Cambodia



Fire breaks out in Yishun flat; temporary accommodation offered to affected family

A family has been offered temporary accommodation after a fire broke out in the bedroom of their Yishun HDB flat on Saturday (Jan 24) afternoon. In response to AsiaOne's queries, the Singapore Civil Defence Force said it was alerted to a fire at Block 12

បារាំង ​មិនខ្លាច​នឹង​​ចាប់នាវាដឹកប្រេង​រុស្ស៊ី ជាលើកទី២

កងទ័ពជើងទឹកបារាំង បានធ្វើ​អន្តរាគមន៍ ចាប់នាវាដឹក​ប្រេងមួយ​គ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា

បារាំង ​មិនខ្លាច​នឹង​​ចាប់នាវាដឹកប្រេង​រុស្ស៊ី ជាលើកទី២

កងទ័ពជើងទឹកបារាំង បានធ្វើ​អន្តរាគមន៍ ចាប់នាវាដឹក​ប្រេងមួយ​គ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា ​​ដឹកប្រេងរុស្ស៊ី ដើម្បី​បញ្ជៀស​ទណ្ឌកម្មអន្តរជាតិ​។ ក្រុម​កម្មករ និង​ ប្រធានក្រុម​នាវិក​ របស់​នាវា​នេះ សុទ្ធតែ​ជាជនជាតិ​ឥណ្ឌា។ ក្នុងពេល​ភ្លាមៗ​​ រដ្ឋាភិបាលក្រុងម៉ូស្កូ និង​រដ្ឋាភិបាល​ក្រុង​ញូវដែលី មិនទាន់​បញ្ចេញប្រតិកម្ម​អ្វីទេ។​

តៃវ៉ាន់តាមដានកៀកកិតការវិវត្តយោធាចិន ក្រោយចិនស៊ើបអង្កេតឧត្តមសេនីយ២នាក់ពីបទពុករលួយ

អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងក

តៃវ៉ាន់តាមដានកៀកកិតការវិវត្តយោធាចិន ក្រោយចិនស៊ើបអង្កេតឧត្តមសេនីយ២នាក់ពីបទពុករលួយ

អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងការផ្លាស់ប្តូរក្នុងជួរដឹកនាំយោធាចិន។ ការប្រកាសរបស់តៃវ៉ាន់យ៉ាងដូច្នេះ ​ធ្វើឡើងក្រោយពីរដ្ឋអំណាចកុម្មុនិស្តចិន ទម្លាយដំណឹង​ថា ឧត្តមសេនីយផ្កាយមាស៣ ចំនួន ២នាក់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញ ការរំលោភច្បាប់ និងបំពានវិន័យរបស់បក្ស។

មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល

៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុ

មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល

៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជក​ម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕

កម្មកររោងចក្រត្រាយអាំហ្វិន ដ្រេហ្គនតវ៉ាបិទផ្លូវជាតិលេខ៣ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍

កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន

កម្មកររោងចក្រត្រាយអាំហ្វិន ដ្រេហ្គនតវ៉ាបិទផ្លូវជាតិលេខ៣ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍

កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន២ទីតាំង គឺទី១ស្ថិតនៅក្នុងខេត្តតាកែវ និងទី២ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នា និងបិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ជាសាច់ប្រាក់ចំពោះការបន្តធ្វើការដោយគ្មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ នេះបើតាមសហជីព ដែលការពារប្រយោជន៍កម្មករ។ តែមន្ត្រីក្រសួងការងារកម្ពុជាបានអះអាងថា កម្មករបានបញ្ឈប់បាតុកម្មរបស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនបានព្រមព្រៀងតាមសំណើរបស់កម្មករ។

លោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម

លោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី។ តាមលោក ប៉ែន បូណា អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។

ជម្លោះខ្មែរ-ថៃ៖ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯ

ជម្លោះខ្មែរ-ថៃ៖ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ការ​បោះឆ្នោតនៅភូមាឈានដល់ដំណាល់កាលចុងក្រោយ ជាមួយ​ជ័យជំនះដោយ​ឥតភ្ញាក់​ផ្អើល​របស់​គណ​​បក្សយោធានិយម

ការបោះឆ្នោត​សភានៅ​​​ភូមា​ បាន​ឈានមកដល់ដំណាក់​កាលចុងក្រោយ​ហើយ កាលពីថ្ងៃអាទិត្យ​ទី​២៥មករា

ការ​បោះឆ្នោតនៅភូមាឈានដល់ដំណាល់កាលចុងក្រោយ ជាមួយ​ជ័យជំនះដោយ​ឥតភ្ញាក់​ផ្អើល​របស់​គណ​​បក្សយោធានិយម

ការបោះឆ្នោត​សភានៅ​​​ភូមា​ បាន​ឈានមកដល់ដំណាក់​កាលចុងក្រោយ​ហើយ កាលពីថ្ងៃអាទិត្យ​ទី​២៥មករា។ តាមការគ្រោងទុក លទ្ធផល​នឹងត្រូវប្រកាស​នៅចុងសប្តាហ៍នេះ។ តែយ៉ាងណា លទ្ធផលចុងក្រោយនោះ ​គឺគ្មាន​អ្វី​​ផ្ញាក់​ផ្អើលឡើយ ពោល​​គឺគណបក្ស​យោធានិយម USDP ដែលស្និទ្ធនិងរបបសឹកភូមា ដែល​នឹងប្រមូលបាន​អាសនៈសឹងទាំងស្រុង​នៅក្នុងសភា​​។

លោកត្រាំគំរាមដំឡើងពន្ធ១០០% លើទំនិញកាណាដា ដោយសារខឹងកាណាដាងាកទៅរកចិន

ក្រោយពីកាណាដាចាប់ដៃរកស៊ីជាមួយចិន នៅថ្ងៃសៅរ៍ ទី២៤ មករា លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធ១០០%

លោកត្រាំគំរាមដំឡើងពន្ធ១០០% លើទំនិញកាណាដា ដោយសារខឹងកាណាដាងាកទៅរកចិន

ក្រោយពីកាណាដាចាប់ដៃរកស៊ីជាមួយចិន នៅថ្ងៃសៅរ៍ ទី២៤ មករា លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធ១០០% លើទំនិញកាណា នាំចូលទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិកថែមទាំងបានប្រមាថនាយករដ្ឋមន្រ្តីកាណាលោក ម៉ាក ខានី ដោយបានហៅលោក ថា«អភិបាល» ដែលបង្ហាញពីមហិច្ឆតាចង់យកកាណាធ្វើជារដ្ឋទី៥១របស់អាមេរិក។

មហាព្យុះទឹកកកដ៏កម្រ កំពុងបោកសង្គ្រុបលើរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ព្យុះទឹកកកដ៏កំណាចបានបោកបក់មកលើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាន

មហាព្យុះទឹកកកដ៏កម្រ កំពុងបោកសង្គ្រុបលើរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ព្យុះទឹកកកដ៏កំណាចបានបោកបក់មកលើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាន។ ជើងហោះហើរប្រមាណ ១៤០០០ ត្រូវលុបចោលទាំងស្រុង។ នៅចុងសប្តាហ៍នេះ អភិបាលរដ្ឋចំនួន២០បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន និងអំពាវនាវឲ្យប្រជាជនសំងំក្នុងផ្ទះ ដោយសារសីតុណ្ហភាពចុះត្រជាក់ខ្លាំង។

អាមេរិក៖ ​​ផ្ទុះ​បាតុកម្ម​កាន់តែខ្លាំងឡើងនៅ​​មីណេអាប៉ូលីស​ ក្រោយ ICE បាញ់សម្លាប់​មនុស្សម្នាក់ទៀត

កាលពីថ្ងៃសៅរ៍​ទី​២៤​មករា កម្លាំងសមត្ថកិច្ច​​​អាមេរិក​ បាន​បា​ញ់គ្រាប់កាំភ្លើងបណ្តាល​​ឲ្

អាមេរិក៖ ​​ផ្ទុះ​បាតុកម្ម​កាន់តែខ្លាំងឡើងនៅ​​មីណេអាប៉ូលីស​ ក្រោយ ICE បាញ់សម្លាប់​មនុស្សម្នាក់ទៀត

កាលពីថ្ងៃសៅរ៍​ទី​២៤​មករា កម្លាំងសមត្ថកិច្ច​​​អាមេរិក​ បាន​បា​ញ់គ្រាប់កាំភ្លើងបណ្តាល​​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ទៀត នៅឯទីក្រុង​មីណេអាប៉ូលីស​។ កំហឹងបាតុកម្មតវ៉ា បានផ្ទុះកាន់តែខ្លាំងឡើងនៅទីក្រុងនេះ ជាទី​ដែល​នគរបាល​អន្តោប្រវេសន៍​អាមេរិក ហៅកាត់ថា ICE បានបើកប្រតិបត្តិការ ចុះចាប់ជនអន្តោប្រវេសន៍​​ខុសច្បាប់​​​ជាង​​២សប្តាហ៍​​មកនេះ​។ បាតុកម្ម​បាន​ផុសផុលដែរ នៅតាមទីក្រុងនិងរដ្ឋផ្សេងៗទៀត ទាមទារ​ឲ្យ​លោកដូណាល់ ត្រាំតែបញ្ឈប់​ប្រតិបត្តិការដ៏ហិង្សា ​របស់​នគរបាល​អន្តោប្រវេសន៍​​​នេះ​​ជាបន្ទាន់​។

ផែនការសន្តិភាពហ្កាហ្សា៖ ជំនួបរវាងមនុស្សជំនិតរបស់លោកត្រាំ និងលោកនេតាន់យ៉ាហ៊ូ នៅអ៊ីស្រាអែល

ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងកូនប្រសាររបស់លោកត្រាំ បានធ្វើដំណើរទៅអ៊ីស្រ

ផែនការសន្តិភាពហ្កាហ្សា៖ ជំនួបរវាងមនុស្សជំនិតរបស់លោកត្រាំ និងលោកនេតាន់យ៉ាហ៊ូ នៅអ៊ីស្រាអែល

ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងកូនប្រសាររបស់លោកត្រាំ បានធ្វើដំណើរទៅអ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៤ មករា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូ ស្តីអំពីផែនការសនិ្តភាពហ្កាហ្សាដំណាក់កាលទី២។ ដំណើរទស្សនកិច្ចរបស់មនុស្សជំនិតប្រធានាធិបតីអាមេរិក ធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំ បានប្រកាសអំពីគម្រោងប្រែក្លាយតំបន់ហ្កាហ្សាជាទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាត នៅតំបន់មជ្ឈិមបូព៌ា។  

អាហ្វហ្កានីស្ថាន​៖ ស្លាប់យ៉ាងហោចជាង​៦០នាក់ ដោយ​អាកាសធាតុត្រជាក់ធ្លាក់ព្រិលទឹកកក៣ថ្ងៃជាប់គ្នា

សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំង នៅអាហ្វហ្កានីស្ថាន​ ក្នុងសប្តាហ៍​នេះ។​​ រវាងពីថ្ងៃ​ពុធ

អាហ្វហ្កានីស្ថាន​៖ ស្លាប់យ៉ាងហោចជាង​៦០នាក់ ដោយ​អាកាសធាតុត្រជាក់ធ្លាក់ព្រិលទឹកកក៣ថ្ងៃជាប់គ្នា

សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំង នៅអាហ្វហ្កានីស្ថាន​ ក្នុងសប្តាហ៍​នេះ។​​ រវាងពីថ្ងៃ​ពុធ ដល់ថ្ងៃសុក្រ ទី​២៣មករា ព្រិលទឹកកកបានធ្លាក់ លាយ​ឡំដោយ​ទឹកភ្លៀងផង បាន​បណ្តាល​ឲ្យស្លាប់មនុស្ស​យ៉ាងហោច​៦១នាក់​។ ផ្អែកតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ភាគីច្រើននៃជនរងគ្រោះ គឺស្លាប់​ដោយ​ដំបូល​ផ្ទះបាក់សង្កត់ ដោយសារតែមិនអាចទប់ជាប់នឹងទម្ងន់​របស់ព្រិលទឹកកក​។​

ផ្ទុះ​បាតុកម្ម​កាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹង​នគរបាល​អន្តោប្រវេសន៍ ICE

លោកដូណាល់ ត្រាំ​ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏​កំពុងតែរងការស្អប់

ផ្ទុះ​បាតុកម្ម​កាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹង​នគរបាល​អន្តោប្រវេសន៍ ICE

លោកដូណាល់ ត្រាំ​ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏​កំពុងតែរងការស្អប់ខ្ពើមដែរ​។ នៅរដ្ឋមីណេសូតា មានបាតុកម្ម​​ កុបកម្ម ជាង​២សប្តាហ៍​​មកហើយ ដើម្បី​​ប្រឆាំងនឹង​​សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ដែលលោកដូណាល់ ត្រាំបានបង្កើតឡើង ដើម្បីចុះចាប់ជនអន្តោប្រវេសន៍ខុសច្បាប់​។​ បាតុកម្ម​បាន​ផ្ទុះឡើង​ បន្ទាប់ពី​នគរបាលអន្តោប្រវេសន៍ បានបាញ់សម្លាប់ស្ត្រីម្នាក់​ដោយ​ចោទថា​មិនសហការ​។ ហើយ​កំហឹងតវ៉ានេះ បាន​ផ្ទុះកាន់តែខ្លាំងឡើង បន្ទាប់​​ពី​ក្មេងប្រុសអាយុ​៥ឆ្នាំម្នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន​ ដោយ​ចោទថាឪពុកម្តាយរបស់​ក្មេងនេះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់​។

លោកស្តាមឺទាមទារឲ្យលោកត្រាំ សុំទោស ចំពោះសំដីប្រមាថមើលងាយមកលើសម្ព័ន្ធមិត្តអូតង់

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ ម

លោកស្តាមឺទាមទារឲ្យលោកត្រាំ សុំទោស ចំពោះសំដីប្រមាថមើលងាយមកលើសម្ព័ន្ធមិត្តអូតង់

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ មកលើរដ្ឋសមាជិកសម្ព័ន្ធមិត្តអូតង់។ ការបញ្ចេញប្រតិកម្មរបស់លោក ស្តាមឺ ធ្វើឡើងបន្ទាប់ពីលោកត្រាំ បានចោទក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ ថាមិនបានបញ្ជូនកងទ័ពទៅឈរជើងនៅជួរមុខ អំឡុងពេលបំពេញបេសកកម្ម នៅអាហ្វហ្កានីស្ថាន។ ប្រមុខដឹកនាំអង់គ្លេសបានចាត់ទុកពាក្យសំដីរបស់ចៅហ្វាយសេតវិមាន ថាជា«ការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ» ដល់គ្រួសាររបស់ទាហានអូតង់ ដែលបានពលីជីវិត និងទាមទារឲ្យលោកត្រាំ សុំទោស។

អ្នកជម្រះបញ្ជីប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារព្រីនស៍ឲ្យទៅធនាគារផ្សេង

ដើម្បី​រ​ម្លាយទ្រព្យសកម្មរបស់​ធនាគារ ព្រីនស៍ ទៅជាសាច់ប្រាក់(Cash)សម្រាប់ទូទាត់ឲ្យបានជាអតិបរ

អ្នកជម្រះបញ្ជីប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារព្រីនស៍ឲ្យទៅធនាគារផ្សេង

ដើម្បី​រ​ម្លាយទ្រព្យសកម្មរបស់​ធនាគារ ព្រីនស៍ ទៅជាសាច់ប្រាក់(Cash)សម្រាប់ទូទាត់ឲ្យបានជាអតិបរមានូវ​ផល​ប្រយោជន៍​របស់​អ្នក​ដាក់​ប្រាក់​បញ្ញើ និង​ម្ចាស់​បំណុលនោះ អ្នក​ជម្រះ​បញ្ជីបានប្រកាសលក់កញ្ចប់​ឥណទានរបស់​ធនាគារនេះ ទៅឲ្យ​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុនានា។ នេះជាការ​គូសបញ្ជាក់​របស់​ក្រុម​ហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត អាក់ខោនធីង ដែលជាក្រុម​ហ៊ុនទទួលបាន​ការ​តែងតាំងពីធនាគារជាតិនៃកម្ពុជា ឲ្យធ្វើជាអ្នកជម្រះបញ្ជីឲ្យធនាគារ ព្រីនស៍។ ធនាគារ ព្រីនស៍ ដែលត្រូវបានផ្អាកសកម្មភាព បន្ទាប់ពី ​លោក ចេន ហ្ស៊ី ត្រូវបានចាប់​ខ្លួនបញ្ជូនទៅឲ្យចិនវិញ ក្រោមបទចោទពាក់ព័ន្ធ​នឹង​ការរកស៊ីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។

អ៊ូហ្គង់ដា៖ សកម្មជន​ប្រឆាំងច្រើន​សិបនាក់ត្រូវទាហានបាញ់សម្លាប់​ ក្រោយជំទាស់​​លទ្ធផល​​បោះឆ្នោត

នៅប្រទេសអាហ្វ្រិក អ៊ូហ្គង់ដា ​សកម្មជននិងអ្នក​នយោបាយ​បក្សប្រឆាំង​ ​​ប្រមាណ ៣០ នាក់ ត្រូវ ពួក

អ៊ូហ្គង់ដា៖ សកម្មជន​ប្រឆាំងច្រើន​សិបនាក់ត្រូវទាហានបាញ់សម្លាប់​ ក្រោយជំទាស់​​លទ្ធផល​​បោះឆ្នោត

នៅប្រទេសអាហ្វ្រិក អ៊ូហ្គង់ដា ​សកម្មជននិងអ្នក​នយោបាយ​បក្សប្រឆាំង​ ​​ប្រមាណ ៣០ នាក់ ត្រូវ ពួក​​ទាហាន ​បាញ់សម្លាប់ ពីព្រោះតែមិនទទួល​យក​​លទ្ធផល​បោះឆ្នោតប្រធានាធិបតី។​​ លើសពីនេះទៀត​ ​បាតុករ​យ៉ាងហោច​​ ​២ ០០០ នាក់​ ត្រូវអាជ្ញាធរចាប់ខ្លួន​​។ ​ ​ប្រមុខ​ដឹកនាំ​បក្សប្រឆាំង​ កំពុងតែ​រត់​គេច​ខ្លួនដើម្បីសុវត្ថិភាព។ តែមេបក្សប្រឆាំង​ក៏​បាន​ប្រកាស​ឲ្យប្រជា​ពលរដ្ឋ ត្រូវ​តែបន្ត​​​ងើប​ឈរ​ធ្វើបាតុកម្ម​ដោយសន្តិវិធី និង​ឈប់​ស្តាប់​បង្គាប់​រដ្ឋអំណាច​ ។ 

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?

បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយ

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?

បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។

OCCRP៖ ហេតុអ្វីកម្ពុជាក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ?

ក្រោមការដឹកនាំប្រទេសដោយឯកបក្សអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្ត

OCCRP៖ ហេតុអ្វីកម្ពុជាក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ?

ក្រោមការដឹកនាំប្រទេសដោយឯកបក្សអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្ម​អនឡាញ។ គឺជាឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំដែលមានការរៀបចំដោយបណ្តាញឧក្រិដ្ឋជនបរទេស និងមានការជួយជ្រោម​ជ្រែងពីអ្នកមានអំណាចនៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយ ឬ OCCRP នៅថ្ងៃទី១៦ មករា។ តែ OCCRP ក៏បាន​កត់​សម្គាល់ឃើញពីការខ្នះខ្នែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញសព្វថ្ងៃដែរ។ ទោះជាយ៉ាងណា អង្គការសារព័ត៌មានអន្តរជាតិមួយនេះមិនជឿថា ប្រតិបត្តិការមួយនេះអាចឈានទៅកំចាត់បណ្តាញ​ឧក្រិដ្ឋជន​អនឡាញបានទាំងស្រុងទេ។

លោក ហ៊ុន សែន អបអរលោក តូ ឡឹម ដែលបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានផ្ញើលិខិតអបអរលោក តូ ឡឹម ដែលត្រូវជ្រើសតាំងជាអគ្គលេខាធិ

លោក ហ៊ុន សែន អបអរលោក តូ ឡឹម ដែលបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានផ្ញើលិខិតអបអរលោក តូ ឡឹម ដែលត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមសារជាថ្មី។ ក្នុងលិខិតផ្ញើជូនលោក តូ ឡឹម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មេបក្សកាន់អំណាចកម្ពុជាសង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា វៀតណាម នឹងកាន់​តែស៊ីជម្រៅបន្ថែមទៀត ។

នាយករដ្ឋមន្ត្រីជប៉ុន រំលាយសភា និង​បោះឆ្នោត​ឡើងវិញ ដើម្បីស្តារប្រជាប្រិយភាព

នៅប្រទេស​ជប៉ុន ប្រឈម​នឹង​ស្ថានការណ៍​​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែធ្លាក់ដុនដាប ពី​ព្រោះត

នាយករដ្ឋមន្ត្រីជប៉ុន រំលាយសភា និង​បោះឆ្នោត​ឡើងវិញ ដើម្បីស្តារប្រជាប្រិយភាព

នៅប្រទេស​ជប៉ុន ប្រឈម​នឹង​ស្ថានការណ៍​​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែធ្លាក់ដុនដាប ពី​ព្រោះតែ​អតិផរណាទំនិញ​ឡើងថ្លៃខ្ពស់, លោកស្រីនាយករដ្ឋមន្ត្រី​ តាកាអ៊ីជី សាណាអេ បាន​សម្រេច​ចិត្ត​ប្រកាស​រំលាយ​រដ្ឋសភា និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ នៅ​២សប្តាហ៍​ខាងមុខ​។ ដោយហ៊ាន​សម្រេច​ចិត្ត​យ៉ាងដូច្នេះ លោកស្រី​ តាកាអ៊ីជី សាណាអេ សង្ឃឹមថា​នឹងអាច​ស្តារ​​ប្រជាប្រិយភាពមុខមាត់គណបក្ស​កាន់អំណាច​ ឡើងវិញ។ 

អ៊ុយក្រែន រុស្ស៊ី និង​អាមេរិក​ប្រជុំគ្នា​នៅអាប៊ូដាប៊ី ខណៈ​បញ្ហា​​ទឹកដី​នៅតែមិនទាន់​មានដំណោះស្រាយ

ថ្ងៃព្រហស្បតិ៍​ទី២២មករា នៅទីក្រុងដាវ៉ូស លោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេន​ស្គី បានជួបប្រជុំ

អ៊ុយក្រែន រុស្ស៊ី និង​អាមេរិក​ប្រជុំគ្នា​នៅអាប៊ូដាប៊ី ខណៈ​បញ្ហា​​ទឹកដី​នៅតែមិនទាន់​មានដំណោះស្រាយ

ថ្ងៃព្រហស្បតិ៍​ទី២២មករា នៅទីក្រុងដាវ៉ូស លោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេន​ស្គី បានជួបប្រជុំគ្នាប៉ុន្មាននាទី​ ដើម្បីនិយាយអំពីអនាគត​កិច្ចព្រមព្រៀងសន្តិភាព​។ ស្របពេលជាមួយ​​​គ្នានេះដែរ ប្រេសិតតំណាងរបស់លោកដូណាល់ ត្រាំ ក៏បានទៅជួប​លោកពូទីននៅម៉ូស្គូដែរ។ ភាគីទាំង​៣ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក​ បានណាត់ជួបគ្នានៅអាប៊ូដាប៊ីនៅថ្ងៃសុក្រនេះ ដើម្បីនិយាយ​​លម្អិត​។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់មួយ ទាក់ទិននឹង​​បញ្ហា​ទឹកដី​តំបន់ភាគីខាងកើតអ៊ុយក្រែន នៅតែមិនទាន់មាន​ដំណោះស្រាយ​នៅឡើយទេ។

តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាព​​ព្រមទាំង​​មហិច្ឆតាអ្វីខ្លះ?

មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង​ បានក្លាយជា​តំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែល

តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាព​​ព្រមទាំង​​មហិច្ឆតាអ្វីខ្លះ?

មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង​ បានក្លាយជា​តំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែល​ញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែល​លោកដូណាល់ ត្រាំ បានប្រកាស ដើម្បី​ផ្តល់អំណះអំណាងថា​ហេតុអ្វី បានជាលោកត្រូវការ​គ្រប់គ្រ​ងកោះហ្ក្រូអិនឡង់ដ៍​។ ជាការពិតមួយ ដែលថា​តំបន់អាកទិក បានក្លាយ​ជាផ្លូវ​ចរាចណ៍ទំនិញ​កាន់តែងាយ​ស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើ​ឲ្យ​​ទឹកកករលាយ។ ប្រមាណ​ជាង​១០ឆ្នាំមកហើយ ដែល​ចិននិងរុស្ស៊ី បានរួម​សហការគ្នា ទាំងក្នុង​ការដឹកជញ្ជូន​ទំនិញ​និង​វិស័យ​កងទ័ព នៅក្នុងតំបន់នេះ​។

ចិន បន្តវិនិយោគទុន​គម្រោងផ្លូវ​សូត្រថ្មី យ៉ាងសស្រាក់សស្រាំ

​​មហាយក្សចិន បន្តជំរុញ​សន្ទុះល្បឿន​គម្រោង​ផែនការ​ផ្លូវសូត្រ​ថ្មី យ៉ាងសស្រាក់សស្រាំ។ ពី​ម

ចិន បន្តវិនិយោគទុន​គម្រោងផ្លូវ​សូត្រថ្មី យ៉ាងសស្រាក់សស្រាំ

​​មហាយក្សចិន បន្តជំរុញ​សន្ទុះល្បឿន​គម្រោង​ផែនការ​ផ្លូវសូត្រ​ថ្មី យ៉ាងសស្រាក់សស្រាំ។ ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​រដ្ឋអំណាច​ក្រុង​ប៉េកាំង ចាក់បញ្ចូល​ថវិកា​ច្រើ​នសន្ធឹកសន្ធាប់​ នៅក្នុង​គម្រោង​វិនិយោគផ្លូវសូត្រ​ថ្មី​នេះ ដើម្បី​ធានា​ដល់​មហិច្ឆតា រក្សាប្រភព​ធនធាន និងថាមពល ​ហើយ​បន្តរក្សាលំនឹងឥទ្ធិពលចិន នៅ​បណ្តាប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។ 

លោកដូណាល់ ត្រាំ ប្រកាស​បើកសម្ពោធ “​ក្រុមប្រឹក្សា​​សន្តិភាព” ជាផ្លូវការ

នៅវេទិកាសេដ្ឋកិច្ចពិភពលោក​ក្រុងដាវ៉ូស ព្រឹក​ថ្ងៃ​ទី​២២មករា លោកដូណាល់ ត្រាំ បាន​ប្រកាសបើក

លោកដូណាល់ ត្រាំ ប្រកាស​បើកសម្ពោធ “​ក្រុមប្រឹក្សា​​សន្តិភាព” ជាផ្លូវការ

នៅវេទិកាសេដ្ឋកិច្ចពិភពលោក​ក្រុងដាវ៉ូស ព្រឹក​ថ្ងៃ​ទី​២២មករា លោកដូណាល់ ត្រាំ បាន​ប្រកាសបើក​ “ក្រុមប្រឹក្សាសន្តិភាព” ដែលជាការផ្តួចផ្តើមរបស់​លោកផ្ទាល់ ដើម្បី​ដោះស្រាយបញ្ហាជម្លោះនាៗ ​នៅ​​ទូទាំងពិភពលោក​​។ ក្រុមប្រឹក្សា​របស់​លោកដូណាល់ ត្រាំ​ នេះ នឹងមក​ប្រជែង​ដោយ​ផ្ទាល់ ជាមួយ​នឹង​អង្គការសហប្រជាជាតិ ដែលជាស្ថាប័ន​អន្តរជាតិកំពូល​ តាំងតែពី​ក្រោយ​ចប់សង្គ្រាម​លោក​លើកទី​២​​។ 

កម្ពុជាប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជា តាមរយៈក្រសួងវប្បធម៌បានប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនាន

កម្ពុជាប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជា តាមរយៈក្រសួងវប្បធម៌បានប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃនៅប្រាសាទតាក្របី រាប់ទាំងសកម្មភាពផ្ទាល់នៅប្រាង្គប្រាសាទ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទ។ ការតវ៉ារបស់កម្ពុជាធ្វើឡើងស្របពេលដែលថៃបាន និងកំពុងស្ថាបនាផ្លូវបេតុងឡើងទៅប្រាសាទតាក្របី នាប៉ុន្មានថ្ងៃមកនេះ។

ទំនិញចិននាំចូលកម្ពុជាបានកើនខ្លាំងក្នុងឆ្នាំ២០២៥ តែទំនិញកម្ពុជានាំទៅចិនបានធ្លាក់ចុះ

ក្នុងឆ្នាំ២០២៥ ទំនិញចិននាំចូលកម្ពុជា មានតម្លៃជាទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ ពោលកើនជាង ៣៤%

ទំនិញចិននាំចូលកម្ពុជាបានកើនខ្លាំងក្នុងឆ្នាំ២០២៥ តែទំនិញកម្ពុជានាំទៅចិនបានធ្លាក់ចុះ

ក្នុងឆ្នាំ២០២៥ ទំនិញចិននាំចូលកម្ពុជា មានតម្លៃជាទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ ពោលកើនជាង ៣៤% បើធៀបនឹងឆ្នាំ ២០២៤។ ផ្ទុយទៅវិញ ទំនិញកម្ពុជានាំទៅចិនក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះជាង ៣%បើធៀបនឹងឆ្នាំ ២០២៤។ ទឹកប្រាក់ដែលកម្ពុជាទិញទំនិញចិនមានជាង ១៨ ពាន់លានដុល្លារ ឬស្មើនឹងជាង ៥០% នៃទឹកប្រាក់សរុបដែលកម្ពុជាទិញទំនិញពីប្រទេសផ្សេងៗ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ តើវិសមភាពនៃជញ្ជីងពាណិជ្ជកម្មរវាងចិន និងកម្ពុជាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ឬទេ?

ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់៣លានដុល្លារឡើងទៅអាចស្នើសុំសញ្ជាតិខ្មែរ

ជនបរទេសណា​ដែលបានធ្វើអំណោយជាសាច់ប្រាក់​១២ពាន់លានរៀល ឬប្រមាណ៣លានដុល្លារអាមេរិកឡើងទៅគឺអាចស

ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់៣លានដុល្លារឡើងទៅអាចស្នើសុំសញ្ជាតិខ្មែរ

ជនបរទេសណា​ដែលបានធ្វើអំណោយជាសាច់ប្រាក់​១២ពាន់លានរៀល ឬប្រមាណ៣លានដុល្លារអាមេរិកឡើងទៅគឺអាចស្នើសុំសញ្ជាតិខ្មែរបាន។ ចំណែក​ជនបរទេស​ណា ដែលបាន​ចំណាយទុន​ផ្ទាល់​ខ្លួន​អនុវត្តគម្រោង​វិនិយោគនៅកម្ពុជាតម្លៃ៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមេរិក ក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ។ នេះបើតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់​ស្តីពីសញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ​ឆ្នាំ​២០២៥ និងដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ជនជាតិឥណ្ឌូណេស៊ី ដែលធ្វើការអនឡាញខុសច្បាប់នៅកម្ពុជារង់ចាំការអន្តរាគមន៍ពីស្ថានទូត

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២​មករានេះ ជនជាតិឥណ្ឌូណេស៊ីជាច្រើនរយនាក់បន្តអង្គុយសំកុក និងដេកចា

ជនជាតិឥណ្ឌូណេស៊ី ដែលធ្វើការអនឡាញខុសច្បាប់នៅកម្ពុជារង់ចាំការអន្តរាគមន៍ពីស្ថានទូត

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២​មករានេះ ជនជាតិឥណ្ឌូណេស៊ីជាច្រើនរយនាក់បន្តអង្គុយសំកុក និងដេកចាំនៅ​ក្បែរបរិវេណ​ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ។ ជនជាតិឥណ្ឌូនេស៊ី ​ដែលសុំមិនប​ញ្ចេញអត្តសញ្ញាណ​បានប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI ថា ​ពួកគេទៅ​ទីនោះ​ដើម្បីស្នើសុំ​​អន្តរាគមន៍ វិល​​ត្រលប់ទៅស្រុកកំណើតវិញ​។ ជនជាតិឥណ្ឌូណេស៊ីទាំងនោះ​​ ដែលអះអាងថា​ជា​​អ្នកធ្វើការក្នុងឧស្សាហកម្មឆបោកអនឡាញនៅក្រុងបាវិត និង​ក្រុងព្រះសីហនុ កំពុងបារម្ភខ្លាំងណាស់ពី​​​សុវត្ថិភាពផ្ទាល់ខ្លួន នៅក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានចាប់ប្រគល់មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ លោក ចេន ហ្ស៊ី ​ទៅឲ្យរដ្ឋាភិបាលចិន។ សូមទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ពីខាងមុខស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ៖

កម្ពុជាត្រូវបានអាមេរិកអញ្ជើញឲ្យចូលជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»

សេតវិមានអាមេរិក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានផ្ញើលិខិតអញ្ជើញកម្ពុជាជាផ្លូវការឲ្យចូលរួមជ

កម្ពុជាត្រូវបានអាមេរិកអញ្ជើញឲ្យចូលជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»

សេតវិមានអាមេរិក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានផ្ញើលិខិតអញ្ជើញកម្ពុជាជាផ្លូវការឲ្យចូលរួមជាសមាជិកស្ថាបនិកនៃ «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយលោក​ដូណាល់ ត្រាំ។ រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យបានចាត់ទុកការអញ្ជើញរបស់អាមេរិកនេះថាជាការបង្ហាញពីការទទួលស្គាល់តួនាទី និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរក្សាសន្តិភាពក្នុងប្រទេស តំបន់ និងពិភពលោក។

នៅដាវ៉ូស​ លោកត្រាំសំពងប្រដៅ​​អឺរ៉ុប ចំអកឲ្យ​លោកម៉ាក្រុង​ និង​អះអាងថាត្រូវតែយកកោះ​ហ្ក្រូអិនឡង់ដ៍

រសៀលថ្ងៃពុធ​ទី​២១មករា​ លោក​ដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​រយៈពេលជាង​១​ម៉ោង​ នៅឯវេទិកា​សេ

នៅដាវ៉ូស​ លោកត្រាំសំពងប្រដៅ​​អឺរ៉ុប ចំអកឲ្យ​លោកម៉ាក្រុង​ និង​អះអាងថាត្រូវតែយកកោះ​ហ្ក្រូអិនឡង់ដ៍

រសៀលថ្ងៃពុធ​ទី​២១មករា​ លោក​ដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​រយៈពេលជាង​១​ម៉ោង​ នៅឯវេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ ក្រៅពីបានប្រកាសអួតពីសេដ្ឋកិច្ច​របស់អាមេរិក លោក​ដូណាល់ ត្រាំ បាន​ប្រើសម្តី​​ប្រៀនប្រដៅ​អឺរ៉ុបថាកំពុងដើរផ្លូវខុស និង​បាននិយាយរិះគន់ សើច​​ចំអកឲ្យលោកម៉ាក្រុងថែមទៀត។ ទាក់ទិននឹងបញ្ហាកោះហ្ក្រូអិនឡង់ដ៍វិញ លោកដូណាល់ ត្រាំ បាន​អះអាងថា “អាមេរិក​ចង់បានទឹកកកមួយដុំនេះ” ដូច្នេះគ្មាននរណាអាចរារាំងបានជាដាច់ខាត​។

គណបក្សក្រៅរដ្ឋាភិបាលប្រកាសគាំទ្រការអនុម័តច្បាប់ការពារដែនសមុទ្រកម្ពុជា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមម

គណបក្សក្រៅរដ្ឋាភិបាលប្រកាសគាំទ្រការអនុម័តច្បាប់ការពារដែនសមុទ្រកម្ពុជា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រការអនុម័តរបស់រដ្ឋាភិបាលលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។ បក្សក្រៅរដ្ឋាភិបាលទាំង២យល់ថា ការសម្រេចនេះនឹងហុចប្រយោជន៍ដល់កម្ពុជាក្នុងការការពារដែនទឹករបស់ខ្លួន ពិសេសក្នុងបរិបទដែលកម្ពុជា និងថៃកំពុងបន្តមានភាពតានតឹងតាមព្រំដែន។ តែបក្សទាំង ២ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តឱ្យបានខ្ពស់ ចំពោះការការពារបូរណភាពដែនទឹករបស់ខ្លួនដែរ។

ខ្មាន់កាំភ្លើង​សម្លាប់​លោក ស្ហ៊ីនហ្សូ អាបេ ត្រូវ​តុលាការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អស់​១ជីវិត

តុលាការ​ជប៉ុន សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ អស់​១ជីវិត  ចំពោះ ​បុរស​ខ្មាន់កាំភ្លើងម្នាក់

ខ្មាន់កាំភ្លើង​សម្លាប់​លោក ស្ហ៊ីនហ្សូ អាបេ ត្រូវ​តុលាការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អស់​១ជីវិត

តុលាការ​ជប៉ុន សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ អស់​១ជីវិត  ចំពោះ ​បុរស​ខ្មាន់កាំភ្លើងម្នាក់​ ដែ​ល​​បាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ កាលពី​ឆ្នាំ២០២២។ បន្ទាប់ពី​ស្តាប់​សាលក្រម​រួច​ ឃាតកររូបនេះ​ ​គ្មាន​សម្តែងភាព​​តក់ស្លុត មិន​យំ និង​ ​មិន​ស្រែក។​

សារមន្ទីរទួលស្លែងបំភ្លឺថា មិនមានការលក់សំបុត្រទស្សនាខុសគោលការណ៍ឡើយ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទទួលស្លែងបានបំភ្លឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ថា គ្មាន

សារមន្ទីរទួលស្លែងបំភ្លឺថា មិនមានការលក់សំបុត្រទស្សនាខុសគោលការណ៍ឡើយ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទទួលស្លែងបានបំភ្លឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ថា គ្មានការលក់តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខុសគោលការណ៍ឡើយ និងថា ការបង្ហោះសារនៅលើបណ្តាញសង្គមពីការលក់សំបុត្រចូលទស្សនាសារមន្ទីរតម្លៃ ២៥ ០០០រៀល ដោយបុគ្គលឈ្មោះ ហែម សោភ័ណ្ឌ ជារឿងមិនពិត។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សារមន្ទីរ។

Get more results via ClueGoal