Cambodia



តើការអនុគ្រោះលើអាករបន្ថែមលើមុខទំនិញអាហារមូលដ្ឋានមានសារសំខាន់យ៉ាងណា?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីមួយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបន្តអន

កម្ពុជា និងនូវែលសេឡង់ប្តេជ្ញារឹតចំណងទ្វេភាគី និងមិត្តភាពល្អប្រសើរ

ក្រសួងការបរទេសកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន កាលពីចុងសប្តាហ៍កន្លងទៅបានជួបជាមួយរដ្ឋមន្ត្រី

កម្ពុជា និងនូវែលសេឡង់ប្តេជ្ញារឹតចំណងទ្វេភាគី និងមិត្តភាពល្អប្រសើរ

ក្រសួងការបរទេសកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន កាលពីចុងសប្តាហ៍កន្លងទៅបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីរឹតចំណងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបដដែលនេះ ប្រមុខការទូតនៃប្រទេសទាំង ២បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា សេដ្ឋកិច្ច និងទេសចរណ៍។

ជនរងគ្រោះស្លាប់និងរបួសព្រោះគ្រាប់មីន កើនឡើងខ្លាំងក្នុងពិភពលោក

ក្នុងពិភពលោកសព្វថ្ងៃ ជម្លោះប្រដាប់អាវុធរីកដុះដាលច្រើន ដែលបណ្តាលឲ្យការប្រើប្រាស់គ្រាប់មី

ជនរងគ្រោះស្លាប់និងរបួសព្រោះគ្រាប់មីន កើនឡើងខ្លាំងក្នុងពិភពលោក

ក្នុងពិភពលោកសព្វថ្ងៃ ជម្លោះប្រដាប់អាវុធរីកដុះដាលច្រើន ដែលបណ្តាលឲ្យការប្រើប្រាស់គ្រាប់មីនក៏កើនឡើង ហើយជនរងគ្រោះធ្លាក់ខ្លួនស្លាប់និងរបួស ក៏មានច្រើនសន្ធឹកសន្ធាប់។ គ្រាន់តែក្នុងឆ្នាំ២០២៤ ជនរងគ្រោះព្រោះគ្រាប់មីន មានចំនួនដល់ទៅ ជាង ៦ ២៧០នាក់ នៅក្នុងប្រទេស ជាង ៥០។ នេះបើតាម អង្គការអន្តរជាតិប្រយុទ្ធប្រឆាំងគ្រាប់មីន (ICBL) ដោយបានទម្លាក់កំហុសមួយផ្នែកទៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុអន្តរជាតិ ក្នុងគម្រោងដោះមីន។  

លោកហ្សេឡេនស្គីមក​ជួប​លោក​ម៉ាក្រុង ខណៈលោក​ត្រាំ​អះអាងថាមានសង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព

ការចរចាស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន កំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម។ នៅ​ថ្ងៃអាទិត្យទី​

លោកហ្សេឡេនស្គីមក​ជួប​លោក​ម៉ាក្រុង ខណៈលោក​ត្រាំ​អះអាងថាមានសង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព

ការចរចាស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន កំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម។ នៅ​ថ្ងៃអាទិត្យទី​​៣០​វិច្ឆិកា​​ ក្រុមចរចាអ៊ុយក្រែនបានទៅជួបប្រជុំជាមួយ​ក្រុមចរចា​អាមេរិក​​។ លោកដូណាល់ ត្រាំ​ បានអះអាងថា លោក​មានក្តី​សង្ឃឹមច្រើន ថាផែនការសន្តិភាព​របស់​លោក​ នឹងអាចឈានទៅ​សម្រេចជោគជ័យក្នុងពេលឆាប់ៗ។ នៅថ្ងៃចន្ទនេះ លោក​ហ្សេឡេនស្គី បានធ្វើដំណើរមកជួប​លោក​ម៉ាក្រុង នៅទីក្រុង​ប៉ារីស ដើម្បីនិយាយអំពី​ចំណុចលម្អិតនៃ​ផែនការសន្តិភាពនេះ​។

ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីកា

ប្រាក់ចំណូលក៏តិច បំណុលក៏មាន ពលករត្រូវការប្រព័ន្ធគាំពារសង្គមមួយរឹងមាំ

ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុង​ចំនួន​ដ៏ច្រើន​បែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរក​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ៕

ក្រុមបញ្ញវន្តកម្ពុជារកជំនួយពីកាកបាទក្រហមអន្តរជាតិ ដើម្បីការដោះលែងយោធាខ្មែរទាំង១៨នាក់

ការបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ ដោយប្រទេសថៃ ជាការរំលោភមាត្រា ១១៨នៃអនុសញ្ញា ក្រុងហ្ស៉ឺណែវ

ក្រុមបញ្ញវន្តកម្ពុជារកជំនួយពីកាកបាទក្រហមអន្តរជាតិ ដើម្បីការដោះលែងយោធាខ្មែរទាំង១៨នាក់

ការបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ ដោយប្រទេសថៃ ជាការរំលោភមាត្រា ១១៨នៃអនុសញ្ញា ក្រុងហ្ស៉ឺណែវ លើកទី៣ នាឆ្នាំ១៩៤៩។ នេះជាការលើកឡើងរបស់សហគមន៍បញ្ញវន្តខ្មែរ នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី ១ធ្នូ និងផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។ សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ក៏បានស្នើឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង ១៨នាក់នោះ។  

បាងកកថានឹងស្នើឲ្យមានបេសកកម្មស្វែងរកការពិត ពាក់ព័ន្ធរឿងផ្ទុះមីនតាមព្រំដែន

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា រដ្ឋាភ

បាងកកថានឹងស្នើឲ្យមានបេសកកម្មស្វែងរកការពិត ពាក់ព័ន្ធរឿងផ្ទុះមីនតាមព្រំដែន

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា រដ្ឋាភិបាលលោកនឹងអំពាវនាវឲ្យមានបេកកម្មស្វែងរកការពិតជាលើកដំបូង នៅក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលគ្របដណ្តប់លើការប្រើប្រាស់គ្រាប់ផ្ទុះ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ សារព័ត៌មានជប៉ុន NIKKEI Asia ប្រមុខការទូតថៃរូបនេះអះអាងថា រដ្ឋាភិបាលទីក្រុងបាងកកនឹងមានជំហរតឹងរ៉ឹងក្នុងសំណុំរឿងមីន ជាមួយកម្ពុជា បើទោះបីជាការធ្វើយ៉ាងដូច្នេះនឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់ទំនាក់ទំនងរបស់ថៃជាមួយសហរដ្ឋអាមេរិកក្តី។

ADB អនុ​ម័ត​កម្ម​វិធី​វិនិយោគ ៧៦៣​លាន​​ដុល្លា​រ ក្នុងវិស័យ​​ទឹក​ស្អាត និង​សន្តិសុខទឹកនៅ​កម្ពុជា

ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​ ហៅ​កាត់​ថា​ ADB នៅថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​អនុ​ម័ត​កម្ម​វិ

ADB អនុ​ម័ត​កម្ម​វិធី​វិនិយោគ ៧៦៣​លាន​​ដុល្លា​រ ក្នុងវិស័យ​​ទឹក​ស្អាត និង​សន្តិសុខទឹកនៅ​កម្ពុជា

ធនា​គារ​អភិ​វឌ្ឍ​អាស៊ី​ ហៅ​កាត់​ថា​ ADB នៅថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​អនុ​ម័ត​កម្ម​វិធី​វិនិយោគ​ប្រមាណ​ជាង​ ៧៦០​លាន​ដុល្លា​រ​អាមេរិក​ ដើម្បីគាំ​ទ្រ​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ​ពង្រឹង​សន្តិ​សុខ​ទឹក​ ព្រមទាំង​លើក​កម្ពស់​ភាព​ធន់ និងភាព​សម​ស្រប​សម្រាប់​ការ​រស់​នៅក្នុង​ទីក្រុង​​របស់​កម្ពុជា​។​ តាម​ ADB កម្ម​វិធី​នេះ​ផ្តល់​អាទិភាពការ​គ្រប​ដណ្តប់​​ដោយ​បរិយាប័ន្ន​នៃការ​ទទួល​បាន​ទឹក​ និង​សេវា​ទីក្រុងពិសេស​​ដល់គ្រួសារ​ក្រីក្រ​។​

អគ្គីភ័យនៅហុងកុង ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៨នាក់

នៅហុងកុង ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបានលេបត្របាក់៨អគារខ្ពស់ៗ បានកើនឡើងដល់ ១៤៦

អគ្គីភ័យនៅហុងកុង ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៨នាក់

នៅហុងកុង ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបានលេបត្របាក់៨អគារខ្ពស់ៗ បានកើនឡើងដល់ ១៤៦នាក់ និងនៅមានមនុស្សប្រមាណ ១០០នាក់ទៀត បានបាត់ខ្លួននៅឡើយ។ អាជ្ញាធរហុងកុងបានបញ្ជាក់ថានៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា ថាបានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពីបទពុករលួយនាំឲ្យមានគ្រោះអគ្គីភ័យ។

លោកត្រាំប្រកាស​​បិទខ្ទប់​​​ដែន​អាកាស​វ៉េណេស៊ុយអេឡា ដែល​តប​វិញ​ដោយ​ការ​ធ្វើ​សមយុទ្ធ

បើ​ទោះ​បី​ជា​បាន​ជជែក​គ្នា​ កាលពីសប្តាហ៍​មុន​ក៏​ដោយ ក៏​ទំនាក់ទំនង​អាមេរិក​វ៉េណេស៊ុយអេឡា

លោកត្រាំប្រកាស​​បិទខ្ទប់​​​ដែន​អាកាស​វ៉េណេស៊ុយអេឡា ដែល​តប​វិញ​ដោយ​ការ​ធ្វើ​សមយុទ្ធ

បើ​ទោះ​បី​ជា​បាន​ជជែក​គ្នា​ កាលពីសប្តាហ៍​មុន​ក៏​ដោយ ក៏​ទំនាក់ទំនង​អាមេរិក​វ៉េណេស៊ុយអេឡា​នៅ​តែ​មិន​បាន​ប្រសើរ​ឡើង​ដែរ។ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ព្រមាន​នៅ​ល្ងាច​ថ្ងៃសៅរ៍ទី ២៩​វិច្ឆិកា ថា ដែន​អាកាស​នៅ​លើ​ប្រទេស​​វ៉េណេស៊ុយអេឡា និង​ផ្ទៃ​មេឃ​ជិត​វ៉េណេស៊ុយអេឡា ត្រូវ​បាន​ចាត់​ទុក​ “បិទ” ​ទាំង​ស្រុង។ ជា​ចម្លើយ​តប​នឹង​ពាក្យ​ព្រមាន​បែប​អាណានិគម ​វ៉េណេស៊ុយអេឡា បាន​បើក​ធ្វើ​សមយុទ្ធ​ភ្លាម។

ស្លាប់យ៉ាងហោចណាស់១៥៩នាក់ និងបាត់ខ្លួនជាង២០០នាក់ នៅស្រីលង្កា ដោយគ្រោះទឹកជំនន់

ក្រោយព្យុះសង្ឃរាបានបោកសង្រ្គុបនៅភាគកណ្តាលប្រទេសស្រីលង្កា ភ្លៀងធំនិងជំនន់ទឹកភ្លៀងបានជន់ល

ស្លាប់យ៉ាងហោចណាស់១៥៩នាក់ និងបាត់ខ្លួនជាង២០០នាក់ នៅស្រីលង្កា ដោយគ្រោះទឹកជំនន់

ក្រោយព្យុះសង្ឃរាបានបោកសង្រ្គុបនៅភាគកណ្តាលប្រទេសស្រីលង្កា ភ្លៀងធំនិងជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងជាង ២ម៉ឺនខ្នង នៅទីក្រុងកូឡុំបូ។ គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ វិច្ឆិកា មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៥៩នាក់ និងបាត់ខ្លួនជាង ២០០នាក់ ដោយគ្រោះមហន្តរាយទឹកជំនន់ដ៏កំណាចនេះ។  

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥ ដោយ សាំ ឧត្តម

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥

ការផ្សាយប្រចាំថ្ងៃអាទិត្យទី​៣០ ខែ វិច្ឆិកា ឆ្នាំ ​២០២៥ ដោយ សាំ ឧត្តម

ថៃកំពុងរុញឲ្យកម្ពុជាប្រឈមមុខទល់ចិន ក្នុងករណីជនជាតិចិនជាន់មីននៅព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបន

ថៃកំពុងរុញឲ្យកម្ពុជាប្រឈមមុខទល់ចិន ក្នុងករណីជនជាតិចិនជាន់មីននៅព្រំដែនខ្មែរ-ថៃ?

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបនោះគេចចេញពីបណ្តាញឆបោកអនឡាញនៅកម្ពុជា ហើយប៉ុនប៉ងឆ្លងចូលទឹកដីថៃ។ នេះមិនមែនជារឿងថ្មីទេ ព្រោះភាគី​ថៃតែងតែអះអាងថាកន្លងមក មានករណីផ្ទុះមីនរបួសទាហានថៃជាបន្តបន្ទាប់។ ប៉ុន្តែករណីផ្ទុះមីនជាថ្មីទៀត ដែលថៃអះអាងថា ជនរងគ្រោះ គឺជាជនជាតិចិននោះ ទើបជារឿងថ្មីចុងក្រោយ​បំផុត។ តើនេះជា​យុទ្ធសាស្ត្ររបស់ភាគីថៃ ដើម្បីទាញឲ្យចិនមកប្រឈមមុខ​ជាមួយកម្ពុជាក្នុងបញ្ហាមីនឬយ៉ាងណា?

សាលាដំបូងភ្នំពេញប្រកាសចាត់ការសំណុំរឿងជាង៣០ ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹង

សាលាដំបូងភ្នំពេញប្រកាសចាត់ការសំណុំរឿងជាង៣០ ពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង។ សំណុំរឿងដែលតុលាការប្រកាសចាត់ការនាពេលនេះ គឺមានចំនួនយ៉ាងហោចណាស់៣៦សំណុំរឿង ដោយភាគច្រើនជាសំណុំរឿងព្រហ្មទណ្ឌដែលមានចំនួនសរុប២៨សំណុំរឿង និងសំណុំរឿងរដ្ឋប្បវេណីមានចំនួន៨សំណុំរឿង។

មន្ត្រីជំនាញថាការបោះបង្គោលព្រំដែនផ្តើមចេញពីការស្រាវជ្រាវ និងផ្អែកតាមឯកសារផ្លូវការ

បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់របស់ក្រុមជំទាស់នៅក្រៅប្រទេសចំពោះការបោះបង្គោលព្រំដែនល

មន្ត្រីជំនាញថាការបោះបង្គោលព្រំដែនផ្តើមចេញពីការស្រាវជ្រាវ និងផ្អែកតាមឯកសារផ្លូវការ

បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់របស់ក្រុមជំទាស់នៅក្រៅប្រទេសចំពោះការបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនខ្មែរ-ថៃក្នុងខេត្តបន្ទាយមានជ័យ​ និងបាត់ដំបង ក្រុមមន្ត្រីជំនាញកិច្ចការព្រំដែនបានចេញបកស្រាយថា រាល់កិច្ចការដែលបានធ្វើឡើងកន្លងមក រហូតដល់ពេលបច្ចុប្បន្នជាកិច្ចការដែលធ្វើឡើងដោយមានការស្រាវជ្រាវត្រឹមត្រូវ និងពឹងផ្អែកលើឯកសារពាក់ព័ន្ធផ្លូវការនានា ដូចយ៉ាងឯកសារកំណត់​ហេតុដែលបន្សល់ទុកពីសម័យបារាំងគ្រប់គ្រងកម្ពុជា។ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិច្ចការព្រំដែន បានអះអាងពីភាពចម្រើនទៅមុខនៃការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ដែលបោះបាន១១បង្គោល និងចន្លោះ ៥២ ដល់៥៩ ដែលបោះបាន១៦៦បង្គោល។ ជាបង្គោលព្រំដែន នៅត្រង់ភូមិសាស្ត្រស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលនៅជាប់ខេត្តស្រះកែវប្រទេសថៃ និងត្រង់ភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដែលនៅជាប់ខេត្តចាន់បុរីរបស់ថៃ។ លោកថា ដំណើរការបោះបង្គោលព្រំដែននេះមិនមែនជាកិច្ចការតក់ក្រហល់ទេ តែជាការធ្វើឡើងទៅតាមដំណាក់កាលដោយមានការឯកភាពពីភាគីថៃ៕

តំណាងកម្ពុជានៅUN ថារបាយការណ៍អ្នករាយការណ៍ពិសេសមិនផ្តោតចំលើបញ្ហាសិទ្ធិមនុស្សក្នុងជម្លោះខ្មែរ-ថៃ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុ

តំណាងកម្ពុជានៅUN ថារបាយការណ៍អ្នករាយការណ៍ពិសេសមិនផ្តោតចំលើបញ្ហាសិទ្ធិមនុស្សក្នុងជម្លោះខ្មែរ-ថៃ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៩វិចិ្ឆកា បានចេញមកឆ្លើយឆ្លងនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសលោក វីទីត មុនតាប៊ន។ ក្នុងសេចក្តីឆ្លើយតប តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា លោក វីទីត មុនតាប៊ន មិនបាននិយាយផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។

ក្រសួងការពារជាតិថា បុរសចិនបានជាន់មីនផ្ទុះក្នុងតំបន់ចម្ការមីនកម្ពុជាសល់ពីសម័យសង្រ្គាម

នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ

ក្រសួងការពារជាតិថា បុរសចិនបានជាន់មីនផ្ទុះក្នុងតំបន់ចម្ការមីនកម្ពុជាសល់ពីសម័យសង្រ្គាម

នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ៍ដែលបុរសជនជាតិចិនម្នាក់ បានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ភាគីថៃបានចោទប្រកាន់ថា មីនដែលជនជាតិចិនបានជាន់នោះ ជាមីនថ្មីដែលដាក់ដោយភាគីកម្ពុជា។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលការចោទប្រកាន់នេះ ដោយអះអាងវិញថា ឧបទ្ទវហេតុជនជាតិចិនជាន់មីន គឺកើតឡើងនៅក្នុងតំបន់ចម្ការមីនកម្ពុជា ដែលជាគ្រាប់មីនសេសសល់ពីសម័យសង្រ្គាម។

ជនសង្ស័យសំខាន់ម្នាក់ពាក់ព័ន្ធនឹងឃាតកម្មនិស្សិតកូរ៉េនៅកម្ពុជាត្រូវបានចាប់ខ្លួន

ទីភ្នាក់ងារព័ត៌មាន Yonhap និងអង្គភាពព័ត៌មានកូរ៉េផ្សេងទៀត បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ដែល

ជនសង្ស័យសំខាន់ម្នាក់ពាក់ព័ន្ធនឹងឃាតកម្មនិស្សិតកូរ៉េនៅកម្ពុជាត្រូវបានចាប់ខ្លួន

ទីភ្នាក់ងារព័ត៌មាន Yonhap និងអង្គភាពព័ត៌មានកូរ៉េផ្សេងទៀត បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ដែលជាជនសង្ស័យសំខាន់នៅពីក្រោយឃាតកម្មនិសិ្សតកូរ៉េខាងត្បូងនៅកម្ពុជា ត្រូវបានចាប់ខ្លួន។ បុរសជនជាតិចិននោះមានឈ្មោះ Li Guanghao និងត្រូវបានចាប់ខ្លួន ក្រោយទទួលទានអាហារពេលល្ងាចជាមួយពលរដ្ឋកូរ៉េមួយក្រុមដែលត្រូវបានសង្ស័យថា ជាក្រុមលាងលុយកខ្វក់។ អ្នកវិភាគកត់សម្គាល់ឃើញថា ការចាប់ខ្លួននេះ ជាវឌ្ឍនភាពរបស់កម្ពុជា ក្នុងការវាយបង្ក្រាបបណ្តាញនៃក្រុមឧក្រិដ្ឋជនឆបោកអនឡាញ។

តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា?

នៅថ្ងៃទី២៧វិច្ឆិកា  ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិ

តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា?

នៅថ្ងៃទី២៧វិច្ឆិកា  ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីប្រទេសជិតខាងខ្លួនមួយនេះ។ លោកក៏នឹងលើកឡើងនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា ទៅជជែកជាមួយភាគីកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមតែងតែមានសំណើឲ្យមានការជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋខ្លួននៅកម្ពុជា។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញ ពីជនអន្តោប្រវេសន៍វៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់។ តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ឬគួរពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍?

លោក ​ត្រាំ លើកលែងទោសអតីតប្រធានាធិបតីហុងឌូរ៉ាស ល្គឹកណាបក្សស្តាំនិយមឈ្នះឆ្នោត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថា ចង់លើកលែងទោសឲ្យ​អតីតប្រធានាធិបតីហុងឌូរ៉

លោក ​ត្រាំ លើកលែងទោសអតីតប្រធានាធិបតីហុងឌូរ៉ាស ល្គឹកណាបក្សស្តាំនិយមឈ្នះឆ្នោត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថា ចង់លើកលែងទោសឲ្យ​អតីតប្រធានាធិបតីហុងឌូរ៉ាស ដែលត្រូវ តុលាការក្រុង​ញូវយ៉ក ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៤៥ឆ្នាំ ពីបទឧក្រិដ្ឋកម្ម​ជួញដូរគ្រឿងញៀនឆ្លងដែន។ ការ​ប្រកាសរបស់​ចៅហ្វាយ​សេតវិមានយ៉ាងដូច្នោះ​ បាន​ធ្វើឡើង​តែ​ ២ថ្ងៃ មុនការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅហុងឌូរ៉ាស។ តើ លោក ត្រាំ កំពុងតែ​លូកដៃជ្រៀតជ្រែក​ការបោះឆ្នោត​ប្រទេស​ដទៃ? ​

យន្តហោះ Airbus ជិត ៦០០០ គ្រឿង ផ្អាកការហោះហើរជាបន្ទាន់ ព្រោះតែបញ្ហាបច្ចេកទេស

ជើងហោះហើររាប់ពាន់នៅតាមអាកាសយានដ្ឋានធំៗនៅជុំវិញពិភពលោក ត្រូវលុបចោលទាំងស្រុង ហើយអ្នកដំណើរ

យន្តហោះ Airbus ជិត ៦០០០ គ្រឿង ផ្អាកការហោះហើរជាបន្ទាន់ ព្រោះតែបញ្ហាបច្ចេកទេស

ជើងហោះហើររាប់ពាន់នៅតាមអាកាសយានដ្ឋានធំៗនៅជុំវិញពិភពលោក ត្រូវលុបចោលទាំងស្រុង ហើយអ្នកដំណើរជាច្រើននាក់នៅរង់ចាំកកកុញពេញព្រលានយន្តហោះ។ ក្រោយពីបានរកឃើញបញ្ហាកម្មវិធីប្រព័ន្ធបញ្ជាយន្តហោះប្រភេទ A320 ក្រុមហ៊ុន Airbus បានប្រកាសឲ្យយន្តហោះ Airbus ប្រមាណជិត ៦០០០ គ្រឿង ផ្អាកការហោះហើរជាបន្ទាន់។

អេស្ប៉ាញ​កំពុង​ស្ទុះស្ទាកាត់បន្ថយ​ផលប៉ះពាល់​ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

ក្រោយ​រកឃើញ​ជ្រូកព្រៃ២ក្បាលងាប់​ព្រោះ​ជំងឺប៉េស្តជ្រូកអាហ្វ្រិក រដ្ឋាភិបាល​អេស្ប៉ាញ​​ បា

អេស្ប៉ាញ​កំពុង​ស្ទុះស្ទាកាត់បន្ថយ​ផលប៉ះពាល់​ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

ក្រោយ​រកឃើញ​ជ្រូកព្រៃ២ក្បាលងាប់​ព្រោះ​ជំងឺប៉េស្តជ្រូកអាហ្វ្រិក រដ្ឋាភិបាល​អេស្ប៉ាញ​​ បាន​បង្ហាញ​តម្លាភាព និង​កំពុងដុតដៃដុតជើង​កាត់បន្ថយ​ហានិយភ័យ​។ អេស្ប៉ាញ​ ជាប្រទេស​ធំចម្បង​មួយ ដែលនាំចេញ​ជ្រូករស់ និង​ផលិតផលអំពីសាច់ជ្រូក ទៅ​កាន់​ប្រទេស ជាង​១០០។ ពេលនេះ ប្រទេស​មួយ​ចំនួន បាន​ប្រកាស​ផ្អាក​ឈប់នាំទំនិញ​សាច់ជ្រូក​ពី​អេស្ប៉ាញ។​ ​

មនុស្សជាង៤ពាន់នាក់នៅកម្ពុជាមានផ្ទុកមេរោគអេដស៍ តែពួកគេមិនដឹងខ្លួន

ក្រុម​អ្នក​ជំនាញ​បាន​ប្រកាស​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ជាង​៤ពាន់​នាក់​ ដែល​

មនុស្សជាង៤ពាន់នាក់នៅកម្ពុជាមានផ្ទុកមេរោគអេដស៍ តែពួកគេមិនដឹងខ្លួន

ក្រុម​អ្នក​ជំនាញ​បាន​ប្រកាស​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ជាង​៤ពាន់​នាក់​ ដែល​មិន​ទាន់​ដឹង​ពីស្ថាន​ភាព​របស់​ពួកគេ ​ឲ្យ​មក​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ទាន់​ពេល​វេលា​។​ ការ​ប្រកាស​ស្វែង​រក​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ថ្ងៃ​ទី​១ ​ធ្នូ​ ឆ្នាំ​២០២៥​។​ នៅ​កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ប្រមាណ ​៧៦០០០​នាក់​ ក្នុង​នោះមាន​មនុស្ស​៧១៧១៦​ នាក់​បាន​ធ្វើ​តេស្ត​បញ្ជាក់​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ ​និង​បាន​ទទួល​សេវា​ព្យាបាល​។

អគ្គនាយកដ្ឋានពន្ធនាគារត្រៀមសាងសង់អគារបន្ថែម ក្រោយចំនួនអ្នកទោសកើនឡើងជាលំដាប់

អគ្គនាយកដ្ឋានពន្ធនាគារគ្រោងសាងសង់បន្ទប់ជាប់ឃុំ និងពន្ធនាគារបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង

អគ្គនាយកដ្ឋានពន្ធនាគារត្រៀមសាងសង់អគារបន្ថែម ក្រោយចំនួនអ្នកទោសកើនឡើងជាលំដាប់

អគ្គនាយកដ្ឋានពន្ធនាគារគ្រោងសាងសង់បន្ទប់ជាប់ឃុំ និងពន្ធនាគារបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងភាពចង្អៀនណែននៃអ្នកទោសកំពុងជាប់ក្នុងពន្ធនាគារ។ នេះបើតាមការបញ្ជាក់ពីលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមលោក ឃៀង សុណាឌីន អគ្គនាយកដ្ឋានពន្ធនាគារក៏ត្រៀមរើសមន្ត្រីពន្ធនាគារប្រមាណ៣០០នាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានសមតុល្យជាមួយចំនួនអ្នកជាប់ឃុំ ពិសេសការពង្រឹងសុវត្ថិភាពនៅតាមពន្ធនាគារឱ្យបានតឹងរ៉ឹងជាងមុន។

លោក​ វិកទ័រ អរបាន ទៅជួបលោក​ពូទីន​នៅម៉ូស្គូ ហើយសន្យា​បន្តទិញប្រេងនិង​ឧស្ម័ន​​​រុស្ស៊ី

លោក​វិកទ័រ អរបាន (Viktor Orban) នាយករដ្ឋមន្ត្រី​ហុងគ្រី បានធ្វើ​ដំណើរទៅទីក្រុង​ម៉ូស្គូ ជួបជាមួយ​លោក

លោក​ វិកទ័រ អរបាន ទៅជួបលោក​ពូទីន​នៅម៉ូស្គូ ហើយសន្យា​បន្តទិញប្រេងនិង​ឧស្ម័ន​​​រុស្ស៊ី

លោក​វិកទ័រ អរបាន (Viktor Orban) នាយករដ្ឋមន្ត្រី​ហុងគ្រី បានធ្វើ​ដំណើរទៅទីក្រុង​ម៉ូស្គូ ជួបជាមួយ​លោក​ពូទីន កាលពី​ថ្ងៃសុក្រ ទី​២៨វិច្ឆិកា​ម្សិលមិញ។ ជាជំនួបដែលនឹងប្រាដកជាធ្វើ​ឲ្យ​សហភាពអឺរ៉ុប ខឹងច្រលោតមិនខានទេ​ ព្រោះហុងគ្រីជា​ប្រទេស​​សមាជិក​សហភាពអឺរ៉ុប។ ក្នុងជំនួបនោះ លោក​នាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសសន្យា​បន្តទិញ​ប្រេង និងឧស្ម័នរបស់រុស្ស៊ី បើទោះបីជាសហភាពអឺរ៉ុបដាក់សំពាធ ឬហាមឃាត់​យ៉ាងណាក៏ដោយ​។

ល្ខោនតន្ត្រី”រាជិនីសំឡេងមាស”លាតត្រដាងដំណើរជីវិតអ្នកស្រី រស់ សិរីសុទ្ធា

ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស

ល្ខោនតន្ត្រី”រាជិនីសំឡេងមាស”លាតត្រដាងដំណើរជីវិតអ្នកស្រី រស់ សិរីសុទ្ធា

ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស្រី រស់ សិរីសុទ្ធា ត្រូវបានគេយកទៅសម្តែងជាល្ខោនតន្រ្តី។ ល្ខោនតន្រ្តីនេះរៀបរាប់ពីវីរភាពតស៊ូ និងជីវិតជូរចត់របស់អ្នកស្រី រស់ សិរីសុទ្ធា ដែលបានរងការប្រមាថមើលងាយ និងរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។ សម្រាប់ក្រុមសិល្បៈករ ឈុតឆាកនៃល្ខោនតន្ត្រី «រាជិនីសំឡេងមាស» នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយសម្រាប់ទស្សនិកជន និងជាផ្នែកមួយលើកតម្កើងវិស័យសិល្បៈនៅកម្ពុជា។

តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃ

តើពិតជាមានការបន្តបំផ្លាញធនធានធម្មជាតិនៅខេត្តក្រចេះឬយ៉ាងណា?

អគ្គបញ្ជាការរងនៃកងទ័ពជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីស្រាវជ្រាវបាតុភាពមិនប្រក្រតីដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្រុមការងារចំពោះកិច្ចនេះត្រូវបានបង្កើតឡើង ក្រោយមានការផ្សព្វផ្សាយពីសំណាក់សកម្មជនការពារធនធានធម្មជាតិ និងការរិះគន់ធ្ងន់ៗរបស់អ្នកកាសែតម្នាក់នៅកម្ពុជាទៅលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជាថៃ

នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង

ការប្រគំតន្រ្តីរបស់បារមី និងវណ្ណដានៅប៉ារីស ​ដើម្បី​បុព្វហេតុជនភៀសសឹក​នៅព្រំដែនកម្ពុជាថៃ

នៅតែ​សល់​តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹង​លេចមុខ​​នៅទីក្រុង​ប៉ារីស ថ្ងៃទី​១ ធ្នូ ២០២៥។ ការប្រគំតន្រ្តីដែលមាន​ការចូលរួម​ពីតារា​ចម្រៀង​ល្បីនាំមុខ​គេ​របស់​កម្ពុជា គឺតារា​រ៉ែប វណ្ណដា កើតចេញពីគំនិតផ្តួចផ្តើមរបស់​ក្រុមយុវជនខ្មែរ​នៅប្រទេស​បារាំង​នៅក្នុង​នោះមាន​ ក្រុម​sabay sabay dara ដែល​ចង់​បាន​ថវិកា​ពីការ​លក់​សំបុត្រ​ដើម្បីយកទៅជួយ​ប្រជាជន​ភៀសសឹក​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ។ នៅ​ថ្ងៃ​អង្គារ ទី​២៥​វិច្ឆិកា ថោង ដារ៉ា ប្រធាន ក្រុមsabay sabay dara ​បាន​ធ្វើដំណើរ​ជាលើកចុងក្រោយទៅ​មើល​ទីតាំង​ប្រគំតន្រ្តី​នៅ​សាល Pleyel (ភ្លេយែល)​ និង​ផ្ទាំងបដា​ផ្សព្វផ្សាយពាណិជ្ជកម្ម​បិទ​នៅតាម​រូងរថភ្លើង​ក្រោមដីក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា​មាន​បទយកការណ៍ពីរឿងនេះ។

ស្លាប់យ៉ាងហោចជាង​៣០០នាក់ ដោយ​ជំនន់ទឹកភ្លៀង​ នៅថៃ​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា

គ្រោះមហន្តរាយទឹកជំនន់ បង្កដោយ​ព្យុះភ្លៀងយ៉ាងគំហុក បាន​វាយសង្គ្រុបផ្ទួនៗគ្នាប៉ុន្មានថ្ងៃ

ស្លាប់យ៉ាងហោចជាង​៣០០នាក់ ដោយ​ជំនន់ទឹកភ្លៀង​ នៅថៃ​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា

គ្រោះមហន្តរាយទឹកជំនន់ បង្កដោយ​ព្យុះភ្លៀងយ៉ាងគំហុក បាន​វាយសង្គ្រុបផ្ទួនៗគ្នាប៉ុន្មានថ្ងៃមកនេះ នៅ​ភាគខាងត្បូងប្រទេសថៃ នៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ គិតត្រឹមតួលេខ​ចុងក្រោយ ព្រឹកថ្ងៃសុក្រទី​​២៨វិច្ឆិកា​នេះ នៅថៃមាន​មនុស្សស្លាប់​យ៉ាងហោច​១៤៥នាក់ ហើយ​នៅឥណ្ឌូណេស៊ីវិញ មានស្លាប់យ៉ាងហោច​១១១នាក់​។ ដោយ​ឡែក ព្យុះស៊ីក្លូន​មួយទៀត បាន​​​បោកសង្គ្រុបលើ​ស្រីលង្កា បណ្តាល​ឲ្យ​ស្លាប់មនុស្សយ៉ាងហោច​ ៥៦នាក់ដែរ។

លោក ត្រាំ ចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេសន៍មកពីតតិយលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថាចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេ

លោក ត្រាំ ចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេសន៍មកពីតតិយលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសថាចង់បិទខ្ទប់ទាំងស្រុង ឈប់ទទួលជនអន្តោប្រវេសន៍មកពីប្រទេសតតិយលោក។ ការ​ប្រកាស​ចេញ​វិធានការ​តឹង​រឹង​បែបនេះ ធ្វើឡើង​ក្រោយការបាញ់ប្រហារពីសំណាក់​​ខ្មាន់​កាំភ្លើង​ម្នាក់ ប្រុស​ជន​ជាតិ​អាហ្វហ្កានីស្ថាន​ ដែល​បណ្តាល​ឲ្យ​របួសកង​​ឆ្មាំការពារជាតិអាមេរិក ២នាក់ តែពេលនេះ ឆ្មាំ​ម្នាក់បាន​ស្លាប់ព្រោះតែ​របួស​ធ្ងន់ធ្ងរ​ពេក​។​  

កូរ៉េខាងត្បូងចាត់តាំងអតីតមេប៉ូលីស មកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា

អតីតមេប៉ូលីសកូរ៉េខាងត្បូង លោក Kim Chang Yong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំប្រទេសក

កូរ៉េខាងត្បូងចាត់តាំងអតីតមេប៉ូលីស មកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា

អតីតមេប៉ូលីសកូរ៉េខាងត្បូង លោក Kim Chang Yong ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកូរ៉េខាងត្បូង ចុះផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានកូរ៉េ YONHAP នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការតែងតាំងអតីតមេប៉ូលីសកូរ៉េខាងត្បូងឱ្យមកកាន់តំណែងជាឯកអគ្គរដ្ឋ​​ទូតនៅកម្ពុជា គឺក្រោយពេលរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។

វៀតណាមតាមដានករណីពលរដ្ឋខ្លួនដែលបានរត់គេចពីការកាត់ទោសនៅខេត្តស្វាយរៀង

រដ្ឋាភិបាលវៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន គឺលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀត

វៀតណាមតាមដានករណីពលរដ្ឋខ្លួនដែលបានរត់គេចពីការកាត់ទោសនៅខេត្តស្វាយរៀង

រដ្ឋាភិបាលវៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន គឺលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមបានតាមដានដោយយកចិត្តទុកដាក់លើករណីពលរដ្ឋវៀតណាម ៦នាក់ ដែលរត់គេចពីការកាត់ទោស និងត្រូវអាជ្ញាធរកម្ពុជាក្នុងខេត្តស្វាយរៀង ចាប់ខ្លួនវិញបានភ្លាមៗ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គឺបន្ទាប់ពីមានការសួរនាំពីក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា។

វៀតណាមគ្រោងស្នើឲ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាម

លោក ថាញ់ សឺន ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងលើកសំណើឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់

វៀតណាមគ្រោងស្នើឲ្យកម្ពុជាជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាម

លោក ថាញ់ សឺន ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងលើកសំណើឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីកម្ពុជាទៅជជែកជាមួយភាគីកម្ពុជា។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក ថាញ់ សឺន បានជួបតំណាងសហគមន៍វៀតណាមនៅកម្ពុជាក្នុងពេលចូលរួមសន្និសីទលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម-ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។

ចិនឱ្យកម្ពុជា និងម៉ាឡេស៊ីប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ចិនមានទោមនស្ស និងមិនសប្បាយចិត្តដែលប្រទេសជាមិត្ត គឺកម្ពុជា និងម៉ាឡេស៊ីសម្រេចចុះកិច្ចព្រមព

ចិនឱ្យកម្ពុជា និងម៉ាឡេស៊ីប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ចិនមានទោមនស្ស និងមិនសប្បាយចិត្តដែលប្រទេសជាមិត្ត គឺកម្ពុជា និងម៉ាឡេស៊ីសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្មចិនដែលសារព័ត៌មានអាមេរិក Bloomberg ចុះផ្សាយនៅថ្ងៃទី២៨ វិច្ឆិកានេះ។ គួរបញ្ជាក់ថា ក្រោយពីកម្ពុជា និងម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងពន្ធបដិការជាមួយអាមេរិកកាលពីខែតុលា ឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់ចិនបានជួបតំណាងកម្ពុជា និងម៉ាឡេស៊ីជាបន្តបន្ទាប់ដើម្បីជំទាស់នឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនេះ។

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើបុគ្គល១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី២៧ វិច្ឆិកា រដ្ឋាភិបាលក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនដែលធ្លាប់

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើបុគ្គល១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មអនឡាញ

នៅថ្ងៃព្រហស្បតិ៍ ទី២៧ វិច្ឆិកា រដ្ឋាភិបាលក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនដែលធ្លាប់មាន លើបុគ្គល ១៥រូប និងអង្គភាពចំនួន ១៣២ស្ថាប័នដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងឧហ្សាហកម្មឆបោកអនឡាញ។ កាសែតកូរ៉េខាងត្បូងបានរាយការណ៍ថា ការប្រកាសដាក់ទណ្ឌកម្មក្នុងទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលកូរ៉េនាពេលនេះគឺជាផ្នែកមួយនៃការបោសសំអាតឧក្រិដ្ឋកម្មអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបន្ទាប់ពីករណីស្លាប់យុវជនកូរ៉េខាងត្បូងម្នាក់នៅលើភ្នំបូកគោ ខេត្តកំពត ដោយសារតែអំពើឆបោកអនឡាញ។

Get more results via ClueGoal