សហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃអង្គារទី៩ធ្នូ ២០២៥ បើកអង្កេតប្រឆាំងនឹងក្រុមហ៊ុនអាមេរិកGoogle ចំពោះករណីប្រើប្រាស់ទិន្នន័យអនឡាញ ដោយប្រើកម្មវិធីបញ្ញាសិប្បនិម្មិត រំលោភលើសិទ្ធិអ្នកនិពន្ធនិងអ្នកបង្កើតទិន្នន័យ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនGoogle ការអង្កេតអឺរ៉ុបជាហានិភ័យបន្ទុចបង្អាក់នវានុវត្តន៍ក្នុងទីផ្សារដ៏មហាប្រកួតប្រជែងបំផុត។
ក្រោយពីរដ្ឋាភិបាលអាមេរិកហាមឃាត់ជាច្រើនឆ្នាំ ទីបំផុតទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបើកភ្លើងខៀវ ឲ្យនាំចេញឧបករណ៍បន្ទះសឺមឺកុងឌុចទ័រ អ៊ីនវីឌា (Nvidia) ទៅកាន់ប្រទេសចិន។ ការអនុញ្ញាតថ្មីនេះ បានធ្វើឡើងក្រោយពីលោក ត្រាំ ចរចាជាមួយប្រមុខរដ្ឋចិន ស៊ី ជីនពីង។ ក្នុងការនាំចេញបន្ទះសឺមឺកុងឌុចទ័រ នេះ ក្រុមហ៊ុនអាមេរិកអ៊ីនវីឌា ត្រូវបង់ថ្លៃ ២៥% នៃប្រាក់ចំណេញ ឲ្យទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរាប់ពាន់នាក់បន្តសម្រុកភៀសខ្លួនរកទីទួលសុវត្ថិភាព ដោយសារការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃមកលើទឹកដីកម្ពុជា។ ថ្ងៃអង្គារ ទី៩ខែធ្នូនេះ ជាថ្ងៃទី៣ ដែលពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់អូរជ្រៅ និងក្រុងប៉ោយប៉ែត បន្តសម្រុកចាកចេញពីផ្ទះសម្បែង។ មកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងសស្រាក់ដៃរៀបចំជំរំបណ្តោះអាសន្ន ក្នុងស្រុកមង្គលបុរី ដើម្បីទទួលពលរដ្ឋភៀសសឹក។ ពីខេត្តបន្ទាយមានជ័យ យើងទស្សនាបទយកការណ៍រៀបចំដោយ ជួប នរក្សា៖
ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។
ពីរខែក្រោយការបោះឆ្នោតសភា សាធារណរដ្ឋឆែកបានរកឃើញនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃអង្គារទី៩ធ្នូ២០២៥ គឺលោកមហាសេដ្ឋី អង់ដ្រេ បាប៊ីស។ ការវិលត្រលប់មកកាន់អំណាចរបស់លោក បាប៊ីស អាចនឹងធ្វើឱ្យសហភាពអឺរ៉ុបជួបការលំបាកមួយកំរិតទៀត ក្នុងការសម្រេចការងាររួម ជាពិសេសក្នុងសំណុំរឿងអ៊ុយក្រែន។
គ្រឹះស្ថានសិក្សាកម្ពុជាក្នុងខេត្តចំនួន៥ ដែលជាប់ព្រំដែនថៃ ត្រូវបិទទ្វារ និងធ្វើឱ្យប៉ះពាល់ដល់សិស្សជិត ១៣ម៉ឺននាក់ គិតត្រឹមព្រឹកថ្ងៃទី៩ធ្នូនេះ។ ក្រោយហេតុការណ៍ផ្ទុះអាវុធសារជាថ្មីពីសំណាក់យោធាថៃ អង្គការអន្តរជាតិ ដែលធ្វើការលើកិច្ចគាំពារកុមារ រាប់ចាប់តាំងពីអង្គការទស្សនៈពិភពលោក និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព្រមគ្នា ស្តីពីការព្រួយបារម្ភចំពោះជនស៊ីវិល ពិសេសកុមារដែលរស់នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។ សម្រាប់អង្គការអន្តរជាតិទាំង២ ការវាយតម្លៃនៃតម្រូវការបន្ទាន់គឺជារឿងចាំបាច់ ដើម្បីជួយគាំទ្រដល់កុមាររងគ្រោះ ក្នុងហេតុការណ៍សង្គ្រាមជាថ្មីនេះ។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៧ នាក់បានស្លាប់ ក្នុងហេតុការណ៍វាយប្រហារជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ក្រៅពីមានមនុស្សស្លាប់ ក៏មានដែរ អ្នករងរបួសប្រមាណ ២០នាក់ ខណៈផ្ទះសំបែងរបស់ពលរដ្ឋ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវសាធារណៈជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F-16 របស់យោធាថៃ។
តាមការធ្វើបច្ចុប្បន្នភាពស្តីពីការផ្ទុះអាវុធនៅព្រំដែនជាមួយថៃរបស់ក្រសួងការពារជាតិកម្ពុជា វេលាម៉ោង១១៖០០ ថ្ងៃទី៩ធ្នូនេះ យោធាថៃមិនបានបន្ធូរដៃវាយសង្គ្រប់លើកម្ពុជានោះឡើយ។ ពោលគឺ យោធាថៃបានប្រើសព្វាវុធធន់ធ្ងន់បាញ់ប្រហារកម្ពុជាឥតដាច់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី។ តាមក្រសួងការពារជាតិ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ភូមិសាស្ត្រភ្នំត្រង៉ោល រួចបានបើកការបាញ់ផ្សែងពុលមកលើតំបន់នោះ។
ថៃនៅបន្តវាយប្រហារមកលើកម្ពុជា នៅតាមទីតាំងជាច្រើននៅបណ្តោយព្រំដែនកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទព័ត៌មានមួយនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានហៅទង្វើទាហានថៃថាជាទង្វើគ្មានសីលធម៌ជាមនុស្សជាតិ ដែលវាយកម្ទេចប្រាសាទបុរាណខ្មែរ និងវាយប្រហារសម្តៅលើជនស៊ីវិល។ តាមលោកស្រី ម៉ាលី សុជាតា ភាគីកម្ពុជាក៏បានកោះហៅអង្គទូតចំនួន ៣០ ដើម្បីផ្តល់បច្ចុប្បន្នភាពអំពីស្ថានភាពចុងក្រោយនៃការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងថៃ។
រយៈពេលពេញ១ឆ្នាំមកនេះ អ្នកសារព័ត៌មានលើពិភពលោក បាត់បង់ជីវិត ចំនួន ៦៧ នាក់។ ក្នុងនោះ ជិតពាក់កណ្តាល បានស្លាប់ក្នុងសង្គ្រាមហ្កាហ្សា ក្រោមគ្រាប់ប្លោង របស់កងទ័ពអ៊ីស្រាអែល។ នេះបើតាម អង្គការអ្នកកាសែតគ្មានព្រំដែន ដែលចេញផ្សាយរបាយការណ៍ថ្មី នៅថ្ងៃអង្គារ ទី៩ធ្នូ ដោយសង្កត់ធ្ងន់ថា ចំនួនអ្នកកាសែតស្លាប់ កើនឡើងច្រើនខ្លាំង ព្រោះតែការរីករាលដាលជម្លោះប្រដាប់អាវុធ និងឧក្រិដ្ឋកម្ម។
បន្ទាប់ពីផ្ទុះការវាយប្រហារទ្រង់ទ្រាយធំជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ បណ្តាប្រទេសមួយចំនួនជុំវិញបានចេញថ្លែងការណ៍ជាបន្តបន្ទាប់ ដោយជំរុញភាគីទាំង២ បន្ថយភាពតានតឹង។ ក្នុងន័យនេះ បណ្តាសហគមន៍អន្តរជាតិ បានអះអាងពីការបន្តតាមដានយ៉ាងជាប់លាប់នូវស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ និងជំរុញឲ្យភាគីទាំង២ ងាកទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។
នៅនេប៉ាល់ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ប្តឹង ក្រុមអតីតរដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់ សរុប ៥៥ នាក់ អំពីបទល្មើសគៃបន្លំហិរញ្ញវត្ថុ។ ពាក្យបណ្តឹងទៅកាន់តុលាការ បានចោទប្រកាន់ អតីតអ្នកមុខអ្នកការនៃរដ្ឋាភិបាលចាស់ ទាំង៥៥នាក់នោះ ថាបានលួចដំឡើងលុយលើសនិងខុសខ្ទង់ចំណាយ ចំនួន ៧៥ លានដុល្លារ ក្នុងគម្រោងសាងសង់អាកាសយានដ្ឋានដែលទទួលជំនួយពីចិន។
ប្រទេសសមាជិកសហភាពអឺរ៉ុប បានផ្តល់ភ្លើងខៀវ កាលពីថ្ងៃចន្ទទី ៨ធ្នូ ឈានទៅអនុម័តគម្រោងច្បាប់ថ្មីចំនួន៣ នៅក្នុងវិស័យគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់។ យោងតាមគម្រោងច្បាប់ថ្មីទាំងនេះ គឺសហភាពអឺរ៉ុប ចង់ពង្រឹងចាត់វិធានការតឹងតែងបំផុត ដើម្បីទប់អន្តោប្រវេសន៍ខុសច្បាប់ ឧទាហរណ៍ដូចជាតាមរយៈការ បង្កើតមណ្ឌលឃុំខ្លួនបណ្តោះអាសន្ននៅក្រៅទឹកដីអឺរ៉ុប និងការចាប់បញ្ជូនទៅកាន់ប្រទេសផ្សេងក្រៅអឺរ៉ុបជាដើម។
ជប៉ុន និងចិន កំពុងតែសង្គ្រឺតធ្មេញដាក់គ្នា។ រដ្ឋាភិបាលជប៉ុន បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ ទៅសួរដេញដោល និងបង្ហាញក្តីខឹងសម្បារជាខ្លាំង ក្រោយពីយន្តហោះចម្បាំងរបស់ចិន បានបើកសញ្ញាប្រុងបាញ់តម្រង់យន្តហោះចម្បាំងជប៉ុន នៅក្បែរកោះអូគីណាវ៉ា។
ថ្ងៃទី៨ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃការដួលរលំទៅនៃរបបផ្តាច់ការស៊ីរី បាស្ហា អាល់អាសាដ ដែលបានធ្វើសង្រ្គាមស៊ីវីល សម្លាប់ប្រជាជនខ្លួនឯងអស់ជាង១០ឆ្នាំ។ ១ឆ្នាំមកនេះ ស៊ីរីបានស្ងប់សង្គ្រាមបន្តិចពិតមែន តែក៏ស្ថិតនៅក្នុងស្ថានភាពមួយផុតស្រួយនៅឡើយ ទាំងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ នៅក្នុងឱកាសខួប១ឆ្នាំនេះ លោក អាម៉េដ អាល់ឆារ៉ា មេដឹកនាំថ្មីរបស់ស៊ីរី បានអំពាវនាវសុំឲ្យមានការបង្រួបបង្រួមជាតិ ដើម្បីកសាងប្រទេសស៊ីរីឡើងវិញ។
នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ចេញរូបថត និងឃ្លីបវីដេអូខ្លីៗ ដែលបង្ហាញពីវត្តមានរបស់ លោក អនុទិន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃនៅលើទឹកដីកម្ពុជា ដោយមានការអមដំណើរដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ តាមរយៈការបញ្ចេញរូបភាពនាយករដ្ឋមន្ត្រីថៃ និងភរិយាដូច្នេះ លោក ហ៊ុន សែន ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃរូបនេះ គឺដើម្បីសន្លឹកឆ្នោត និងភ្លេចមិត្តភាព។
កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងបន្តបាញ់នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។ នេះជាការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព នៅទីក្រុងគួឡាឡាំពួ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ការផ្ទុះអាវុធដាក់គ្នាម្តងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាការបង្ហាញពីបរាជ័យក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងប្រទេសទាំង២ ជាពិសេសសកម្មភាពរបស់ភាគីថៃចំពោះការមិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា។ តើការវាយប្រហារជាថ្មីមកលើកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញពីការជាន់ឈ្លីលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព? តើកម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការផ្ទុះអាវុធជាថ្មី ការរំលោភកិច្ចព្រមព្រៀងគួឡាឡាំពួ ពីសំណាក់ប្រទេសថៃ?
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លី នៅក្នុងសំណេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយស្នើឲ្យកីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បន្តចូលរួមការប្រកួតជាធម្មតា។ ការបញ្ជាក់របស់ប្រធានព្រឹទ្ធសភាដូច្នេះ ធ្វើឡើងក្រោយមានការផ្ទុះអាវុធជាថ្មីនៅតាមតំបន់ព្រំដែនមួយចំនួន ចាប់តាំងពីថ្ងៃអាទិត្យទី៧ធ្នូម្សិលមិញ។ នៅឯប្រទេសថៃឯណោះវិញ កីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមកីឡាស៊ីហ្គេមនៅទីនោះ កំពុងស្ថិតក្នុងស្ថានភាពប្រក្រតីនៅឡើយមកទល់ម៉ោងនេះ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី៨ធ្នូពីទីក្រុងបាងកកមកថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាកម្លាំងចិត្តមួយដល់អត្តពលិក និងថាប្រតិភូកីឡាកម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការសម្រេចចិត្តភា្លមៗ ប្រសិនមានហេតុការណ៍មិនប្រក្រតីកើតឡើងចំពោះអត្តពលិករបស់ខ្លួន។ សូមរម្លឹកថា ដោយហេតុផលសុវត្ថិភាព ប្រទេសកម្ពុជាបានសម្រេចកាលពីពេលថ្មីៗនេះ កាត់បន្ថយការចូលរួមប្រកួតកីឡាចំនួន ៨ប្រភេទ ក្នុងចំណោមប្រភេទកីឡាចំនួន ២១ ដែលបានគ្រោងទុក និងកាត់បន្ថយចំនួនប្រតិភូពី ៣៣២នាក់ មកនៅត្រឹម ១៥០នាក់។ កីឡាទាំង ៨ប្រភេទ ដែលត្រូវបានកាត់បន្ថយនោះ រួមមាន កីឡាបាល់ទាត់ យូដូ ការ៉ាតេដូ បញ្ចសីឡា ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ ដោយឡែក ប្រភេទកីឡាសក្តានុពលចំនួន ១៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣នេះវិញ រួមមាន កីឡាហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង ទាត់បាល់លើតុ និងបាល់ទះ៕
ការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានកម្រើកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី៧ធ្នូម្សិលមិញ និងបន្តដល់ព្រឹកថ្ងៃទី៨ធ្នូនេះ។ ភាគីជម្លោះទាំង ២ បានចេញមកប្រកាសភាពស្អាតស្អំរបស់ខ្លួន និងបានចង្អុលមុខដាក់គ្នាពីការមិនគោរពបទឈប់បាញ់ ឬកិច្ចព្រមព្រៀងព្រៀងសន្តិភាពកម្ពុជា-ថៃ។ តែយ៉ាងណា កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសចូលរួមបញ្ជាទ័ពជាមួយនាយករដ្ឋមន្ត្រី ដើម្បីទប់ទល់ជាមួយថៃ។
បន្ទាប់ពីមានហេតុការណ៍ផ្ទុះអាវុធសាជាថ្មីតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ សាលារៀនជាប់ព្រំដែនថៃសរុបចំនួន ៣៧៧សាលា ត្រូវបានបិទទ្វារ គិតត្រឹមវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ សាលារៀនទាំងនោះគឺស្ថិតនៅក្នុងខេត្តចំនួន៤ គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់។ នេះបើតាមក្រសួងអប់រំ និងដោយបន្ថែមថា ការផ្ទុះអាវុធជាថ្មីនេះបានប៉ះពាល់ដល់សិស្សសរុបជាង ៧ម៉ឺន៨ពាន់នាក់ និងគ្រូជាង ៣ពាន់នាក់។ ក្រៅតែពីបិទសាលារៀន អាជ្ញាធរនៅក្នុងខេត្តជាប់ព្រំដែនថៃក៏បានប្រកាសពីការជម្លៀសពលរដ្ឋទៅកាន់ទីមានសុវត្ថិភាពផងដែរ។
ទីភ្នាក់ងារត្រួតពិនិត្យពិសេសដើម្បីស្ថាបនាអាហ្វហ្កានីស្ថានឡើងវិញ (¨Special Inspector General for Afghanistan Reconstruction SIGAR) បានចេញផ្សាយ នៅសប្តាហ៍នេះ របាយការណ៍សរុបចុងក្រោយ គួរឱ្យកត់ស្លុត ជុំវិញប្រតិបត្តិការអាមេរិកអាហ្វហ្កានីស្ថាន ពីឆ្នាំ២០០២-២០២១។ បើតាមសេចក្តីសន្និដ្ឋានបញ្ចប់ ប្រតិបត្តិការអាមេរិកនៅ អាហ្វហ្កានីស្ថាន ជាបរាជ័យជាស្វ័យប្រវត្តិ និងជាការចំណាយលុយខ្ជះខ្ជាយ ដ៏ច្រើនលើសលុប អត់ប្រយោជន៍ អស់រាប់សិបពាន់លាន ដោយគ្មានសម្រេចកម្មវត្ថុនាំអាហ្វហ្កានីស្ថានឱ្យមានស្ថិរភាពនិងប្រជាធិបតេយ្យសោះ។
លោកប្រធានាធិបតីបារាំង អេម៉ានុលអែល ម៉ាក្រុងបានប្រកាសនៅថ្ងៃអាទិត្យ ទី៧ ធ្នូ គំរាមដំឡើងពន្ធលើទំនិញចិន នាំចូលទឹកដីអឺរ៉ុប នៅប៉ុន្មានខែខាងមុខ ប្រសិនបានរដ្ឋាភិបាលក្រុងប៉េកាំង មិនព្រមកែលម្អវិសមភាពជញ្ជីងពាណិជ្ជកម្ម រវាងចិននិងអឺរ៉ុប។ លោកម៉ាក្រុងក៏បានអំពាវនាវឲ្យក្រុមហ៊ុនចិន មកបណ្តាក់ទុន បង្កើតរោងចក្រនៅលើទឹកដីអឺរ៉ុប តែមិនត្រូវកេងចំណេញយកផលប្រយោជន៍តែម្នាក់ឯង។
យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តរាត្រីដ៏ល្បីមួយកន្លែង នៅរដ្ឋហ្គូអា ដែលស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌា។ បើផ្អែកតាមអាជ្ញាធរមូលដ្ឋាន ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅយប់ថ្ងៃសៅរ៍ ឆ្លងចូលថ្ងៃអាទិត្យ ទី៧ ធ្នូ ដោយសារផ្ទុះធុងហ្គាស។ អភិបាលរដ្ឋហ្គូអាបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅ និងស្វែងរកអ្នកទទួលខុសត្រូវដែលបង្កឲ្យមានអគ្គិភ័យនេះ ទៅផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដែលមានសញ្ជាតិថៃ លោក វីទីត មុនតាប៊ន បានលាលែងពីមុខតំណែងក្រោយបំពេញការងារបានជាង៥ឆ្នាំ។ លោក វីទីតបានបញ្ជាក់ក្នុងលិខិតមួយកាលពីថ្ងៃទី២៤ វិច្ឆិកាថា ការលាឈប់របស់លោកគឺបណ្តាលមកពីបញ្ហាសុខភាព។ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា លោក វីទីត មុនតាប៊ន ទំនងជាមានភាពលំបាកក្នុងការបំពេញការងារ ក្រោយកម្ពុជា-ថៃ បានធ្លាក់ក្នុងជម្លោះនៅតាមព្រំដែនប្រទេសទាំងពីរ ទើបលោកសម្រេចចិត្តលាឈប់ពីតួនាទីជាអ្នករាយការណ៍។ អ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ក្នុងអាណតិ្តរបស់លោក វិទីត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពុំមានអ្វីប្រែប្រួលជាដុំកំភួនឡើយ តែលោកមានភាពសកម្មនឹងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ។ យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា ការលាលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អាចជាជម្រើស ត្រឹមត្រូវរបស់លោក វីទីត ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីភាគីកម្ពុជា និងថៃ។ តើក្នុង នាមជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកវីទីត បានជួយអ្វីខ្លះដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?
អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមួយចំនួន បានប្រកាសពីការចូលរួមជីវភាពនយោបាយឡើងវិញ ជាមួយនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន។ គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានឈ្មោះដើមជាបក្សកម្ពុជានិយម ត្រូវបានបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រនៃបក្សសង្រ្គោះជាតិ និងជាមនុស្សសិ្នទ្ធស្នាលនឹងលោក កឹម សុខា។
កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យារពេលលើកទី៣ ក្នុងផែនការបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ សំណើសុំពន្យារពេលដែលទើបអនុម័តយល់ព្រមនេះ កម្ពុជាត្រូវបញ្ចប់ការបោស និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ភាគីម៉ាឡេស៊ីជាថ្មីម្តងទៀតថា ជំហររបស់កម្ពុជាគឺចង់ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ឈរលើសេចក្តីថ្លែងការណ៍រួមដែលកម្ពុជា-ថៃមានស្រាប់។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃអាទិត្យទី៧ខែធ្នូនេះ។
នេះជាលើកទីមួយ ដែលមានការសិក្សាអំពីផលប៉ះពាល់នៃសកម្មភាពរុករករ៉ែក្រោមសមុទ្ទទៅលើជីវៈចម្រុះ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រផ្នែកសិក្សាធម្មជាតិ និងសមុទ្ទ ជាតិអង់គ្លេសនិងស៊ុយអែត ចំនួនសត្វរស់នៅបាតសមុទ្ទបានធ្លាក់ចុះអស់៣៧% នៅតាមតំបន់មានការរុករករ៉ែ។
ក្រុមវេជ្ជបណ្ឌិតជំនាញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះឆ្នោតសម្រេចនៅថ្ងៃសុក្រ ទី៥ ធ្នូ បញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ សម្រាប់ទារកទើបនឹងកើត នៅទូទាំងសហរដ្ឋអាមេរិក។ សេចក្តីណែនាំថ្មីនេះរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាគមក្រុមគ្រូពេទ្យអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីការបញ្ចប់ការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ ព្រមទាំងយល់ថានេះជារឿងមិនសមហេតុសមផល និងប្រថុយប្រថានពេក។ ជំងឺរលាកថ្លើមអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬ បង្កជាជំងឺមហារីកថ្លើមបាន ព្រមទាំងអាចឆ្លងពីម្តាយទៅទារក អំឡុងពេលសម្រាលកូន និងតាមរយៈមនុស្សនៅជុំវិញខ្លួន។
ក្នុងក្របខ័ណ្ឌនៃការពង្រឹងនិងបង្កើនកម្លាំងយោធា សភាអាល្លឺម៉ង់បានអនុម័តនៅល្ងាចថ្ងៃសុក្រទី៥ធ្នូ ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែយុវជនអាល្លឺម៉ង់មិនទុកចិត្ត និងបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទូទាំងប្រទេស ប្រឆាំងនឹងគម្រោងច្បាប់នេះ ព្រោះយល់ថាអាល្លឺម៉ង់កំពុងចង់កេណ្ឌពលរដ្ឋពេញអាយុឱ្យចូលធ្វើទាហាន។
គណៈកម្មាការរៀបចំការបោះឆ្នោតរបស់របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៦ ធ្នូ មិនអនុញ្ញាតិឲ្យភូមិដាច់ស្រយាលចំនួនប្រមាណ ១៦០០ ចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅចុងខែធ្នូ។ រីឯ ក្រុមប្រដាប់អាវុធ និងក្រុមជនជាតិភាគតិចភូមា ព្រមាទាំងអង្គការការពារសិទ្ធិមនុស្សបានចាត់ទុកការបោះឆ្នោតខាងមុខ ជាការក្លែងបន្លំ និងជាមធ្យោបាយរបស់មេដឹកនាំយោធាភូមា ដើម្បីធ្វើឲ្យរដ្ឋាភិបាលសឹករបស់ខ្លួនស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមប្រដាប់អាវុធភូមាក៏ធ្លាប់បានសន្យារារាំងមិនឲ្យមានការរៀបចំការបោះឆ្នោត នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ពោលគឺដែនដីជាងពាក់កណ្តាលប្រទេស។