នាវាចម្បាំងរុស្ស៊ី ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រទី៩មករា។ នេះបើផ្អែកតាមអ្នករាយការណ៍ព័ត៌មានបារាំង AFP ។ សូមបញ្ជាក់ថា នសមយុទ្ធយោធានេះ ធ្វើឡើងក្នុងក្របខណ្ឌសម្ព័ន្ធភាព Brics របស់ចិន ហើយដែលប្រទេសអាហ្វិ្រកខាងត្បូង បានចូលរួមធ្វើជាម្ចាស់ផ្ទះ។ ទំនោរខិតទៅខាងចិនរបស់អាហ្វ្រិកខាងត្បូង បានធ្វើសហរដ្ឋអាមេរិកនិយាយរិះគន់ជាញឹកញាប់។
គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើកទី២មកទល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរងនូវការខូចខាតទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ ក្នុងនោះមានផ្ទះចំនួន ៣៣៦ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយគិតមកត្រឹមព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។
នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?
ក្រុមហ៊ុនរដ្ឋជប៉ុន ខាងស្រាវជ្រាវវិទ្យាសាស្ត្រក្រោមបាតសមុទ្រ បានចាប់ផ្តើមប្រតិបត្តិការចុះទៅរុករករ៉ែដីកម្រ នៅក្រោមបាតមហាសមុទ្រ ដើម្បីខួងយកបំណែករ៉ែដីកម្រ ក្រោមជម្រៅជាង ៦ ពាន់ម៉ែត្រ យកទៅពិសោធន៍។ ជប៉ុនសង្ឃឹមថានឹងអាចជីកចម្រាញ់រ៉ែដីកម្រ ដើម្បីបម្រើឲ្យតម្រូវការឧស្សាហកម្មបច្ចេកវិទ្យា ហើយជាពិសេស ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែដីកម្ររបស់ ចិន។
យប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី៩មករា រុស្ស៊ីបានសំរុកវាយប្រហារយ៉ាងខ្លាំងទៅលើអ៊ុយក្រែន ដោយបានបញ្ជាដ្រូនជាង២០០គ្រឿង និងមីស៊ីលជាង៣០គ្រាប់។ ក្នុងចំណោមមីស៊ីល គឺមានមីស៊ីលអ៊ីពែរសូនិក Orechnik។ ភាគច្រើននៃការវាយប្រហាររបស់រុស្ស៊ីនេះ គឺបានសំដៅមកលើផ្ទះប្រជាជន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីអ៊ុយក្រែន។ ការវាយប្រហារ ដែលបានធ្វើឲ្យខូចខាតដល់អគាររបស់ស្ថានទូតប្រទេសកាតានៅទីក្រុងកៀវដែរ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសឱ្យកាសែតអាមេរិកBloomberg ថា រដ្ឋាភិបាលកម្ពុជាអាចដោះស្រាយ និងបង្ក្រាបអំពើឆបោកអនឡាញដែលកើតមានក្នុងប្រទេសកម្ពុជាបានដោយខ្លួនឯង ដោយពុំចាំបាច់មានប្រទេសទី ៣មកឈឺក្បាលជំនួសឡើយ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ដែលចោទសួររកការពិតពីមូលហេតុនៃការផ្ទុះឡើងសង្គ្រាមខ្មែរ-ថៃ ខណៈថៃអះអាងថា ជាប្រតិបត្តិការបង្ក្រាបទីតាំងឆបោកអនឡាញនៅកម្ពុជា។
អតីតមហាសេដ្ឋីខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ហើយបញ្ជូនទៅឲ្យអាជ្ញាធរចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ជាការចាប់ខ្លួន ដែលកម្ពុជា និងចិន មិនបានបញ្ជាក់ពីបទល្មើសនៅឡើយ។ តែអាមេរិក និងអង់គ្លេស កន្លងមក បានចោទប្រកាន់ថា ចេន ហ្ស៊ី គឺជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខាំងមនុស្ស ឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ យល់ឃើញថា ការចាប់ខ្លួន ចេន ហ្ស៊ី របស់សមត្ថកិច្ចកម្ពុជា ហើយបញ្ជូនឲ្យចិនកាត់ក្តី មិនមានអ្វីទាស់ខុសនោះទេ បើទោះជាអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិនរូបនេះ បានលាលែងពីសញ្ជាតិចិនក៏ដោយ។
ក្នុងបទសម្ភាសជាមួយកាសែតអាមេរិក Bloomberg នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានបញ្ជាក់ថា គណៈប្រតិភូនៃក្រសួងការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ បើតាមប្រមុខទូតកម្ពុជា ទស្សនកិច្ចនេះធ្វើឡើងក្រោមហេតុផលពង្រឹង និងពិភាក្សាបន្ថែមលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានភាពផុយស្រួយនៅឡើយ។ យ៉ាងណាមិញ កាសែត Bloomberg មើលឃើញថា មហាអំណាចអាមេរិក និងចិនកំពុងប្រកួតប្រជែងឥទ្ធិពលគ្នា ក្នុងការសម្របសម្រួលសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចេញមុខបរិហាររបៀបធ្វើអាណានិគមន៍បែបថ្មី និងចក្រពត្តិនិយមបែបថ្មី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខរដ្ឋបារាំង ក៏បានស្តីបន្ទោសចំពោះសម្ព័ន្ធមិត្តអាមេរិក ដែលកំពុងតែដើរបំពានច្បាប់អន្តរជាតិ។
សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធទី៧មករា ចាប់បាននាវាដឹកប្រេងមួយគ្រឿង មានបំពាក់ទង់ជាតិរុស្ស៊ី នៅក្នុងមហាសមុទ្ទអាត្លង់ទិកខាងជើង ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការបិទខ្ទប់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា។ បន្តិចក្រោយមកទៀត អាមេរិកបានជូនដំណឹងអំពីការស្ទាក់ចាប់បាននាវាដឹកប្រេងមួយគ្រឿងទៀត គ្មានអត្តសញ្ញាណ នៅសមុទ្ទការ៉ាអ៊ីប ហើយកំពុងដឹកកៀងទៅកំពង់ផែអាមេរិក។
សវនាការលើសំណុំរឿងសកម្មជន ២៣តុលា ដែលបានកំណត់ធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញដោយសារគ្មានវត្តមានជនជាប់ចោទ។ លោក សឺន ជុំជួន មេធាវីការពារក្តីជនជាប់ចោទបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ មករានេះថា សវនាការដែលកំណត់ធ្វើនៅថ្ងៃនេះមានសារៈសំខាន់ ព្រោះទាក់ទងនឹងការពិនិត្យភស្តុតាង និងការសាកសួរសាក្សី ដែលចាំបាច់ត្រូវមានវត្តមានជនជាប់ចោទ។ លោក ស្រ៊ុន ស្រ៊ន និងសកម្មជន ២៣តុលា ២នាក់ផ្សេងទៀត គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួនកាលណោះធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់ខ្មែរទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ។ តែឆ្លៀតក្នុងឱកាសដែលកម្ពុជាកំពុងមានជម្លោះព្រំដែនតានតឹងជាមួយថៃ លោក សឺន ជុំជួន បានស្នើឲ្យតុលាការដោះលែងនៅក្រៅឃុំ ឬទម្លាក់ចោលបទចោទដល់អ្នកជាប់ឃុំ ដែលជាកូនក្តីរបស់លោកទាំងអស់ ដើម្បីពួកគេអាចមានលទ្ធភាពរួមកម្លាំងជាធ្លុងមួយជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាតិ។
លោក ដូណាល់ ត្រាំ បានចេញក្រឹត្យប្រធានាធិបតី សម្រេចដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ គណៈកម្មការជំនាញ និងទីភ្នាក់ងារអន្តរជាតិ ចំនួន ៦៦ ស្ថាប័ន។ ក្នុងនោះ ចំនួនពាក់កណ្តាលពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានពន្យល់ថា ស្ថាប័នទាំងនោះ «គ្មានបានផលប្រយោជន៍ដល់អាមេរិក» ទៀតទេ។
កម្ពុជាបានដកសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោយច្បាប់សញ្ជាតិថ្មីដែលត្រូវបានធ្វើវិសោធនកម្មចូលជាធរមានកាលពីខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ដែលបញ្ជាក់ពីការចាប់ខ្លួនមហាសេដ្ឋីចិនរូបនេះ និងបក្សពួក ២នាក់ទៀតទាក់ទងនឹងបទឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ប្រទេសកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិគិតជាប្រាក់មានចំនួន ៦៥,២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ពោលកើន ១៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានប្រមាណជាង ៥៥ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកឡើងនៅក្នុងសន្និបាតក្រសួងពាណិជ្ជកម្មនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះថា កំណើនទំហំពាណិជ្ចកម្មកម្ពុជាក្នុងឆ្នាំ២០២៥ គឺដោយសារការដាក់ចេញនូវវិធានការកំណែទម្រង់ដ៏មុតស្រួចជាបន្តបន្ទាប់របស់រដ្ឋាភិបាល។
កម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី៧ មករាបានប្រាប់ពីការចាប់ខ្លួនលោក ចេន ហ្ស៊ី និងគ្នីគ្នា ២នាក់ផ្សេងទៀតទៅកាន់ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់ចិន។ តែមុននឹងឈានដល់ការចាប់បញ្ជូនបុគ្គលទាំង ៣នាក់ទៅឲ្យចិន សមត្ថកិច្ចកម្ពុជាបានចំណាយពេលច្រើនខែដើម្បីស៊ើបអង្កេតជាមួយសមត្ថកិច្ចចិន។ អ្នកតាមដានកិច្ចការនយោបាយយល់ឃើញថា ការដែលកម្ពុជាព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី គឺដោយសារកម្ពុជារងសម្ពាធពីសហគមន៍អន្តរជាតិ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាអាចបារម្ភពីការចូលអន្តរាគមន៍របស់សហរដ្ឋអាមេរិកដូចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៨ មករា ឆ្នាំ២០២៥ បានសម្រេចដាក់ធនាគារព្រីនស៍ឲ្យស្ថិតក្រោមនីតិវិធីជម្រះបញ្ជីស្របតាមច្បាប់ជាតិ បន្ទាប់ពីមានការចាប់បញ្ជូនលោក ចេន ហ្ស៊ី ស្ថាបនិក និងម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រឡប់ទៅប្រទេសចិនវិញ។ តាមធនាគារជាតិកម្ពុជា ធនាគារព្រីនស៍ត្រូវផ្អាកផ្តល់សេវាកម្មធនាគារថ្មី តែអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារនេះអាចទៅដកប្រាក់បានធម្មតា។
ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃពុធទី ៧មករាថា បានចាប់បញ្ជូនពលរដ្ឋចិនចំនួន៣នាក់ រួមមាន លោកចេនហ្ស៊ី និងបក្សពួក២នាក់ទៅប្រទេសចិន តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។ បើតាមកាសែតស៊ីស៊ីថាមស៍ភាសាចិនដែលចេញផ្សាយព័ត៌មាននេះមុនគេកាលពីយប់ថ្ងៃពុធ លោកចេន ហ្ស៊ីដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យចិន ជាឧកញ៉ា ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលអាមេរិកនិងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថាជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។
ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ពអាមេរិក កាលពីថ្ងៃទី៣មករា បានបង្កើតឲ្យមានរលករញ្ជួយដ៏ខ្លាំងក្លា នៅលើឆាកអន្តរជាតិ លើសពីព្រំដែនប្រទេសវេណេស៊ុយអេឡាឆ្ងាយណាស់។ ខណៈដែលប្រតិបត្តិការនេះ បានបង្ហាញឲ្យឃើញនូវការប្រែប្រួលយុទ្ធសាស្ត្រនយោបាយសហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន វាក៏បានវាយប្រហារដោយផ្ទាល់ដែរ ទៅលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិន នៅវ៉េណេស៊ុយអេឡា។ តើចិនចំណេញនិងខាតអ្វីខ្លះ នៅពីក្រោយប្រតិបត្តិការកងទ័ពអាមេរិកនៅវ៉េណេស៊ុយអេឡា?
តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ប្រមុខការទូតចិនបានប្រកាន់យកប្រពៃណី ចេញទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ដើម្បីជាកិច្ចចាប់ផ្តើមឆ្នាំថ្មី។ សម្រាប់ឆ្នាំ២០២៦ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជ្រើសរើសធ្វើដំណើរទៅកាន់បួនប្រទេសនៃទ្វីបអាហ្វ្រិកប៉ែកខាងកើតនិងខាងត្បូង ដែលខ្លះទើបឆ្លងកាត់អំពើហិង្សាថ្មីៗផង។ ចាប់ផ្តើមពីថ្ងៃពុធទី៧មករា ដល់ថ្ងៃទី១២មករា ទស្សនកិច្ចមានកម្មវត្ថុចម្បងតែមួយ គឺពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទំនុកចិត្តនយោបាយ។
នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ពួកគេបានប្រឆាំងនឹងការប្រមាថ មាក់ងាយរបស់មេការជនជាតិចិន ការមិនបើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ក្រសួងការងារក៏បានចុះអន្តរាគមន៍សម្របសម្រួលភ្លាមៗរហូតដល់ភាគីទាំងពីរបានព្រមព្រៀង និងបញ្ចប់ការតវ៉ាក្នុងថ្ងៃដដែលនេះ។
ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារពីលោក នុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ និងទទូចមិនឱ្យតុលាការអនុញ្ញាតឱ្យលោក នុត សោភ័ណ្ឌ មានសិទ្ធិស្នើសុំរស់នៅក្រៅឃុំ។ គួរជម្រាបថាកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ ២០២៥ តុលាការខេត្តព្រះវិហារបានសម្រេចឃុំខ្លួនអតីតចៅហ្វាយស្រុកត្បែងមានជ័យជាបណ្តោះអាសន្ន បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនដងតាំងពីឆ្នាំ២០២៤។
កូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ?
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គម្រោងវិនិយោគឆ្នាំ ២០២៥ មានការកើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៤១៤ គម្រោង និងមានទំហំទឹកប្រាក់ ៦,៩ពាន់លានដុល្លារ។ ហេតុអ្វីកម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ ២០២៥ និងតើមាននៅក្នុងវិស័យណាខ្លះ?
កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើកក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ដំណាលគ្នានឹងការផ្ទុះអាវុធ ភាគីកម្ពុជាបានខិតខំប្រើមធ្យោបាយការទូត ដោយប្រកូកប្រកាសប្រាប់សហគមន៍អន្តរជាតិថា ខ្លួនបានរងគ្រោះពីការឈ្លានពានពីសំណាក់យោធាថៃ។ ជាមធ្យោបាយការទូតដែលបាននាំមកនូវបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តើកម្ពុជាបានតស៊ូយ៉ាងណាខ្លះក្នុងសមរភូមិការទូតជាមួយថៃ បន្ថែមពីការទប់ទល់ខាងយោធា? ហើយតើកម្ពុជាគួរប្រកាន់យកគោលការណ៍បែបណា ក្នុងការបន្តតស៊ូតាមផ្លូវការទូត ក្រោយសំឡេងគ្រាប់កាំភ្លើងលែងលាន់ឮតាមព្រំដែន?
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀងរាល់ឆ្នាំ មិទ្ទិញអបអរថ្ងៃ៧មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ ដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបច្ចុប្បន្ន។ តែថ្ងៃ៧មករា ឆ្នាំនេះ មេដឹកនាំគណបក្សប្រជាជន បានត្រឹមចេញសារបង្ហោះតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។ ការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃ៧មករា នៅឆ្នាំនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។
នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៦មករា មានកិច្ចប្រជុំពិសេសមួយ រវាងក្រុមប្រទេសស្ម័គ្រចិត្តជួយអ៊ុយក្រែន ជាមួយនឹងលោកប្រធានាធិបតីហ្សេឡេនស្គី ព្រមទាំងតំណាងពិសេសរបស់លោកដូណាល់ ត្រាំ ដើម្បីនិយាយអំពីផែនការជួយការពារសន្តិសុខអ៊ុយក្រែន នៅពេលមានបទឈប់បាញ់ជាមួយរុស្ស៊ី។ ភាគីសហរដ្ឋអាមេរិកបានសន្យាថា អាមេរិកនឹងជួយសម្ព័ន្ធភាពស្ម័គ្រចិត្តនេះ ដើម្បីធានាការពារសន្តិសុខអ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ចូលជាធរមាន។
ប្រឈមនឹងភាពតានតឹងរវាងរដ្ឋអំណាចក្រុងប៉េកាំងនិងតូក្យូក្នុងសំណុំរឿងតៃវ៉ាន់ មហាយក្សចិន បានចេញបំរាម មិនឲ្យនាំចេញទំនិញ ជាង ១ ១០០ មុខ ដែលមានគោលដៅប្រើប្រាស់ ២ផ្លូវ ទាំងស៊ីវិល និងទាំងយោធា។ ការហាមឃាត់នេះ រួមបញ្ជូលទាំងកម្មវិធីបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិច និង រ៉ែដីកម្រ ដែលគេអាចផលិតចេញជា គ្រឿងបង្គុំសឺមីកុងឌុកទ័រ និងយានដ្រូន ក្នុងវិស័យយោធា។
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងការផ្ទុះគ្រាប់ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ មករានេះ។ ពីខាងថៃ ឯណោះវិញ ក៏មានទាហានថៃម្នាក់រងរបួសផងដែរ។ រដ្ឋាភិបាលថៃអះអាងពីការដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ និងស្នើសុំការពន្យល់ពីភាគីកម្ពុជាជុំវិញហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃទី៦ មករាដោយច្រានចោលការចុះផ្សាយរបស់កាសែតថៃ Khaosod English ដែលថា កម្ពុជាបានយកទីតាំងកាស៊ីណូថ្មដាដើម្បីស្តុកអាវុធសម្រាប់ចម្បាំងជាមួយថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទីតាំងដែលកាសែតថៃបានចោទគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចំនួន ៣ ថ្ងៃដែលបានចាប់ផ្តើម តាំងពីថ្ងៃអាទិត្យ ទី៤មករា។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិងសេអ៊ូល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួន ១៥ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិជ្ជា បរិស្ថាន និងដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនេះ សមភាគីកូរ៉េខាងត្បូង បានស្នើប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ឲ្យប្រើឥទ្ធិពលទៅលើកូរ៉េខាងជើង ដើម្បីបន្ថយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ហើយផ្តើមកិច្ចសន្ទនាជាថ្មី រវាងសេអ៊ូលនិងព្យុងយ៉ាង។
លោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានសមត្ថកិច្ចអាមេរិកបញ្ជូនខ្លួនចូលទៅកាន់តុលាការក្នុងក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ ទី៥ មករា ម្សិលមិញ។ រដ្ឋអាជ្ញាបានប្រកាសបទចោទប្រកាន់ចំនួន៤ ក្នុងនោះគឺមានបទ ជួញដូរគ្រឿងញៀន។ នៅចំពោះមុខចៅក្រម លោកនីកូឡាស ម៉ាឌូរ៉ូ បានឆ្លើយថា លោកគឺជាជនស្លូតត្រង់ និងថាលោកគឺជា “អ្នកទោសសង្គ្រាម”។
បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នាំ ២០២៥ សមាគមខ្មែរមួយផ្សេងទៀត នៅទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ដើម្បីសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមខ្មែរ-ថៃ ។ ក្រោមផ្ទៃមេឃខៀវស្រងាត់ និង អាកាសធាតុត្រជាក់ នៃរដូវរងា ជនជាតិខ្មែរ និង បារាំង ជាង ២០០ នាក់ មកពីទីក្រុងធំៗ មួយចំនួន នៅប៉ែកខាងត្បូងបារាំង បាននាំគ្នាដើរដង្ហែក្បួន ដៃកាន់បដា ស្រែកទាមទារ សន្តិភាព និង បរិហារ ឥរិយាបទ ឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ។ ថ្លែងក្នុងសុន្ទរកថា អ្នកស្រី នាង ម៉ាលីន អគ្គលេខានៃសមាគមខ្មែរ នៅ Montpellier បានអំពាវនាវទៅកាន់រដ្ឋាភិបាលបារាំង និង សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគម ជាបន្ទាន់ ដើម្បីជម្រុញឲ្យភាគីថៃ គោរពបទឈប់បាញ់ បញ្ឈប់ទង្វើហិង្សា ឈ្លានពាន មកលើដែនអធិបតេយ្យភាពខ្មែរ និង ជាពិសេស គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដែលបានចែង ។ អ្នកស្រី នាង ម៉ាលីន បន្ថែមទៀតថា ការព្រងើយកន្តើយ មិនអើពើ ពីសំណាក់សហគមន៍អន្តរជាតិ នឹងញ៉ាំងឲ្យប្រទេសមានអំណាចចំនួន តួយ៉ាងប្រទេសថៃ កាន់តែបានចិត្ត និង បន្តបំពានកាន់តែខ្លាំង មកលើប្រទេស ដែលទន់ខ្សោយជាងខ្លួន ។ នៅទីបញ្ចប់ អ្នកស្រី អគ្គលេខានៃសមាគមខ្មែរ Montpellier បានសង្កត់ធ្ងន់ថា កម្មវត្ថុចម្បងបំផុត នៃការជួបជុំគ្នាថ្ងៃនេះ គឺបញ្ជាក់អំពីជំហរ យ៉ាងមុតមាំ នៃប្រជាជនខ្មែរ ទាំងក្នុង និង ក្រៅប្រទេស ដែលចង់បានត្រឹម សន្តិភាព និង ភាពសុខដុមរមនា ប្រកបដោយនិរន្តរភាព រវាងប្រទេសជាតិខាង ៕