មាំការពារជាតិ ជាអំពើ​ព្រៃផ្សៃ​ បង្កពី​សត្វតិរច្ឆាន

នៅអាមេរិក​ ​បុរសម្នាក់ ជនជាតិ​អាហ្វហ្កានីស្ថាន បានប្រើកាំភ្លើង​បាញ់​យោធា ២ នាក់ នៃ កងឆ្មាំការពារជាតិ និង​បណ្តាល​ឲ្យ​របួស​ធ្ងន់ ​ ហើយ​កំពុង​តែ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ។​ ប្រធានាធិបតីអាមេរិក ចាត់ទុក​សកម្មភាពហិង្សានេះ ថា​ជាអំពើឃោរឃៅព្រៃផ្សៃ បង្កពីសត្វតិរច្ឆាន។ ជាវិធានការ​វាយបកចំពោះមុខ លោក ដូណាល់ ត្រាំ ​បញ្ជាឲ្យ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ និង​ព្យួរ​រាល់​ការ​ស្នើសុំ​លិខិតស្នាម​ស្របច្បាប់​ទាំងអស់របស់​សហគមន៍​អាហ្វហ្កានីស្ថាន។​ ​

អង្គការ Amnesty International អំពាវនាវ​ឲ្យម៉ាកសំលៀកបំពាក់ល្បី​ៗ​ ត្រូវគោរពសិទ្ធរបស់កម្មករ

អង្គការ​Amnesty International ទើបបានចេញរបាយការណ៍​មួយ នៅថ្ងៃព្រហស្បតិ៍ ទី​២៧វិច្ឆិកានេះ ស្តីពីការ​​រំលោភ

អង្គការ Amnesty International អំពាវនាវ​ឲ្យម៉ាកសំលៀកបំពាក់ល្បី​ៗ​ ត្រូវគោរពសិទ្ធរបស់កម្មករ

អង្គការ​Amnesty International ទើបបានចេញរបាយការណ៍​មួយ នៅថ្ងៃព្រហស្បតិ៍ ទី​២៧វិច្ឆិកានេះ ស្តីពីការ​​រំលោភបំពានសិទ្ធិ​របស់កម្មករ នៅក្នុងវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌ​ នៅតាមប្រទេសចំនួន​៤ មាន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងស្រីលង្កា​។ អង្គការក្រៅរដ្ឋាភិបាល​នេះ បានអំពាវនាវថា ក្រុមហ៊ុន​ម៉ាកសំលៀកបំពាក់ល្បីៗ​ដែលកើបប្រាក់ចំណេញ ព្រមទាំង​រដ្ឋាភិបាល ត្រូវតែ​គិតគូររៀបចំផែនការ​ ដើម្បីធានាការគោរពសិទ្ធិរបស់ពលករ​-កម្មករ និង​ត្រូវ​​ផ្តល់ប្រាក់ខែឲ្យ​បានសមរម្យ​។

ស្លាប់ជាង​៥០នាក់ បាត់ខ្លួន​ជិត​៣០០នាក់ នៅក្នុង​គ្រោះថ្នាក់​មហាអគ្គីភ័យនៅហុងកុង

អគ្គីភ័យ​ដ៏ធំសម្បើម​គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៧អគារ​ នៅ

ស្លាប់ជាង​៥០នាក់ បាត់ខ្លួន​ជិត​៣០០នាក់ នៅក្នុង​គ្រោះថ្នាក់​មហាអគ្គីភ័យនៅហុងកុង

អគ្គីភ័យ​ដ៏ធំសម្បើម​គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៧អគារ​ នៅទីក្រុងហុងកុង ​កាលពីរសៀល​ថ្ងៃពុធទី​២៦វិច្ឆិកា។ រហូតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័​យ​នៅមិនទាន់អាចពន្លត់ភ្លើងបានទាំងស្រុង​នៅឡើយទេ។ យោងតាម​អាជ្ញាធរហុងកុង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​​នេះ​ គឺ​​មានមនុស្សស្លាប់យ៉ាងហោច ៥៥នាក់ ខណៈមនុស្ស​ជិត​៣០០នាក់ទៀតបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ​។

ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បាន​ចេញ​សេចក្តី​ប្

ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយអំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្នរបស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន​ ចន្លោះ​បង្គោល​ព្រំដែន​លេខ៤២-៤៧ និង​៥២-៥៩។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ពីការធ្វើកិច្ចការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាននៃ​ឯកសារ​គតិ​យុ​ត្ត ដែល​បន្សល់​ទុក តាំងពី​សម័យអាណាព្យាបាល​បារាំង។

តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញ

តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាល​វៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោម ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់វៀតណាម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុង​ហាណូយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោម។ ប្រតិកម្មនេះកើតឡើង​បន្ទាប់ពីតុលាការវៀតណាម បានកាត់​ទោស​ព្រះសង្ឃ និងសកម្មជន​ខ្មែរ​កម្ពុជាក្រោមសរុប ៣រូប​ឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំកន្លះ ក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិ។

អតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី អាច​​​​ត្រឡប់​ចូល​ពន្ធនាគារ ជាថ្មី​?

ទើបតែចេញពី​មន្ទីរឃុំឃាំង​បាន​ប៉ុន្មា​នសប្តាហ៍សោះ​ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូ

អតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី អាច​​​​ត្រឡប់​ចូល​ពន្ធនាគារ ជាថ្មី​?

ទើបតែចេញពី​មន្ទីរឃុំឃាំង​បាន​ប៉ុន្មា​នសប្តាហ៍សោះ​ តើ អតីតប្រមុខរដ្ឋបារាំង លោក នីកូឡា សាកូហ្ស៊ី អាច​ត្រូវវិល​​ត្រឡប់​ចូល​ពន្ធនាគារ​វិញ​ ឬយ៉ាងណា​?​ អតីត​ប្រធានាធិបតីបារាំង​​រូបនេះ ប្រឡាក់​​រឿង​អាស្រូវ​នយោបាយ ​ និងកំពុង​ជាប់​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​ជាច្រើន​សំណុំ​រឿង។ រឿងក្តីខ្លះ កំពុង​បន្ត​នៅ​តុលាការឧទ្ធរណ៍ ខ្លះទៀតនៅ​តុលាការ​កំពូល។ ​តុលាការកំពូល នាថ្ងៃទី​២៦វិច្ឆិកា​ បានចេញសេចក្តីសម្រេច​តម្កល់សាលដីកា​​របស់​តុលាការឧទ្ធណ៍​ ដែល​បាន​ផ្តន្ទាទោសដាក់ពន្ធនាគារ ​១ឆ្នាំ ចំពោះរូប​លោក នីកូឡា សាកូហ្ស៊ី  ក្នុង​សំណុំរឿងឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២។​

ហុងកុង៖ អគ្គីភ័យ​ឆេះអគារចំនួន​៥ ស្លាប់មនុស្ស​ជាង១០នាក់

អគ្គីភ័យ​ដ៏ធំសម្បើម​ គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៥អគារ​ នៅ

ហុងកុង៖ អគ្គីភ័យ​ឆេះអគារចំនួន​៥ ស្លាប់មនុស្ស​ជាង១០នាក់

អគ្គីភ័យ​ដ៏ធំសម្បើម​ គួរឲ្យតក់ស្លុតមួយ បានលេបត្របាក់​អគារខ្ពស់ៗ​ ចំនួន​យ៉ាងហោច​​៥អគារ​ នៅទីក្រុងហុងកុង​កាលពីល្ងាចថ្ងៃពុធទី​២៦វិច្ឆិកា។ យោងតាម​អាជ្ញាធរហុងកុង គិតត្រឹមយប់ថ្ងៃពុធ គឺ​​មានមនុស្សស្លាប់យ៉ាងហោច ១៣នាក់ ខណៈមនុស្ស​ច្រើននាក់ទៀតកំពុងជាប់គាំងក្នុង​អគារ​។

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីពង្រឹងគុណភាពអប់រំបន្ថែមទៀតនៅកម្រិតបឋម?

របាយការណ៍ថ្មីរបស់​ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី​២៦វិច្ឆិកា កត់សម្គាល់ឃើញថា ទោះប្រាក់ខែគ្រូនៅកម្ពុជា​​ត្រូវបានដំឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៣មក ក៏ការបង្រៀននៅក្នុងសាលារដ្ឋកម្រិតបឋមនៅតែ​​ប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជា គ្រូនៅឆ្លៀតទៅធ្វើការខាងក្រៅ ហើយសិស្សនៅតែរៀនខ្សោយក្នុងមុខវិជ្ជាខ្លះ រួមមាន អក្ខរកម្ម និងលេខនព្វន្ត។ អ្នកតាមដានសង្គមកម្ពុជា យល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យមើលកត្តាផ្សេងទៀត ដើម្បីពង្រឹងគុណភាពបង្រៀនដូចជា​ កំណែទម្រង់ផ្នែករដ្ឋបាល ការផ្តល់ទំនុកបម្រុងបន្ថែមដល់គ្រូបង្រៀន និងមាន​​យន្តការបង្កើតសាលាឯកជនក្នុងរូបភាពអង្គការក្រៅរដ្ឋាភិបាល៕

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​ក

ភូមា ចាប់ខ្លួន​ជនបរទេស​ ជិត​ ១ ៦០០នាក់​ នៅកន្លែង​ឆបោក​អនឡាញមួយ​ ជាប់​ព្រំដែនថៃ

របបសឹកភូមា​ បញ្ជាក់​អំពីការ​ចាប់ខ្លួន​មនុស្ស​ ជិត ១ ៦០០ នាក់​ នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ មួយ​កន្លែង​ ក្បែរ​ព្រំដែន​ថៃ។ ពួក​គេ​ទាំងនោះ សុទ្ធតែ​ជាជន​បរទេស​។ រដ្ឋអំណាច​ភូមា បាន​​បង្កើន​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ កាន់តែ​សកម្ម ស្រប​​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោតជាតិ​ កាន់តែ​​ខិត​ចូល​មកដល់​។​​

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្ល

ស្លាប់យ៉ាងហោច​៣៣នាក់ ដោយ​គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

បណ្តាខេត្តចំនួន​៧​ នៅភាគខាងត្បូង​ប្រទេសថៃ បានរងគ្រោះដោយ​ទឹកជំនន់​ បណ្តាលមកពី​ទឹកភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាជាច្រើនថ្ងៃ។ គិតត្រឹមថ្ងៃពុធ​ទី​២៦វិច្ឆិកា អាជ្ញាធរថៃបាន​ឲ្យ​ដឹងថាមានមនុស្សស្លាប់យ៉ាងហោច​៣៣នាក់ និងមនុស្ស​ច្រើនម៉ឺននាក់ទៀត ត្រូវភៀសខ្លួន។ ទឹក​​ភ្លៀងកំពុងតែបន្ត​បោកសង្គ្រុបនៅម៉ាឡេស៊ី ហើយធ្វើឲ្យ​អាជ្ញាធរប្រទេសនេះ​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីតំបន់គ្រោះថ្នាក់ដែរ​។​

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់

ស៊ីហ្គេមនៅថៃ៖ កម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេស ដើម្បីធានាសុវត្ថិភាពប្រតិភូ និងអត្តពលិកកម្ពុជា

ក្រសួងអប់រំបានឱ្យដឹងថា ប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តរាគមន៍ពិសេសមួយសម្រាប់តាមដាន និងធានាដល់សុវត្ថិភាពអត្តពលិក ពិសេសនៅពេលមានវិបត្តិកើតឡើងអំឡុងពេលអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣​ នៅប្រទេសថៃ។ ការបង្កើតក្រុមអន្តរាគមន៍ពិសេសនាពេលនេះ គឺដើម្បីឆ្លើយចំពោះក្តីបារម្ភរបស់សាធារណជនចំពោះសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា រួមនឹងអត្តពលិកផង ចំពេលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែននឹងគ្នា។

ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជ

ស៊ុន រដ្ឋា​សង្ឃឹមត្រលប់​ទៅកម្ពុជាវិញ តែប្តេជ្ញាមិន​បោះបង់ចោលសកម្មភាពការពារបរិស្ថាន

ស៊ុន រដ្ឋា សមាជិកសកម្មរបស់ចលនាមាតាធម្មជាតិតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ខណៈពេលសកម្មជន៥រូបរបស់ចលនាមួយនេះត្រូវចាប់ដាក់ឃុំក្នុងពន្ធនាគារ ក្នុងទោសរួមគំនិតក្បត់ជាតិ។ តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ អង្គការការពារសិទ្ធិមនុស្សAmnesty International France បានអញ្ជើញស៊ុន រដ្ឋាឲ្យមកចូលរួមនៅក្នុងយុទ្ធនាការសិទ្ធិសរសេរ និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជាបារាំង ប៊ែលហ្សិក និងស៊ុយអែត។ នៅទីក្រុងប៉ារីស ប្រទេសបារាំងស៊ុន រដ្ឋា កាលពីថ្ងៃអង្គារទី ២៥វិច្ឆិកា បានជួប និងរៀបរាប់ប្រាប់អ្នកតំណាងកិច្ចការអាស៊ានរបស់ក្រសួងការបរទេស ពីស្ថានភាពរបស់សកម្មជន របស់ចលនាមាតាធម្មជាតិដែលកំពុងជាប់ក្នុងពន្ធនាគារ ក៏ព្រោះតែបុព្វហេតុការពារបរិស្ថាន និងសិទ្ធិរបស់ប្រជាជនភាគតិច។ #ចលនាមាតាធម្មជាតិ #បរិស្ថាន #ការពារព្រៃឈើ #បូមខ្សាច់ #ទូកនេសាទវៀតណាម #ស៊ុនរដ្ឋា

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិ

បារាំង ​សងខ្លាឃ្មុំប៉ងដា២ក្បាល​ ឲ្យ​ចិន​វិញ ទាំង​អាឡោះអាល័យ

រដ្ឋាភិបា​លបារាំង បាន​ប្រគល់​ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មាន​អាយុ១៧ឆ្នាំ ទៅឲ្យ​ រដ្ឋអំណាច​ចិន វិញ​។ ពលរដ្ឋបារាំង ពិសេស​បុគ្គលិក​សួន​សត្វ​ដែល​បា​នចិញ្ចឹម​សត្វទាំង២ ចំនួន​១៣ឆ្នាំហើយ បាន​បង្ហូរទឹកភ្នែក​ទាំង​អាឡោះអាល័យ  ក្នុង​ថ្ងៃ​លាគ្នា​ជាចុងក្រោយ​។​ តែយ៉ាងណាក្តី​ អាជ្ញាធរចិន​ សន្យា​ថា​នឹង​ឲ្យ​បារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នា​ពេល​ឆាប់ៗខាងមុខ។​ គួរ​ជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជា​និម្មិត​រូប​ដ៏សំខាន់​ នៃ​​យុទ្ធសាស្ត្រការទូត​ចិន​នៅបរទេស​ ដើម្បីស្តែង​អំពី​ចំណង​មេត្រីភាព ការ​ដឹងគុណ និងការ​ពង្រឹង​មិត្តភាព​​​ជាមួយ​ចិន​។​ ​

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលយកជម្រើសអហិង្សាដើម្បីដោះស្រាយជម្លោះជាមួយថៃ

ដំណើរការវាស់វែង និងបោះបង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបងមិន​មែនជាការងារដែលធ្វើឡើងទាំងតក់ក្រហល់ ដូចការរិះគន់ក្នុងបណ្តាញសង្គមនោះទេ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកានេះ។ ចំពោះលោក ហ៊ុន ម៉ាណែត ដំណើរការវាស់វែង និងបោះ​បង្គោលព្រំដែននេះជាដំណើរវែងឆ្ងាយមួយដែលក្រុមការងារបច្ចេកទេសព្រំដែនកម្ពុជា និងថៃ បានធ្វើរួមគ្នាជិត ២០ឆ្នាំមកហើយក្នុងគោលដៅសន្តិភាពតាមបណ្តោយព្រំដែន។

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅត

តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស

លោក កែវ រ៉េមីស្នើឥណ្ឌូណេស៊ីឲ្យប្រាប់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈលោក កែវ រ៉េមី បានប្រាប់រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ីថា ថៃបានបង្កការបែកបាក់ក្នុងអាស៊ាន និងបានបំផ្លាញស្នូលចម្បងរបស់អាស៊ាន ក្រោយផ្ទុះជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក កែវ រ៉េមី បានស្នើឱ្យឥណ្ឌូណេស៊ីជួយជំរុញឱ្យថៃដោះស្រាយបញ្ហានានាជាមួយកម្ពុជាដោយសន្តិវិធី។

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្

ធនាគារពិភពលោកស្នើឲ្យកម្ពុជាបង្កើនគុណភាពអប់រំដល់កុមារថ្នាក់បឋមសិក្សា

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឲ្យចូលរៀននៅថ្នាក់បឋមសិក្សា តែចាំបាច់កែលម្អជាបន្ទាន់នូវសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ចំពោះធនាគារពិភពលោក ក្រសួងអប់រំកម្ពុជាត្រូវពិនិត្យមើលគុណភាព និងបរិមាណម៉ោងនៃការបង្រៀននៅតាមសាលារៀនថ្នាក់បឋមសិក្សា ពិសេសមុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន។

Get more results via ClueGoal