តើប្រតិកម្មពីសហគមន៍អន្តរជាតិមានឥទ្ធិពលបញ្ចប់ជម្លោះខ្មែរ-ថៃ ដែរឬទេ?
newsare.net
ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃតើប្រតិកម្មពីសហគមន៍អន្តរជាតិមានឥទ្ធិពលបញ្ចប់ជម្លោះខ្មែរ-ថៃ ដែរឬទេ?
ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។ Read more














