មហន្តរាយទឹកជំនន់នៅថៃ ឥណ្ឌូណេស៊ី និងស្រីលង្កា កាលពីសប្តាហ៍កន្លងទៅ បានផ្តាច់ជីវិតមនុស្ស ប្រមាណជាង១២០០នាក់។ នេះបើតាមការបូកសរុបតួលេខចុងក្រោយ ពីអាជ្ញាធរប្រទេសទាំងនេះ។ ក្តីបារម្ភនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួនឲ្យបានទាន់ពេលវេលា និងការបញ្ជូនស្បៀងជំនួយមនុស្សធម៌ជាបន្ទាន់បំផុត ឲ្យដល់ប្រជាពលរដ្ឋច្រើនលាននាក់ នៅតំបន់រងគ្រោះ។
ព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់វណ្ណដា និងសិល្បកររបស់ក្រុមហ៊ុនបារមីបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃចន្ទទី ១ធ្នូនៅសាលប្រគំតន្រ្តីPleyel នៅទីក្រុងប៉ារីស ក្រោមសំឡេងហ៊ោកញ្ច្រៀវរបស់ទស្សនិកជនបារាំងខ្មែរ។ ការប្រគំតន្រ្តីដើម្បីឯកភាពជាតិ និងជួយប្រជាជនភៀសសឹកដោយសារសង្រ្គាមនៅព្រំដែនកម្ពុជាថៃក៏មានការសំដែងរបាំបុរាណរៀបចំឡើងដោយសមាគមខ្មែរនៅបារាំង “ទេពមនោរម្យ”។ ឈាង បុប្ផាបានទៅមើលការប្រគំតន្រ្តីរបស់សិល្បករខ្មែរនៅសាលPleyel។
លោកស្រីអតីតប្រមុខការទូតអឺរ៉ុប ហ្វេដេរីកា ម៉ូហ្កេរីនី ត្រូវបាននគរបាលចាប់ដាក់ឃុំបណ្តោះអាសន្ន នៅទីក្រុងព្រុចសែល កាលពីរសៀលថ្ងៃអង្គារ ទី២ធ្នូ នៅក្នុងសំណុំរឿងពុករលួយ។ ការស៊ើបអង្កេតនេះ គឺពាក់ព័ន្ធនឹងមុខងារបច្ចុប្បន្នរបស់លោកស្រី ជាប្រធានស្ថាប័នបណ្តុះបណ្តាលអ្នកការទូតអឺរ៉ុប ហើយដែលគេសង្ស័យថាលោកស្រី បានប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុបដោយខុសច្បាប់។
សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ មានភាពស៊ាំធន់ ទោះបីជាត្រូវប្រឈមនឹងវិបត្តិពាណិជ្ជកម្ម រនាំងពន្ធគយ និងអស្ថិរភាពនយោបាយសាធារណៈខ្លះៗក្តី។ នេះបើតាម អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OCDE)។ ក្នុងរបាយការណ៍ព្យាករសេដ្ឋកិច្ចសកល នាដើមខែធ្នូ អង្គការអន្តរជាតិ១នេះ បានបង្ហាញសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាមេរិក ចិន និងប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ ហើយក៏សង្កត់ធ្ងន់អំពីភាពផុយស្រួយចំនួនដែលត្រូវបារម្ភ។
មហន្តរាយទឹកជំនន់នៅថៃ ឥណ្ឌូណេស៊ី និងស្រីលង្កា កាលពីសប្តាហ៍កន្លងទៅ បានផ្តាច់ជីវិតមនុស្ស ប្រមាណជាង១២០០នាក់។ នេះបើតាមការបូកសរុបតួលេខចុងក្រោយ ពីអាជ្ញាធរប្រទេសទាំងនេះ។ ក្តីបារម្ភនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួនឲ្យបានទាន់ពេលវេលា និងការបញ្ជូនស្បៀងជំនួយមនុស្សធម៌ជាបន្ទាន់បំផុត ឲ្យដល់ប្រជាពលរដ្ឋច្រើនលាននាក់ នៅតំបន់រងគ្រោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅយប់ថ្ងៃចន្ទ ទី១ធ្នូ។ កិច្ចប្រជុំជាបន្ទាន់នេះ ឧទ្ទិសជាសំខាន់ចំពោះសំណុំបញ្ហាវ៉េណេស៊ុយអេឡា និងបានធ្វើឡើងក្រោយពី ចៅហ្វាយសេតវិមាន បានប្រកាសបិទចរាចរណ៍ផ្លូវអាកាសរបស់វ៉េណេស៊ុយអេឡា ហើយបន្តគំរាមអន្តរាគមន៍យោធាផ្លូវគោកថែមទៀត។ ប្រឈមមុខនឹងការគំរាមកំហែងបែបនេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ អះអាងថា ពុំព្រមឱនក្បាលឲ្យគេជាន់ឡើយ។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានបង្ក្រាបជនបរទេសសរុបចំនួន ៤៧នាក់ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ការឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញចំនួន ២ករណីចុងក្រោយ ដែលរួមមានជនជាតិវៀតណាម បង់ក្លាដែស នេប៉ាល់ និងជនជាតិខ្មែរម្នាក់ បានធ្វើឲ្យចំនួនជនសង្ស័យឆបោកតាមអនឡាញ ដែលសមត្ថកិច្ចឃាត់ខ្លួន បានកើនដល់ជិត ៥ ០០០នាក់ ចាប់ពីខែមិថុនា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយ ច្រើនករណីនោះ បានស្នើសុំការលើកលែងទោស ពីលោកប្រធានាធិបតីអ៊ីស្រាអែល។ លោកប្រធានាធិបតីអ៊ីស្រាអែល បានឆ្លើយតបមកវិញថា លោកនឹងពិចារណាលើសំណើនេះ តែថាលោកនឹងទុកផលប្រយោជន៍ជាតិអ៊ីស្រាអែលជាអាទិភាព។
នៅប្រទេសថៃ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំសិទ្ធិជ្រកកោនចំពោះសកម្មជនសិទ្ធិមនុស្សវៀតណាមម្នាក់ និងចេញដីកាសម្រេចបញ្ចូលរូបគេទៅស្រុកកំណើតវិញ។ មេធាវីការពារក្តីឲ្យបុរសវៀតណាមនេះ និង សង្គមស៊ីវិលសិទ្ធិមនុស្សថៃ រួមទាំងអង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភជាខ្លាំង និងដាស់តឿនម្តងហើយម្តងទៀត ថា ប្រសិនបើថៃបញ្ជូនសកម្មជនសិទ្ធិមនុស្សវៀតណាមម្នាក់នេះទៅវៀតណាមមែន រូបគេច្បាស់ជានឹងទទួលទារុណកម្ម ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួងការបរទេសកម្ពុជាតាមរយៈ លោក ប្រាក់ សុខុន កាលពីចុងសប្តាហ៍កន្លងទៅបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ដើម្បីរឹតចំណងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបដដែលនេះ ប្រមុខការទូតនៃប្រទេសទាំង ២បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា សេដ្ឋកិច្ច និងទេសចរណ៍។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីមួយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួន ដូចជាសាច់សត្វចិញ្ចឹម ស៊ុតសត្វចិញ្ចឹម ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រី ឬទឹកស៊ីអ៊ីវជាដើម។ អ្នកពាក់ព័ន្ធក្នុងការផលិត និងប្រើប្រាស់មុខទំនិញ ដែលផលិតក្នុងស្រុកបានសម្តែងនូវការសាទរ តែអ្នកខ្លះក៏គាំទ្រឲ្យរដ្ឋពិចារណាផងដែរពី ពន្ធចំពោះសហគ្រាសធំៗ។
ក្នុងពិភពលោកសព្វថ្ងៃ ជម្លោះប្រដាប់អាវុធរីកដុះដាលច្រើន ដែលបណ្តាលឲ្យការប្រើប្រាស់គ្រាប់មីនក៏កើនឡើង ហើយជនរងគ្រោះធ្លាក់ខ្លួនស្លាប់និងរបួស ក៏មានច្រើនសន្ធឹកសន្ធាប់។ គ្រាន់តែក្នុងឆ្នាំ២០២៤ ជនរងគ្រោះព្រោះគ្រាប់មីន មានចំនួនដល់ទៅ ជាង ៦ ២៧០នាក់ នៅក្នុងប្រទេស ជាង ៥០។ នេះបើតាម អង្គការអន្តរជាតិប្រយុទ្ធប្រឆាំងគ្រាប់មីន (ICBL) ដោយបានទម្លាក់កំហុសមួយផ្នែកទៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុអន្តរជាតិ ក្នុងគម្រោងដោះមីន។
ការចរចាស្តីពីផែនការសន្តិភាពនៅអ៊ុយក្រែន កំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្ម។ នៅថ្ងៃអាទិត្យទី៣០វិច្ឆិកា ក្រុមចរចាអ៊ុយក្រែនបានទៅជួបប្រជុំជាមួយក្រុមចរចាអាមេរិក។ លោកដូណាល់ ត្រាំ បានអះអាងថា លោកមានក្តីសង្ឃឹមច្រើន ថាផែនការសន្តិភាពរបស់លោក នឹងអាចឈានទៅសម្រេចជោគជ័យក្នុងពេលឆាប់ៗ។ នៅថ្ងៃចន្ទនេះ លោកហ្សេឡេនស្គី បានធ្វើដំណើរមកជួបលោកម៉ាក្រុង នៅទីក្រុងប៉ារីស ដើម្បីនិយាយអំពីចំណុចលម្អិតនៃផែនការសន្តិភាពនេះ។
ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុងចំនួនដ៏ច្រើនបែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរកដំណោះស្រាយមួយចំនួន ដែលអាចជួយសម្រួលដល់ការលំបាករបស់ពួកគេ៕
ការបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ ដោយប្រទេសថៃ ជាការរំលោភមាត្រា ១១៨នៃអនុសញ្ញា ក្រុងហ្ស៉ឺណែវ លើកទី៣ នាឆ្នាំ១៩៤៩។ នេះជាការលើកឡើងរបស់សហគមន៍បញ្ញវន្តខ្មែរ នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី ១ធ្នូ និងផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ។ សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ក៏បានស្នើឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង ១៨នាក់នោះ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា រដ្ឋាភិបាលលោកនឹងអំពាវនាវឲ្យមានបេកកម្មស្វែងរកការពិតជាលើកដំបូង នៅក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលគ្របដណ្តប់លើការប្រើប្រាស់គ្រាប់ផ្ទុះ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ សារព័ត៌មានជប៉ុន NIKKEI Asia ប្រមុខការទូតថៃរូបនេះអះអាងថា រដ្ឋាភិបាលទីក្រុងបាងកកនឹងមានជំហរតឹងរ៉ឹងក្នុងសំណុំរឿងមីន ជាមួយកម្ពុជា បើទោះបីជាការធ្វើយ៉ាងដូច្នេះនឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់ទំនាក់ទំនងរបស់ថៃជាមួយសហរដ្ឋអាមេរិកក្តី។
ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា ADB នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអនុម័តកម្មវិធីវិនិយោគប្រមាណជាង ៧៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងសន្តិសុខទឹក ព្រមទាំងលើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់ការរស់នៅក្នុងទីក្រុងរបស់កម្ពុជា។ តាម ADB កម្មវិធីនេះផ្តល់អាទិភាពការគ្របដណ្តប់ដោយបរិយាប័ន្ននៃការទទួលបានទឹក និងសេវាទីក្រុងពិសេសដល់គ្រួសារក្រីក្រ។
នៅហុងកុង ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបានលេបត្របាក់៨អគារខ្ពស់ៗ បានកើនឡើងដល់ ១៤៦នាក់ និងនៅមានមនុស្សប្រមាណ ១០០នាក់ទៀត បានបាត់ខ្លួននៅឡើយ។ អាជ្ញាធរហុងកុងបានបញ្ជាក់ថានៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា ថាបានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពីបទពុករលួយនាំឲ្យមានគ្រោះអគ្គីភ័យ។
បើទោះបីជាបានជជែកគ្នា កាលពីសប្តាហ៍មុនក៏ដោយ ក៏ទំនាក់ទំនងអាមេរិកវ៉េណេស៊ុយអេឡានៅតែមិនបានប្រសើរឡើងដែរ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសព្រមាននៅល្ងាចថ្ងៃសៅរ៍ទី ២៩វិច្ឆិកា ថា ដែនអាកាសនៅលើប្រទេសវ៉េណេស៊ុយអេឡា និងផ្ទៃមេឃជិតវ៉េណេស៊ុយអេឡា ត្រូវបានចាត់ទុក “បិទ” ទាំងស្រុង។ ជាចម្លើយតបនឹងពាក្យព្រមានបែបអាណានិគម វ៉េណេស៊ុយអេឡា បានបើកធ្វើសមយុទ្ធភ្លាម។
ក្រោយព្យុះសង្ឃរាបានបោកសង្រ្គុបនៅភាគកណ្តាលប្រទេសស្រីលង្កា ភ្លៀងធំនិងជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងជាង ២ម៉ឺនខ្នង នៅទីក្រុងកូឡុំបូ។ គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ វិច្ឆិកា មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៥៩នាក់ និងបាត់ខ្លួនជាង ២០០នាក់ ដោយគ្រោះមហន្តរាយទឹកជំនន់ដ៏កំណាចនេះ។
ការផ្សាយប្រចាំថ្ងៃអាទិត្យទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយ សាំ ឧត្តម
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបនោះគេចចេញពីបណ្តាញឆបោកអនឡាញនៅកម្ពុជា ហើយប៉ុនប៉ងឆ្លងចូលទឹកដីថៃ។ នេះមិនមែនជារឿងថ្មីទេ ព្រោះភាគីថៃតែងតែអះអាងថាកន្លងមក មានករណីផ្ទុះមីនរបួសទាហានថៃជាបន្តបន្ទាប់។ ប៉ុន្តែករណីផ្ទុះមីនជាថ្មីទៀត ដែលថៃអះអាងថា ជនរងគ្រោះ គឺជាជនជាតិចិននោះ ទើបជារឿងថ្មីចុងក្រោយបំផុត។ តើនេះជាយុទ្ធសាស្ត្ររបស់ភាគីថៃ ដើម្បីទាញឲ្យចិនមកប្រឈមមុខជាមួយកម្ពុជាក្នុងបញ្ហាមីនឬយ៉ាងណា?
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង។ សំណុំរឿងដែលតុលាការប្រកាសចាត់ការនាពេលនេះ គឺមានចំនួនយ៉ាងហោចណាស់៣៦សំណុំរឿង ដោយភាគច្រើនជាសំណុំរឿងព្រហ្មទណ្ឌដែលមានចំនួនសរុប២៨សំណុំរឿង និងសំណុំរឿងរដ្ឋប្បវេណីមានចំនួន៨សំណុំរឿង។
បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់របស់ក្រុមជំទាស់នៅក្រៅប្រទេសចំពោះការបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនខ្មែរ-ថៃក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ក្រុមមន្ត្រីជំនាញកិច្ចការព្រំដែនបានចេញបកស្រាយថា រាល់កិច្ចការដែលបានធ្វើឡើងកន្លងមក រហូតដល់ពេលបច្ចុប្បន្នជាកិច្ចការដែលធ្វើឡើងដោយមានការស្រាវជ្រាវត្រឹមត្រូវ និងពឹងផ្អែកលើឯកសារពាក់ព័ន្ធផ្លូវការនានា ដូចយ៉ាងឯកសារកំណត់ហេតុដែលបន្សល់ទុកពីសម័យបារាំងគ្រប់គ្រងកម្ពុជា។ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិច្ចការព្រំដែន បានអះអាងពីភាពចម្រើនទៅមុខនៃការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ដែលបោះបាន១១បង្គោល និងចន្លោះ ៥២ ដល់៥៩ ដែលបោះបាន១៦៦បង្គោល។ ជាបង្គោលព្រំដែន នៅត្រង់ភូមិសាស្ត្រស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដែលនៅជាប់ខេត្តស្រះកែវប្រទេសថៃ និងត្រង់ភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងដែលនៅជាប់ខេត្តចាន់បុរីរបស់ថៃ។ លោកថា ដំណើរការបោះបង្គោលព្រំដែននេះមិនមែនជាកិច្ចការតក់ក្រហល់ទេ តែជាការធ្វើឡើងទៅតាមដំណាក់កាលដោយមានការឯកភាពពីភាគីថៃ៕
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៩វិចិ្ឆកា បានចេញមកឆ្លើយឆ្លងនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសលោក វីទីត មុនតាប៊ន។ ក្នុងសេចក្តីឆ្លើយតប តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា លោក វីទីត មុនតាប៊ន មិនបាននិយាយផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ៍ដែលបុរសជនជាតិចិនម្នាក់ បានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ភាគីថៃបានចោទប្រកាន់ថា មីនដែលជនជាតិចិនបានជាន់នោះ ជាមីនថ្មីដែលដាក់ដោយភាគីកម្ពុជា។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលការចោទប្រកាន់នេះ ដោយអះអាងវិញថា ឧបទ្ទវហេតុជនជាតិចិនជាន់មីន គឺកើតឡើងនៅក្នុងតំបន់ចម្ការមីនកម្ពុជា ដែលជាគ្រាប់មីនសេសសល់ពីសម័យសង្រ្គាម។
ទីភ្នាក់ងារព័ត៌មាន Yonhap និងអង្គភាពព័ត៌មានកូរ៉េផ្សេងទៀត បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ដែលជាជនសង្ស័យសំខាន់នៅពីក្រោយឃាតកម្មនិសិ្សតកូរ៉េខាងត្បូងនៅកម្ពុជា ត្រូវបានចាប់ខ្លួន។ បុរសជនជាតិចិននោះមានឈ្មោះ Li Guanghao និងត្រូវបានចាប់ខ្លួន ក្រោយទទួលទានអាហារពេលល្ងាចជាមួយពលរដ្ឋកូរ៉េមួយក្រុមដែលត្រូវបានសង្ស័យថា ជាក្រុមលាងលុយកខ្វក់។ អ្នកវិភាគកត់សម្គាល់ឃើញថា ការចាប់ខ្លួននេះ ជាវឌ្ឍនភាពរបស់កម្ពុជា ក្នុងការវាយបង្ក្រាបបណ្តាញនៃក្រុមឧក្រិដ្ឋជនឆបោកអនឡាញ។
នៅថ្ងៃទី២៧វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីប្រទេសជិតខាងខ្លួនមួយនេះ។ លោកក៏នឹងលើកឡើងនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា ទៅជជែកជាមួយភាគីកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមតែងតែមានសំណើឲ្យមានការជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋខ្លួននៅកម្ពុជា។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញ ពីជនអន្តោប្រវេសន៍វៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់។ តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ឬគួរពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ចង់លើកលែងទោសឲ្យអតីតប្រធានាធិបតីហុងឌូរ៉ាស ដែលត្រូវ តុលាការក្រុងញូវយ៉ក ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៤៥ឆ្នាំ ពីបទឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនឆ្លងដែន។ ការប្រកាសរបស់ចៅហ្វាយសេតវិមានយ៉ាងដូច្នោះ បានធ្វើឡើងតែ ២ថ្ងៃ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅហុងឌូរ៉ាស។ តើ លោក ត្រាំ កំពុងតែលូកដៃជ្រៀតជ្រែកការបោះឆ្នោតប្រទេសដទៃ?
ជើងហោះហើររាប់ពាន់នៅតាមអាកាសយានដ្ឋានធំៗនៅជុំវិញពិភពលោក ត្រូវលុបចោលទាំងស្រុង ហើយអ្នកដំណើរជាច្រើននាក់នៅរង់ចាំកកកុញពេញព្រលានយន្តហោះ។ ក្រោយពីបានរកឃើញបញ្ហាកម្មវិធីប្រព័ន្ធបញ្ជាយន្តហោះប្រភេទ A320 ក្រុមហ៊ុន Airbus បានប្រកាសឲ្យយន្តហោះ Airbus ប្រមាណជិត ៦០០០ គ្រឿង ផ្អាកការហោះហើរជាបន្ទាន់។
ក្រោយរកឃើញជ្រូកព្រៃ២ក្បាលងាប់ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិក រដ្ឋាភិបាលអេស្ប៉ាញ បានបង្ហាញតម្លាភាព និងកំពុងដុតដៃដុតជើងកាត់បន្ថយហានិយភ័យ។ អេស្ប៉ាញ ជាប្រទេសធំចម្បងមួយ ដែលនាំចេញជ្រូករស់ និងផលិតផលអំពីសាច់ជ្រូក ទៅកាន់ប្រទេស ជាង១០០។ ពេលនេះ ប្រទេសមួយចំនួន បានប្រកាសផ្អាកឈប់នាំទំនិញសាច់ជ្រូកពីអេស្ប៉ាញ។
ក្រុមអ្នកជំនាញបានប្រកាសស្វែងរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង៤ពាន់នាក់ ដែលមិនទាន់ដឹងពីស្ថានភាពរបស់ពួកគេ ឲ្យមកធ្វើតេស្តរកមេរោគអេដស៍ដើម្បីទទួលបានសេវាព្យាបាលទាន់ពេលវេលា។ ការប្រកាសស្វែងរកនេះធ្វើឡើងនៅក្នុងសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ធ្នូ ឆ្នាំ២០២៥។ នៅកម្ពុជា បច្ចុប្បន្នមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦០០០នាក់ ក្នុងនោះមានមនុស្ស៧១៧១៦ នាក់បានធ្វើតេស្តបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ និងបានទទួលសេវាព្យាបាល។
អគ្គនាយកដ្ឋានពន្ធនាគារគ្រោងសាងសង់បន្ទប់ជាប់ឃុំ និងពន្ធនាគារបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងភាពចង្អៀនណែននៃអ្នកទោសកំពុងជាប់ក្នុងពន្ធនាគារ។ នេះបើតាមការបញ្ជាក់ពីលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមលោក ឃៀង សុណាឌីន អគ្គនាយកដ្ឋានពន្ធនាគារក៏ត្រៀមរើសមន្ត្រីពន្ធនាគារប្រមាណ៣០០នាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានសមតុល្យជាមួយចំនួនអ្នកជាប់ឃុំ ពិសេសការពង្រឹងសុវត្ថិភាពនៅតាមពន្ធនាគារឱ្យបានតឹងរ៉ឹងជាងមុន។
លោកវិកទ័រ អរបាន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ ជួបជាមួយលោកពូទីន កាលពីថ្ងៃសុក្រ ទី២៨វិច្ឆិកាម្សិលមិញ។ ជាជំនួបដែលនឹងប្រាដកជាធ្វើឲ្យសហភាពអឺរ៉ុប ខឹងច្រលោតមិនខានទេ ព្រោះហុងគ្រីជាប្រទេសសមាជិកសហភាពអឺរ៉ុប។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសសន្យាបន្តទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី បើទោះបីជាសហភាពអឺរ៉ុបដាក់សំពាធ ឬហាមឃាត់យ៉ាងណាក៏ដោយ។