Cambodia



NSWMA sorting hurricane debris at source to reduce costs

The National Solid Waste Management Authority (NSWMA) is undertaking waste separation at source as part of measures to reduce the costs associated with the massive clean-up and transportation of Hurricane Melissa debris. The move is part of...

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសា

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសាសន៍​ក្រើនរំឭករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួក ក្នុង​ឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាលើក១ នៅ​ស៊ូដង់។ ឧត្តមស្នងការសិទ្ធិមនុស្ស ក៏​បាន​បរិហារ​អំពី​ការ​ជ្រើសរើស​កូនក្មេង ​ឲ្យ​កាន់អាវុធប្រយុទ្ធ​​។  

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទ

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទូតចិនដ៏ធំ នៅកណ្តាលទីក្រុងឡុដ៏។ នៅថ្ងៃសៅរ៍ ទី១៧ មករា ឥស្សរជននយោបាយជាន់ខ្ពស់អង់គ្លេស និងសកម្មជនប្រឆាំងចិន រាប់​រយនាក់បានប្រមូលផ្តុំគ្នា នៅមុខទីតាំងដែលជាអនាគតស្ថានទូតចិន ប្រសិនជាគម្រោងនេះត្រូវអនុម័តនៅប៉ុន្មានថ្ងៃខាងមុខ ទីតាំងនេះនឹងក្លាយជាស្ថានទូតចិនធំជាងគេបង្អស់ នៅបស្ចិមប្រទេស។

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងក

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងការបង្ក្រាបឧស្សាហកម្មខុសច្បាប់ ដោយសំដៅលើឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការទទូចនេះធ្វើឡើង ក្រោយមានព័ត៌មានស្តីពីការបាត់ខ្លួនពលរដ្ឋចិនជាច្រើននៅក្នុងអគារដែលមានប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការណ៍នេះបានបង្កឲ្យមានឧបសគ្គធ្ងន់ធ្ងរដល់ទំនាក់ទំនងកម្ពុជា និងចិន។ នេះបើតាមសេចក្តីការណ៍រាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃទី១៧ មករា។

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រ

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាពីសំណាក់កម្លាំងទ័ពពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជំហរ ៣ចំណុចសំខាន់ៗរបស់ខ្លួនលើការគោរពច្បាប់អន្តរជាតិ និង​ចង់ឃើញឲ្យមានការដោះស្រាយដោយសន្តិវិធី។

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែប

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ដោយបានបញ្ជាក់ទៀតថា សកម្មភាពយ៉ាងដូច្នេះរបស់យោធាថៃជាមូលហេតុដែលធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពតានតឹង និងរាំងស្ទះដល់ការវិលត្រឡប់ទៅផ្ទះសំបែងរបស់ជនស៊ីវិលកម្ពុជា។ 

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស ត

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស តែ​ម្នាក់​គត់ គឺលោក យូវេរី មូសេវេនី ។ ក្នុង​វ័យ​៨១ឆ្នាំ ប្រធានាធិបតី​រូបនេះ បាន​ឈ្នះឆ្នោតជាថ្មីម្តងទៀត ​ សម្រាប់​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​ ៧។​ ចំណែក គណបក្សប្រឆាំង​ បាន​រិះគន់​អំពីការ​លួច​បន្លំសន្លឹកឆ្នោត ដែល​អាចធ្វើឲ្យ​គណ​បក្ស​កាន់អំណាច ឈ្នះ​សំឡេង​​ ដល់ទៅជាង ៧០%។  

លោកត្រាំ គំរាមដំឡើងពន្ធចំពោះប្រទេសអឺរ៉ុបចំនួន៨ ដែលរារាំងផែនការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៏

ក្រោយរដ្ឋសមាជិក​​អូតង់ ៨ប្រទេសបញ្ជូនយោធាទៅកោះហ្ក្រូអិនឡង់ដ៏ លោកដូណាល់ ត្រាំបានគំរាមដំឡើង

លោកត្រាំ គំរាមដំឡើងពន្ធចំពោះប្រទេសអឺរ៉ុបចំនួន៨ ដែលរារាំងផែនការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៏

ក្រោយរដ្ឋសមាជិក​​អូតង់ ៨ប្រទេសបញ្ជូនយោធាទៅកោះហ្ក្រូអិនឡង់ដ៏ លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះមានបារាំង អាល្លឺម៉ង់ និងអង់គ្លេស ជាដើម។ ប្រតិកម្មនឹងពាក្យគំរាមនេះ មេដឹកនាំសហភាពអឺរ៉ុបបានចាត់ទុកទង្វើដ៏គឃ្លើនរបស់ចៅហ្វាយសេតវិមាន គឺជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។ នៅដាណឺម៉ាក និងកោះហ្រ្កូអិនឡង់ដ៏ឯណោះវិញ ប្រជាជនរាប់ពាន់អ្នកបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមហិច្ឆតារបស់អាមេរិក ដែលចង់គ្រប់គ្រងកោះហ្រ្កូអិនឡង់ដ៏។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់ផ្តើមបញ្ជូនគ្រូបង្រៀនស្ម័គ្រចិត្តមកកម្ពុជា

កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបាន​បើក​សម្ពោធជាផ្លូវការនូវការទទួលស្វាគមន

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់ផ្តើមបញ្ជូនគ្រូបង្រៀនស្ម័គ្រចិត្តមកកម្ពុជា

កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបាន​បើក​សម្ពោធជាផ្លូវការនូវការទទួលស្វាគមន៍គ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីជាលើក​ដំបូងចំនួន​១៣នាក់មកពីប្រទេសនិយាយភាសាបារាំងចំនួន៩ ដែលជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី។ កម្មវិធីនៃការបម្លាស់ទីគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជានាដើមឆ្នាំ២០២៦ នេះ គឺជាកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់ភាសាបារាំងក្នុងវិស័យអប់រំនៅកម្ពុជា។ កម្ពុជាដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។ 

សង្គមស៊ីវិលទាមទារឱ្យដោះលែងលោក ជា ចាន់ថា ជាបន្ទាន់

ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាង

សង្គមស៊ីវិលទាមទារឱ្យដោះលែងលោក ជា ចាន់ថា ជាបន្ទាន់

ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ (IDEA) ប្រចាំក្រុងបាវិត លោក ជា ចាន់ថា នៅមិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ ក្រោយលោកបានអនុវត្តទោសចប់រួចរាល់រយៈពេល១៨ខែ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការពន្យារពេលឃុំខ្លួនលោក ជា ចាន់ ថា ជា «ការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ សូមរម្លឹកជូនថា លោក ជា ចាន់ថាត្រូវបានសាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២៤។

កម្ពុជា និងអង់គ្លេសរួមគ្នាពង្រឹងកិច្ចសហការបោសសម្អាតអំពើឆបោកអនឡាញ

កម្ពុជា និងអង់គ្លេសប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ

កម្ពុជា និងអង់គ្លេសរួមគ្នាពង្រឹងកិច្ចសហការបោសសម្អាតអំពើឆបោកអនឡាញ

កម្ពុជា និងអង់គ្លេសប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរធ្វើឡើងនៅក្នុងជំនួបរវាងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកអគ្គរាជទូតអង់គ្លេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ 

អេក្វាទ័រ បញ្ចេញ​ទាហាន១ម៉ឺននាក់ ទប់ស្កាត់​ក្រុមជនពាលជួញដូរគ្រឿងញៀន

ជាសម្ព័ន្ធមិត្ត​អាមេរិក​នៅ​តំបន់​អាមេរិក​ឡាទីន ប្រទេស​អេក្វាទ័រ​កំពុងតែ​យកគំរូ​តាម​នយោប

អេក្វាទ័រ បញ្ចេញ​ទាហាន១ម៉ឺននាក់ ទប់ស្កាត់​ក្រុមជនពាលជួញដូរគ្រឿងញៀន

ជាសម្ព័ន្ធមិត្ត​អាមេរិក​នៅ​តំបន់​អាមេរិក​ឡាទីន ប្រទេស​អេក្វាទ័រ​កំពុងតែ​យកគំរូ​តាម​នយោបាយ​យុទ្ធសាស្ត្រ​របស់​លោក ដូណាល់ ត្រាំ ក្នុង​យុទ្ធនាការ​ពង្រឹង​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ​ក្នុង​សប្តាហ៍​នេះ​ រដ្ឋាភិបាល​អេក្វាទ័រ បានបញ្ចេញកម្លាំង​ទាហាន ចំនួន​​ ១០ ០០០ នាក់ ដើម្បី​ចុះ​បង្ក្រាប​ក្រុមជនអន្ធពាលជួញដូរគ្រឿងញៀន ដែល​​បាន​បង្កសកម្មភាព​ហិង្សា​ជាច្រើន​នៅក្នុង​ស្រុក​។  

លោក ដូណាល់ ត្រាំ ដាក់មនុស្សជំនិតក្នុងសមាសភាពក្រុមប្រឹក្សាសន្តិភាពគ្រប់គ្រងហ្កាហ្សា

ផែនការសន្តិភាពហ្កាហ្សា ឈានចូលដំណាក់កាលទី២។ ដើ​ម្បី​អនុវត្ត​ផែនការនេះ ប្រធានាធិបតិអាមេរិក

លោក ដូណាល់ ត្រាំ ដាក់មនុស្សជំនិតក្នុងសមាសភាពក្រុមប្រឹក្សាសន្តិភាពគ្រប់គ្រងហ្កាហ្សា

ផែនការសន្តិភាពហ្កាហ្សា ឈានចូលដំណាក់កាលទី២។ ដើ​ម្បី​អនុវត្ត​ផែនការនេះ ប្រធានាធិបតិអាមេរិក​  លោក ដូណាល់ ត្រាំ បាន​បង្ហាញសមាសភាពក្រុមប្រឹក្សាសន្តិភាពនៅហ្កាហ្សា ដោយ​សម្រេចតែងតាំង​មនុស្សជំនិតៗ ដូចជា កូនប្រសាលោកត្រាំ, ប្រសិតពិសេស​ប្រចាំតំបន់មជ្ឈិមបូព៌ា, ប្រមុខការទូតអាមេរិក, មហាសេដ្ឋីអចលនទ្រព្យជាមិត្ត​លោក ត្រាំ  រួម​និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លែរ (Tony Blair)​។  លោក ត្រាំ ក៏​អញ្ជើញប្រធានាធិបតី​តួកគី ឲ្យ​ចូលរួមក្នុង​ក្រុមប្រឹក្សា​នេះ​ដែរ។

លោក​ ជី​ សុផាត​៖​ ​អាជ្ញាធរ​គួរ​បន្ត​​ទប់​ស្កាត់​ឧបករណ៍ទូរគមនាគមន៍​​ដែល​ជន​ខិល​ខូច​ប្រើ​សម្រាប់​ឆបោក

ក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះថ្ងៃ​ទី១៤ខែ​មករា ឆ្នា

លោក​ ជី​ សុផាត​៖​ ​អាជ្ញាធរ​គួរ​បន្ត​​ទប់​ស្កាត់​ឧបករណ៍ទូរគមនាគមន៍​​ដែល​ជន​ខិល​ខូច​ប្រើ​សម្រាប់​ឆបោក

ក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះថ្ងៃ​ទី១៤ខែ​មករា ឆ្នាំ២០២៦​ បានហាមឃាត់​​មិន​ឱ្យ​មានការ​នាំ​ចូល​ ចែក​ចាយ​ ដំឡើង​ និ​​ង​ប្រើ​ប្រាស់​ឧបករណ៍​បង្កើន​សេវា​ទូរស័ព្ទ​ និង​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ​ (Booster/Repeater) ឧបករណ៍​បញ្ជូន​ទទួល​សេវាទូ​រ​សព្ទ​ក្លែង​ក្លាយ​ (Fake BTS) យន្ត​ហោះ​គ្មានមនុស្ស​បើក​ (Drone) ព្រមទាំង​ឧបករណ៍​កាត់​ផ្តាច់​សេវា​ (Jammer)ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ តាម​ក្រសួង​ប្រៃ​សណីយ៍ ការ​នាំ​ចូល​ និង​ចែក​ចាយ​ឧបករណ៍​ខាង​លើ​​ត្រូវមានការ​​អនុញ្ញាត​ពី​និយ័ត​ករ​ទូរគមនា​គមន៍​កម្ពុជា។ តែ​ក្រសួង​​ក៏មិនភ្លេចព្រមានចាត់ការ​​តាម​នីតិ​វិធី​ច្បាប់​ចំពោះ​ជន​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អ្វី​ដែល​បាន​ហាម​ឃាត់​ខាង​លើ​។​ លោក​ ជី​ សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ឃើញ​ថា​ វិធានការ​របស់​ក្រសួង​ប្រៃ​សណីយ៍​ជា​រឿង​ល្អ​មួយ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​របស់​ជន​ខិល​ខូច​៕

តើច្បាប់ស្តីពីនីតិសមុទ្រមានប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក?

នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហ

តើច្បាប់ស្តីពីនីតិសមុទ្រមានប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក?

នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។

ជនបរទេសជាច្រើននាក់សម្រុកចេញពីខេត្តព្រះសីហនុ ក្រោយចាប់ខ្លួនមេខ្លោងឆបោកអនឡាញ

មាន​ការ​អះ​អាង​ពី​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហនុ​មក​ថា ​ជន​បរទេស​នៅ​ខេត្ត​

ជនបរទេសជាច្រើននាក់សម្រុកចេញពីខេត្តព្រះសីហនុ ក្រោយចាប់ខ្លួនមេខ្លោងឆបោកអនឡាញ

មាន​ការ​អះ​អាង​ពី​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហនុ​មក​ថា ​ជន​បរទេស​នៅ​ខេត្ត​ព្រះ​សីហនុ​កំពុង​ជ្រួល​ច្របល់​ខ្លាំង​ និង​នាំគ្នា​រត់ចេញ​យ៉ាង​ប្រសេច​ប្រសាច​ពី​កន្លែង​ស្នាក់​នៅ​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ បុគ្គល​សំខាន់​បំផុត​ក្នុង​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​គឺ​លោក ចេន ហ្ស៊ី និង​ការ​ចាប់​ខ្លួន​អតីត​អ្នក​ឧកញ៉ា លី គួង កាល​ពី​ពេល​ថ្មីៗ​នេះ​។​ តុលា​ការ​កម្ពុជា បាន​ចេញ​ដី​កាបង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ លោក លី គួង ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​អនឡាញ​នេះ​ដែរ​។

Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងស

Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងសង្ហារឹមអន្តរជាតិ។ នៅក្នុងពិព័រណ៌ឈ្មោះ Maison &Objet ប្រែជាភាសាខ្មែរថា ផ្ទះ និងវត្ថុតាំងលំអ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទទី១៩មករា លោកស្រីលី សារ៉ានីដែលជាម្ចាស់ក្រុមក្រុមហ៊ុនបាន​នាំយកផលិតផលសិប្បកម្ម​តម្បាញ ជាង​២០មុខ ដូចជា កន្ទេល ក្រមាចម្រុះ និងវត្ថុសិប្បកម្មត្បាញចម្រុះពណ៌ឆើតល្អទៅតាំងលក់ជូនភ្ញៀវអន្តរជាតិ នៅ​ទីក្រុងប៉ារីស។ យើងស្តាប់បទយកការណ៍របស់ ឈាង បុប្ផា។

រដ្ឋមន្រ្តីការពារជាតិជប៉ុនទៅអាមេរិក​ដើម្បី​ពង្រឹងសហប្រតិបត្តិការរួមគ្នា​ផលិតមីស៊ីល

អាមេរិក ជប៉ុននឹងរួមគ្នា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​យោធា ជាពិសេស​នៅក្នុងផ្នែក​ផលិត​សព

រដ្ឋមន្រ្តីការពារជាតិជប៉ុនទៅអាមេរិក​ដើម្បី​ពង្រឹងសហប្រតិបត្តិការរួមគ្នា​ផលិតមីស៊ីល

អាមេរិក ជប៉ុននឹងរួមគ្នា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​យោធា ជាពិសេស​នៅក្នុងផ្នែក​ផលិត​សព្វាវុធ។ នៅក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃ​សុក្រទី​១៦​មករា ប្រមុខការពារជាតិអាមេរិក​បាន​ប្រាប់​សមភាគីជប៉ុនថា នឹង​ជួយជំរុញ​ការពង្រាយ​​ទ័ពនៅ​ភាគនិរតីរបស់ជប៉ុន ដូចជា​នៅ​ខេត្ត​អូគីណាវ៉ា​ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន​តំបន់តានតឹងជាមួយចិន នៅក្នុង​សំណុំរឿងកោះតៃវ៉ាន់។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុបានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ដើម្បីធានាសុវត្ថិភាព

រដ្ឋបាលខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រឿង​នៅទីតាំងប្រមាណជាង ៤០០កន្លែង

លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុបានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ដើម្បីធានាសុវត្ថិភាព

រដ្ឋបាលខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រឿង​នៅទីតាំងប្រមាណជាង ៤០០កន្លែងនៅតាមដងផ្លូវខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៦នេះ។ បើតាមលោក ឡុង ឌីម៉ង់ រដ្ឋបាលខេត្តនឹងបន្តបំពាក់កាមេរ៉ាដែលមានបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមដងផ្លូវក្នុងខេត្តព្រះសីហនុ។ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវតាំងពីឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវទំាង ៣៤ខ្សែ ក្នុងខេត្តជាប់សមុទ្រមួយនេះ។

វ៉េណេស៊ុយអេឡា កែប្រែច្បាប់​ប្រេង​ សម្រប​តាម​ចិត្ត​អាមេរិក​?

ក្រោម​សម្ពាធ​ពីរដ្ឋអំណាច​ក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​ស្តីទីវ៉េណេស៊ុយអេឡា បាន​លើកសំណើក

វ៉េណេស៊ុយអេឡា កែប្រែច្បាប់​ប្រេង​ សម្រប​តាម​ចិត្ត​អាមេរិក​?

ក្រោម​សម្ពាធ​ពីរដ្ឋអំណាច​ក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​ស្តីទីវ៉េណេស៊ុយអេឡា បាន​លើកសំណើកែប្រែ​ច្បាប់​គ្រប់គ្រង​ប្រេង និង​ដាក់ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​​។ គម្រោង​វិសោធនកម្មច្បាប់ប្រេង​នេះ បាន​ធ្វើឡើង ​២សប្តាហ៍ ​ក្រោយ​ពី​ទ័ព​អាមេរិក​ចាប់ខ្លួន​ប្រធានាធិបតី​ លោក នីកូឡាស ម៉ាឌូរ៉ូ។​ ​

ក្រុម AOT ខាងកម្ពុជាបន្តចុះពិនិត្យតំបន់រងផលប៉ះពាល់ចំនួន៣ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី១៦ ខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជាបានបន្តចុះសង្កេតការណ៍ និងផ្ទៀ

ក្រុម AOT ខាងកម្ពុជាបន្តចុះពិនិត្យតំបន់រងផលប៉ះពាល់ចំនួន៣ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី១៦ ខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខាងកម្ពុជាបានបន្តចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ផលប៉ះពាល់ដែលបន្សល់ទុកពីសង្គ្រាមព្រំដែនខ្មែរ ថៃចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្រឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដោយបានបញ្ជាក់បន្ថែមថា ទីតាំងដែលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅនោះ គឺសុទ្ធសឹងតែជាតំបន់ស៊ីវិលដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។

The Kannitha Show ស្នើឱ្យធនាគារជាតិបញ្ចេញរបាយការណ៍របស់ធនាគារព្រីនស៍

នៅថ្ងៃសុក្រ ទី១៦ ខែមករានេះ អ្នកអត្ថាធិប្បាយបញ្ហាសង្គមដ៏មានឥទ្ធិពលមួយរូបដែលគេស្គាល់ថា The Kannith

The Kannitha Show ស្នើឱ្យធនាគារជាតិបញ្ចេញរបាយការណ៍របស់ធនាគារព្រីនស៍

នៅថ្ងៃសុក្រ ទី១៦ ខែមករានេះ អ្នកអត្ថាធិប្បាយបញ្ហាសង្គមដ៏មានឥទ្ធិពលមួយរូបដែលគេស្គាល់ថា The Kannitha Show បានសរសេរតាមបណ្តាញសង្គមរបស់ខ្លួនដោយស្នើសុំឲ្យធនាគារជាតិកម្ពុជាបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២៥របស់ធនាគារព្រីនស៍។ សំណើនេះធ្វើឡើង បន្ទាប់ពី The Kannitha Show បានរកឃើញពីភាពមិនប្រក្រតីនៃប្រព័ន្ធធនាគារព្រីនស៍ មុនពេលដែលធនាគារមួយនេះត្រូវបានធនាគារជាតិកម្ពុជាជម្រះបញ្ជី។

អតីតអ្នកឧកញ៉ា លី គួង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន​ក្នុង​បទ​ឆបោកអនឡាញ និងលាងលុយ

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាស

អតីតអ្នកឧកញ៉ា លី គួង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន​ក្នុង​បទ​ឆបោកអនឡាញ និងលាងលុយ

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន អតីតអ្នកឧកញ៉ា លោក លី គួង នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោមបទប្រព្រឹត្តអំពើឆបោកអនឡាញ។ នៅក្នុងដីការបស់តុលាការ លោក លី គួង ដែលគេស្គាល់ជាអ្នកជំនួញដីធ្លី និងកាស៊ីណូ ត្រូវស្ថិតក្រោមការពិនិត្យរបស់តុលាការ ក្នុងបទចោទ «ការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស និងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩។

កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?

តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្ន

កម្ពុជាឈានដល់ដំណាក់កាលបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ?

តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក លី គួង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ការអនុវត្តច្បាប់របស់អាជ្ញាធរខ្មែរលើម្ចាស់កាស៊ីណូ ដែលធ្លាប់មានងារជាអ្នកឧកញ៉ាត្រូវបានគេមើលឃើញថា អាចជាចំណាត់ការមួយ ដែលបង្ហាញមុខមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ បន្ទាប់ពីមានការរិះគន់ថា ការបោសសម្អាតអំពើឆបោកអនឡាញនៅកម្ពុជា ត្រូវបានធ្វើឡើងចំពោះតែក្រុមមនុស្សកំប៉ិកកំប៉ុក។

កាណាដា និង​ចិន​ ចាប់ដៃ​ពង្រឹងទំនាក់ទំនង​​ពាណិជ្ជកម្ម​ ក្រោយ​ទំនាស់​ប្រមាណ ៨ ឆ្នាំ

នាយករដ្ឋមន្ត្រីកាណាដា បំពេញ​ទស្សនកិច្ច​ក្នុង​សប្តាហ៍​នេះ នៅ​ប្រទេស​ចិន​ ដើម្បី​បើកទំព័រ​

កាណាដា និង​ចិន​ ចាប់ដៃ​ពង្រឹងទំនាក់ទំនង​​ពាណិជ្ជកម្ម​ ក្រោយ​ទំនាស់​ប្រមាណ ៨ ឆ្នាំ

នាយករដ្ឋមន្ត្រីកាណាដា បំពេញ​ទស្សនកិច្ច​ក្នុង​សប្តាហ៍​នេះ នៅ​ប្រទេស​ចិន​ ដើម្បី​បើកទំព័រ​ទំនាក់ទំនងមេត្រីភាព​ជាថ្មី បន្ទាប់​ពីមើលមុខ​គ្នា​មិនចំ ​អស់​ពេល​ដ៏យូរ​។ ក្នុង​ជំនួប​នៅ​រដ្ឋធានីប៉េកាំង នាថ្ងៃសុក្រទី​១៦មករា​​​ ​មេដឹកនាំ​ប្រទេស​ទាំង​២​ បាន​សន្យាពួត​ដៃ​ពង្រឹងភាពជា​​ដៃគូយុទ្ធសាស្ត្រ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។​ គួរ​រម្លឹក​​ថា រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​​និង​រដ្ឋាភិបាលទី​ក្រុង​អូតាវ៉ា បាន​ឈ្លោះទាស់​ទែង​គ្នា​ អស់​ជា​ច្រើន​ឆ្នាំ ហើយ​​​​នាយករដ្ឋមន្ត្រីកាណាដា មិន​បាន​ដាក់​ជើងជាន់ទឹកដីចិន​ រយៈពេល ៨ ឆ្នាំ មក​ហើយ។  ​

លោក ខូយ រីដា៖ ថៃរាយបន្លាលួសនៅតំបន់ថ្មដាឡើងវិញ ក្រោយជនជាតិចិនរើចេញ

នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៦ មានការចែកចាយរូបភាពវីដេអូនៅតាមបណ្តេញសង្គមដែលបង្ហាញពីសកម្មភាពរើប

លោក ខូយ រីដា៖ ថៃរាយបន្លាលួសនៅតំបន់ថ្មដាឡើងវិញ ក្រោយជនជាតិចិនរើចេញ

នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៦ មានការចែកចាយរូបភាពវីដេអូនៅតាមបណ្តេញសង្គមដែលបង្ហាញពីសកម្មភាពរើបន្លាលួសថៃពីសំណាក់ជនជាតិចិននៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១៦ មករានេះថា ពិតជាមានហេតុការណ៍រើបន្លាលួសថៃពីសំណាក់ជនជាតិចិនមែន និងថានៅព្រឹកថ្ងៃសុក្រ ទី១៦ មករានេះ ក្រុមយោធាថៃបានបិទផ្លូវ និងរាយបន្លាលួសនៅទីនោះឡើងវិញ។ បើតាមអភិបាលខេត្តពោធិ៍សាត់​ដដែលរូបនេះ គិតត្រឹមពេលនេះ អាជ្ញាធរខ្មែរមិនហ៊ានទៅក្បែរនោះទេ។ សូមស្តាប់ការបញ្ជាក់របស់អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា៖

ឆ្នាំ​២០២៥ ចំនួនជន​អន្តោប្រវេសន៍ខុសច្បាប់ចូលអឺរ៉ុប បានថយ​ចុះ​២៦%

ចំនួន​ជន​អន្តោប្រវេសន៍​ ដែល​ឆ្លងចូលមកដោយខុសច្បាប់ ក្នុងទឹកដីសហភាពអឺរ៉ុប​​ បានធ្លាក់ចុះប្

ឆ្នាំ​២០២៥ ចំនួនជន​អន្តោប្រវេសន៍ខុសច្បាប់ចូលអឺរ៉ុប បានថយ​ចុះ​២៦%

ចំនួន​ជន​អន្តោប្រវេសន៍​ ដែល​ឆ្លងចូលមកដោយខុសច្បាប់ ក្នុងទឹកដីសហភាពអឺរ៉ុប​​ បានធ្លាក់ចុះប្រមាណ​​២៦% ក្នុងឆ្នាំ​​២០២៥ បើប្រៀបធៀបទៅឆ្នាំ​២០២៤។ នេះបើផ្អែកតាម​តួលេខរបស់ទី​ភ្នាក់ងារ​គ្រប់គ្រងព្រំដែន​អឺរ៉ុប កាលពីថ្ងៃទី​១៥មករា​។ ការធ្លាក់ចុះ​គួរឲ្យកត់សំគាល់នេះ បានបង្ហាញ​ឲ្យឃើញ​អំពីប្រសិទ្ធភាព​​ នៃយន្តការបង្ការនិងទប់ស្កាត់​អន្តោប្រវេសន៍​​ខុសច្បាប់​ របស់សហភាពអឺរ៉ុប​។ តែយ៉ាងណា អង្គការសមាគម បានបន្តបរិហារអំពី​គោលនយោបាយ​រុញច្រានអន្តោប្រវេសន៍​​ ដ៏អមនុស្សធម៌។

តើឧក្រិដ្ឋកម្មអនឡាញអាចកម្ចាត់បានកម្រិតណា ក្រោយកម្ពុជាមានអនុក្រឹត្យរឹតត្បិតទីតាំងប្រមូលផ្តុំ?

នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពត

តើឧក្រិដ្ឋកម្មអនឡាញអាចកម្ចាត់បានកម្រិតណា ក្រោយកម្ពុជាមានអនុក្រឹត្យរឹតត្បិតទីតាំងប្រមូលផ្តុំ?

នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងអនុក្រឹត្យដដែលនោះក៏បានបញ្ជាក់ថា ប្រសិនបើម្ចាស់ទីតាំងស្នាក់នៅមូលផ្តុំលាក់បាំងជនបរទេសដោយខុសច្បាប់ ពួកគេត្រូវមានទោស ហើយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍កត់ត្រាអ្នកស្នាក់នៅទាំងអស់ជូនអាជ្ញាធរមានសមត្ថកិច្ច។ អ្នកវិភាគសង្គមយល់ថា អនុក្រឹត្យនេះទំនងជារដ្ឋាភិបាលចង់បោសសម្អាតបណ្តាញឧក្រិដ្ឋជនអនឡាញ ដែលកំពុងបំបែកខ្លួនតូចៗ តាមរយៈការជួលទីតាំងផ្ទះល្វែង ឬបន្ទប់ជួលជាដើម។ ប៉ុន្តែ អ្នកវិភាគព្រួយបារម្ភទៅវិញថា ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពុករលួយ ហើយប្រែក្លាយជាការគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។

រដ្ឋសមាជិក​​អូតង់ ៤ប្រទេស​ ​បញ្ជូន​យោធា​ទៅធ្វើ​បេសកកម្ម​នៅ​កោះ ​ហ្ក្រូអិនឡង់ដ៍

ប្រឈមមុខ​នឹងការ​ទាមទារ​ចង់​បាន​កោះ ហ្ក្រូអិនឡង់ដ៍ ពីសំណាក់​ប្រធានាធិបតីអាមេរិក​លោក ដូណាល

រដ្ឋសមាជិក​​អូតង់ ៤ប្រទេស​ ​បញ្ជូន​យោធា​ទៅធ្វើ​បេសកកម្ម​នៅ​កោះ ​ហ្ក្រូអិនឡង់ដ៍

ប្រឈមមុខ​នឹងការ​ទាមទារ​ចង់​បាន​កោះ ហ្ក្រូអិនឡង់ដ៍ ពីសំណាក់​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ, ប្រទេសអឺរ៉ុប ៤ ដែល​សុទ្ធតែ​ជារដ្ឋសមាជិកសម្ព័ន្ធយោធាអូតង់ បានសម្រេច​បញ្ជូនកងទ័ព​ ឲ្យ​ទៅកោះ ហ្ក្រូអិនឡង់ដ៍ ដើម្បី​បំពេញបេសកកម្ម«ឃ្លាំមើល» ផ្លូវសមុទ្រ។ តែ​ការ​បន្ថែម​វត្តមាន​យោធា​អូតង់នៅ ហ្ក្រូអិនឡង់ដ៍ បាន​ធ្វើឲ្យរុស្ស៊ី​មិន​សប្បាយ​ចិត្ត ហើយរដ្ឋអំណាច​ម៉ូស្គូ​ ក៏​បាន​សម្តែង​ក្តីបារម្ភ​ជាខ្លាំង​។​​

របបផ្តាច់​ការ​អ៊ីស្លាម​អ៊ីរ៉ង់​​បង្ក្រាបបាតុកម្ម​ក្នុង​ថ្លុកឈាម ស្លាប់បាតុករជាង៣៤០០នាក់

ជាង​២សប្តាហ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីទាម​ទារផ្តួលរំល

របបផ្តាច់​ការ​អ៊ីស្លាម​អ៊ីរ៉ង់​​បង្ក្រាបបាតុកម្ម​ក្នុង​ថ្លុកឈាម ស្លាប់បាតុករជាង៣៤០០នាក់

ជាង​២សប្តាហ៍មកហើយ ដែលប្រជាជនអ៊ីរ៉ង់​បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីទាម​ទារផ្តួលរំលំរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់​។ ផ្អែកតាម​តួលេខរបស់អង្គការ​ក្រៅរដ្ឋាភិបាល​​​ គិតត្រឹម​ថ្ងៃទី​១៥មករានេះ មានបាតុករ​អ៊ីរ៉ង់ប្រមាណជាង​៣៤០០នាក់ ដែលត្រូវបាន​កម្លាំងសមត្ថកិច្ច នៃរបប​ផ្តាច់ការ​​អ៊ីស្លាមអ៊ីរ៉ង់ បាញ់សម្លាប់​យ៉ាងសាហាវជាទី​បំផុត​។ សហគមន៍អន្តរជាតិ​កំពុងតាមដាន​ដោយ​ក្តីព្រួយបារម្ភ អំពី​ជោគវាសនា​របស់បាតុករអ៊ីរ៉ង់​ម្នាក់ឈ្មោះ អ៊ែរហ្វន់ សុលតានី ដែលអាចប្រឈមនឹងការប្រហារជីវិត​  តែនៅទីបំផុត​​អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃនេះថា នឹងគ្មានការប្រហារជីវិត​បាតុកររូបនេះ​ឡើយ

លោក ជុំ សុភមករា៖ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យសរសេរលើប្រសាទអង្គរទេ

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញមានការព្រួយបារម្ភពីមហាជនមួយចំនួន តាមរយៈបណ្តាញសង

លោក ជុំ សុភមករា៖ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឲ្យសរសេរលើប្រសាទអង្គរទេ

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញមានការព្រួយបារម្ភពីមហាជនមួយចំនួន តាមរយៈបណ្តាញសង្គមនានា ចំពោះការសរសេរ ចារ ឬគូសវាសផ្សេងៗនៅលើជញ្ជាំង ឬសរសរប្រាសាទអង្គរវត្ត។ ជុំវិញក្តីកង្វល់នេះ លោក ជុំ សុភមករា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា មានជនបរទេសចម្រុះជាតិសាសន៍បានសរសេរ ឬចារជាអក្សរផ្សេងៗ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ដែលបានធ្វើឡើងតាំងពីទសវត្ស៦០ ឬ៧០មកម្លេះ។ តែចាប់តាំងពីប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ការសរសេរ និងចារអក្សរផ្សេងៗមិនត្រូវបានអនុញ្ញាតឡើយ។ សូមស្តាប់លោក ជុំ សុភមករា រៀបចំដោយ ញឹម សុផល៖​

ប្រឈម​នឹង​អស្ថិរភាពក្នុង​ពិភពលោក ប្រមុខរដ្ឋ​បារាំង​ចង់​បង្កើន​ទ័ព​និង​អាវុធ

ថ្លែងនៅចំពោះមុខ​កងទ័ព​ជើងអាកាស​បារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាបង្

ប្រឈម​នឹង​អស្ថិរភាពក្នុង​ពិភពលោក ប្រមុខរដ្ឋ​បារាំង​ចង់​បង្កើន​ទ័ព​និង​អាវុធ

ថ្លែងនៅចំពោះមុខ​កងទ័ព​ជើងអាកាស​បារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាបង្កើន​ចំនួនកងទ័ព​  និងគ្រឿង​សព្វាវុធ​ ដើម្បី​អាច​ឲ្យ​ បារាំង ក្លាយ​ជា​ប្រទេស​ដ៏ខ្លាំងក្លា នៅក្នុង​ស្ថានភាព​«​ពិភពលោកដ៏សាហាវឃោរឃៅ» ដូច​សព្វថ្ងៃ។​ លើស​ទីនេះទៀត ប្រមុខរដ្ឋបារាំង ក៏​ជំរុញអំពាវនាវ​​រោងចក្រ​ឧស្សាហកម្មយោធា ឲ្យ​ផលិត​គ្រឿង​សព្វាវុធ ក្នុង​ចំនួនច្រើននិង​កាន់តែ​ឆាប់ ដើម្បីឲ្យទាន់​សភាពការណ៍​។ ​

លោក ស៊ុ ម៉ាប់៖ ក្រុមជំនាញពីយូណេស្កូនឹងមកកម្ពុជាឆាប់ៗដើម្បីវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ

មន្ត្រីនាំពាក្យក្រសួងវប្បធម៌បានឱ្យដឹងថា ក្រុមការងារជំនាញរបស់អង្គការយូណេស្កូនឹងធ្វើដំណើរ

លោក ស៊ុ ម៉ាប់៖ ក្រុមជំនាញពីយូណេស្កូនឹងមកកម្ពុជាឆាប់ៗដើម្បីវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ

មន្ត្រីនាំពាក្យក្រសួងវប្បធម៌បានឱ្យដឹងថា ក្រុមការងារជំនាញរបស់អង្គការយូណេស្កូនឹងធ្វើដំណើរមកប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខនេះ ដើម្បីវាយតម្លៃផលប៉ះពាល់ប្រាសាទព្រះវិហាររបស់កម្ពុជាបណ្តាលមកពីការវាយប្រហាររបស់យោធាថៃ។លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី១៤ខែមករានេះថា ក្រុមការងារកម្ពុជាបានត្រៀមខ្លួនសហការជាមួយក្រុមជំនាញការផ្នែកបេតិកភណ្ឌពិភពលោកដើម្បីពិនិត្យ​ការ​ខូចខាត​សម្បត្តិ​បេតិកភណ្ឌ​របស់មនុស្សជាតិនិងថា កម្ពុជានឹងយកករណីការខូចខាតប្រាសាទព្រះវិហារនេះទៅទាមទាររកដំណោះស្រាយ និងយុត្តិធម៌​ នៅគ្រប់យន្តការទាំងអស់។ 

កូរ៉េខាងត្បូង៖ លោកយូន ស៊ុកយោល ត្រូវ​រដ្ឋអាជ្ញា​ទាមទារដាក់​ទោសប្រហារជីវិត

រដ្ឋអាជ្ញា​នៃតុលាការ​កូរ៉េខាងត្បូង បាន​ប្រកាសទាមទារ​ទោសប្រហារជីវិត ទៅលើលោក​ យូន ស៊ុកយោល អ

កូរ៉េខាងត្បូង៖ លោកយូន ស៊ុកយោល ត្រូវ​រដ្ឋអាជ្ញា​ទាមទារដាក់​ទោសប្រហារជីវិត

រដ្ឋអាជ្ញា​នៃតុលាការ​កូរ៉េខាងត្បូង បាន​ប្រកាសទាមទារ​ទោសប្រហារជីវិត ទៅលើលោក​ យូន ស៊ុកយោល អតីតប្រធានាធិបតីកូរ៉េខាងត្បូង​ នៅក្នុងសំណុំរឿងប្រើច្បាប់អាជ្ញាសិក​ដោយ​បំពានអំណាច កាលពីខែធ្នូឆ្នាំ​២០២៤។ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានអះអាងថា គ្មានស្ថានសម្រាលទោសឡើយ ហើយ​លោកយូន ស៊ុកយោលទៀតសោត ក៏មិនបានបង្ហាញ​នូវការ​ស្តាយ​ក្រោយ​ ចំពោះទង្វើរបស់ខ្លួនដែរ​។

នៅ​ថៃ​ មនុស្ស​២៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់រលំដងម៉ាស៊ីនស្ទូចសង្កត់លើ​រថភ្លើងមួយខ្សែ

នៅប្រទេស​ថៃ មនុស្ស​យ៉ាងហោច​២៨នាក់ ស្លាប់​នៅក្នុង​គ្រោះថ្នាក់បាក់រលំដងស្ទូច​លើ​រថភ្លើងមួ

នៅ​ថៃ​ មនុស្ស​២៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់រលំដងម៉ាស៊ីនស្ទូចសង្កត់លើ​រថភ្លើងមួយខ្សែ

នៅប្រទេស​ថៃ មនុស្ស​យ៉ាងហោច​២៨នាក់ ស្លាប់​នៅក្នុង​គ្រោះថ្នាក់បាក់រលំដងស្ទូច​លើ​រថភ្លើងមួយខ្សែ នៅព្រឹកថ្ងៃ​ពុធទី ១៤​មករា។ ​ហេតុការណ៍នេះបាន​កើតឡើងនៅ​ក្នុង​ខេត្ត​ណាខន រាតឆាស៊ីម៉ា ភាគខាងជើង​ទីក្រុង​បាងកក នៅ​ពេល​ដងស្ទូច​ក្នុង​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើងល្បឿនលឿនមួយកន្លែង រលំដួលទៅ​លើ​ទូរថភ្លើងដែលកំពុងបរធ្វើដំណើរ​ពីទីក្រុង​បាងកក​សំដៅ ខេត្ត​ឧប៊ុន រាតឆាថានី។ បើតាម​ប៉ូលិស​ថៃ មនុស្ស​ជាង​៦០នាក់រងរបួស ក្នុងនោះ ៧នាក់​របួសធ្ងន់។ នាយករដ្ឋមន្រ្តីថៃ​ចាំផ្ទះ លោក​អនុធិន ឆានវីរៈគូន​បាន​បញ្ជាឲ្យ​ស៊ើបអង្កេត​បន្ទាន់ និងថា ត្រូវ​តែមាន​អ្នកណាម្នាក់ដែល​ត្រូវ​រងការពិន័យនៅក្នុង​គ្រោះថ្នាក់​លើកនេះ។ ឈាង បុប្ផា ជូនព័ត៌មាននេះ​

ជាលើកទី​១ ប្រជាជន​បារាំងស្លាប់ច្រើន​ជាង​កើតថ្មី ក្នុងឆ្នាំ​២០២៥

ក្នុងឆ្នាំ​២០២៥​ ចំនួន​ប្រជាជន​បារាំងសរុបទាំងអស់ មាន៦៩លាន​១សែននាក់។ តែផ្អែកតាមតួលេខស្ថិត

ជាលើកទី​១ ប្រជាជន​បារាំងស្លាប់ច្រើន​ជាង​កើតថ្មី ក្នុងឆ្នាំ​២០២៥

ក្នុងឆ្នាំ​២០២៥​ ចំនួន​ប្រជាជន​បារាំងសរុបទាំងអស់ មាន៦៩លាន​១សែននាក់។ តែផ្អែកតាមតួលេខស្ថិតិ ចំនួន​មនុស្ស​ដែលស្លាប់ មានច្រើ​នជាង​ទារក​កើតថ្មី​ ដែល​នេះគឺជាលើកទី​១ហើយ សម្រាប់ស្ថិតិ​អត្រាប្រជាជនបារាំង បើគិតចាប់ពីឆ្នាំ​១៩៤៤មក​។ ចាប់ពីពេលនេះទៅ បារាំងក៏មិនខុសពីប្រទេស​អឺរ៉ុបផ្សេងទៀត ដែល​មាន​ទារកកើតថ្មី សរុបតិចជាងមនុស្ស​ស្លាប់។ នេះសបញ្ជាក់ អំពីទំនោរ​ធ្លាក់ចុះនៃចំនួន​ប្រជាជន​នៅបារាំង និងនៅអឺរ៉ុបជាទូទៅ​។

Get more results via ClueGoal