Fire breaks out in Davos hotel — newspaper
newsare.net
There is no information about casualtiesFire breaks out in Davos hotel — newspaper
There is no information about casualties Read more
There is no information about casualties Read more
មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង បានក្លាយជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែលលោកដូណាល់ ត្រាំ បានប្រកាស ដើម្បីផ្តល់អំណះអំណាងថាហេតុអ្វី បានជាលោកត្រូវការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៍។ ជាការពិតមួយ ដែលថាតំបន់អាកទិក បានក្លាយជាផ្លូវចរាចណ៍ទំនិញកាន់តែងាយស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើឲ្យទឹកកករលាយ។ ប្រមាណជាង១០ឆ្នាំមកហើយ ដែលចិននិងរុស្ស៊ី បានរួមសហការគ្នា ទាំងក្នុងការដឹកជញ្ជូនទំនិញនិងវិស័យកងទ័ព នៅក្នុងតំបន់នេះ។
មហាយក្សចិន បន្តជំរុញសន្ទុះល្បឿនគម្រោងផែនការផ្លូវសូត្រថ្មី យ៉ាងសស្រាក់សស្រាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋអំណាចក្រុងប៉េកាំង ចាក់បញ្ចូលថវិកាច្រើនសន្ធឹកសន្ធាប់ នៅក្នុងគម្រោងវិនិយោគផ្លូវសូត្រថ្មីនេះ ដើម្បីធានាដល់មហិច្ឆតា រក្សាប្រភពធនធាន និងថាមពល ហើយបន្តរក្សាលំនឹងឥទ្ធិពលចិន នៅបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍ។
នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូស ព្រឹកថ្ងៃទី២២មករា លោកដូណាល់ ត្រាំ បានប្រកាសបើក “ក្រុមប្រឹក្សាសន្តិភាព” ដែលជាការផ្តួចផ្តើមរបស់លោកផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជម្លោះនាៗ នៅទូទាំងពិភពលោក។ ក្រុមប្រឹក្សារបស់លោកដូណាល់ ត្រាំ នេះ នឹងមកប្រជែងដោយផ្ទាល់ ជាមួយនឹងអង្គការសហប្រជាជាតិ ដែលជាស្ថាប័នអន្តរជាតិកំពូល តាំងតែពីក្រោយចប់សង្គ្រាមលោកលើកទី២។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជា តាមរយៈក្រសួងវប្បធម៌បានប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី រាប់ទាំងសកម្មភាពផ្ទាល់នៅប្រាង្គប្រាសាទ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទ។ ការតវ៉ារបស់កម្ពុជាធ្វើឡើងស្របពេលដែលថៃបាន និងកំពុងស្ថាបនាផ្លូវបេតុងឡើងទៅប្រាសាទតាក្របី នាប៉ុន្មានថ្ងៃមកនេះ។
ក្នុងឆ្នាំ២០២៥ ទំនិញចិននាំចូលកម្ពុជា មានតម្លៃជាទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ ពោលកើនជាង ៣៤% បើធៀបនឹងឆ្នាំ ២០២៤។ ផ្ទុយទៅវិញ ទំនិញកម្ពុជានាំទៅចិនក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះជាង ៣%បើធៀបនឹងឆ្នាំ ២០២៤។ ទឹកប្រាក់ដែលកម្ពុជាទិញទំនិញចិនមានជាង ១៨ ពាន់លានដុល្លារ ឬស្មើនឹងជាង ៥០% នៃទឹកប្រាក់សរុបដែលកម្ពុជាទិញទំនិញពីប្រទេសផ្សេងៗ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ តើវិសមភាពនៃជញ្ជីងពាណិជ្ជកម្មរវាងចិន និងកម្ពុជាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ឬទេ?
ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់១២ពាន់លានរៀល ឬប្រមាណ៣លានដុល្លារអាមេរិកឡើងទៅគឺអាចស្នើសុំសញ្ជាតិខ្មែរបាន។ ចំណែកជនបរទេសណា ដែលបានចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគនៅកម្ពុជាតម្លៃ៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមេរិក ក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ។ នេះបើតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ និងដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២មករានេះ ជនជាតិឥណ្ឌូណេស៊ីជាច្រើនរយនាក់បន្តអង្គុយសំកុក និងដេកចាំនៅក្បែរបរិវេណស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ។ ជនជាតិឥណ្ឌូនេស៊ី ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកគេទៅទីនោះដើម្បីស្នើសុំអន្តរាគមន៍ វិលត្រលប់ទៅស្រុកកំណើតវិញ។ ជនជាតិឥណ្ឌូណេស៊ីទាំងនោះ ដែលអះអាងថាជាអ្នកធ្វើការក្នុងឧស្សាហកម្មឆបោកអនឡាញនៅក្រុងបាវិត និងក្រុងព្រះសីហនុ កំពុងបារម្ភខ្លាំងណាស់ពីសុវត្ថិភាពផ្ទាល់ខ្លួន នៅក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានចាប់ប្រគល់មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ លោក ចេន ហ្ស៊ី ទៅឲ្យរដ្ឋាភិបាលចិន។ សូមទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ពីខាងមុខស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ៖
សេតវិមានអាមេរិក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានផ្ញើលិខិតអញ្ជើញកម្ពុជាជាផ្លូវការឲ្យចូលរួមជាសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយលោកដូណាល់ ត្រាំ។ រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យបានចាត់ទុកការអញ្ជើញរបស់អាមេរិកនេះថាជាការបង្ហាញពីការទទួលស្គាល់តួនាទី និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាសន្តិភាពក្នុងប្រទេស តំបន់ និងពិភពលោក។
រសៀលថ្ងៃពុធទី២១មករា លោកដូណាល់ ត្រាំបានថ្លែងសុន្ទរកថារយៈពេលជាង១ម៉ោង នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ក្រៅពីបានប្រកាសអួតពីសេដ្ឋកិច្ចរបស់អាមេរិក លោកដូណាល់ ត្រាំ បានប្រើសម្តីប្រៀនប្រដៅអឺរ៉ុបថាកំពុងដើរផ្លូវខុស និងបាននិយាយរិះគន់ សើចចំអកឲ្យលោកម៉ាក្រុងថែមទៀត។ ទាក់ទិននឹងបញ្ហាកោះហ្ក្រូអិនឡង់ដ៍វិញ លោកដូណាល់ ត្រាំ បានអះអាងថា “អាមេរិកចង់បានទឹកកកមួយដុំនេះ” ដូច្នេះគ្មាននរណាអាចរារាំងបានជាដាច់ខាត។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រការអនុម័តរបស់រដ្ឋាភិបាលលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ បក្សក្រៅរដ្ឋាភិបាលទាំង២យល់ថា ការសម្រេចនេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនទឹករបស់ខ្លួន ពិសេសក្នុងបរិបទដែលកម្ពុជា និងថៃកំពុងបន្តមានភាពតានតឹងតាមព្រំដែន។ តែបក្សទាំង ២ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តឱ្យបានខ្ពស់ ចំពោះការការពារបូរណភាពដែនទឹករបស់ខ្លួនដែរ។
តុលាការជប៉ុន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់១ជីវិត ចំពោះ បុរសខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ កាលពីឆ្នាំ២០២២។ បន្ទាប់ពីស្តាប់សាលក្រមរួច ឃាតកររូបនេះ គ្មានសម្តែងភាពតក់ស្លុត មិនយំ និង មិនស្រែក។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទទួលស្លែងបានបំភ្លឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ថា គ្មានការលក់តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខុសគោលការណ៍ឡើយ និងថា ការបង្ហោះសារនៅលើបណ្តាញសង្គមពីការលក់សំបុត្រចូលទស្សនាសារមន្ទីរតម្លៃ ២៥ ០០០រៀល ដោយបុគ្គលឈ្មោះ ហែម សោភ័ណ្ឌ ជារឿងមិនពិត។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សារមន្ទីរ។
វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូស បានចាប់ផ្តើមបើកទ្វារកាលពីថ្ងៃអង្គារទី ២០មករា។ លោកដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ នៅថ្ងៃពុធនេះ។ សំណុំរឿងកោះហ្ក្រូអិនឡង់ដ៍ កំពុងតែក្តៅយ៉ាងគគុក នៅក្នុងវេទិកានេះ ហើយតាមការគ្រោងទុក លោកដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុប ដើម្បីនិយាយអំពីកោះហ្ក្រូអិនឡង់ដ៍ ដែលលោកអះអាងថា នឹងត្រូវតែបានមកក្នុងដៃរបស់អាមេរិក ទោះដោយវិធីណាក៏ដោយ។ ជាងនេះទៀត លោកដូណាល់ ត្រាំ បានប្រកាសគំរាមដំឡើងពន្ធ ទៅលើក្រុមប្រទេសអឺរ៉ុប ដែលហ៊ានប្រឆាំងនឹងបំណងរបស់លោក។
លោក Raphaël Seyfried គឺជាអ្នកធ្វើដំណើរផ្សេងព្រេងម្នាក់ឆ្លងពីប្រទេសមួយទៅប្រទេសមួយរហូតមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥។ វិចិត្រករដែលធ្លាប់មានប្រវត្តិជាស្ថាបត្យករមកពីប្រទេសបារាំងរូបនេះបានជាប់ចិត្តរស់នៅ និងបង្កើតស្នាដៃគំនូរសិល្បៈប្រភេទថ្មីនៅប្រទេសកម្ពុជា។ គំនូរសិល្បៈដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានលើកកម្ពស់ដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាលពីជាង១០ឆ្នាំមុន គឺគំនូរលើផែនទីប្រទេសកម្ពុជា និងសៀវភៅកំណត់ហេតុអំពីការធ្វើដំណើររបស់លោកដែលមានឈ្មោះថា «Travel Roll»។ គំនូរលើផែនទីកម្ពុជារបស់វិចិត្រករបារាំងរូបនេះត្រូវបានបោះពុម្ពផ្សាយ និងប្រកាសដាក់លក់ជាថ្មីក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យលោក គៀត ស៊ីម៉ាក ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២០ មករា ឆ្នាំ២០២៦។ លោក គៀត ស៊ីម៉ាក ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជាក់ថា បានពលីជីវិតក្នុងសមរភូមិ នៅគ្រាផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ លើកទី២ កាលពីធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអ្នកនាំពាក្យរង លោក ទូច សុឃៈ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២១ មករានេះថា វាជាការទទួលខុសត្រូវរបស់អង្គភាពនៅពេលដែលកងកម្លាំងរបស់ខ្លួនបាត់ខ្លួន និងរកពុំឃើញនៅក្នុងសមរភូមិ។ តាមលោក ទូច សុឃៈ ការវិលត្រឡប់មកវិញរបស់មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យរូបនេះ ជាការបង្ហាញឲ្យឃើញពីវីរៈភាពអង់អាច ក្នុងការពារបូរណភាពទឹកដីប្រឆាំងនឹងសត្រូវឈ្លានពាន។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក គៀត ស៊ីម៉ាក កំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ៕ សូមស្តាប់ការបញ្ជាក់របស់លោក ទូច សុឃៈ ដែលជាការរៀបចំដោយ ស៊ឹម ចាន់សំណាង៖
អាជ្ញាធរវៀតណាមបានទទួលពលរដ្ឋខ្លួនជាង ១៦០នាក់ដែលកម្ពុជាបណ្តេញចេញ ពីបទឆ្លងដែន និងលួចធ្វើការខុសច្បាប់ ក្នុងថ្ងៃទី២០មករាម្សិលមិញនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ តាមកាសែតវៀតណាម Vietnam Plus អាជ្ញាធរវៀតណាមអះអាងពីការដាក់ពិន័យរដ្ឋបាលទៅលើអ្នកទាំងនោះ។
នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរចំនួនប្រមាណ ១៥០០លាននាក់ បានធ្វើដំណើរកំសាន្តចេញក្រៅប្រទេស។ នៅអឺរ៉ុប អាស៊ី និងអាហ្វិ្រក ចំនួនភ្ញៀវទេសចរកើនឡើងខ្លាំងយ៉ាងគំហុក។ ចំណែក នៅប៉ែកទ្វីបអាមេរិកវិញ ចំនួនភ្ញៀវទេសចរកើនឡើងតិចតួចបំផុត ដោយសារតែយុទ្ធនាការបោសសម្អាតគ្រឿងញៀន និងនយោបាយរឹតត្បិតទិដ្ឋាការរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។
នៅទីក្រុងហ្សេរូសាឡឹមខាងកើត កងកម្លាំងអ៊ីស្រាអែល បានប្រើគ្រឿងចក្រកម្ទេចអគារ របស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។ នាយកប្រតិបត្តិការរបស់អង្គការ UNRWA បានប្រតិកម្មថ្កោលទោសថា អ៊ីស្រាអែលជាន់ឈ្លីច្បាប់អន្តរជាតិ ដោយវាយប្រហារជាប្រវត្តិសាស្ត្រទៅលើស្ថាប័នអង្គការសហប្រជាជាតិ។
នៅអាហ្វហ្កានីស្ថាន មានផ្ទុះភេរវកម្មអត្តឃាត ក្នុងកណ្តាលរដ្ឋធានី និងសម្លាប់មនុស្ស ៧ នាក់។ ក្នុងនោះ មានជនជាតិចិន ម្នាក់ស្លាប់ ហើយជនជាតិចិន ៥ នាក់ផ្សេងទៀត រងរបួស។ រដ្ឋាភិបាលចិន បានសម្តែងក្តីបារម្ភខ្លាំង និងប្រាប់ឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់រក្សាសន្តិសុខពលរដ្ឋចិន។
ក្រោយអាជ្ញាធរខ្មែរចាប់បញ្ជូនអតីតមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ទៅឲ្យចិនមក មានជនបរទេសរាប់រយនាក់ដែលសង្ស័យពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយនេះបានសម្រុកចេញពីកន្លែងស្នាក់នៅដើម្បីស្វែងរកកិច្ចអន្តរាគមន៍នៅតាមតំណាងស្ថានទូតរបស់ពួកគេ។ តែតំណាងស្ថានទូត និងអាជ្ញាធរខ្មែរមិនទាន់បានបញ្ជាក់ថា តើជនបរទេសទាំងនោះមានចំណែកកម្រិតណានៅក្នុងឧស្សាហកម្មឆបោកអនឡាញ។ ទោះជាយ៉ាងណា អ្នកនយោបាយ និងអ្នកវិភាគអះអាងពីការបន្តឃ្លាំមើលស្ថានភាពនេះ និងយល់ថា វាល្មមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់លាក់ដើម្បីជីក គាស់រំលើងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឫសគល់។ តើកម្ពុជាគួរប្រើវិធានការអ្វីខ្លះដើម្បីជីកផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ?
មានផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យត្រូវបានកងទ័ពថៃឈូសឆាយ និងបំផ្លិចបំផ្លាញ ក្រោយពេលមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការអះអាងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ដោយយោងតាមរូបភាពវីដេអូផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប។ លីកាដូចាត់ទុកការបំផ្លិចបំផ្លាញផ្ទះប្រជាជនបែបនេះថាជាសកម្មភាពរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចង់បង្កើត«ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយសង្រ្គាមផ្សេងៗ ក្នុងពិភពលោក ដោយអញ្ជើញប្រទេសមហាអំណាចឲ្យចូលរួម ដូចជា ចិន រុស្សី បារាំង ឥណ្ឌា និង អាល្លឺម៉ង់ ជាដើម។ ក្រុមប្រឹក្សានេះមានទ្រង់ទ្រាយដូចអង្គការសហប្រជាជាតិ។ យោងតាម«ធម្មនុញ្ញ»របស់ក្រុមប្រឹក្សាសន្តិភាព លោកត្រាំត្រូវធ្វើជាប្រធាន ហើយសមាជិកអចិន្ត្រៃយ៍ត្រូវបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យមកនៅជាមន្រ្តីនគរបាលធម្មតាវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១៩មករាម្សិលមិញថា សេចក្តីសម្រេចនេះធ្វើឡើងក្រោយរកឃើញថា មន្ត្រីផ្កាយបីរូបនេះបានយកតួនាទីទៅប្រព្រឹត្តិទង្វើខុសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ តែលោក ទូច សុឃៈ មិនបានបញ្ជាក់ថាការប្រព្រឹត្តខុសវិន័យនោះជាអ្វីទេ។
ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវតិ្ថភាពរបស់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមលោក គ័រ ជែរឃុន អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនដូចនេះធ្វើឡើង ក្រោយអាជ្ញាធរកម្ពុជាកំពុងបង្កើនប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើឧស្សាហកម្មឆបោកតាមអនឡាញខុសច្បាប់នៅក្នុងប្រទេស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលរូបនេះ ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាដើម្បីដោះស្រាយ និងបន្តប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអ៊ីនធ័រនែត និងឧក្រិដ្ឋកម្មឆ្លងដែន។
យ៉ាងហោចណាស់មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧នាក់ ត្រូវបានរដ្ឋាភិបាលដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ។ ការដកហូតតំណែងរបស់មន្ត្រីនគរបាលទាំងនេះ ក្រោយក្រសួងមហាផ្ទៃរកឃើញថា មន្ត្រីនគរបាលចំនួន ៦នាក់ បានជាប់ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា។ ដោយឡែក មន្ត្រីនគរបាលជាន់ខ្ពស់ ១រូបទៀត មានកំហុសលើ្មសនឹងវិន័យកងកម្លាំង ដែលផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារ។
ក្នុងរយៈពេល ១៨ថ្ងៃដើមឆ្នាំ២០២៦នេះ មានជនជាតិឥណ្ឌូណេស៊ីដែលត្រូវបានក្រុមឧក្រិដ្ឋជនឆបោកអនឡាញដោះលែងចំនួនជាង ៤០០នាក់បាននាំគ្នាសម្រុកទៅស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍វិលទៅប្រទេសកំណើតវិញ។ នេះបើតាមការអះអាងរបស់លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានៅថ្ងៃទី១៩ មករា។ បើតាមលោក សានតូ ដាមូស៊ូម៉ាតូ ពលរដ្ឋឥណ្ឌូនេស៊ីទាំងនោះមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។
បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្វីបអារ៉ាប់ និងប្រទេសជិតខាងរបស់អ៊ីរ៉ង់ ដូចជាតួកគី ឬប៉ាគីស្ថានជាដើមមិនប្រាថ្នាចង់ឃើញប្រធានាធិបតីអាមេរិកបញ្ជាទ័ពឲ្យវាយប្រហារ ដើម្បីផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់នោះទេ។ ចាប់តាំងពីលឺលោកត្រាំគំរាមវាយប្រហារយោធាទៅលើបបផ្តាច់ការអ៊ីរ៉ង់បង្រ្កាប ដែលកំពុងរងការចោទប្រកាន់ថាបានបង្រ្កាបសម្លាប់បង្ហូរឈាមបាតុករអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកាតាជាដើមបានព្យាយាមបញ្ចុះបញ្ចូលអាមេរិករបស់លោកដូណាល់ ត្រាំ កុំឲ្យវាយប្រហារទៅលើអ៊ីរ៉ង់។ ហេតុអ្វីបានជាដូច្នេះ?
គម្លាតកាន់តែឆ្ងាយ រវាងអ្នកមាននិងអ្នកក្រ នៅលើពិភពលោក។ នៅឆ្នាំ២០២៥ ទ្រព្យសម្បតិ្តរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ បានកើនឡើងលឿនជាងឆ្នាំមុនៗ រហូតដល់ទៅ៣ដង។ នេះបើយោងរបាយការណ៍របស់អង្គការ Oxfam ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៩ មករា ចំថ្ងៃបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ការបង្ហាញរបាយការណ៍នៅពេលនេះ គឺចង់បកអាក្រាតទ្រព្បសម្បតិ្តរបស់មហាសេដ្ឋីពិភពលោក ជាពិសេសនយោបាយរបស់លោកដូណាល់ ត្រាំ។
បន្ទាប់ពីមានការចាប់ខ្លួនមេខ្លោងធំក្នុងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី និងការរត់ចេញរបស់ជនបរទេសជាច្រើនពីប្រទេសកម្ពុជា ពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានចំណូលពីការងារអនឡាញមួយនេះបានត្អូញត្អែរពីការបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ពិសេសការសងបំណុលធនាគារ។ យុវជនខ្មែរមួយចំនួនបានបញ្ឈប់ការសិក្សានៅពាក់កណ្តាលទី និងចូលធ្វើការងារអនឡាញដោយទទួលបានប្រាក់ខែខ្ពស់។ អ្នកតាមដានសង្គមកម្ពុជាមើលឃើញថា ទោះជាការងារអនឡាញមួយនេះទទួលចំណូលច្រើន តែអ្នកទាំងនោះកំពុងរួមចំណែកប្រព្រឹត្តបទល្មើសឆបោកអនឡាញពីអ្នកដទៃទៀត។ តើរដ្ឋាភិបាលគួរដោះស្រាយយ៉ាងណាចំពោះពលរដ្ឋខ្មែរដែលធ្លាប់ធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ?
អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿនលឿន ២ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងតិច ៣៩ នាក់ បានស្លាប់ និង ជាង ១៥០ នាក់ផ្សេងទៀត រងរបួស ។ ឧបទ្ទវហេតុ ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅក្នុងខេត្ត Andalousie ប៉ែកខាងត្បូងប្រទេសអេស៉្បាញ ក្នុងចម្ងាយប្រមាណជាង ៣៦០ គីឡូម៉ែត្រ ពីរាជធានី Madrid ។ ផ្អែកតាមប្រភពព័ត៌មានក្នុងស្រុក រថភ្លើងទី ១ បានធ្លាក់ចេញពីផ្លូវដែក ហើយស្ទុះទៅបុក រថភ្លើងទី ២ ដែលរត់ក្នុងទិសបញ្ច្រាសគ្នា ក្នុងល្បឿន ២០០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។ សរុបទាំងអស់ មានមនុស្សជាង ៤០០ នាក់ ដែលធ្វើដំណើរ នៅលើរថភ្លើងទាំង ២ ខ្សែ ។ យោងតាមសម្តី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក Oscar Puente គិតមកទល់ពេលនេះ គេពុំទាន់ដឹងច្បាស់អំពីដើមហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើនេះ នៅឡើយទេ ។ គួររំឭកថា កាលពីឆ្នាំ ២០១៣ អេស្បាញ ក៏ធ្លាប់បានរងគ្រោះ ដោយឧបទ្ទវហេតុ រថភ្លើង ២ បុកគ្នា ដែលបណ្តាលឲ្យមនុស្សជិត ៨០ នាក់ បានបាត់បង់ជីវិត ៕
មិនបានទទួលពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានផ្ញើសំបុត្រឌឺដងទៅឲ្យនាយករដ្ឋមន្រ្តីន័រវែស ដែលនៅក្នុងនោះ លោកនិយាយថា លោកលែងមានអារម្មណ៍ផ្តោតគិតតែទៅលើរឿងសន្តិភាពទៀតហើយ។ លោកត្រាំនិយាយប្រាប់មេដឹកនាំន័រវែសនៅក្នុងសារផ្សាយក្នុងបណ្តាញសង្គមនៅថ្ងៃនេះ បន្ទាប់ពី អឺរ៉ុបប្រកាសត្រៀមវិធានការប្រឆាំងតបនឹងគម្រោងដំឡើងពន្ធគយរបស់លោក កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសអឺរ៉ុបទាំង៨ដែលជាផ្ទាំងស៊ីបរបស់លោកត្រាំបានអះអាងថា ពួកគេនឹងរួមកៀកស្មាគ្នាជាធ្លុងមួយ មិនចុះញ៉ម និងថា ពាក្យគំរាមរបស់លោកត្រាំគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ពិភពលោក និងអនាគតបក្សសម្ព័ន្ធអូតង់។ ឈាង បុប្ផា រាយការណ៍ព័ត៌មាននេះ
នៅទីក្រុងហាណូយ នាថ្ងៃចន្ទ ទី១៩ មករា គណបក្សកុម្មុយនិស្តវៀតណាមបើកមហាសន្និបាត ដែលមានរយៈពេល៧ថ្ងៃ ដើម្បីរើសមេដឹកនាំថ្មី សម្រាប់៥ឆ្នាំខាងមុខ។ នៅក្នុងកិច្ចប្រជុំពិសេសនេះ អគ្គលេខាធិការបក្ស លោក តូ ឡឹម ត្រូវបង្ហាញពីទស្សនៈវិស័យដឹកនាំ ដើម្បីឲ្យវៀតណាមអាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះក៏ជាឱកាសដែលលោក តូ ឡឹម ពង្រឹងអំណាចបន្ថែមដែរ និងសង្ឃឹមជាប់ឆ្នោត បន្តដឹកនាំប្រទេស មួយអាណ្ណតិទៀត។