Cambodia



Gadgets creating more challenges than solutions in schools, says JAPSS president

WESTERN BUREAU: Linvern Wright, the president of the Jamaica Association of Principals of Secondary Schools (JAPSS), is expressing concern that the proliferation of technology as a learning tool in schools may be creating more problems than it...

ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥

តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើកា

ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥

តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។

ថៃដោះលែងទាហានខ្មែរ តើនេះអាចជាគំរូនៃការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាដែរឬទេ?

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន

ថៃដោះលែងទាហានខ្មែរ តើនេះអាចជាគំរូនៃការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាដែរឬទេ?

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន្ទាប់ពីយោធាថៃចាប់ឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១៥៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក។ អ្នកតាមដានសង្គមស្វាគមន៍ចំពោះការដោះលែងទាហានខ្មែរមកវិញ និងថា នេះជាការផ្តល់យុត្តិធម៌ពិតប្រាកដមួយ។ តែអ្នកតាមដានសង្គមក៏បានទាញភ្ជាប់ករណីយោធាថៃដោះលែងទាហានខ្មែរនាពេលនេះ ទៅនឹងស្ថានភាពផ្ទៃក្នុងកម្ពុជា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរ ផ្តល់ភាពយុត្តិធម៌ តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ដើម្បីព្រួតដៃគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕

អ្នកនយោបាយខ្មែរឆ្លៀតឱកាសចូលឆ្នាំសកល ផ្ញើសារជូនពរបង្កប់ន័យនយោបាយ

ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦នេះ មេដឹកនាំនយោបាយកំពូលៗ បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ និងប្

អ្នកនយោបាយខ្មែរឆ្លៀតឱកាសចូលឆ្នាំសកល ផ្ញើសារជូនពរបង្កប់ន័យនយោបាយ

ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦នេះ មេដឹកនាំនយោបាយកំពូលៗ បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ខណៈប្រទេសនេះបាន និងកំពុងរងការរំលោភឈ្លានពានពីប្រទេសថៃ។ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលបង្កើតរដ្ឋាភិបាល២៣តុលា នៅឯក្រៅប្រទេស បានជូនពរប្រទេសកម្ពុជា ឲ្យទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន។ ចំណែក ប្រមុខគណបក្សកាន់អំណាច បញ្ចេញសារជូនពរ ដែលនៅក្នុងនោះ លោកបានអំពាវនាវឱ្យប្រជាជាតិខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពក្នុងការការពារទឹកដី។

Al Jazeera៖យោធាថៃគំរាមបាញ់ បើពលរដ្ឋខ្មែរចូលទៅនៅផ្ទះពួកគេវិញ

ក្រោយបទឈប់បាញ់កាលពីម៉ោង ១២,០០នាទី ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើ

Al Jazeera៖យោធាថៃគំរាមបាញ់ បើពលរដ្ឋខ្មែរចូលទៅនៅផ្ទះពួកគេវិញ

ក្រោយបទឈប់បាញ់កាលពីម៉ោង ១២,០០នាទី ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ នៅចំណុចភូមិជោគជ័យ ​ក្នុង​ឃុំ​អូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ជាភូមិ​ឋាន​ដែលពលរដ្ឋខ្មែរបានរស់នៅជាច្រើនជំនាន់មកហើយ ​តែពេល​នេះត្រូវបានយោធាថៃដាក់របាំងហាមឃាត់ការចូលទៅទីតាំងនោះ ដោយប្រើទូរកុងទ័ន័រ និងព័ទ្ធបន្លាលួស។ តាម Al Jazeera ពួកយោធាថៃបានគំរាមបាញ់ប្រហារ ប្រសិនបើពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ។

អាមេរិក និងចិន ស្វាគមន៍ការដោះលែងទាហានកម្ពុជា និងចាត់ទុកជាជំហាននៃការស្តារសន្តិភាពឡើងវិញ

សហរដ្ឋអាមេរិក និងចិន បានបង្ហាញការគំាទ្រចំពោះការវិវត្តជាវិជ្ជមានរបស់ភាគីកម្ពុជា-ថៃ ក្នុងកា

អាមេរិក និងចិន ស្វាគមន៍ការដោះលែងទាហានកម្ពុជា និងចាត់ទុកជាជំហាននៃការស្តារសន្តិភាពឡើងវិញ

សហរដ្ឋអាមេរិក និងចិន បានបង្ហាញការគំាទ្រចំពោះការវិវត្តជាវិជ្ជមានរបស់ភាគីកម្ពុជា-ថៃ ក្នុងការអនុវត្ត និងរក្សាបទឈប់បាញ់ ដែលសម្រចបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃកិច្ចប្រជុំពិសេស GBC រួមទាំងការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ឲ្យមានសេរីភាពវិញ។ ប្រទេសមហាអំណាចទាំងពីរ ចាត់ទុកថា នេះជាជំហានសំខាន់ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពក្នុងតំបន់ ដោយមានការចូលរួមសម្របសម្រួលពីភាគីអន្តរជាតិ។ 

អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី

អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​

អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី

អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​ដែល​បាន​សម្រេច​ហាមឃាត់​មិនឲ្យ​អង្គការ​អន្តរជាតិចំនួន​៣៧ អាច​នាំយកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សា ចាប់ពីខែមករា​ឆ្នាំថ្មី។ ក្នុងទឹកដីស៊ីហ្សកដានីឯណោះវិញ ​ នៅជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន អ៊ីស្រាអែល​នៅតែមិន​អនុគ្រោះដល់​ប្រជាជន​ប៉ាឡេស្ទីន សូម្បីតែនៅថ្ងៃឆ្លងចូល​ឆ្នាំថ្មី។ នៅថ្ងៃពុធទី​៣១​ធ្នូ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ​២០២៥ កងទ័ពអ៊ីស្រាអែល​បានបញ្ជូន​ម៉ាស៊ីន ឡានឲ្យ​ទៅចូកបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​២៥អគារ ស្ថិតក្នុងជំរំជនភៀសខ្លួន Nur Shams ក្បែរតំបន់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុងទឹកដី​ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។

ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់

ប្រទេសចិននៅថ្ងៃពុធទី​៣១ធ្នូនេះ​បានអះអាងថា ខ្លួនទើប​បាន​បិទបញ្ចប់ដោយជោគជ័យ សមយុទ្ធ​បាញ់​

ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់

ប្រទេសចិននៅថ្ងៃពុធទី​៣១ធ្នូនេះ​បានអះអាងថា ខ្លួនទើប​បាន​បិទបញ្ចប់ដោយជោគជ័យ សមយុទ្ធ​បាញ់​គ្រាប់កំាំភ្លើងពិត​នៅ​ជុំវិញ​កោះតៃវ៉ាន់។ នៅថ្ងៃនេះដែរ ចិន​តាមរយៈ​អ្នកនាំពាក្យជាន់​ខ្ពស់​របស់​ក្រសួងការពារជាតិ​បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស​ប្រទេស​មួយចំនួន ដូចជា ជប៉ុន អូស្ត្រាលី ជាដើម​ដែល​បាន​រិះគន់​សមយុទ្ធរបស់ចិន​នៅ​ជុំវិញតៃវ៉ាន់។

ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ

យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១

ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ

យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានស្ថិតក្រោមការឃុំខ្លួនក្នុងទឹកដីថៃ អស់រយៈពេល១៥៥ថ្ងៃ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែងទាហាខ្មែរឲ្យត្រឡប់មកប្រទេសកំណើតនាពេលនេះ គឺជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។ 

ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព

ប្រមាណ​៣ថ្ងៃមកហើយ ដែលប្រជាជន​អ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម​ ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជី

ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព

ប្រមាណ​៣ថ្ងៃមកហើយ ដែលប្រជាជន​អ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម​ ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជីវិតភាពដែលកាន់តែក្រីក្រលំបាក​​។ ចាប់ផ្តើមចេញពីអ្នកលក់ដូរក្នុងផ្សារ ចលនាបាតុកម្មនេះបានរីកកាន់តែធំទៅ ដោយ​មានមានការចូលរួម​ពី​សិស្សនិស្សិត នៅតាមសកលវិទ្យាល័យធំៗ របស់អ៊ីរ៉ង់ផង​។ វិបត្តិសេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ ដោយ​សារតែ​ទណ្ឌកម្មអន្តរជាតិ បានរួមរឹតធ្វើបាបជីវភាព​ប្រជាជនអ៊ីរ៉ង់​ ឲ្យ​លំបាកទៅៗងើបមិនរួច។

យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឹកដី

បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ

យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឹកដី

បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ្ងៃមកនេះ​​ ក្រុម​ចលនា​​បំបែកទឹកដី​ នៅភាគខាងត្បូងយេម៉ែន បានវាយប្រយុទ្ធបានតំបន់មួយចំនួនធំ និង​ប៉ុនប៉ងប្រកាសឯករាជ្យ​។ កងទ័ពអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារនៅថ្ងៃអង្គារទី​៣០ធ្នូ​​ ហើយបានចោទថាគឺអេមីរ៉ាតអារ៉ាប់រួម ដែលបានលួចលាក់ ផ្តល់អាវុធឲ្យក្រុម​ចលនាបំបែកទឹកដីនៅខាងត្បូងយេម៉ែន​។ ព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋាភិបាលក្រុងសាណាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​។

ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកា

ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកាសឲ្យបើកដំណើរការសាលារៀនក្នុងខេត្តកោះកុងទាំងអស់ឡើងវិញ ក្រោយស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់។ កោះកុងគឺជាខេត្តទីពីរ ដែលបានប្រកាសបើកសាលារៀនឡើងវិញ បន្ទាប់ពីខេត្តបាត់ដំបង។ សេចក្តីប្រកាសរបស់មន្ទីរអប់រំខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ធ្នូដែរ ក៏បានអនុញ្ញាតឲ្យបើកសាលារៀននៅក្នុងស្រុកចំនួន៥ របស់ខេត្ត ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ទៅ។

តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?

កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្ល

តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?

កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្លើងសង្គ្រាមនៅតាមព្រំដែនប្រទេសទាំងពីរ។ បទឈប់បាញ់នេះកើតឡើងក្រោយការវាយប្រយុទ្ធគ្នាជាលើកទីពីរអស់រយៈពេល ២០ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ សង្គ្រាមព្រំដែនលើកទីពីរនេះ ត្រូវគេសង្កេតឃើញថាមានសភាពគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងកាលពីលើកទី១ កាលពីខែកក្កដាកន្លងទៅ ដោយសារទាហានថៃប្រើយុទ្ធសាស្ត្រពង្រីកការវាយប្រហារសន្ធាប់នៅច្រើនទីតាំងមកលើកងទ័ពកម្ពុជា។ អ្នកវិភាគខ្លះស្នើឲ្យកម្ពុជាមើលចំណុចខ្វះខាតរបស់ខ្លួន និងរម្លឹកខ្លួនឯងក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន។​ ខ្លះទៀតថា កម្ពុជាក៏ត្រូវមានការកែទម្រង់ជាបន្ទាន់នៃរបៀបឡើងកាន់អំណាច ឲ្យស្របទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ។ តើក្រោយការច្បាំងពីរលើកជាមួយថៃ កម្ពុជាគួរប្រញាប់ប្រញាល់រៀបចំខ្លួនបែបណា ដើម្បីធានាបាននូវសន្តិភាព និងទប់ស្កាត់ការផ្ទុះអាវុធជាថ្មីជាមួយថៃ?

ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក

ក្រោយ​បទ​ឈប់​បាញ់រវាងកងទ័ពកម្ពុជា និងថៃ ​​ត្រូវបាន​​អនុវត្ត​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៧​ធ្ន

ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក

ក្រោយ​បទ​ឈប់​បាញ់រវាងកងទ័ពកម្ពុជា និងថៃ ​​ត្រូវបាន​​អនុវត្ត​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៧​ធ្នូ​​ ​ពល​រដ្ឋ​ភៀស​សឹកកម្ពុជា​បាន​បន្តចាក​ចេញ​ពី​ជំរុំ​សុវត្ថិភាព​ត្រឡប់ទៅ​កាន់​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ។​ ខេត្ត​ជាប់​ព្រំ​ដែន​ដូច​ជា​ខេត្ត​ឧត្តរមាន​ជ័យ បាន​ចេញ​វិធាន​ការ​បម្រុង​មួយ​ ដើម្បី​ធានា​ថា​ការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​នឹង​មាន​សុវត្ថិភាព​ បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅតាមព្រំដែននៃប្រទេសទាំងពីរ​។​ ប៉ុន្តែ​ក៏​នៅមាន​ជន​ភៀស​សឹក​ក្នុង​ខេត្ត​ជាប់​ព្រំ​ដែន​ដទៃ​ទៀត ​នៅ​មិនទាន់បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ឋានរបស់ពួកគេ​វិញ​នៅ​ឡើយ​ ដោយអ្នក​ទាំង​នោះកំពុង​​រង់​ចាំ​តាមដានការវិវត្តនៃ​ស្ថាន​ការណ៍​ចុងក្រោយ​។​

អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ

យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទា

អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ

យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទាំង ១៨រូប ត្រូវគេរំពឹងថា នឹងត្រូវបានដោះលែងក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះរយៈពេល ៧២ម៉ោង។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីខាងភាគីថៃនៅឡើយទាក់ទងទៅនឹងពេលវេលាពិតប្រាកដនៃការដោះលែងទាហានកម្ពុជាទាំងនោះ ខណៈអាជ្ញាធរមូលដ្ឋាន អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ញៀមស្ងាត់ និងជៀសវាងការជួបជុំតាមព្រំដែន។ 

កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ

ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបាន

កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ

ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលទៅក្នុងទឹកដីថៃជាង ២៥០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា មិនមានសកម្មភាពបែបនេះកើតឡើងឡើយ និងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្តារ និងកសាងសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស

ថ្ងៃចន្ទទី​២៩ធ្នូ កងទ័ពចិនបាន​បើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធ​កោះតៃវ៉ា

ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស

ថ្ងៃចន្ទទី​២៩ធ្នូ កងទ័ពចិនបាន​បើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធ​កោះតៃវ៉ាន់។ តៃវ៉ាន់បានឲ្យដឹងថា យ៉ាងហោចណាស់ មានយន្តហោះចម្បាំង​៨៩គ្រឿង និងនាវាចម្បាំង​២៨គ្រឿង ដែលបានកងទ័ពចិនបានបញ្ជា​ឲ្យចូល​មកកៀក ដើម្បីសម្លុតតៃវ៉ាន់​។ សមយុទ្ធរបស់កងទ័ព​ចិន ដែល​អាចដំណើរការទៅច្រើនថ្ងៃនេះ បានរំខានផងដែរ​ដល់​ចរាចរណ៍​ផ្លូវអាកាស របស់តៃវ៉ាន់។

លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន

លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និ

លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន

លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និយាយ​លម្អិត​​អំពីផែនការសន្តិភាព​​។ នៅចំពោះមុខ​អ្នកកាសែតក្រោយជំនួបនេះ ប្រធានាធិបតីទាំង២បាន​អះអាងថា បានជជែកគ្នា បានលទ្ធផល​ទៅមុខច្រើន គួរជាទីត្រេកអរ។ តែយ៉ាងណា នៅមានចំណុច​មួយចំនួន​មិនទាន់​ត្រូវរ៉ូវគ្នា ទាក់ទិននឹងអនាគតទឹកដី​​ “តំបន់ដុនបាស” របស់អ៊ុយក្រែន​។​ លោក​ហ្សេឡេនស្គី បានឲ្យដឹងដែរថា​សហរដ្ឋអាមេរិក​ ​បានសន្យា​ការពារសន្តិសុខ​អ៊ុយក្រែន​ ​​រយៈពេល​១៥ឆ្នាំ តែលោក​បានស្នើសុំ​ឲ្យ​បាន​យូរជាងនេះ​។

កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ

ប្រទេសកម្ពុជាតាមរយៈគណៈម្មការច​ម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប

កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ

ប្រទេសកម្ពុជាតាមរយៈគណៈម្មការច​ម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប្រជុំពិសេសបន្ទាន់មួយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជានៅសប្តាហ៍ដំបូង ខែមករា ឆ្នាំ២០២៦នៅខេត្តសៀមរាប។ សំណើររបស់កម្ពុជាធ្វើឡើងដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប្រទេសទាំងពីរកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ។

ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃ

ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃសាជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថាភាគីទាំងពីរនឹងវិលត្រលប់ទៅរកការរស់នៅក្នុងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងក្នុងឯកសារនានាកាលពីពេលមុន។ ការសាទររបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់ជាសាក្សី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាអ្នកជួយសម្រួលឲ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា​ និងថៃ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។

លោក​ ហ៊ុន​ ​ម៉ាណែត​៖​ ការ​អនុវត្តបទ​ឈប់​បាញ់​មិនមែន​ជា​ការ​ចុះ​ចាញ់​របស់​កម្ពុជា​ក្នុង​ជម្លោះព្រំដែន

នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥នេះ ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ ​​ បានចេ

លោក​ ហ៊ុន​ ​ម៉ាណែត​៖​ ការ​អនុវត្តបទ​ឈប់​បាញ់​មិនមែន​ជា​ការ​ចុះ​ចាញ់​របស់​កម្ពុជា​ក្នុង​ជម្លោះព្រំដែន

នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥នេះ ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ ​​ បានចេញ​មក​បញ្ជាក់​ថា​ ការ​ជ្រើស​រើសយក​ការអនុវត្តបទ​ឈប់​បាញ់របស់​កម្ពុជា​​ មិន​មែនមានន័យថាជា​ការសុំ​​​​ចុះ​ចាញ់​ ឬ​សុខ​ចិត្ត​​ដោះ​ដូរដីជាមួយ​ថៃ​ ដើម្បី​ប្តូរ​យក​សន្តិភាព​​នោះ​ទេ។​ ជាង​នេះ​ទៅទៀត​ ការអនុវត្តបទ​ឈប់​បាញ់នេះក៏មិនមែន​មាន​ន័យ​ថា​កម្ពុជា​អស់​សមត្ថភាព​ ឬ​​បោះ​បង់​សិទ្ធិ​ការពារ​ខ្លួន​នោះ​ដែរ​។ តែ​ការ​ធ្វើ​បែប​នេះ​ជា​អាទិ​ភាព​ចម្បង​ និង​ខ្ពស់​បំផុត​មួយ​របស់​រដ្ឋាភិ​បាល ​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពល​រដ្ឋ​ ​និង​សន្តិភាព​របស់​ប្រជាជាតិ​ទាំង​មូល​។​ 

ស៊ីរី៖ សហគមន៍ជនជាតិភាគតិច Alaouite ចេញធ្វើបាតុកម្ម ទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់

សហគមន៍ជនជាតិភាគតិច Alaouite រាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅតាម

ស៊ីរី៖ សហគមន៍ជនជាតិភាគតិច Alaouite ចេញធ្វើបាតុកម្ម ទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់

សហគមន៍ជនជាតិភាគតិច Alaouite រាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅតាមបណ្តាទីក្រុងធំៗ ក្នុងប្រទេសស៊ីរី។ ការប្រមូលផ្តុំគ្នាតវ៉ា គឺដើម្បីទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់ និងបញ្ឈប់អំពើហិង្សាមកលើសហគមន៍របស់ខ្លួន។ មេដឹកនាំសហគមន៍ Alaouite នៅស៊ីរី និងនៅក្រៅប្រទេសក៏បានទាមទារបំបែកទឹកដី។

កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ

លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍​ឆ្នាំ ៥០-៦០ បានស

កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ

លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍​ឆ្នាំ ៥០-៦០ បានស្លាប់​កាលពី​ថ្ងៃទី​២៨ធ្នូ ក្នុងជន្មាយុ​៩១ឆ្នាំ​។ លោកស្រី​ប្រ៊ីហ្ស៊ីត បារដូត៍ មានកេរ្តិ៍​ឈ្មោះរន្ទឺពេញពិភពលោក គឺ​ជានិម្មិតរូបនៃនារី​សម័យទំនើប មានសម្រស់ស្រស់សោភា និងជាស្ត្រី​ ពោរពេញដោយ​សេរីភាព​។ មិនត្រឹមតែប៉ុណ្ណោះ លោក​ស្រី​ក៏បាន​បូជាកម្លាំងកាយ​ចិត្ត និង​ថវិកា​ ដើម្បី​លើកកំពស់ការគោរពជីវិត​សត្វ​ថែមទៀតផង​។

សហគមន៍អន្តរជាតិចេញមុខគាំទ្របទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

បណ្តាប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងអង្គការសហប្

សហគមន៍អន្តរជាតិចេញមុខគាំទ្របទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

បណ្តាប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងអង្គការសហប្រជាជាតិជាដើម បានចេញមុខមកគាំទ្រចំពោះការអនុវត្តបទឈប់បាញ់ឡើងវិញរវាងកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ បានធ្លាក់មកជាហូរហែ នៅក្រោយពេលដែលកម្ពុជានិងថៃ បានយល់ព្រមអនុវត្តបទឈប់បាញ់ឡើងវិញចាប់ពីម៉ោង១២រសៀលថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។

កម្ពុជាសង្ឃឹម​មានសន្តិភាព​យូរ​អង្វែង​ក្រោមការ​គាំទ្ររបស់​ចិន​ចំពោះបទឈប់បាញ់

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅប្រទេសចិន​ លោក ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្

កម្ពុជាសង្ឃឹម​មានសន្តិភាព​យូរ​អង្វែង​ក្រោមការ​គាំទ្ររបស់​ចិន​ចំពោះបទឈប់បាញ់

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅប្រទេសចិន​ លោក ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​ចិន​ ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះនៅ​ថ្ងៃទី​២៨​ធ្នូនេះ​។​ តាម​​ក្រសួង​ការ​បរទេស​កម្ពុជាលោក ប្រាក់​ សុខុន ចាត់ទុកថាការ​ជួយ​សម្រប​សម្រួល​របស់រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​ក្នុងជម្លោះ​ព្រំ​ដែន​ខ្មែរ-ថៃ ​ ​អាចនឹង​​ជួយ​​រក្សា​សន្តិ​ភាពឱ្យបានស្ថិតនៅ​​យូ​រ​អង្វែង។ សន្តិភាពដែលបានកើតឡើងតាមព្រំដែនខ្មែរ-ថៃ បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។​ 

ក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជានៅបន្តប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងក្នុងសន្និសីទព័ត៌មានរបស់រដ្ឋាភ

ក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជានៅបន្តប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងក្នុងសន្និសីទព័ត៌មានរបស់រដ្ឋាភិបាលនៅព្រឹកថ្ងៃអាទិត្យទី២៨ធ្នូនេះថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ មានភាពស្ងប់ស្ងាត់ ក្រោយភាគីកម្ពុជា និងថៃបានប្រកាសបទឈប់បាញ់សាជាថី្ម។ បទឈប់បាញ់ដែលបានចូលជាធរមាននៅវេលាម៉ោង១២ថ្ងៃត្រង់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ តែទោះជាយ៉ាងណា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កងទ័ពកម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕

លោកហ្សេឡេនស្គី ទៅជួបលោក ត្រាំ ដើម្បីនិយាយពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២៨

លោកហ្សេឡេនស្គី ទៅជួបលោក ត្រាំ ដើម្បីនិយាយពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅរដ្ឋផ្លរីដា សហរដ្ឋអាមរិក។ នៅក្នុងជំនួបលើកនេះ លោកហេ្សឡេនស្គីនឹងព្យាយាមបញ្ចុះបញ្ចូលលោកត្រាំ ឲ្យយល់ព្រមលើសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមជាមួយរស្ស៊ី មុនជំនួបជាមួយចៅហ្វាយសេតវិមានអាមេរិក ប្រមុខដឹកនាំអ៊ុយក្រែនបានជជែកពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុប និងបានជួបនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅកាណាដា។

ភូមា​ចាប់ផ្តើម​បោះឆ្នោត​រយៈពេលមួយខែ បើទោះបី​សហគមន៍អន្តរជាតិរិះគន់ ថាគ្មានភាពសេរីនិងយុត្តិធម៌

នៅភូមា ដំណើរការបោះឆ្នោត​រយៈពេល៣០ថ្ងៃ បានចាប់ផ្តើមហើយ​នៅថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​​។ មេដឹកនាំ

ភូមា​ចាប់ផ្តើម​បោះឆ្នោត​រយៈពេលមួយខែ បើទោះបី​សហគមន៍អន្តរជាតិរិះគន់ ថាគ្មានភាពសេរីនិងយុត្តិធម៌

នៅភូមា ដំណើរការបោះឆ្នោត​រយៈពេល៣០ថ្ងៃ បានចាប់ផ្តើមហើយ​នៅថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​​។ មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអះអាងថា ការបោះឆ្នោតនេះ គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ​។ តែយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍អន្តរជាតិនានា បាន​រិះគន់ថា​ ការបោះឆ្នោតរៀបចំដោយរបបសឹកនេះ មិនមានភាពសេរីនិងយុត្តិធម៌ទេ​ ព្រោះពោរពេញទៅដោយ​ការគំរាម​កំហែង សង្រ្គាម​ស៊ីវីលនៅតែបន្ត ហើយ​គណបក្ស​ប្រឆាំងធំៗ ក៏ត្រូវគេ​​រំលាយ​ចោល​ មិន​ឲ្យចូលរួម​ក្នុង​ការបោះឆ្នោត​។

ឆ្នាំ​២០២៥ គ្រោះមហន្តរាយធម្មជាតិចំនួន​១០ ​បានបំផ្លិច​​បំផ្លាញ ​គិតជាទឹកប្រាក់​១២០ពាន់លានដុល្លារ

គ្រោះមហន្តរាយធម្មជាតិ​បង្កឡើងដោយ​វិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ​២០២៥កន្លងមកនេះ មាន​កម្រិ

ឆ្នាំ​២០២៥ គ្រោះមហន្តរាយធម្មជាតិចំនួន​១០ ​បានបំផ្លិច​​បំផ្លាញ ​គិតជាទឹកប្រាក់​១២០ពាន់លានដុល្លារ

គ្រោះមហន្តរាយធម្មជាតិ​បង្កឡើងដោយ​វិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ​២០២៥កន្លងមកនេះ មាន​កម្រិតធ្ងន់ធ្ងរកាចសាហាវខ្លាំងណាស់។ គ្រោះមហន្តរាយ​ធម្មជាតិដ៏ធ្ងន់ធ្ងរ ចំនួន​យ៉ាងហោច១០ករណីនៅទូទាំងពិភពលោក​ បានបង្កការបំផ្លិចបំផ្លាញ គិត​ជាទឹកប្រាក់​ប្រមាណ​១២០ពាន់លានដុល្លារ​។ នេះបើផ្អែកតាម​របាយការណ៍ថ្មីមួយរបស់អង្គការ Christian Aid ចេញផ្សាយថ្ងៃទី​២៧ធ្នូម្សិលមិញ​។​ វាគឺជាទំហំប៉ាន់ស្មាន ដែល​បាន​អាចទាបជាងការពិតជាក់ស្តែងផង​។​

កូរ៉េខាងជើងគ្រោងបង្កើនការផលិតមីស៊ីល និងសាងសង់រោងចក្រផលិតអាវុធបន្ថែម នៅឆ្នាំ២០២៦

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ

កូរ៉េខាងជើងគ្រោងបង្កើនការផលិតមីស៊ីល និងសាងសង់រោងចក្រផលិតអាវុធបន្ថែម នៅឆ្នាំ២០២៦

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ របបក្រុងព្យុងយ៉ាងក៏បានអួតសម្ញែងការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែរ។

អ៊ីស្រាអែល ប្រកាសទទួលស្គាល់ដែនដី សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ

អ៊ីស្រាអែលបានប្រកាសជាផ្លូវការ​ នៅថ្ងៃសៅរ៍ទី​២៧ធ្នូ ទទួលស្គាល់ដែនដី​សូម៉ាលីលែនដ៍ ជារដ្ឋឯក

អ៊ីស្រាអែល ប្រកាសទទួលស្គាល់ដែនដី សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ

អ៊ីស្រាអែលបានប្រកាសជាផ្លូវការ​ នៅថ្ងៃសៅរ៍ទី​២៧ធ្នូ ទទួលស្គាល់ដែនដី​សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ​។ ការប្រកាស​ដែលបានបង្ក​ឲ្យ​មាន​ការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាល​ប្រទេសសូម៉ាលី ដែលបានចាត់ទុកថា នេះជាទង្វើ​វាយ​ប្រហារមក​លើអធិបតេយ្យ​ភាពរបស់​សូម៉ាលី​។ តើមានហេតុផលអ្វីខ្លះ​​ នៅពីក្រោយ​ការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះ​ដែនដី​សូម៉ាលីលែនដ៍​នេះ​?

លទ្ធ​ផល​កិច្ច​ប្រជុំ​ GBC៖​ កម្ពុជា​-ថៃ​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់ ៧២​ម៉ោង​ ​ចាប់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៧​ធ្នូ

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ

លទ្ធ​ផល​កិច្ច​ប្រជុំ​ GBC៖​ កម្ពុជា​-ថៃ​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់ ៧២​ម៉ោង​ ​ចាប់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៧​ធ្នូ

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ឆ្នាំ២០២៥​នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចាន់ថាបុរី ប្រទេសថៃ។​ នេះបើ​តាម​ក្រសួងការពារជាតិ​ ដោយបានបន្ថែមថា​ ជា​លទ្ធ​ផល ភាគីកម្ពុជា​ និងថៃ​បាន​​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់បន្ទាន់​ចាប់​ពីម៉ោង​ ១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៧​ធ្នូនេះ។ ​បទ​ឈប់​បាញ់​ដែលជាសាកល្បង​រយៈ​ពេល​ ៧២​ម៉ោង​។​ 

ថៃបន្តទម្លាក់គ្រាប់លើកម្ពុជា ខណៈរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរជួបពិភាក្សាគ្នានៅថ្ងៃនេះ

នៅព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូនេះ ​យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​F-16​ ទម្លាក់​គ្រាប

ថៃបន្តទម្លាក់គ្រាប់លើកម្ពុជា ខណៈរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរជួបពិភាក្សាគ្នានៅថ្ងៃនេះ

នៅព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូនេះ ​យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​F-16​ ទម្លាក់​គ្រាប់​បែក​ចំនួន​ ១៦​គ្រាប់​ ចូល​ទី​តាំង​ប្រជា​ជន​ស៊ីវិល​កម្ពុជា ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ សកម្មភាព​របស់​ពួក​យោធា​ថៃ​បែប​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ថៃ ​សម្រេច​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ​មក​កម្ពុជា​ នៅថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ចរចា​ឲ្យ​មាន​បទ​ឈប់​បាញ់​ ក្រោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ជាង​២​សប្តាហ៍​។

Get more results via ClueGoal