លោក សឺន ជុំជួន៖រដ្ឋាភិបាលគួរដោះលែងកូនក្តីខ្ញុំដើម្បីពួកគេបានចូលរួមដោះស្រាយបញ្ហាជាតិ
newsare.net
សវនាការលើសំណុំរឿងសកម្មជន ២៣តុលា ដែលបានកំណត់ធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ត្រូវបានលើកលោក សឺន ជុំជួន៖រដ្ឋាភិបាលគួរដោះលែងកូនក្តីខ្ញុំដើម្បីពួកគេបានចូលរួមដោះស្រាយបញ្ហាជាតិ
សវនាការលើសំណុំរឿងសកម្មជន ២៣តុលា ដែលបានកំណត់ធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញដោយសារគ្មានវត្តមានជនជាប់ចោទ។ លោក សឺន ជុំជួន មេធាវីការពារក្តីជនជាប់ចោទបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ មករានេះថា សវនាការដែលកំណត់ធ្វើនៅថ្ងៃនេះមានសារៈសំខាន់ ព្រោះទាក់ទងនឹងការពិនិត្យភស្តុតាង និងការសាកសួរសាក្សី ដែលចាំបាច់ត្រូវមានវត្តមានជនជាប់ចោទ។ លោក ស្រ៊ុន ស្រ៊ន និងសកម្មជន ២៣តុលា ២នាក់ផ្សេងទៀត គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួនកាលណោះធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់ខ្មែរទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ។ តែឆ្លៀតក្នុងឱកាសដែលកម្ពុជាកំពុងមានជម្លោះព្រំដែនតានតឹងជាមួយថៃ លោក សឺន ជុំជួន បានស្នើឲ្យតុលាការដោះលែងនៅក្រៅឃុំ ឬទម្លាក់ចោលបទចោទដល់អ្នកជាប់ឃុំ ដែលជាកូនក្តីរបស់លោកទាំងអស់ ដើម្បីពួកគេអាចមានលទ្ធភាពរួមកម្លាំងជាធ្លុងមួយជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាតិ។ Read more














