Cambodia



Greece joined EU initiative to buy US weapons for Ukraine — Russian Foreign Ministry

According to Yury Pilipson, there is no doubt about involvement of ‘senior comrades’ in Greece's accession to the announced initiative

លោក ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែជាទំនាក់ទំនងមិត្តភាពដែកថែប

នៅក្នុងជំនួបជាមួយលោក ស៊ី ជុនតាវ (Xie Chuntao) អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្

លោក ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែជាទំនាក់ទំនងមិត្តភាពដែកថែប

នៅក្នុងជំនួបជាមួយលោក ស៊ី ជុនតាវ (Xie Chuntao) អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អា​ណត្តិទី២០ នារសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជាចិន នៅតែជាទំនាក់ទំនងដែកថែប។ នេះបើតាមការឲ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ សូមរម្លឹកថា ជំនួបរវាងលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ចិននៅពេលនេះ ធ្វើឡើងជាលើកដំបូង បន្ទាប់ពីលោក​បានប្រកាសកាលពីសប្តាហ៍កន្លងទៅ ផ្អាកទទួលជួបភ្ញៀវបរទេស​ដើម្បីចូលរួមបញ្ជាទ័ពជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងកងទ័ពថៃ នៅតាមព្រំដែនប្រទេសទាំងពីរ៕

លោកម៉ាក្រុង ទៅអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសអេមី

លោកម៉ាក្រុង ទៅអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអាទិត្យ ទី២១ ធ្នូ។ ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ លោកម៉ាក្រុងក៏ត្រូវទៅជួបជុំ ប្រារព្ធបុណ្យណូអែលជាមួយទាហានបារាំង ដែលកំពុងឈរជើង នៅតំបន់ឈូងសមុទ្រពែក្ស។

ស្លាប់​មេបញ្ជាការ​កងទ័ព​រុស្ស៊ីម្នាក់ទៀត ដោយការ​បំផ្ទុះគ្រាប់បែក​ រុស្ស៊ីដាក់ការសង្ស័យ​លើ​អ៊ុយក្រែន

មេបញ្ជាការ​ម្នាក់​នៃអគ្គ​សេនាធិការកងទ័ពរុស្ស៊ី បានស្លាប់​នៅក្នុងហេតុការ​ផ្ទុះគ្រាប់បែក​

ស្លាប់​មេបញ្ជាការ​កងទ័ព​រុស្ស៊ីម្នាក់ទៀត ដោយការ​បំផ្ទុះគ្រាប់បែក​ រុស្ស៊ីដាក់ការសង្ស័យ​លើ​អ៊ុយក្រែន

មេបញ្ជាការ​ម្នាក់​នៃអគ្គ​សេនាធិការកងទ័ពរុស្ស៊ី បានស្លាប់​នៅក្នុងហេតុការ​ផ្ទុះគ្រាប់បែក​មួយ នៅ​ព្រឹកថ្ងៃចន្ទ​ទី​២២ធ្នូ នៅ​ខាងត្បូងក្រុងម៉ូស្គូ​។ ក្រុមស៊ើបអង្កើតរុស្ស៊ី បានដាក់ការសង្ស័យថា នេះអាចជាស្នាដៃរបស់​ក្រុម​ចារកិច្ច​អ៊ុយក្រែន​ ព្រោះថានេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីជាន់ខ្ពស់នៃ​កងទ័ពរុស្ស៊ី​ ត្រូវអ៊ុយក្រែន​រៀបផែនការ​សម្លាប់​។​

មុនកិច្ចប្រជុំពិសេសការបរទេសអាស៊ានបើកទ្វារ អាមេរិកបន្តអំពាវនាវឲ្យកម្ពុជា-ថៃបញ្ឈប់អរិភាព

អាមេរិកបានស្នើជាថ្មីឲ្យប្រទេសកម្ពុជា និងថៃបញ្ឈប់ការវាយប្រហារគ្នា ហើយដកអាវុធធុនធ្ងន់ ចេញព

មុនកិច្ចប្រជុំពិសេសការបរទេសអាស៊ានបើកទ្វារ អាមេរិកបន្តអំពាវនាវឲ្យកម្ពុជា-ថៃបញ្ឈប់អរិភាព

អាមេរិកបានស្នើជាថ្មីឲ្យប្រទេសកម្ពុជា និងថៃបញ្ឈប់ការវាយប្រហារគ្នា ហើយដកអាវុធធុនធ្ងន់ ចេញពីព្រំដែនប្រទេសជិតខាងទាំងពីរ។ អាមេរិកក៏បានស្នើឲ្យភាគីជម្លោះអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំ​ពួរ​ ដែលជាស្នាដៃរបស់ចៅហ្វាយសេតវិមានអាមេរិក លោក​ ដូណាល់ ត្រាំ។ ការអំពាវនាវយ៉ាងដូចនេះ​ ធ្វើឡើងខណៈម៉ាឡេស៊ី​ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃនៅថ្ងៃចន្ទនេះ។  

ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា

បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុ

ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា

បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។

លោក Casey Barnett៖ ថៃហាក់ឆ្លើយតបហួសហេតុ និងមិនសមហេតុផល ក្រោយទាហានខ្លួន ៤នាក់រងរបួស

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា គិតត្

លោក Casey Barnett៖ ថៃហាក់ឆ្លើយតបហួសហេតុ និងមិនសមហេតុផល ក្រោយទាហានខ្លួន ៤នាក់រងរបួស

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា គិតត្រឹមម៉ោង ១២៖០០​​​​អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ថៃបានវាយប្រហារតាមអាកាសប្រហែល ២៣លើក មកលើប្រទេសកម្ពុជា ដោយបានបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទាំងអស់នេះត្រូវបានលោក Casey Barnett បញ្ជាក់ថាការលុបចោលកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃដោយសារតែទាហាន ៤នាក់របស់ខ្លួនរងរបួសដោយជាន់មីន ហាក់ដូចជាការឆ្លើយតបហួសហេតុ និងមិនសមហេតុផល។

ក្រសួង​ការងារ​ស្នើ​ឱ្យ​ពលករខ្មែរ​ក្នុង​ប្រទេស​ថៃ​បន្ត​ស្នាក់​នៅ​ និង​ធ្វើ​ការ​ធម្មតា

រដ្ឋា​ភិបាលកម្ពុជា ​តាម​រយៈ​ក្រសួង​ការងារ​បានអំពាវ​នា​វ​​ឱ្យ​ពល​ករ​ខ្មែរ​​​បន្ត​ស្នាក់​

ក្រសួង​ការងារ​ស្នើ​ឱ្យ​ពលករខ្មែរ​ក្នុង​ប្រទេស​ថៃ​បន្ត​ស្នាក់​នៅ​ និង​ធ្វើ​ការ​ធម្មតា

រដ្ឋា​ភិបាលកម្ពុជា ​តាម​រយៈ​ក្រសួង​ការងារ​បានអំពាវ​នា​វ​​ឱ្យ​ពល​ករ​ខ្មែរ​​​បន្ត​ស្នាក់​នៅ​ និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​ដដែល​រហូត​ដល់ពេល​ដែល​​​ស្ថាន​ការណ៍នៅ​តាម​​ព្រំ​ដែន​ប្រទេស​​កម្ពុជា និង​ថៃ​ត្រឡប់​មក​ដូច​ដើម​វិញ​។​ នេះ​បើ​​តាម​លិខិត​​​ក្រសួង​ការងារ ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០២៥​។​ អ្នក​នាំពាក្យ​ក្រសួងការ​ងារ ​លោក​ ស៊ុន​ មេសា​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ត​រជាតិ​ RFI បន្ថែម​ថា​ ក្រសួង​​​នឹង​បន្តតាម​ដាន​ស្ថាន​ភាព​ពល​ករ​ខ្មែរ​​​​ដែល​កំពុងរស់​នៅ​ក្នុង​ប្រទេស​ ព្រម​ទាំង​សហ​ការ​ផង​ដែរ​ជាមួយ​ភាគី​ថៃ​ និង​អង្គកា​រអន្តរ​ជាតិក្នុងការពារ​ពលរដ្ឋខ្មែរ។​ ​

អ្នកទស្សនាភាពយន្តឯកសារ«​រង់ចាំកម្ពុជា»រំពឹងថាអន្តរជាតិនឹងជួយបញ្ចប់ជម្លោះព្រំដែនខ្មែរ-ថៃ

៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប

អ្នកទស្សនាភាពយន្តឯកសារ«​រង់ចាំកម្ពុជា»រំពឹងថាអន្តរជាតិនឹងជួយបញ្ចប់ជម្លោះព្រំដែនខ្មែរ-ថៃ

៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប៉ុន្តែជាអកុសលឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៥០ម៉ឺននាក់ បានរងទុក្ខនិងភៀសខ្លួនចេញពីផ្ទះសំបែងដោយពុំបានត្រៀមខ្លួនជាមុន ដោយសារការវាយប្រហាររបស់ថៃ។ អ្នកទស្សនាភាពយន្តឯកសារ«រង់ចាំកម្ពុជា»ចង់ឃើញសហគមន៍អន្តរជាតិលូកដៃជួយធ្វើអន្តរាគមន៍បញ្ចប់សង្គ្រាមតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ ជាការបញ្ចប់សង្គ្រាមដែលអាចបើកផ្លូវឱ្យជនភៀសសឹកខ្មែរបានវិលត្រលប់ទៅលំនៅឋាន និងជួបជុំគ្រួសារដូចកាលពី៤៥ឆ្នាំមុ​ន៕

កូរ៉េខាងជើងព្រមានជប៉ុន កុំឱ្យមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ

ក្រោយពីឮដំណឹងថា ជប៉ុនចង់មានអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងអះអាងថានឹងប្រើគ្រប់មធ្យោបាយ ដើម្ប

កូរ៉េខាងជើងព្រមានជប៉ុន កុំឱ្យមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ

ក្រោយពីឮដំណឹងថា ជប៉ុនចង់មានអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងអះអាងថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដែលចង់ផលិតអាវុធប្រល័យលោក។ ចំណែក នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានចេញមុខបញ្ជាក់​ថា រដ្ឋាភិបាលជប៉ុននៅបន្តជំហរមិនសាយភាយអាវុធនុយក្លេអ៊ែរ។

ជនភៀសសឹកកើនជាងកន្លះលាននាក់ ដោយសារវិវាទព្រំដែនកម្ពុជា-ថៃ

គិតត្រឹមថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥ ជនភៀសសឹករបស់កម្ពុជា បានកើនឡើងដល់ជាងកន្លះលាននាក់​។ នេះបើត

ជនភៀសសឹកកើនជាងកន្លះលាននាក់ ដោយសារវិវាទព្រំដែនកម្ពុជា-ថៃ

គិតត្រឹមថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥ ជនភៀសសឹករបស់កម្ពុជា បានកើនឡើងដល់ជាងកន្លះលាននាក់​។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ធ្នូ។ យ៉ាងណាមិញ របាយការណ៍បានបញ្ជាក់ថា គ្មានប្រជាពលរដ្ឋស្លាប់និងរបួសឡើយ គិតត្រឹមព្រឹកថ្ងៃទី២១ធ្នូ។

លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានជាវេទិកាដោះស្រាយភាពតានតឹងរវាងកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅព្រឹកថ្ងៃអាទិត្យទី២១ធ្នូនេះ បានលើកឡើងថា

លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានជាវេទិកាដោះស្រាយភាពតានតឹងរវាងកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅព្រឹកថ្ងៃអាទិត្យទី២១ធ្នូនេះ បានលើកឡើងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន នៅថ្ងៃចន្ទស្អែកនេះ នឹងជាវេទិកាសម្រាប់ដោះស្រាយជម្លោះដ៏តានតឹងរវាងកម្ពុជា-ថៃ។ ការបញ្ជាក់យ៉ាងដូចនេះ ធ្វើឡើងបន្ទាប់ពីលោក អាន់វ៉ា បានជួបជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន។

សមាជិកព្រឹទ្ធសភាអាមេរិក ចោទថា ហាម៉ាស និង​ហេសបូឡា​ ប្រឹង​បង្កើន​សព្វាវុធ

ដោយ​គាំទ្រ​អ៊ីស្រាអែល​ឥតងាករេ សមាជិកព្រឹទ្ធសភាអាមេរិក ​មក​ពី​បក្ស​កាន់អំណាច​នៅ​វ៉ាស៊ីនត

សមាជិកព្រឹទ្ធសភាអាមេរិក ចោទថា ហាម៉ាស និង​ហេសបូឡា​ ប្រឹង​បង្កើន​សព្វាវុធ

ដោយ​គាំទ្រ​អ៊ីស្រាអែល​ឥតងាករេ សមាជិកព្រឹទ្ធសភាអាមេរិក ​មក​ពី​បក្ស​កាន់អំណាច​នៅ​វ៉ាស៊ីនតោន លោក លិនដ៍ស៊ី ហ្ក្រាំ ​ បាន​ចោទប្រកាន់​ ក្រុម​ប្រដាប់​អាវុធ​ហាម៉ាសនៅ​ហ្កាហ្សា និង​ពួក​បេសបូឡា​នៅ​លីបង់ ថា​ មិនត្រឹមតែពុំ​​បាន​​ទម្លាក់​អាវុធចុះទេ ​ផ្ទុយទៅវិញ ពួក​គេ​កាន់តែ​បង្កើន​សព្វាវុធ​ថែមទៀត​។​ ការ​ចោទប្រកាន់​បែប​នេះ បាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ចរបស់លោក​​ព្រឹទ្ធ​​សមាជិករូបនេះ ដែល​​បានស្កាត់ទៅជួបនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ ដោយ​ផ្ទាល់ នៅអ៊ីស្រាអែល។​​​​

រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក

រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាប​ឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ

រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក

រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាប​ឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។

សង្គ្រាមលើកទី២៖ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយ២១៨ករណី ភាគច្រើនប្រឌិតដោយថៃ

ក្រសួងព័ត៌មានរកឃើញថា ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃលើកទី២នេះ មានព័ត៌មានក្លែង

សង្គ្រាមលើកទី២៖ ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយ២១៨ករណី ភាគច្រើនប្រឌិតដោយថៃ

ក្រសួងព័ត៌មានរកឃើញថា ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃលើកទី២នេះ មានព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់រូបភាពបង្កើតឡើងដោយAIសរុបចំនួន២១៨ករណី។ ក្នុងចំណោមព័ត៌មាន និងរូបភាពក្លែងក្លាយទាំងនោះភាគច្រើនមានប្រភពចេញមកពីប្រទេសថៃ​ ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋខ្មែរជាជនភៀសសឹក។ 

តើថៃនឹងឈប់បាញ់ប្រហារកម្ពុជាទេ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន?

បើគ្មាន​ការ​ប្រែ​ប្រួល​ទេ ​នៅថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២៥ ​នឹង​មាន​កិច្ចប្រជុំ​ពិសេស​ថ្នា

តើថៃនឹងឈប់បាញ់ប្រហារកម្ពុជាទេ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន?

បើគ្មាន​ការ​ប្រែ​ប្រួល​ទេ ​នៅថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២៥ ​នឹង​មាន​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​សម្រាប់​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ​ ដែល​ម៉ាឡេ​ស៊ី​ជា​ម្ចាស់​ផ្ទះ​។​ គម្រោង​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​នេះជា​ផ្នែក​មួយ នៃ​សំណើរបស់​ភាគី​ថៃ​។ ​ភាគី​ថៃ​បាន​ស្នើ​ពន្យារ​ពេល​កិច្ច​ប្រជុំ​នេះ​ម្តង​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​។​ អ្នក​វិភាគ​ រំពឹង​ថា​ កិច្ច​ប្រជុំ​នេះ​អាច​ធ្វើ​ទៅតាម​ការ​គ្រោង​ទុក ​តែមិន​រំពឹងថា​ថៃ​នឹងបញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើ​កម្ពុជា​៕

បារាំង និង​រុស្ស៊ី ត្រៀមជជែកគ្នា​ឡើងវិញ ក្រោយផ្តាច់ទំនាក់ទំនង​ ចាប់ពី​ផ្ទុះសង្គ្រាមអ៊ុយក្រែន

ក្នុង​សំណុំរឿង​ចម្បាំង​នៅអ៊ុយក្រែន ​ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ​ប្រកាសចង់​ជជែក​គ្នា​ជា

បារាំង និង​រុស្ស៊ី ត្រៀមជជែកគ្នា​ឡើងវិញ ក្រោយផ្តាច់ទំនាក់ទំនង​ ចាប់ពី​ផ្ទុះសង្គ្រាមអ៊ុយក្រែន

ក្នុង​សំណុំរឿង​ចម្បាំង​នៅអ៊ុយក្រែន ​ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ​ប្រកាសចង់​ជជែក​គ្នា​ជាមួយ​នឹង​  ប្រធានាធិបតីបារាំង ប្រសិន​បើ​ លោក ម៉ាក្រុង ​ ត្រៀមខ្លួន​រួច​ស្រេច​ដែរ។ ការបោះដៃចង់​សន្ទនាគ្នា​នេះ ធ្វើឡើង​ក្រោយ​ពី​ ប្រមុខរដ្ឋបារាំង ព្រលយពាក្យចង់​បើកទ្វារ​ចរចា​ជាមួយ​រដ្ឋអំណាចទីក្រុង​​ម៉ូស្គូ ដើម្បី​ជំរុញសន្តិភាព​។ ទន្ទឹម​នឹងគ្នានេះ ប្រធានាធិបតី​អ៊ុយក្រែន បាន​បន្ត​ស្នើសុំ​ឲ្យ រដ្ឋអំណាច​ទី​ក្រុង​វ៉ាស៊ីនតោន ដាក់​សម្ពាធ​លើ​ ម៉ូស្គូ ឲ្យ​ពន្លត់ភ្លើងសង្គ្រាម កាន់តែឆាប់។​  

កម្ពុជាស្នើបារាំងឲ្យជួយការពារបេតិកភណ្ឌវប្បធម៌អំឡុងពេលជម្លោះកម្ពុជា-ថៃ

កម្ពុជាតាមរយៈប្រមុខការទូត លោក ប្រាក់ សុខុន បានអំពាវនាវឲ្យបារាំងជួយគាំពារបេតិកភណ្ឌវប្បធម៌រ

កម្ពុជាស្នើបារាំងឲ្យជួយការពារបេតិកភណ្ឌវប្បធម៌អំឡុងពេលជម្លោះកម្ពុជា-ថៃ

កម្ពុជាតាមរយៈប្រមុខការទូត លោក ប្រាក់ សុខុន បានអំពាវនាវឲ្យបារាំងជួយគាំពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា អំឡុងពេលមានជម្លោះព្រំដែនជាមួយភាគីថៃ។​​​ ការអំពាវនាវនេះធ្វើឡើងនៅអំឡុងពេលលោក ប្រាក់ សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបជាមួយលោក​​ បេនវ័រ ហ្គីដេ (Beniot Guidee) ប្រធាននាយកដ្ឋានអាស៊ី​​ និងអូសេអានីនៃក្រសួងអឺរ៉ុប​និងការបរទេសនៃសាធារណរដ្ឋបារាំង​ កាលពីថ្ងៃទី១៨ធ្នូ។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អាជ្ញាធរថាខេត្តពោធិ៍សាត់រងគ្រាប់យ៉ាងដំណំទាំងយប់ទាំងថ្ងៃ

ខេត្តពោធិ៍សាត់ នៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង បានរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ អាជ្ញាធរថាខេត្តពោធិ៍សាត់រងគ្រាប់យ៉ាងដំណំទាំងយប់ទាំងថ្ងៃ

ខេត្តពោធិ៍សាត់ នៅក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង បានរងការខូចខាតយ៉ាងដំណំ។ នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយអះអាងទៀតថា កងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីខេត្តពោធិ៍សាត់ តាមរយៈការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់ផ្លោងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងឯកជន ទំាំងយប់ទាំងថ្ងៃ។

ក្រសួងការពារជាតិ៖ ថៃមិនបានបំផ្លាញសន្តិភាពតែជាមួយកម្ពុជាប៉ុណ្ណោះទេ តែគឺតំបន់ទាំងមូល

ព្រោះតែដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់ខ្លួន ថៃបានបង្កសង្គ្រាមបំផ្លាញសន្តិភាពជាមួយប្រទេស

ក្រសួងការពារជាតិ៖ ថៃមិនបានបំផ្លាញសន្តិភាពតែជាមួយកម្ពុជាប៉ុណ្ណោះទេ តែគឺតំបន់ទាំងមូល

ព្រោះតែដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់ខ្លួន ថៃបានបង្កសង្គ្រាមបំផ្លាញសន្តិភាពជាមួយប្រទេសកម្ពុជា ហើយទង្វើនេះក៏កំពុងធ្វើឲ្យសន្តិភាពតំបន់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនាព្រឹកថ្ងៃអាទិត្យទី២១ធ្នូនេះ។

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ទទូច​​អន្តរ​ជាតិ​ជួយ​រកយុត្តិ​ធម៌​ឱ្យកម្ពុជា

ពល​រដ្ឋ​ខ្មែររាប់​រយ​នាក់​ ដែល​រស់​នៅ​ក្រៅ​ប្រទេសបាន​​ដង្ហោយហៅសហគមន៍​​អន្តរ​ជាតិ​ជួយ​រក

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ទទូច​​អន្តរ​ជាតិ​ជួយ​រកយុត្តិ​ធម៌​ឱ្យកម្ពុជា

ពល​រដ្ឋ​ខ្មែររាប់​រយ​នាក់​ ដែល​រស់​នៅ​ក្រៅ​ប្រទេសបាន​​ដង្ហោយហៅសហគមន៍​​អន្តរ​ជាតិ​ជួយ​រក​យុត្តិ​ធម៌​ឱ្យ​កម្ពុជា​ នៅ​គ្រា​ដែល​យោ​ធា​ថៃ​បន្ត​វាយប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់គ្រប់ប្រភេទ​មកលើ​កម្ពុជា។ នេះ​បើ​តាមទំព័រហ្វេសប៊ុកផ្លូវការរបស់​យុ​វ​ជន​ក្រៅ​ប្រទេស​ (Overseas Youth)​។​ ក្រៅ​ពី​ស្រែក​សុំ​ជំនួយ​ ពល​រដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​ក៏បាន​ថ្កោល​ទោស​រដ្ឋា​ភិ​បាល​ទី​ក្រុង​បាង​កក​ ចំពោះ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ក្នុង​ជម្លោះ​ព្រំ​ដែនខ្មែរ-ថៃ​ដែលបានអូសបន្លាយពេល​ជាង១០ថ្ងៃមកនេះ ។​

លោក សុខ ចាន់៖ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុជាយន្តការដោះស្រាយវិវាទដោយតម្លាភាព

ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបានការហៅចូលនូវបណ្តឹងព

លោក សុខ ចាន់៖ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុជាយន្តការដោះស្រាយវិវាទដោយតម្លាភាព

ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបានការហៅចូលនូវបណ្តឹងពីអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុសរុបចំនួនជាង១ ៩០០ករណី ដោយក្នុងនោះមាន៣៨៨ករណីជាបណ្តឹងតវ៉ា និងជាង១ ៥០០ករណី គឺជាការសាកសួរអំពីកង្វល់នានាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់ពី លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបន្ថែមថា បណ្តឹងតវ៉ាចំនួន៨០%នៃបណ្តឹងតវ៉ាសរុប បានដោះស្រាយបញ្ចប់ត្រឹមរយៈពេល១ខែ។ តាមលោក សុខ ចាន់ បច្ចុប្បន្នសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកដោះស្រាយ និងផ្សះផ្សានូវបណ្តឹងតវ៉ារបស់អតិថិជនជាអ្នកប្រើសេវាហិរញ្ញវត្ថុ ខណៈមជ្ឈមណ្ឌលដែលទើបបង្កើតឡើងនេះ ក៏នឹងជួយកសាងទំនុកចិត្តដល់អតិថិជនផងដែរ។

ប៉ាគីស្ថាន៖ តុលាការបានកាត់ទោសអតីតនាយករដ្ឋមន្រ្តី ឲ្យជាប់ពន្ធនាគារចំនួន១៧ឆ្នាំ

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាត្រូវតុលាការផ្តន្ទាទោស នៅថ្ងៃសៅរ

ប៉ាគីស្ថាន៖ តុលាការបានកាត់ទោសអតីតនាយករដ្ឋមន្រ្តី ឲ្យជាប់ពន្ធនាគារចំនួន១៧ឆ្នាំ

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាត្រូវតុលាការផ្តន្ទាទោស នៅថ្ងៃសៅរ៍ ទី២០ ធ្នូ ដាក់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទរំលោភសេចក្តីទុកចិត្ត និងប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះគឺពាក់ព័ន្ធនឹងការទទួលអំណោយ ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត នៅអំឡុងពេលដែលលោកអ៊ីមរ៉ាន់ ខាន់ នៅកាន់អំណាច។ ចំពោះសមាជិកគណបក្សរបស់លោកអ៊ីមរ៉ាន់ ខាន់ ការកាត់ទោសរបស់តុលាការអាយ៉ង គឺជាអំពើអយុត្តិធម៌ និងគ្រាន់តែចង់បន្តឃុំខ្លួនលោកអតីតនាយករដ្ឋមន្រ្តីដោយខុសច្បាប់តែប៉ុណ្ណោះ។

សង្គ្រាម​អ៊ុយក្រែន ៖ តើ​ដ្រូន​ទឹក​អ៊ុយក្រែនSea Baby មាន​លក្ខណៈ​ពិសេស​យ៉ាងណាខ្លះ?

​អ៊ុយក្រែន បាន​​បើក​ប្រតិបត្តិការ​ថ្មី​ស្រឡាង​មួយ​ដែលមិន​ធ្លាប់​មាន​​ធ្វើ​សោះ គិត​ចាប់​

សង្គ្រាម​អ៊ុយក្រែន ៖ តើ​ដ្រូន​ទឹក​អ៊ុយក្រែនSea Baby មាន​លក្ខណៈ​ពិសេស​យ៉ាងណាខ្លះ?

​អ៊ុយក្រែន បាន​​បើក​ប្រតិបត្តិការ​ថ្មី​ស្រឡាង​មួយ​ដែលមិន​ធ្លាប់​មាន​​ធ្វើ​សោះ គិត​ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង។ បើ​តាម​​ភ្នាក់ងារ​ចារកិច្ច​អ៊ុយក្រែន​ ប្រតិបត្តិការ​ដ្រូន​ ​បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​រុស្ស៊ី​ នៅក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ដែល​ស្ថិត​នៅ​ចម្ងាយ​២ពាន់​គីឡូម៉ែត្រ​ពីព្រំដែន​អ៊ុយក្រែន។ ហើយ​កាលពី​សប្តាហ៍​មុន ដ្រូន​អ៊ុយក្រែន បាន​វាយពន្លិច​​នាវាមុជ​ទឹក​រុស្ស៊ី​ដែល​​ចត​នៅ​កំពង់ផែ​ក្នុង​សមុទ្ទ​ខ្មៅ។ តើ​ដ្រូន​ដែល​បាន​វាយប្រហារ​​ដល់​ទី​ឆ្ងាយៗ​ ជា​អ្វី?

អាជ្ញា​ធរ​មីន​ទទូច​ឱ្យ​អន្តរជាតិ​ចូល​រួម​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ថៃមក​លើ​កម្ពុជា

នៅថ្ងៃ​ទី​ ១៩​ ធ្នូ​ម្សិល​មិញនេះ​ អាជ្ញាធ​រមីន​កម្ពុជា​បានថ្លែង​​ថ្កោល​ទោស​សកម្ម​ភាព​​វា

អាជ្ញា​ធរ​មីន​ទទូច​ឱ្យ​អន្តរជាតិ​ចូល​រួម​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ថៃមក​លើ​កម្ពុជា

នៅថ្ងៃ​ទី​ ១៩​ ធ្នូ​ម្សិល​មិញនេះ​ អាជ្ញាធ​រមីន​កម្ពុជា​បានថ្លែង​​ថ្កោល​ទោស​សកម្ម​ភាព​​វាយ​ប្រហារ​មិន​រើស​គោលដៅ​របស់​យោ​ធា​ថៃលើ​ដែន​អធិ​បតេយ្យ​ភាព​ និង​បូរណ​ភាព​ទឹក​ដីកម្ពុជា​។ ការវាយប្រហារដែល​បាន​ធ្វើ​ឱ្យ​សម្បត្តិ​បេតិកភណ្ឌ​ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទីតាំង​ជន​ស៊ីវិល​របស់កម្ពុជារង​ការ​បំផ្លិច​បំផ្លាញជាបន្តបន្ទាប់​។​ ក្រៅ​ពីថ្កោល​ទោស​យោ​ធា​ថៃ​ អាជ្ញា​ធរ​មីនបាន​ទទូ​ច​ឱ្យ​អន្តរ​ជាតិ​ចូល​រួម​ចាត់​វិធាន​ការ​ជា​រួម​លើ​សកម្មភាព​របស់​ថៃ​ ដោយពួកគេ​មិន​ត្រូវ​បិទ​ភ្នែក​ធ្វើមិន​ដឹង​ មិន​ឮនូវ​ទង្វើ​ដែល​យោ​ធា​ថៃ​ធ្វើ​មក​លើ​​កម្ពុជា។ 

ប្រេសិត​ពិសេស​ចិន​អះអាងពីការ​ត្រៀម​ខ្លួន​ដើម្បី​ឱ្យ​កម្ពុជា​-ថៃ​សម្រេច​បាន​នូវបទ​ឈប់​បាញ់

ប្រេសិត​ពិសេ​សរបស់​ចិន លោក​ តេង​ ស៊ី​យុន​ បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ជួយ

ប្រេសិត​ពិសេស​ចិន​អះអាងពីការ​ត្រៀម​ខ្លួន​ដើម្បី​ឱ្យ​កម្ពុជា​-ថៃ​សម្រេច​បាន​នូវបទ​ឈប់​បាញ់

ប្រេសិត​ពិសេ​សរបស់​ចិន លោក​ តេង​ ស៊ី​យុន​ បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ជួយ​​បន្ធូរភាព​តាន​តឹង​នៅតាម​ព្រំ​ដែនខ្មែរ-ថៃ​។​ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​​ចុះនៅ​ថ្ងៃ​ទី​២០​ធ្នូ ឆ្នាំ២០២៥​។​ តាម​ក្រសួង​ការ​បរទេស​ ប្រេសិត​ពិ​សេស​របស់​ចិន​រូប​នេះ​បាន​អះ​អាង​ពី​ការ​ត្រៀម​ខ្លួន​ ដោយ​មិន​អែអង់ក្នុងការ​ស្តា​ទំនុក​ចិត្តរវាង​ភាគី​ជម្លោះ​ឡើងវិញ​។ 

ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?

តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ

ជម្លោះខ្មែរ-ថៃ ពេលនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង?

តាមរយៈប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា និងថៃ បានមានជម្លោះនឹងគ្នាចាប់តាំងពីសតវត្សទី១២មកម្លេះ ដោយសារថៃ(សៀម) បានធ្វើការវាយប្រហារមកលើកម្ពុជា(ខ្មែរ) ឥតឈប់ឈរ ដើម្បីឈ្លានពានពង្រីកទឹកដី។ នៅដំណាក់កាលចុងក្រោយនេះ ប្រទេស និងប្រជាជនទាំងពីរ ហាក់បានសុខស្រួលនឹងគ្នាប្រមាណជាង ៤ទសវត្ស។ តែតាមរយៈការវាយប្រយុទ្ធគ្នាចុងក្រោយនេះ នៅតាមព្រំដែន រួមនឹងការប្រមាថមើលងាយពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋកម្ពុជា ស្ថានភាពនេះ នឹងបង្កើនការស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំង និងអាចមានរយៈពេលយូរអង្វែង។

លោកពូទីនថា រុស្ស៊ី​ត្រៀមខ្លួនបញ្ចប់សង្គ្រាម តែបន្តទម្លាក់កំហុសលើអ៊ុយក្រែន​និង​អឺរ៉ុប

លោកពូទីន បានធ្វើសន្និសីទកាសែតប្រចាំឆ្នាំ នៅទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃសុក្រ ទី​១៩ធ្នូ។ ប

លោកពូទីនថា រុស្ស៊ី​ត្រៀមខ្លួនបញ្ចប់សង្គ្រាម តែបន្តទម្លាក់កំហុសលើអ៊ុយក្រែន​និង​អឺរ៉ុប

លោកពូទីន បានធ្វើសន្និសីទកាសែតប្រចាំឆ្នាំ នៅទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃសុក្រ ទី​១៩ធ្នូ។ បន្ទាប់ពីបាននិយាយទម្លាក់កំហុស​ទៅលើអ៊ុយក្រែន និង​ក្រុមប្រទេសលោកខាងលិច ថាជាអ្នកបង្កសង្គ្រាម លោកពូទីនបានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ដើម្បីចរចា ​រកបទឈប់បាញ់និង​កសាងសន្តិភាព។ លោកពូទីន អះអាងទៀតថា រុស្ស៊ីគ្មានចេតនាណាមួយទៅ​វាយ​ប្រហារអឺរ៉ុបទេ ប្រសិន​បើគេគោរព​ផល​ប្រយោជន៍របស់រុស្ស៊ី​។

អន្តោប្រវេសន៍៖ អាមេរិក​ផ្អាក​កម្មវិធី​ផ្តល់​សិទ្ធិជ្រកកោន​​តាម​ការ​ចាប់​ឆ្នោត

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​អាមេរិក​បានប្រកាស​នៅថ្ងៃសុក្រទី ១៩​ធ្នូ ផ្អាក​កម្មវិធី​​ជ្រើ

អន្តោប្រវេសន៍៖ អាមេរិក​ផ្អាក​កម្មវិធី​ផ្តល់​សិទ្ធិជ្រកកោន​​តាម​ការ​ចាប់​ឆ្នោត

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​អាមេរិក​បានប្រកាស​នៅថ្ងៃសុក្រទី ១៩​ធ្នូ ផ្អាក​កម្មវិធី​​ជ្រើសរើស​ជន​បរទេសមក​​រស់​នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក ​តាម​រយៈ​ការ​ចាប់​ឆ្នោត (Green Card Lottery)។ ក្នុង​មួយឆ្នាំៗ កម្មវិធីដ៏​មាន​ប្រជាប្រិយភាព​​នេះ​ បាន​អនុញ្ញាត​ឱ្យ​ជន​បរទេស​​ប្រមាណ​៥ម៉ឺន​នាក់ ​បាន​សិទ្ធិ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ នៅ​សហរដ្ឋ​អាមេរិក។

សង្គ្រាម​អ៊ុយក្រែន៖ សហភាព​អឺរ៉ុប​ព្រមព្រៀង​ឱ្យ​អ៊ុយក្រែន​ខ្ចីលុយ​​៩០ពាន់​លាន​អឺរ៉ូ

ដោយ​មិន​អាច​សម្រុះ​សម្រួល​គ្នា​បាន​ក្នុង​សំណុំ​រឿង​​យក​លុយ​បង្កក​រុស្ស៊ី​មក​ប្រើ​ សហភាព

សង្គ្រាម​អ៊ុយក្រែន៖ សហភាព​អឺរ៉ុប​ព្រមព្រៀង​ឱ្យ​អ៊ុយក្រែន​ខ្ចីលុយ​​៩០ពាន់​លាន​អឺរ៉ូ

ដោយ​មិន​អាច​សម្រុះ​សម្រួល​គ្នា​បាន​ក្នុង​សំណុំ​រឿង​​យក​លុយ​បង្កក​រុស្ស៊ី​មក​ប្រើ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ចិត្ត​ ​​​នៅ​ថ្ងៃ​សុក្រ​ទី​១៩​ធ្នូ​នេះ​ ផ្តល់​ប្រាក់​កម្ចី​រួម ចំនួន​៩០ពាន់​លាន​អឺរ៉ូ ដល់​អ៊ុយក្រែន សម្រាប់​ទ្រទ្រង់​ប្រទេស​ក្នុង​រយៈ​ពេលយ៉ាង​ហោច​​ពីរ​ឆ្នាំ។ សមាជិកសហភាព​អឺរ៉ុបទាំង​​២៧​ប្រទេស​បានឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀងហិរញ្ញវត្ថុនេះ តែ​ហុងគ្រី ស្លូវ៉ាគី និង​សាធារណរដ្ឋ​ឆែក​ មិន​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ដោយ​ជាក់​ស្តែង​ទេ។

ផ្ទុះកុប្បកម្មហិង្សានៅបង់ក្លាដែស​ ក្រោយមេចលនាបាតុកម្មនិស្សិតដ៏ល្បីឈ្មោះម្នាក់ ត្រូវគេបាញ់សម្លាប់

នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស កុប្ប​ហិង្សាដុតអគារច្រើនកន្លែង បាន​ផ្ទុះឡើងកាលពីយប់​ថ្ងៃ

ផ្ទុះកុប្បកម្មហិង្សានៅបង់ក្លាដែស​ ក្រោយមេចលនាបាតុកម្មនិស្សិតដ៏ល្បីឈ្មោះម្នាក់ ត្រូវគេបាញ់សម្លាប់

នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស កុប្ប​ហិង្សាដុតអគារច្រើនកន្លែង បាន​ផ្ទុះឡើងកាលពីយប់​ថ្ងៃព្រហស្បតិ៍​ ទី​១៨ធ្នូ​។ កុប្បកម្ម​របស់យុវជនបង់ក្លាដែសនេះ គឺបន្ទាប់ពីមានដំណឹងប្រកាសថា មេចលនាបាតុកម្ម​និស្សិតដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Sharif Osman Hadi ដែលត្រូវគេបាញ់ឲ្យរបួសនោះ​ បានស្លាប់​ហើយ​នៅ​ឯមន្ទីរពេទ្យប្រទេស​សិង្ហបុរី​។ គិតត្រឹមព្រឹកថ្ងៃសុក្រទី​១៩ធ្នូ​ ស្ថានការណ៍នៅតែមិនទាន់ស្ងប់ស្ងាត់ទេនៅដាកា ដោយ​អាជ្ញាធរបានដាក់ពង្រាយកម្លាំងកាន់តែច្រើន ដើម្បីត្រៀមទប់កុប្បករហិង្សា​។

UN ថ្កោលទោសការបង្កើនអរិភាពក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃ​ទី​១៨ ខែ​ធ្នូ ​ឆ្នាំ​២០២៥ ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធ

UN ថ្កោលទោសការបង្កើនអរិភាពក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃ​ទី​១៨ ខែ​ធ្នូ ​ឆ្នាំ​២០២៥ ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល​។​ ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​លោក Volker Türk  ​បាន​ជំរុញ​ឲ្យ​ប្រទេស​ជាគូរ​ជម្លោះ​ទាំង​ពីរ​បញ្ចប់​អរិភាព​ជា​បន្ទាន់ និង​បន្ត​ការ​ចរចា​ដោយ​សន្តិភាព​។

លោក គួង ឡូ៖​ ទាហានខ្មែរដែល​របួស​ដោយ​​សុន​ខទាហានថៃ​​ខាំ បានបញ្ជូនមកព្យាបាលនៅភ្នំពេញ

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុន

លោក គួង ឡូ៖​ ទាហានខ្មែរដែល​របួស​ដោយ​​សុន​ខទាហានថៃ​​ខាំ បានបញ្ជូនមកព្យាបាលនៅភ្នំពេញ

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា កងទ័ពកម្ពុជាម្នាក់ដែលរងរបួសដោយសារសត្វសុនខរបស់ភាគីថៃខាំ ត្រូវបានបញ្ចូនមកព្យាបាលនៅវិទ្យាស្ថានប៉ាស្ថ័រកម្ពុជា បន្ទាប់ពីពិនិត្យព្យាបាលបឋមនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ប្រាប់តាម​រយៈ​វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ​ថា កងទ័ពកម្ពុជាដែលរងរបួសនោះ បច្ចុប្បន្នមានសុខភាពធម្មតា ​និងកំពុងទទួលបានព្យាបាលយ៉ាងយកចិត្តទុកដាក់។ ចំណែក​​ហ្វូងសុខនដែលចេញ​ខាំកងទ័ពកម្ពុជា គឺបានរត់ត្រឡប់ចូលទឹកដីថៃវិញ ក្រោយកងទ័ពកម្ពុជាបាញ់សម្លាប់បានមួយក្បាល។ តាមលោក​ គួង ឡូ​​​ ​​គិតត្រឹមពេលនេះ អាជ្ញាធរពុំទាន់អាចចូលទៅយកសុនខដែលស្លាប់នោះមកធ្វើកោសល្យវិច្ឆ័យនៅឡើយទេ។ 

សម្ព័ន្ធប្រជាជនកម្ពុជា-ថៃ ទទូចឲ្យបញ្ឈប់ការប្រយុទ្ធគ្នាតាមព្រំដែន

សម្ព័ន្ធ​ប្រជា​ជន​កម្ពុជា-ថៃ ​ដើម្បី​សន្តិភាព បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​ទ

សម្ព័ន្ធប្រជាជនកម្ពុជា-ថៃ ទទូចឲ្យបញ្ឈប់ការប្រយុទ្ធគ្នាតាមព្រំដែន

សម្ព័ន្ធ​ប្រជា​ជន​កម្ពុជា-ថៃ ​ដើម្បី​សន្តិភាព បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​ទទូ​ច​ឲ្យ​រដ្ឋា​ភិបាល​ថៃ និង​កម្ពុជា ​ត្រូវ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ជា​បន្ទាន់ ​ហើយ​ស្ដារ​សន្តិភាព និង​​ប្រក្រ​តី​ភាព​ឡើង​វិញ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ឆាប់​។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​អង្គការ​ និង​សមាគម​កម្ពុជា-ថៃ​សរុប​ចំនួន ៣៩​ស្ថាប័ន​។

Get more results via ClueGoal