Cambodia



Problem on major power transmission line behind outage in Hanover and Westmoreland – JPS

The Jamaica Public Service (JPS) is reporting that the outage affecting Hanover and Westmoreland is due to a problem that has developed on a major power transmission line. JPS, in a statement on Tuesday, said it has mobilised its teams to address...

នៅដាវ៉ូស​ លោកត្រាំសំពងប្រដៅ​​អឺរ៉ុប ចំអកឲ្យ​លោកម៉ាក្រុង​ និង​អះអាងថាត្រូវតែយកកោះ​ហ្ក្រូអិនឡង់ដ៍

រសៀលថ្ងៃពុធ​ទី​២១មករា​ លោក​ដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​រយៈពេលជាង​១​ម៉ោង​ នៅឯវេទិកា​សេ

នៅដាវ៉ូស​ លោកត្រាំសំពងប្រដៅ​​អឺរ៉ុប ចំអកឲ្យ​លោកម៉ាក្រុង​ និង​អះអាងថាត្រូវតែយកកោះ​ហ្ក្រូអិនឡង់ដ៍

រសៀលថ្ងៃពុធ​ទី​២១មករា​ លោក​ដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​រយៈពេលជាង​១​ម៉ោង​ នៅឯវេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ក្រៅពីបានប្រកាសអួតពីសេដ្ឋកិច្ច​របស់អាមេរិក លោក​ដូណាល់ ត្រាំ បាន​ប្រើសម្តី​​ប្រៀនប្រដៅ​អឺរ៉ុបថាកំពុងដើរផ្លូវខុស និង​បាននិយាយរិះគន់ សើច​​ចំអកឲ្យលោកម៉ាក្រុងថែមទៀត។ ទាក់ទិននឹងបញ្ហាកោះហ្ក្រូអិនឡង់ដ៍វិញ លោកដូណាល់ ត្រាំ បាន​អះអាងថា “អាមេរិក​ចង់បានទឹកកកមួយដុំនេះ” ដូច្នេះគ្មាននរណាអាចរារាំងបានជាដាច់ខាត​។

គណបក្សក្រៅរដ្ឋាភិបាលប្រកាសគាំទ្រការអនុម័តច្បាប់ការពារដែនសមុទ្រកម្ពុជា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមម

គណបក្សក្រៅរដ្ឋាភិបាលប្រកាសគាំទ្រការអនុម័តច្បាប់ការពារដែនសមុទ្រកម្ពុជា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រការអនុម័តរបស់រដ្ឋាភិបាលលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ បក្សក្រៅរដ្ឋាភិបាលទាំង២យល់ថា ការសម្រេចនេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនទឹករបស់ខ្លួន ពិសេសក្នុងបរិបទដែលកម្ពុជា និងថៃកំពុងបន្តមានភាពតានតឹងតាមព្រំដែន។ តែបក្សទាំង ២ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តឱ្យបានខ្ពស់ ចំពោះការការពារបូរណភាពដែនទឹករបស់ខ្លួនដែរ។

ខ្មាន់កាំភ្លើង​សម្លាប់​លោក ស្ហ៊ីនហ្សូ អាបេ ត្រូវ​តុលាការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អស់​១ជីវិត

តុលាការ​ជប៉ុន សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ អស់​១ជីវិត  ចំពោះ ​បុរស​ខ្មាន់កាំភ្លើងម្នាក់

ខ្មាន់កាំភ្លើង​សម្លាប់​លោក ស្ហ៊ីនហ្សូ អាបេ ត្រូវ​តុលាការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អស់​១ជីវិត

តុលាការ​ជប៉ុន សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ អស់​១ជីវិត  ចំពោះ ​បុរស​ខ្មាន់កាំភ្លើងម្នាក់​ ដែ​ល​​បាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ កាលពី​ឆ្នាំ២០២២។ បន្ទាប់ពី​ស្តាប់​សាលក្រម​រួច​ ឃាតកររូបនេះ​ ​គ្មាន​សម្តែងភាព​​តក់ស្លុត មិន​យំ និង​ ​មិន​ស្រែក។​

សារមន្ទីរទួលស្លែងបំភ្លឺថា មិនមានការលក់សំបុត្រទស្សនាខុសគោលការណ៍ឡើយ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទទួលស្លែងបានបំភ្លឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ថា គ្មាន

សារមន្ទីរទួលស្លែងបំភ្លឺថា មិនមានការលក់សំបុត្រទស្សនាខុសគោលការណ៍ឡើយ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទទួលស្លែងបានបំភ្លឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ថា គ្មានការលក់តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខុសគោលការណ៍ឡើយ និងថា ការបង្ហោះសារនៅលើបណ្តាញសង្គមពីការលក់សំបុត្រចូលទស្សនាសារមន្ទីរតម្លៃ ២៥ ០០០រៀល ដោយបុគ្គលឈ្មោះ ហែម សោភ័ណ្ឌ ជារឿងមិនពិត។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សារមន្ទីរ។

វេទិកាដាវ៉ូស រញ្ជួយ​ដោយ​​វត្តមានលោកដូណាល់ ត្រាំ ក្នុងបរិបទ​​សំណុំរឿងកោះហ្ក្រូអិនឡង់ដ៍

វេទិកាសេដ្ឋកិច្ច​ពិភពលោកក្រុងដាវ៉ូស បានចាប់ផ្តើម​បើក​ទ្វារ​កាលពី​ថ្ងៃអង្គារ​ទី ២០​មករា។

វេទិកាដាវ៉ូស រញ្ជួយ​ដោយ​​វត្តមានលោកដូណាល់ ត្រាំ ក្នុងបរិបទ​​សំណុំរឿងកោះហ្ក្រូអិនឡង់ដ៍

វេទិកាសេដ្ឋកិច្ច​ពិភពលោកក្រុងដាវ៉ូស បានចាប់ផ្តើម​បើក​ទ្វារ​កាលពី​ថ្ងៃអង្គារ​ទី ២០​មករា។ លោកដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ នៅថ្ងៃពុធនេះ។ សំណុំរឿង​កោះហ្ក្រូអិនឡង់ដ៍ កំពុង​តែក្តៅ​យ៉ាងគគុក​ នៅ​ក្នុ​ងវេទិកានេះ ហើយ​តាមការគ្រោងទុក លោកដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប ដើម្បីនិយាយអំពី​កោះហ្ក្រូអិនឡង់ដ៍ ដែលលោកអះអាងថា នឹងត្រូវតែបានមកក្នុងដៃរបស់អាមេរិក​ ទោះដោយ​វិធីណាក៏ដោយ​។ ជាងនេះទៀត លោកដូណាល់ ត្រាំ បានប្រកាសគំរាមដំឡើងពន្ធ ទៅលើ​ក្រុមប្រទេសអឺរ៉ុប ដែល​ហ៊ានប្រឆាំងនឹង​បំណងរបស់លោក​។

វិចិត្រករបារាំងប្រកាសលក់គំនូរផែនទីកម្ពុជាដើម្បីរៃអង្គាសថវិកាជួយជនភៀសសឹក

លោក Raphaël Seyfried គឺជាអ្នកធ្វើដំណើរផ្សេងព្រេងម្នាក់ឆ្លងពីប្រទេសមួយទៅប្រទេសមួយរហូតមកដល់ប្រទេសកម្

វិចិត្រករបារាំងប្រកាសលក់គំនូរផែនទីកម្ពុជាដើម្បីរៃអង្គាសថវិកាជួយជនភៀសសឹក

លោក Raphaël Seyfried គឺជាអ្នកធ្វើដំណើរផ្សេងព្រេងម្នាក់ឆ្លងពីប្រទេសមួយទៅប្រទេសមួយរហូតមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥។ វិចិត្រករដែលធ្លាប់មានប្រវត្តិជាស្ថាបត្យករមកពីប្រទេសបារាំងរូបនេះបានជាប់ចិត្តរស់នៅ និងបង្កើតស្នាដៃគំនូរសិល្បៈប្រភេទថ្មីនៅប្រទេសកម្ពុជា។ គំនូរសិល្បៈដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានលើកកម្ពស់ដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាលពីជាង១០ឆ្នាំមុន គឺគំនូរលើផែនទីប្រទេសកម្ពុជា និងសៀវភៅកំណត់ហេតុអំពីការធ្វើដំណើររបស់លោកដែលមានឈ្មោះថា «Travel Roll»។ គំនូរលើផែនទីកម្ពុជារបស់វិចិត្រករបារាំងរូបនេះត្រូវបានបោះពុម្ពផ្សាយ និងប្រកាសដាក់លក់ជាថ្មីក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ទូច សុឃៈ៖ ការវិលត្រឡប់របស់លោក គៀត ស៊ីម៉ាក បង្ហាញពីវីរៈភាពការពារបូរណភាពទឹកដី

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យលោក គៀត ស៊ីម៉ាក ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្

លោក ទូច សុឃៈ៖ ការវិលត្រឡប់របស់លោក គៀត ស៊ីម៉ាក បង្ហាញពីវីរៈភាពការពារបូរណភាពទឹកដី

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យលោក គៀត ស៊ីម៉ាក ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២០ មករា ឆ្នាំ២០២៦។ លោក គៀត ស៊ីម៉ាក ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជាក់ថា បានពលីជីវិតក្នុងសមរភូមិ នៅគ្រាផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ លើកទី២ កាលពីធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអ្នកនាំពាក្យរង លោក ទូច សុឃៈ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ មករានេះថា វាជាការទទួលខុសត្រូវរបស់អង្គភាពនៅពេលដែលកងកម្លាំងរបស់ខ្លួនបាត់ខ្លួន និងរកពុំឃើញនៅក្នុងសមរភូមិ។ តាមលោក ទូច សុឃៈ ការវិលត្រឡប់មកវិញរបស់មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យរូបនេះ ជាការបង្ហាញឲ្យឃើញពីវីរៈភាពអង់អាច ក្នុងការពារបូរណភាពទឹកដីប្រឆាំងនឹងសត្រូវឈ្លានពាន។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក គៀត ស៊ីម៉ាក កំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ៕ សូមស្តាប់ការបញ្ជាក់របស់លោក ទូច សុឃៈ ដែលជាការរៀបចំដោយ ស៊ឹម ចាន់សំណាង៖

អាជ្ញាធរ​វៀតណាម​ទទួលពលរដ្ឋខ្លួន​​ជាង​ ១៦០​នាក់ ដែលកម្ពុជាបណ្តេញចេញ​​ពីបទ​​ឆ្លង​ដែន​ខុសច្បាប់

អាជ្ញាធរវៀតណាមបានទទួលពលរដ្ឋខ្លួន​ជាង ១៦០នាក់​​​ដែលកម្ពុជាបណ្តេញចេញ ពីបទឆ្លងដែន និង​លួច​ធ

អាជ្ញាធរ​វៀតណាម​ទទួលពលរដ្ឋខ្លួន​​ជាង​ ១៦០​នាក់ ដែលកម្ពុជាបណ្តេញចេញ​​ពីបទ​​ឆ្លង​ដែន​ខុសច្បាប់

អាជ្ញាធរវៀតណាមបានទទួលពលរដ្ឋខ្លួន​ជាង ១៦០នាក់​​​ដែលកម្ពុជាបណ្តេញចេញ ពីបទឆ្លងដែន និង​លួច​ធ្វើ​ការ​ខុសច្បាប់ ​ក្នុងថ្ងៃទី២០មករាម្សិលមិញនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​​។ តាម​កាសែត​វៀតណាម​ Vietnam Plus​ ​​​អាជ្ញា​ធរ​​​វៀត​ណាមអះអាងពីការ​​ដាក់​ពិន័យ​រដ្ឋ​បាលទៅ​លើ​អ្នកទាំង​នោះ​។ ​

អង្គការទេសចរណ៍ពិភពលោក៖ ភ្ញៀវទេសចរអន្តរជាតិហក់ឡើងខ្លាំង នៅឆ្នាំ២០២៥

នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរចំនួនប្រមាណ ១៥០០លាននាក់ បានធ្វើដំណើរកំសាន្តចេញក្រៅប្រទេស។ នៅអឺរ៉

អង្គការទេសចរណ៍ពិភពលោក៖ ភ្ញៀវទេសចរអន្តរជាតិហក់ឡើងខ្លាំង នៅឆ្នាំ២០២៥

នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរចំនួនប្រមាណ ១៥០០លាននាក់ បានធ្វើដំណើរកំសាន្តចេញក្រៅប្រទេស។ នៅអឺរ៉ុប អាស៊ី និងអាហ្វិ្រក ចំនួនភ្ញៀវទេសចរកើនឡើងខ្លាំងយ៉ាងគំហុក។ ចំណែក នៅប៉ែកទ្វីបអាមេរិកវិញ ចំនួនភ្ញៀវទេសចរកើនឡើងតិចតួចបំផុត ដោយសារតែយុទ្ធនាការបោសសម្អាតគ្រឿងញៀន និងនយោបាយរឹតត្បិតទិដ្ឋាការរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។

អ៊ីស្រាអែល កម្ទេចអគារ​ UNRWA នៅទី​ក្រុង​ហ្សេរូសាឡឹមខាងកើត

​នៅ​ទីក្រុងហ្សេរូសាឡឹមខាងកើត កងក​ម្លាំងអ៊ីស្រាអែល បានប្រើគ្រឿងចក្រ​​កម្ទេចអគារ របស់​ ទីភ្

អ៊ីស្រាអែល កម្ទេចអគារ​ UNRWA នៅទី​ក្រុង​ហ្សេរូសាឡឹមខាងកើត

​នៅ​ទីក្រុងហ្សេរូសាឡឹមខាងកើត កងក​ម្លាំងអ៊ីស្រាអែល បានប្រើគ្រឿងចក្រ​​កម្ទេចអគារ របស់​ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។ នាយកប្រតិបត្តិការ​របស់អង្គការ UNRWA បានប្រតិកម្ម​​ថ្កោលទោសថា អ៊ីស្រាអែល​​​ជាន់ឈ្លី​ច្បាប់អន្តរជាតិ​ ដោយ​វាយប្រហារជា​ប្រវត្តិសាស្ត្រ​ទៅលើ​ស្ថាប័ន​អង្គការសហប្រជាជាតិ។​

អាហ្វហ្កានីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត​ សម្លាប់​មនុស្ស យ៉ាងតិច ៧ នាក់

នៅអាហ្វហ្កានីស្ថាន មាន​ផ្ទុះភេរវកម្មអត្តឃាត ក្នុងកណ្តាលរដ្ឋធានី និង​សម្លាប់មនុស្ស ៧ នាក់។

អាហ្វហ្កានីស្ថាន៖ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត​ សម្លាប់​មនុស្ស យ៉ាងតិច ៧ នាក់

នៅអាហ្វហ្កានីស្ថាន មាន​ផ្ទុះភេរវកម្មអត្តឃាត ក្នុងកណ្តាលរដ្ឋធានី និង​សម្លាប់មនុស្ស ៧ នាក់។ ក្នុងនោះ មាន​ជនជាតិចិន ម្នាក់ស្លាប់ ហើយជនជាតិចិន ៥ នាក់ផ្សេងទៀត រងរបួស។  ​ រដ្ឋាភិបាលចិន បានសម្តែងក្តីបារម្ភខ្លាំង និងប្រាប់ឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់រក្សាសន្តិសុខពលរដ្ឋចិន។ ​

តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ?

ក្រោយអាជ្ញាធរខ្មែរចាប់បញ្ជូនអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ទៅឲ្យចិនមក មានជនបរទេស

តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ?

ក្រោយអាជ្ញាធរខ្មែរចាប់បញ្ជូនអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ទៅឲ្យចិនមក មានជនបរទេសរាប់រយនាក់ដែលសង្ស័យពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយនេះបានសម្រុកចេញពីកន្លែងស្នាក់នៅដើម្បីស្វែងរកកិច្ចអន្តរាគមន៍នៅតាមតំណាងស្ថានទូតរបស់ពួកគេ។ តែតំណាងស្ថានទូត និងអាជ្ញាធរ​ខ្មែរមិនទាន់បានបញ្ជាក់ថា តើជនបរទេសទាំងនោះមានចំណែកកម្រិតណានៅក្នុងឧស្សាហកម្មឆបោកអនឡាញ។ ទោះជាយ៉ាងណា អ្នកនយោបាយ និងអ្នកវិភាគអះអាងពីការបន្តឃ្លាំមើលស្ថានភាពនេះ និងយល់ថា វាល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់លាក់ដើម្បីជីក គាស់រំលើងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឫសគល់។ តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញ​ឧក្រិដ្ឋកម្មឆបោកអនឡាញ?

លីកាដូ៖ ការបំផ្លាញផ្ទះពលរដ្ឋខ្មែររបស់ថៃ ក្រោយបទឈប់បាញ់ជាការរំលោភច្បាប់អន្តរជាតិ

មានផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យត្រូវបានកង

លីកាដូ៖ ការបំផ្លាញផ្ទះពលរដ្ឋខ្មែររបស់ថៃ ក្រោយបទឈប់បាញ់ជាការរំលោភច្បាប់អន្តរជាតិ

មានផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យត្រូវបានកងទ័ព​ថៃឈូសឆាយ និងបំផ្លិចបំផ្លាញ ក្រោយពេលមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការអះអាងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៦នេះ ដោយយោងតាមរូបភាពវីដេអូផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប។ លីកាដូចាត់ទុកការបំផ្លិចបំផ្លាញផ្ទះប្រជាជនបែបនេះថាជាសកម្មភាពរំលោភលើអនុសញ្ញាទីក្រុង​ហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

លោកត្រាំ បង្កើតក្រុមប្រឹក្សាសន្តិភាព ដោយអញ្ជើញមហាអំណាច ចិន និងរុស្ស៊ី ឲ្យចូលរួម

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចង់បង្កើត«ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយសង្រ្គ

លោកត្រាំ បង្កើតក្រុមប្រឹក្សាសន្តិភាព ដោយអញ្ជើញមហាអំណាច ចិន និងរុស្ស៊ី ឲ្យចូលរួម

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចង់បង្កើត«ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយសង្រ្គាមផ្សេងៗ ក្នុងពិភពលោក ដោយអញ្ជើញប្រទេសមហាអំណាចឲ្យចូលរួម ដូចជា ចិន រុស្សី បារាំង ឥណ្ឌា និង អាល្លឺម៉ង់ ជាដើម។ ក្រុមប្រឹក្សានេះមានទ្រង់ទ្រាយដូចអង្គការសហប្រជាជាតិ។ យោងតាម«ធម្មនុញ្ញ»របស់ក្រុមប្រឹក្សាសន្តិភាព លោកត្រាំត្រូវធ្វើជាប្រធាន ហើយសមាជិកអចិន្ត្រៃយ៍ត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។

លោក ទូច សុឃៈ៖ នាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជ្រុះតំណែងព្រោះប្រព្រឹត្តខុសវិន័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត ដែលមានតួនាទីជាអគ

លោក ទូច សុឃៈ៖ នាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជ្រុះតំណែងព្រោះប្រព្រឹត្តខុសវិន័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមកនៅជាមន្រ្តីនគរបាលធម្មតាវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១៩មករាម្សិលមិញថា សេចក្តីសម្រេចនេះធ្វើឡើងក្រោយរកឃើញថា មន្ត្រីផ្កាយបីរូបនេះបានយកតួនាទីទៅប្រព្រឹត្តិទង្វើខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ តែលោក ទូច សុឃៈ មិនបានបញ្ជាក់ថាការប្រព្រឹត្តខុសវិន័យនោះជាអ្វីទេ។  ​

ចិនបារម្ភអំពីសុវត្ថិភាពជនជាតិចិននៅកម្ពុជា ក្រោយផ្តើមការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញ

ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវតិ្ថភាពរបស់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមលោ

ចិនបារម្ភអំពីសុវត្ថិភាពជនជាតិចិននៅកម្ពុជា ក្រោយផ្តើមការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញ

ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវតិ្ថភាពរបស់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមលោក គ័រ ជែរឃុន អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស​ចិនដូចនេះធ្វើឡើង ក្រោយអាជ្ញាធរកម្ពុជាកំពុងបង្កើនប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើឧស្សាហកម្មឆបោកតាមអនឡាញខុសច្បាប់នៅក្នុងប្រទេស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលរូបនេះ ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាដើម្បីដោះស្រាយ និងបន្តប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអ៊ីនធ័រនែត និងឧក្រិដ្ឋកម្មឆ្លងដែន។

មន្ត្រីនគរបាល ៦នាក់ ត្រូវបានដកពីតំណែងក្រោយពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

យ៉ាងហោចណាស់មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧នាក់ ត្រ

មន្ត្រីនគរបាល ៦នាក់ ត្រូវបានដកពីតំណែងក្រោយពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

យ៉ាងហោចណាស់មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧នាក់ ត្រូវបានរដ្ឋាភិបាលដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ។ ការដកហូតតំណែងរបស់មន្ត្រីនគរបាលទាំងនេះ ក្រោយក្រសួងមហាផ្ទៃរកឃើញថា មន្ត្រីនគរបាលចំនួន ៦នាក់ បានជាប់ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា។ ដោយឡែក មន្ត្រីនគរបាលជាន់ខ្ពស់ ១រូបទៀត មានកំហុសលើ្មសនឹងវិន័យកងកម្លាំង ដែលផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារ។

ជនជាតិឥណ្ឌូណេស៊ីសម្រុកទៅស្ថាន​តំណាង​ទូត​នៅ​កម្ពុជា ក្រោយកម្ពុជាបំបែកសំបុកឆបោកអនឡាញ

ក្នុងរយៈពេល ១៨ថ្ងៃដើមឆ្នាំ២០២៦នេះ មានជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកអនឡា

ជនជាតិឥណ្ឌូណេស៊ីសម្រុកទៅស្ថាន​តំណាង​ទូត​នៅ​កម្ពុជា ក្រោយកម្ពុជាបំបែកសំបុកឆបោកអនឡាញ

ក្នុងរយៈពេល ១៨ថ្ងៃដើមឆ្នាំ២០២៦នេះ មានជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកអនឡាញដោះលែងចំនួនជាង ៤០០នាក់បាននាំគ្នាសម្រុកទៅស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍វិលទៅប្រទេសកំណើតវិញ។ នេះបើតាមការអះអាងរបស់លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៩ មករា។ បើតាមលោក សានតូ ដាមូស៊ូម៉ាតូ ពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។

ហេតុអ្វីរាជាណាចក្រនៅសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់?

បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្

ហេតុអ្វីរាជាណាចក្រនៅសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់?

បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្វីបអារ៉ាប់ និងប្រទេសជិតខាងរបស់អ៊ីរ៉ង់ ដូចជាតួកគី ឬប៉ាគីស្ថានជាដើមមិនប្រាថ្នាចង់ឃើញប្រធានាធិបតីអាមេរិកបញ្ជាទ័ពឲ្យ​វាយប្រហារ ដើម្បីផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់នោះទេ។ ចាប់តាំងពីលឺលោកត្រាំគំរាមវាយប្រហារយោធាទៅលើបបផ្តាច់ការអ៊ីរ៉ង់បង្រ្កាប ដែលកំពុងរងការចោទប្រកាន់ថាបានបង្រ្កាបសម្លាប់បង្ហូរឈាមបាតុករអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកាតាជាដើមបានព្យាយាមបញ្ចុះបញ្ចូលអាមេរិករបស់លោកដូណាល់ ត្រាំ កុំឲ្យវាយប្រហារទៅលើអ៊ីរ៉ង់។ ហេតុអ្វីបានជាដូច្នេះ?

Oxfam បង្ហាញតួលេខនៃកំណើនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ច

គម្លាតកាន់តែឆ្ងាយ រវាងអ្នកមាននិងអ្នកក្រ នៅលើពិភពលោក។ នៅឆ្នាំ២០២៥ ទ្រព្យសម្បតិ្តរបស់មហាសេដ

Oxfam បង្ហាញតួលេខនៃកំណើនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ច

គម្លាតកាន់តែឆ្ងាយ រវាងអ្នកមាននិងអ្នកក្រ នៅលើពិភពលោក។ នៅឆ្នាំ២០២៥ ទ្រព្យសម្បតិ្តរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ បានកើនឡើងលឿនជាងឆ្នាំមុនៗ រហូតដល់ទៅ៣ដង។ នេះបើយោងរបាយការណ៍របស់អង្គការ Oxfam ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៩ មករា ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ការបង្ហាញរបាយការណ៍នៅពេលនេះ គឺចង់បកអាក្រាតទ្រព្បសម្បតិ្តរបស់មហាសេដ្ឋីពិភពលោក ជាពិសេសនយោបាយរបស់លោកដូណាល់ ត្រាំ។

តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?

បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេ

តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?

បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេសជាច្រើនពីប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានចំណូលពីការងារអនឡាញមួយនេះបានត្អូញត្អែរពីការបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ពិសេសការសងបំណុលធនាគារ។ យុវជនខ្មែរមួយចំនួនបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលទី និងចូលធ្វើការងារអនឡាញដោយទទួលបានប្រាក់ខែខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាមើលឃើញថា ទោះជាការងារអនឡាញមួយនេះទទួលចំណូលច្រើន តែអ្នកទាំងនោះកំពុងរួមចំណែកប្រព្រឹត្តបទល្មើសឆបោកអនឡាញពីអ្នកដទៃទៀត។ តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ? 

អេស្ប៉ាញ៖ រថភ្លើងល្បឿនលឿន ២​ បុកគ្នា ស្លាប់យ៉ាងតិច ៣៩ នាក់ និង របួសជាង ១៥០ នាក់

អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿន

អេស្ប៉ាញ៖ រថភ្លើងល្បឿនលឿន ២​ បុកគ្នា ស្លាប់យ៉ាងតិច ៣៩ នាក់ និង របួសជាង ១៥០ នាក់

អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿនលឿន ២ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងតិច ៣៩ នាក់ បានស្លាប់ និង ជាង ១៥០ នាក់ផ្សេងទៀត រងរបួស ។ ឧបទ្ទវហេតុ ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅក្នុងខេត្ត Andalousie ប៉ែកខាងត្បូងប្រទេសអេស៉្បាញ ក្នុងចម្ងាយប្រមាណជាង ៣៦០ គីឡូម៉ែត្រ ពីរាជធានី Madrid ។ ផ្អែកតាមប្រភពព័ត៌មានក្នុងស្រុក រថភ្លើងទី ១ បានធ្លាក់ចេញពីផ្លូវដែក ហើយស្ទុះទៅបុក រថភ្លើងទី ២ ដែលរត់ក្នុងទិសបញ្ច្រាសគ្នា ក្នុងល្បឿន ២០០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។ សរុបទាំងអស់ មានមនុស្សជាង ៤០០ នាក់ ដែលធ្វើដំណើរ នៅលើរថភ្លើងទាំង ២ ខ្សែ ។ យោងតាមសម្តី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក Oscar Puente គិតមកទល់ពេលនេះ គេពុំទាន់ដឹងច្បាស់អំពីដើមហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើនេះ នៅឡើយទេ ។ គួររំឭកថា កាលពីឆ្នាំ ២០១៣ អេស្បាញ ក៏ធ្លាប់បានរងគ្រោះ ដោយឧបទ្ទវហេតុ រថភ្លើង ២ បុកគ្នា ដែលបណ្តាលឲ្យមនុស្សជិត ៨០ នាក់ បានបាត់បង់ជីវិត ៕  

លោកត្រាំប្រាប់នាយករដ្ឋមន្រ្តីន័រវែសថា លោកលែងមានអារម្មណ៍គិតតែពីរឿងសន្តិភាពទៀតហើយ

មិនបាន​ទទួល​ពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បានផ្

លោកត្រាំប្រាប់នាយករដ្ឋមន្រ្តីន័រវែសថា លោកលែងមានអារម្មណ៍គិតតែពីរឿងសន្តិភាពទៀតហើយ

មិនបាន​ទទួល​ពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បានផ្ញើសំបុត្រ​ឌឺដងទៅឲ្យ​នាយករដ្ឋមន្រ្តីន័រវែស​ ដែលនៅក្នុងនោះ លោក​និយាយ​ថា លោក​លែង​មាន​អារម្មណ៍ផ្តោតគិត​តែ​ទៅលើ​រឿង​សន្តិភាពទៀតហើយ។ លោកត្រាំ​និយាយប្រាប់​មេដឹកនាំ​ន័រវែស​នៅក្នុង​សារផ្សាយ​ក្នុងបណ្តាញសង្គម​នៅថ្ងៃនេះ បន្ទាប់ពី អឺរ៉ុបប្រកាស​ត្រៀម​វិធានការប្រឆាំងតប​នឹង​គម្រោង​ដំឡើង​ពន្ធ​គយ​របស់​លោក កាលពីថ្ងៃអាទិត្យ។ នៅក្នុង​សេចក្តីថ្លែងការណ៍រួម ប្រទេស​អឺរ៉ុបទាំង​៨ដែលជាផ្ទាំងស៊ីប​របស់​លោកត្រាំបាន​អះអាងថា ពួកគេ​នឹង​រួមកៀកស្មាគ្នាជាធ្លុងមួយ មិនចុះញ៉ម​ និងថា ​ពាក្យ​គំរាមរបស់​លោកត្រាំ​គ្រោះថ្នាក់​ដល់​សណ្តាប់ធ្នាប់​ពិភពលោក និង​អនាគត​បក្ស​សម្ព័ន្ធអូតង់។ ឈាង បុប្ផា រាយការណ៍ព័ត៌មាននេះ

បក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដើម្បីរើសមេដឹកនាំថ្មី

នៅទីក្រុងហាណូយ នាថ្ងៃចន្ទ ទី១៩ មករា គណបក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដែលមានរយៈពេល៧ថ

បក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដើម្បីរើសមេដឹកនាំថ្មី

នៅទីក្រុងហាណូយ នាថ្ងៃចន្ទ ទី១៩ មករា គណបក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដែលមានរយៈពេល៧ថ្ងៃ ដើម្បីរើសមេដឹកនាំថ្មី សម្រាប់៥ឆ្នាំខាងមុខ។ នៅក្នុងកិច្ចប្រជុំពិសេសនេះ អគ្គលេខាធិការបក្ស លោក តូ ឡឹម ត្រូវបង្ហាញពីទស្សនៈវិស័យដឹកនាំ ដើម្បីឲ្យវៀតណាមអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះក៏ជាឱកាសដែលលោក តូ ឡឹម ពង្រឹងអំណាចបន្ថែមដែរ និងសង្ឃឹមជាប់ឆ្នោត បន្តដឹកនាំប្រទេស មួយអាណ្ណតិទៀត។

កម្ពុជាមានករណីភ្លើងឆេះព្រៃឈើជាង ៨០០ករណីក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានករណីឆេះព្រៃចំនួន ៨៣៩ករណ

កម្ពុជាមានករណីភ្លើងឆេះព្រៃឈើជាង ៨០០ករណីក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានករណីឆេះព្រៃចំនួន ៨៣៩ករណី។ បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាននៅថ្ងៃទី១៩មករានេះ ខេត្តជាប់ព្រំដែនខ្មែរ-ថៃមួយចំនួនបានកើតមានភ្លើងឆេះព្រៃចំនួន ៤២៧ករណី។ គួររម្លឹកជូនថាកន្លងមក ថៃធ្លាប់បានយកករណីភ្លើងឆេះព្រៃនៅកម្ពុជាធ្វើជាហេតុផលចោទប្រកាន់កម្ពុជាថាជាប្រភពនាំឱ្យទីក្រុងបាងកកកើតមានបញ្ហាខ្យល់ពុល។ តែក្រសួងបរិស្ថានកម្ពុជាក៏ធ្លាប់បានទាត់ចោលការចោទប្រកាន់នេះ។

ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥

នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១

ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥

នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ពោលកើន១៥,៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ១៣,៥ពាន់លានដុល្លារ។ បើតាមក្រសួងការងារ មានកត្តាសំខាន់ៗ​មួយចំនួនដែលបានរុញកំណើននៃការនាំចេញនេះ រួមមាន ពន្ធបដិការរបស់សហរដ្ឋអាមេរិក ការបង្កើនផលិតភាពខ្ពស់ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលដល់បរិយាកាសនៃការវិនិយោគ។

អភិបាលខេត្តស្វាយរៀងប្រកាសបោសសម្អាតទីតាំងឆបោកអនឡាញឲ្យអស់ពីខេត្ត

រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាប

អភិបាលខេត្តស្វាយរៀងប្រកាសបោសសម្អាតទីតាំងឆបោកអនឡាញឲ្យអស់ពីខេត្ត

រដ្ឋបាលខេត្តស្វាយរៀង តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៨មករា បានប្រកាសអំពីវិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានស្នើឲ្យម្ចាស់អាផាតមិន ឬផ្ទះល្វែង និងម្ចាស់ទីតាំងផ្សេងទៀត ដូចជាកាស៊ីណូ ផ្ទះសំណាក់ និងសណ្ឋាគារត្រូវចូលរួមកិច្ចសហការដោយភាពស្មោះត្រង់។ វិធានការរបស់អភិបាលខេត្តស្វាយរៀងពេលនេះជាការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលដែលបានផ្តល់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសា

ឧត្តមស្នងការសិទ្ធិមនុស្ស៖ សង្គ្រាមស៊ូដង់ ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់ក្នុង​ឋាននរក

សង្គ្រាម​ស៊ីវិលនៅស៊ូដង់ ប្រមាណ ៣ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ចុះក្នុង«ឋាននរក»។ នេះជាប្រសាសន៍​ក្រើនរំឭករបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលក័រ តួក ក្នុង​ឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាលើក១ នៅ​ស៊ូដង់។ ឧត្តមស្នងការសិទ្ធិមនុស្ស ក៏​បាន​បរិហារ​អំពី​ការ​ជ្រើសរើស​កូនក្មេង ​ឲ្យ​កាន់អាវុធប្រយុទ្ធ​​។  

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទ

អង់គ្លេស៖ បាតុកម្មប្រឆាំងគម្រោងសង់ស្ថានទូតចិនដ៏ធំ នៅទីក្រុងឡុងដ៏

មេដឹកនាំបក្សប្រឆាំងអស់គ្លេសបានដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងសាងសង់ស្ថានទូតចិនដ៏ធំ នៅកណ្តាលទីក្រុងឡុដ៏។ នៅថ្ងៃសៅរ៍ ទី១៧ មករា ឥស្សរជននយោបាយជាន់ខ្ពស់អង់គ្លេស និងសកម្មជនប្រឆាំងចិន រាប់​រយនាក់បានប្រមូលផ្តុំគ្នា នៅមុខទីតាំងដែលជាអនាគតស្ថានទូតចិន ប្រសិនជាគម្រោងនេះត្រូវអនុម័តនៅប៉ុន្មានថ្ងៃខាងមុខ ទីតាំងនេះនឹងក្លាយជាស្ថានទូតចិនធំជាងគេបង្អស់ នៅបស្ចិមប្រទេស។

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងក

ស្ថានទូតចិនទទូចឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានទទូចឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញពង្រឹងការបង្ក្រាបឧស្សាហកម្មខុសច្បាប់ ដោយសំដៅលើឧក្រិដ្ឋកម្មឆបោកអនឡាញ។ ការទទូចនេះធ្វើឡើង ក្រោយមានព័ត៌មានស្តីពីការបាត់ខ្លួនពលរដ្ឋចិនជាច្រើននៅក្នុងអគារដែលមានប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការណ៍នេះបានបង្កឲ្យមានឧបសគ្គធ្ងន់ធ្ងរដល់ទំនាក់ទំនងកម្ពុជា និងចិន។ នេះបើតាមសេចក្តីការណ៍រាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃទី១៧ មករា។

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រ

កម្ពុជាបង្ហាញជំហរបារម្ភពីបញ្ហានៅវ៉េណេស៊ុយអេឡា និងទទូចឱ្យដោះស្រាយដោយសន្តិវិធី

កម្ពុជា តាមរយៈក្រសួងការបរទេសបានបង្ហាញក្តីបារម្ភខ្លាំងនឹងការវិវឌ្ឍនៃស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាពីសំណាក់កម្លាំងទ័ពពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជំហរ ៣ចំណុចសំខាន់ៗរបស់ខ្លួនលើការគោរពច្បាប់អន្តរជាតិ និង​ចង់ឃើញឲ្យមានការដោះស្រាយដោយសន្តិវិធី។

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែប

កម្ពុជាតវ៉ានឹងយោធាថៃដែលបន្តរាយបន្លាលួសនៅតំបន់មួយចំនួនតាមព្រំដែន

ក្រសួងការបរទេសកម្ពុជាបានចេញតវ៉ាសាជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ក្រុមយោធាថៃ ដែលបន្តកែប្រែបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ដោយបានបញ្ជាក់ទៀតថា សកម្មភាពយ៉ាងដូច្នេះរបស់យោធាថៃជាមូលហេតុដែលធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពតានតឹង និងរាំងស្ទះដល់ការវិលត្រឡប់ទៅផ្ទះសំបែងរបស់ជនស៊ីវិលកម្ពុជា។ 

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស ត

ប្រធានាធិបតី​អ៊ូហ្គង់ដា ជាប់ឆ្នោត​ដឹកនាំប្រទេស​អាណត្តិ​ទី​៧

នៅ​​អ៊ូហ្គង់ដា ប្រជាពលរដ្ឋដែលមាន​អាយុក្រោម​ ៤០ឆ្នាំ បាន​ស្គាល់​ប្រធានាធិបតីដឹកនាំប្រទេស តែ​ម្នាក់​គត់ គឺលោក យូវេរី មូសេវេនី ។ ក្នុង​វ័យ​៨១ឆ្នាំ ប្រធានាធិបតី​រូបនេះ បាន​ឈ្នះឆ្នោតជាថ្មីម្តងទៀត ​ សម្រាប់​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​ ៧។​ ចំណែក គណបក្សប្រឆាំង​ បាន​រិះគន់​អំពីការ​លួច​បន្លំសន្លឹកឆ្នោត ដែល​អាចធ្វើឲ្យ​គណ​បក្ស​កាន់អំណាច ឈ្នះ​សំឡេង​​ ដល់ទៅជាង ៧០%។  

Get more results via ClueGoal