Cambodia



Fère-en-Tardenois ទីក្រុងតូចមួយរបស់បារាំងដែលផ្តិតជាប់ដានប្រវត្តិសាស្រ្តកម្ពុជា

ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះ

ហ្រ្កូអិនឡង់ដ៏ប្រកាសមិនទទួលយកអាណានិគមអាមេរិក និងចង់ផ្តាច់ខ្លួនចេញពីដាណឺម៉ាក

គណបក្សទាំង៥នៃកោះហ្រ្កូអិនឡង់ដ៏ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងយ៉ាងដាច់អហង្ការ ចំព

ហ្រ្កូអិនឡង់ដ៏ប្រកាសមិនទទួលយកអាណានិគមអាមេរិក និងចង់ផ្តាច់ខ្លួនចេញពីដាណឺម៉ាក

គណបក្សទាំង៥នៃកោះហ្រ្កូអិនឡង់ដ៏ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះអាណានិគមអាមេរិក ព្រមទាំងទាមទារផ្តាច់ខ្លួនចេញពីតំបន់ស្វយ័តរបស់ដាណឺម៉ាក។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធា ដើម្បីចូលទៅគ្រប់គ្រង់កោះហ្រ្កូអិនឡង់ដ៏។

តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?

ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹក

តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?

ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។

លោក ប៉ែន បូណា៖ ក្រុម AOT និងក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការ​ខូចខាតនៅតាមតំបន់​ព្រំដែន

នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​​​១០​ ​មករា​នេះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បាន​ចុះ​ទៅ​ដល់ភូមិ​សា

លោក ប៉ែន បូណា៖ ក្រុម AOT និងក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការ​ខូចខាតនៅតាមតំបន់​ព្រំដែន

នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​​​១០​ ​មករា​នេះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បាន​ចុះ​ទៅ​ដល់ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​​ពី​ផល​ប៉ះ​ពាល់ដែល​បន្សល់​ទុក​ពីការ​វាយ​ប្រហារ​របស់​ថៃ​មក​លើដែន​អធិ​បតេយ្យប្រទេស​​កម្ពុជា។​​ ផល​ប៉ះពាល់ទាំង​​នោះ​កើត​មានក្រោយ​ការវាយប្រយុទ្ធគ្នា​រវាងកងទ័ពកម្ពុជា និងកងទាហានថៃតាមព្រំ​ដែន​រយៈ​ពេល​ ២០​ថ្ងៃ​កាលពីខែធ្នូ ឆ្នាំ២០២៥។​ ដោយ​ឡែក​ នៅ​ព្រឹក​ថ្ងៃទី​១០​ មករា​ដដែល​ រដ្ឋាភិ​បាល​កម្ពុជា​តាមរយៈ​អ្នក​នាំពាក្យ​ លោក​ ប៉ែន​ បូណា​ បាន​ថ្លែង​ក្នុង​សន្និ​សីទ​កាសែត ប្រចាំ​ថ្ងៃ​ថា​ ក្រៅ​ពី​ក្រុម AOT ក្រុម​ការងារ​ចំពោះ​កិច្ច​រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់​កម្ពុជា​ ​ក៏​កំពុង​ចុះ​វាយ​តម្លៃ​ស្ថានការណ៍​នៅតាម​ខេត្ត​​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ដែរ​។​ ​បើ​តាម​លោក​ ប៉ែន​ បូណា​ ជន​ភៀសសឹក​មួយ​ចំនួន​ធំ​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។ តែទោះជា​យ៉ាង​ណា​ នៅ​មាន​ជន​ភៀស​សឹក​ជា​ច្រើន​នាក់ផ្សេង​ទៀតដែល​​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​នៅ​ឡើយ ដោយសារតំបន់ខ្លះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ហើយតំបន់ខ្លះទៀតជាកន្លែងដែល​រងគ្រោះខ្លាំងដោយសារសំណល់គ្រាប់របស់ទាហានថៃ។​

កងទ័ពស៊ីរីអះអាងថាការវាយប្រយុទ្ធនៅតំបន់​​ទីក្រុងអាឡិបបានចប់​​ តែក្រុមកួកបដិសេធថាមិនពិត

ចាប់តាំងពីថ្ងៃអង្គារទី​៦​មករា​មក​ ការវាយប្រយុទ្ធ​គ្នាបានផ្ទុះឡើង​​ នៅ​ទីក្រុងអាឡិបភាគខា

កងទ័ពស៊ីរីអះអាងថាការវាយប្រយុទ្ធនៅតំបន់​​ទីក្រុងអាឡិបបានចប់​​ តែក្រុមកួកបដិសេធថាមិនពិត

ចាប់តាំងពីថ្ងៃអង្គារទី​៦​មករា​មក​ ការវាយប្រយុទ្ធ​គ្នាបានផ្ទុះឡើង​​ នៅ​ទីក្រុងអាឡិបភាគខាងជើងស៊ីរី ដែលមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមកួក​។ ជនស៊ីវីល​ជាង២០បានស្លាប់ និង​ប្រមាណ​ជាង​១៥ម៉ឺននាក់ ត្រូវភៀសខ្លួនគេចចេញពី​តំបន់មានការប្រយុទ្ធ​ រវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងកងកម្លាំងកួក។ កាលពីថ្ងៃសៅរ៍​ទី​១០​មករា​​ កងទ័ពរដ្ឋាភិបាល បានអះអាងថាគេបានវាយ​ដណ្តើមគ្រប់គ្រង ទីក្រុងអាឡិបបានទាំងស្រុងហើយ និងបានបណ្តេញ​ក្រុមកួក​ឲ្យដកថយ​​។ តែដោយឡែក ក្រុមកួកបានអះអាងថា មិនពិតទេ​ ការប្រយុទ្ធនៅតែបន្ត​នៅឡើយ។

មហាបាតុកម្ម​​​ប្រជាជនអ៊ីរ៉ង់​ទូទាំងប្រទេស ទាមទារ​ផ្តួលរំលំ​​របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង

រយៈពេល​១៣ថ្ងៃហើយ​ ដែល​ប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរបបផ្តាច់ការ

មហាបាតុកម្ម​​​ប្រជាជនអ៊ីរ៉ង់​ទូទាំងប្រទេស ទាមទារ​ផ្តួលរំលំ​​របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង

រយៈពេល​១៣ថ្ងៃហើយ​ ដែល​ប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​។ អាជ្ញាធរ បានបិទបណ្តាញទូរស័ព្ទ​និង​​អ៊ីនធ័រនែត ដើម្បី​កុំឲ្យ​ប្រជាជន​ទាក់ទងគ្នា និង​ផ្សព្វផ្សាយ​ដំណឹងបាតុកម្មនេះ​ចេញមកក្រៅប្រទេស​។ គិតត្រឹមថ្ងៃសៅរ៍ទី​១០មករានេះ ការបង្ក្រាបរបស់សមត្ថកិច្ចអ៊ីរ៉ង់​​ បានបណ្តាល​ឲ្យស្លាប់​មនុស្ស​ជាង​៥០នាក់។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងតែតាមដានស្ថានការណ៍​នេះយ៉ាងយកចិត្តទុកដាក់បំផុត។

នាវាចម្បាំងចិន រុស្ស៊ី និងអ៊ីរ៉ង់ ជួបជុំគ្នាធ្វើសមយុទ្ធនៅក្បែរអាហ្វ្រិកខាងត្បូង

នាវាចម្បាំងរុស្ស៊ី​ ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់

នាវាចម្បាំងចិន រុស្ស៊ី និងអ៊ីរ៉ង់ ជួបជុំគ្នាធ្វើសមយុទ្ធនៅក្បែរអាហ្វ្រិកខាងត្បូង

នាវាចម្បាំងរុស្ស៊ី​ ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រទី​៩មករា។ នេះ​បើផ្អែកតាម​អ្នករាយ​ការណ៍​ព័ត៌មាន​បារាំង AFP ។ សូមបញ្ជាក់ថា នសមយុទ្ធយោធានេះ ធ្វើឡើង​​ក្នុងក្របខណ្ឌ​សម្ព័ន្ធភាព Brics របស់ចិន ហើយ​ដែលប្រទេស​អាហ្វិ្រកខាងត្បូង បានចូលរួម​ធ្វើជាម្ចាស់​ផ្ទះ​។ ទំនោរខិតទៅខាងចិនរបស់អាហ្វ្រិកខាងត្បូង បានធ្វើ​សហរដ្ឋអាមេរិក​និយាយរិះគន់ជាញឹកញាប់​។

ផ្ទះជាង ៣០០ខ្នង បានរងការខូចខាតពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ រយៈពេល២១ថ្ងៃ

គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើក

ផ្ទះជាង ៣០០ខ្នង បានរងការខូចខាតពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ រយៈពេល២១ថ្ងៃ

គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើកទី២មកទល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរងនូវការខូចខាតទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ ក្នុងនោះមានផ្ទះចំនួន ៣៣៦ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយគិតមកត្រឹមព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។ 

តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?

នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូ

តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?

នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?

ជប៉ុនចាប់ផ្តើមប្រតិបត្តិការរុករករ៉ែដីកម្រក្រោម​បាតសមុទ្រ ដើម្បីបន្ថយ​ការពឹងផ្អែក​លើ​ចិន

ក្រុម​ហ៊ុន​រដ្ឋ​ជប៉ុន ខាង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រោមបាតសមុទ្រ​ បាន​ចាប់ផ្តើមប្រតិបត

ជប៉ុនចាប់ផ្តើមប្រតិបត្តិការរុករករ៉ែដីកម្រក្រោម​បាតសមុទ្រ ដើម្បីបន្ថយ​ការពឹងផ្អែក​លើ​ចិន

ក្រុម​ហ៊ុន​រដ្ឋ​ជប៉ុន ខាង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រោមបាតសមុទ្រ​ បាន​ចាប់ផ្តើមប្រតិបត្តិការចុះទៅរុករករ៉ែដីកម្រ នៅក្រោមបាតមហាសមុទ្រ ដើម្បី​ខួង​យក​បំណែក​រ៉ែដីកម្រ​ ក្រោម​ជម្រៅ​ជាង ៦ ពាន់​ម៉ែត្រ យកទៅ​ពិសោធន៍​។ ជប៉ុន​​​សង្ឃឹម​ថា​នឹង​អាច​ជីក​ចម្រាញ់រ៉ែដីកម្រ ដើម្បី​​បម្រើឲ្យ​​តម្រូវការ​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​​ជាពិសេស​ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែដីកម្រ​របស់​ ចិន។​  

រុស្ស៊ីសំរុក​វាយ​អ៊ុយក្រែន ដោយ​ដ្រូននិងមីស៊ីលរាប់សិបគ្រាប់​ និងគំរាមសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

យប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី​៩មករា ​ រុស្ស៊ី​បានសំរុក​វាយ​ប្រហារ​យ៉ាង​ខ្លាំងទៅលើអ

រុស្ស៊ីសំរុក​វាយ​អ៊ុយក្រែន ដោយ​ដ្រូននិងមីស៊ីលរាប់សិបគ្រាប់​ និងគំរាមសន្តិសុខអឺរ៉ុបកាន់តែខ្លាំង

យប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី​៩មករា ​ រុស្ស៊ី​បានសំរុក​វាយ​ប្រហារ​យ៉ាង​ខ្លាំងទៅលើអ៊ុយក្រែន ដោយ​បាន​បញ្ជាដ្រូន​ជាង​២០០គ្រឿង និងមីស៊ីលជាង​៣០គ្រាប់។ ក្នុងចំណោមមីស៊ីល​ គឺមានមីស៊ីល​អ៊ីពែរសូនិក Orechnik។ ភាគច្រើននៃ​ការវាយប្រហាររបស់រុស្ស៊ីនេះ គឺបានសំដៅមកលើ​ផ្ទះប្រជាជន ​ ព្រមទាំងហេដ្ឋារចនា​សម្ព័ន្ធ​​ថាមពលចរន្តអគ្គីសនី​អ៊ុយក្រែន​។ ការវាយប្រហារ ដែលបានធ្វើ​ឲ្យខូចខាតដល់អគារ​របស់ស្ថានទូត​ប្រទេសកាតានៅទីក្រុងកៀវដែរ។​

លោក ស៊ុន ចាន់ថុលថា កម្ពុជាអាចដោះស្រាយបញ្ហា​ឆបោកអនឡាញ ដោយ​ពុំចាំបាច់មានប្រទេសទី៣

លោក​ ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសឱ្យកាសែតអាមេរ

លោក ស៊ុន ចាន់ថុលថា កម្ពុជាអាចដោះស្រាយបញ្ហា​ឆបោកអនឡាញ ដោយ​ពុំចាំបាច់មានប្រទេសទី៣

លោក​ ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសឱ្យកាសែតអាមេរិកBloomberg ថា រដ្ឋាភិបាលកម្ពុជាអាចដោះស្រាយ និងបង្ក្រាបអំពើឆបោកអនឡាញដែលកើតមានក្នុងប្រទេសកម្ពុជាបាន​ដោយខ្លួនឯង ដោយ​ពុំចាំបាច់មានប្រទេសទី ៣មកឈឺក្បាល​​​ជំនួសឡើយ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ គឺ​ជាការ​ឆ្លើយតប​​ទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ដែលចោទសួររកការពិតពីមូលហេតុនៃការផ្ទុះឡើងសង្គ្រាមខ្មែរ-ថៃ ខណៈថៃអះអាងថា ជាប្រតិបត្តិការបង្ក្រាបទីតាំងឆបោកអនឡាញនៅកម្ពុជា។

មេធាវី សុក សំអឿន៖ ចិនមានសិទ្ធិទាមទារយក ចេន ហ្ស៊ី ទៅកាត់ក្តីនៅចិន

អតីតមហាសេដ្ឋីខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី​ ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមត

មេធាវី សុក សំអឿន៖ ចិនមានសិទ្ធិទាមទារយក ចេន ហ្ស៊ី ទៅកាត់ក្តីនៅចិន

អតីតមហាសេដ្ឋីខ្មែរ ដើមកំណើតចិន ចេន ហ្ស៊ី​ ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ហើយបញ្ជូនទៅឲ្យអាជ្ញាធរចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ជាការចាប់ខ្លួន ដែលកម្ពុជា និងចិន មិនបានបញ្ជាក់ពីបទល្មើសនៅឡើយ។ តែអាមេរិក និងអង់គ្លេស កន្លងមក បានចោទប្រកាន់ថា ចេន ហ្ស៊ី គឺជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខាំងមនុស្ស ឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ យល់ឃើញថា ការចាប់ខ្លួន ចេន ហ្ស៊ី របស់សមត្ថកិច្ចកម្ពុជា ហើយបញ្ជូនឲ្យចិនកាត់ក្តី មិនមានអ្វីទាស់ខុសនោះទេ បើទោះជាអតីតអ្នកឧកញ៉ាខ្មែរដើមកំណើតចិនរូបនេះ បានលាលែងពីសញ្ជាតិចិនក៏ដោយ។

Bloomberg៖ គណៈប្រតិភូអាមេរិកគ្រោង​មកកម្ពុជា​​ដើម្បីពង្រឹង​​​បទឈប់បាញ់ដ៏ផុយស្រួយ​រវាង​កម្ពុជា-ថៃ

ក្នុងបទសម្ភាសជាមួយកាសែតអាមេរិក Bloomberg នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសកម្ពុជាល

Bloomberg៖ គណៈប្រតិភូអាមេរិកគ្រោង​មកកម្ពុជា​​ដើម្បីពង្រឹង​​​បទឈប់បាញ់ដ៏ផុយស្រួយ​រវាង​កម្ពុជា-ថៃ

ក្នុងបទសម្ភាសជាមួយកាសែតអាមេរិក Bloomberg នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាន​បញ្ជាក់ថា គណៈប្រតិភូនៃក្រសួងការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ បើតាមប្រមុខទូតកម្ពុជា​ ទស្សន​កិច្ចនេះធ្វើឡើង​ក្រោមហេតុផល​​​​ពង្រឹង និងពិភាក្សាបន្ថែមលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ដែល​មាន​ភាពផុយស្រួយនៅឡើយ។ យ៉ាងណាមិញ កាសែត Bloomberg មើលឃើញថា មហាអំណាចអាមេរិក និងចិន​កំពុងប្រកួតប្រជែងឥទ្ធិពលគ្នា ក្នុងការសម្របសម្រួលសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍។ 

លោក ម៉ាក្រុង បរិហាររបបអាណានិគម​កិច្ចនិង​ចក្រពត្តិ​និយម​របស់​លោក ត្រាំ

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចេញមុខ​បរិហារ​របៀបធ្វើ​អាណានិគមន៍​​បែបថ្ម

លោក ម៉ាក្រុង បរិហាររបបអាណានិគម​កិច្ចនិង​ចក្រពត្តិ​និយម​របស់​លោក ត្រាំ

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចេញមុខ​បរិហារ​របៀបធ្វើ​អាណានិគមន៍​​បែបថ្មី ​និង​ចក្រពត្តិនិយម​បែប​ថ្មី​ ​​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​។ ប្រមុខរដ្ឋបារាំង ក៏បានស្តីបន្ទោស​​ចំពោះសម្ព័ន្ធមិត្ត​អាមេរិក ​ដែល​កំពុងតែ​ដើរបំពាន​​​ច្បាប់​អន្តរជាតិ​។​  

អាមេរិក​ប្រកាស​ចាប់​បាន​នាវា​ដឹកប្រេង​ចេញ​ពី​វ៉េណេស៊ុយអេឡា មានពាក់ទង់ជាតិ​រុស្ស៊ី

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅថ្ងៃពុធទី៧មករា ចាប់​បាន​នាវា​ដឹកប្រេង​មួយ​គ្រឿង​ មាន​បំពាក់

អាមេរិក​ប្រកាស​ចាប់​បាន​នាវា​ដឹកប្រេង​ចេញ​ពី​វ៉េណេស៊ុយអេឡា មានពាក់ទង់ជាតិ​រុស្ស៊ី

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅថ្ងៃពុធទី៧មករា ចាប់​បាន​នាវា​ដឹកប្រេង​មួយ​គ្រឿង​ មាន​បំពាក់​ទង់ជាតិ​រុស្ស៊ី​ នៅ​ក្នុងមហាសមុទ្ទ​អាត្លង់ទិក​ខាង​ជើង​ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​បិទ​ខ្ទប់​ការ​នាំ​ចេញ​​ប្រេង​របស់​​​វ៉េណេស៊ុយអេឡា។ បន្តិច​ក្រោយ​មក​ទៀត អាមេរិក​បាន​ជូន​ដំណឹង​អំពី​ការ​ស្ទាក់​ចាប់​បាន​នាវាដឹកប្រេង​មួយ​គ្រឿង​ទៀត គ្មានអត្តសញ្ញាណ នៅ​សមុទ្ទ​ការ៉ាអ៊ីប ហើយ​កំពុង​ដឹក​កៀង​ទៅ​កំពង់ផែ​អាមេរិក។

លោក សឺន ជុំជួន៖រដ្ឋាភិបាលគួរដោះលែងកូនក្តីខ្ញុំដើម្បីពួកគេបានចូលរួមដោះស្រាយបញ្ហាជាតិ

សវនាការលើសំណុំរឿងសកម្មជន ២៣តុលា ដែលបានកំណត់ធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ត្រូវបានលើក

លោក សឺន ជុំជួន៖រដ្ឋាភិបាលគួរដោះលែងកូនក្តីខ្ញុំដើម្បីពួកគេបានចូលរួមដោះស្រាយបញ្ហាជាតិ

សវនាការលើសំណុំរឿងសកម្មជន ២៣តុលា ដែលបានកំណត់ធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញដោយសារគ្មានវត្តមានជនជាប់ចោទ។ លោក សឺន ជុំជួន មេធាវីការពារក្តីជនជាប់ចោទបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ មករានេះថា សវនាការដែលកំណត់ធ្វើនៅថ្ងៃនេះមានសារៈសំខាន់ ព្រោះទាក់ទងនឹងការពិនិត្យភស្តុតាង និងការសាកសួរសាក្សី ដែលចាំបាច់ត្រូវមានវត្តមានជនជាប់ចោទ។ លោក ស្រ៊ុន ស្រ៊ន និងសកម្មជន ២៣តុលា ២នាក់ផ្សេងទៀត គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួនកាលណោះធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់ខ្មែរទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ។ តែឆ្លៀតក្នុងឱកាសដែលកម្ពុជាកំពុងមានជម្លោះព្រំដែនតានតឹងជាមួយថៃ លោក សឺន ជុំជួន បានស្នើឲ្យតុលាការដោះលែងនៅក្រៅឃុំ ឬទម្លាក់ចោលបទចោទដល់អ្នកជាប់ឃុំ ដែលជាកូនក្តីរបស់លោកទាំងអស់ ដើម្បីពួកគេអាចមានលទ្ធភាពរួមកម្លាំងជាធ្លុងមួយជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាតិ។

អាមេរិក​ ដកខ្លួន​ចេញពី​អង្គការ ​និង​ទីភ្នាក់ងារអន្តរជាតិ ៦៦ ស្ថាប័ន

លោក ដូណាល់ ត្រាំ បាន​ចេញក្រឹត្យប្រធានាធិបតី ​​សម្រេច​ដកសហរដ្ឋអាមេរិក​ ចេញពី​កិច្ចព្រមព្រៀ

អាមេរិក​ ដកខ្លួន​ចេញពី​អង្គការ ​និង​ទីភ្នាក់ងារអន្តរជាតិ ៦៦ ស្ថាប័ន

លោក ដូណាល់ ត្រាំ បាន​ចេញក្រឹត្យប្រធានាធិបតី ​​សម្រេច​ដកសហរដ្ឋអាមេរិក​ ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ ​ គណៈកម្មការ​ជំនាញ និងទីភ្នាក់ងារអន្តរជាតិ ចំនួន​​ ៦៦ ​ស្ថាប័ន។ ក្នុងនោះ ​ចំនួន​​​ពាក់កណ្តាលពាក់ព័ន្ធនឹងអង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាលទី​ក្រុងវ៉ាស៊ីនតោន បាន​ពន្យល់ថា ស្ថាប័នទាំងនោះ «គ្មាន​បាន​ផលប្រយោជន៍​ដល់​អាមេរិក» ទៀតទេ​។

លោក ចេន ហ្ស៊ី ត្រូវបានដកសញ្ជាតិខ្មែរ មុនបញ្ជូនឱ្យចិន

កម្ពុជាបានដកសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោយច្បាប់សញ្ជាតិថ្មីដែលត្

លោក ចេន ហ្ស៊ី ត្រូវបានដកសញ្ជាតិខ្មែរ មុនបញ្ជូនឱ្យចិន

កម្ពុជាបានដកសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោយច្បាប់សញ្ជាតិថ្មីដែលត្រូវបានធ្វើវិសោធនកម្មចូលជាធរមានកាលពីខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ដែល​បញ្ជាក់ពីការចាប់ខ្លួនមហាសេដ្ឋីចិនរូបនេះ និងបក្សពួក ២នាក់ទៀតទាក់​ទងនឹងបទឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។

ទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងចំនួន ១៨% ធៀបនឹងឆ្នាំ២០២៤

ប្រទេសកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិគិតជាប្រាក់មានចំនួន ៦៥,២០ពាន់លានដុល្លារក្

ទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងចំនួន ១៨% ធៀបនឹងឆ្នាំ២០២៤

ប្រទេសកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិគិតជាប្រាក់មានចំនួន ៦៥,២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ពោលកើន ១៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានប្រមាណជាង ៥៥ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកឡើងនៅក្នុងសន្និបាតក្រសួងពាណិជ្ជកម្មនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះថា កំណើនទំហំពាណិជ្ចកម្មកម្ពុជាក្នុងឆ្នាំ២០២៥ គឺដោយសារការដាក់ចេញនូវវិធានការកំណែទម្រង់ដ៏មុតស្រួចជាបន្តបន្ទាប់របស់រដ្ឋាភិបាល។

ហេតុអ្វីកម្ពុជាយល់ព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី?

កម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី៧ មករាបានប្រាប់ពីការចាប់ខ

ហេតុអ្វីកម្ពុជាយល់ព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី?

កម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី៧ មករាបានប្រាប់ពីការចាប់ខ្លួនលោក ចេន ហ្ស៊ី និងគ្នីគ្នា ២នាក់ផ្សេងទៀតទៅកាន់ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន និងផ្អែកតាមសំណើរបស់ចិន។ តែមុននឹងឈានដល់ការចាប់បញ្ជូនបុគ្គលទាំង ៣នាក់ទៅឲ្យចិន សមត្ថកិច្ចកម្ពុជាបានចំណាយពេលច្រើនខែដើម្បីស៊ើបអង្កេតជាមួយសមត្ថកិច្ចចិន។ អ្នកតាមដានកិច្ចការនយោបាយយល់ឃើញថា ការដែលកម្ពុជាព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី គឺដោយសារកម្ពុជារងសម្ពាធពីសហគមន៍អន្តរជាតិ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាអាចបារម្ភពីការចូលអន្តរាគមន៍របស់សហរដ្ឋអាមេរិកដូចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

ធនាគារជាតិកម្ពុជាផ្អាកសេវាធនាគារព្រីនស៍ ក្រោយម្ចាស់ក្រុមហ៊ុនត្រូវចាប់បញ្ជូន​ទៅចិន

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៨ មករា ឆ្នាំ២០២៥ បានសម្រេចដាក់ធនាគារព្រីនស៍ឲ្យស្ថិតក្រោមនីតិវ

ធនាគារជាតិកម្ពុជាផ្អាកសេវាធនាគារព្រីនស៍ ក្រោយម្ចាស់ក្រុមហ៊ុនត្រូវចាប់បញ្ជូន​ទៅចិន

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៨ មករា ឆ្នាំ២០២៥ បានសម្រេចដាក់ធនាគារព្រីនស៍ឲ្យស្ថិតក្រោមនីតិវិធីជម្រះបញ្ជីស្របតាមច្បាប់ជាតិ បន្ទាប់ពីមានការចាប់​បញ្ជូនលោក ចេន ហ្ស៊ី ស្ថាបនិក និងម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ត្រឡប់ទៅប្រទេសចិនវិញ។ តាម​ធនាគារជាតិកម្ពុជា​ ធនាគារព្រីនស៍ត្រូវផ្អាកផ្តល់សេវាកម្ម​ធនាគារថ្មី តែអតិថិជនដែល​មានប្រាក់បញ្ញើនៅធនាគារនេះ​អាចទៅដកប្រាក់បានធម្មតា។

កម្ពុជាចាប់បញ្ជូនលោកចេនហ្ស៊ីនិងជនជាតិចិន២នាក់ទៀត​ទៅ​ឲ្យ​ប៉េកាំង

ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​កាលពីយប់ថ្ងៃពុធទី ៧មករាថា បាន​ចាប់បញ

កម្ពុជាចាប់បញ្ជូនលោកចេនហ្ស៊ីនិងជនជាតិចិន២នាក់ទៀត​ទៅ​ឲ្យ​ប៉េកាំង

ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​កាលពីយប់ថ្ងៃពុធទី ៧មករាថា បាន​ចាប់បញ្ជូន​ពលរដ្ឋចិន​ចំនួន​៣នាក់ រួមមាន​ លោកចេនហ្ស៊ី និងបក្សពួក​២នាក់ទៅ​ប្រទេសចិន តាមសំណើ​របស់អាជ្ញាធរ​មាន​សមត្ថកិច្ច​​នៃសាធារណរដ្ឋប្រជាមានិតចិន។ បើតាមកាសែតស៊ីស៊ីថាមស៍ភាសា​ចិនដែល​ចេញផ្សាយ​ព័ត៌មាននេះមុនគេកាលពីយប់​ថ្ងៃពុធ លោកចេន ហ្ស៊ី​ដែលអាជ្ញាធរ​កម្ពុជាចាប់បញ្ជូន​ទៅ​ឲ្យ​ចិន ជា​ឧកញ៉ា ចេន ហ្ស៊ី ម្ចាស់​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែល​អាមេរិកនិង​អង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និង​​ចោទប្រកាន់​ថាជា​មេខ្លោងដ៏ធំក្នុងបទល្មើស​ចាប់បង្ខំមនុស្ស​ឲ្យធ្វើការនៅក្នុងបណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញនៅកម្ពុជា។

តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ ក្រោយ​កងទ័ពអាមេរិក​​វាយប្រហារ​នៅវ៉េណេស៊ុយអេឡា?

ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ព​អាមេរិក កាលពីថ្ងៃទី៣មករា​ បានបង្កើតឲ្

តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ ក្រោយ​កងទ័ពអាមេរិក​​វាយប្រហារ​នៅវ៉េណេស៊ុយអេឡា?

ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ព​អាមេរិក កាលពីថ្ងៃទី៣មករា​ បានបង្កើតឲ្យ​មាន​រលករញ្ជួយ​​ដ៏ខ្លាំងក្លា​ នៅ​លើឆាកអន្តរជាតិ លើសពីព្រំដែនប្រទេសវេណេស៊ុយអេឡាឆ្ងាយណាស់​។ ខណៈដែលប្រតិបត្តិការនេះ បានបង្ហាញ​ឲ្យ​ឃើញ​​នូវ​ការប្រែប្រួល​យុទ្ធសាស្ត្រនយោបាយសហរដ្ឋ​អាមេរិក នៅតំបន់​អាមេរិកឡាទីន វាក៏បាន​វាយប្រហារដោយផ្ទាល់ដែរ​ ទៅលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិន នៅវ៉េណេស៊ុយអេឡា​។ តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ នៅពីក្រោយ​ប្រតិបត្តិ​ការកងទ័ពអាមេរិក​​នៅវ៉េណេស៊ុយអេឡា?

ប្រមុខ​ការ​ទូត​ចិន​ផ្តើមទស្សនកិច្ច​​លើក​​​ដំបូងនៃ​ឆ្នាំ​២០២៦​ នៅ​អាហ្វ្រិក

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ប្រមុខ​ការទូត​ចិន​បាន​ប្រកាន់យក​​ប្រពៃណី ចេញ​ទៅ​បំ

ប្រមុខ​ការ​ទូត​ចិន​ផ្តើមទស្សនកិច្ច​​លើក​​​ដំបូងនៃ​ឆ្នាំ​២០២៦​ នៅ​អាហ្វ្រិក

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ប្រមុខ​ការទូត​ចិន​បាន​ប្រកាន់យក​​ប្រពៃណី ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​ ដើម្បី​ជា​កិច្ច​ចាប់​ផ្តើម​ឆ្នាំ​ថ្មី។ សម្រាប់​ឆ្នាំ​២០២៦ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន បាន​ជ្រើសរើស​ធ្វើ​ដំណើរទៅ​កាន់​​បួន​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិកប៉ែក​ខាង​កើត​និង​ខាង​ត្បូង ដែល​​ខ្លះ​ទើប​ឆ្លង​កាត់​អំពើ​ហិង្សា​ថ្មីៗ​ផង។ ​ចាប់​ផ្តើម​ពី​​ថ្ងៃ​ពុធ​ទី​៧មករា ដល់​ថ្ងៃ​ទី​១២​មករា​ ​ទស្សនកិច្ចមាន​​កម្មវត្ថុ​ចម្បង​តែ​មួយ គឺ​​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ទំនុក​ចិត្ត​នយោបាយ។

កម្មកររោងចក្រ «YJC» តវ៉ាបិទផ្លូវជាតិលេខ៣ ប្រឆាំងនឹងការប្រមាថរបស់មេការជនជាតិចិន

នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា

កម្មកររោងចក្រ «YJC» តវ៉ាបិទផ្លូវជាតិលេខ៣ ប្រឆាំងនឹងការប្រមាថរបស់មេការជនជាតិចិន

នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ពួកគេបានប្រឆាំងនឹងការប្រមាថ មាក់ងាយរបស់មេការជនជាតិចិន ការមិនបើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ក្រសួងការងារក៏បានចុះអន្តរាគមន៍សម្របសម្រួលភ្លាមៗរហូតដល់ភាគីទាំងពីរបានព្រមព្រៀង និងបញ្ចប់ការតវ៉ាក្នុងថ្ងៃដដែលនេះ។

ស្ត្រីបម្រើការនៅស្រុកត្បែងមានជ័យទារសំណងពីអតីតចៅហ្វាយចំនួន ១០ម៉ឺនដុល្លារ

ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១

ស្ត្រីបម្រើការនៅស្រុកត្បែងមានជ័យទារសំណងពីអតីតចៅហ្វាយចំនួន ១០ម៉ឺនដុល្លារ

ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារពីលោក នុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ និងទទូចមិនឱ្យតុលាការអនុញ្ញាតឱ្យលោក នុត សោភ័ណ្ឌ មានសិទ្ធិស្នើសុំរស់នៅក្រៅឃុំ។ គួរជម្រាបថាកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ ២០២៥ តុលាការខេត្តព្រះវិហារបានសម្រេចឃុំខ្លួនអតីតចៅហ្វាយស្រុកត្បែងមានជ័យជាបណ្តោះអាសន្ន បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនដងតាំងពីឆ្នាំ២០២៤។

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ?

​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូ

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ?

​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូឡេស្តេរ៉ុលក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ គេ​ត្រូវប្រយ័ត្ន​រឿង​ហូប​ចុក ដោយ​ត្រូវ​ចៀសវាង​អាហារ​មួយ​ចំនួន​។ តើ​ស៊ុត​ជាប់ឈ្មោះ​​ក្នុង​បញ្ជី​អាហារ​ត្រូវ​ចៀស​ដែរឬទេ? តើ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ និង​ទឹ​នោម​ផ្អែម ពិត​ជា​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការ​​បរិភោគ​ស៊ុត​មាន់​ស៊ុត​ទាឬ? ស៊ុត​នាំ​ឱ្យ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល មែនទេ? តើ​ការ​សិក្សា​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាងណាដែរ?

ហេតុអ្វីកម្ពុជាមានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ២០២៥ និងមាននៅក្នុងវិស័យណាខ្លះ?

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ

ហេតុអ្វីកម្ពុជាមានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ២០២៥ និងមាននៅក្នុងវិស័យណាខ្លះ?

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គម្រោងវិនិយោគឆ្នាំ ២០២៥ មានការកើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៤១៤ គម្រោង និងមានទំហំទឹកប្រាក់ ៦,៩ពាន់លានដុល្លារ។ ហេតុអ្វីកម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ ២០២៥ និងតើមាននៅក្នុងវិស័យណាខ្លះ?

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាបានតស៊ូយ៉ាងណាក្នុងសមរភូមិការទូតជាមួយថៃ?

កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើក​ក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាង

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាបានតស៊ូយ៉ាងណាក្នុងសមរភូមិការទូតជាមួយថៃ?

កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើក​ក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ដំណាលគ្នានឹងការផ្ទុះអាវុធ ភាគីកម្ពុជាបានខិតខំប្រើមធ្យោបាយការទូត ដោយប្រកូក​ប្រកាស​ប្រាប់សហគមន៍អន្តរជាតិថា ខ្លួនបានរងគ្រោះពីការឈ្លានពានពីសំណាក់យោធាថៃ។ ជាមធ្យោបាយការទូត​ដែលបាននាំមកនូវបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥។ តើកម្ពុជាបានតស៊ូយ៉ាងណាខ្លះក្នុងសមរភូមិការទូតជាមួយថៃ បន្ថែមពី​ការទប់ទល់ខាងយោធា? ហើយតើកម្ពុជាគួរប្រកាន់យកគោលការណ៍បែបណា ​ក្នុងការបន្ត​តស៊ូតាមផ្លូវការទូត ក្រោយ​សំឡេងគ្រាប់កាំភ្លើងលែងលាន់ឮតាមព្រំដែន?

ការឈ្លានពានរបស់ថៃ ជាហេតុផលនៃការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃជ័យជម្នះ ថ្ងៃ៧មករា

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ​ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀ

ការឈ្លានពានរបស់ថៃ ជាហេតុផលនៃការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃជ័យជម្នះ ថ្ងៃ៧មករា

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ​ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀងរាល់ឆ្នាំ មិទ្ទិញអបអរថ្ងៃ៧មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ ដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបច្ចុប្បន្ន។ តែថ្ងៃ៧មករា ឆ្នាំនេះ មេដឹកនាំគណបក្សប្រជាជន បានត្រឹមចេញសារបង្ហោះតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។ ការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃ៧មករា នៅឆ្នាំនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។

អាមេរិកសន្យាជួយ​ដល់ “កងកម្លាំង​ពហុជាតិ​ដើម្បីអ៊ុយក្រែន​” ក្នុងករណីមាន​បទឈប់បាញ់

នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​​៦មករា មានកិច្ចប្រជុំពិសេសមួយ រវាង​ក្រុមប្រទេស​ស្ម័គ្រ

អាមេរិកសន្យាជួយ​ដល់ “កងកម្លាំង​ពហុជាតិ​ដើម្បីអ៊ុយក្រែន​” ក្នុងករណីមាន​បទឈប់បាញ់

នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​​៦មករា មានកិច្ចប្រជុំពិសេសមួយ រវាង​ក្រុមប្រទេស​ស្ម័គ្រចិត្ត​ជួយ​អ៊ុយក្រែន ជាមួយ​នឹងលោក​ប្រធានាធិបតី​ហ្សេឡេនស្គី​ ព្រមទាំងតំណាង​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ដើម្បីនិយាយ​អំពី​ផែន​ការ​ជួយការពារសន្តិសុខអ៊ុយក្រែន នៅពេលមាន​បទឈប់បាញ់ជាមួយរុស្ស៊ី​។ ​ភាគី​​សហរដ្ឋអាមេរិក​បានសន្យា​ថា អាមេរិក​នឹងជួយ​សម្ព័ន្ធភាពស្ម័គ្រចិត្តនេះ ដើម្បី​ធានា​​ការពារសន្តិសុខអ៊ុយក្រែន​ ប្រសិនបើបទឈប់បាញ់ចូលជាធរមាន​។

ចិនហាមនាំចេញទំនិញទៅ​ជប៉ុន​ ដែល​អាច​ប្រើប្រាស់ទិសដៅ២ ទាំងស៊ីវិល​និង​យោធា

ប្រឈម​នឹង​ភាពតានតឹង​រវាង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​និង​តូក្យូក្នុង​​សំណុំ​រឿង​តៃវ៉ាន់​ មហ

ចិនហាមនាំចេញទំនិញទៅ​ជប៉ុន​ ដែល​អាច​ប្រើប្រាស់ទិសដៅ២ ទាំងស៊ីវិល​និង​យោធា

ប្រឈម​នឹង​ភាពតានតឹង​រវាង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​និង​តូក្យូក្នុង​​សំណុំ​រឿង​តៃវ៉ាន់​ មហាយក្សចិន​ បាន​ចេញ​បំរាម​​ មិន​ឲ្យ​នាំចេញ​ទំនិញ​ ជាង ​១ ១០០ ​មុខ ​ដែល​មាន​គោលដៅប្រើប្រាស់​ ២ផ្លូវ ទាំង​ស៊ីវិល​ និងទាំង​​យោធា​។ ការ​ហាមឃាត់​នេះ រួម​បញ្ជូល​ទាំង​កម្មវិធី​បច្ចេកវិទ្យា គ្រឿង​អេឡិចត្រូនិច និង ​រ៉ែដីកម្រ​ ដែល​គេ​អាច​ផលិតចេញ​​ជា គ្រឿង​បង្គុំសឺមីកុងឌុកទ័រ និង​យានដ្រូន ក្នុង​វិស័យ​យោធា​។

ទាហានខ្មែរ​២នាក់ និងទាហានថៃ១នាក់​របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់មុំបី

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក

ទាហានខ្មែរ​២នាក់ និងទាហានថៃ១នាក់​របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់មុំបី

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងការផ្ទុះគ្រាប់ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ មករានេះ។ ពីខាងថៃ ឯណោះវិញ ក៏មានទាហានថៃម្នាក់រងរបួសផងដែរ។​ រដ្ឋាភិបាលថៃអះអាងពីការ​​​ដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ និងស្នើសុំការពន្យល់ពីភាគីកម្ពុជា​ជុំវិញហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ 

Get more results via ClueGoal