លោកដូណាល់ ត្រាំ ប្រកាសសាងសង់នាវាចម្បាំងប្រភេទថ្មី ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant
newsare.net
លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី២២ធ្នូ ថាកងទ័ពអាមេរិកនឹងចាប់ផ្តើមសាងសង់ទៅតាមលោកដូណាល់ ត្រាំ ប្រកាសសាងសង់នាវាចម្បាំងប្រភេទថ្មី ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant
លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី២២ធ្នូ ថាកងទ័ពអាមេរិកនឹងចាប់ផ្តើមសាងសង់ទៅតាមការបញ្ជារបស់លោក នូវនាវាចម្បាំងដ៏ទំនើបប្រភេទថ្មី ដែលធំជាងគេបង្អស់។ អ្វីដែលពិសេសជាងនេះទៀត គឺនាវាចម្បាំងនេះ នឹងត្រូវគេប្រសិទ្ធិនាមដាក់ឈ្មោះលោកត្រាំផ្ទាល់តែម្តង។ វាគឺជារឿងមួយមិនធ្លាប់មានទេ ដែលប្រធានាធិបតីមួយរូបមិនទាន់ស្លាប់ ហើយកំពុងកាន់អំណាចទៀត បញ្ជាឲ្យគេយកឈ្មោះខ្លួនឯង ទៅដាក់នៅលើនាវាចម្បាំងបែបនេះ។ ទាំងនេះហាក់បង្ហាញកាន់តែច្បាស់ អំពីទំនោរសួនតួ និងអញនិយម របស់លោកដូណាល់ ត្រាំ។ Read more














