លោក ហ៊ុន សែន ប្រាប់កីឡាករខ្មែរឲ្យបន្តចូលរួមប្រកួតស៊ីហ្គេមនៅថៃជាធម្មតា
newsare.net
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លី នៅក្នុងសំណេរលើហ្វេសប៊ុករបស់លោកនៅថ្លោក ហ៊ុន សែន ប្រាប់កីឡាករខ្មែរឲ្យបន្តចូលរួមប្រកួតស៊ីហ្គេមនៅថៃជាធម្មតា
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លី នៅក្នុងសំណេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយស្នើឲ្យកីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បន្តចូលរួមការប្រកួតជាធម្មតា។ ការបញ្ជាក់របស់ប្រធានព្រឹទ្ធសភាដូច្នេះ ធ្វើឡើងក្រោយមានការផ្ទុះអាវុធជាថ្មីនៅតាមតំបន់ព្រំដែនមួយចំនួន ចាប់តាំងពីថ្ងៃអាទិត្យទី៧ធ្នូម្សិលមិញ។ នៅឯប្រទេសថៃឯណោះវិញ កីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមកីឡាស៊ីហ្គេមនៅទីនោះ កំពុងស្ថិតក្នុងស្ថានភាពប្រក្រតីនៅឡើយមកទល់ម៉ោងនេះ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៨ធ្នូពីទីក្រុងបាងកកមកថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាកម្លាំងចិត្តមួយដល់អត្តពលិក និងថាប្រតិភូកីឡាកម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការសម្រេចចិត្តភា្លមៗ ប្រសិនមានហេតុការណ៍មិនប្រក្រតីកើតឡើងចំពោះអត្តពលិករបស់ខ្លួន។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕ Read more














