កសិករបារាំងតវ៉ា និងប៉ះទង្គិចជាមួយអាជ្ញាធរ ក៏ព្រោះតែចង់ការពារជីវិតសត្វគោជាង ២០០ក្បាល
newsare.net
នៅខេត្តភាគខាងត្បូងបារាំង ជាប់នឹងព្រំដែនប្រទេសអេស្ប៉ាញ កសិករបារាំងរាប់រយនាក់បានក្រកសិករបារាំងតវ៉ា និងប៉ះទង្គិចជាមួយអាជ្ញាធរ ក៏ព្រោះតែចង់ការពារជីវិតសត្វគោជាង ២០០ក្បាល
នៅខេត្តភាគខាងត្បូងបារាំង ជាប់នឹងព្រំដែនប្រទេសអេស្ប៉ាញ កសិករបារាំងរាប់រយនាក់បានក្រាញននៀលធ្វើបាតុកម្ម ដាក់ពង្រាយត្រាក់ទ័រ ដើម្បីរារាំងកុំឱ្យអាជ្ញាធរចូលទៅចាក់ថ្នាំសម្លាប់សត្វគោរាប់រយក្បាល។ បើតាមអាជ្ញាធរបារាំង គេចាំបាច់ត្រូវតែសម្លាប់សត្វគោដទៃទៀត បន្ទាប់ពីសត្វគោមួយក្បាលនៅក្នុងកសិដ្ឋានមួយកន្លែងនោះ ស្លាប់ក៏ព្រោះតែជំងឺឆ្លងម្យ៉ាងដែលគេហៅថា Dermatose។ រដ្ឋមន្រ្តីកសិកម្មបារាំង កាលពីថ្ងៃសុក្រទី ១២ធ្នូបានប្តេជ្ញាថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វគោរ រដ្ឋាភិបាលគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីសម្លាប់ចោលដែលស្ថិតនៅក្នុងកសិដ្ឋានដែលមានផ្ទុះករណីជំងឺឆ្លង។ Read more














