មេធាវី សុក សំអឿន៖ ចិនមានសិទ្ធិទាមទារយក ចេន ហ្ស៊ី ទៅកាត់ក្តីនៅចិន
newsare.net
អតីតមហាសេដ្ឋីខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមតមេធាវី សុក សំអឿន៖ ចិនមានសិទ្ធិទាមទារយក ចេន ហ្ស៊ី ទៅកាត់ក្តីនៅចិន
អតីតមហាសេដ្ឋីខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ហើយបញ្ជូនទៅឲ្យអាជ្ញាធរចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ជាការចាប់ខ្លួន ដែលកម្ពុជា និងចិន មិនបានបញ្ជាក់ពីបទល្មើសនៅឡើយ។ តែអាមេរិក និងអង់គ្លេស កន្លងមក បានចោទប្រកាន់ថា ចេន ហ្ស៊ី គឺជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខាំងមនុស្ស ឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ យល់ឃើញថា ការចាប់ខ្លួន ចេន ហ្ស៊ី របស់សមត្ថកិច្ចកម្ពុជា ហើយបញ្ជូនឲ្យចិនកាត់ក្តី មិនមានអ្វីទាស់ខុសនោះទេ បើទោះជាអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិនរូបនេះ បានលាលែងពីសញ្ជាតិចិនក៏ដោយ។ Read more














