កម្ពុជាចាប់បញ្ជូនលោកចេនហ្ស៊ីនិងជនជាតិចិន២នាក់ទៀតទៅឲ្យប៉េកាំង
newsare.net
ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃពុធទី ៧មករាថា បានចាប់បញកម្ពុជាចាប់បញ្ជូនលោកចេនហ្ស៊ីនិងជនជាតិចិន២នាក់ទៀតទៅឲ្យប៉េកាំង
ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃពុធទី ៧មករាថា បានចាប់បញ្ជូនពលរដ្ឋចិនចំនួន៣នាក់ រួមមាន លោកចេនហ្ស៊ី និងបក្សពួក២នាក់ទៅប្រទេសចិន តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។ បើតាមកាសែតស៊ីស៊ីថាមស៍ភាសាចិនដែលចេញផ្សាយព័ត៌មាននេះមុនគេកាលពីយប់ថ្ងៃពុធ លោកចេន ហ្ស៊ីដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យចិន ជាឧកញ៉ា ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលអាមេរិកនិងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថាជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។ Read more














