ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ពអាមេរិក កាលពីថ្ងៃទី៣មករា បានបង្កើតឲ្យមានរលករញ្ជួយដ៏ខ្លាំងក្លា នៅលើឆាកអន្តរជាតិ លើសពីព្រំដែនប្រទេសវេណេស៊ុយអេឡាឆ្ងាយណាស់។ ខណៈដែលប្រតិបត្តិការនេះ បានបង្ហាញឲ្យឃើញនូវការប្រែប្រួលយុទ្ធសាស្ត្រនយោបាយសហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន វាក៏បានវាយប្រហារដោយផ្ទាល់ដែរ ទៅលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិន នៅវ៉េណេស៊ុយអេឡា។ តើចិនចំណេញនិងខាតអ្វីខ្លះ នៅពីក្រោយប្រតិបត្តិការកងទ័ពអាមេរិកនៅវ៉េណេស៊ុយអេឡា?
តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ប្រមុខការទូតចិនបានប្រកាន់យកប្រពៃណី ចេញទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ដើម្បីជាកិច្ចចាប់ផ្តើមឆ្នាំថ្មី។ សម្រាប់ឆ្នាំ២០២៦ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជ្រើសរើសធ្វើដំណើរទៅកាន់បួនប្រទេសនៃទ្វីបអាហ្វ្រិកប៉ែកខាងកើតនិងខាងត្បូង ដែលខ្លះទើបឆ្លងកាត់អំពើហិង្សាថ្មីៗផង។ ចាប់ផ្តើមពីថ្ងៃពុធទី៧មករា ដល់ថ្ងៃទី១២មករា ទស្សនកិច្ចមានកម្មវត្ថុចម្បងតែមួយ គឺពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទំនុកចិត្តនយោបាយ។
នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ពួកគេបានប្រឆាំងនឹងការប្រមាថ មាក់ងាយរបស់មេការជនជាតិចិន ការមិនបើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ក្រសួងការងារក៏បានចុះអន្តរាគមន៍សម្របសម្រួលភ្លាមៗរហូតដល់ភាគីទាំងពីរបានព្រមព្រៀង និងបញ្ចប់ការតវ៉ាក្នុងថ្ងៃដដែលនេះ។
ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារពីលោក នុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ និងទទូចមិនឱ្យតុលាការអនុញ្ញាតឱ្យលោក នុត សោភ័ណ្ឌ មានសិទ្ធិស្នើសុំរស់នៅក្រៅឃុំ។ គួរជម្រាបថាកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ ២០២៥ តុលាការខេត្តព្រះវិហារបានសម្រេចឃុំខ្លួនអតីតចៅហ្វាយស្រុកត្បែងមានជ័យជាបណ្តោះអាសន្ន បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនដងតាំងពីឆ្នាំ២០២៤។
កូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ?
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គម្រោងវិនិយោគឆ្នាំ ២០២៥ មានការកើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៤១៤ គម្រោង និងមានទំហំទឹកប្រាក់ ៦,៩ពាន់លានដុល្លារ។ ហេតុអ្វីកម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ ២០២៥ និងតើមាននៅក្នុងវិស័យណាខ្លះ?
កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើកក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ដំណាលគ្នានឹងការផ្ទុះអាវុធ ភាគីកម្ពុជាបានខិតខំប្រើមធ្យោបាយការទូត ដោយប្រកូកប្រកាសប្រាប់សហគមន៍អន្តរជាតិថា ខ្លួនបានរងគ្រោះពីការឈ្លានពានពីសំណាក់យោធាថៃ។ ជាមធ្យោបាយការទូតដែលបាននាំមកនូវបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តើកម្ពុជាបានតស៊ូយ៉ាងណាខ្លះក្នុងសមរភូមិការទូតជាមួយថៃ បន្ថែមពីការទប់ទល់ខាងយោធា? ហើយតើកម្ពុជាគួរប្រកាន់យកគោលការណ៍បែបណា ក្នុងការបន្តតស៊ូតាមផ្លូវការទូត ក្រោយសំឡេងគ្រាប់កាំភ្លើងលែងលាន់ឮតាមព្រំដែន?
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀងរាល់ឆ្នាំ មិទ្ទិញអបអរថ្ងៃ៧មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ ដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបច្ចុប្បន្ន។ តែថ្ងៃ៧មករា ឆ្នាំនេះ មេដឹកនាំគណបក្សប្រជាជន បានត្រឹមចេញសារបង្ហោះតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។ ការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃ៧មករា នៅឆ្នាំនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។
នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៦មករា មានកិច្ចប្រជុំពិសេសមួយ រវាងក្រុមប្រទេសស្ម័គ្រចិត្តជួយអ៊ុយក្រែន ជាមួយនឹងលោកប្រធានាធិបតីហ្សេឡេនស្គី ព្រមទាំងតំណាងពិសេសរបស់លោកដូណាល់ ត្រាំ ដើម្បីនិយាយអំពីផែនការជួយការពារសន្តិសុខអ៊ុយក្រែន នៅពេលមានបទឈប់បាញ់ជាមួយរុស្ស៊ី។ ភាគីសហរដ្ឋអាមេរិកបានសន្យាថា អាមេរិកនឹងជួយសម្ព័ន្ធភាពស្ម័គ្រចិត្តនេះ ដើម្បីធានាការពារសន្តិសុខអ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ចូលជាធរមាន។
ប្រឈមនឹងភាពតានតឹងរវាងរដ្ឋអំណាចក្រុងប៉េកាំងនិងតូក្យូក្នុងសំណុំរឿងតៃវ៉ាន់ មហាយក្សចិន បានចេញបំរាម មិនឲ្យនាំចេញទំនិញ ជាង ១ ១០០ មុខ ដែលមានគោលដៅប្រើប្រាស់ ២ផ្លូវ ទាំងស៊ីវិល និងទាំងយោធា។ ការហាមឃាត់នេះ រួមបញ្ជូលទាំងកម្មវិធីបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិច និង រ៉ែដីកម្រ ដែលគេអាចផលិតចេញជា គ្រឿងបង្គុំសឺមីកុងឌុកទ័រ និងយានដ្រូន ក្នុងវិស័យយោធា។
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងការផ្ទុះគ្រាប់ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ មករានេះ។ ពីខាងថៃ ឯណោះវិញ ក៏មានទាហានថៃម្នាក់រងរបួសផងដែរ។ រដ្ឋាភិបាលថៃអះអាងពីការដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ និងស្នើសុំការពន្យល់ពីភាគីកម្ពុជាជុំវិញហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃទី៦ មករាដោយច្រានចោលការចុះផ្សាយរបស់កាសែតថៃ Khaosod English ដែលថា កម្ពុជាបានយកទីតាំងកាស៊ីណូថ្មដាដើម្បីស្តុកអាវុធសម្រាប់ចម្បាំងជាមួយថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទីតាំងដែលកាសែតថៃបានចោទគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចំនួន ៣ ថ្ងៃដែលបានចាប់ផ្តើម តាំងពីថ្ងៃអាទិត្យ ទី៤មករា។ រដ្ឋាភិបាលទីក្រុងប៉េកាំងនិងសេអ៊ូល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចំនួន ១៥ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិជ្ជា បរិស្ថាន និងដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនេះ សមភាគីកូរ៉េខាងត្បូង បានស្នើប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ឲ្យប្រើឥទ្ធិពលទៅលើកូរ៉េខាងជើង ដើម្បីបន្ថយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ ហើយផ្តើមកិច្ចសន្ទនាជាថ្មី រវាងសេអ៊ូលនិងព្យុងយ៉ាង។
លោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានសមត្ថកិច្ចអាមេរិកបញ្ជូនខ្លួនចូលទៅកាន់តុលាការក្នុងក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ ទី៥ មករា ម្សិលមិញ។ រដ្ឋអាជ្ញាបានប្រកាសបទចោទប្រកាន់ចំនួន៤ ក្នុងនោះគឺមានបទ ជួញដូរគ្រឿងញៀន។ នៅចំពោះមុខចៅក្រម លោកនីកូឡាស ម៉ាឌូរ៉ូ បានឆ្លើយថា លោកគឺជាជនស្លូតត្រង់ និងថាលោកគឺជា “អ្នកទោសសង្គ្រាម”។
បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នាំ ២០២៥ សមាគមខ្មែរមួយផ្សេងទៀត នៅទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ដើម្បីសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមខ្មែរ-ថៃ ។ ក្រោមផ្ទៃមេឃខៀវស្រងាត់ និង អាកាសធាតុត្រជាក់ នៃរដូវរងា ជនជាតិខ្មែរ និង បារាំង ជាង ២០០ នាក់ មកពីទីក្រុងធំៗ មួយចំនួន នៅប៉ែកខាងត្បូងបារាំង បាននាំគ្នាដើរដង្ហែក្បួន ដៃកាន់បដា ស្រែកទាមទារ សន្តិភាព និង បរិហារ ឥរិយាបទ ឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ។ ថ្លែងក្នុងសុន្ទរកថា អ្នកស្រី នាង ម៉ាលីន អគ្គលេខានៃសមាគមខ្មែរ នៅ Montpellier បានអំពាវនាវទៅកាន់រដ្ឋាភិបាលបារាំង និង សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគម ជាបន្ទាន់ ដើម្បីជម្រុញឲ្យភាគីថៃ គោរពបទឈប់បាញ់ បញ្ឈប់ទង្វើហិង្សា ឈ្លានពាន មកលើដែនអធិបតេយ្យភាពខ្មែរ និង ជាពិសេស គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដែលបានចែង ។ អ្នកស្រី នាង ម៉ាលីន បន្ថែមទៀតថា ការព្រងើយកន្តើយ មិនអើពើ ពីសំណាក់សហគមន៍អន្តរជាតិ នឹងញ៉ាំងឲ្យប្រទេសមានអំណាចចំនួន តួយ៉ាងប្រទេសថៃ កាន់តែបានចិត្ត និង បន្តបំពានកាន់តែខ្លាំង មកលើប្រទេស ដែលទន់ខ្សោយជាងខ្លួន ។ នៅទីបញ្ចប់ អ្នកស្រី អគ្គលេខានៃសមាគមខ្មែរ Montpellier បានសង្កត់ធ្ងន់ថា កម្មវត្ថុចម្បងបំផុត នៃការជួបជុំគ្នាថ្ងៃនេះ គឺបញ្ជាក់អំពីជំហរ យ៉ាងមុតមាំ នៃប្រជាជនខ្មែរ ទាំងក្នុង និង ក្រៅប្រទេស ដែលចង់បានត្រឹម សន្តិភាព និង ភាពសុខដុមរមនា ប្រកបដោយនិរន្តរភាព រវាងប្រទេសជាតិខាង ៕
បើទោះបីជាអាមេរិកដំឡើងពន្ធគយនាំចូលយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែរលូន និងមានកំណើនល្អ ជាងឆ្នាំមុន (២០២៤)ទៀត។ បើតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៥មករា កំណើនសេដ្ឋកិច្ចវៀតណាម មានសន្ទុះដល់ទៅ៨% នៃផលិតផលដុលក្នុងស្រុក នៅឆ្នាំ២០២៥។
កាលពីសប្តាហ៍កន្លងទៅ កងទ័ពអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារនៅយេម៉ែន ដើម្បីបំបាក់ក្រុមចលនាបំបែកទឹកដីនៅភាគខាងត្បូង ដែលគេអះអាងថាបានទទួលជំនួយអាវុធពីអាមីរ៉ាតអារ៉ាប់រួម។ ដោយហេតុតែការវាយប្រយុទ្ធគ្នានៅភាគខាងត្បូងយេម៉ែននេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បានផ្អាកការហោះហើរទាំងស្រុង ហើយធ្វើឲ្យមានទេសចរបរទេសជាង៤០០នាក់ ត្រូវជាប់នៅលើកោះ សូកូត្រា កោះទេសចរណ៍ដ៏ល្បីមួយភាគខាងត្បូងយេម៉ែន។
ជាមួយនឹងជោគជ័យយ៉ាងអស្ចារ្យរបស់កងទ័ពអាមេរិក ដែលបានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្លួនលោកប្រធានាធីបតីវ៉េណេស៊ុយអេឡា លោកដូណាល់ ត្រាំ ហាក់កំពុងតែអង្គុយលើអំនួតកាន់តែខ្ពស់។ លោកត្រាំ បានប្រើសំដីគំរាមដោយផ្ទាល់និងដោយប្រយោល ទៅលើបណ្តាប្រទេសមួយចំនួនទៀត ឲ្យប្រុងប្រៀបខ្លួនប្រយ័ត្ន ដូចជា កូឡុំប៊ី គុយបា អ៊ីរ៉ង់ និងជាពិសេសនោះ គឺកោះហ្ក្រូអិនឡង់ដ៍ របស់ដាណឺម៉ាក។ ជាសំដីគំរាម ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងនេះ ទាមទារឲ្យលោកត្រាំ ត្រូវតែឈប់ជាបន្ទាន់។
ក្នុងឱកាសបុណ្យឯករាជ្យជាតិ នៅថ្ងៃអាទិត្យ ទី៤ មករា របបសឹកភូមាបានប្រកាសដោះលែងអ្នកទោសជាង ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន៥២នាក់។ ទណ្ឌិតទាំងអស់នោះ មិនរាប់បញ្ចូលអ្នកទោសនយោបាយ ដែលរបបសឹកបានចាប់ខ្លួន នៅក្រោយរដ្ឋប្រហារ កាលពីដើមឆ្នាំ២០២១។ ការដោះលែងអ្នកទោស ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតដំណាក់កាលទី១ ដែលរងការរិះគន់ពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ ថាគ្មានភាពសេរីនិងយុត្តិធម៌។
សារព័ត៌មានអង់គ្លេស BBC តាមរយៈការចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៥ បានចាត់ថ្នាក់ទីក្រុងភ្នំពេញរបស់កម្ពុជាថាជាគោលដៅទេសចរណ៍ល្អបំផុតមួយសម្រាប់ឆ្នាំ ២០២៦ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ២០លើពិភពលោក។ ការចាត់ថ្នាក់នេះធ្វើឡើយក្រោយបណ្តាញព័ត៌មានជាតិរបស់អង់គ្លេសមួយនេះបានបញ្ជូនអ្នកកាសែតរបស់ខ្លួនមករាយការណ៍អំពីបទពិសោធន៍នៃការធ្វើដំណើរទៅកាន់ទីតាំងទេសចរណ៍ដ៏កក់ក្តៅទាំងនោះ។
ថ្ងៃសៅរ៍ ទី៣មករា កងទ័ពអាមេរិកក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើប្រតិបត្តិការពិសេស ដោយប្រើយន្តហោះ ១៥០ គ្រឿង វាយប្រហារផ្លូវអាកាស និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ រួមទាំងភរិយា បញ្ជូនទៅដាក់ក្នុងពន្ធនាគាររដ្ឋសហព័ន្ធ នៅទីក្រុងញូវយ៉ក។
អង់គ្លេសនិងបារាំងបានបើកប្រតិបតិ្តការរួមគ្នា វាយប្រហារផ្លូវអាកាស នៅយប់ថ្ងៃសៅរ៍ ទី៣ ធ្នូ ប្រឆាំងពួកភេរវកម្មជីហាតអង្គរដ្ឋឥស្លាម នៅស៊ីរី។ បើផ្អែកតាមក្រសួងការពារជាតិអង់គ្លេសនិងបារាំង ការវាយប្រហារលើកនេះ គឺសំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់អង្គការរដ្ឋឥស្លាម ដែលគេសង្ស័យថាជាឃ្លាំងស្តុកអាវុធ និងគ្រឿងផ្ទុះ។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាចំនួន១៤ទីតាំង និងតំបន់ ក្រោយការអនុវត្តបទឈប់បាញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេសកម្ពុជា ទីតាំងចំនួន១៤ ដែលយោធាថៃកំពុងឈរជើងនេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងព្រះវិហារ។ តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារមកវិញនូវទីតាំងដែលថៃឈ្លានពានយកទៅកាន់កាប់?
អាជ្ញាធរខេត្ត ចន្ថាបុរី (Chanthaburi)ក្នុងប្រទេសថៃបានចាប់ខ្លួនពលរដ្ឋខ្មែរជាស្រី្ត និងបុរសជាង ៦០នាក់ ក្រោយពួកគេបានព្យាយាមឆ្លងដែនចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣មករានេះ។ តែកម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការងារបានអះអាងថា កម្ពុជាមិនទាន់ទទួលបានដំណឹងផ្លូវការណាមួយពីភាគីថៃនៅឡើយចំពោះករណីនេះ។ យ៉ាងណាមិញអ្នកនាំពាក្យដដែលរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរស្វែងរកឱកាសការងារក្នុងស្រុកជាជាងប្រថុយរកការងារធ្វើដោយខុសច្បាប់នៅក្រៅប្រទេស។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ បានលើកឡើងថា លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងរស់នៅក្រៅប្រទេស តែងតែឆ្លៀតកេងចំណេញនយោបាយផ្ទាល់ខ្លួន នៅរាល់ពេលដែលមានព្រឹត្តិការណ៍អន្តរជាតិធំៗបានកើតឡើង តួយ៉ាងដូចជាការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ ប្រតិកម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចដូច្នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរសារខ្លីថា អាមេរិកនឹងចាត់វិធានការលើ មេបណ្តាញឆបោកអនឡាញ និងលាងលុយកខ្វក់ ដោយភ្ជាប់រូបថតរបស់លោក ហ៊ុន សែន ទៅនឹងលោក នីកូឡា ម៉ាឌូរ៉ូ ដែលអាមេរិកទើបចាប់ខ្លួន។
ថ្ងៃសៅរ៍ ទី៣ មករា ក្រសួងការពារជាតិអាមេរិក បានធ្វើប្រតិបត្តិការពិសេស វាយប្រហារផ្លូវអាកាស និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា រួមទាំងភរិយា បញ្ជូនទៅទីក្រុងញូវយ៉ក។ ប្រតិបត្តិការកងទ័ពអាមេរិក លើកនេះ នាំឲ្យគេរម្លឹកដល់ អន្តរាគមន៍យោធាអាមេរិក ជាច្រើនផ្សេងទៀត កាលពីក្នុងអតីតកាល ដែលឈានទៅផ្តួលរំលំរដ្ឋអំណាច នៅតំបន់អាមេរិកកណ្តាល និង អាមេរិកឡាទីន ។
សហគមន៍អន្តរជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោស និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា ព្រមទាំងបានរំលោភច្បាប់អន្តរជាតិ។ ការបញ្ចេញប្រតិកម្មនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយា។
យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិបតេយ្យភាពកម្ពុជា ដោយបានរាយបន្លាលួស និងដាក់ទូកុងទឺន័របិទផ្លូវមិនឱ្យពលរដ្ឋខ្មែរអាចត្រឡប់ចូលភូមិឋានរបស់ខ្លួនវិញបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦។ ជាការឆ្លើយតបចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស យោធាថៃបកស្រាយថា រាល់ប្រតិបត្តិការរបស់យោធាថៃ គឺធ្វើឡើងក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដែលខុសពីការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្ឋានទ័ពវ៉េណេស៊ុយអេឡា នៅព្រឹកថ្ងៃសៅរ៍ ទី៣ មករា។ ក្រោយពីការវាយប្រហារ កងទ័ពអាមេរិកប្រកាសអំពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា ហើយនាំចេញក្រៅប្រទេស។ ភ្លាមៗ វ៉េណេស៊ុយអេឡា បានដាក់ប្រទេសក្នុងភាពអាសន្ន និងបានដាក់ពង្រាយកងទ័ពគ្រប់ផ្នែក។ ចំណែក សហគមន៍អន្តរជាតិបានថ្កោលទោស និងចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា។
គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀសសឹកទៅកាន់លំនៅឋានវិញ ខណៈមានជនភៀសសឹកជាង ៣២ម៉ឺននាក់ផ្សេងទៀតនៅបន្តរស់នៅក្នុងជំរំសុវត្ថិភាពដដែល។ សូមជម្រាបថាការបន្តចាកចេញពីជំរំសុវត្ថិភាពរបស់ជនភៀសសឹកធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់ និងបន្ទាប់ពីភាគីជម្លោះបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។
ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីកសិកម្មក្នុងភូមិ ដើម្បីចង្អុលបង្ហាញនូវវិធីសាស្ត្រនៃការដាំដុះបន្លែដល់ជនភៀសសឹក ដែលពុំទាន់បានចាកចេញពីជំរំសុវត្ថិភាពនៅឡើយ។ ចលនានៃការរួបរួមគ្នាធ្វើកសិកម្ម ដោយការដាំដុះដំណាំសម្រាប់ជនភៀសសឹក នៅតាមវត្តអារាមនិងជំរំសុវត្ថិភាពនានានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺទី១ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងទី២ ដើម្បីបើកផ្លូវឲ្យពលរដ្ឋរៀនរស់ដោយខ្លួនឯងក្នុងអំឡុងពេលមានសង្គ្រាម ជាពិសេសនៅពេលដែលពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ៕
កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយតវ៉ាចំពោះសកម្មភាព របស់យោធាថៃ ដែលក្រសួងចោទថា បានរំលោភចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា ក្រោយការអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ ។ តាមក្រសួងការបរទេស កងកម្លាំងថៃបានបន្តឈរជើងនៅទីតាំងមួយចំនួនតាមព្រំដែន ពិសេសទីតាំងរបស់ជនស៊ីវិលកម្ពុជា។ ជាងនេះទៅទៀតនោះ យោធាថៃបានបន្តបិទសិទ្ធិ និងរារាំងមិនឱ្យជនភៀសសឹកកម្ពុជាត្រឡប់ចូលទៅលំនៅឋានរបស់ខ្លួនវិញឡើយ។