លោក ហ៊ុន សែន ថាការបិទច្រកព្រំដែនខ្មែរ-ថៃ មិនប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស
newsare.net
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចេញមកបលោក ហ៊ុន សែន ថាការបិទច្រកព្រំដែនខ្មែរ-ថៃ មិនប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចេញមកបញ្ជាក់សាជាថ្មីថា ការផ្អាកច្រកចេញ-ចូលតាមព្រំដែនខ្មែរ-ថៃ មិនមែនជាការហាមឃាត់មិនឱ្យពលរដ្ឋទាំងសងខាងធ្វើដំណើរទេ។ ក្នុងន័យនេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាបិទតែច្រកផ្លូវគោកប៉ុណ្ណោះ។ ចំណែកផ្លូវអាកាសនៅតែដំណើរការជាធម្មតា។ សូមជម្រាបថា ការចេញមកបញ្ជាក់របស់លោក ហ៊ុន សែន ពេលនេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃបានចោទថា កម្ពុជាបានរំលោភច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដោយបង្ខាំងពលរដ្ឋខ្លួនមិនឱ្យចាកចេញពីប្រទេសកម្ពុជា។ Read more














