រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាបឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។
ក្រសួងព័ត៌មានរកឃើញថា ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃលើកទី២នេះ មានព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់រូបភាពបង្កើតឡើងដោយAIសរុបចំនួន២១៨ករណី។ ក្នុងចំណោមព័ត៌មាន និងរូបភាពក្លែងក្លាយទាំងនោះភាគច្រើនមានប្រភពចេញមកពីប្រទេសថៃ ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋខ្មែរជាជនភៀសសឹក។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះ។ គម្រោងនៃការរៀបចំកិច្ចប្រជុំពិសេសនេះជាផ្នែកមួយ នៃសំណើរបស់ភាគីថៃ។ ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំនេះម្តងហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ អ្នកវិភាគ រំពឹងថា កិច្ចប្រជុំនេះអាចធ្វើទៅតាមការគ្រោងទុក តែមិនរំពឹងថាថៃនឹងបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា៕
ក្នុងសំណុំរឿងចម្បាំងនៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសចង់ជជែកគ្នាជាមួយនឹង ប្រធានាធិបតីបារាំង ប្រសិនបើ លោក ម៉ាក្រុង ត្រៀមខ្លួនរួចស្រេចដែរ។ ការបោះដៃចង់សន្ទនាគ្នានេះ ធ្វើឡើងក្រោយពី ប្រមុខរដ្ឋបារាំង ព្រលយពាក្យចង់បើកទ្វារចរចាជាមួយរដ្ឋអំណាចទីក្រុងម៉ូស្គូ ដើម្បីជំរុញសន្តិភាព។ ទន្ទឹមនឹងគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន បានបន្តស្នើសុំឲ្យ រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើ ម៉ូស្គូ ឲ្យពន្លត់ភ្លើងសង្គ្រាម កាន់តែឆាប់។
កម្ពុជាតាមរយៈប្រមុខការទូត លោក ប្រាក់ សុខុន បានអំពាវនាវឲ្យបារាំងជួយគាំពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា អំឡុងពេលមានជម្លោះព្រំដែនជាមួយភាគីថៃ។ ការអំពាវនាវនេះធ្វើឡើងនៅអំឡុងពេលលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបជាមួយលោក បេនវ័រ ហ្គីដេ (Beniot Guidee) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុបនិងការបរទេសនៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៨ធ្នូ។
ខេត្តពោធិ៍សាត់ នៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង បានរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយអះអាងទៀតថា កងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីខេត្តពោធិ៍សាត់ តាមរយៈការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់ផ្លោងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងឯកជន ទំាំងយប់ទាំងថ្ងៃ។
ព្រោះតែដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់ខ្លួន ថៃបានបង្កសង្គ្រាមបំផ្លាញសន្តិភាពជាមួយប្រទេសកម្ពុជា ហើយទង្វើនេះក៏កំពុងធ្វើឲ្យសន្តិភាពតំបន់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនាព្រឹកថ្ងៃអាទិត្យទី២១ធ្នូនេះ។
ពលរដ្ឋខ្មែររាប់រយនាក់ ដែលរស់នៅក្រៅប្រទេសបានដង្ហោយហៅសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ឱ្យកម្ពុជា នៅគ្រាដែលយោធាថៃបន្តវាយប្រហារដោយអាវុធធុនធ្ងន់គ្រប់ប្រភេទមកលើកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់យុវជនក្រៅប្រទេស (Overseas Youth)។ ក្រៅពីស្រែកសុំជំនួយ ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានថ្កោលទោសរដ្ឋាភិបាលទីក្រុងបាងកក ចំពោះឧក្រិដ្ឋកម្មសង្គ្រាមក្នុងជម្លោះព្រំដែនខ្មែរ-ថៃដែលបានអូសបន្លាយពេលជាង១០ថ្ងៃមកនេះ ។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបានការហៅចូលនូវបណ្តឹងពីអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុសរុបចំនួនជាង១ ៩០០ករណី ដោយក្នុងនោះមាន៣៨៨ករណីជាបណ្តឹងតវ៉ា និងជាង១ ៥០០ករណី គឺជាការសាកសួរអំពីកង្វល់នានាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់ពី លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបន្ថែមថា បណ្តឹងតវ៉ាចំនួន៨០%នៃបណ្តឹងតវ៉ាសរុប បានដោះស្រាយបញ្ចប់ត្រឹមរយៈពេល១ខែ។ តាមលោក សុខ ចាន់ បច្ចុប្បន្នសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកដោះស្រាយ និងផ្សះផ្សានូវបណ្តឹងតវ៉ារបស់អតិថិជនជាអ្នកប្រើសេវាហិរញ្ញវត្ថុ ខណៈមជ្ឈមណ្ឌលដែលទើបបង្កើតឡើងនេះ ក៏នឹងជួយកសាងទំនុកចិត្តដល់អតិថិជនផងដែរ។
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាត្រូវតុលាការផ្តន្ទាទោស នៅថ្ងៃសៅរ៍ ទី២០ ធ្នូ ដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទរំលោភសេចក្តីទុកចិត្ត និងប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះគឺពាក់ព័ន្ធនឹងការទទួលអំណោយ ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត នៅអំឡុងពេលដែលលោកអ៊ីមរ៉ាន់ ខាន់ នៅកាន់អំណាច។ ចំពោះសមាជិកគណបក្សរបស់លោកអ៊ីមរ៉ាន់ ខាន់ ការកាត់ទោសរបស់តុលាការអាយ៉ង គឺជាអំពើអយុត្តិធម៌ និងគ្រាន់តែចង់បន្តឃុំខ្លួនលោកអតីតនាយករដ្ឋមន្រ្តីដោយខុសច្បាប់តែប៉ុណ្ណោះ។
អ៊ុយក្រែន បានបើកប្រតិបត្តិការថ្មីស្រឡាងមួយដែលមិនធ្លាប់មានធ្វើសោះ គិតចាប់តាំងពីសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនបានផ្ទុះឡើង។ បើតាមភ្នាក់ងារចារកិច្ចអ៊ុយក្រែន ប្រតិបត្តិការដ្រូន បានវាយប្រហារនាវាដឹកប្រេងរុស្ស៊ី នៅក្នុងសមុទ្ទមេឌីទែរ៉ាណេ ដែលស្ថិតនៅចម្ងាយ២ពាន់គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ហើយកាលពីសប្តាហ៍មុន ដ្រូនអ៊ុយក្រែន បានវាយពន្លិចនាវាមុជទឹករុស្ស៊ីដែលចតនៅកំពង់ផែក្នុងសមុទ្ទខ្មៅ។ តើដ្រូនដែលបានវាយប្រហារដល់ទីឆ្ងាយៗ ជាអ្វី?
នៅថ្ងៃទី ១៩ ធ្នូម្សិលមិញនេះ អាជ្ញាធរមីនកម្ពុជាបានថ្លែងថ្កោលទោសសកម្មភាពវាយប្រហារមិនរើសគោលដៅរបស់យោធាថៃលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ការវាយប្រហារដែលបានធ្វើឱ្យសម្បត្តិបេតិកភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជនស៊ីវិលរបស់កម្ពុជារងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ក្រៅពីថ្កោលទោសយោធាថៃ អាជ្ញាធរមីនបានទទូចឱ្យអន្តរជាតិចូលរួមចាត់វិធានការជារួមលើសកម្មភាពរបស់ថៃ ដោយពួកគេមិនត្រូវបិទភ្នែកធ្វើមិនដឹង មិនឮនូវទង្វើដែលយោធាថៃធ្វើមកលើកម្ពុជា។
ប្រេសិតពិសេសរបស់ចិន លោក តេង ស៊ីយុន បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួយបន្ធូរភាពតានតឹងនៅតាមព្រំដែនខ្មែរ-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះនៅថ្ងៃទី២០ធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេស ប្រេសិតពិសេសរបស់ចិនរូបនេះបានអះអាងពីការត្រៀមខ្លួន ដោយមិនអែអង់ក្នុងការស្តាទំនុកចិត្តរវាងភាគីជម្លោះឡើងវិញ។
តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង និងអាចមានរយៈពេលយូរអង្វែង។
លោកពូទីន បានធ្វើសន្និសីទកាសែតប្រចាំឆ្នាំ នៅទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃសុក្រ ទី១៩ធ្នូ។ បន្ទាប់ពីបាននិយាយទម្លាក់កំហុសទៅលើអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច ថាជាអ្នកបង្កសង្គ្រាម លោកពូទីនបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ដើម្បីចរចា រកបទឈប់បាញ់និងកសាងសន្តិភាព។ លោកពូទីន អះអាងទៀតថា រុស្ស៊ីគ្មានចេតនាណាមួយទៅវាយប្រហារអឺរ៉ុបទេ ប្រសិនបើគេគោរពផលប្រយោជន៍របស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកបានប្រកាសនៅថ្ងៃសុក្រទី ១៩ធ្នូ ផ្អាកកម្មវិធីជ្រើសរើសជនបរទេសមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក តាមរយៈការចាប់ឆ្នោត (Green Card Lottery)។ ក្នុងមួយឆ្នាំៗ កម្មវិធីដ៏មានប្រជាប្រិយភាពនេះ បានអនុញ្ញាតឱ្យជនបរទេសប្រមាណ៥ម៉ឺននាក់ បានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ នៅសហរដ្ឋអាមេរិក។
ដោយមិនអាចសម្រុះសម្រួលគ្នាបានក្នុងសំណុំរឿងយកលុយបង្កករុស្ស៊ីមកប្រើ សហភាពអឺរ៉ុបបានសម្រេចចិត្ត នៅថ្ងៃសុក្រទី១៩ធ្នូនេះ ផ្តល់ប្រាក់កម្ចីរួម ចំនួន៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន សម្រាប់ទ្រទ្រង់ប្រទេសក្នុងរយៈពេលយ៉ាងហោចពីរឆ្នាំ។ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ តែហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក មិនចូលរួមធ្វើប្រតិបត្តិការដោយជាក់ស្តែងទេ។
នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស កុប្បហិង្សាដុតអគារច្រើនកន្លែង បានផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ធ្នូ។ កុប្បកម្មរបស់យុវជនបង់ក្លាដែសនេះ គឺបន្ទាប់ពីមានដំណឹងប្រកាសថា មេចលនាបាតុកម្មនិស្សិតដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Sharif Osman Hadi ដែលត្រូវគេបាញ់ឲ្យរបួសនោះ បានស្លាប់ហើយនៅឯមន្ទីរពេទ្យប្រទេសសិង្ហបុរី។ គិតត្រឹមព្រឹកថ្ងៃសុក្រទី១៩ធ្នូ ស្ថានការណ៍នៅតែមិនទាន់ស្ងប់ស្ងាត់ទេនៅដាកា ដោយអាជ្ញាធរបានដាក់ពង្រាយកម្លាំងកាន់តែច្រើន ដើម្បីត្រៀមទប់កុប្បករហិង្សា។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភ ចំពោះការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសថៃ និងកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានជំរុញឲ្យប្រទេសជាគូរជម្លោះទាំងពីរបញ្ចប់អរិភាពជាបន្ទាន់ និងបន្តការចរចាដោយសន្តិភាព។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុនខរបស់ភាគីថៃខាំ ត្រូវបានបញ្ចូនមកព្យាបាលនៅវិទ្យាស្ថានប៉ាស្ថ័រកម្ពុជា បន្ទាប់ពីពិនិត្យព្យាបាលបឋមនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ប្រាប់តាមរយៈវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះថា កងទ័ពកម្ពុជាដែលរងរបួសនោះ បច្ចុប្បន្នមានសុខភាពធម្មតា និងកំពុងទទួលបានព្យាបាលយ៉ាងយកចិត្តទុកដាក់។ ចំណែកហ្វូងសុខនដែលចេញខាំកងទ័ពកម្ពុជា គឺបានរត់ត្រឡប់ចូលទឹកដីថៃវិញ ក្រោយកងទ័ពកម្ពុជាបាញ់សម្លាប់បានមួយក្បាល។ តាមលោក គួង ឡូ គិតត្រឹមពេលនេះ អាជ្ញាធរពុំទាន់អាចចូលទៅយកសុនខដែលស្លាប់នោះមកធ្វើកោសល្យវិច្ឆ័យនៅឡើយទេ។
សម្ព័ន្ធប្រជាជនកម្ពុជា-ថៃ ដើម្បីសន្តិភាព បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយទទូចឲ្យរដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវបញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់ ហើយស្ដារសន្តិភាព និងប្រក្រតីភាពឡើងវិញជូនប្រជាពលរដ្ឋឲ្យបានឆាប់។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអង្គការ និងសមាគមកម្ពុជា-ថៃសរុបចំនួន ៣៩ស្ថាប័ន។
រដ្ឋាភិបាលថៃចង់សម្រេចឲ្យបានបទឈប់បាញ់ នៅមុនពិធីបុណ្យណូអែលនៅថ្ងៃទី២៥ ខែធ្នូខាងមុខ។ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានរួមសម្រាប់ស្ថានការណ៍ព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៥។ ដើម្បីសម្រេចបានបទឈប់បាញ់នេះ ថៃបានដាក់លក្ខខណ្ឌចំនួន៣ ដដែលមកកម្ពុជាដូចជា ការទាមទារឲ្យកម្ពុជាប្រកាសបទឈប់បាញ់មុន និងការដោះមីនមនុស្សធម៌ជាដើម។
គិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានឃាត់ខ្លួនជនបរទេសជិត ៥ ០០០នាក់ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជាង១៦០នាក់ ដែលកំពុងស្ថិតក្នុងសំណុំរឿងធំៗចំនួន ៣៥គឺជាមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិត និងដែលត្រូវបានបញ្ជូនទៅតុលាការ។
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃ។ ក្នុងជំនួបនោះ លោក វ៉ាង យី បានបញ្ជាក់ថា ក្នុងនាមជាមិត្តជិតស្និទ្ធនៃប្រទេសទាំងពីរ ទីក្រុងប៉េកាំងមិនចង់ឃើញការប្រឈមអាវុធដាក់គ្នានោះឡើយ។ អ្វីជាលទ្ធផលនៃជំនួបនេះគឺ ភាគីជម្លោះកម្ពុជា-ថៃ បានបញ្ជាក់ទៅមហាយក្សចិនថា ពួកគេមានឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Deng Xijun ត្រូវមកធ្វើទសុ្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ។ គោលដៅ គឺដើម្បីអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយប្រើយន្តការ ការទូត។ អ្នកវិភាគមើលឃើញ ២ចំណុច ដែលធ្វើឲ្យមហាអំណាចចិនចូលខ្លួនអន្តរាគមន៍។ ទី១ ចិនចង់បង្ហាញថា ខ្លួននៅតែដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយទី២ ចិនចាំអ៊ុតមើលលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកជាមុនសិនដែរ។
ក្នុងរយៈពេល ៣ខែ មនុស្សស្លាប់យ៉ាងហោច ៩៩នាក់ ក្នុងប្រតិបត្តិការវាយប្រហារបាញ់ប្លោងរបស់ទាហានអាមេរិកដើម្បីទប់ទល់លំហូរគ្រឿងញៀននៅដែនសមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក។ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ថែមទាំងបានគំរាមបិទផ្លូវដឹកប្រេងរបស់វ៉េណេស៊ុយអេឡា។ រុស្ស៊ី និង អង្គការសហប្រជាជាតិ បានសម្តែងក្តីបារម្ភចំពោះសភាពការណ៍ ដែលចេះតែតានតឹងខ្លាំងទៅៗ នៅតំបន់អាមេរិកឡាទីន។
កសិករអឺរ៉ុបច្រើនពាន់នាក់ បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែល ខាងមុខទីស្នាក់ការស្ថាប័នសហភាពអឺរ៉ុប កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៨ធ្នូ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយកសិកម្មសម្រេចដោយសហភាពអឺរ៉ុប។ គោលបំណងដ៏ធំមួយទៀតនៃបាតុកម្មនេះ គឺប្រឆាំងជាដាច់ខាត ចំពោះកិច្ចព្រមព្រៀងថ្មីមួយ ដែលអឺរ៉ុបបានចុះហត្ថលេខាជាមួយក្រុមប្រទេសអាមេរិកឡាទីន ហើយដែលប្រជាកសិករអឺរ៉ុប ព្រួយបារម្ភខ្លាំងថាពួកគេនឹងរងគ្រោះខាតបង់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់អ្នកដំណើរ ដែលត្រូវធ្វើដំណើរពីអឺរ៉ុបមកកាន់កម្ពុជា ឲ្យជៀសវាងការឆ្លងកាត់ (transit) នៅទីក្រុងបាងកកប្រទេសថៃ។ ការណែនាំដល់អ្នកដំណើររបស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសបារាំងដូច្នេះ ដោយសារនៅព្រលានយន្តហោះថៃបានបង្ហាញសកម្មភាពអវិជ្ជមាន ក្រោមលេសរឹតបន្តឹងសន្តិសុខ ដែលរំខានដល់អ្នកដំណើរយ៉ាងខ្លាំង។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានយល់ព្រមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២២ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama នៅថ្ងៃទី១៧ ធ្នូដែលបានស្រង់សម្តីលោក អាន់វ៉ា។ បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្មវត្ថុនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ធ្នូ គឺដើម្បីបញ្ចុះបញ្ចូលកម្ពុជា និងថៃឲ្យបញ្ឈប់ជម្លោះ។
ហេតុការណ៍វាយប្រហារភេរវកម្មនៅទីក្រុងស៊ីដនី ដែលបានផ្តាច់ជីវិតអ្នកកាន់សាសនាជ្វីហ្វ ចំនួន១៥នាក់ កាលពីចុងសប្តាហ៍កន្លងទៅ បាននាំឲ្យគេក្រឡេកទៅមើល ដល់កោះមួយនៅភាគខាងត្បូងហ្វីលីពីន។ គឺកោះមីនដាណាវ ដែលស្ថិតក្រោមការគ្រប់គ្រង មួយផ្នែករបស់ពួកអន្ធពាលនិងក្រុមឧទ្ទាមប្រដាប់អាវុធ។ សមត្ថកិច្ចអូស្ត្រាលីបានសង្ស័យថា ជនដៃដល់២នាក់ឪពុកកូន ទំនងជាបានទៅហ្វឹកហាត់នៅក្នុងជំរំជីហាតភេរវកម្មនៅលើកោះនោះ មុននឹងចេញធ្វើសកម្មភាពសម្លាប់មនុស្ស។ តែយ៉ាងណា អាជ្ញាធរហ្វីលីពីនបានអះអាងថា គ្មានមណ្ឌលហ្វឹកហាត់ក្រុមជីហាតនៅលើទឹកដីខ្លួនឡើយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអនុម័តជាថ្មីទៀត បន្តលក់គ្រឿងសព្វាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន ១១,១ ពាន់លានដុល្លារ។ នេះគឺ ជាការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ដ៏ច្រើន ហើយជាលើកទី២ ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ជំនួបកំពូលអង្គការសុខភាពពិភពលោកស្តីពីវេជ្ជសាស្ត្របូរាណ បានបើកធ្វើនៅថ្ងៃពុធទី១៧ធ្នូ២០២៥ នៅក្រុងញូវដេលីប្រទេសឥណ្ឌាដែលមានមជ្ឈមណ្ឌលឱសថបូរាណពិភពលោក តាំងនៅ។ ជំនួបកំពូលមានមហិច្ឆតាជំរុញការស្រាវជ្រាវ ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រ នៃវិធីព្យាបាលបែបបូរាណខ្លះ តាមរយៈបច្ចេកវិទ្យាទំនើបថ្មី មានជាអាទិ៍បញ្ញាសិប្បនិម្មិត។