Cambodia



អគ្គិភ័យក្នុងក្លឹបកំសាន្តរាត្រីមួយនៅប្រទេសឥណ្ឌា ស្លាប់ជាង២០នាក់ ភាគច្រើនជាទេសចរណ៍

យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តរាត្រីដ៏ល្បីមួយកន

របាយការណ៍ទម្លាយ​អំពី​ការ​ខ្ជះខ្ជាយ​និង​​ពុករលួយ​នៃ​ប្រតិបត្តិការ​អាមេរិក​នៅអាហ្វហ្កានីស្ថាន

ទី​ភ្នាក់ងារត្រួត​ពិនិត្យ​ពិសេសដើម្បី​​ស្ថាបនា​អាហ្វហ្កានីស្ថាន​ឡើង​វិញ (¨Special Inspector General for Afghanistan

របាយការណ៍ទម្លាយ​អំពី​ការ​ខ្ជះខ្ជាយ​និង​​ពុករលួយ​នៃ​ប្រតិបត្តិការ​អាមេរិក​នៅអាហ្វហ្កានីស្ថាន

ទី​ភ្នាក់ងារត្រួត​ពិនិត្យ​ពិសេសដើម្បី​​ស្ថាបនា​អាហ្វហ្កានីស្ថាន​ឡើង​វិញ (¨Special Inspector General for Afghanistan Reconstruction SIGAR) ​បាន​ចេញ​ផ្សាយ នៅ​សប្តាហ៍​នេះ ​របាយការណ៍​សរុបចុងក្រោយ គួរ​ឱ្យ​កត់ស្លុត ជុំ​វិញ​ប្រតិបត្តិការ​អាមេរិក​អាហ្វហ្កានីស្ថាន ពី​ឆ្នាំ​២០០២-២០២១។ បើ​តាម​សេចក្តីសន្និដ្ឋានបញ្ចប់ ​ប្រតិបត្តិការ​អាមេរិក​នៅ អាហ្វហ្កានីស្ថាន ​ជា​បរាជ័យ​ជា​ស្វ័យប្រវត្តិ​ និង​ជា​ការ​ចំណាយ​​លុយខ្ជះខ្ជាយ​ ​ដ៏ច្រើន​លើស​លុប អត់​ប្រយោជន៍ អស់​រាប់​សិប​ពាន់​លាន ដោយ​គ្មាន​សម្រេច​កម្មវត្ថុ​នាំ​អាហ្វហ្កានីស្ថាន​ឱ្យ​មាន​ស្ថិរភាព​និង​ប្រជាធិបតេយ្យ​សោះ។

ប្រធានាធិបតីបារាំងគំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប

លោកប្រធានាធិបតីបារាំង អេម៉ានុលអែល ម៉ាក្រុងបានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ធ្នូ គំរាមដំឡើងពន្ធល

ប្រធានាធិបតីបារាំងគំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប

លោកប្រធានាធិបតីបារាំង អេម៉ានុលអែល ម៉ាក្រុងបានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ធ្នូ គំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប នៅប៉ុន្មានខែខាងមុខ ប្រសិនបានរដ្ឋាភិបាលក្រុងប៉េកាំង មិនព្រមកែ​លម្អ​វិសមភាពជញ្ជីង​​ពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប។ លោកម៉ាក្រុងក៏បានអំពាវនាវឲ្យក្រុមហ៊ុនចិន មកបណ្តាក់ទុន បង្កើតរោងចក្រនៅលើទឹកដីអឺរ៉ុប តែមិនត្រូវកេងចំណេញយកផលប្រយោជន៍តែម្នាក់ឯង។

តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ

តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ​ថៃ​ លោក​ វីទីត មុនតាប៊ន បាន​លា​លែង​ពី​មុខ​តំណែង​ក្រោយ​បំពេញ​ការងារ​បាន​ជាង៥​​ឆ្នាំ​។​ លោក​ វីទីត​បាន​បញ្ជាក់​​ក្នុង​លិខិត​មួយ​​កាល​ពីថ្ងៃ​ទី២៤​ វិច្ឆិកា​​ថា​ ការ​លា​ឈប់​របស់​លោក​គឺបណ្តាល​មក​ពី​​បញ្ហា​សុខ​ភាព​​។​ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក​​ វីទីត មុនតាប៊ន  ទំនងជាមាន​ភាព​​លំបាក​ក្នុងការ​បំពេញការងារ ​ក្រោយ​កម្ពុជា-​ថៃ​ បានធ្លាក់ក្នុង​ជម្លោះ​នៅ​តាម​ព្រំ​ដែនប្រទេសទាំងពីរ​ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

អតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសចូលរួមជាមួយគណបក្សនយោបាយថ្មី

អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសពីការចូលរួមជីវភាពនយោបាយឡើងវិញ ជ

អតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសចូលរួមជាមួយគណបក្សនយោបាយថ្មី

អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសពីការចូលរួមជីវភាពនយោបាយឡើងវិញ ជាមួយនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន។ គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានឈ្មោះដើមជាបក្សកម្ពុជានិយម ត្រូវបានបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រនៃបក្សសង្រ្គោះជាតិ និងជាមនុស្សសិ្នទ្ធស្នាលនឹងលោក កឹម សុខា។

រដ្ឋភាគីអនុសញ្ញាអូតូវ៉ា យល់ព្រមតាមសំណើកម្ពុជាសុំពន្យារពេលបោសសម្អាតមីនដល់ឆ្នាំ២០៣០

កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ក្ន

រដ្ឋភាគីអនុសញ្ញាអូតូវ៉ា យល់ព្រមតាមសំណើកម្ពុជាសុំពន្យារពេលបោសសម្អាតមីនដល់ឆ្នាំ២០៣០

កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ក្នុងផែនការបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ សំណើសុំពន្យារពេលដែលទើបអនុម័តយល់ព្រមនេះ កម្ពុជាត្រូវបញ្ចប់ការបោស និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។

កម្ពុជាប្រាប់ម៉ាឡេស៊ីជាថ្មី ថាកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ភាគីម៉ាឡេស៊ីជាថ្មីម្តងទៀតថា ជំហររបស់កម្ព

កម្ពុជាប្រាប់ម៉ាឡេស៊ីជាថ្មី ថាកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ភាគីម៉ាឡេស៊ីជាថ្មីម្តងទៀតថា ជំហររបស់កម្ពុជាគឺចង់ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ឈរលើសេចក្តីថ្លែងការណ៍រួមដែលកម្ពុជា-ថៃមានស្រាប់។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃអាទិត្យទី៧ខែធ្នូនេះ។

ការសិក្សា៖ សកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​បំផ្លាញ​ជីវិត​សត្វក្នុង​ទឹក​អស់​៣៧%

នេះ​ជា​លើក​ទីមួយ ដែល​មាន​ការ​សិក្សា​អំពីផលប៉ះពាល់​នៃសកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​ទៅ

ការសិក្សា៖ សកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​បំផ្លាញ​ជីវិត​សត្វក្នុង​ទឹក​អស់​៣៧%

នេះ​ជា​លើក​ទីមួយ ដែល​មាន​ការ​សិក្សា​អំពីផលប៉ះពាល់​នៃសកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​ទៅលើជីវៈចម្រុះ។ បើ​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​​ផ្នែក​សិក្សា​ធម្មជាតិ និង​សមុទ្ទ ជាតិ​អង់គ្លេស​និង​ស៊ុយអែត ចំនួន​សត្វ​រស់​នៅ​បាត​សមុទ្ទ​បាន​ធ្លាក់​ចុះ​អស់​៣៧% នៅ​តាម​តំបន់​មាន​ការ​រុក​រក​រ៉ែ​។

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ

ក្រុមវេជ្ជបណ្ឌិតជំនាញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះឆ្នោតសម្រេចនៅថ្ងៃសុក្រ ទី៥ ធ្នូ បញ្

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ

ក្រុមវេជ្ជបណ្ឌិតជំនាញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះឆ្នោតសម្រេចនៅថ្ងៃសុក្រ ទី៥ ធ្នូ បញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ សម្រាប់ទារកទើបនឹងកើត នៅទូទាំងសហរដ្ឋអាមេរិក។ សេចក្តីណែនាំថ្មីនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាគមក្រុមគ្រូពេទ្យអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីការបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ ព្រមទាំងយល់ថានេះជារឿងមិនសមហេតុសមផល និងប្រថុយប្រថានពេក។ ជំងឺរលាកថ្លើមអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬ បង្កជាជំងឺមហារីកថ្លើមបាន ព្រមទាំងអាចឆ្លងពីម្តាយទៅទារក អំឡុងពេលសម្រាលកូន និងតាមរយៈមនុស្សនៅជុំវិញខ្លួន។

សភា​អាល្លឺម៉ង់​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាសស្តីពី​កាតព្វកិច្ច​យោធា

ក្នុង​ក្របខ័ណ្ឌ​នៃ​​ការ​ពង្រឹងនិង​បង្កើន​​​កម្លាំង​យោធា​ សភា​​អាល្លឺម៉ង់​បានអនុម័ត​នៅ​ល

សភា​អាល្លឺម៉ង់​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាសស្តីពី​កាតព្វកិច្ច​យោធា

ក្នុង​ក្របខ័ណ្ឌ​នៃ​​ការ​ពង្រឹងនិង​បង្កើន​​​កម្លាំង​យោធា​ សភា​​អាល្លឺម៉ង់​បានអនុម័ត​នៅ​ល្ងាច​ថ្ងៃសុក្រ​ទី​៥​ធ្នូ ច្បាប់​ស្តីពី​​ កាតព្វកិច្ច​យោធា​ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ​យុវជន​អាល្លឺម៉ង់​មិន​ទុក​ចិត្ត និង​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​គម្រោង​ច្បាប់​នេះ ព្រោះ​យល់​ថា​អាល្លឺម៉ង់​កំពុង​ចង់​​កេណ្ឌពលរដ្ឋ​ពេញ​អាយុ​ឱ្យ​ចូល​ធ្វើ​ទាហាន។

របបសឹកភូមាមិនអនុញ្ញាតឱ្យភូមិដាច់ស្រយាលប្រមាណ១៦០០ភូមិ ចូលរួមបោះឆ្នោត

គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូម

របបសឹកភូមាមិនអនុញ្ញាតឱ្យភូមិដាច់ស្រយាលប្រមាណ១៦០០ភូមិ ចូលរួមបោះឆ្នោត

គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមិដាច់ស្រយាលចំនួនប្រមាណ ១៦០០ ចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅចុងខែធ្នូ។ រីឯ ក្រុមប្រដាប់អាវុធ និងក្រុមជនជាតិភាគតិចភូមា ព្រមាទាំងអង្គការការពារសិទ្ធិមនុស្សបានចាត់ទុកការបោះឆ្នោតខាងមុខ ជាការក្លែងបន្លំ និងជា​មធ្យោបាយ​របស់​មេដឹកនាំយោធាភូមា ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សឹក​របស់ខ្លួន​ស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រដាប់អាវុធភូមាក៏ធ្លាប់បានសន្យារារាំងមិនឲ្យមានការរៀបចំការបោះឆ្នោត នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ពោលគឺដែនដីជាងពាក់កណ្តាលប្រទេស។

តើការបន្តអាណត្តិដល់អភិបាលខេត្តមួយចំនួន អាចបង្កើនប្រសិទ្ធភាពការងារដល់ពលរដ្ឋកម្រិតណា?

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដ

តើការបន្តអាណត្តិដល់អភិបាលខេត្តមួយចំនួន អាចបង្កើនប្រសិទ្ធភាពការងារដល់ពលរដ្ឋកម្រិតណា?

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្តតួនាទី និងភារកិច្ចជាអភិបាលខេត្តទាំងបីទៅ១អាណត្តិទៀត។ ការបន្តអាណត្តិដល់អភិបាលខេត្តទាំង៣នេះ បានទទួលទាំងការសាទរ និងរិះគន់ពីប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ខេត្តបាត់ដំបង សាធារណជនមួយចំនួនបានបញ្ចេញមតិរិះគន់អភិបាលខេត្តថា មានភាពយឺតយ៉ាវក្នុងការបង្ហើយការដ្ឋាននៃការជួសជុលផ្លូវក្នុងទីប្រជុំជនក្រុង។ តើការបន្តអាណត្តិដល់បណ្តាអភិបាលខេត្តមួយចំនួន អាចនាំប្រសិទ្ធភាពការងារ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកម្រិតណា?

កាណាដាប្រកាសជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អះអាងថា កាណាដាបានត្រៀមខ្លួនសម្រាប់ការកសាងសមត្ថភាពកម្ពុ

កាណាដាប្រកាសជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អះអាងថា កាណាដាបានត្រៀមខ្លួនសម្រាប់ការកសាងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអះអាងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក Christian Desroches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបដដែលនោះ ទូតកាណាដាក៏ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះព្រោះតែអំពើឆបោកអនឡាញ។ 

ព្រះមហាក្សត្រខ្មែរ​​យាងទៅទត​សមុច្ច័យ​កាសែតនិងទស្សនាវដ្តីអំពីខ្មែរ នៅបណ្ណាល័យបារាំង Bulac

បន្ទាប់ពី​យាងចូលរួម​ក្នុង​ព្រះរាជពិធីថា្វយព្រះរាជកិត្តិយស​ព្រះអង្គ​ចូលជា​សមាជិក​សមាគត​

ព្រះមហាក្សត្រខ្មែរ​​យាងទៅទត​សមុច្ច័យ​កាសែតនិងទស្សនាវដ្តីអំពីខ្មែរ នៅបណ្ណាល័យបារាំង Bulac

បន្ទាប់ពី​យាងចូលរួម​ក្នុង​ព្រះរាជពិធីថា្វយព្រះរាជកិត្តិយស​ព្រះអង្គ​ចូលជា​សមាជិក​សមាគត​នៃ​បណ្ឌិត្យ​សភាវិទ្យាសាស្រ្ត​ឯនាយសមុទ្រ​ នៅទីក្រុង​ប៉ារីស ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពីថ្ងៃសុក្រទី ៥ធ្នូ បា​នយាងទៅ​ទត​សមុច្ច័យ​កាសែត និង​ទស្សនាវដ្តី​អំពីខ្មែរដែលស្តុក​ទុកនៅ​បណ្ណាល័យ ​បារាំង Bulac នៅទីក្រុងប៉ារីស។

លោក ហ៊ុន សែន៖ កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេម២០២៣ សូម្បីតែមួយសេន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥​ បានប្រតិកម្មនឹងការរិះគ

លោក ហ៊ុន សែន៖ កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេម២០២៣ សូម្បីតែមួយសេន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥​ បានប្រតិកម្មនឹងការរិះគន់របស់ជនជាតិថៃ ពាក់ព័ន្ធនឹងការចំណាយរបស់កម្ពុជាលើការរៀបចំការប្រកួតកីឡាស៊ីហេ្គមកាលពីឆ្នាំ២០២៣។  លោក ហ៊ុន សែន ថា កម្ពុជាគ្មានបំណងប្រៀបធៀប ឬឌឺដងទៅកាន់ប្រទេសណាមួយនោះទេ តែកម្ពុជាមិនអាចទទួលយកការប្រមាថរបស់ជនជាតិថៃខ្លះ​ ដែលថាកម្ពុជាយកលុយចិនមករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកាលពីរឆ្នាំមុន។ លោកអះអាងថា កម្ពុជាមិនបានប្រើប្រាក់កាក់ចិនសូម្បីតែមួយសេន។

របាយការណ៍៖ គណនីក្លែងក្លាយត្រូវបានបង្កើតឡើងមកបរិហារកម្ពុជា ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

របាយការណ៍ថ្មីមួយបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ពាក្យពេចន៍ស្អប់ខ្ពើម ឬ Hate speec

របាយការណ៍៖ គណនីក្លែងក្លាយត្រូវបានបង្កើតឡើងមកបរិហារកម្ពុជា ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

របាយការណ៍ថ្មីមួយបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ពាក្យពេចន៍ស្អប់ខ្ពើម ឬ Hate speech ក្នុងអំឡុងពេលមានការផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃជាពិសេសលើការទិញលក់យន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥បញ្ជាក់ថា ពាក្យសម្អប់ទាំងនោះភាគច្រើនគឺកើតចេញពីគណនីដែលគ្មានអ្នកគ្រប់គ្រងពិតប្រាកដ ហើយមានគោលដៅវាយប្រហារមកលើប្រទេសកម្ពុជា។

លោក ត្រាំ ​បង្ហាញ​ចក្ខុវិស័យ​អាមេរិក​ក្នុង​ពិភពលោក​ ដោយ​រក្សា​ជំហរជាតិ​និយម​អាមេរិក​ជាចម្បង

​នៅថ្ងៃសុក្រ​ ទី​៥ធ្នូ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្សាយ ឯកសារ​ចក្ខុវិស័យយុទ្ធសាស្ត

លោក ត្រាំ ​បង្ហាញ​ចក្ខុវិស័យ​អាមេរិក​ក្នុង​ពិភពលោក​ ដោយ​រក្សា​ជំហរជាតិ​និយម​អាមេរិក​ជាចម្បង

​នៅថ្ងៃសុក្រ​ ទី​៥ធ្នូ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្សាយ ឯកសារ​ចក្ខុវិស័យយុទ្ធសាស្ត្រ​ការពារ​ជាតិ ​ដោយរក្សាជំហរជាតិនិយមអាមេរិកជាចម្បង។ អាមេរិករបស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ​ លែងមើលឃើញ ​អឺរ៉ុប ថា​​ជា​ដៃគូ​សម្ព័ន្ធមិត្ត​ដូចពីមុនទៀតហើយ​។ វ៉ាស៊ីនតោន ​នឹង​​បន្ថយយុទ្ធសាស្ត្រពីមជ្ឈិមបូព៌ា ហើយ​ងាកទៅ​បង្កើន​អានុភាព​នៅ​តំបន់អាមេរិកឡាទីន ព្រមទាំងជំរុញ​ឲ្យ​ អាស៊ី​ បើកចំហ។ ដោយ​​មិនតទល់ផ្ទាល់​ជាមួយ​មហាយក្សចិន តែសហរដ្ឋអាមេរិក​​ ជំរុញ​ឲ្យ​ប្រទេស​សត្រូវរបស់​​ចិន​ បង្កើន​កម្លាំង​ការពារ​ខ្លួន​។   

មនុស្ស ២៨នាក់ត្រូវចាប់ខ្លួននៅកម្ពុជា និងថៃ ក្រោយប៉ូលិសកូរ៉េខាងត្បូងបើកប្រតិបត្តិការបោសសម្អាត

ប៉ូលិសជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានបំបែកសំបុកទីតាំងឆបោ

មនុស្ស ២៨នាក់ត្រូវចាប់ខ្លួននៅកម្ពុជា និងថៃ ក្រោយប៉ូលិសកូរ៉េខាងត្បូងបើកប្រតិបត្តិការបោសសម្អាត

ប៉ូលិសជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានបំបែកសំបុកទីតាំងឆបោកអនឡាញចំនួន ២ដែលមានទីតាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយបានចាប់ខ្លួនមេឃ្លោង និងបក្ខពួកសរុបចំនួន ២៨នាក់។ នេះបើតាមយោងតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាត្បូង The Chosun Daily។ ក្នុងប្រតិបត្តិការបោសសម្អាតសំបុកឧក្រិដ្ឋកម្មឆបោកអនឡាញទាំងក្នុងប្រទេសកម្ពុជា និងថៃនាពេលនេះ គឺធ្វើក្រោមកិច្ចសហការជាមួយប៉ូលិសនៃសាម៉ីប្រទេសទាំងពីរ។

តើការតស៊ូមតិការទូតរបស់កម្ពុជាលើឆាកអន្តរជាតិមានប្រសិទ្ធភាពកម្រិតណាក្នុងជម្លោះព្រំដែនជាមួយថៃ?

ក្នុងការដោះស្រាយ​ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូត

តើការតស៊ូមតិការទូតរបស់កម្ពុជាលើឆាកអន្តរជាតិមានប្រសិទ្ធភាពកម្រិតណាក្នុងជម្លោះព្រំដែនជាមួយថៃ?

ក្នុងការដោះស្រាយ​ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូតនៅលើឆាកអន្តរជាតិ ​នារយៈ​ពេលចុងក្រោយនេះ។ នេះជាអ្វីដែលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ឃើញ​ជុំវិញយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងបណ្តាតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិធំៗ តែងតែឆ្លៀតច្បិចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ រួមទាំងការបកស្រាយ ឆ្លើយតបទៅនឹងអ្វី ដែលថៃតែងចោទ​កម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា យន្តការការទូតរបស់កម្ពុជា កំពុងហុចផ្លែផ្កាមួយចំនួន តួយ៉ាងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាច ព្រមទាំងអាចបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តនូវអ្វីដែលខ្លួនបានពន្យល់បកស្រាយ។

ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម

ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្

ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម

ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីបើក និងប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងទី៥ ខែធ្នូនេះថា កម្ពុជាពុំទាន់ឃើញមានសញ្ញាណាមួយ ជាឧបសគ្គ ដែលរំខានអត្តពលិករបស់ខ្លួនក្នុងការចូលរួមកីឡាស៊ីហ្គេមនៅឡើយ។ តាមលោក វ៉ាត់ ចំរើន ប្រតិភូ និងកីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ា​នឯទៀត នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយម្ចាស់ផ្ទះ ពិសេសជាងអ្នកដំណើរធម្មតា។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕

អាមេរិក​ កំពុងតែ​បង្កើនយុទ្ធសាស្ត្រ​​ងាកទៅអាហ្វ្រិក​?

នៅទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ បាន​សម្រប​សម្រួល​​គូសត្រូវ សាធារណរដ្ឋប្រជាធិបតេយ្យ​ក

អាមេរិក​ កំពុងតែ​បង្កើនយុទ្ធសាស្ត្រ​​ងាកទៅអាហ្វ្រិក​?

នៅទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ បាន​សម្រប​សម្រួល​​គូសត្រូវ សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្កោ និង​ រវ៉ាន់ដា ឲ្យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព។ កិច្ចព្រម​ព្រៀងសន្តិភាព ​ដែល​ធ្វើ​ឡើង​នៅ​ចំពោះមុខ​បណ្តាមេដឹកនាំ​ប្រទេស​អាហ្វ្រិក​ជាច្រើន​ផ្សេងទៀត។ តើ អាមេរិក​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ កំពុងតែបង្កើនយុទ្ធសាស្ត្រងាកទៅអាហ្វ្រិក?

ក្រុម​ហ៊ុនបណ្តាញសង្គមនៅអូស្ត្រាលី ​ ផ្តើម​លុប​គណនីក្មេងៗ ស្របតាមច្បាប់ថ្មី

តាំងពី​ដើម​សប្តាហ៍​នេះមក ក្រុមហ៊ុន​បណ្តាញ​សង្គម​ ដែល​ធ្វើប្រតិបត្តិការរកស៊ី​នៅប្រទេស​អូ

ក្រុម​ហ៊ុនបណ្តាញសង្គមនៅអូស្ត្រាលី ​ ផ្តើម​លុប​គណនីក្មេងៗ ស្របតាមច្បាប់ថ្មី

តាំងពី​ដើម​សប្តាហ៍​នេះមក ក្រុមហ៊ុន​បណ្តាញ​សង្គម​ ដែល​ធ្វើប្រតិបត្តិការរកស៊ី​នៅប្រទេស​អូស្ត្រាលី បាន​ចាប់ផ្តើម​នាំគ្នា​លុប​ ​គណនី​បណ្តាញ​សង្គម​របស់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។​ ការ​លុប​​នេះ អនុលោម​តាម​ច្បាប់​ថ្មី​ស្តីពី​ការ​ហាម​ឃាត់ក្មេងៗកុំឲ្យ​​ប្រើប្រាស់​បណ្តាញ​សង្គម ដែលត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១០ ធ្នូ​។​ 

អង់គ្លេស និងន័រវែសចុះកិច្ចព្រមព្រៀងការពារជាតិដើម្បីតាមចាប់​នាវាមុជទឹករុស្ស៊ីនៅ​អាត្លង់ទិកខាងជើង

ប្រឈម​នឹងការគំរាមកំហែង និងវត្តមានរំខាន​របស់រុស្ស៊ី​នៅ សមុទ្រ​ខាងជើង អង់គ្លេស និង​ន័រវែស​ស

អង់គ្លេស និងន័រវែសចុះកិច្ចព្រមព្រៀងការពារជាតិដើម្បីតាមចាប់​នាវាមុជទឹករុស្ស៊ីនៅ​អាត្លង់ទិកខាងជើង

ប្រឈម​នឹងការគំរាមកំហែង និងវត្តមានរំខាន​របស់រុស្ស៊ី​នៅ សមុទ្រ​ខាងជើង អង់គ្លេស និង​ន័រវែស​សម្រេច​ចាប់ដៃដើម្បី​ពង្រឹង​វិស័យកងទ័ពឲ្យគ្នា​ទៅវិញទៅមក។ នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ន័រវែស នៅទីក្រុង​ឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤​ធ្នូ រដ្ឋាភិបាល​ក្រុង​អូស្លូ និងក្រុង​ឡុងដ៍​បាន​ចុះកិច្ចព្រមព្រៀង​ដើម្បី​បើកប្រតិបត្តិរួមគ្នា ​តាមចាប់សញ្ញានាវាមុជទឹក​រុស្ស៊ី នៅ​អាត្លង់ទិចខាងជើង។

បក្សកម្លាំងជាតិទទូចឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជខ្លួន

គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ធ្នូនេះ បានទទូចជាថ្មីម្តងទៀត ឲ្យក្រសួងមហាផ្ទៃទ

បក្សកម្លាំងជាតិទទូចឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជខ្លួន

គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ធ្នូនេះ បានទទូចជាថ្មីម្តងទៀត ឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួនដែលបានធ្វើឡើង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ ការទទូចជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកម្លាំងជាតិ ទើបតែទទួលលិខិត ពីក្រសួងមហាផ្ទៃ ដែលបដិសេធ មិនព្រមទទួលស្គាល់សមាជរបស់គណបក្សជំទាស់ ក្នុងហេតុផលថា សមាជិកគណៈកម្មាធិការនាយកមួយចំនួន បានប្រព្រឹត្តប្រាស់ចាក មាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក្រៅពី​ពង្រឹង​ចំណងការទូត​ លោក ពូទីន ទៅ​ឥណ្ឌា ដើម្បី​លក់​ប្រេងនិងអាវុធ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើម​​ដំណើរទស្សនកិច្ច​ ២ ថ្ងៃ នៅឥណ្ឌា ដែល​ជាប

ក្រៅពី​ពង្រឹង​ចំណងការទូត​ លោក ពូទីន ទៅ​ឥណ្ឌា ដើម្បី​លក់​ប្រេងនិងអាវុធ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចាប់ផ្តើម​​ដំណើរទស្សនកិច្ច​ ២ ថ្ងៃ នៅឥណ្ឌា ដែល​ជាប្រទេស​ទិញប្រេង​យ៉ាង​ច្រើន​សន្ធឹក​ពីរុស្ស៊ី តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន​។ ក្រៅពីពង្រឹងចំណងការទូតទ្វេភាគី​  ជំនួប​រវាង ចៅហ្វាយវិមានក្រេមឡាំង​ និង នាយករដ្ឋមន្ត្រីឥណ្ឌា ក៏​ដើម្បី​ចុះកិច្ចព្រមព្រៀងសហការ​​យុទ្ធសាស្ត្រ​ ផ្នែក​ពាណិជ្ជកម្ម​​ និងយោធា។​ 

តើកម្ពុជាត្រូវប្រយ័ត្នបែបណាកុំឱ្យការលើកលែងទិដ្ឋាការដល់ពលដ្ឋចិន រំខានទៅដល់ការបង្ក្រាបបទល្មើសអនឡាញ?

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែ

តើកម្ពុជាត្រូវប្រយ័ត្នបែបណាកុំឱ្យការលើកលែងទិដ្ឋាការដល់ពលដ្ឋចិន រំខានទៅដល់ការបង្ក្រាបបទល្មើសអនឡាញ?

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិន ពោលគឺគ្រាន់តែបំពេញ E-arrival Card ប៉ុណ្ណោះ។ គម្រោងសាកល្បងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិននឹងត្រូវធ្វើឡើងរយៈពេល៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យជនជាតិចិនអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ថ្ងៃ ដោយគ្មានការកំណត់ចំនួនដង នៃដំណើរមកកម្ពុជា។ អ្នកវិភាគសង្គមមួយចំនួនចាត់ទុកការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ហាក់មិនសមស្របនឹងស្ថានការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងដុតដៃដុតជើងបង្ក្រាបបទល្មើសឆបោកអនឡាញ។ តើកម្ពុជាគួរមានវិធានការប្រុងប្រយ័ត្នបែបណា ដើម្បីជៀសវាងការកើនឡើងនៃឧក្រិដ្ឋកម្មអនឡាញ តាមរយៈការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន?

លោក ជា ធីរិទ្ធ៖សន្និបាតគណបក្សប្រជាជន នឹងពិនិត្យមើលចំណុចខ្វះខាត និងពិភាក្សាកែតម្រូវ

គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា បក្សកាន់អំណាចនៅប្រទេសកម្ពុ

លោក ជា ធីរិទ្ធ៖សន្និបាតគណបក្សប្រជាជន នឹងពិនិត្យមើលចំណុចខ្វះខាត និងពិភាក្សាកែតម្រូវ

គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា បក្សកាន់អំណាចនៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៦ អាណត្តិទី៥ នៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល វិមាន៧មករា។ សេចក្តីជូនដំណឹង ដែលសម្រេចដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ទៅកាន់សមាជិករបស់ខ្លួន មិនបានបញ្ជាក់ពីរបៀបវារៈនៃអង្គសន្និបាតនេះទេ។ តែលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៤ធ្នូនេះថា សន្និបាតគណៈកម្មាធិការកណ្តាលនៅខែមករាខាងមុខនេះ នឹងផ្តោតទៅលើការពិនិត្យមើលចំណុចខ្វះមួយចំនួនរបស់ខ្លួន និងដាក់ជារបៀបវារៈនៃកិច្ចពិភាក្សា កែតម្រូវឡើងវិញ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ សូមរម្លឹកថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ​គិតមកត្រឹមឆ្នាំ២០២៥ បានកើនដល់ជាង ១៣០០នាក់ ដោយគណបក្សបានបញ្ចូលសមាជិកថ្មីៗ ដែលជាអ្នកបន្តវេនជាបន្តបន្ទាប់ តាមរយៈសន្និបាតប្រចាំឆ្នាំរបស់ខ្លួន។ ដោយឡែក គណបក្សកាន់អំណាចដ៏រឹងមាំនេះ មានក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ដូចជា លោក ហ៊ុន សែន ជាប្រធានគណបក្ស លោក ហេង សំរិន ប្រធានកិត្តិយស និងមានអនុប្រធានចំនួន៥រូប គឺលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងលោក ហ៊ុន ម៉ាណែត៕

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានគ្រោងបើកការិយាល័យនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) គ្រោងបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួនលើកដំបូង

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានគ្រោងបើកការិយាល័យនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) គ្រោងបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួនលើកដំបូង នៅក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំឡុងពេលទស្សនកិច្ច ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ការសម្រេចបើកការិយាល័យកណ្តាលរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននាពេលនេះ គឺដើម្បីពង្រឹងបន្ថែមលើទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-កម្ពុជាកាលពីខែតុលាកន្លងទៅ។ អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង និងកៀរគរវិនិយោគិនបន្ថែមមកបណ្តាក់ទុនក្នុងស្រុក។

ក្នុង​មួយ​ឆ្នាំៗ​ ខ្យល់​ពុល​ក្នុង​បរិយាកាស​ផ្តាច់​ជីវិត​មនុស្ស​ជិត​២ម៉ឺន​​ នៅ​ញូវដេលី

តាំងពី​ពាក់​កណ្តាល​ខែ​តុលា​មក​ ឥណ្ឌា​រង​ខ្យល់​ពុល​យ៉ាង​ធ្ងន់ធ្ងរ។ ខ្យល់​ពុល​ក្នុង​បរិយា

ក្នុង​មួយ​ឆ្នាំៗ​ ខ្យល់​ពុល​ក្នុង​បរិយាកាស​ផ្តាច់​ជីវិត​មនុស្ស​ជិត​២ម៉ឺន​​ នៅ​ញូវដេលី

តាំងពី​ពាក់​កណ្តាល​ខែ​តុលា​មក​ ឥណ្ឌា​រង​ខ្យល់​ពុល​យ៉ាង​ធ្ងន់ធ្ងរ។ ខ្យល់​ពុល​ក្នុង​បរិយាកាស​ នៅ​ញូវដេលី​រដ្ឋធានីរបស់​ប្រទេស​ឥណ្ឌា​ ជា​ដើម​ហេតុ​បង្កឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ជាង​២០​ម៉ឺន​ករណី នៅ​រវាង​ពី​ឆ្នាំ​២០២២ដល់​ឆ្នាំ​២០២៤។ នេះ​បើ​តាម​ប្រភព​ជាន់ខ្ពស់​នៃ​​ក្រសួង​សុខាភិបាល​​ឥណ្ឌា។

ឃាតកម្ម​សម្លាប់​ឆ្មាំជាតិជាលេស​ដែលលោកត្រាំយកទៅធ្វើជា​ឈ្នាន់​សង្កត់កជនអន្តោប្រវេសន៍?

រដ្ឋបាលលោកដូណាល់ត្រាំ​ បាន​មួលរឹតបន្តឹងខ្ចៅនយោបាយប្រឆាំង​ជនអន្តោប្រវេសន៍ក្នុងទឹកដីអាមេរ

ឃាតកម្ម​សម្លាប់​ឆ្មាំជាតិជាលេស​ដែលលោកត្រាំយកទៅធ្វើជា​ឈ្នាន់​សង្កត់កជនអន្តោប្រវេសន៍?

រដ្ឋបាលលោកដូណាល់ត្រាំ​ បាន​មួលរឹតបន្តឹងខ្ចៅនយោបាយប្រឆាំង​ជនអន្តោប្រវេសន៍ក្នុងទឹកដីអាមេរិក។ ក្រោយពីម្ចាស់សេតវិមាន​ប្រកាស​ចង់ឈប់ទទួល​ជនអន្តោប្រវេសន៍​មកពីប្រទេស​តតិយលោក ក៏ព្រោះតែឃាតកម្ម​សម្លាប់​ឆ្មាំជាតិបង្កឡើង​ដោយ​ជនជាតិអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារ​ទី​២​ធ្នូ បាន​ចេញកំណត់​អនុស្សារណៈ ដែល​មានចែង​ពីការ​ផ្អាក​រាល់​ការផ្តល់​បណ្ណស្នាក់នៅអចិន្ត្រៃយ៍​ និងសញ្ជាតិ​ដល់ប្រជាជន​មកពីប្រទេស​ចំនួន​១៩។ ប្រទេស​ទាំង១៩​ធ្លាប់ត្រូវបានអាមេរិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ ហាមឃាត់មិនធ្វើដំណើរ​ចូលទឹកដីអាមេរិក ឬ រឹតបន្តឹង​ក្នុងរឿងទទួលបានទិដ្ឋាកាអាមេរិក កាលពីខែ​មិថុនាកន្លងទៅ។

តើគួរមានវិធានការបែបណា ក្នុងករណីយុវជននាំគ្នាផ្អើលចូលក្លឹបកម្សាន្ត?

នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកា

តើគួរមានវិធានការបែបណា ក្នុងករណីយុវជននាំគ្នាផ្អើលចូលក្លឹបកម្សាន្ត?

នាពេលថ្មីៗនេះ មានការជជែកគ្នាតាមបណ្តាញសង្គម អំពីយុវជនមិនទាន់គ្រប់អាយុ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមដែលផ្អើលតាមគ្នា ទៅរាំរែកសប្បាយក្នុងក្លឹបកម្សាន្តរាត្រី។ អ្នកប្រើប្រាស់បណ្តាញមួយចំនួនបានចេញមករិះគន់ និងបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងធនធានមនុស្ស។ ចំណែក អ្នកតាមដានសង្គមចាត់ទុកឥរិយាបថបែបនេះរបស់យុវជនខ្មែរជាក្តីបារម្ភធំចំពោះការអភិវឌ្ឍជាតិ។ ចំពោះអ្នកតាមដានសង្គម កម្ពុជាចាំបាច់ត្រូវមានវិធានការអប់រំត្រឹមត្រូវ និងម៉ឺងម៉ាត់។ តើអាជ្ញាធរគួរពិនិត្យលើករណីយុវជនចូលក្នុងក្លឹបកម្សាន្តបែបណា ដើម្បីកុំឲ្យប៉ះពាល់ដល់ធនធានមនុស្សរបស់ប្រទេស?

លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នបន្តគាំពារជនមានពិការភាពក្នុងវិស័យការងារ

ត្រឹមរយៈពេល ១០ខែ នៃឆ្នាំ២០២៥ ជនមានពិការភាពប្រមាណជាង ១៤០០០នាក់បានចូលបម្រើការក្នុងក្រសួង ស្

លោក ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងស្ថាប័នបន្តគាំពារជនមានពិការភាពក្នុងវិស័យការងារ

ត្រឹមរយៈពេល ១០ខែ នៃឆ្នាំ២០២៥ ជនមានពិការភាពប្រមាណជាង ១៤០០០នាក់បានចូលបម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនចំនួនជាង ៥០០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសារលិខិតមួយ ក្នុងឱកាសទិវាជនពិការភាពជាតិ នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អង្គការ និងគ្រឹះស្ថានទាំងរដ្ឋ និងឯកជនត្រូវដាក់បញ្ចូលគោលនយោបាយគាំពារជនមានពិការភាព និងផ្តល់ភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើង​ ចំពោះ​ទង្វើ​បង្ក​ហេតុ​របស់​មេដឹកនាំមុន

ថ្ងៃ​នេះ​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ នៃ​ការ​ប្រកាសប្រើ​​ច្បាប់​អាជ្ញាសឹក​មិន​សម្រេច​ ពី

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើង​ ចំពោះ​ទង្វើ​បង្ក​ហេតុ​របស់​មេដឹកនាំមុន

ថ្ងៃ​នេះ​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​គត់ នៃ​ការ​ប្រកាសប្រើ​​ច្បាប់​អាជ្ញាសឹក​មិន​សម្រេច​ ពី​សំណាក់អតីត​​ប្រធានាធិបតី​កូរ៉េខាងត្បូងមុន។ នា​ឱកាស​នេះ  ប្រធានាធិបតី​កំពុង​កាន់​អំណាចលោក លី ចែម្យុង យល់​ថា​ប្រទេសយក​ឈ្នះ​លើ​វិបត្តិបាន តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ។ មិន​តែ​ប៉ុណ្ណោះ លោក​ លី​ចែម្យុង គិត​ចង់​សុំ​ទោស​កូរ៉េខាង​ជើងទៀត​ផង។

Get more results via ClueGoal