Cambodia



Moment freak 'meteo tsunami' engulfs beach leaving one dead and dozens injured during scramble to escape '30ft wave surge' in Argentina

In a dramatic clip filmed on Monday in Santa Clara del Mar, rapid surges of water can be seen sweeping across a packed beach as people scramble out of the water to seek safety on the sand.

អ្នកជំនាញ​សុខភាពបារាំង៖ បណ្តាញសង្គមបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ​ដល់សុខភាព​ផ្លូវចិត្ត​របស់​ក្មេងជំទង់

ការប្រើប្រាស់បណ្តាញសង្គម បង្ក​ជាផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ទៅលើសុខភាពផ្លូវចិត្តរបស់ក្មេងជំទ

អ្នកជំនាញ​សុខភាពបារាំង៖ បណ្តាញសង្គមបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ​ដល់សុខភាព​ផ្លូវចិត្ត​របស់​ក្មេងជំទង់

ការប្រើប្រាស់បណ្តាញសង្គម បង្ក​ជាផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ទៅលើសុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ ជាពិសេសគឺក្មេងស្រីតែម្តង​។ នេះគឺជាការសន្និដ្ឋានរបស់អ្នកជំនាញបារាំង​ នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយទីភ្នាក់ងារ​ជាតិ​ដើម្បី​​សន្តិសុខ​សុខាភិបាល​បារាំង។ គួរកត់សំគាល់ថា មាន​ប្រទេសកាន់តែច្រើន ដែល​បាន​ចេញវិធានការ​ហាមឃាត់ មិនឲ្យ​ក្មេងជំទង់ប្រើប្រាស់បណ្តាញសង្គម ជាក់ស្តែងអូស្ត្រាលី ដែលហាមក្មេងអាយុក្រោម​១៦ឆ្នាំ។ បារាំងវិញ មានគម្រោង​ហាមក្មេងអាយុ​ក្រោម​១៥ឆ្នាំ មិន​ឲ្យ​ប្រើប្រាស់បណ្តាញសង្គមជាដាច់ខាត​។

រដ្ឋាភិបាលសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងវិស័យកាត់ដេរចំនួន ៣ឆ្នាំទៀត

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យួរការបង់ប្រាក់រំដោះព

រដ្ឋាភិបាលសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងវិស័យកាត់ដេរចំនួន ៣ឆ្នាំទៀត

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរចំនួន ៣ឆ្នាំបន្ថែមទៀត។ លិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបញ្ជាក់ថា ការសម្រេចដូចនេះធ្វើឡើងក្នុងគោលបំណងចង់ឲ្យមាននិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់កម្មករ និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលទទួលបានប្រយោជន៍ពីវិស័យនេះ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) យល់ឃើញថា ការសម្រេចបន្តអនុគ្រោះរបស់រដ្ឋាភិបាលក្នុងការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល គឺជាការជួយសម្រួលដល់ការលំហូរសាច់ប្រាក់របស់រោងចក្រកាត់ដេរ។

ចិនសរសើរកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

នៅថ្ងៃទី១៣ មករានេះ ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន លោក លីវ ចុងអ៊ី (LIU Zhongyi) ស្ងើចសរសើរ

ចិនសរសើរកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

នៅថ្ងៃទី១៣ មករានេះ ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន លោក លីវ ចុងអ៊ី (LIU Zhongyi) ស្ងើចសរសើរកម្ពុជាដែលបានសហការជាមួយចិនក្នុងការទប់ស្កាត់ បង្រ្កាប និងអនុវត្តនីតិវិធីបណ្តេញជនបរទេសដែលពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ទន្ទឹមគ្នានេះ ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិនក៏បានបញ្ជាក់ជំហរសារជាថ្មីអំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីបន្តបោសសម្អាតឧក្រិដ្ឋជនឆបោកអនឡាញនៅកម្ពុជា។

ជប៉ុននិងកូរ៉េខាងត្បូង​​សន្យា​ពង្រឹងសហប្រតិបត្តិការ​នឹងគ្នា ក្នុងបរិបទដែលចិនដាក់សំពាធកាន់​តែខ្លាំង

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ចែម្ញុង​ បានធ្វើដំណើរទៅទស្សនកិច្ច​នៅជប៉ុន​​ ជាលើកទី​១។

ជប៉ុននិងកូរ៉េខាងត្បូង​​សន្យា​ពង្រឹងសហប្រតិបត្តិការ​នឹងគ្នា ក្នុងបរិបទដែលចិនដាក់សំពាធកាន់​តែខ្លាំង

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ចែម្ញុង​ បានធ្វើដំណើរទៅទស្សនកិច្ច​នៅជប៉ុន​​ ជាលើកទី​១។ ក្នុង​ឱកាសជួបពិភាក្សាជាមួយ​លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី ប្រមុខដឹកនាំទាំងពីរ បានប្រកាសពីគោលបំណង ពង្រឹងសហប្រតិបត្តិការ​និង​សម្ព័ន្ធភាព​ រវាងជប៉ុន​និង​កូរ៉េខាងត្បូង ឲ្យ​បានកាន់តែរឹងមាំ​។ ដោយ​មិន​បញ្ជាក់​ឲ្យចំៗ តែ​សម្ព័ន្ធភាពនេះ គឺវាជាការឆ្លើយតបទៅនឹង​ការដាក់សម្ពាធ​កាន់តែខ្លាំង ពីសំណាក់​ចិន។

កូដករណាហ្គាវើលដ៍បន្តទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិវាទការងារដែលអូសបន្លាយពេល ៤ឆ្នាំ

សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាង ២០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៣ មករា

កូដករណាហ្គាវើលដ៍បន្តទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិវាទការងារដែលអូសបន្លាយពេល ៤ឆ្នាំ

សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាង ២០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៣ មករាដោយបន្តទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិវាទរបស់កូដករណាហ្គាវើលដ៍ដែលអូសបន្លាយពេល ៤ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលក៏បានឲ្យស្នើឱ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទ សងជំងឺចិត្ត និងទទួលយកកូដករទាំងអស់ឲ្យចូលធ្វើការវិញ។ តែក្រសួងការងារតាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានបញ្ជាក់ជាថ្មីថា ក្រសួងគ្មានដែនសមត្ថកិច្ចដើម្បីដោះស្រាយរឿងនេះទៀតទេ ព្រោះក្រុមកូដករបានទាត់ចោលយន្តការដោះស្រាយច្រើន​លើក ច្រើនសារកន្លងមក។

អ៊ីរ៉ង់​បិទទ្វារបង្រ្កាបបាតុករ លោកត្រាំ​ប្រកាស​ដំឡើងពន្ធលើប្រទេសធ្វើជំនួញជាមួយអ៊ីរ៉ង់

​នៅអ៊ីរ៉ង់​ ការបង្រ្កាប​ដ៏ហិង្សារបស់​អាជ្ញាធរទៅលើក្រុមបាតុករ ជាច្រើនថ្ងៃមកនេះ ​បាន​បណ្តា

អ៊ីរ៉ង់​បិទទ្វារបង្រ្កាបបាតុករ លោកត្រាំ​ប្រកាស​ដំឡើងពន្ធលើប្រទេសធ្វើជំនួញជាមួយអ៊ីរ៉ង់

​នៅអ៊ីរ៉ង់​ ការបង្រ្កាប​ដ៏ហិង្សារបស់​អាជ្ញាធរទៅលើក្រុមបាតុករ ជាច្រើនថ្ងៃមកនេះ ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ច្រើនជាង​៦០០នាក់ស្លាប់ និង​មនុស្ស​ជាង​១ពាន់នាក់​ត្រូវ​ចាប់ឃុំខ្លួន។ នេះបើតាម​ការវាយតម្លៃ​របស់​ទីភ្នាក់ងារព័ត៌មាន​សកម្មជនសិទ្ធិមនុស្ស​ដែលមានទីស្នាក់ការ​នៅទីក្រុង​វ៉ាស៊ីនតោន។ ធ្លាប់​គំរាម​វាយប្រហារ​ ប្រសិន​បើ​អ៊ីរ៉ង់​ហ៊ាន​តែ​បង្រ្កាប​សម្លាប់​បាតុករ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​កាលពីថ្ងៃចន្ទ​បានអះអាងថា អ៊ីរ៉ង់​ចង់​ចរចា​ជាមួយអាមេរិក។ លោកត្រាំ​នៅបាន​​ប្រកាស​​ដំឡើង​ពន្ធ​លើប្រទេស​ទាំងឡាយណាដែលធ្វើ​ជំនួញ​ជាមួយអ៊ីរ៉ង់។

ក្រសួងបរិស្ថានបោះបង្គោលតំបន់ការពារធម្មជាតិចំនួន ៣ ៦០០ ក្នុងគម្រោងជាង ១៥ ០០០បង្គោល

ក្រសួងបរិស្ថានបានប្រកាសឲ្យដឹងថា បង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ១ ០០០បង្គោល ត្រូវ

ក្រសួងបរិស្ថានបោះបង្គោលតំបន់ការពារធម្មជាតិចំនួន ៣ ៦០០ ក្នុងគម្រោងជាង ១៥ ០០០បង្គោល

ក្រសួងបរិស្ថានបានប្រកាសឲ្យដឹងថា បង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ១ ០០០បង្គោល ត្រូវបានបោះក្នុងឆ្នាំ២០២៥។ ការដាំបង្គោលក្នុងឆ្នាំ២០២៥នេះ ធ្វើឲ្យបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ ដែលបានបោះរួចមកទល់ពេលនេះ មានចំនួន ៣ ៦០០បង្គោល ក្នុងគម្រោងសរុបជាង ១៥ ០០០បង្គោល។ តាមក្រសួងបរិស្ថាន ការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិនេះ គឺដើម្បីធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

ថៃអះអាងពីការរៀបចំកិច្ចប្រជុំ JBC ជាមួយកម្ពុជាឲ្យបានឆាប់ ក្រោយបង្កើតរដ្ឋាភិបាលថ្មី

ថៃមានឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងបានត្រៀមរួចជាស្រេចដ

ថៃអះអាងពីការរៀបចំកិច្ចប្រជុំ JBC ជាមួយកម្ពុជាឲ្យបានឆាប់ ក្រោយបង្កើតរដ្ឋាភិបាលថ្មី

ថៃមានឆន្ទៈដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងបានត្រៀមរួចជាស្រេចដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក JBC ក្រោយការបោះឆ្នោត និងបង្កើតបានរដ្ឋាភិបាលថ្មី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ បើតាមសេចក្តីថ្លែងការណ៍ដដែល ថៃបានផ្ញើកំណត់ទូតមកកម្ពុជារួចហើយដើម្បីពន្យល់ហេតុផលស្តីពីការពន្យារពេលរៀបចំកិច្ចប្រជុំ JBC នេះ។

លោក ប្រាក់ សុខុន៖ ច្បាប់ស្តីពីនីតិសមុទ្រនឹងផ្តល់ផលប្រយោជន៍ច្រើនឲ្យកម្ពុជា

នៅក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរដ្ឋាភិបាលនាព្រឹកថ្ងៃទី១២ មករាន

លោក ប្រាក់ សុខុន៖ ច្បាប់ស្តីពីនីតិសមុទ្រនឹងផ្តល់ផលប្រយោជន៍ច្រើនឲ្យកម្ពុជា

នៅក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរដ្ឋាភិបាលនាព្រឹកថ្ងៃទី១២ មករានេះ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលើកឡើងអំពីសារៈសំខាន់របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ ១៩៨២ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក។ បើតាមសេចកី្តប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ លោក ប្រាក់ សុខុនក៏បាន​គូសបញ្ជាក់ថា នៅក្រោមអនុសញ្ញានេះ កម្ពុជានឹងទទួលបានក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ និង​អត្ថប្រយោជន៍ផ្សេងៗទៀត។

រ៉ូហ៊ីងយ៉ា៖តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការកាត់ទោស​ភូមា

តើភូមា​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ទៅលើ​ប្រជាជនភាគតិច​រ៉ូហ៊ីងយ៉ា ឬក៏យ៉ាងណា? ចៅក្រម​

រ៉ូហ៊ីងយ៉ា៖តុលាការយុត្តិធម៌អន្តរជាតិបើកសវនាការកាត់ទោស​ភូមា

តើភូមា​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ទៅលើ​ប្រជាជនភាគតិច​រ៉ូហ៊ីងយ៉ា ឬក៏យ៉ាងណា? ចៅក្រម​របស់​តុលាការ​យុត្តិធម៌​ងអន្តរជាតិ​នៅទីក្រុង​ឡាអេ​នឹង​ផ្តោត​ទៅលើ​សំណុំរឿង​នេះ នៅក្នុង​សវនាការ​ដែលចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅថ្ងៃចន្ទទី ១២​មករានេះ។ នៅក្នុង​ពាក្យបណ្តឹងរបស់​ប្រទេស​ចំនួន១១ នាំមុខ​ដោយ​​ហ្កំប៊ី ដែលជាប្រទេសកាន់សាសនា​អ៊ីស្លាម រដ្ឋាភិបាល​ភូមា​រងការចោទប្រកាន់​ពីបទរំលោភ​សន្ធិសញ្ញារបស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ប្រល័យពូជសាសន៍​។ ឈាង បុប្ផាលម្អិត​ព័ត៌មាននេះ

អតីតនាយករដ្ឋមន្ត្រី​ហ្សកហ្ស៊ី ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទ​​លាង​លុយកខ្វក់

នៅ​ប្រទេស​ហ្សកហ្ស៊ី តុលាការ​ផ្តន្ទាទោស​ អតីត​នាយករដ្ឋមន្ត្រី លោក អ៊ីរ៉ាគ្លី ហ្គារីបាចវីលី

អតីតនាយករដ្ឋមន្ត្រី​ហ្សកហ្ស៊ី ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទ​​លាង​លុយកខ្វក់

នៅ​ប្រទេស​ហ្សកហ្ស៊ី តុលាការ​ផ្តន្ទាទោស​ អតីត​នាយករដ្ឋមន្ត្រី លោក អ៊ីរ៉ាគ្លី ហ្គារីបាចវីលី ឲ្យ​ជាប់​ពន្ធនាគារ​ ចំនួន ៥ ឆ្នាំ ពីបទល្មើស​​លាង​លុយកខ្វក់ និង​ ក្លែង​បន្លំ​ក្នុងការ​ប្រកាស​ទ្រព្យសម្បត្តិ​។ បើតាមអ្នក​សង្កេត​ការណ៍ ការ​ផ្តន្ទាទោស​នេះ ជាការ​បោសសម្អាត​ផ្ទៃក្នុង​ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​។​  

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ទៅឥណ្ឌា ដើម្បីរកទីផ្សារធំមួយទៀត ជំនួសចិន

នៅថ្ងៃបើកឆាកដំបូង​នៃ​​ដំណើរទស្សនកិច្ច​នៅប្រទេស​ឥណ្ឌា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​ហ្វ្

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ទៅឥណ្ឌា ដើម្បីរកទីផ្សារធំមួយទៀត ជំនួសចិន

នៅថ្ងៃបើកឆាកដំបូង​នៃ​​ដំណើរទស្សនកិច្ច​នៅប្រទេស​ឥណ្ឌា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​ហ្វ្រីដ្រិក មែក្ស​ កាលពីថ្ងៃចន្ទទី ១២​មករា​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ប្រញាប់​ចុះកិច្ចព្រមព្រៀងដោះដូរ​​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប។ នៅក្នុង​កាលៈទេសៈដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​ការដាក់សម្ពាធទាំងផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​ពីសំណាក់ មហាអំណាចចិន និងអាមេរិក នាយករដ្ឋមន្រ្តី​ឥណ្ឌា លោកណារិនដ្រា ម៉ូឌី​ ជំរុញ​ឲ្យប្រទេស​ទាំងពីរ អាល្លឺម៉ង់ និង​ឥណ្ឌាពង្រឹង​សហប្រតិបត្តិការរវាងគ្នា ក្នុង​វិស័យការពារជាតិ។

ថៃអះអាងពីការបន្តឈរជើងនៅទឹកដីកម្ពុជាដែលបានកាន់កាប់ ទោះមានបទឈប់បាញ់

ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យោធាថៃនឹងបន្តឈរជើងនៅលើទឹកដីកម្ពុជាតាមត

ថៃអះអាងពីការបន្តឈរជើងនៅទឹកដីកម្ពុជាដែលបានកាន់កាប់ ទោះមានបទឈប់បាញ់

ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យោធាថៃនឹងបន្តឈរជើងនៅលើទឹកដីកម្ពុជាតាមតំបន់ព្រំដែនដែលខ្លួនកាន់កាប់បាន ទោះមានបទឈប់បាញ់។ បើតាមក្រសួងការបរទេសថៃ ការរក្សាកម្លាំងទាហាននៅតាមតំបន់ទាំងនោះ គឺអនុលោមតាមសេចក្តីថ្លែងការណ៍រួមដើម្បីកាត់បន្ថយភាពតានតឹង។

លោក ហ៊ុន ម៉ាណែតប្រកាសប្រើថវិកាជាតិ និងថវិកាផ្សេងៗស្តារការខូចខាតដោយសង្គ្រាម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជួសជុលស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែ

លោក ហ៊ុន ម៉ាណែតប្រកាសប្រើថវិកាជាតិ និងថវិកាផ្សេងៗស្តារការខូចខាតដោយសង្គ្រាម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសជួសជុលស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការបញ្ចេញនូវថវិកាជាតិ និងកញ្ចប់ថវិការបស់ដៃគូអភិវឌ្ឍន៍នានា។ ក្នុងសារជាវីដេអូមួយនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត ប្តេជ្ញាថា នឹងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែននេះ ឱ្យបានឆាប់រហ័សបំផុត ខណៈក្រុមការងារចំពោះកិច្ចបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា កំពុងចុះវាយតម្លៃពីទំហំនៃផលខូចខាត។

អតីតពលករខ្មែរ​នៅថៃ​​​​​​​​រៀនជំនាញថ្មី ដើម្បី​បំពេញតម្រូវការ​ការងារក្នុងស្រុក

ក្រសួង​ការងារ​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បង្កើត​​វគ្គ​បណ្តុះ​ប

អតីតពលករខ្មែរ​នៅថៃ​​​​​​​​រៀនជំនាញថ្មី ដើម្បី​បំពេញតម្រូវការ​ការងារក្នុងស្រុក

ក្រសួង​ការងារ​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បង្កើត​​វគ្គ​បណ្តុះ​ប​ណ្តាល​ជំនាញ ​ដេរ​តាមរោងចក្រ​ដល់​ពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ​​។ ពលរដ្ឋខ្មែរ​ដែលកំពុងទទួលបាន​ការបណ្តុះបណ្តាលនេះបានលើកឡើងដូចៗគ្នា​ពីការមិនត្រលប់ទៅធ្វើការនៅប្រទេសថៃ​វិញ។ ដោយឡែក ​តំណាង​រោង​ចក្រ​ និង​ប្រធាន​សហជីព​កម្ពុជា​បាន​អះ​អាង​ថា ពលរដ្ឋខ្មែរទាំងនោះ​​នឹងអាចទទួលបានការងារស្វ័យប្រវត្តិ ក្រោយឆ្លងកាត់ការ​បណ្តុះ​បណ្តាល​។ ពី​រោង​ចក្រ​ TS Sport ក្នុង​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ  សូម​លោក​អ្នក​នាង​ទស្សនា​បទ​យកការណ៍​របស់​ សើ​ ដាវី​៖

ស​មត្ថកិច្ច​ឃុំ​ខ្លួនជនជាតិ​នេប៉ាល់​ ៣​នាក់ ពាក់ព័ន្ធនឹងការឆបោក​តាម​អន​ឡាញ​នៅ​សៀម​រាប

តុលា​ការ​ខេត្ត​សៀម​រាបបាន​បង្គាប់​ឱ្យ​​ឃុំ​ខ្លួន​ជន​បរទេស​ ៣​នាក់​ ក្រោយ​រក​ឃើញ​ថា​ពួក​

ស​មត្ថកិច្ច​ឃុំ​ខ្លួនជនជាតិ​នេប៉ាល់​ ៣​នាក់ ពាក់ព័ន្ធនឹងការឆបោក​តាម​អន​ឡាញ​នៅ​សៀម​រាប

តុលា​ការ​ខេត្ត​សៀម​រាបបាន​បង្គាប់​ឱ្យ​​ឃុំ​ខ្លួន​ជន​បរទេស​ ៣​នាក់​ ក្រោយ​រក​ឃើញ​ថា​ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធអន​ឡាញ។​ ក្នុង​ដីកា​បង្គាប់ចុះ​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២៦ តុលា​ការ​ខេត្ត​សៀម​រាប​បាន​ចោទ​ប្រកាន់​អ្នក​ទាំង ​៣​ពី​បទ​ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាម​បញ្ញត្តិ​មាត្រា​ ៣៧៧ និងមាត្រា​ ៣៨០នៃក្រមព្រហ្មទណ្ឌកម្ពុជា​។​ 

លោក ដូណាល់ ត្រាំ ចង់លើកបន្តុប លោក ម៉ារកូ រូប៊ីយ៉ូ ជាប្រធានាធិបតី​គុយបា ?

ក្រៅពី​បិទខ្ទប់​ដង្ហើម​សេដ្ឋកិច្ចគុយបា​​ដោយ​ចាប់​នាវាដឹកនាំប្រេង​ពី​វ៉េណេស៊ុយអេឡា ​ប្រធ

លោក ដូណាល់ ត្រាំ ចង់លើកបន្តុប លោក ម៉ារកូ រូប៊ីយ៉ូ ជាប្រធានាធិបតី​គុយបា ?

ក្រៅពី​បិទខ្ទប់​ដង្ហើម​សេដ្ឋកិច្ចគុយបា​​ដោយ​ចាប់​នាវាដឹកនាំប្រេង​ពី​វ៉េណេស៊ុយអេឡា ​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាន​បង្ខំឲ្យ​ មេដឹកនាំគុយបា ទទួល​យក​កិច្ចព្រមព្រៀង មុន​នឹង​អ្វីៗ​ត្រូវ​ហួសពេល។ មិនតែប៉ុណ្ណោះ ចៅហ្វាយសេតវិមាន​ បាន​​បង្ហាញការ​​យល់ស្រប ចង់​ឲ្យ​ ប្រមុខ​ការបរទេស​អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ ធ្វើជា ​ប្រធានាធិបតី​គុយ​បា។​  តែ មេដឹកនាំ​គុយបា បាន​ប្រកាស​ការពារ​ប្រទេស​ជាតិ រហូត​ដល់​តំណក់ឈាមចុងក្រោយ។ 

អ៊ីស្រាអែលប្រកាសជាចំហគាំទ្រប្រជាជនអ៊ីរ៉ង់ ផ្តួលរំលំរបបផ្តាច់ការតេហេរ៉ង់

មហាបាតុកម្មនៅអ៊ីរ៉ង់រយៈពេល២សប្តាហ៍កន្លងមកនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ ២០០នាក់។ នៅថ្ងៃអ

អ៊ីស្រាអែលប្រកាសជាចំហគាំទ្រប្រជាជនអ៊ីរ៉ង់ ផ្តួលរំលំរបបផ្តាច់ការតេហេរ៉ង់

មហាបាតុកម្មនៅអ៊ីរ៉ង់រយៈពេល២សប្តាហ៍កន្លងមកនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ ២០០នាក់។ នៅថ្ងៃអាទិត្យ ទី១១ មករា រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសជាចំហ គាំទ្រប្រជាជនអ៊ីរ៉ង់ ឲ្យបះបោរប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ ដើម្បីសេរីភាព។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូ បានថ្កោលទោស ចំពោះការសម្លាប់យ៉ាងឃោឃៅ និងអំពើហិង្សារបស់របបផ្តាច់ការអ៊ីរ៉ង់ មកលើប្រជាជនស៊ីវិល។ ចំណែក អ៊ីរ៉ង់បានចោទអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាអ្នកនៅពីក្រោយបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលបង្កអស្ថិរភាព នៅអ៊ីរ៉ង់។

ស៊ីរី៖ អាមេរិកបើកប្រតិបត្តិការវាយប្រហារសាជាថ្មី ប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាម

អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី។ គិតចាប

ស៊ីរី៖ អាមេរិកបើកប្រតិបត្តិការវាយប្រហារសាជាថ្មី ប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាម

អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី។ គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ នេះជាលើកទី២ ដែលអាមេរិកបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅលើទឹកដីស៊ីរី។ រីឯ កងទ័ពហ្ស័កដានីបានអះអាង ថាបានចូលរួមក្នុងប្រតិបត្តិការនេះ ដែរ។

អាមេរិក៖ បាតុកម្មផ្ទុះច្រើនឡើងៗ ​ក្រោយប៉ូលិសអន្តោប្រវេសន៍បាញ់នារីម្នាក់ស្លាប់នៅ Minneapolis

នៅសហរដ្ឋអាមេរិក មនុស្ស​ច្រើន​ពាន់​នាក់ ជួប​ជុំគ្នានៅថ្ងៃ​សៅរ៍​និង​បន្ត​ប្រផ្តុំគ្នាទៀត​

អាមេរិក៖ បាតុកម្មផ្ទុះច្រើនឡើងៗ ​ក្រោយប៉ូលិសអន្តោប្រវេសន៍បាញ់នារីម្នាក់ស្លាប់នៅ Minneapolis

នៅសហរដ្ឋអាមេរិក មនុស្ស​ច្រើន​ពាន់​នាក់ ជួប​ជុំគ្នានៅថ្ងៃ​សៅរ៍​និង​បន្ត​ប្រផ្តុំគ្នាទៀត​នៅថ្ងៃអាទិត្យ​ទី​១១មករា ដើម្បីសម្តែងមតិ​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ដូណាល់ ត្រាំ ហើយរិះគន់​ចំណាត់​ការ​របស់​ប៉ូលិសអន្តោប្រវេសន៍ (ICE)។ ក្រុម​បាតុករ​អំពាវនាវ​ឲ្យបន្ត​​ធ្វើ​បាតុកម្ម​ទូទាំង​ផ្ទៃប្រទេស។​ កំហឹង​បាតុករអាមេរិក ​ផ្ទុះ​​​ឡើង កាន់តែច្រើន​ទៅៗ ចាប់ពីថ្ងៃ​ពុធ ទី​៧មករា មក ព្រោះតែ​ ​​ប៉ូលិស​អន្តោប្រវេសន៍​ បាន​បាញ់សម្លាប់​នារីម្នាក់ ក្នុង​ពេល​ប្រតិបត្តិការតាម​ដងផ្លូវ​ នៅក្រុង Minneapolis​។ ​​

ស៊ីរី៖ អាមេរិកបើកប្រតិបត្តិការវាយប្រហារសាជាថ្មី ប្រឆាំងពួកជីហាតអង្គការរដ្ឋឥស្លាម

អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី។ គិតចាប់ត

ស៊ីរី៖ អាមេរិកបើកប្រតិបត្តិការវាយប្រហារសាជាថ្មី ប្រឆាំងពួកជីហាតអង្គការរដ្ឋឥស្លាម

អាមរិកបានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី លើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី។ គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ នេះជាលើកទី២ ដែលអាមេរិកបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅលើទឹកដីស៊ីរី។ រីឯ កងទ័ពហ្ស័កដានីបានអះអាង ថាបានចូលរួមក្នុងប្រតិបត្តិការនេះ ដែរ។

ហ្រ្កូអិនឡង់ដ៏ប្រកាសមិនទទួលយកអាណានិគមអាមេរិក និងចង់ផ្តាច់ខ្លួនចេញពីដាណឺម៉ាក

គណបក្សទាំង៥នៃកោះហ្រ្កូអិនឡង់ដ៏ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងយ៉ាងដាច់អហង្ការ ចំព

ហ្រ្កូអិនឡង់ដ៏ប្រកាសមិនទទួលយកអាណានិគមអាមេរិក និងចង់ផ្តាច់ខ្លួនចេញពីដាណឺម៉ាក

គណបក្សទាំង៥នៃកោះហ្រ្កូអិនឡង់ដ៏ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះអាណានិគមអាមេរិក ព្រមទាំងទាមទារផ្តាច់ខ្លួនចេញពីតំបន់ស្វយ័តរបស់ដាណឺម៉ាក។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធា ដើម្បីចូលទៅគ្រប់គ្រង់កោះហ្រ្កូអិនឡង់ដ៏។

តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?

ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹក

តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?

ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។

លោក ប៉ែន បូណា៖ ក្រុម AOT និងក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការ​ខូចខាតនៅតាមតំបន់​ព្រំដែន

នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​​​១០​ ​មករា​នេះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បាន​ចុះ​ទៅ​ដល់ភូមិ​សា

លោក ប៉ែន បូណា៖ ក្រុម AOT និងក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃការ​ខូចខាតនៅតាមតំបន់​ព្រំដែន

នៅព្រឹក​ថ្ងៃ​សៅរ៍​ ទី​​​១០​ ​មករា​នេះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បាន​ចុះ​ទៅ​ដល់ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​​ពី​ផល​ប៉ះ​ពាល់ដែល​បន្សល់​ទុក​ពីការ​វាយ​ប្រហារ​របស់​ថៃ​មក​លើដែន​អធិ​បតេយ្យប្រទេស​​កម្ពុជា។​​ ផល​ប៉ះពាល់ទាំង​​នោះ​កើត​មានក្រោយ​ការវាយប្រយុទ្ធគ្នា​រវាងកងទ័ពកម្ពុជា និងកងទាហានថៃតាមព្រំ​ដែន​រយៈ​ពេល​ ២០​ថ្ងៃ​កាលពីខែធ្នូ ឆ្នាំ២០២៥។​ ដោយ​ឡែក​ នៅ​ព្រឹក​ថ្ងៃទី​១០​ មករា​ដដែល​ រដ្ឋាភិ​បាល​កម្ពុជា​តាមរយៈ​អ្នក​នាំពាក្យ​ លោក​ ប៉ែន​ បូណា​ បាន​ថ្លែង​ក្នុង​សន្និ​សីទ​កាសែត ប្រចាំ​ថ្ងៃ​ថា​ ក្រៅ​ពី​ក្រុម AOT ក្រុម​ការងារ​ចំពោះ​កិច្ច​រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់​កម្ពុជា​ ​ក៏​កំពុង​ចុះ​វាយ​តម្លៃ​ស្ថានការណ៍​នៅតាម​ខេត្ត​​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ដែរ​។​ ​បើ​តាម​លោក​ ប៉ែន​ បូណា​ ជន​ភៀសសឹក​មួយ​ចំនួន​ធំ​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។ តែទោះជា​យ៉ាង​ណា​ នៅ​មាន​ជន​ភៀស​សឹក​ជា​ច្រើន​នាក់ផ្សេង​ទៀតដែល​​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​នៅ​ឡើយ ដោយសារតំបន់ខ្លះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ហើយតំបន់ខ្លះទៀតជាកន្លែងដែល​រងគ្រោះខ្លាំងដោយសារសំណល់គ្រាប់របស់ទាហានថៃ។​

កងទ័ពស៊ីរីអះអាងថាការវាយប្រយុទ្ធនៅតំបន់​​ទីក្រុងអាឡិបបានចប់​​ តែក្រុមកួកបដិសេធថាមិនពិត

ចាប់តាំងពីថ្ងៃអង្គារទី​៦​មករា​មក​ ការវាយប្រយុទ្ធ​គ្នាបានផ្ទុះឡើង​​ នៅ​ទីក្រុងអាឡិបភាគខា

កងទ័ពស៊ីរីអះអាងថាការវាយប្រយុទ្ធនៅតំបន់​​ទីក្រុងអាឡិបបានចប់​​ តែក្រុមកួកបដិសេធថាមិនពិត

ចាប់តាំងពីថ្ងៃអង្គារទី​៦​មករា​មក​ ការវាយប្រយុទ្ធ​គ្នាបានផ្ទុះឡើង​​ នៅ​ទីក្រុងអាឡិបភាគខាងជើងស៊ីរី ដែលមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមកួក​។ ជនស៊ីវីល​ជាង២០បានស្លាប់ និង​ប្រមាណ​ជាង​១៥ម៉ឺននាក់ ត្រូវភៀសខ្លួនគេចចេញពី​តំបន់មានការប្រយុទ្ធ​ រវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងកងកម្លាំងកួក។ កាលពីថ្ងៃសៅរ៍​ទី​១០​មករា​​ កងទ័ពរដ្ឋាភិបាល បានអះអាងថាគេបានវាយ​ដណ្តើមគ្រប់គ្រង ទីក្រុងអាឡិបបានទាំងស្រុងហើយ និងបានបណ្តេញ​ក្រុមកួក​ឲ្យដកថយ​​។ តែដោយឡែក ក្រុមកួកបានអះអាងថា មិនពិតទេ​ ការប្រយុទ្ធនៅតែបន្ត​នៅឡើយ។

មហាបាតុកម្ម​​​ប្រជាជនអ៊ីរ៉ង់​ទូទាំងប្រទេស ទាមទារ​ផ្តួលរំលំ​​របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង

រយៈពេល​១៣ថ្ងៃហើយ​ ដែល​ប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរបបផ្តាច់ការ

មហាបាតុកម្ម​​​ប្រជាជនអ៊ីរ៉ង់​ទូទាំងប្រទេស ទាមទារ​ផ្តួលរំលំ​​របបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង

រយៈពេល​១៣ថ្ងៃហើយ​ ដែល​ប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរបបផ្តាច់ការអ៊ីស្លាម​អ៊ីរ៉ង់​។ អាជ្ញាធរ បានបិទបណ្តាញទូរស័ព្ទ​និង​​អ៊ីនធ័រនែត ដើម្បី​កុំឲ្យ​ប្រជាជន​ទាក់ទងគ្នា និង​ផ្សព្វផ្សាយ​ដំណឹងបាតុកម្មនេះ​ចេញមកក្រៅប្រទេស​។ គិតត្រឹមថ្ងៃសៅរ៍ទី​១០មករានេះ ការបង្ក្រាបរបស់សមត្ថកិច្ចអ៊ីរ៉ង់​​ បានបណ្តាល​ឲ្យស្លាប់​មនុស្ស​ជាង​៥០នាក់។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងតែតាមដានស្ថានការណ៍​នេះយ៉ាងយកចិត្តទុកដាក់បំផុត។

Fère-en-Tardenois ទីក្រុងតូចមួយរបស់បារាំងដែលផ្តិតជាប់ដានប្រវត្តិសាស្រ្តកម្ពុជា

ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះ

Fère-en-Tardenois ទីក្រុងតូចមួយរបស់បារាំងដែលផ្តិតជាប់ដានប្រវត្តិសាស្រ្តកម្ពុជា

ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅក្នុងពិធីសម្ពោធក្រោមទឹកភ្លៀងរលឹមជោគជាំ កាលពីថ្ងៃព្រហស្បតិ៍ទី៨មករា ក៏មានការចូលរួមពីសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងចៅហ្វាយក្រុង Fère-en-Tardenoisផ្ទាល់ ដែលជាអ្នកស្នើគំនិតឲ្យបង្កើតសួនច្បារ នរោត្តមសីហនុ។

នាវាចម្បាំងចិន រុស្ស៊ី និងអ៊ីរ៉ង់ ជួបជុំគ្នាធ្វើសមយុទ្ធនៅក្បែរអាហ្វ្រិកខាងត្បូង

នាវាចម្បាំងរុស្ស៊ី​ ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់

នាវាចម្បាំងចិន រុស្ស៊ី និងអ៊ីរ៉ង់ ជួបជុំគ្នាធ្វើសមយុទ្ធនៅក្បែរអាហ្វ្រិកខាងត្បូង

នាវាចម្បាំងរុស្ស៊ី​ ចិន និងអ៊ីរ៉ង់ បានមកជួបជុំគ្នានៅដែនសមុទ្រអាហ្វ្រិកខាងត្បូង ដើម្បីចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា នៅថ្ងៃសុក្រទី​៩មករា។ នេះ​បើផ្អែកតាម​អ្នករាយ​ការណ៍​ព័ត៌មាន​បារាំង AFP ។ សូមបញ្ជាក់ថា នសមយុទ្ធយោធានេះ ធ្វើឡើង​​ក្នុងក្របខណ្ឌ​សម្ព័ន្ធភាព Brics របស់ចិន ហើយ​ដែលប្រទេស​អាហ្វិ្រកខាងត្បូង បានចូលរួម​ធ្វើជាម្ចាស់​ផ្ទះ​។ ទំនោរខិតទៅខាងចិនរបស់អាហ្វ្រិកខាងត្បូង បានធ្វើ​សហរដ្ឋអាមេរិក​និយាយរិះគន់ជាញឹកញាប់​។

ផ្ទះជាង ៣០០ខ្នង បានរងការខូចខាតពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ រយៈពេល២១ថ្ងៃ

គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើក

ផ្ទះជាង ៣០០ខ្នង បានរងការខូចខាតពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ រយៈពេល២១ថ្ងៃ

គិតចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ លើកទី២មកទល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានរងនូវការខូចខាតទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ ក្នុងនោះមានផ្ទះចំនួន ៣៣៦ខ្នង និងទ្រព្យសម្បត្តិសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ និងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយគិតមកត្រឹមព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។ 

តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?

នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូ

តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?

នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?

ជប៉ុនចាប់ផ្តើមប្រតិបត្តិការរុករករ៉ែដីកម្រក្រោម​បាតសមុទ្រ ដើម្បីបន្ថយ​ការពឹងផ្អែក​លើ​ចិន

ក្រុម​ហ៊ុន​រដ្ឋ​ជប៉ុន ខាង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រោមបាតសមុទ្រ​ បាន​ចាប់ផ្តើមប្រតិបត

ជប៉ុនចាប់ផ្តើមប្រតិបត្តិការរុករករ៉ែដីកម្រក្រោម​បាតសមុទ្រ ដើម្បីបន្ថយ​ការពឹងផ្អែក​លើ​ចិន

ក្រុម​ហ៊ុន​រដ្ឋ​ជប៉ុន ខាង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្រោមបាតសមុទ្រ​ បាន​ចាប់ផ្តើមប្រតិបត្តិការចុះទៅរុករករ៉ែដីកម្រ នៅក្រោមបាតមហាសមុទ្រ ដើម្បី​ខួង​យក​បំណែក​រ៉ែដីកម្រ​ ក្រោម​ជម្រៅ​ជាង ៦ ពាន់​ម៉ែត្រ យកទៅ​ពិសោធន៍​។ ជប៉ុន​​​សង្ឃឹម​ថា​នឹង​អាច​ជីក​ចម្រាញ់រ៉ែដីកម្រ ដើម្បី​​បម្រើឲ្យ​​តម្រូវការ​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​​ជាពិសេស​ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែដីកម្រ​របស់​ ចិន។​  

Get more results via ClueGoal