This Hidma's bow & arrow shoots at straw targets
newsare.net
Month-Long Bastar Olympics Conclude TodayThis Hidma's bow & arrow shoots at straw targets
Month-Long Bastar Olympics Conclude Today Read more
Month-Long Bastar Olympics Conclude Today Read more
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្តហោះចម្បាំង F -16 ទម្លាក់គ្រាប់ទៅលើស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីតំបន់អង្គរវត្ត។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃនោះទេ ហើយលោកក៏មិនជឿថា យោធាថៃប្រហើនទៅបើកការប្រហារដល់តំបន់ប្រាសាទអង្គរវត្តដែរ។
គម្រោងនៃការបង្ហាញលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ដើមហេតុ នៅពីក្រោយការវាយប្រយុទ្ធគ្នាជាលើកទី២រវាងកងទ័ពកម្ពុជា និងថៃត្រូវបានពន្យារពេលទៅតាមការស្នើសុំរបស់ប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Bernama។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរបានស្នើឲ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងមានជម្លោះតាមព្រំដែនខ្មែរ ដើម្បីបានដឹងពីដំណើរដើមទងនៃការផ្ទុះអាវុធ។
នៅស៊ីលី ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ រយៈពេល៣៥ឆ្នាំចុងក្រោយនេះ ដែលប្រជាពលរដ្ឋសម្រេចបោះឆ្នោតគាំទ្រ អ្នកនយោបាយស្តាំនិយមជ្រុល និងអភិរក្សនិយមជ្រុល ឲ្យឡើងកាន់អំណាចប្រធានាធិបតី ។ តែ ជ័យជម្នះរបស់អ្នកនយោបាយស្តាំអភរិក្សនិយមជ្រុល នាពេលនេះ ជាទំព័រដ៏ខ្មៅងងឹតចំពោះស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា នៅស៊ីលី។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសបារាំងបានអំពាវនាវជាថ្មី ឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ការប្រយុទ្ធគ្នា និងវិលទៅរកការសន្ទនាគ្នា ដោយគោរពតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ។ ការអំពាវនាវរបស់បារាំង ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បានចេញសេចក្តីថ្លែងការណ៍ម្តងហើយ ឲ្យប្រទេសទាំងពីរគោរពបទឈប់បាញ់ឲ្យបានពេញលេញ។
យោធាថៃបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងគិតគូរដល់ការរាំងខ្ទប់ការដឹកជញ្ជូនប្រេងចូលមកកម្ពុជា ខណៈការវាយប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរនៅមិនទាន់ធូរស្រាល។ ថៃដែលបានបិទការចរចាជាមួយកម្ពុជាក៏មានបំណងបិទការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រផ្សេងទៀតចូលមកកម្ពុជាផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃទី១៤ធ្នូនេះ ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចេញមកបញ្ជាក់សាជាថ្មីថា ការផ្អាកច្រកចេញ-ចូលតាមព្រំដែនខ្មែរ-ថៃ មិនមែនជាការហាមឃាត់មិនឱ្យពលរដ្ឋទាំងសងខាងធ្វើដំណើរទេ។ ក្នុងន័យនេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាបិទតែច្រកផ្លូវគោកប៉ុណ្ណោះ។ ចំណែកផ្លូវអាកាសនៅតែដំណើរការជាធម្មតា។ សូមជម្រាបថា ការចេញមកបញ្ជាក់របស់លោក ហ៊ុន សែន ពេលនេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃបានចោទថា កម្ពុជាបានរំលោភច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដោយបង្ខាំងពលរដ្ឋខ្លួនមិនឱ្យចាកចេញពីប្រទេសកម្ពុជា។
យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានស្លាប់បាត់បង់ជីវិត និងជិត៣០នាក់ផ្សេងទៀតបានរងបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅអូស្រ្តាលី។ បើផ្អែកតាមប៉ូលិសមូលដ្ឋាន ការបាញ់ប្រហារនេះបានកើតឡើង នាល្ងាចថ្ងៃអាទិត្យ ទី១៤ ធ្នូ នៅអំឡុងពេលដែលសហគមន៍ជនជាតិជ្វីហ្វកំពុងប្រារព្ធពិធីបុណ្យ Hanouka នៅឆ្នេរសមុទ្រដ៏ល្បីល្បាញមួយកន្លែង នៅទីក្រុងស៊ីដនី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី អេនថូនី អាល់ប៉ានីស៊ីស បានចាត់ការវាយប្រហារនេះ ជាអំពើអាក្រក់ជូរជាតិបំផុត ជាការរើសអើងស្អប់ខ្ពើមជនជាតិជ្វីហ និងជាអំពើភេរវកម្មដែលមិនអាចអត់ឱនឲ្យបាន។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។ នៅពីមុខវិមានរដ្ឋសភាអូស្ត្រាលីក្នុងទីក្រុងមែលប៊ន ពលរដ្ឋខ្មែរបានលើកបដាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាងកក និងទាហានថៃងាកមកគោរពច្បាប់អន្តរជាតិ ហើយត្រូវបញ្ឈប់រាល់ការឈ្លានពានដោយខុសច្បាប់មកលើដែនអធិបតេយ្យរបស់កម្ពុជាបន្តទៀត។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ធ្នូម្សិលមិញ បានសម្រេចផ្អាកការចេញ-ចូលរបស់ពលរដ្ឋខ្មែរ និងថៃ នៅតាមច្រកព្រំដែនរវាងប្រទេសទាំង២ គ្រាទាហានថៃបានបើកការវាយប្រហារគ្រប់ទម្រង់ និងមិនរើសទិសដៅមកលើដែនអធិបតេយ្យកម្ពុជា។ ការសម្រេចនេះធ្វើឡើងក្រោយមានបទអន្តរាគមន៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន។ លោកហ៊ុន សែនដែលបានស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋ អំឡុងពេលជម្លោះព្រំដែនខ្មែរ-ថៃបន្តកើនកម្តៅ។ តែថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចោទកម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិទៅវិញ។
ចាប់តាំងពីថៃបើកការវាយប្រហារកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូនេះ គេមិនទាន់ឃើញមានប្រទេសណាចេញមុខថ្កោលទោសថៃនៅឡើយ។ ដោយឡែក អាមេរិក និងម៉ាឡេស៊ី បានបន្តចេញមុខប្រាប់ថៃនិងកម្ពុជា ឲ្យអនុវត្តបទឈប់បាញ់ តែថៃមិនព្រមស្តាប់។ ចំណែក ចិនជាមិត្តដែកថែបរបស់កម្ពុជាបានប្រាប់កម្ពុជាឲ្យបន្តអត់ធ្មត់។ នៅចំពោះមុខស្ថានការណ៍នេះ តើកម្ពុជាគួរតែពឹងយោធាបរទេសណាឲ្យធ្វើអន្តរាគមន៍ដើម្បីបង្ខំថៃឲ្យបញ្ឈប់សង្គ្រាមបានឬទេ?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរ៍ ទី១៣ ធ្នូ ថា ទាហានវិស្វកម្មកូរ៉េខាងជើង ៩នាក់បានស្លាប់បាត់បង់ជីវិត ក្នុងបេសកកម្មដោយមីនរយៈពេល៤ខែ នៅតំបន់ Koursk ប្រទេសរុស្ស៊ី។ នៅក្នុងឱកាសពិធីទទួលស្វាគមន៍កងពលវិស្វកម្ម ប្រមុខដឹកនាំក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបំពាក់មេដៃ «វីរៈបុរសជាតិ» និងគ្រឿងឥស្សរិយយសផ្សេងទៀត ដល់វីរៈកងទ័ពពលីជីវិតទាំង៩នាក់។
ប្រធានាធិបតីបេឡារុស អាឡិចសង់ដ្រ៍ លូកាឆិនកូ ដែលជាមិត្តស្និទ្ធស្នាលនឹងលោកពូទីននោះ បានប្រកាសដោះលែងអ្នកទោសនយោបាយ ចំនួន១២៣នាក់។ ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងនេះ គឺមានជ័យលាភីពានរង្វាន់ណូបែលសន្តិភាពម្នាក់ និងស្ត្រីអ្នកនយោបាយប្រឆាំងដ៏សំខាន់ម្នាក់ទៀត។ របបផ្តាច់ការបេឡារុស សុខចិត្តដោះលែងអ្នកទោសនយោបាយទាំងនេះ គឺបន្ទាប់ពីរដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចពីបេឡារុស។
នៅតាមបណ្តាជំរំជនភៀសសឹក មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងក្រុមជនងាយរងគ្រោះ ដែលបានភៀសខ្លួន ចោលផ្ទះសម្បែង ដោយសារតែបារម្ភពីសុវត្ថិភាពអាយុជីវិត។ មានស្ត្រីទើបសម្រាលកូនមួយចំនួន ត្រូវធ្វើដំណើរផ្លូវឆ្ងាយភៀសមកជំរំភ្លាមៗ ទាំងដែលសុខភាពមិនទាន់រឹងមាំ។ ស្ត្រីទើបសម្រាលកូនមួយចំនួនបានដង្ហោយរកជំនួយ ដើម្បីជួយដល់កូនដែលទើបចាប់កំណើតរបស់ពួកគេ។ ពីជំរំភៀសសឹកក្នុងខេត្តសៀមរាប យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា៖
នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានជិតផុតអាណត្តិ បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកថា ក្នុងពេលពិភាក្សាជាមួយលោក ដូណាល់ ត្រាំលោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍កម្ពុជា និងថៃពេលនេះ។ ខណៈដែលកងទ័ពថៃរឹតតែបង្កើនការវាយប្រយុទ្ធជាមួយកម្ពុជា លោក អាន់វ៉ា បានអះអាងថា លោកជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា បញ្ឈប់រាល់ទម្រង់នៃអរិភាព និងចៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តទ័ពឆ្ពោះទៅមុខ។ លោក អាន់វ៉ា បញ្ជាក់ថាបទបញ្ជាថ្មីនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥។
ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានបោះឆ្នោតសម្រេច បង្កកប្រាក់របស់រុស្ស៊ីចំនួនប្រមាណ ២១០ពាន់លានអឺរ៉ូ យូរអង្វែងជានិច្ច រហូតទាល់តែលែងមានភាពចាំបាច់ ពោលគឺល្គឹកណារុស្ស៊ីនៅតែមិនឈប់ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ការបង្កកប្រាក់រុស្ស៊ីនេះ នឹងអនុញ្ញាតបើកផ្លូវឲ្យអឺរ៉ុបអាចសម្រេចយកប្រាក់នេះ ទៅប្រើប្រាស់នៅក្នុងការជួយអ៊ុយក្រែន ដើម្បីការពារខ្លួននិងកសាងប្រទេសឡើងវិញ។
នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម។ លោកត្រាំបានសរសេរសារខ្លីនៅលើបណ្តាញសង្គមTruth Social ថា មេដឹកនាំនៃប្រទេសទាំងពីរយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយនឹងត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ ក៏ប៉ុន្តែនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបើកប្រតិបត្តិទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា ថៃនឹងបន្តសកម្មភាពយោធា រហូតដល់ខ្លួនមានអារម្មណ៍ថា ថៃគ្មានការគំរាមកំហែងពីភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា សម្តីរបស់នាយករដ្ឋមន្ត្រីហួសសុពលភាពថៃ ពុំអាចយកជាការបានឡើយ។ ក៏ប៉ុន្តែ ការអះអាងបែបនេះ សបញ្ជាក់ថា ថៃមិនញញើតនឹងអាមេរិក ហើយមិនខ្វល់ពីច្បាប់អន្តរជាតិ។
នៅថ្ងៃសៅរ៍ ទី ១៣ធ្នូ ចិនបានប្រារព្ធបុណ្យខួបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដល់ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងអំពើសម្លាប់រង្គាលរបស់ទាហានជប៉ុន នៅខេត្តណានជីង ឆ្នាំ១៩៣៧។ ចំពោះប្រជាជនចិន ថ្ងៃ១៣ធ្នូជាមិនត្រឹមតែជាពិធីរំលឹកខួបផ្លូវការនោះទេ តែជាការចងចាំប្រវត្តិសាស្រ្តដ៏ជូរចត់ដែលមិនអាចបំភ្លេចបាន និងដក់ជាប់ក្នុងចិត្តរបស់ពួកគេ។ ពិធីរំឭកវិញ្ញាណក្ខន្ធថ្នាក់ជាតិលើកនេះប្រព្រឹត្តទៅ នៅអំឡុងពេលដែលប៉េកាំង និងតូក្យូកំពុងមានភាពតានតឹងជាមួយគ្នា។
អំឡុងពេលនៃការផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃលើកទី២ ដែលចាប់ផ្តើម កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងផ្តោតទៅលើសកម្មភាពរួម នោះគឺការគាំទ្រដល់យុទ្ធជនសមរភូមិមុខ។ ជាការកត់សម្គាល់ទាំងអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាល និងអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញសាររំលែកទុក្ខដល់គ្រួសារយុទ្ធជនពលី ចូលរួមថវិកា និងធ្វើសកម្មភាពដោយផ្ទាល់ផ្តល់ជំនួយដល់យុទ្ធជននៅសមរភូមិ និងជនភៀសសឹកកម្ពុជា។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអឺរ៉ុប ត្រូវជន់ជោរដោយទំនិញតម្លៃថោកៗ នាំចូលពីចិន កាន់តែច្រើនឡើងៗ ព្រោះកញ្ចប់បញ្ញើទាំងនោះ ដែលមានតម្លៃក្រោម១៥០អឺរ៉ូ មិនជាប់ពន្ធនាំចូលឡើយ។ ដើម្បីការពារការប្រកួតប្រជែងដោយស្មោះត្រង់ សហភាពអឺរ៉ុបបានសម្រេច កាលពីថ្ងៃទី១២ធ្នូម្សិលមិញ យកពន្ធលើកញ្ចប់បញ្ញើទំនិញនីមួយៗ ចំនួន៣អឺរ៉ូក្នុងមួយកញ្ចប់ ទំនិញមួយមុខ។
នៅខេត្តភាគខាងត្បូងបារាំង ជាប់នឹងព្រំដែនប្រទេសអេស្ប៉ាញ កសិករបារាំងរាប់រយនាក់បានក្រាញននៀលធ្វើបាតុកម្ម ដាក់ពង្រាយត្រាក់ទ័រ ដើម្បីរារាំងកុំឱ្យអាជ្ញាធរចូលទៅចាក់ថ្នាំសម្លាប់សត្វគោរាប់រយក្បាល។ បើតាមអាជ្ញាធរបារាំង គេចាំបាច់ត្រូវតែសម្លាប់សត្វគោដទៃទៀត បន្ទាប់ពីសត្វគោមួយក្បាលនៅក្នុងកសិដ្ឋានមួយកន្លែងនោះ ស្លាប់ក៏ព្រោះតែជំងឺឆ្លងម្យ៉ាងដែលគេហៅថា Dermatose។ រដ្ឋមន្រ្តីកសិកម្មបារាំង កាលពីថ្ងៃសុក្រទី ១២ធ្នូបានប្តេជ្ញាថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតសត្វគោរ រដ្ឋាភិបាលគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីសម្លាប់ចោលដែលស្ថិតនៅក្នុងកសិដ្ឋានដែលមានផ្ទុះករណីជំងឺឆ្លង។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វិជ្ជរ៉ាឡុងកនបានប្រោសប្រទានយល់ព្រមចំពោះការស្នើសុំរំលាយសភាថៃ ពីសំណាក់លោកនាយករដ្ឋមន្រ្តី អានុធីន ឆានវីរៈគូន។ ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រថៃ ក៏បានរៀបរាប់ពីការព្យាយាមដោះស្រាយបញ្ហាប្រឈមខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃរ បស់រដ្ឋាភិបាលថៃ រួមទាំងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងតំណាងក្រុមបញ្ញវន្តខ្មែរ លោក ម៉ូន ពេជ្រ បានដាក់ពាក្យបណ្តឹងទៅសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីប្តឹងករណីទាហានថៃប្រើប្រាស់សព្វាវុធអាមេរិកដោយខុសច្បាប់ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជា។ ក្នុងពាក្យបណ្តឹងនោះ ពលរដ្ឋខ្មែរទទូចឱ្យសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Johnson ពិនិត្យមើលជាបន្ទាន់ ទង្វើបំពានច្បាប់របស់កងទ័ពថៃដែលប្រើសព្វាវុធអាមេរិក ពិសេសគឺយន្តហោះចម្បាំងប្រភេទF-16 និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រឈមនឹងការបាញ់គ្រាប់ផ្លោងពីសំណាក់ភាគីថៃចូលទឹកដីកម្ពុជា ការជីកលេណដ្ឋានតាមផ្ទះសម្បែង ជាជម្រើសតែមួយគត់ សម្រាប់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលបន្តស៊ូទ្រាំក្រាញននៀលមិនចាកចេញទៅរកកន្លែងសុវត្ថិភាព។ ពលរដ្ឋមួយចំនួនតាមបន្ទាត់ព្រំដែនបានប្រើប្រាស់លេណដ្ឋាន ដែលធ្លាប់ជីកកាលពីផ្ទុះសង្គ្រាមលើកមុន ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។ រីឯពលរដ្ឋខ្លះទៀត ក៏ចាប់ផ្តើមជីកលេណដ្ឋាន ដើម្បីធ្វើជាជម្រកការពារសមាជិកគ្រួសារ ក្នុងពេលមានអាសន្នជាថ្មី។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃបានយល់ព្រមឲ្យរំលាយសភាទៅតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ដើម្បីបើកផ្លូវឲ្យរៀបចំការបោះឆ្នោតឡើងវិញ។ របត់នយោបាយនៅថៃពេលនេះ កើតឡើងនៅគ្រាដែលកងទ័ពថៃកំពុងតែបន្តវាយប្រហារមកលើកម្ពុជា តាំងពីថ្ងៃអាទិត្យទី៧ធ្នូ។ តើវិបត្តិនយោបាយផ្ទៃក្នុងរបស់ថៃ នឹងធ្វើឲ្យស្ថានការណ៍សង្គ្រាមជាមួយកម្ពុជាប្រែប្រួលដែរឬទេ?
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ព្រះមហាក្សត្រថៃព្រះបាទ វេជ្ជារ៉ាឡុងកន បានយល់ព្រមចំពោះការស្នើសុំរំលាយសភាថៃរបស់លោកនាយករដ្ឋមន្រ្តី អានុធីន ឆានវីរៈគូន។ ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រថៃ ក៏បានរៀបរាប់ពីការព្យាយាមដោះស្រាយបញ្ហាប្រឈមខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃរបស់រដ្ឋាភិបាលថៃ រួមទាំងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ។
រឿងអាស្រូវពុករលួយនៅកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងនិកាយសាសនាមូន កំពុងតែរីកកាន់តែធំ។ កាលពីដើមខែធ្នូនេះ លោកស្រី គីម កិនហេ ភរិយារបស់លោកអតីតប្រធានាធិបតី យូន ស៊ុកយោល ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ និងទាមទារទោសជាប់ពន្ធនាគារចំនួន១៥ឆ្នាំ ខណៈស្ត្រីមេនិកាយមូន ក៏កំពុងប្រឈមមុខនឹងតុលាការដែរ។ ហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ធ្នូ ម្សិលមិញ រដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ខំចិត្តលាចុះពីតំណែង បន្ទាប់ពីមានការសង្ស័យថាបានទទួលប្រាក់សំណូកពីនិកាយសាសនាមូន។
នៅថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោង ១០យប់ នាយករដ្ឋមន្រ្តីថៃ លោកអានុធិន ឆានវីរៈគូនបានបង្ហោះសារមួយឃ្លាយ៉ាងខ្លីនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកកំពុងប្រគល់អំណាចទៅឲ្យប្រជាជន។ នាយករដ្ឋមន្រ្តីថៃទំនងចង់សំដៅដល់ផែនការរំលាយសភារបស់លោក ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតកាន់តែលឿន មុនកាលកំណត់។ វិបត្តិនយោបាយថៃកើតឡើងនៅខណៈពេលដែលជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជាកំពុងធ្លាក់ធ្ងន់ធ្ងរទៅៗ។
អ្នកនយោបាយប្រឆាំងដ៏លេចធ្លោនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ បានធ្វើដំណើរយ៉ាងលំបាកលំបិន ដោយប្រថុយនឹងគ្រោះថ្នាក់ជាច្រើន ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥។ តែលោកស្រីបានអញ្ជើញទៅដល់ប្រទេសន័រវែស យឺតយ៉ាវ មិនទាន់កម្មវិធីផ្លូវការទេ។ ពីទីក្រុងអូស្លូ អ្នកនយោបាយរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីអាចចាកចេញពីស្រុកកំណើតបាន ដោយសារតែមានជំនួយអន្តរាគមន៍ពីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ។
«ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឲ្យគ្រួសារអ្នកបូជា...» នេះជាប្រយោគដែលលោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់និយាយមុនចេញ ទៅតតាំងសង្រ្គាមជាមួយភាគីថៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ ជាអកុសល នៅអំឡុងការប៉ះទង្គិចជាថ្មីគ្រានេះ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា។ ភរិយាយុទ្ធជនពលីរូបនេះ បានថ្លែងដោយក្តីសោកសង្រេងជាពន់ពេកថា សា្វមីរបស់ខ្លួនបានបូជាសាច់ស្រស់ ឈាមស្រស់ ដូចអ្វីដែលលោកធ្លាប់បាននិយាយ។
ក្រោយស្ថានការណ៍ក្តៅនៅតាមព្រំដែនវិលត្រឡប់មកសារជាថ្មី ជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីភូមិឋាន ទៅរស់នៅជំរំដែលអាជ្ញាធររៀបចំជូន។ ក្នុងកាលៈទេសៈនេះ ការរួបរួមកម្លាំងសាមគ្គីពលរដ្ឋខ្មែរបានស្តែងឱ្យឃើញ តាមរយៈការប្រកាសស្វែងរកជំនួយ ដើម្បីជួយទំនុកបម្រុងដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ អ្នកតាមដានសង្គមមួយចំនួនសាទរចំពោះការរួបរួមគ្នារបស់ពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបការលំបាក។ តែអ្នកតាមដានសង្គមទាំងនោះក៏ព្រួយបារម្ភថា ប្រសិនបើជំនួយនោះមិនត្រូវបានជួយឱ្យចំគោលដៅទេ វានឹងបង្កើតឱ្យមានបញ្ហាជាច្រើនជាក់ជាមិនខាន។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញរាល់ការផ្តល់ជំនួយនានា ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយគណៈកម្មាការច្បាស់លាស់មួយ ដោយមិនគួរធ្វើជាក្រុមៗ ហើយដាច់ដោយឡែកពីគ្នាឡើយ៕
ថ្ងៃព្រហស្បតិ៍ ទី១១ធ្នូ រដ្ឋាភិបាលជប៉ុន បានប្រកាសអំពីការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចម្បាំងទំនើបៗ។ សមយុទ្ធនេះ រៀបចំធ្វើ ក្រោយពីផ្ទុះភាពតានតឹងរវាង តូក្យូ និង ប៉េកាំង។ សមយុទ្ធរវាងអាមេរិកនិងជប៉ុន ពេលនេះ ក៏ទំនងជាចម្លើយតបទៅនឹងសមយុទ្ធយន្តហោះចម្បាំងរួមគ្នារវាងរុស្ស៊ីនិងចិន នៅសមុទ្រអន្តរជាតិ ដែលឋិតនៅកៀកក្បែរដែនអធិបតេយ្យភាពរបស់ជប៉ុននិងកូរ៉េខាងត្បូង។