Cambodia



Megha Majumdar Explores Hope, Many Selves, And Urgent Questions

Megha Majumdar's new novel, 'A Guardian and a Thief’, is an Oprah's Book Club selection, a finalist for the National Book Award and the Kirkus Prize, and on the longlist for the American Library Association's Andrew Carnegie Medal. Her first book, 'A Burnin

1MDB៖អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីណាជីប រ៉ាហ្សាក់ ជាប់​ទោស​ពីបទរំលោភ​​អំណាច​និង​លាងលុយកខ្វក់

តុលាការ​ម៉ាឡេស៊ី បាន​ប្រកាស​នៅថ្ងៃសុក្រទី​២៦​ធ្នូ​២០២៥​នេះ ថា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡ

1MDB៖អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីណាជីប រ៉ាហ្សាក់ ជាប់​ទោស​ពីបទរំលោភ​​អំណាច​និង​លាងលុយកខ្វក់

តុលាការ​ម៉ាឡេស៊ី បាន​ប្រកាស​នៅថ្ងៃសុក្រទី​២៦​ធ្នូ​២០២៥​នេះ ថា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ពី​ឆ្នាំ​២០០៩-២០១៨ លោក ណាជីប រ៉ាហ្សាក់​ ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស មាន​ទោស​ពី​បទ​រំលោភ​​អំណាច​និង​លាង​លុយ។ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្នុង​សំណុំ​រឿង​ពុករលួយ1MDBនេះ​ស្រាប់ ​លោក ណាជីប រ៉ាហ្សាក់​ ទំនង​បន្ត​រស់​ក្រោយ​ចម្រឹង​ដែក​ជាច្រើន​​ឆ្នាំ​ទៀត។

ថៃសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅកម្ពុជាដើម្បីចរចារកបទឈប់បាញ់

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ឲ្យទៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២

ថៃសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅកម្ពុជាដើម្បីចរចារកបទឈប់បាញ់

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ឲ្យទៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២៧ ធ្នូ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់។ នេះតាមសម្តីរបស់នាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង លោក អនុធិន ឆានវីរ៉ៈគូន ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រុងបាងកក ក្នុងថ្ងៃសុក្រ ទី២៦ ធ្នូ។

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍«Trip.com»ផ្អាកប្រតិបត្តិការមួយរយៈនៅកម្ពុជាដោយសារសង្រ្គាម

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយ «Trip.com» បានសម្រេចផ្អាកសេវាកម្មរបស់ខ្លួនជាមួយប្រទេសកម្

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍«Trip.com»ផ្អាកប្រតិបត្តិការមួយរយៈនៅកម្ពុជាដោយសារសង្រ្គាម

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយ «Trip.com» បានសម្រេចផ្អាកសេវាកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដោយយោងទៅលើហេតុផលនៃការផ្ទុះសង្គ្រាមព្រំដែនជាថ្មីរវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥។ អ្នកធ្វើការក្នុងវិស័យទេសចរណ៍បានបង្ហាញក្តីបារម្ភចំពោះការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនកក់សេវាកម្មទេសចរណ៍«Trip.com» ដែលអាចប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

អាមេរិកវាយប្រហារប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសនីហ្សេរីយ៉ា

ក្នុងថ្ងៃណូអែល ទី២៥ ធ្នូ ដែលជាពិធីបុណ្យដ៏សំខាន់ក្នុងគ្រិស្តសាសនា សហរដ្ឋអាមេរិក​បានបើកប្រត

អាមេរិកវាយប្រហារប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសនីហ្សេរីយ៉ា

ក្នុងថ្ងៃណូអែល ទី២៥ ធ្នូ ដែលជាពិធីបុណ្យដ៏សំខាន់ក្នុងគ្រិស្តសាសនា សហរដ្ឋអាមេរិក​បានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាសប្រឆាំងពួកភេរវជនជីហាតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មូលហេតុនៃការវាយប្រហារដោយសារ​តែពួកប្រដាប់អាវុធជីហាតទាំងនោះបានសម្លាប់ប្រជាជនអ្នកកាន់សាសនាគ្រិស្តអស់ច្រើននាក់ និងយ៉ាងសាហាវព្រៃផ្សៃ។

រដ្ឋាភិបាលកម្ពុជាគ្រោងចាយប្រាក់ជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦

រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រាក់ចំនួន ៣៨ ៤៥៣ប៊ីលានរៀល ឬស្មើនឹងជាង ៩ពាន់លានដុល្លារសម្រាប់ឆ្

រដ្ឋាភិបាលកម្ពុជាគ្រោងចាយប្រាក់ជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦

រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រាក់ចំនួន ៣៨ ៤៥៣ប៊ីលានរៀល ឬស្មើនឹងជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុនៅថ្ងៃពុធទី ២៤ខែធ្នូ ឆ្នាំ២០២៥ និងដែលទើបប្រកាសឲ្យមានការផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ។

លោក ហ៊ុន ម៉ាណែត​ ប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូ

លោក ហ៊ុន ម៉ាណែត​ ប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Robio ស្តីអំពីស្ថានការណ៍វិវត្តន៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហររបស់កម្ពុជាប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ដោយគោរពតាមកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍ ដែលមានស្រាប់កន្លងមក។

ជប៉ុនអនុម័តគម្រោងថវិកាឆ្នាំ២០២៦ ដោយបង្កើនចំណាយខ្លាំងលើវិស័យការពារជាតិ

នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំ

ជប៉ុនអនុម័តគម្រោងថវិកាឆ្នាំ២០២៦ ដោយបង្កើនចំណាយខ្លាំងលើវិស័យការពារជាតិ

នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំហំដល់ទៅ ៦៦៥ពាន់លានអឺរ៉ូ។ គឺជាផែនការហិរញ្ញវត្ថុដ៏ធំជាអតិបរិមាដែលមានទិសដៅបង្កើនការចំណាយខ្លាំងលើវិស័យការពារជាតិ និងសន្តិសុខសង្គម។

កិច្ចប្រជុំGBC ថ្ងៃទី៣៖ កម្ពុជា-ថៃ បន្តពិភាក្សាក្រោមភាពតានតឹង និងពុំទាន់មានលទ្ធផល

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៣ បានបន្តចាប់ផ្តើមន

កិច្ចប្រជុំGBC ថ្ងៃទី៣៖ កម្ពុជា-ថៃ បន្តពិភាក្សាក្រោមភាពតានតឹង និងពុំទាន់មានលទ្ធផល

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៣ បានបន្តចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងផាកកាត ខេត្តចន្ថាបុរី ប្រទេសថៃ។ កាសែតថៃ The Nation បានរាយការណ៍ថា កម្ពុជានៅតែបន្តបដិសេធលក្ខខណ្ឌចំនួន ៣ចំណុចរបស់ភាគីថៃ។ យ៉ាងណាមិញ និងបើតាមក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំថ្ងៃទី៣ គឺកំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយ ក្នុងការស្តារស្ថិរភាព និងប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។

អាណានិគមកិច្ច​ស៊ីហ្សកដានី៖ អ៊ីស្រាអែល មិន​ខ្វល់​ចំពោះការ​អំពាវនាវ​ពី​អន្តរជាតិ

សហគមន៍​អន្តរជាតិ ១៤ប្រទេស​ ​អំពាវនាវ​ ​អ៊ីស្រាអែល ឲ្យ​បញ្ឈប់​ការ​ពង្រីកដែន​អាណានិគមកិច្ចខ

អាណានិគមកិច្ច​ស៊ីហ្សកដានី៖ អ៊ីស្រាអែល មិន​ខ្វល់​ចំពោះការ​អំពាវនាវ​ពី​អន្តរជាតិ

សហគមន៍​អន្តរជាតិ ១៤ប្រទេស​ ​អំពាវនាវ​ ​អ៊ីស្រាអែល ឲ្យ​បញ្ឈប់​ការ​ពង្រីកដែន​អាណានិគមកិច្ចខុសច្បាប់​ នៅ​តំបន់​ស៊ីហ្សកដានី​ និងថា​​សកម្មភាពអ៊ីស្រាអែល ​បំពាន​ដំណើរការ​សន្តិភាព​។​ ការ​អំពាវនាវនេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាលអ៊ីស្រាអែល អនុម័ត​ឲ្យ​សាងសង់និងពង្រីក​ដែនដី ១៩ កន្លែង​នៅ​ស៊ីហ្សកដានី។​​ ក្រៅពី​បដិសេធ​ច្រានចោល អ៊ីស្រាអែល ចាត់ទុកថា ការអំពាវនាវ​​ផ្ទុយ​ពី​សីលធម៌​។​ 

សម្តេច​ប៉ាប ជូន​ពរ​ ឱ្យ​រុស្ស៊ី​និងអ៊ុយក្រែន​មាន​សេចក្តី​ក្លាហានចូល​ចរចា​គ្នា​ដោយ​ផ្ទាល់

ក្នុង​ពិធី​ជូន​ពរ​ថ្ងៃ​ណូអែល ២៥​ធ្នូ ជា​ប្រពៃណី ទៅ​កាន់​ក្រុង​ និងពិភពលោក​ទាំង​មូល សម្តេច

សម្តេច​ប៉ាប ជូន​ពរ​ ឱ្យ​រុស្ស៊ី​និងអ៊ុយក្រែន​មាន​សេចក្តី​ក្លាហានចូល​ចរចា​គ្នា​ដោយ​ផ្ទាល់

ក្នុង​ពិធី​ជូន​ពរ​ថ្ងៃ​ណូអែល ២៥​ធ្នូ ជា​ប្រពៃណី ទៅ​កាន់​ក្រុង​ និងពិភពលោក​ទាំង​មូល សម្តេច​ប៉ាប​ឡេអុង​ទី​១៤ បាន​អំពាវនាវ​ឱ្យ​អ៊ុយក្រែន និង​រុស្ស៊ី​​មាន​សេចក្តី​ក្លាហាន​ចូល​ជជែក​ចរចា​គ្នា​ដោយ​ផ្ទាល់​។ សង្គ្រាម​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សំដី ដោយ​អាវុធ​ បាន​បន្សល់​ទុក​តែ​ស្នាម​របួស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ គឺ​ជា​ទង្វើ​ដ៏​ល្ងីល្ងើ​បំផុត។ នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប​ក្នុង​ថ្ងៃ​បុណ្យ​គ្រីស្មាក់​ដដែល។

WSJ៖ អ្នកធ្វើការក្នុងប្រតិបត្តិការឆបោកនៅកម្ពុជាមិនអាចរត់គេច ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ

កាសែតអាមេរិក The Wall Street Journal នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទទាក់ទងនឹងអ្នកធ្វើ

WSJ៖ អ្នកធ្វើការក្នុងប្រតិបត្តិការឆបោកនៅកម្ពុជាមិនអាចរត់គេច ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ

កាសែតអាមេរិក The Wall Street Journal នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទទាក់ទងនឹងអ្នកធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញនៅតាមព្រំដែនកម្ពុជា ដែលកំពុងប្រឈមបញ្ហាគ្រោះថ្នាក់ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ។ The Wall Street Journal បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកធ្វើការផ្នែកសន្តិសុខម្នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួស អំឡុងពេលដែលទាហានថៃទម្លាក់គ្រាប់បែកលើទីតាំងរីសតមួយកន្លែងនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

លោក ប៉ាន់ខែម ប៊ុនថន៖ ខ្ញុំនឹងមិនលើកលែងចំពោះបុគ្គល ដែលទារលុយជាថ្នូរនាំផ្លូវកាត់គ្រាប់ផ្លោង

នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្

លោក ប៉ាន់ខែម ប៊ុនថន៖ ខ្ញុំនឹងមិនលើកលែងចំពោះបុគ្គល ដែលទារលុយជាថ្នូរនាំផ្លូវកាត់គ្រាប់ផ្លោង

នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថាលោកបានទទួលដំណឹងថាមានជនឆ្លៀតឱកាសមួយចំនួនបានទារប្រាក់ពីប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជាថ្នូរនឹងការជូន ឬនាំផ្លូវចេញពីតំបន់ប៉ោយប៉ែត។ ជាមួយគ្នានេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងតាមរយៈខ្សែអាត់សំឡេងដែរ ដោយស្នើឲ្យពលរដ្ឋក្នុងក្រុងប៉ោយប៉ែតរាយការណ៍ជាបន្ទាន់ទៅកាន់លោកដោយផ្ទាល់ ដើម្បីចាត់វិធានការដោយមិនលើកលែង ប្រសិនបើមានករណីនេះ។

សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុស

សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុសប្លែកពីឆ្នាំកន្លងទៅ ការប្រារព្ធបុណ្យណូអែលនៅទីក្រុងភ្នំពេញនៅឆ្នាំនេះ មិនមានសកម្មភាពគួរឲ្យកត់សម្គាល់ទេ ពោលគឺការតុបតែងលម្អ ឬការលក់ដូរវត្ថុអនុស្សាវរីយ៍មានសភាពសោះកក្រោះ។ នេះក៏ដោយសារតែបរិបទនៃសង្រ្គាមព្រំដែនរវាងកម្ពុជា-ថៃ បានរុញច្រានឲ្យពិធីបុណ្យណូអែលត្រូវប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់។

ហុងឌូរ៉ាស មានប្រធានាធិបតីថ្មី​ ជាអ្នក​ ត្រាំ និយម

អ្នកនយោបាយ​អភិរក្សស្តាំនិយម​ និងជាអ្នក​​ ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅ​តំបន់​អាម

ហុងឌូរ៉ាស មានប្រធានាធិបតីថ្មី​ ជាអ្នក​ ត្រាំ និយម

អ្នកនយោបាយ​អភិរក្សស្តាំនិយម​ និងជាអ្នក​​ ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅ​តំបន់​អាមេរិក​ឡាទីន។ ជាក់ស្តែង ថ្ងៃទី​២៥ ធ្នូ​​ ប្រទេស​ហុងឌូរ៉ាស ទើបតែ​ប្រកាស​ឈ្មោះប្រធានាធិបតី​ថ្មី លោក ណាស្រ៊ី អាសហ្វុរ៉ា (Nasry Asfura) អ្នក​នយោបាយអភិរក្សស្តាំនិយម​ ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក។ ក្នុងពេល ហុងឌូរ៉ាស​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​១​ថ្ងៃ​មុន​បោះឆ្នោត ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ផង និង​ជំរុញផង ឲ្យ​អ្នក​បោះឆ្នោត ផ្តល់​សន្លឹកឆ្នោត​​គាំទ្រ​បេក្ខជន​ស្តាំនិយម​​ ហើយ​​ជា​អ្នក ​ត្រាំ និយម។​

និរទេស​អស់​១៧​ឆ្នាំ​ មេ​បក្ស​ជាតិ​និយមបង់ក្លាដែស ​ត្រលប់មក​ប្រកួត​យកតំណែង​​​នាយករដ្ឋមន្ត្រី

មាន​ប្រជាប្រិយភាព​ខ្លាំង និង​អាចជាប់​ឆ្នោត​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លាដែស​ លោក Tariqu

និរទេស​អស់​១៧​ឆ្នាំ​ មេ​បក្ស​ជាតិ​និយមបង់ក្លាដែស ​ត្រលប់មក​ប្រកួត​យកតំណែង​​​នាយករដ្ឋមន្ត្រី

មាន​ប្រជាប្រិយភាព​ខ្លាំង និង​អាចជាប់​ឆ្នោត​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លាដែស​ លោក Tarique Rahmanបាន​ត្រលប់​ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​ធ្នូ​២០២៥​នេះ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈ​ពេល​១៧​ឆ្នាំ។ ជា​ការនិរទេស​ ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ ពី​សំណាក់​រដ្ឋាភិបាលផ្តាច់ការ​​របស់លោក​ស្រី ហាស៊ីណា​ ដែល​ទើប​ដួល​រលំ​ទៅ។

លោក ទៀ សីហា ថាលិខិតរបស់លោកមិនមានខ្លឹមសារសុំចរចាជាមួយថៃទេ

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ បាន​ប្រតិ​កម្ម​ទៅនឹង​

លោក ទៀ សីហា ថាលិខិតរបស់លោកមិនមានខ្លឹមសារសុំចរចាជាមួយថៃទេ

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ បាន​ប្រតិ​កម្ម​ទៅនឹង​សារព័ត៌​មាន​ថៃ​មួយ​ចំនួន ​បន្ទាប់ពី​សារព័ត៌​មាន​ទាំង​នោះ ​យក​លិខិត​ផ្លូវការ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​ផ្ញើជូន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ ​ទៅផ្សព្វ​ផ្សាយ​ថា​ជា​លិខិត​បែក​ធ្លាយ​។​ សារព័ត៌​មាន​ថៃ ​បាន​ចាត់​ទុក​ខ្លឹម​សារ​ក្នុង​លិខិត​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា​ថា ​ជាការ​សុំ​ចរចា​ជា​មួយ​យោធា​ថៃ​ ទាក់ទងទៅ​នឹង​បទ​ឈប់​បាញ់​។

ឥណ្ឌាថ្កោលទោសថៃចំពោះការវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនា នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក ស្រ៊ី រ៉ាន់ឌៀរ ចៃស្វាល់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានច

ឥណ្ឌាថ្កោលទោសថៃចំពោះការវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនា នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក ស្រ៊ី រ៉ាន់ឌៀរ ចៃស្វាល់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញការវាយកម្ទេចរូបសំណាកអាទិទេពក្នុងសាសនាព្រាហ្មណ៍ដោយយោធាថៃ ដែលកម្ពុជាជាអ្នកសាងសង់នៅក្នុងទឹកដីរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនថៃ។ ក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាចាត់ទុកការបំផ្លាញទីសក្ការៈបូជាមួយនេះថា បានធ្វើឲ្យប៉ះពាល់អារម្មណ៍ដល់អ្នកគោរពព្រហ្មញ្ញសាសនានៅទូទាំងពិភពលោក។ ទន្ទឹមគ្នានេះ ឥណ្ឌាក៏អំពាវឲ្យភាគីកម្ពុជា-ថៃ ចរចាគ្នាដើម្បីស្តារសន្តិភាពឡើងវិញ និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌រួម។ 

តើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាផ្ញើទៅភាគីថៃឆ្លុះបញ្ចាំងខ្លឹមសារបែបណា?

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតផ្លូវការមួយជូនទៅក្រសួង

តើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាផ្ញើទៅភាគីថៃឆ្លុះបញ្ចាំងខ្លឹមសារបែបណា?

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាបានផ្ញើលិខិតផ្លូវការមួយជូនទៅក្រសួងការពារជាតិថៃ ដើម្បីបញ្ជាក់អំពីសំណើរបស់កម្ពុជា ក្នុងការជជែកក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ លិខិតផ្លូវការរបស់កម្ពុជានេះ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ ដោយទើបបង្ហោះចែកចាយជាសាធារណៈកាលពីថ្ងៃទី២៤ ខែធ្នូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។ សារព័ត៌មានថៃបានរាយការណ៍ដោយយោងលើលិខិតរបស់ក្រសួងការពារជាតិកម្ពុជាថា កម្ពុជាបានស្នើសុំជាផ្លូវការឱ្យមានការចរចាបទឈប់បាញ់។ ភ្លាមៗប្រមុខការពារជាតិកម្ពុជាបានបង្ហាញការខកចិត្ត និងចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺមានចេតនាបង្កការភាន់ច្រឡំអំពីជំហររបស់កម្ពុជា។ តើលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាដែលផ្ញើទៅកាន់ភាគីថៃបានឆ្លុះបញ្ចាំងពីជំហរពិតរបស់កម្ពុជាបែបណា? 

លោកស្រី មូរ សុខហួរ ទាមទារ​ឲ្យ​ប្រទេស​ចំនួន ៤ ​បញ្ឈប់​លក់​អាវុធ​ឲ្យ​ថៃ

លោកស្រី មូរ សុខហួរ ប្រ​ធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ

លោកស្រី មូរ សុខហួរ ទាមទារ​ឲ្យ​ប្រទេស​ចំនួន ៤ ​បញ្ឈប់​លក់​អាវុធ​ឲ្យ​ថៃ

លោកស្រី មូរ សុខហួរ ប្រ​ធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៥​ បាន​ទាម​ទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ ស៊ុយអែត ​ អ៊ីស្រាអែល​ និង​កូរ៉េខាង​ត្បូង​ បញ្ឈប់​ការ​លក់​អាវុធ​ទំនើបៗរបស់ពួកគេ​ពិសេស​យន្ត​ហោះ​ចម្បាំង​ទៅឲ្យ​ប្រទេសថៃ ​និង​ទាមទារ​ឲ្យ​ប្រទេស​ទាំង​៤​នេះ ​ប្រាប់​ថៃ​ឲ្យបញ្ឈប់​ការ​ប្រើយន្ត​ច្បាំង​ទម្លាក់​គ្រាប់​បែក​មក​លើ​កម្ពុជា​។ ​ការ​ទាម​ទារ​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ការ​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ​នៅលើ​ញត្តិ​អន​ឡាញ​ ខណៈ​ដែល​យោធា​ថៃ​នៅ​តែ​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​បន្ត​ទម្លាក់​គ្រប់​បែក​សម្លាប់​ជនស៊ីវិល​កម្ពុជា​។ ​ជន​ស៊ីវិល​កម្ពុជា ​ដែល​ត្រូវ​បាន​សម្លាប់​​យ៉ាងហោច​ណាស់​៣០នាក់​ និង​របួស​ជាង​៨០នាក់​ ក្នុង​សង្គ្រាម​លើក​ទី២​ដែល​ថៃ​បើក​ការ​វាយ​ប្រហារ​មកលើកម្ពុជាមុន។​ យោធា​ថៃ​បាន​ប្រើ​យន្ត​ហោះចម្បាំង​អាមេរិក​ F-16​ យន្តហោះ​ Gripen​ របស់​ស៊ុយអែត ​យន្តហោះ T-50 របស់​កូរ៉េ​ខាង​ត្បូង​ដើម្បី​ទម្លាក់គ្រាប់​បែក​លើ​ទី​តាំង​ជន​ស៊ីវិល​កម្ពុជា​ជាច្រើន​កន្លែង​៕

ក្រុមចម្រៀង​ K-pop រងគ្រោះដោយ​សារភាពតានតឹងការទូត​ រវាងចិន-កូរ៉េខាងត្បូង​-ជប៉ុន

ក្រុមចម្រៀង​​ K-pop ដ៏ពេញនិយមរបស់​​កូរ៉េខាងត្បូង កំពុងតែស្ថិតនៅចំកណ្តាល​នៃ​ព្យុះរលកបោកបក់ ជម

ក្រុមចម្រៀង​ K-pop រងគ្រោះដោយ​សារភាពតានតឹងការទូត​ រវាងចិន-កូរ៉េខាងត្បូង​-ជប៉ុន

ក្រុមចម្រៀង​​ K-pop ដ៏ពេញនិយមរបស់​​កូរ៉េខាងត្បូង កំពុងតែស្ថិតនៅចំកណ្តាល​នៃ​ព្យុះរលកបោកបក់ ជម្លោះការទូតរវាងចិននិង​ជប៉ុន​។ ថ្វីបើ​​ទីផ្សារ​ចម្រៀងរបស់ចិនដ៏ធំល្វឹងល្វើយ បានចាប់ផ្តើមបើកទ្វារ ស្វាគន៍​ក្រុមចម្រៀង K-pop យ៉ាងសន្សឹមៗពិតមែន​ ក៏ប៉ុន្តែទ្វារនេះបានបិទទៅវិញ ដោយហេតុតែមាន​សមាជិកខ្លះនៃក្រុមចម្រៀងទាំងនេះ គឺជាជនជាតិជប៉ុន។​ បណ្តាអ្នកគាំទ្រនៅចិន​បាន​ធ្វើពហិការ ហើយ​កម្មវិធី​ប្រគុំតន្ត្រី និង​ការជួបជុំជាមួយ​ក្រុមអ្នកគាំទ្រនៅចិន ក៏ត្រូវបាន​លុបចោលជាបន្តបន្ទាប់ដែរ​។

សង្រ្គាមអ៊ុយក្រែន៖ អាមេរិកស្នើឲ្យបង្កើតតំបន់គ្មានទ័ព ក្នុងសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃពុធ ទី២៤ ធ្នូ ថាបានទទួលសេចក

សង្រ្គាមអ៊ុយក្រែន៖ អាមេរិកស្នើឲ្យបង្កើតតំបន់គ្មានទ័ព ក្នុងសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃពុធ ទី២៤ ធ្នូ ថាបានទទួលសេចក្តីព្រាងថ្មីនៃផែនការសន្តិភាពស្នើដោយអាមេរិក។ នៅក្នុងសេចក្តីព្រាងថ្មីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឲ្យបង្កើតតំបន់គ្មានកងទ័ព ហើយអ៊ុយក្រែនទទួលបានសម្បទានខ្លះ។ តើរុស្ស៊ីអាចនឹងយល់ព្រមតាមសំណើថ្មីនេះដែរឬទេ?

ធ្លាក់យន្តហោះនៅតួកគី ស្លាប់នាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ពច្រើននាក់ទៀត

យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលី

ធ្លាក់យន្តហោះនៅតួកគី ស្លាប់នាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ពច្រើននាក់ទៀត

យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី បានធ្លាក់នៅយប់ថ្ងៃអង្គារ ទី២៣ ធ្នូ។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងអង់ការ៉ា ក្នុងនោះមាននាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ព ៤នាក់។

ហេតុអ្វីកម្ពុជាត្រូវបង្ខំចិត្តធ្វើតាមថៃ រឿងកំណត់ទីតាំងចរចា GBC?

ក្រោយការវាយប្រយុទ្ធគ្នាជាង ២សប្តាហ៍នៅតាមព្រំដែន កម្ពុជា និងថៃឈានដល់ការ​ដឹកដៃគ្នា​ចូលតុចរ

ហេតុអ្វីកម្ពុជាត្រូវបង្ខំចិត្តធ្វើតាមថៃ រឿងកំណត់ទីតាំងចរចា GBC?

ក្រោយការវាយប្រយុទ្ធគ្នាជាង ២សប្តាហ៍នៅតាមព្រំដែន កម្ពុជា និងថៃឈានដល់ការ​ដឹកដៃគ្នា​ចូលតុចរចាជាថ្មី​ ដើម្បីរកច្រកចេញ​ក្នុង​ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ការងាកមកជជែកគ្នាជាថ្មីនេះកើតមាន ​បន្ទាប់ពីមានការអំពាវនាវឥតដាច់ពីសហគមន៍អន្តរជាតិ និងបទអន្តរាគមន៍របស់ប្រធានអាស៊ាន។ តែការជួបសន្ទនាគ្នាតាមច្រកនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តចាន់ថាបុរីរបស់ថៃនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា កម្ពុជាកំពុងចាញ់ច្រាបថៃ ព្រោះកម្ពុជាបានប្រកែកមិនចង់ទៅប្រជុំលើដីថៃនោះទេ បន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ​នៅ​នាទីចុងក្រោយ កម្ពុជានៅតែព្រមធ្វើតាមសំណើថៃ។​ តើមានអ្វីនៅពីក្រោយនៃការសម្រេចចិត្តរបស់កម្ពុជា ឬនេះជាការបញ្ជាក់ថា កម្ពុជាអស់ជម្រើស ដោយ​ត្រូវតាមថៃមួយគ្រាសិន?

តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណ​សម្បត្តិ​យ៉ាងណា?

នៅ​​ថ្ងៃ​ទី​១៧ដល់​ថ្ងៃទី​១៩ធ្នូ អង្គការ​សុខភាពពិភពលោក​បាន​បើក​ជំនួប​កំពូល​លើក​ទីពីរ ស្ត

តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណ​សម្បត្តិ​យ៉ាងណា?

នៅ​​ថ្ងៃ​ទី​១៧ដល់​ថ្ងៃទី​១៩ធ្នូ អង្គការ​សុខភាពពិភពលោក​បាន​បើក​ជំនួប​កំពូល​លើក​ទីពីរ ស្តី​ពី​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​ឥណ្ឌា។ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ថា វេជ្ជសាស្ត្រ​បុរាណ​ជា​ចង្កោម​ចំណេះ​ដឹង សមត្ថភាព​ និង​ជាការ​ព្យាបាល​ដែល​ឈរ​លើ​ក្បួន​ លើ​ជំនឿ និង​បទពិសោធន៍​ផ្ទាល់។ វេជ្ជសាស្ត្រ​បុរាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វេជ្ជសាស្ត្រ​ស្រទន់ ជា​ជម្រើស​បន្ថែម​មួយ​ទៀត​នៃ​ការ​ព្យាបាល​ថែទាំ​សុខភាព។ នៅ​ក្នុង​ចំណោម​វេជ្ជសាស្ត្រ​បុរាណ​ជា​ច្រើននៅលើ​ពិភពលោក វេជ្ជសាស្ត្រ​បូរាណ​ចិន មាន​អាយុ​ចាស់​ជាង​គេ​បំផុត​មួយ តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណសម្បត្តិ​និង​លក្ខណៈ​ពិសេស​យ៉ាង​ដូចម្តេច​ខ្លះ?

រុស្ស៊ី៖ នគរបាល ២ នាក់ ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅទីក្រុងម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៤ ខែ ធ្នូ មានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ូស្

រុស្ស៊ី៖ នគរបាល ២ នាក់ ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅទីក្រុងម៉ូស្គូ

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៤ ខែ ធ្នូ មានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងម៉ូស្គូ ដែលបានបណ្តាលឲ្យនគរបាលរុស្ស៊ី ២ នាក់ បានស្លាប់​ ។ បើយោងតាមការប្រកាសដោយគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី គ្រាប់បែកបង្កប់មួយ ទំនងជាត្រូវគេបញ្ជាឲ្យផ្ទុះ ខណៈពេលដែល នគរបាលទំាង ២ រូបខាងលើ កំពុងធ្វើសកម្មភាពឃាត់ខ្លួន ជនសង្ស័យម្នាក់ ។ គួរបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងនៅលើដងផ្លូវមួយ ស្ថិតនៅមិនឆ្ងាយពី ទីកន្លែង ដែលមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់ទៀត ត្រូវគេធ្វើឃាត កាលពីថ្ងៃទី ២២ ខែ ធ្នូ កន្លងទៅថ្មីៗ​នេះ ។​ 

ទីភ្នាក់ងារ​​អវកាស​ឥណ្ឌាបាញ់បង្ហោះ​ផ្កាយរណបដ៏មានទម្ងន់ធ្ងន់​ ទៅកាន់គន្លងតារាវិថី​កម្រិតទាប

ទីភ្នាក់ងារអវកាស​ឥណ្ឌា បានសម្រេចបានជោគជ័យដ៏ធំមួយទៀត នៅ​ថ្ងៃទី​២៤ធ្នូ ដោយ​បានបាញ់បង្ហោះផ្

ទីភ្នាក់ងារ​​អវកាស​ឥណ្ឌាបាញ់បង្ហោះ​ផ្កាយរណបដ៏មានទម្ងន់ធ្ងន់​ ទៅកាន់គន្លងតារាវិថី​កម្រិតទាប

ទីភ្នាក់ងារអវកាស​ឥណ្ឌា បានសម្រេចបានជោគជ័យដ៏ធំមួយទៀត នៅ​ថ្ងៃទី​២៤ធ្នូ ដោយ​បានបាញ់បង្ហោះផ្កាយ​រណប​ដ៏មានទម្ងន់ធ្ងន់មួយ ទៅកាន់គន្លងតារាវិថីកម្រិតទាប។ លោកណារិន្ទ្រ ម៉ូឌី បានអបអរសាទរ និងបាន​អះអាងថា ឥណ្ឌាបាន​ត្រៀមខ្លួន​រួចរាល់ហើយ ក្នុងការសាកល្បងបង្ហោះយាន​ដឹកមនុស្ស​​ទៅ​​កាន់អវកាស នៅឆ្នាំ​២០២៧​។

និស្សិត និងស្ថាបត្យករមួយក្រុមកំពុងសិក្សាពីជម្រកបន្ទាន់សម្រាប់ជនភៀសសឹក

ជម្លោះខ្មែរ-ថៃ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ បានបន្សល់ទុកជនភៀសសឹកជាងកន្លះលាននាក់ និងដែលបន្

និស្សិត និងស្ថាបត្យករមួយក្រុមកំពុងសិក្សាពីជម្រកបន្ទាន់សម្រាប់ជនភៀសសឹក

ជម្លោះខ្មែរ-ថៃ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ បានបន្សល់ទុកជនភៀសសឹកជាងកន្លះលាននាក់ និងដែលបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីតម្រូវការស្បៀងអាហារ និងសម្ភារៈផ្សេងៗ ការគិតគូរពីជម្រកសម្រាប់ជនភៀសសឹកដែលមានសុវត្ថិភាព និងផាសុខភាព ក៏ជារឿងសំខាន់ចាំបាច់ផងដែរ។ ថ្មីៗនេះ គម្រោងជម្រកសម្រាប់ជនភៀសសឹកត្រូវបានសិក្សា និងបង្កើតឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្ត និងស្ថាបត្យករខ្មែរ-បារាំង ក្រោមក្តីរំពឹងផ្តល់ជម្រកបន្ទាន់ដែលមានចិរភាព និងភាពធន់ល្មម សម្រាប់អ្នក​ភៀសសឹក។

ICC​ ទទួល​ពាក្យ​បណ្តឹងរបស់ក្រុមបញ្ញវន្តខ្មែរស្តី​ពី​ការ​​វាយ​ប្រហារមិន​រើស​មុខ​​​របស់​ថៃមក​លើ​កម្ពុជា

ការិយាល័យ​រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)​ បាន​ទទួល​យក​ពាក្យ​បណ្តឹងលើ​​ករណី​ដែ

ICC​ ទទួល​ពាក្យ​បណ្តឹងរបស់ក្រុមបញ្ញវន្តខ្មែរស្តី​ពី​ការ​​វាយ​ប្រហារមិន​រើស​មុខ​​​របស់​ថៃមក​លើ​កម្ពុជា

ការិយាល័យ​រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)​ បាន​ទទួល​យក​ពាក្យ​បណ្តឹងលើ​​ករណី​ដែលថៃ​ប្រើប្រាស់​កម្លាំង​យោធា​វាយ​ប្រហារមិន​រើស​មុខមក​លើ​កម្ពុជា​។​ នេះបើ​តាម​ការ​ឱ្យដឹង​របស់ក្រុម​បញ្ញ​វន្ត​ខ្មែរ​នៅក្រៅ​ប្រទេស​នៅ​ថ្ងៃទី​២៣​ ខែ​ធ្នូ​ ឆ្នាំ២០២៥​។​ ក្រុមបញ្ញវន្តខ្មែរដែល​តំណាង​ដោយ​ លោក ម៉ូន ពេជ្រ ក៏​បាន​បញ្ជាក់​ពី​ការ​រាយ​ការណ៍​បន្ថែម​ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​អរិភាព​ដែល​យោធា​ថៃ​បន្ត​ធ្វើ​ដាក់​មក​លើ​ដែន​អធិបតេយ្យ​ និង​ជន​ស៊ី​វិ​ល​​​កម្ពុជា​។​ 

ការឡើងថ្លៃមាស៖ តើពលរដ្ឋគួរលក់មាសដើម្បីបានចំណេញ ឬគួររក្សាមាសទុក?

ដូច​ការ​ព្យាករ​ទុក​កាល​ពី​អំឡុង​៣​ខែ​មុន​របស់​ក្រុម​អ្នក​សេដ្ឋ​កិច្ច​ដែល​ថា​ តម្លៃ​មាស​

ការឡើងថ្លៃមាស៖ តើពលរដ្ឋគួរលក់មាសដើម្បីបានចំណេញ ឬគួររក្សាមាសទុក?

ដូច​ការ​ព្យាករ​ទុក​កាល​ពី​អំឡុង​៣​ខែ​មុន​របស់​ក្រុម​អ្នក​សេដ្ឋ​កិច្ច​ដែល​ថា​ តម្លៃ​មាស​នឹង​ហក់​ឡើង​ថ្លៃ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​។​ គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ឆ្នាំ​២០២៥ ​តម្លៃ​មាស​បាន​ហក់​ឡើង​ដល់​ជាង​ ៥៤១០​ដុល្លារ ​ក្នុង​មួយ​តម្លឹង​សម្រាប់​ទី​ផ្សារ​នៅ​កម្ពុជា​។​ ការ​ហក់​ឡើង​តម្លៃ​មាស​ដ៍ខ្ពស់​មិន​ធ្លាប់​មាន​នេះ​ គឺ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​មាន​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​យោធា​ថៃ​។​ តើ​នៅ​គ្រា​នេះ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​លក់​មាស​ចេញ ​ដើម្បីបាន​ចំណេញ ​ឬ​គួរ​តែ​រក្សា​មាស​ទុក​?

ក្រសួងការពារជាតិកម្ពុជាថា តំបន់ប្រាសាទព្រះវិហារបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ពីយោធាថៃ

ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី២៣ ខែធ្នូ បានឱ្យដឹងថា យោធាថៃនៅបន្តបាញ់កាំភ្លើងធំ រថក្រោ

ក្រសួងការពារជាតិកម្ពុជាថា តំបន់ប្រាសាទព្រះវិហារបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ពីយោធាថៃ

ក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី២៣ ខែធ្នូ បានឱ្យដឹងថា យោធាថៃនៅបន្តបាញ់កាំភ្លើងធំ រថក្រោះ និងប្រើប្រាស់ដ្រូនអត្តឃាតបាញ់ចូលតំបន់ប្រាសាទព្រះវិហារ។ ចំណែក អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ទំហំនៃផលខូចខាតមកលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា គឺកាន់តែធ្ងន់ធ្ងរជាងការផ្ទុះអាវុធកាលពីចុងខែកក្កដា ឆ្នាំ២០២៥ទៅទៀត។

បារាំង និងកូរ៉េខាងត្បូងជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់

បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កឲ្យគ្រោះថ្នាក់ និងជម្លៀសប្រជាជនស៊ីវិលរាប់សែននាក់

បារាំង និងកូរ៉េខាងត្បូងជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែនជាបន្ទាន់

បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កឲ្យគ្រោះថ្នាក់ និងជម្លៀសប្រជាជនស៊ីវិលរាប់សែននាក់ រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់ ណូអែលបារ៉ូ នៅថ្ងៃទី២៤ធ្នូនេះ​ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត ដោយជំរុញឲ្យកម្ពុជា និងថៃទម្លាក់សព្វាវុធ​​ ឈប់បាញ់ជា​បន្ទាន់​។ ដោយឡែក ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បាន​ជំរុញឲ្យភាគីជម្លោះកម្ពុជា-ថៃ​ ត្រូវតែចូលទុកចរចាគ្នា ដើម្បីបញ្ចប់ការប្រយុទ្ធ​​ផងដែរ​។

អ៊ុយក្រែន៖ រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល និងដ្រូនផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន

ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីក

អ៊ុយក្រែន៖ រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល និងដ្រូនផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន

ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ រុស្ស៊ីបានសម្រុកបាញ់ប្លោងមីស៊ីលនិងដ្រូន ចូលដល់តំបន់ប៉ែកខាងលិចអ៊ុយក្រែន ជាប់ព្រំដែនប៉ូឡូញ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឲ្យប្រជាជននៅតំបន់ជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ចំពេលដែលរដូវរងារចូលមកដល់។ នេះបើតាមការអះអាងរបស់អាជ្ញាធរអ៊ុយក្រែននៅថ្ងៃអង្គារទី២៣ ធ្នូ។ ចំណែក រដ្ឋាភិបាលប៉ូឡូញបានបញ្ជាឲ្យដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយសារការប្រហាររបស់រុស្ស៊ី ចូលដល់តំបន់ក្បែរព្រំដែនរបស់ប៉ូឡូញ។

លោកដូណាល់ ត្រាំ ប្រកាសសាងសង់​​នាវាចម្បាំងប្រភេទថ្មី ​ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីថ្ងៃចន្ទ ទី​២២ធ្នូ ថា​កងទ័ពអាមេរិកនឹងចាប់ផ្តើម​សាងសង់ទៅតាម

លោកដូណាល់ ត្រាំ ប្រកាសសាងសង់​​នាវាចម្បាំងប្រភេទថ្មី ​ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីថ្ងៃចន្ទ ទី​២២ធ្នូ ថា​កងទ័ពអាមេរិកនឹងចាប់ផ្តើម​សាងសង់ទៅតាម​ការបញ្ជារបស់លោក នូវនាវាចម្បាំងដ៏ទំនើបប្រភេទថ្មី ដែលធំជាងគេបង្អស់។ អ្វីដែលពិសេស​ជាងនេះទៀត គឺនាវាចម្បាំងនេះ ​នឹងត្រូវគេប្រសិទ្ធិនាម​ដាក់ឈ្មោះលោកត្រាំផ្ទាល់តែម្តង​។ វាគឺជារឿងមួយ​មិនធ្លាប់មានទេ ដែល​ប្រធានាធិបតី​មួយរូបមិនទាន់ស្លាប់ ហើយ​កំពុង​កាន់អំណាចទៀត បញ្ជាឲ្យគេយកឈ្មោះខ្លួនឯង ទៅដាក់នៅលើនាវាចម្បាំងបែបនេះ​។ ទាំងនេះ​ហាក់​បង្ហាញកាន់តែច្បាស់ អំពីទំនោរសួនតួ និងអញនិយម របស់លោកដូណាល់ ត្រាំ។

Get more results via ClueGoal