រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក
newsare.net
រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាបឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយរោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក
រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាបឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។ Read more














