តើឧក្រិដ្ឋកម្មអនឡាញអាចកម្ចាត់បានកម្រិតណា ក្រោយកម្ពុជាមានអនុក្រឹត្យរឹតត្បិតទីតាំងប្រមូលផ្តុំ?
newsare.net
នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតតើឧក្រិដ្ឋកម្មអនឡាញអាចកម្ចាត់បានកម្រិតណា ក្រោយកម្ពុជាមានអនុក្រឹត្យរឹតត្បិតទីតាំងប្រមូលផ្តុំ?
នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងអនុក្រឹត្យដដែលនោះក៏បានបញ្ជាក់ថា ប្រសិនបើម្ចាស់ទីតាំងស្នាក់នៅមូលផ្តុំលាក់បាំងជនបរទេសដោយខុសច្បាប់ ពួកគេត្រូវមានទោស ហើយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍កត់ត្រាអ្នកស្នាក់នៅទាំងអស់ជូនអាជ្ញាធរមានសមត្ថកិច្ច។ អ្នកវិភាគសង្គមយល់ថា អនុក្រឹត្យនេះទំនងជារដ្ឋាភិបាលចង់បោសសម្អាតបណ្តាញឧក្រិដ្ឋជនអនឡាញ ដែលកំពុងបំបែកខ្លួនតូចៗ តាមរយៈការជួលទីតាំងផ្ទះល្វែង ឬបន្ទប់ជួលជាដើម។ ប៉ុន្តែ អ្នកវិភាគព្រួយបារម្ភទៅវិញថា ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពុករលួយ ហើយប្រែក្លាយជាការគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។ Read more














