Cambodia



អេស្ប៉ាញ៖ រថភ្លើងល្បឿនលឿន ២​ បុកគ្នា ស្លាប់យ៉ាងតិច ៣៩ នាក់ និង របួសជាង ១៥០ នាក់

អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿន

អាហ្វហ្កានីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត​ សម្លាប់​មនុស្ស យ៉ាងតិច ៧ នាក់

នៅអាហ្វហ្កានីស្ថាន មាន​ផ្ទុះភេរវកម្មអត្តឃាត ក្នុងកណ្តាលរដ្ឋធានី និង​សម្លាប់មនុស្ស ៧ នាក់។

អាហ្វហ្កានីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត​ សម្លាប់​មនុស្ស យ៉ាងតិច ៧ នាក់

នៅអាហ្វហ្កានីស្ថាន មាន​ផ្ទុះភេរវកម្មអត្តឃាត ក្នុងកណ្តាលរដ្ឋធានី និង​សម្លាប់មនុស្ស ៧ នាក់។ ក្នុងនោះ មាន​ជនជាតិចិន ម្នាក់ស្លាប់ ហើយជនជាតិចិន ៥ នាក់ផ្សេងទៀត រងរបួស។  ​ រដ្ឋាភិបាលចិន បានសម្តែងក្តីបារម្ភខ្លាំង និងប្រាប់ឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់រក្សាសន្តិសុខពលរដ្ឋចិន។ ​

តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ?

ក្រោយអាជ្ញាធរខ្មែរចាប់បញ្ជូនអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ទៅឲ្យចិនមក មានជនបរទេស

តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ?

ក្រោយអាជ្ញាធរខ្មែរចាប់បញ្ជូនអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ទៅឲ្យចិនមក មានជនបរទេសរាប់រយនាក់ដែលសង្ស័យពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយនេះបានសម្រុកចេញពីកន្លែងស្នាក់នៅដើម្បីស្វែងរកកិច្ចអន្តរាគមន៍នៅតាមតំណាងស្ថានទូតរបស់ពួកគេ។ តែតំណាងស្ថានទូត និងអាជ្ញាធរ​ខ្មែរមិនទាន់បានបញ្ជាក់ថា តើជនបរទេសទាំងនោះមានចំណែកកម្រិតណានៅក្នុងឧស្សាហកម្មឆបោកអនឡាញ។ ទោះជាយ៉ាងណា អ្នកនយោបាយ និងអ្នកវិភាគអះអាងពីការបន្តឃ្លាំមើលស្ថានភាពនេះ និងយល់ថា វាល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់លាក់ដើម្បីជីក គាស់រំលើងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឫសគល់។ តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញ​ឧក្រិដ្ឋកម្មឆបោកអនឡាញ?

លីកាដូ៖ ការបំផ្លាញផ្ទះពលរដ្ឋខ្មែររបស់ថៃ ក្រោយបទឈប់បាញ់ជាការរំលោភច្បាប់អន្តរជាតិ

មានផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យត្រូវបានកង

លីកាដូ៖ ការបំផ្លាញផ្ទះពលរដ្ឋខ្មែររបស់ថៃ ក្រោយបទឈប់បាញ់ជាការរំលោភច្បាប់អន្តរជាតិ

មានផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យត្រូវបានកងទ័ព​ថៃឈូសឆាយ និងបំផ្លិចបំផ្លាញ ក្រោយពេលមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការអះអាងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៦នេះ ដោយយោងតាមរូបភាពវីដេអូផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប។ លីកាដូចាត់ទុកការបំផ្លិចបំផ្លាញផ្ទះប្រជាជនបែបនេះថាជាសកម្មភាពរំលោភលើអនុសញ្ញាទីក្រុង​ហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

លោកត្រាំ បង្កើតក្រុមប្រឹក្សាសន្តិភាព ដោយអញ្ជើញមហាអំណាច ចិន និងរុស្ស៊ី ឲ្យចូលរួម

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចង់បង្កើត«ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយសង្រ្គ

លោកត្រាំ បង្កើតក្រុមប្រឹក្សាសន្តិភាព ដោយអញ្ជើញមហាអំណាច ចិន និងរុស្ស៊ី ឲ្យចូលរួម

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចង់បង្កើត«ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយសង្រ្គាមផ្សេងៗ ក្នុងពិភពលោក ដោយអញ្ជើញប្រទេសមហាអំណាចឲ្យចូលរួម ដូចជា ចិន រុស្សី បារាំង ឥណ្ឌា និង អាល្លឺម៉ង់ ជាដើម។ ក្រុមប្រឹក្សានេះមានទ្រង់ទ្រាយដូចអង្គការសហប្រជាជាតិ។ យោងតាម«ធម្មនុញ្ញ»របស់ក្រុមប្រឹក្សាសន្តិភាព លោកត្រាំត្រូវធ្វើជាប្រធាន ហើយសមាជិកអចិន្ត្រៃយ៍ត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។

លោក ទូច សុឃៈ៖ នាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជ្រុះតំណែងព្រោះប្រព្រឹត្តខុសវិន័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត ដែលមានតួនាទីជាអគ

លោក ទូច សុឃៈ៖ នាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជ្រុះតំណែងព្រោះប្រព្រឹត្តខុសវិន័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមកនៅជាមន្រ្តីនគរបាលធម្មតាវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១៩មករាម្សិលមិញថា សេចក្តីសម្រេចនេះធ្វើឡើងក្រោយរកឃើញថា មន្ត្រីផ្កាយបីរូបនេះបានយកតួនាទីទៅប្រព្រឹត្តិទង្វើខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ តែលោក ទូច សុឃៈ មិនបានបញ្ជាក់ថាការប្រព្រឹត្តខុសវិន័យនោះជាអ្វីទេ។  ​

ចិនបារម្ភអំពីសុវត្ថិភាពជនជាតិចិននៅកម្ពុជា ក្រោយផ្តើមការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញ

ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវតិ្ថភាពរបស់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមលោ

ចិនបារម្ភអំពីសុវត្ថិភាពជនជាតិចិននៅកម្ពុជា ក្រោយផ្តើមការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញ

ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវតិ្ថភាពរបស់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមលោក គ័រ ជែរឃុន អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស​ចិនដូចនេះធ្វើឡើង ក្រោយអាជ្ញាធរកម្ពុជាកំពុងបង្កើនប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើឧស្សាហកម្មឆបោកតាមអនឡាញខុសច្បាប់នៅក្នុងប្រទេស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលរូបនេះ ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាដើម្បីដោះស្រាយ និងបន្តប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអ៊ីនធ័រនែត និងឧក្រិដ្ឋកម្មឆ្លងដែន។

មន្ត្រីនគរបាល ៦នាក់ ត្រូវបានដកពីតំណែងក្រោយពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

យ៉ាងហោចណាស់មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧នាក់ ត្រ

មន្ត្រីនគរបាល ៦នាក់ ត្រូវបានដកពីតំណែងក្រោយពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

យ៉ាងហោចណាស់មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧នាក់ ត្រូវបានរដ្ឋាភិបាលដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ។ ការដកហូតតំណែងរបស់មន្ត្រីនគរបាលទាំងនេះ ក្រោយក្រសួងមហាផ្ទៃរកឃើញថា មន្ត្រីនគរបាលចំនួន ៦នាក់ បានជាប់ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា។ ដោយឡែក មន្ត្រីនគរបាលជាន់ខ្ពស់ ១រូបទៀត មានកំហុសលើ្មសនឹងវិន័យកងកម្លាំង ដែលផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារ។

ជនជាតិឥណ្ឌូណេស៊ីសម្រុកទៅស្ថាន​តំណាង​ទូត​នៅ​កម្ពុជា ក្រោយកម្ពុជាបំបែកសំបុកឆបោកអនឡាញ

ក្នុងរយៈពេល ១៨ថ្ងៃដើមឆ្នាំ២០២៦នេះ មានជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកអនឡា

ជនជាតិឥណ្ឌូណេស៊ីសម្រុកទៅស្ថាន​តំណាង​ទូត​នៅ​កម្ពុជា ក្រោយកម្ពុជាបំបែកសំបុកឆបោកអនឡាញ

ក្នុងរយៈពេល ១៨ថ្ងៃដើមឆ្នាំ២០២៦នេះ មានជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកអនឡាញដោះលែងចំនួនជាង ៤០០នាក់បាននាំគ្នាសម្រុកទៅស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍វិលទៅប្រទេសកំណើតវិញ។ នេះបើតាមការអះអាងរបស់លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៩ មករា។ បើតាមលោក សានតូ ដាមូស៊ូម៉ាតូ ពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។

ហេតុអ្វីរាជាណាចក្រនៅសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់?

បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្

ហេតុអ្វីរាជាណាចក្រនៅសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់?

បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្វីបអារ៉ាប់ និងប្រទេសជិតខាងរបស់អ៊ីរ៉ង់ ដូចជាតួកគី ឬប៉ាគីស្ថានជាដើមមិនប្រាថ្នាចង់ឃើញប្រធានាធិបតីអាមេរិកបញ្ជាទ័ពឲ្យ​វាយប្រហារ ដើម្បីផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់នោះទេ។ ចាប់តាំងពីលឺលោកត្រាំគំរាមវាយប្រហារយោធាទៅលើបបផ្តាច់ការអ៊ីរ៉ង់បង្រ្កាប ដែលកំពុងរងការចោទប្រកាន់ថាបានបង្រ្កាបសម្លាប់បង្ហូរឈាមបាតុករអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកាតាជាដើមបានព្យាយាមបញ្ចុះបញ្ចូលអាមេរិករបស់លោកដូណាល់ ត្រាំ កុំឲ្យវាយប្រហារទៅលើអ៊ីរ៉ង់។ ហេតុអ្វីបានជាដូច្នេះ?

Oxfam បង្ហាញតួលេខនៃកំណើនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ច

គម្លាតកាន់តែឆ្ងាយ រវាងអ្នកមាននិងអ្នកក្រ នៅលើពិភពលោក។ នៅឆ្នាំ២០២៥ ទ្រព្យសម្បតិ្តរបស់មហាសេដ

Oxfam បង្ហាញតួលេខនៃកំណើនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ច

គម្លាតកាន់តែឆ្ងាយ រវាងអ្នកមាននិងអ្នកក្រ នៅលើពិភពលោក។ នៅឆ្នាំ២០២៥ ទ្រព្យសម្បតិ្តរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ បានកើនឡើងលឿនជាងឆ្នាំមុនៗ រហូតដល់ទៅ៣ដង។ នេះបើយោងរបាយការណ៍របស់អង្គការ Oxfam ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៩ មករា ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ការបង្ហាញរបាយការណ៍នៅពេលនេះ គឺចង់បកអាក្រាតទ្រព្បសម្បតិ្តរបស់មហាសេដ្ឋីពិភពលោក ជាពិសេសនយោបាយរបស់លោកដូណាល់ ត្រាំ។

តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?

បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេ

តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?

បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេសជាច្រើនពីប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានចំណូលពីការងារអនឡាញមួយនេះបានត្អូញត្អែរពីការបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ពិសេសការសងបំណុលធនាគារ។ យុវជនខ្មែរមួយចំនួនបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលទី និងចូលធ្វើការងារអនឡាញដោយទទួលបានប្រាក់ខែខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាមើលឃើញថា ទោះជាការងារអនឡាញមួយនេះទទួលចំណូលច្រើន តែអ្នកទាំងនោះកំពុងរួមចំណែកប្រព្រឹត្តបទល្មើសឆបោកអនឡាញពីអ្នកដទៃទៀត។ តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ? 

លោកត្រាំប្រាប់នាយករដ្ឋមន្រ្តីន័រវែសថា លោកលែងមានអារម្មណ៍គិតតែពីរឿងសន្តិភាពទៀតហើយ

មិនបាន​ទទួល​ពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បានផ្

លោកត្រាំប្រាប់នាយករដ្ឋមន្រ្តីន័រវែសថា លោកលែងមានអារម្មណ៍គិតតែពីរឿងសន្តិភាពទៀតហើយ

មិនបាន​ទទួល​ពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បានផ្ញើសំបុត្រ​ឌឺដងទៅឲ្យ​នាយករដ្ឋមន្រ្តីន័រវែស​ ដែលនៅក្នុងនោះ លោក​និយាយ​ថា លោក​លែង​មាន​អារម្មណ៍ផ្តោតគិត​តែ​ទៅលើ​រឿង​សន្តិភាពទៀតហើយ។ លោកត្រាំ​និយាយប្រាប់​មេដឹកនាំ​ន័រវែស​នៅក្នុង​សារផ្សាយ​ក្នុងបណ្តាញសង្គម​នៅថ្ងៃនេះ បន្ទាប់ពី អឺរ៉ុបប្រកាស​ត្រៀម​វិធានការប្រឆាំងតប​នឹង​គម្រោង​ដំឡើង​ពន្ធ​គយ​របស់​លោក កាលពីថ្ងៃអាទិត្យ។ នៅក្នុង​សេចក្តីថ្លែងការណ៍រួម ប្រទេស​អឺរ៉ុបទាំង​៨ដែលជាផ្ទាំងស៊ីប​របស់​លោកត្រាំបាន​អះអាងថា ពួកគេ​នឹង​រួមកៀកស្មាគ្នាជាធ្លុងមួយ មិនចុះញ៉ម​ និងថា ​ពាក្យ​គំរាមរបស់​លោកត្រាំ​គ្រោះថ្នាក់​ដល់​សណ្តាប់ធ្នាប់​ពិភពលោក និង​អនាគត​បក្ស​សម្ព័ន្ធអូតង់។ ឈាង បុប្ផា រាយការណ៍ព័ត៌មាននេះ

បក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដើម្បីរើសមេដឹកនាំថ្មី

នៅទីក្រុងហាណូយ នាថ្ងៃចន្ទ ទី១៩ មករា គណបក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដែលមានរយៈពេល៧ថ

បក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដើម្បីរើសមេដឹកនាំថ្មី

នៅទីក្រុងហាណូយ នាថ្ងៃចន្ទ ទី១៩ មករា គណបក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដែលមានរយៈពេល៧ថ្ងៃ ដើម្បីរើសមេដឹកនាំថ្មី សម្រាប់៥ឆ្នាំខាងមុខ។ នៅក្នុងកិច្ចប្រជុំពិសេសនេះ អគ្គលេខាធិការបក្ស លោក តូ ឡឹម ត្រូវបង្ហាញពីទស្សនៈវិស័យដឹកនាំ ដើម្បីឲ្យវៀតណាមអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះក៏ជាឱកាសដែលលោក តូ ឡឹម ពង្រឹងអំណាចបន្ថែមដែរ និងសង្ឃឹមជាប់ឆ្នោត បន្តដឹកនាំប្រទេស មួយអាណ្ណតិទៀត។

កម្ពុជាមានករណីភ្លើងឆេះព្រៃឈើជាង ៨០០ករណីក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានករណីឆេះព្រៃចំនួន ៨៣៩ករណ

កម្ពុជាមានករណីភ្លើងឆេះព្រៃឈើជាង ៨០០ករណីក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានករណីឆេះព្រៃចំនួន ៨៣៩ករណី។ បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាននៅថ្ងៃទី១៩មករានេះ ខេត្តជាប់ព្រំដែនខ្មែរ-ថៃមួយចំនួនបានកើតមានភ្លើងឆេះព្រៃចំនួន ៤២៧ករណី។ គួររម្លឹកជូនថាកន្លងមក ថៃធ្លាប់បានយកករណីភ្លើងឆេះព្រៃនៅកម្ពុជាធ្វើជាហេតុផលចោទប្រកាន់កម្ពុជាថាជាប្រភពនាំឱ្យទីក្រុងបាងកកកើតមានបញ្ហាខ្យល់ពុល។ តែក្រសួងបរិស្ថានកម្ពុជាក៏ធ្លាប់បានទាត់ចោលការចោទប្រកាន់នេះ។

ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥

នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១

ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥

នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ពោលកើន១៥,៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ១៣,៥ពាន់លានដុល្លារ។ បើតាមក្រសួងការងារ មានកត្តាសំខាន់ៗ​មួយចំនួនដែលបានរុញកំណើននៃការនាំចេញនេះ រួមមាន ពន្ធបដិការរបស់សហរដ្ឋអាមេរិក ការបង្កើនផលិតភាពខ្ពស់ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលដល់បរិយាកាសនៃការវិនិយោគ។

អភិបាលខេត្តស្វាយរៀងប្រកាសបោសសម្អាតទីតាំងឆបោកអនឡាញឲ្យអស់ពីខេត្ត

រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាប

អភិបាលខេត្តស្វាយរៀងប្រកាសបោសសម្អាតទីតាំងឆបោកអនឡាញឲ្យអស់ពីខេត្ត

រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានស្នើឲ្យម្ចាស់អាផាតមិន ឬផ្ទះល្វែង និងម្ចាស់ទីតាំងផ្សេងទៀត ដូចជាកាស៊ីណូ ផ្ទះសំណាក់ និងសណ្ឋាគារត្រូវចូលរួមកិច្ចសហការដោយភាពស្មោះត្រង់។ វិធានការរបស់អភិបាលខេត្តស្វាយរៀងពេលនេះជាការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលដែលបានផ្តល់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសា

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសាសន៍​ក្រើនរំឭករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួក ក្នុង​ឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាលើក១ នៅ​ស៊ូដង់។ ឧត្តមស្នងការសិទ្ធិមនុស្ស ក៏​បាន​បរិហារ​អំពី​ការ​ជ្រើសរើស​កូនក្មេង ​ឲ្យ​កាន់អាវុធប្រយុទ្ធ​​។  

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទ

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទូតចិនដ៏ធំ នៅកណ្តាលទីក្រុងឡុដ៏។ នៅថ្ងៃសៅរ៍ ទី១៧ មករា ឥស្សរជននយោបាយជាន់ខ្ពស់អង់គ្លេស និងសកម្មជនប្រឆាំងចិន រាប់​រយនាក់បានប្រមូលផ្តុំគ្នា នៅមុខទីតាំងដែលជាអនាគតស្ថានទូតចិន ប្រសិនជាគម្រោងនេះត្រូវអនុម័តនៅប៉ុន្មានថ្ងៃខាងមុខ ទីតាំងនេះនឹងក្លាយជាស្ថានទូតចិនធំជាងគេបង្អស់ នៅបស្ចិមប្រទេស។

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងក

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងការបង្ក្រាបឧស្សាហកម្មខុសច្បាប់ ដោយសំដៅលើឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការទទូចនេះធ្វើឡើង ក្រោយមានព័ត៌មានស្តីពីការបាត់ខ្លួនពលរដ្ឋចិនជាច្រើននៅក្នុងអគារដែលមានប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការណ៍នេះបានបង្កឲ្យមានឧបសគ្គធ្ងន់ធ្ងរដល់ទំនាក់ទំនងកម្ពុជា និងចិន។ នេះបើតាមសេចក្តីការណ៍រាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃទី១៧ មករា។

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រ

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាពីសំណាក់កម្លាំងទ័ពពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជំហរ ៣ចំណុចសំខាន់ៗរបស់ខ្លួនលើការគោរពច្បាប់អន្តរជាតិ និង​ចង់ឃើញឲ្យមានការដោះស្រាយដោយសន្តិវិធី។

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែប

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ដោយបានបញ្ជាក់ទៀតថា សកម្មភាពយ៉ាងដូច្នេះរបស់យោធាថៃជាមូលហេតុដែលធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពតានតឹង និងរាំងស្ទះដល់ការវិលត្រឡប់ទៅផ្ទះសំបែងរបស់ជនស៊ីវិលកម្ពុជា។ 

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស ត

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស តែ​ម្នាក់​គត់ គឺលោក យូវេរី មូសេវេនី ។ ក្នុង​វ័យ​៨១ឆ្នាំ ប្រធានាធិបតី​រូបនេះ បាន​ឈ្នះឆ្នោតជាថ្មីម្តងទៀត ​ សម្រាប់​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​ ៧។​ ចំណែក គណបក្សប្រឆាំង​ បាន​រិះគន់​អំពីការ​លួច​បន្លំសន្លឹកឆ្នោត ដែល​អាចធ្វើឲ្យ​គណ​បក្ស​កាន់អំណាច ឈ្នះ​សំឡេង​​ ដល់ទៅជាង ៧០%។  

លោកត្រាំ គំរាមដំឡើងពន្ធចំពោះប្រទេសអឺរ៉ុបចំនួន៨ ដែលរារាំងផែនការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៏

ក្រោយរដ្ឋសមាជិក​​អូតង់ ៨ប្រទេសបញ្ជូនយោធាទៅកោះហ្ក្រូអិនឡង់ដ៏ លោកដូណាល់ ត្រាំបានគំរាមដំឡើង

លោកត្រាំ គំរាមដំឡើងពន្ធចំពោះប្រទេសអឺរ៉ុបចំនួន៨ ដែលរារាំងផែនការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៏

ក្រោយរដ្ឋសមាជិក​​អូតង់ ៨ប្រទេសបញ្ជូនយោធាទៅកោះហ្ក្រូអិនឡង់ដ៏ លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះមានបារាំង អាល្លឺម៉ង់ និងអង់គ្លេស ជាដើម។ ប្រតិកម្មនឹងពាក្យគំរាមនេះ មេដឹកនាំសហភាពអឺរ៉ុបបានចាត់ទុកទង្វើដ៏គឃ្លើនរបស់ចៅហ្វាយសេតវិមាន គឺជ្រុលហួសហេតុ និងមិនអាចទទួលយកបាន។ នៅដាណឺម៉ាក និងកោះហ្រ្កូអិនឡង់ដ៏ឯណោះវិញ ប្រជាជនរាប់ពាន់អ្នកបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមហិច្ឆតារបស់អាមេរិក ដែលចង់គ្រប់គ្រងកោះហ្រ្កូអិនឡង់ដ៏។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់ផ្តើមបញ្ជូនគ្រូបង្រៀនស្ម័គ្រចិត្តមកកម្ពុជា

កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបាន​បើក​សម្ពោធជាផ្លូវការនូវការទទួលស្វាគមន

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់ផ្តើមបញ្ជូនគ្រូបង្រៀនស្ម័គ្រចិត្តមកកម្ពុជា

កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបាន​បើក​សម្ពោធជាផ្លូវការនូវការទទួលស្វាគមន៍គ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីជាលើក​ដំបូងចំនួន​១៣នាក់មកពីប្រទេសនិយាយភាសាបារាំងចំនួន៩ ដែលជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី។ កម្មវិធីនៃការបម្លាស់ទីគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជានាដើមឆ្នាំ២០២៦ នេះ គឺជាកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់ភាសាបារាំងក្នុងវិស័យអប់រំនៅកម្ពុជា។ កម្ពុជាដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។ 

សង្គមស៊ីវិលទាមទារឱ្យដោះលែងលោក ជា ចាន់ថា ជាបន្ទាន់

ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាង

សង្គមស៊ីវិលទាមទារឱ្យដោះលែងលោក ជា ចាន់ថា ជាបន្ទាន់

ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១៨ មករានេះបានអះអាងថា តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ (IDEA) ប្រចាំក្រុងបាវិត លោក ជា ចាន់ថា នៅមិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅឡើយទេ ក្រោយលោកបានអនុវត្តទោសចប់រួចរាល់រយៈពេល១៨ខែ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការពន្យារពេលឃុំខ្លួនលោក ជា ចាន់ ថា ជា «ការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ សូមរម្លឹកជូនថា លោក ជា ចាន់ថាត្រូវបានសាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែ កក្កដា ឆ្នាំ ២០២៤។

កម្ពុជា និងអង់គ្លេសរួមគ្នាពង្រឹងកិច្ចសហការបោសសម្អាតអំពើឆបោកអនឡាញ

កម្ពុជា និងអង់គ្លេសប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ

កម្ពុជា និងអង់គ្លេសរួមគ្នាពង្រឹងកិច្ចសហការបោសសម្អាតអំពើឆបោកអនឡាញ

កម្ពុជា និងអង់គ្លេសប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរធ្វើឡើងនៅក្នុងជំនួបរវាងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកអគ្គរាជទូតអង់គ្លេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ 

អេក្វាទ័រ បញ្ចេញ​ទាហាន១ម៉ឺននាក់ ទប់ស្កាត់​ក្រុមជនពាលជួញដូរគ្រឿងញៀន

ជាសម្ព័ន្ធមិត្ត​អាមេរិក​នៅ​តំបន់​អាមេរិក​ឡាទីន ប្រទេស​អេក្វាទ័រ​កំពុងតែ​យកគំរូ​តាម​នយោប

អេក្វាទ័រ បញ្ចេញ​ទាហាន១ម៉ឺននាក់ ទប់ស្កាត់​ក្រុមជនពាលជួញដូរគ្រឿងញៀន

ជាសម្ព័ន្ធមិត្ត​អាមេរិក​នៅ​តំបន់​អាមេរិក​ឡាទីន ប្រទេស​អេក្វាទ័រ​កំពុងតែ​យកគំរូ​តាម​នយោបាយ​យុទ្ធសាស្ត្រ​របស់​លោក ដូណាល់ ត្រាំ ក្នុង​យុទ្ធនាការ​ពង្រឹង​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ​ក្នុង​សប្តាហ៍​នេះ​ រដ្ឋាភិបាល​អេក្វាទ័រ បានបញ្ចេញកម្លាំង​ទាហាន ចំនួន​​ ១០ ០០០ នាក់ ដើម្បី​ចុះ​បង្ក្រាប​ក្រុមជនអន្ធពាលជួញដូរគ្រឿងញៀន ដែល​​បាន​បង្កសកម្មភាព​ហិង្សា​ជាច្រើន​នៅក្នុង​ស្រុក​។  

លោក ដូណាល់ ត្រាំ ដាក់មនុស្សជំនិតក្នុងសមាសភាពក្រុមប្រឹក្សាសន្តិភាពគ្រប់គ្រងហ្កាហ្សា

ផែនការសន្តិភាពហ្កាហ្សា ឈានចូលដំណាក់កាលទី២។ ដើ​ម្បី​អនុវត្ត​ផែនការនេះ ប្រធានាធិបតិអាមេរិក

លោក ដូណាល់ ត្រាំ ដាក់មនុស្សជំនិតក្នុងសមាសភាពក្រុមប្រឹក្សាសន្តិភាពគ្រប់គ្រងហ្កាហ្សា

ផែនការសន្តិភាពហ្កាហ្សា ឈានចូលដំណាក់កាលទី២។ ដើ​ម្បី​អនុវត្ត​ផែនការនេះ ប្រធានាធិបតិអាមេរិក​  លោក ដូណាល់ ត្រាំ បាន​បង្ហាញសមាសភាពក្រុមប្រឹក្សាសន្តិភាពនៅហ្កាហ្សា ដោយ​សម្រេចតែងតាំង​មនុស្សជំនិតៗ ដូចជា កូនប្រសាលោកត្រាំ, ប្រសិតពិសេស​ប្រចាំតំបន់មជ្ឈិមបូព៌ា, ប្រមុខការទូតអាមេរិក, មហាសេដ្ឋីអចលនទ្រព្យជាមិត្ត​លោក ត្រាំ  រួម​និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លែរ (Tony Blair)​។  លោក ត្រាំ ក៏​អញ្ជើញប្រធានាធិបតី​តួកគី ឲ្យ​ចូលរួមក្នុង​ក្រុមប្រឹក្សា​នេះ​ដែរ។

លោក​ ជី​ សុផាត​៖​ ​អាជ្ញាធរ​គួរ​បន្ត​​ទប់​ស្កាត់​ឧបករណ៍ទូរគមនាគមន៍​​ដែល​ជន​ខិល​ខូច​ប្រើ​សម្រាប់​ឆបោក

ក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះថ្ងៃ​ទី១៤ខែ​មករា ឆ្នា

លោក​ ជី​ សុផាត​៖​ ​អាជ្ញាធរ​គួរ​បន្ត​​ទប់​ស្កាត់​ឧបករណ៍ទូរគមនាគមន៍​​ដែល​ជន​ខិល​ខូច​ប្រើ​សម្រាប់​ឆបោក

ក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ចុះថ្ងៃ​ទី១៤ខែ​មករា ឆ្នាំ២០២៦​ បានហាមឃាត់​​មិន​ឱ្យ​មានការ​នាំ​ចូល​ ចែក​ចាយ​ ដំឡើង​ និ​​ង​ប្រើ​ប្រាស់​ឧបករណ៍​បង្កើន​សេវា​ទូរស័ព្ទ​ និង​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ​ (Booster/Repeater) ឧបករណ៍​បញ្ជូន​ទទួល​សេវាទូ​រ​សព្ទ​ក្លែង​ក្លាយ​ (Fake BTS) យន្ត​ហោះ​គ្មានមនុស្ស​បើក​ (Drone) ព្រមទាំង​ឧបករណ៍​កាត់​ផ្តាច់​សេវា​ (Jammer)ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ តាម​ក្រសួង​ប្រៃ​សណីយ៍ ការ​នាំ​ចូល​ និង​ចែក​ចាយ​ឧបករណ៍​ខាង​លើ​​ត្រូវមានការ​​អនុញ្ញាត​ពី​និយ័ត​ករ​ទូរគមនា​គមន៍​កម្ពុជា។ តែ​ក្រសួង​​ក៏មិនភ្លេចព្រមានចាត់ការ​​តាម​នីតិ​វិធី​ច្បាប់​ចំពោះ​ជន​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អ្វី​ដែល​បាន​ហាម​ឃាត់​ខាង​លើ​។​ លោក​ ជី​ សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលយល់ឃើញ​ថា​ វិធានការ​របស់​ក្រសួង​ប្រៃ​សណីយ៍​ជា​រឿង​ល្អ​មួយ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​របស់​ជន​ខិល​ខូច​៕

តើច្បាប់ស្តីពីនីតិសមុទ្រមានប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក?

នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហ

តើច្បាប់ស្តីពីនីតិសមុទ្រមានប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក?

នៅថ្ងៃសុក្រ ទី១៦ ខែមករា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ បើតាមរដ្ឋសភា សេចក្តីព្រាងច្បាប់នេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនសមុទ្ររបស់ខ្លួននៅលើឆាកអន្តរជាតិ។ ភាគីក្រៅរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរគាំទ្រទាំងស្រុងលើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះដោយពួកគេយល់ឃើញថា ច្បាប់មួយនេះនឹងជួយដោះស្រាយវិវាទព្រំដែនសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាង។

ជនបរទេសជាច្រើននាក់សម្រុកចេញពីខេត្តព្រះសីហនុ ក្រោយចាប់ខ្លួនមេខ្លោងឆបោកអនឡាញ

មាន​ការ​អះ​អាង​ពី​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហនុ​មក​ថា ​ជន​បរទេស​នៅ​ខេត្ត​

ជនបរទេសជាច្រើននាក់សម្រុកចេញពីខេត្តព្រះសីហនុ ក្រោយចាប់ខ្លួនមេខ្លោងឆបោកអនឡាញ

មាន​ការ​អះ​អាង​ពី​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហនុ​មក​ថា ​ជន​បរទេស​នៅ​ខេត្ត​ព្រះ​សីហនុ​កំពុង​ជ្រួល​ច្របល់​ខ្លាំង​ និង​នាំគ្នា​រត់ចេញ​យ៉ាង​ប្រសេច​ប្រសាច​ពី​កន្លែង​ស្នាក់​នៅ​ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ បុគ្គល​សំខាន់​បំផុត​ក្នុង​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​គឺ​លោក ចេន ហ្ស៊ី និង​ការ​ចាប់​ខ្លួន​អតីត​អ្នក​ឧកញ៉ា លី គួង កាល​ពី​ពេល​ថ្មីៗ​នេះ​។​ តុលា​ការ​កម្ពុជា បាន​ចេញ​ដី​កាបង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ លោក លី គួង ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​អនឡាញ​នេះ​ដែរ​។

Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងស

Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងសង្ហារឹមអន្តរជាតិ។ នៅក្នុងពិព័រណ៌ឈ្មោះ Maison &Objet ប្រែជាភាសាខ្មែរថា ផ្ទះ និងវត្ថុតាំងលំអ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទទី១៩មករា លោកស្រីលី សារ៉ានីដែលជាម្ចាស់ក្រុមក្រុមហ៊ុនបាន​នាំយកផលិតផលសិប្បកម្ម​តម្បាញ ជាង​២០មុខ ដូចជា កន្ទេល ក្រមាចម្រុះ និងវត្ថុសិប្បកម្មត្បាញចម្រុះពណ៌ឆើតល្អទៅតាំងលក់ជូនភ្ញៀវអន្តរជាតិ នៅ​ទីក្រុងប៉ារីស។ យើងស្តាប់បទយកការណ៍របស់ ឈាង បុប្ផា។

រដ្ឋមន្រ្តីការពារជាតិជប៉ុនទៅអាមេរិក​ដើម្បី​ពង្រឹងសហប្រតិបត្តិការរួមគ្នា​ផលិតមីស៊ីល

អាមេរិក ជប៉ុននឹងរួមគ្នា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​យោធា ជាពិសេស​នៅក្នុងផ្នែក​ផលិត​សព

រដ្ឋមន្រ្តីការពារជាតិជប៉ុនទៅអាមេរិក​ដើម្បី​ពង្រឹងសហប្រតិបត្តិការរួមគ្នា​ផលិតមីស៊ីល

អាមេរិក ជប៉ុននឹងរួមគ្នា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​យោធា ជាពិសេស​នៅក្នុងផ្នែក​ផលិត​សព្វាវុធ។ នៅក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីការពារជាតិជប៉ុន នៅទីក្រុង​វ៉ាស៊ីនតោន កាលពីថ្ងៃ​សុក្រទី​១៦​មករា ប្រមុខការពារជាតិអាមេរិក​បាន​ប្រាប់​សមភាគីជប៉ុនថា នឹង​ជួយជំរុញ​ការពង្រាយ​​ទ័ពនៅ​ភាគនិរតីរបស់ជប៉ុន ដូចជា​នៅ​ខេត្ត​អូគីណាវ៉ា​ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន​តំបន់តានតឹងជាមួយចិន នៅក្នុង​សំណុំរឿងកោះតៃវ៉ាន់។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុបានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ដើម្បីធានាសុវត្ថិភាព

រដ្ឋបាលខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រឿង​នៅទីតាំងប្រមាណជាង ៤០០កន្លែង

លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុបានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ដើម្បីធានាសុវត្ថិភាព

រដ្ឋបាលខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រឿង​នៅទីតាំងប្រមាណជាង ៤០០កន្លែងនៅតាមដងផ្លូវខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៦នេះ។ បើតាមលោក ឡុង ឌីម៉ង់ រដ្ឋបាលខេត្តនឹងបន្តបំពាក់កាមេរ៉ាដែលមានបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមដងផ្លូវក្នុងខេត្តព្រះសីហនុ។ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវតាំងពីឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវទំាង ៣៤ខ្សែ ក្នុងខេត្តជាប់សមុទ្រមួយនេះ។

Get more results via ClueGoal