Cambodia



សាលា​​នៅ​ជាប់​ព្រំដែន​ខ្មែរ​-ថៃ​ត្រូវបាន​បិទ​ ខណៈ​ពល​រដ្ឋបន្ត​ជម្លៀស​ខ្លួន​ក្រោយ​ថៃវាយ​ប្រហារ​ជាថ្មី

បន្ទាប់​ពីមាន​ហេតុ​ការណ៍​ផ្ទុះ​អា​វុធ​សាជា​ថ្មី​តាម​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ សាលា

ជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិននៅតូក្យូ ទៅសួរដេញដោល ក្រោយប្រឈមគ្នារវាងយន្តហោះចម្បាំង នៅដែនសមុទ្រ

ជប៉ុន និង​ចិន ​កំពុងតែ​សង្គ្រឺតធ្មេញ​ដាក់គ្នា។ ​រដ្ឋាភិបាល​ជប៉ុន បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត

ជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិននៅតូក្យូ ទៅសួរដេញដោល ក្រោយប្រឈមគ្នារវាងយន្តហោះចម្បាំង នៅដែនសមុទ្រ

ជប៉ុន និង​ចិន ​កំពុងតែ​សង្គ្រឺតធ្មេញ​ដាក់គ្នា។ ​រដ្ឋាភិបាល​ជប៉ុន បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូក្យូ ទៅសួរ​ដេញដោល និង​បង្ហាញ​ក្តី​ខឹង​សម្បារ​ជាខ្លាំង​ ក្រោយ​ពី​យន្តហោះ​ចម្បាំង​របស់​ចិន​ បាន​បើក​សញ្ញាប្រុង​បាញ់​​តម្រង់យន្តហោះ​ចម្បាំង​ជប៉ុន  នៅក្បែរកោះអូគីណាវ៉ា។

ខួប១ឆ្នាំនៃការដួលរលំរបបផ្តាច់ការ​អាសាដ មេដឹកនាំថ្មីស៊ីរី អំពាវនាវ​ឲ្យ​មានការរួបរួមជាតិ

ថ្ងៃទី​៨ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប​១ឆ្នាំ នៃការដួលរលំទៅនៃរបបផ្តាច់ការស៊ីរី បាស្ហា អាល់អាសា

ខួប១ឆ្នាំនៃការដួលរលំរបបផ្តាច់ការ​អាសាដ មេដឹកនាំថ្មីស៊ីរី អំពាវនាវ​ឲ្យ​មានការរួបរួមជាតិ

ថ្ងៃទី​៨ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប​១ឆ្នាំ នៃការដួលរលំទៅនៃរបបផ្តាច់ការស៊ីរី បាស្ហា អាល់អាសាដ ដែល​បានធ្វើ​​សង្រ្គាម​​ស៊ីវីល សម្លាប់ប្រជាជនខ្លួនឯងអស់ជាង​១០ឆ្នាំ​។ ១ឆ្នាំមកនេះ ស៊ីរី​បានស្ងប់សង្គ្រាម​បន្តិចពិតមែន តែក៏​ស្ថិតនៅក្នុងស្ថានភាព​មួយ​ផុតស្រួយនៅឡើយ​ ទាំងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច​។ នៅក្នុងឱកាសខួប​១ឆ្នាំនេះ លោក អាម៉េដ អាល់ឆារ៉ា​ មេដឹកនាំថ្មីរបស់ស៊ីរី បានអំពាវនាវ​សុំ​ឲ្យ​មានការបង្រួបបង្រួមជាតិ ដើម្បីកសាងប្រទេសស៊ីរីឡើងវិញ​។

អង្គការក្រៅរដ្ឋាភិបាលដាក់តាំងបង្ហាញគំនូរសិល្បៈ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី

នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការន

អង្គការក្រៅរដ្ឋាភិបាលដាក់តាំងបង្ហាញគំនូរសិល្បៈ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី

នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗ​ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗ​ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖

លោក ហ៊ុន សែន បញ្ចេញរូបភាពជិតស្និទ្ធ​​រវាងនាយករដ្ឋមន្ត្រីថៃ និងចៅហ្វាយខេត្តប៉ៃលិន បាន ស្រីមុំ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ចេញរូបថត និងឃ្លីបវី

លោក ហ៊ុន សែន បញ្ចេញរូបភាពជិតស្និទ្ធ​​រវាងនាយករដ្ឋមន្ត្រីថៃ និងចៅហ្វាយខេត្តប៉ៃលិន បាន ស្រីមុំ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ចេញរូបថត និងឃ្លីបវីដេអូខ្លីៗ ដែលបង្ហាញពីវត្តមានរបស់ លោក អនុទិន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃនៅលើទឹកដីកម្ពុជា ដោយមានការអមដំណើរដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ តាមរយៈការបញ្ចេញរូបភាពនាយករដ្ឋមន្ត្រីថៃ និងភរិ​យាដូច្នេះ​​ លោក ហ៊ុន សែន ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃរូបនេះ គឺដើម្បីសន្លឹកឆ្នោត និងភ្លេចមិត្តភាព។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការវាយប្រហារជាថ្មីរបស់ថៃ?

កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការវាយប្រហារជាថ្មីរបស់ថៃ?

កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងបន្តបាញ់នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។ នេះជាការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព នៅទីក្រុងគួឡាឡាំពួ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ការផ្ទុះអាវុធដាក់គ្នាម្តងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាការបង្ហាញពីបរាជ័យក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងប្រទេសទាំង២ ជាពិសេសសកម្មភាពរបស់ភាគីថៃចំពោះការមិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា។ តើការវាយប្រហារជាថ្មីមកលើកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញពីការជាន់ឈ្លីលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព? តើកម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការផ្ទុះអាវុធជាថ្មី ការរំលោភកិច្ចព្រមព្រៀងគួឡាឡាំពួ ពីសំណាក់ប្រទេសថៃ?

លោក ហ៊ុន សែន ប្រាប់កីឡាករខ្មែរឲ្យបន្តចូលរួមប្រកួតស៊ីហ្គេមនៅថៃជាធម្មតា

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លី នៅក្នុងសំណេរលើហ្វេសប៊ុករបស់លោកនៅថ្

លោក ហ៊ុន សែន ប្រាប់កីឡាករខ្មែរឲ្យបន្តចូលរួមប្រកួតស៊ីហ្គេមនៅថៃជាធម្មតា

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លី នៅក្នុងសំណេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយស្នើឲ្យកីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បន្តចូលរួមការប្រកួតជាធម្មតា។ ការបញ្ជាក់របស់ប្រធានព្រឹទ្ធសភាដូច្នេះ ធ្វើឡើងក្រោយមានការផ្ទុះ​អាវុធជាថ្មីនៅតាមតំបន់​ព្រំដែន​មួយចំនួន ចាប់តាំងពីថ្ងៃអាទិត្យទី៧ធ្នូ​ម្សិលមិញ។ នៅឯប្រទេសថៃឯណោះវិញ កីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមកីឡាស៊ីហ្គេមនៅទីនោះ កំពុងស្ថិតក្នុងស្ថានភាពប្រក្រតីនៅឡើយមកទល់ម៉ោងនេះ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី​៨ធ្នូ​ពីទីក្រុងបាងកកមកថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាកម្លាំងចិត្តមួយដល់អត្តពលិក និងថាប្រតិភូកីឡាកម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការ​សម្រេចចិត្តភា្លមៗ ប្រសិនមានហេតុការណ៍មិនប្រក្រតីកើតឡើងចំពោះអត្តពលិករបស់ខ្លួន។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕

លោក ហ៊ុន សែន ត្រៀមបញ្ជាកម្លាំងទ័ពជាមួយនាយករដ្ឋមន្ត្រី ក្រោយផ្ទុះអាវុធជាថ្មីជាមួយថៃ

ការផ្ទុះអាវុធ​នៅតាម​ព្រំដែនកម្ពុជា-ថៃ បានកម្រើកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី​​៧ធ្នូម្សិល

លោក ហ៊ុន សែន ត្រៀមបញ្ជាកម្លាំងទ័ពជាមួយនាយករដ្ឋមន្ត្រី ក្រោយផ្ទុះអាវុធជាថ្មីជាមួយថៃ

ការផ្ទុះអាវុធ​នៅតាម​ព្រំដែនកម្ពុជា-ថៃ បានកម្រើកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី​​៧ធ្នូម្សិលមិញ និងបន្តដល់ព្រឹក​ថ្ងៃទី​៨ធ្នូនេះ​។ ​​ភាគីជម្លោះទាំង​ ២ បានចេញមកប្រកាសភាពស្អាតស្អំរបស់ខ្លួន​ និង​បានចង្អុលមុខដាក់គ្នាពីការ​មិនគោរពបទឈប់បាញ់ ឬកិច្ចព្រ​មព្រៀងព្រៀង​​សន្តិភាពកម្ពុជា-ថៃ។ ​តែយ៉ាងណា​ កម្ពុជា​ តាមរយៈលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច ​និងជា​ប្រធានព្រឹទ្ធសភាកម្ពុជា បាន​​ប្រកាសចូលរួមបញ្ជាទ័ពជាមួយនាយករដ្ឋមន្ត្រី ​ដើម្បី​​ទប់ទល់ជាមួយថៃ​។ ​​

របាយការណ៍ទម្លាយ​អំពី​ការ​ខ្ជះខ្ជាយ​និង​​ពុករលួយ​នៃ​ប្រតិបត្តិការ​អាមេរិក​នៅអាហ្វហ្កានីស្ថាន

ទី​ភ្នាក់ងារត្រួត​ពិនិត្យ​ពិសេសដើម្បី​​ស្ថាបនា​អាហ្វហ្កានីស្ថាន​ឡើង​វិញ (¨Special Inspector General for Afghanistan

របាយការណ៍ទម្លាយ​អំពី​ការ​ខ្ជះខ្ជាយ​និង​​ពុករលួយ​នៃ​ប្រតិបត្តិការ​អាមេរិក​នៅអាហ្វហ្កានីស្ថាន

ទី​ភ្នាក់ងារត្រួត​ពិនិត្យ​ពិសេសដើម្បី​​ស្ថាបនា​អាហ្វហ្កានីស្ថាន​ឡើង​វិញ (¨Special Inspector General for Afghanistan Reconstruction SIGAR) ​បាន​ចេញ​ផ្សាយ នៅ​សប្តាហ៍​នេះ ​របាយការណ៍​សរុបចុងក្រោយ គួរ​ឱ្យ​កត់ស្លុត ជុំ​វិញ​ប្រតិបត្តិការ​អាមេរិក​អាហ្វហ្កានីស្ថាន ពី​ឆ្នាំ​២០០២-២០២១។ បើ​តាម​សេចក្តីសន្និដ្ឋានបញ្ចប់ ​ប្រតិបត្តិការ​អាមេរិក​នៅ អាហ្វហ្កានីស្ថាន ​ជា​បរាជ័យ​ជា​ស្វ័យប្រវត្តិ​ និង​ជា​ការ​ចំណាយ​​លុយខ្ជះខ្ជាយ​ ​ដ៏ច្រើន​លើស​លុប អត់​ប្រយោជន៍ អស់​រាប់​សិប​ពាន់​លាន ដោយ​គ្មាន​សម្រេច​កម្មវត្ថុ​នាំ​អាហ្វហ្កានីស្ថាន​ឱ្យ​មាន​ស្ថិរភាព​និង​ប្រជាធិបតេយ្យ​សោះ។

ប្រធានាធិបតីបារាំងគំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប

លោកប្រធានាធិបតីបារាំង អេម៉ានុលអែល ម៉ាក្រុងបានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ធ្នូ គំរាមដំឡើងពន្ធល

ប្រធានាធិបតីបារាំងគំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប

លោកប្រធានាធិបតីបារាំង អេម៉ានុលអែល ម៉ាក្រុងបានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ធ្នូ គំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប នៅប៉ុន្មានខែខាងមុខ ប្រសិនបានរដ្ឋាភិបាលក្រុងប៉េកាំង មិនព្រមកែ​លម្អ​វិសមភាពជញ្ជីង​​ពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប។ លោកម៉ាក្រុងក៏បានអំពាវនាវឲ្យក្រុមហ៊ុនចិន មកបណ្តាក់ទុន បង្កើតរោងចក្រនៅលើទឹកដីអឺរ៉ុប តែមិនត្រូវកេងចំណេញយកផលប្រយោជន៍តែម្នាក់ឯង។

អគ្គិភ័យក្នុងក្លឹបកំសាន្តរាត្រីមួយនៅប្រទេសឥណ្ឌា ស្លាប់ជាង២០នាក់ ភាគច្រើនជាទេសចរណ៍

យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តរាត្រីដ៏ល្បីមួយកន

អគ្គិភ័យក្នុងក្លឹបកំសាន្តរាត្រីមួយនៅប្រទេសឥណ្ឌា ស្លាប់ជាង២០នាក់ ភាគច្រើនជាទេសចរណ៍

យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តរាត្រីដ៏ល្បីមួយកន្លែង នៅរដ្ឋហ្គូអា ដែលស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌា។ បើផ្អែកតាមអាជ្ញាធរមូលដ្ឋាន ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅយប់ថ្ងៃសៅរ៍ ឆ្លងចូលថ្ងៃអាទិត្យ ទី៧ ធ្នូ ដោយសារផ្ទុះធុងហ្គាស។ អភិបាលរដ្ឋហ្គូអាបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅ និងស្វែងរកអ្នកទទួលខុសត្រូវដែលបង្កឲ្យមានអគ្គិភ័យនេះ ទៅផ្តន្ទាទោសតាមច្បាប់។

តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ

តើលោក វីទីត ក្នុងនាមជាអ្នករាយការណ៍របស់ UN បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នក​រាយ​ការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមាន​សញ្ជាតិ​ថៃ​ លោក​ វីទីត មុនតាប៊ន បាន​លា​លែង​ពី​មុខ​តំណែង​ក្រោយ​បំពេញ​ការងារ​បាន​ជាង៥​​ឆ្នាំ​។​ លោក​ វីទីត​បាន​បញ្ជាក់​​ក្នុង​លិខិត​មួយ​​កាល​ពីថ្ងៃ​ទី២៤​ វិច្ឆិកា​​ថា​ ការ​លា​ឈប់​របស់​លោក​គឺបណ្តាល​មក​ពី​​បញ្ហា​សុខ​ភាព​​។​ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក​​ វីទីត មុនតាប៊ន  ទំនងជាមាន​ភាព​​លំបាក​ក្នុងការ​បំពេញការងារ ​ក្រោយ​កម្ពុជា-​ថៃ​ បានធ្លាក់ក្នុង​ជម្លោះ​នៅ​តាម​ព្រំ​ដែនប្រទេសទាំងពីរ​ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

អតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសចូលរួមជាមួយគណបក្សនយោបាយថ្មី

អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសពីការចូលរួមជីវភាពនយោបាយឡើងវិញ ជ

អតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសចូលរួមជាមួយគណបក្សនយោបាយថ្មី

អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសពីការចូលរួមជីវភាពនយោបាយឡើងវិញ ជាមួយនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន។ គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានឈ្មោះដើមជាបក្សកម្ពុជានិយម ត្រូវបានបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រនៃបក្សសង្រ្គោះជាតិ និងជាមនុស្សសិ្នទ្ធស្នាលនឹងលោក កឹម សុខា។

រដ្ឋភាគីអនុសញ្ញាអូតូវ៉ា យល់ព្រមតាមសំណើកម្ពុជាសុំពន្យារពេលបោសសម្អាតមីនដល់ឆ្នាំ២០៣០

កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ក្ន

រដ្ឋភាគីអនុសញ្ញាអូតូវ៉ា យល់ព្រមតាមសំណើកម្ពុជាសុំពន្យារពេលបោសសម្អាតមីនដល់ឆ្នាំ២០៣០

កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ក្នុងផែនការបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ សំណើសុំពន្យារពេលដែលទើបអនុម័តយល់ព្រមនេះ កម្ពុជាត្រូវបញ្ចប់ការបោស និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។

កម្ពុជាប្រាប់ម៉ាឡេស៊ីជាថ្មី ថាកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ភាគីម៉ាឡេស៊ីជាថ្មីម្តងទៀតថា ជំហររបស់កម្ព

កម្ពុជាប្រាប់ម៉ាឡេស៊ីជាថ្មី ថាកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ភាគីម៉ាឡេស៊ីជាថ្មីម្តងទៀតថា ជំហររបស់កម្ពុជាគឺចង់ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ឈរលើសេចក្តីថ្លែងការណ៍រួមដែលកម្ពុជា-ថៃមានស្រាប់។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃអាទិត្យទី៧ខែធ្នូនេះ។

ការសិក្សា៖ សកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​បំផ្លាញ​ជីវិត​សត្វក្នុង​ទឹក​អស់​៣៧%

នេះ​ជា​លើក​ទីមួយ ដែល​មាន​ការ​សិក្សា​អំពីផលប៉ះពាល់​នៃសកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​ទៅ

ការសិក្សា៖ សកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​បំផ្លាញ​ជីវិត​សត្វក្នុង​ទឹក​អស់​៣៧%

នេះ​ជា​លើក​ទីមួយ ដែល​មាន​ការ​សិក្សា​អំពីផលប៉ះពាល់​នៃសកម្មភាព​​រុករក​រ៉ែ​ក្រោម​សមុទ្ទ​ទៅលើជីវៈចម្រុះ។ បើ​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​​ផ្នែក​សិក្សា​ធម្មជាតិ និង​សមុទ្ទ ជាតិ​អង់គ្លេស​និង​ស៊ុយអែត ចំនួន​សត្វ​រស់​នៅ​បាត​សមុទ្ទ​បាន​ធ្លាក់​ចុះ​អស់​៣៧% នៅ​តាម​តំបន់​មាន​ការ​រុក​រក​រ៉ែ​។

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ

ក្រុមវេជ្ជបណ្ឌិតជំនាញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះឆ្នោតសម្រេចនៅថ្ងៃសុក្រ ទី៥ ធ្នូ បញ្

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបិទបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ

ក្រុមវេជ្ជបណ្ឌិតជំនាញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះឆ្នោតសម្រេចនៅថ្ងៃសុក្រ ទី៥ ធ្នូ បញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ សម្រាប់ទារកទើបនឹងកើត នៅទូទាំងសហរដ្ឋអាមេរិក។ សេចក្តីណែនាំថ្មីនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាគមក្រុមគ្រូពេទ្យអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីការបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ ព្រមទាំងយល់ថានេះជារឿងមិនសមហេតុសមផល និងប្រថុយប្រថានពេក។ ជំងឺរលាកថ្លើមអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬ បង្កជាជំងឺមហារីកថ្លើមបាន ព្រមទាំងអាចឆ្លងពីម្តាយទៅទារក អំឡុងពេលសម្រាលកូន និងតាមរយៈមនុស្សនៅជុំវិញខ្លួន។

សភា​អាល្លឺម៉ង់​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាសស្តីពី​កាតព្វកិច្ច​យោធា

ក្នុង​ក្របខ័ណ្ឌ​នៃ​​ការ​ពង្រឹងនិង​បង្កើន​​​កម្លាំង​យោធា​ សភា​​អាល្លឺម៉ង់​បានអនុម័ត​នៅ​ល

សភា​អាល្លឺម៉ង់​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាសស្តីពី​កាតព្វកិច្ច​យោធា

ក្នុង​ក្របខ័ណ្ឌ​នៃ​​ការ​ពង្រឹងនិង​បង្កើន​​​កម្លាំង​យោធា​ សភា​​អាល្លឺម៉ង់​បានអនុម័ត​នៅ​ល្ងាច​ថ្ងៃសុក្រ​ទី​៥​ធ្នូ ច្បាប់​ស្តីពី​​ កាតព្វកិច្ច​យោធា​ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ​យុវជន​អាល្លឺម៉ង់​មិន​ទុក​ចិត្ត និង​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​គម្រោង​ច្បាប់​នេះ ព្រោះ​យល់​ថា​អាល្លឺម៉ង់​កំពុង​ចង់​​កេណ្ឌពលរដ្ឋ​ពេញ​អាយុ​ឱ្យ​ចូល​ធ្វើ​ទាហាន។

របបសឹកភូមាមិនអនុញ្ញាតឱ្យភូមិដាច់ស្រយាលប្រមាណ១៦០០ភូមិ ចូលរួមបោះឆ្នោត

គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូម

របបសឹកភូមាមិនអនុញ្ញាតឱ្យភូមិដាច់ស្រយាលប្រមាណ១៦០០ភូមិ ចូលរួមបោះឆ្នោត

គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមិដាច់ស្រយាលចំនួនប្រមាណ ១៦០០ ចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅចុងខែធ្នូ។ រីឯ ក្រុមប្រដាប់អាវុធ និងក្រុមជនជាតិភាគតិចភូមា ព្រមាទាំងអង្គការការពារសិទ្ធិមនុស្សបានចាត់ទុកការបោះឆ្នោតខាងមុខ ជាការក្លែងបន្លំ និងជា​មធ្យោបាយ​របស់​មេដឹកនាំយោធាភូមា ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សឹក​របស់ខ្លួន​ស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រដាប់អាវុធភូមាក៏ធ្លាប់បានសន្យារារាំងមិនឲ្យមានការរៀបចំការបោះឆ្នោត នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ពោលគឺដែនដីជាងពាក់កណ្តាលប្រទេស។

តើការបន្តអាណត្តិដល់អភិបាលខេត្តមួយចំនួន អាចបង្កើនប្រសិទ្ធភាពការងារដល់ពលរដ្ឋកម្រិតណា?

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដ

តើការបន្តអាណត្តិដល់អភិបាលខេត្តមួយចំនួន អាចបង្កើនប្រសិទ្ធភាពការងារដល់ពលរដ្ឋកម្រិតណា?

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្តតួនាទី និងភារកិច្ចជាអភិបាលខេត្តទាំងបីទៅ១អាណត្តិទៀត។ ការបន្តអាណត្តិដល់អភិបាលខេត្តទាំង៣នេះ បានទទួលទាំងការសាទរ និងរិះគន់ពីប្រជាពលរដ្ឋ។ ជាពិសេសសម្រាប់ខេត្តបាត់ដំបង សាធារណជនមួយចំនួនបានបញ្ចេញមតិរិះគន់អភិបាលខេត្តថា មានភាពយឺតយ៉ាវក្នុងការបង្ហើយការដ្ឋាននៃការជួសជុលផ្លូវក្នុងទីប្រជុំជនក្រុង។ តើការបន្តអាណត្តិដល់បណ្តាអភិបាលខេត្តមួយចំនួន អាចនាំប្រសិទ្ធភាពការងារ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋបានកម្រិតណា?

កាណាដាប្រកាសជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អះអាងថា កាណាដាបានត្រៀមខ្លួនសម្រាប់ការកសាងសមត្ថភាពកម្ពុ

កាណាដាប្រកាសជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អះអាងថា កាណាដាបានត្រៀមខ្លួនសម្រាប់ការកសាងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ ការអះអាងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក Christian Desroches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបដដែលនោះ ទូតកាណាដាក៏ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះព្រោះតែអំពើឆបោកអនឡាញ។ 

ព្រះមហាក្សត្រខ្មែរ​​យាងទៅទត​សមុច្ច័យ​កាសែតនិងទស្សនាវដ្តីអំពីខ្មែរ នៅបណ្ណាល័យបារាំង Bulac

បន្ទាប់ពី​យាងចូលរួម​ក្នុង​ព្រះរាជពិធីថា្វយព្រះរាជកិត្តិយស​ព្រះអង្គ​ចូលជា​សមាជិក​សមាគត​

ព្រះមហាក្សត្រខ្មែរ​​យាងទៅទត​សមុច្ច័យ​កាសែតនិងទស្សនាវដ្តីអំពីខ្មែរ នៅបណ្ណាល័យបារាំង Bulac

បន្ទាប់ពី​យាងចូលរួម​ក្នុង​ព្រះរាជពិធីថា្វយព្រះរាជកិត្តិយស​ព្រះអង្គ​ចូលជា​សមាជិក​សមាគត​នៃ​បណ្ឌិត្យ​សភាវិទ្យាសាស្រ្ត​ឯនាយសមុទ្រ​ នៅទីក្រុង​ប៉ារីស ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពីថ្ងៃសុក្រទី ៥ធ្នូ បា​នយាងទៅ​ទត​សមុច្ច័យ​កាសែត និង​ទស្សនាវដ្តី​អំពីខ្មែរដែលស្តុក​ទុកនៅ​បណ្ណាល័យ ​បារាំង Bulac នៅទីក្រុងប៉ារីស។

លោក ហ៊ុន សែន៖ កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេម២០២៣ សូម្បីតែមួយសេន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥​ បានប្រតិកម្មនឹងការរិះគ

លោក ហ៊ុន សែន៖ កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេម២០២៣ សូម្បីតែមួយសេន

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥​ បានប្រតិកម្មនឹងការរិះគន់របស់ជនជាតិថៃ ពាក់ព័ន្ធនឹងការចំណាយរបស់កម្ពុជាលើការរៀបចំការប្រកួតកីឡាស៊ីហេ្គមកាលពីឆ្នាំ២០២៣។  លោក ហ៊ុន សែន ថា កម្ពុជាគ្មានបំណងប្រៀបធៀប ឬឌឺដងទៅកាន់ប្រទេសណាមួយនោះទេ តែកម្ពុជាមិនអាចទទួលយកការប្រមាថរបស់ជនជាតិថៃខ្លះ​ ដែលថាកម្ពុជាយកលុយចិនមករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកាលពីរឆ្នាំមុន។ លោកអះអាងថា កម្ពុជាមិនបានប្រើប្រាក់កាក់ចិនសូម្បីតែមួយសេន។

របាយការណ៍៖ គណនីក្លែងក្លាយត្រូវបានបង្កើតឡើងមកបរិហារកម្ពុជា ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

របាយការណ៍ថ្មីមួយបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ពាក្យពេចន៍ស្អប់ខ្ពើម ឬ Hate speec

របាយការណ៍៖ គណនីក្លែងក្លាយត្រូវបានបង្កើតឡើងមកបរិហារកម្ពុជា ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

របាយការណ៍ថ្មីមួយបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ពាក្យពេចន៍ស្អប់ខ្ពើម ឬ Hate speech ក្នុងអំឡុងពេលមានការផ្ទុះសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃជាពិសេសលើការទិញលក់យន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥បញ្ជាក់ថា ពាក្យសម្អប់ទាំងនោះភាគច្រើនគឺកើតចេញពីគណនីដែលគ្មានអ្នកគ្រប់គ្រងពិតប្រាកដ ហើយមានគោលដៅវាយប្រហារមកលើប្រទេសកម្ពុជា។

លោក ត្រាំ ​បង្ហាញ​ចក្ខុវិស័យ​អាមេរិក​ក្នុង​ពិភពលោក​ ដោយ​រក្សា​ជំហរជាតិ​និយម​អាមេរិក​ជាចម្បង

​នៅថ្ងៃសុក្រ​ ទី​៥ធ្នូ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្សាយ ឯកសារ​ចក្ខុវិស័យយុទ្ធសាស្ត

លោក ត្រាំ ​បង្ហាញ​ចក្ខុវិស័យ​អាមេរិក​ក្នុង​ពិភពលោក​ ដោយ​រក្សា​ជំហរជាតិ​និយម​អាមេរិក​ជាចម្បង

​នៅថ្ងៃសុក្រ​ ទី​៥ធ្នូ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្សាយ ឯកសារ​ចក្ខុវិស័យយុទ្ធសាស្ត្រ​ការពារ​ជាតិ ​ដោយរក្សាជំហរជាតិនិយមអាមេរិកជាចម្បង។ អាមេរិករបស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ​ លែងមើលឃើញ ​អឺរ៉ុប ថា​​ជា​ដៃគូ​សម្ព័ន្ធមិត្ត​ដូចពីមុនទៀតហើយ​។ វ៉ាស៊ីនតោន ​នឹង​​បន្ថយយុទ្ធសាស្ត្រពីមជ្ឈិមបូព៌ា ហើយ​ងាកទៅ​បង្កើន​អានុភាព​នៅ​តំបន់អាមេរិកឡាទីន ព្រមទាំងជំរុញ​ឲ្យ​ អាស៊ី​ បើកចំហ។ ដោយ​​មិនតទល់ផ្ទាល់​ជាមួយ​មហាយក្សចិន តែសហរដ្ឋអាមេរិក​​ ជំរុញ​ឲ្យ​ប្រទេស​សត្រូវរបស់​​ចិន​ បង្កើន​កម្លាំង​ការពារ​ខ្លួន​។   

មនុស្ស ២៨នាក់ត្រូវចាប់ខ្លួននៅកម្ពុជា និងថៃ ក្រោយប៉ូលិសកូរ៉េខាងត្បូងបើកប្រតិបត្តិការបោសសម្អាត

ប៉ូលិសជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានបំបែកសំបុកទីតាំងឆបោ

មនុស្ស ២៨នាក់ត្រូវចាប់ខ្លួននៅកម្ពុជា និងថៃ ក្រោយប៉ូលិសកូរ៉េខាងត្បូងបើកប្រតិបត្តិការបោសសម្អាត

ប៉ូលិសជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានបំបែកសំបុកទីតាំងឆបោកអនឡាញចំនួន ២ដែលមានទីតាំងក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយបានចាប់ខ្លួនមេឃ្លោង និងបក្ខពួកសរុបចំនួន ២៨នាក់។ នេះបើតាមយោងតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាត្បូង The Chosun Daily។ ក្នុងប្រតិបត្តិការបោសសម្អាតសំបុកឧក្រិដ្ឋកម្មឆបោកអនឡាញទាំងក្នុងប្រទេសកម្ពុជា និងថៃនាពេលនេះ គឺធ្វើក្រោមកិច្ចសហការជាមួយប៉ូលិសនៃសាម៉ីប្រទេសទាំងពីរ។

តើការតស៊ូមតិការទូតរបស់កម្ពុជាលើឆាកអន្តរជាតិមានប្រសិទ្ធភាពកម្រិតណាក្នុងជម្លោះព្រំដែនជាមួយថៃ?

ក្នុងការដោះស្រាយ​ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូត

តើការតស៊ូមតិការទូតរបស់កម្ពុជាលើឆាកអន្តរជាតិមានប្រសិទ្ធភាពកម្រិតណាក្នុងជម្លោះព្រំដែនជាមួយថៃ?

ក្នុងការដោះស្រាយ​ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមានភាពសកម្មជាខ្លាំងក្នុងការតស៊ូផ្លូវការទូតនៅលើឆាកអន្តរជាតិ ​នារយៈ​ពេលចុងក្រោយនេះ។ នេះជាអ្វីដែលក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ឃើញ​ជុំវិញយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងបណ្តាតំណាងរបស់ខ្លួននៅវេទិកាអន្តរជាតិធំៗ តែងតែឆ្លៀតច្បិចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ រួមទាំងការបកស្រាយ ឆ្លើយតបទៅនឹងអ្វី ដែលថៃតែងចោទ​កម្ពុជា។ ក្រុមអ្នកជំនាញមើលឃើញថា យន្តការការទូតរបស់កម្ពុជា កំពុងហុចផ្លែផ្កាមួយចំនួន តួយ៉ាងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាច ព្រមទាំងអាចបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តនូវអ្វីដែលខ្លួនបានពន្យល់បកស្រាយ។

ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម

ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្

ស៊ីហ្គេម ២០២៥៖ កម្ពុជាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយជាឧបសគ្គក្នុងការចូលរួម

ប្រតិភូ និងអត្តពលិកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីបើក និងប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងទី៥ ខែធ្នូនេះថា កម្ពុជាពុំទាន់ឃើញមានសញ្ញាណាមួយ ជាឧបសគ្គ ដែលរំខានអត្តពលិករបស់ខ្លួនក្នុងការចូលរួមកីឡាស៊ីហ្គេមនៅឡើយ។ តាមលោក វ៉ាត់ ចំរើន ប្រតិភូ និងកីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ា​នឯទៀត នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយម្ចាស់ផ្ទះ ពិសេសជាងអ្នកដំណើរធម្មតា។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕

អាមេរិក​ កំពុងតែ​បង្កើនយុទ្ធសាស្ត្រ​​ងាកទៅអាហ្វ្រិក​?

នៅទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ បាន​សម្រប​សម្រួល​​គូសត្រូវ សាធារណរដ្ឋប្រជាធិបតេយ្យ​ក

អាមេរិក​ កំពុងតែ​បង្កើនយុទ្ធសាស្ត្រ​​ងាកទៅអាហ្វ្រិក​?

នៅទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ បាន​សម្រប​សម្រួល​​គូសត្រូវ សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្កោ និង​ រវ៉ាន់ដា ឲ្យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព។ កិច្ចព្រម​ព្រៀងសន្តិភាព ​ដែល​ធ្វើ​ឡើង​នៅ​ចំពោះមុខ​បណ្តាមេដឹកនាំ​ប្រទេស​អាហ្វ្រិក​ជាច្រើន​ផ្សេងទៀត។ តើ អាមេរិក​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ កំពុងតែបង្កើនយុទ្ធសាស្ត្រងាកទៅអាហ្វ្រិក?

ក្រុម​ហ៊ុនបណ្តាញសង្គមនៅអូស្ត្រាលី ​ ផ្តើម​លុប​គណនីក្មេងៗ ស្របតាមច្បាប់ថ្មី

តាំងពី​ដើម​សប្តាហ៍​នេះមក ក្រុមហ៊ុន​បណ្តាញ​សង្គម​ ដែល​ធ្វើប្រតិបត្តិការរកស៊ី​នៅប្រទេស​អូ

ក្រុម​ហ៊ុនបណ្តាញសង្គមនៅអូស្ត្រាលី ​ ផ្តើម​លុប​គណនីក្មេងៗ ស្របតាមច្បាប់ថ្មី

តាំងពី​ដើម​សប្តាហ៍​នេះមក ក្រុមហ៊ុន​បណ្តាញ​សង្គម​ ដែល​ធ្វើប្រតិបត្តិការរកស៊ី​នៅប្រទេស​អូស្ត្រាលី បាន​ចាប់ផ្តើម​នាំគ្នា​លុប​ ​គណនី​បណ្តាញ​សង្គម​របស់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។​ ការ​លុប​​នេះ អនុលោម​តាម​ច្បាប់​ថ្មី​ស្តីពី​ការ​ហាម​ឃាត់ក្មេងៗកុំឲ្យ​​ប្រើប្រាស់​បណ្តាញ​សង្គម ដែលត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១០ ធ្នូ​។​ 

អង់គ្លេស និងន័រវែសចុះកិច្ចព្រមព្រៀងការពារជាតិដើម្បីតាមចាប់​នាវាមុជទឹករុស្ស៊ីនៅ​អាត្លង់ទិកខាងជើង

ប្រឈម​នឹងការគំរាមកំហែង និងវត្តមានរំខាន​របស់រុស្ស៊ី​នៅ សមុទ្រ​ខាងជើង អង់គ្លេស និង​ន័រវែស​ស

អង់គ្លេស និងន័រវែសចុះកិច្ចព្រមព្រៀងការពារជាតិដើម្បីតាមចាប់​នាវាមុជទឹករុស្ស៊ីនៅ​អាត្លង់ទិកខាងជើង

ប្រឈម​នឹងការគំរាមកំហែង និងវត្តមានរំខាន​របស់រុស្ស៊ី​នៅ សមុទ្រ​ខាងជើង អង់គ្លេស និង​ន័រវែស​សម្រេច​ចាប់ដៃដើម្បី​ពង្រឹង​វិស័យកងទ័ពឲ្យគ្នា​ទៅវិញទៅមក។ នៅក្នុងអំឡុង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ន័រវែស នៅទីក្រុង​ឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤​ធ្នូ រដ្ឋាភិបាល​ក្រុង​អូស្លូ និងក្រុង​ឡុងដ៍​បាន​ចុះកិច្ចព្រមព្រៀង​ដើម្បី​បើកប្រតិបត្តិរួមគ្នា ​តាមចាប់សញ្ញានាវាមុជទឹក​រុស្ស៊ី នៅ​អាត្លង់ទិចខាងជើង។

បក្សកម្លាំងជាតិទទូចឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជខ្លួន

គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ធ្នូនេះ បានទទូចជាថ្មីម្តងទៀត ឲ្យក្រសួងមហាផ្ទៃទ

បក្សកម្លាំងជាតិទទូចឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជខ្លួន

គណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ធ្នូនេះ បានទទូចជាថ្មីម្តងទៀត ឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួនដែលបានធ្វើឡើង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ ការទទូចជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកម្លាំងជាតិ ទើបតែទទួលលិខិត ពីក្រសួងមហាផ្ទៃ ដែលបដិសេធ មិនព្រមទទួលស្គាល់សមាជរបស់គណបក្សជំទាស់ ក្នុងហេតុផលថា សមាជិកគណៈកម្មាធិការនាយកមួយចំនួន បានប្រព្រឹត្តប្រាស់ចាក មាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

Get more results via ClueGoal