Luthra brothers detained in Phuket, India seeks return
newsare.net
Traced To Hotel Based On Travel, Passport DetailsLuthra brothers detained in Phuket, India seeks return
Traced To Hotel Based On Travel, Passport Details Read more
Traced To Hotel Based On Travel, Passport Details Read more
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វេជ្ជារ៉ាឡុងកន បានយល់ព្រមចំពោះការស្នើសុំរំលាយសភាថៃរបស់លោកនាយករដ្ឋមន្រ្តី អានុធីន ឆានវីរៈគូន។ ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រថៃ ក៏បានរៀបរាប់ពីការព្យាយាមដោះស្រាយបញ្ហាប្រឈមខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃរបស់រដ្ឋាភិបាលថៃ រួមទាំងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។
រឿងអាស្រូវពុករលួយនៅកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងនិកាយសាសនាមូន កំពុងតែរីកកាន់តែធំ។ កាលពីដើមខែធ្នូនេះ លោកស្រី គីម កិនហេ ភរិយារបស់លោកអតីតប្រធានាធិបតី យូន ស៊ុកយោល ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ និងទាមទារទោសជាប់ពន្ធនាគារចំនួន១៥ឆ្នាំ ខណៈស្ត្រីមេនិកាយមូន ក៏កំពុងប្រឈមមុខនឹងតុលាការដែរ។ ហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ធ្នូ ម្សិលមិញ រដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ខំចិត្តលាចុះពីតំណែង បន្ទាប់ពីមានការសង្ស័យថាបានទទួលប្រាក់សំណូកពីនិកាយសាសនាមូន។
នៅថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោង ១០យប់ នាយករដ្ឋមន្រ្តីថៃ លោកអានុធិន ឆានវីរៈគូនបានបង្ហោះសារមួយឃ្លាយ៉ាងខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកកំពុងប្រគល់អំណាចទៅឲ្យប្រជាជន។ នាយករដ្ឋមន្រ្តីថៃទំនងចង់សំដៅដល់ផែនការរំលាយសភារបស់លោក ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតកាន់តែលឿន មុនកាលកំណត់។ វិបត្តិនយោបាយថៃកើតឡើងនៅខណៈពេលដែលជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជាកំពុងធ្លាក់ធ្ងន់ធ្ងរទៅៗ។
អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ បានធ្វើដំណើរយ៉ាងលំបាកលំបិន ដោយប្រថុយនឹងគ្រោះថ្នាក់ជាច្រើន ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥។ តែលោកស្រីបានអញ្ជើញទៅដល់ប្រទេសន័រវែស យឺតយ៉ាវ មិនទាន់កម្មវិធីផ្លូវការទេ។ ពីទីក្រុងអូស្លូ អ្នកនយោបាយរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីអាចចាកចេញពីស្រុកកំណើតបាន ដោយសារតែមានជំនួយអន្តរាគមន៍ពីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ។
«ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឲ្យគ្រួសារអ្នកបូជា...» នេះជាប្រយោគដែលលោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់និយាយមុនចេញ ទៅតតាំងសង្រ្គាមជាមួយភាគីថៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ ជាអកុសល នៅអំឡុងការប៉ះទង្គិចជាថ្មីគ្រានេះ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា។ ភរិយាយុទ្ធជនពលីរូបនេះ បានថ្លែងដោយក្តីសោកសង្រេងជាពន់ពេកថា សា្វមីរបស់ខ្លួនបានបូជាសាច់ស្រស់ ឈាមស្រស់ ដូចអ្វីដែលលោកធ្លាប់បាននិយាយ។
ក្រោយស្ថានការណ៍ក្តៅនៅតាមព្រំដែនវិលត្រឡប់មកសារជាថ្មី ជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីភូមិឋាន ទៅរស់នៅជំរំដែលអាជ្ញាធររៀបចំជូន។ ក្នុងកាលៈទេសៈនេះ ការរួបរួមកម្លាំងសាមគ្គីពលរដ្ឋខ្មែរបានស្តែងឱ្យឃើញ តាមរយៈការប្រកាសស្វែងរកជំនួយ ដើម្បីជួយទំនុកបម្រុងដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ អ្នកតាមដានសង្គមមួយចំនួនសាទរចំពោះការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបការលំបាក។ តែអ្នកតាមដានសង្គមទាំងនោះក៏ព្រួយបារម្ភថា ប្រសិនបើជំនួយនោះមិនត្រូវបានជួយឱ្យចំគោលដៅទេ វានឹងបង្កើតឱ្យមានបញ្ហាជាច្រើនជាក់ជាមិនខាន។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញរាល់ការផ្តល់ជំនួយនានា ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈកម្មាការច្បាស់លាស់មួយ ដោយមិនគួរធ្វើជាក្រុមៗ ហើយដាច់ដោយឡែកពីគ្នាឡើយ៕
ថ្ងៃព្រហស្បតិ៍ ទី១១ធ្នូ រដ្ឋាភិបាលជប៉ុន បានប្រកាសអំពីការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចម្បាំងទំនើបៗ។ សមយុទ្ធនេះ រៀបចំធ្វើ ក្រោយពីផ្ទុះភាពតានតឹងរវាង តូក្យូ និង ប៉េកាំង។ សមយុទ្ធរវាងអាមេរិកនិងជប៉ុន ពេលនេះ ក៏ទំនងជាចម្លើយតបទៅនឹងសមយុទ្ធយន្តហោះចម្បាំងរួមគ្នារវាងរុស្ស៊ីនិងចិន នៅសមុទ្រអន្តរជាតិ ដែលឋិតនៅកៀកក្បែរដែនអធិបតេយ្យភាពរបស់ជប៉ុននិងកូរ៉េខាងត្បូង។
កាលពីយប់ថ្ងៃពុធ ទី១០ធ្នូ កងទ័ពភូមាបានបើកការវាយប្រហារពីលើអាកាស ដោយបានទម្លាក់គ្រាប់ ពីលើមន្ទីរពេទ្យមួយកន្លែង នៅរដ្ឋរ៉ាឃីន បណ្តាលឲ្យស្លាប់មនុស្សប្រមាណជាង៣០នាក់។ នេះបើផ្អែកតាមការអះអាង របស់បុគ្គលិកអង្គការមនុស្សធម៌។ សូមបញ្ជាក់ថា កងទ័ពអារ៉ាខាន់ប្រចាំនៅរដ្ឋរ៉ាឃីននេះ គឺជាកម្លាំងប្រដាប់អាវុធដ៏ធំមួយ ដែលបន្តប្រយុទ្ធតទល់នឹងកងទ័ពនៃរបបសិកភូមា ខណៈរបបសិកបានអះអាងថា នឹងរៀបចំការបោះឆ្នោតទូទាំងប្រទេសនៅចុងខែធ្នូនេះ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូ (UNESCO)បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឲ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ រាល់គ្រប់ទម្រង់ នៅគ្រាដែលប្រាសាទរបស់កម្ពុជាមួយចំនួនបានបន្តរងការបំផ្លាញដោយគ្រាប់បែករបស់ថៃ ដែលបានវាយប្រហារមកលើកម្ពុជាសារជាថ្មីនៅថ្ងៃទី៧ ខែធ្នូ។ សង្គ្រាមលើកទី២ ដែលថៃបើកការវាយប្រហារមុនមកលើកម្ពុជានេះ ថៃបានទម្លាក់គ្រាប់បែកកម្ទេច ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងកម្ទេចអគារអភិរក្ស រួមទាំងរចនាសម្ព័ន្ធនៅលើប្រាសាទព្រះវិហារ។
ចៅហ្វាយសេតវិមានអាមេរិក លោក ដូណាល់ ត្រាំ នឹងហៅទូរស័ព្ទមកមេដឹកនាំកម្ពុជា-ថៃ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូនេះ ម៉ោងនៅប្រទេសកម្ពុជា ដើម្បីជជែកជុំវិញបញ្ហាការផ្ទុះអាវុធឡើងវិញនៅតាមតំបន់ព្រំដែន។ ជាមួយនឹងជំហរសុទិដ្ឋិនិយមលោក ត្រាំ បញ្ជាក់ថា លោកនឹងអាចបញ្ឈប់ការប្រយុទ្ធគ្នាសាជាថ្មីនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។
នៅថ្ងៃសុក្រទី២៨វិច្ឆិកា២០២៥ ជាលើកទីមួយ អង្គការសុខភាពពិភពលោក បានចេញផ្សាយសេចក្តីណែនាំពិភពលោក ទាក់ទងនឹងជំងឺអារ (គ្មានកូន) ដែលកើតមានលើប្រជាពលរដ្ឋរាប់លាននាក់ នៅលើភពផែនដី។ ហេតុអ្វីអង្គការសុខភាពចេញសេចក្តីណែនាំនៅពេលនេះ? តើសេចក្តីណែនាំមានខ្លឹមសារនិងកម្មវត្ថុយ៉ាងណា?
រស់ដោយលាក់ខ្លួនក្នុងប្រទេសឯង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ប្រមុខបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា មិនអាចមកទទួលរង្វាន់ណូបែលសន្តិភាព ដោយផ្ទាល់ដៃ នៅទីក្រុងអូស្លូប្រទេសន័រវែស នាថ្ងៃពុធទី ១០ធ្នូ២០២៥នេះបានទេ។ គណៈកម្មការណូបែល បានប្រគល់ពានទៅឱ្យកូនស្រីដែលមកទទួលជំនួស និងបានអំពាវនាវឱ្យប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ លាលែងចេញពីតំណែង។
គិតត្រឹមថ្ងៃទី១០ធ្នូនេះ យោងតាមក្រសួងការពារជាតិ ចំនួនជនស៊ីវិលកម្ពុជាដែលស្លាប់ដោយការវាយប្រហាររបស់ថៃកើនឡើងដល់ ៩នាក់ (ទារក ១នាក់) និងរងរបួស ៤៦នាក់។ ដោយឡែក ពលរដ្ឋស៊ីវិលកម្ពុជាវិញសរុប ១២៧ ១៣៣នាក់ បានរត់ភៀសសឹកចេញពីតំបន់គ្រោះថ្នាក់ ក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ បើតាមក្រសួងការពារជាតិដដែល គិតត្រឹមវេលាម៉ោង ១២៖០០ ថ្ងៃទី១០ធ្នូនេះ ជនភៀសសឹក ដែលជម្លៀសចេញច្រើនជាងគេ គឺនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ចេញការយល់ឃើញជាថ្មី ថា រុស្ស៊ី ជាប្រទេសធំ និងខ្លាំងក្លា។ ជាទូទៅ អ្នកខ្លាំង ច្រើនតែមានប្រៀបក្នុងការចរចា។ នេះបើតាមខ្លឹមសារប្រសាសន៍របស់ចៅហ្វាយសេតវិមាន ដែលបានផ្តល់បទសម្ភាសឲ្យកាសែតអនឡាញ Politico។
របបសឹកភូមាបានប្រកាសនៅថ្ងៃពុធទី ១០ធ្នូ តាមចាប់ខ្លួនសកម្មជន១០នាក់ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោត។ បើតាមច្បាប់ភូមា អ្នកប្រឆាំងនឹងការរៀបចំបោះឆ្នោតអាចជាប់ទោសរហូតដល់១០ឆ្នាំ។
ខណៈកងទ័ពជួរមុខកម្ពុជាកំពុងប្រយុទ្ធតតាំងជាមួយយោធាថៃ អ្នកនៅសមរភូមិក្រោយដែលមកពីគ្រប់មជ្ឈដ្ឋាន នាំគ្នាទៅកន្លែងបរិច្ចាគជំនួយភ្លូកទឹកភ្លូកដី សម្រាប់ជនភៀសសឹក និងកងទ័ព។ ជាក់ស្តែងនៅថ្ងៃទី១០ធ្នូនេះ នៅរាជធានីភ្នំពេញ តំបន់បឹងកក់ មនុស្សជាច្រើននាំគ្នាសម្រុកយកជំនួយជាលុយកាក់ ម្ហូបអាហារក្រៀម និងសម្ភារៈប្រើប្រាស់ច្រើនប្រភេទ។ អ្នករៀបចំកម្មវិធីទទួលជំនួយនេះ បានអះអាងថា ជំនួយដែលមកឥតដាច់ពីពលរដ្ឋនេះ នឹងបានទៅដល់ដៃកងទ័ពជួរមុខ និងជនភៀសសឹក។ ពីតំបន់បឹងកក់ រាជធានីភ្នំពេញ សូមលោកអ្នកនាងទស្សនាបទយកការណ៍របស់ សើ ដាវី៖
អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ក្រុមការងារជំនាញពុំទាន់អាចវាយតម្លៃពីផលខូចខាត នៃតំបន់ប្រាសាទព្រះវិហារទាំងមូលបាននៅឡើយទេ ដោយត្រឹមបញ្ជាក់ថា តំបន់ប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ថា ដោយសារតែស្ថានការណ៍កំពុងក្តៅខ្លាំង អាជ្ញាធរមិនទាន់ហ៊ានឡើងទៅវាយតម្លៃជារួមបាននៅឡើយទេ ដោយរងចាំស្ថានការស្ងប់ស្ងាត់សិន។ តាមលោក គង់ ពុទ្ធិការ ក្នុងពេលនេះ នៅតំបន់ប្រាសាទព្រះវិហារ មាននគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលព្រំដែន នៅបន្តយាមកាម ខណៈហេតុការណ៍កន្លងមក ពុំបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ធនាគារជាតិកម្ពុជា បានប្រកាសចេញនូវវិធានការជួយសម្រាលបន្ទុកដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិកម្ពុជាថា នេះជាវិធានការដើម្បីបង្ហាញពីសាមគ្គីភាព មនុស្សធម៌ និងឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងពលរដ្ឋរងគ្រោះ ព្រោះតែសង្គ្រាមឈ្លានពានរបស់ថៃ។
នៅថ្ងៃទី១០ ខែធ្នូនេះ ធនាគារជាតិនៃកម្ពុជា បានចេញវិធានការជួយសម្រាលបន្ទុកដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ វិធានការនេះត្រូវបានដាក់ចេញ បន្ទាប់ពីយោធាថៃបើកការវាយប្រហារមកលើកម្ពុជា នៅថ្ងៃទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ជាសង្គ្រាមទ្រង់ទ្រាយធំ និងប៉ះពាល់ធ្ងន់ធ្ងរទៅដល់ជនស៊ីវិល។ ជនស៊ីវិលដែលបាន និងកំពុងរត់ភៀសសឹក កើនឡើងដល់ជិត ១៣ម៉ឺននាក់ គិតត្រឹមថ្ងៃទី១០ខែធ្នូ។ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជាគួរបន្តគាំពារជនភៀសសឹកក្នុងរយៈពេលវែង ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែស្រុះគ្នាផ្តល់ជំនួយមនុស្សធម៌។
ថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។ កម្ពុជាបានចោទថៃថាជាការបង្កហេតុដោយបំពានទៅលើកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ និងច្បាប់អន្តរជាតិ។ ជុំវិញការផ្ទុះការវាយប្រយុទ្ធគ្នាជាថ្មីរវាងកងទ័ពថៃ-កម្ពុជា អ្នកឃ្លាំមើលសង្គមកម្ពុជាភាគច្រើនយល់ឃើញថា វាគួរដល់ពេល ដែលកម្ពុជាត្រូវពន្លឿនការប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីបញ្ឈប់ភាពគឃ្លើនរបស់ភាគីថៃ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រ៉ាហ៊ីម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានហៅទូរស័ព្ទមកនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ក្រោយហេតុការណ៍ផ្ទុះអាវុធទ្រង់ទ្រាយធំជាថ្មី នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ទោះបីជាមិនទាន់មានលទ្ធផលក្តី តែម៉ាឡេស៊ីបានអះអាងពីការគាំទ្រកិច្ចសន្ទនាដោយសុវត្ថិភាព ការដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់អាស៊ាន។
រដ្ឋាភិបាលក្រុងសេអ៊ូល និងតូក្យូ បានប្រកាសព្រមៗគ្នា ដាក់ពង្រាយយន្តហោះចម្បាំង រៀងៗខ្លួន និងជាបន្ទាន់ បន្ទាប់ពី រុស្ស៊ីនិងចិន ធ្វើសមយុទ្ធរួមគ្នា ដោយប្រើយន្តហោះចម្បាំង ហោះនៅលើដែនអាកាសនៃសមុទ្រអន្តរជាតិ។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក្រុងតូក្យូ បានកោះហៅ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន ទៅសួរដេញដោល បន្ទាប់ពីហេតុការណ៍ប្រឈមមុខដាក់គ្នារវាងយន្តហោះចម្បាំងចិននិងជប៉ុន។
សហរដ្ឋអាមេរិក និងចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះអាវុធជាថ្មីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ មហាអំណាចពិភពលោកទាំង២ ជំរុញឲ្យភាគីជម្លោះទាំងពីរ កម្ពុជា និងថៃ បញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ និងរក្សាភាពអត់ធ្មត់ ហើយក៏ត្រូវធានាសុវត្ថិភាពជូនជនស៊ីវិលនៅតំបន់ព្រំដែន។ ដោយឡែកចៅហ្វាយសេតវិមានអាមេរិក ក៏គ្រោងហៅទូរស័ព្ទមកមេដឹកនាំកម្ពុជា-ថៃផងដែរ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនជាផ្លូវការពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយសាច់ញាតិរបស់កីឡាករ កីឡាការិនីសម្តែងនូវការព្រួយបារម្ភពីសុវត្ថិភាព។ ជាការព្រួយបារម្ភ ខណៈកម្ពុជា និងថៃកំពុងប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ពីទីក្រុងបាងកកប្រទេសថៃ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកីឡាកម្ពុជាបានបញ្ជាក់ថា ក្រៅពីហេតុផលសុវត្ថិភាព អត្តពលិកកម្ពុជាមិនបានរងនូវការគម្រាមកំហែងអ្វីផ្សេងទៀតទេ ខណៈកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡា តាមរយៈការចូលរួមកិច្ចប្រជុំនានា និងពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣៕
សហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃអង្គារទី៩ធ្នូ ២០២៥ បើកអង្កេតប្រឆាំងនឹងក្រុមហ៊ុនអាមេរិកGoogle ចំពោះករណីប្រើប្រាស់ទិន្នន័យអនឡាញ ដោយប្រើកម្មវិធីបញ្ញាសិប្បនិម្មិត រំលោភលើសិទ្ធិអ្នកនិពន្ធនិងអ្នកបង្កើតទិន្នន័យ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនGoogle ការអង្កេតអឺរ៉ុបជាហានិភ័យបន្ទុចបង្អាក់នវានុវត្តន៍ក្នុងទីផ្សារដ៏មហាប្រកួតប្រជែងបំផុត។
ក្រោយពីរដ្ឋាភិបាលអាមេរិកហាមឃាត់ជាច្រើនឆ្នាំ ទីបំផុតទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបើកភ្លើងខៀវ ឲ្យនាំចេញឧបករណ៍បន្ទះសឺមឺកុងឌុចទ័រ អ៊ីនវីឌា (Nvidia) ទៅកាន់ប្រទេសចិន។ ការអនុញ្ញាតថ្មីនេះ បានធ្វើឡើងក្រោយពីលោក ត្រាំ ចរចាជាមួយប្រមុខរដ្ឋចិន ស៊ី ជីនពីង។ ក្នុងការនាំចេញបន្ទះសឺមឺកុងឌុចទ័រ នេះ ក្រុមហ៊ុនអាមេរិកអ៊ីនវីឌា ត្រូវបង់ថ្លៃ ២៥% នៃប្រាក់ចំណេញ ឲ្យទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរាប់ពាន់នាក់បន្តសម្រុកភៀសខ្លួនរកទីទួលសុវត្ថិភាព ដោយសារការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃមកលើទឹកដីកម្ពុជា។ ថ្ងៃអង្គារ ទី៩ខែធ្នូនេះ ជាថ្ងៃទី៣ ដែលពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់អូរជ្រៅ និងក្រុងប៉ោយប៉ែត បន្តសម្រុកចាកចេញពីផ្ទះសម្បែង។ មកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងសស្រាក់ដៃរៀបចំជំរំបណ្តោះអាសន្ន ក្នុងស្រុកមង្គលបុរី ដើម្បីទទួលពលរដ្ឋភៀសសឹក។ ពីខេត្តបន្ទាយមានជ័យ យើងទស្សនាបទយកការណ៍រៀបចំដោយ ជួប នរក្សា៖
ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។
ពីរខែក្រោយការបោះឆ្នោតសភា សាធារណរដ្ឋឆែកបានរកឃើញនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃអង្គារទី៩ធ្នូ២០២៥ គឺលោកមហាសេដ្ឋី អង់ដ្រេ បាប៊ីស។ ការវិលត្រលប់មកកាន់អំណាចរបស់លោក បាប៊ីស អាចនឹងធ្វើឱ្យសហភាពអឺរ៉ុបជួបការលំបាកមួយកំរិតទៀត ក្នុងការសម្រេចការងាររួម ជាពិសេសក្នុងសំណុំរឿងអ៊ុយក្រែន។
គ្រឹះស្ថានសិក្សាកម្ពុជាក្នុងខេត្តចំនួន៥ ដែលជាប់ព្រំដែនថៃ ត្រូវបិទទ្វារ និងធ្វើឱ្យប៉ះពាល់ដល់សិស្សជិត ១៣ម៉ឺននាក់ គិតត្រឹមព្រឹកថ្ងៃទី៩ធ្នូនេះ។ ក្រោយហេតុការណ៍ផ្ទុះអាវុធសារជាថ្មីពីសំណាក់យោធាថៃ អង្គការអន្តរជាតិ ដែលធ្វើការលើកិច្ចគាំពារកុមារ រាប់ចាប់តាំងពីអង្គការទស្សនៈពិភពលោក និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព្រមគ្នា ស្តីពីការព្រួយបារម្ភចំពោះជនស៊ីវិល ពិសេសកុមារដែលរស់នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។ សម្រាប់អង្គការអន្តរជាតិទាំង២ ការវាយតម្លៃនៃតម្រូវការបន្ទាន់គឺជារឿងចាំបាច់ ដើម្បីជួយគាំទ្រដល់កុមាររងគ្រោះ ក្នុងហេតុការណ៍សង្គ្រាមជាថ្មីនេះ។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៧ នាក់បានស្លាប់ ក្នុងហេតុការណ៍វាយប្រហារជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ក្រៅពីមានមនុស្សស្លាប់ ក៏មានដែរ អ្នករងរបួសប្រមាណ ២០នាក់ ខណៈផ្ទះសំបែងរបស់ពលរដ្ឋ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវសាធារណៈជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F-16 របស់យោធាថៃ។
តាមការធ្វើបច្ចុប្បន្នភាពស្តីពីការផ្ទុះអាវុធនៅព្រំដែនជាមួយថៃរបស់ក្រសួងការពារជាតិកម្ពុជា វេលាម៉ោង១១៖០០ ថ្ងៃទី៩ធ្នូនេះ យោធាថៃមិនបានបន្ធូរដៃវាយសង្គ្រប់លើកម្ពុជានោះឡើយ។ ពោលគឺ យោធាថៃបានប្រើសព្វាវុធធន់ធ្ងន់បាញ់ប្រហារកម្ពុជាឥតដាច់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី។ តាមក្រសួងការពារជាតិ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ភូមិសាស្ត្រភ្នំត្រង៉ោល រួចបានបើកការបាញ់ផ្សែងពុលមកលើតំបន់នោះ។