សង្គ្រាមអ៊ុយក្រែន៖ ជំនួបចរចារវាង ប្រេសិតពិសេសអាមេរិក និង លោក ពូទីន នៅម៉ូស្គូ ពុំទទួលបានផ្លែផ្កា
newsare.net
ថ្ងៃអង្គារ ទី ២ ធ្នូ ជាលើកទី៦ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោក Steve Witkoff ប្រេសិតពិសេស របស់ប្រធានាសង្គ្រាមអ៊ុយក្រែន៖ ជំនួបចរចារវាង ប្រេសិតពិសេសអាមេរិក និង លោក ពូទីន នៅម៉ូស្គូ ពុំទទួលបានផ្លែផ្កា
ថ្ងៃអង្គារ ទី ២ ធ្នូ ជាលើកទី៦ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោក Steve Witkoff ប្រេសិតពិសេស របស់ប្រធានាធិបតីអាមេរិក បានមកធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ។ រួមដំណើរជាមួយ កូនប្រសាប្រុស របស់លោក ដូណាល់ ត្រាំ ប្រសិតពិសេសអាមេរិក បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដែលអាចឈានទៅ បិទបញ្ចប់ សង្គ្រាមនៅ អ៊ុយក្រែន។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក កិច្ចពិភាក្សាទ្វេភាគីថ្មីនេះ ពុំបានហុចផ្លែផ្កា ដូចអ្វីដែល អាមេរិក ទន្ទឹងចង់បាននោះឡើយ ។ យ៉ាងណាមិញ ក្រោយពីជំនួបបានបិទបញ្ចប់ភ្លាម លោក Ouchakov ទីប្រឹក្សាការទូតរបស់លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅចំពោះមុខអ្នកកាសែតថា គិតមកទល់ពេលនេះ អាមេរិក និង រុស្ស៊ី នៅពុំទាន់រកឃើញ កិច្ចព្រមព្រៀងណាមួយ ជាផ្លូវការនៅឡើយនោះទេ ។ បើផ្អែកតាមបណ្តាញព័ត៌មានអាមេរិក NBC កត្តាចម្បងមួយ ដែលបង្អាក់កិច្ចចរចា មិនឲ្យបោះជំហានទៅមុខបាន នោះគឺ ការទាមទារ ពីសំណាក់រុស្ស៊ី ដែលបដិសេធ មិនប្រគល់ទឹកដី អ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី កំពុងត្រួតត្រា ជាដាច់ខាត ។ ពីចំណែកខ្លួន នៅមុនជំនួបខាងលើនេះ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយដោយគំរាមថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយអឺរ៉ុប ប្រសិនបើអឺរ៉ុប ពិតជាចង់ប្រកាសសង្គ្រាមជាមួយរុស្ស៊ី ប្រាកដមែន ។ Read more














