លោកស្រី មូរ សុខហួរ ទាមទារឲ្យប្រទេសចំនួន ៤ បញ្ឈប់លក់អាវុធឲ្យថៃ
newsare.net
លោកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី២៤ខែធ្នូឆ្នាំលោកស្រី មូរ សុខហួរ ទាមទារឲ្យប្រទេសចំនួន ៤ បញ្ឈប់លក់អាវុធឲ្យថៃ
លោកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ បានទាមទារឲ្យសហរដ្ឋអាមេរិក ស៊ុយអែត អ៊ីស្រាអែល និងកូរ៉េខាងត្បូង បញ្ឈប់ការលក់អាវុធទំនើបៗរបស់ពួកគេពិសេសយន្តហោះចម្បាំងទៅឲ្យប្រទេសថៃ និងទាមទារឲ្យប្រទេសទាំង៤នេះ ប្រាប់ថៃឲ្យបញ្ឈប់ការប្រើយន្តច្បាំងទម្លាក់គ្រាប់បែកមកលើកម្ពុជា។ ការទាមទារនេះ ធ្វើឡើងតាមរយៈការគាំទ្ររបស់ពលរដ្ឋខ្មែរនៅលើញត្តិអនឡាញ ខណៈដែលយោធាថៃនៅតែប្រើប្រាស់យន្តហោះចម្បាំងបន្តទម្លាក់គ្រប់បែកសម្លាប់ជនស៊ីវិលកម្ពុជា។ ជនស៊ីវិលកម្ពុជា ដែលត្រូវបានសម្លាប់យ៉ាងហោចណាស់៣០នាក់ និងរបួសជាង៨០នាក់ ក្នុងសង្គ្រាមលើកទី២ដែលថៃបើកការវាយប្រហារមកលើកម្ពុជាមុន។ យោធាថៃបានប្រើយន្តហោះចម្បាំងអាមេរិក F-16 យន្តហោះ Gripen របស់ស៊ុយអែត យន្តហោះ T-50 របស់កូរ៉េខាងត្បូងដើម្បីទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិលកម្ពុជាជាច្រើនកន្លែង៕ Read more














