ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម
newsare.net
ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម
ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីបើក និងប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងទី៥ ខែធ្នូនេះថា កម្ពុជាពុំទាន់ឃើញមានសញ្ញាណាមួយ ជាឧបសគ្គ ដែលរំខានអត្តពលិករបស់ខ្លួនក្នុងការចូលរួមកីឡាស៊ីហ្គេមនៅឡើយ។ តាមលោក វ៉ាត់ ចំរើន ប្រតិភូ និងកីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ានឯទៀត នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយម្ចាស់ផ្ទះ ពិសេសជាងអ្នកដំណើរធម្មតា។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕ Read more














