ក្រុមបញ្ញវន្តខ្មែរប្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ករណីថៃប្រើសព្វាវុធអាមេរិកឈ្លានពានកម្ពុជា
newsare.net
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងតំណាងក្រុមបញ្ញវន្តខ្មែរ លោក មក្រុមបញ្ញវន្តខ្មែរប្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ករណីថៃប្រើសព្វាវុធអាមេរិកឈ្លានពានកម្ពុជា
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងតំណាងក្រុមបញ្ញវន្តខ្មែរ លោក ម៉ូន ពេជ្រ បានដាក់ពាក្យបណ្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីប្តឹងករណីទាហានថៃប្រើប្រាស់សព្វាវុធអាមេរិកដោយខុសច្បាប់ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជា។ ក្នុងពាក្យបណ្តឹងនោះ ពលរដ្ឋខ្មែរទទូចឱ្យសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Johnson ពិនិត្យមើលជាបន្ទាន់ ទង្វើបំពានច្បាប់របស់កងទ័ពថៃដែលប្រើសព្វាវុធអាមេរិក ពិសេសគឺយន្តហោះចម្បាំងប្រភេទF-16 និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។ Read more














