ផ្ទុះបាតុកម្មកាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹងនគរបាលអន្តោប្រវេសន៍ ICE
newsare.net
លោកដូណាល់ ត្រាំ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏កំពុងតែរងការស្អប់ផ្ទុះបាតុកម្មកាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹងនគរបាលអន្តោប្រវេសន៍ ICE
លោកដូណាល់ ត្រាំ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏កំពុងតែរងការស្អប់ខ្ពើមដែរ។ នៅរដ្ឋមីណេសូតា មានបាតុកម្ម កុបកម្ម ជាង២សប្តាហ៍មកហើយ ដើម្បីប្រឆាំងនឹងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ដែលលោកដូណាល់ ត្រាំបានបង្កើតឡើង ដើម្បីចុះចាប់ជនអន្តោប្រវេសន៍ខុសច្បាប់។ បាតុកម្មបានផ្ទុះឡើង បន្ទាប់ពីនគរបាលអន្តោប្រវេសន៍ បានបាញ់សម្លាប់ស្ត្រីម្នាក់ដោយចោទថាមិនសហការ។ ហើយកំហឹងតវ៉ានេះ បានផ្ទុះកាន់តែខ្លាំងឡើង បន្ទាប់ពីក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន ដោយចោទថាឪពុកម្តាយរបស់ក្មេងនេះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ Read more














