Cambodia



Haitian Group seeks CARICOM intervention amid efforts to remove prime minister

CMC: The National Conference of Actors for New Governance (NCANG) in Haiti has written to the Caribbean Community (CARICOM) Secretary General, Dr Carla Barnett, seeking the intervention of the 15-member regional grouping in “the immediate...

អេស្ប៉ាញ គ្រោង​ផ្តល់​លិខិតស្នាម​ស្របច្បាប់ ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ៥សែននាក់

រដ្ឋាភិបាល​សង្គម​និយមអេស្ប៉ាញ នឹង​សម្រុះសម្រួល​បទដ្ឋាន​ច្បាប់​ ដើម្បី​បើកផ្លូវ​​ផ្តល់លិ

អេស្ប៉ាញ គ្រោង​ផ្តល់​លិខិតស្នាម​ស្របច្បាប់ ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ៥សែននាក់

រដ្ឋាភិបាល​សង្គម​និយមអេស្ប៉ាញ នឹង​សម្រុះសម្រួល​បទដ្ឋាន​ច្បាប់​ ដើម្បី​បើកផ្លូវ​​ផ្តល់លិខិតស្នាមស្នាក់នៅនិងធ្វើការស្របច្បាប់ ចំពោះ​ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ៥០០ ០០០ នាក់។ ក្រៅពីហេតុផល​មនុស្សធម៌និងសិទ្ធិមនុស្ស​ វិធានការដូច្នេះ​ ក៏​ជួយ​លើកស្ទួយសន្ទុះ​សេដ្ឋកិច្ច​អេស្ប៉ាញ។  

អ្នក​ជាតិនិយមភូមាធ្វើបាតុកម្ម​ ប្រឆាំងនឹងការចោទថាភូមាធ្វើ “អំពើប្រល័យពូជសាសន៍”​លើជនជាតិរ៉ូហ៊ីងយ៉ា

នៅទីក្រុង​រ៉ង់ហ្គូន ប្រទេសភូមា កាលពីថ្ងៃអង្គារទី​​២៧មករា​ មាន​ប្រជាជនភូមាអ្នកជាតិ​និយមច្

អ្នក​ជាតិនិយមភូមាធ្វើបាតុកម្ម​ ប្រឆាំងនឹងការចោទថាភូមាធ្វើ “អំពើប្រល័យពូជសាសន៍”​លើជនជាតិរ៉ូហ៊ីងយ៉ា

នៅទីក្រុង​រ៉ង់ហ្គូន ប្រទេសភូមា កាលពីថ្ងៃអង្គារទី​​២៧មករា​ មាន​ប្រជាជនភូមាអ្នកជាតិ​និយមច្រើនរយនាក់​ បានធ្វើបាតុកម្ម​ដើម្បីប្រឆាំងនឹងដំណើរនីតិវិធី​របស់តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ដែលចោទប្រកាន់ថា​ភូមា បានធ្វើអំពើប្រល័យ​ពូជសាសន៍​ ទៅលើប្រជាជនរ៉ូហ៊ីងយ៉ា​។ សូមបញ្ជាក់ថា ក្នុងកំឡុងពេលនេះ​​ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុងឡាអេ កំពុង​បើកសវនាការ​ ដើម្បី​ពិនិត្យ​​សំណុំរឿង ទាក់ទិននឹងការកាប់សម្លាប់ ធ្វើទុក្ខបុកម្នេញ​ ទៅលើ​ប្រជាជនរ៉ូហ៊ីងយ៉ាង ពីសំណាក់កងទ័ពភូមា​។

កម្ពុជា-ថៃ ជួបប្រជុំគ្នារយៈពេល២ថ្ងៃ ដើម្បីត្រៀមប្រជុំ RBC នៅថ្ងៃទី២៩មករា

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូម

កម្ពុជា-ថៃ ជួបប្រជុំគ្នារយៈពេល២ថ្ងៃ ដើម្បីត្រៀមប្រជុំ RBC នៅថ្ងៃទី២៩មករា

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បានចាប់ផ្តើមបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ (ថ្ងៃទី ២៧ និងទី២៨ ខែមករា ឆ្នាំ២០២៦) នៅក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។ ក្រុមលេខាធិការដ្ឋាន កម្ពុជា-ថៃ ជួបប្រជុំគ្នា នៅក្នុងទឹកដីកម្ពុជា ដើម្បីត្រៀមកិច្ចប្រជុំធំ RBC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ 

សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំមហិមា

ក្រោយពីចរចាគ្នាអស់ពេល២០ឆ្នាំ ទីបំផុតទៅ សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មស

សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំមហិមា

ក្រោយពីចរចាគ្នាអស់ពេល២០ឆ្នាំ ទីបំផុតទៅ សហភាពអឺរ៉ុប និងឥណ្ឌា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំសម្បើម។  មហាកិច្ចព្រមព្រៀងនេះ  ជំរុញឲ្យ ឥណ្ឌានិងសហភាពអឺរ៉ុប ក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង បន្ទាប់ពីភាគីនីមួយៗ សុទ្ធតែរកផ្លូវគេចចេញពីផលវិបាកនៃរនាំងពន្ធគយរបស់អាមេរិក និងនយោបាយរឹតត្បិតការនាំចេញវត្ថុធាតុដើមរបស់ចិន។ ​

បាតុកម្មនៅអ៊ីរ៉ង់៖ អង្គការ​ឯករាជ្យ​​អះអាងថា ចំនួន​មនុស្ស​ស្លាប់​​មាន​ជាង​​៦០០០នាក់

ចំនួន​ប្រជាជន​អ៊ីរ៉ង់ដែលស្លាប់​​​​ ក្នុង​ចលនា​​បាតុកម្ម​ដើមខែមករានេះ​​ គឺមិនមែនជាង​៣០០០

បាតុកម្មនៅអ៊ីរ៉ង់៖ អង្គការ​ឯករាជ្យ​​អះអាងថា ចំនួន​មនុស្ស​ស្លាប់​​មាន​ជាង​​៦០០០នាក់

ចំនួន​ប្រជាជន​អ៊ីរ៉ង់ដែលស្លាប់​​​​ ក្នុង​ចលនា​​បាតុកម្ម​ដើមខែមករានេះ​​ គឺមិនមែនជាង​៣០០០នាក់ទេ តែ​មានដល់ទៅ​ជាង​៦០០០នាក់។ នេះ​បើផ្អែកតាមការបូកសរុប របស់អង្គការ​ក្រៅឯករាជ្យ​។ ជាងនេះទៀត ក្រុម​អង្គការ​ក្រៅរដ្ឋាភិបា​ល កំពុងតែពិនិត្យ​តាមដាន តួលេខមួយទៀត ដែល​អះអាងថា អាចមានប្រជាជនអ៊ីរ៉ង់ ១ម៉ឺន​៧ពាន់នាក់ ដែលស្លាប់​ដោយការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់របបផ្តាច់ការ​អ៊ីស្លាមអ៊ីរ៉ង់ ក្នុងរវាង​៣សប្តាហ៍​មកនេះ​។

តើកម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះពីក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ?

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចចិត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា កម្ព

តើកម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះពីក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំ?

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចចិត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ។ អ្នកឃ្លាំមើលសង្គម និងនយោបាយកម្ពុជាមួយចំនួនបានសាទរចំពោះជំហរកម្ពុជា ដែលមិនរារែកនឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ។ កម្ពុជាចូលរួម ដោយសម្អាងលើហេតុផលថា អាមេរិកក្រោមការគ្រប់គ្រងរបស់លោក ត្រាំ បានខិតខំបញ្ចប់ជម្លោះនានានៅជុំវិញពិភពលោក ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែរ។ តែអ្នកវិភាគខ្លះទៀតយល់ថា ក្រុមប្រឹក្សានេះនឹងមិនហុចប្រយោជន៍ច្រើនដល់កម្ពុជានោះឡើយ។ តើជារឿងត្រឹមត្រូវដែរទេ សម្រាប់កម្ពុជា ដែលសម្រេចចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព?

កម្ពុជាទទូចឲ្យអ្នក​រាយការណ៍​ពិសេស UN ​ ចាត់វិធាន​ការលើថៃ​ ចំពោះការបំពានលើសិទ្ធិពលរដ្ឋខ្មែរ

គណៈ​កម្មា​ធិកា​រ​សិទ្ធិ​ម​នុស្សកម្ពុជា បាន​ចេញ​មុខ​តវ៉ា​ជា​ថ្មីទៅអង្គការ​សហ​ប្រជាជាតិ​ក

កម្ពុជាទទូចឲ្យអ្នក​រាយការណ៍​ពិសេស UN ​ ចាត់វិធាន​ការលើថៃ​ ចំពោះការបំពានលើសិទ្ធិពលរដ្ឋខ្មែរ

គណៈ​កម្មា​ធិកា​រ​សិទ្ធិ​ម​នុស្សកម្ពុជា បាន​ចេញ​មុខ​តវ៉ា​ជា​ថ្មីទៅអង្គការ​សហ​ប្រជាជាតិ​ក្នុង​ករណីដែល​ពល​រដ្ឋ​ភៀស​សឹក​ខ្មែរ​ជាង​ ១១​ម៉ឺន​នាក់ មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​រៀងៗខ្លួន​បាន​​ ក្រោយ​ផ្ទះ​សំបែង​របស់​ពួក​គេរ​ង​ការ​បំផ្លាញ​ដោយ​យោថា​ថៃ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មា​ធិកា​រ​សិទ្ធិ​ម​នុស្សកម្ពុជាចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦​​ ខែ​មករា​ ឆ្នាំ២០២៦​។​ លើសពីនេះ​ គណៈ​កម្មា​ធិកា​រ​សិទ្ធិ​ម​នុស្សកម្ពុជាបាន​ទទូ​ច​ឱ្យ​អង្គកា​រ​សហ​ប្រជាជាតិ(UN)​​ចាត់វិធានការ​ចំពោះ​ទង្វើ​របស់​ថៃ​ និង​ទាមទា​ឱ្យ​រដ្ឋា​ភិ​បាល​ទីក្រុង​បាងកក​ទទួល​ខុ​ស​ត្រូវ​ចំពោះ​សកម្ម​ភាព​យោធា​​ខ្លួន​។

ក្រសួងការបរទេសកម្ពុជា៖ ការបញ្ជូន ចេន ហ្ស៊ី ទៅប្រទេសចិនវិញ គឺស្របតាមនីតិវិធីច្បាប់

ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជា

ក្រសួងការបរទេសកម្ពុជា៖ ការបញ្ជូន ចេន ហ្ស៊ី ទៅប្រទេសចិនវិញ គឺស្របតាមនីតិវិធីច្បាប់

ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជាតិខ្មែរ និងការបញ្ជូនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនវិញ គឺជាវិធានការច្បាប់ស្របតាមអធិបតេយ្យភាពរបស់កម្ពុជា និងបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងដំណើរការទទួលបានសញ្ជាតិខ្មែរ។ តាមក្រសួងការបទេសកម្ពុជា សកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងយុត្តិធម៌ជាមួយប្រទេសចិនផងដែរ។ 

បារាំង ​មិនខ្លាច​នឹង​​ចាប់នាវាដឹកប្រេង​រុស្ស៊ី ជាលើកទី២

កងទ័ពជើងទឹកបារាំង បានធ្វើ​អន្តរាគមន៍ ចាប់នាវាដឹក​ប្រេងមួយ​គ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា

បារាំង ​មិនខ្លាច​នឹង​​ចាប់នាវាដឹកប្រេង​រុស្ស៊ី ជាលើកទី២

កងទ័ពជើងទឹកបារាំង បានធ្វើ​អន្តរាគមន៍ ចាប់នាវាដឹក​ប្រេងមួយ​គ្រឿង ឈ្មោះ Grinch ដែលត្រូវសង្ស័យថា ​​ដឹកប្រេងរុស្ស៊ី ដើម្បី​បញ្ជៀស​ទណ្ឌកម្មអន្តរជាតិ​។ ក្រុម​កម្មករ និង​ ប្រធានក្រុម​នាវិក​ របស់​នាវា​នេះ សុទ្ធតែ​ជាជនជាតិ​ឥណ្ឌា។ ក្នុងពេល​ភ្លាមៗ​​ រដ្ឋាភិបាលក្រុងម៉ូស្កូ និង​រដ្ឋាភិបាល​ក្រុង​ញូវដែលី មិនទាន់​បញ្ចេញប្រតិកម្ម​អ្វីទេ។​

តៃវ៉ាន់តាមដានកៀកកិតការវិវត្តយោធាចិន ក្រោយចិនស៊ើបអង្កេតឧត្តមសេនីយ២នាក់ពីបទពុករលួយ

អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងក

តៃវ៉ាន់តាមដានកៀកកិតការវិវត្តយោធាចិន ក្រោយចិនស៊ើបអង្កេតឧត្តមសេនីយ២នាក់ពីបទពុករលួយ

អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការវិវត្ត និងការផ្លាស់ប្តូរក្នុងជួរដឹកនាំយោធាចិន។ ការប្រកាសរបស់តៃវ៉ាន់យ៉ាងដូច្នេះ ​ធ្វើឡើងក្រោយពីរដ្ឋអំណាចកុម្មុនិស្តចិន ទម្លាយដំណឹង​ថា ឧត្តមសេនីយផ្កាយមាស៣ ចំនួន ២នាក់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញ ការរំលោភច្បាប់ និងបំពានវិន័យរបស់បក្ស។

មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល

៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុ

មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល

៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជក​ម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕

កម្មកររោងចក្រត្រាយអាំហ្វិន ដ្រេហ្គនតវ៉ាបិទផ្លូវជាតិលេខ៣ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍

កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន

កម្មកររោងចក្រត្រាយអាំហ្វិន ដ្រេហ្គនតវ៉ាបិទផ្លូវជាតិលេខ៣ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍

កម្មករ កម្មការិនីកាត់ដេររាប់រយនាក់នៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខេមបូឌា(Triumphant Dragon Cambodia) ចំនួន២ទីតាំង គឺទី១ស្ថិតនៅក្នុងខេត្តតាកែវ និងទី២ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នា និងបិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ជាសាច់ប្រាក់ចំពោះការបន្តធ្វើការដោយគ្មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ នេះបើតាមសហជីព ដែលការពារប្រយោជន៍កម្មករ។ តែមន្ត្រីក្រសួងការងារកម្ពុជាបានអះអាងថា កម្មករបានបញ្ឈប់បាតុកម្មរបស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនបានព្រមព្រៀងតាមសំណើរបស់កម្មករ។

លោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម

លោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី។ តាមលោក ប៉ែន បូណា អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។

ជម្លោះខ្មែរ-ថៃ៖ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯ

ជម្លោះខ្មែរ-ថៃ៖ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំងបានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិនានាចាត់ទុកការត្រៀមផ្តល់ឯកសារដោយភាគីបារាំងពេលនេះថា ជារបត់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់កម្ពុជា ក្នុងដំណើរការស្វែងរកយុត្តិធម៌ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ខណៈដែលថៃត្រៀមបោះឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញក៏បានលើកឡើងដែរថា ភាពស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ។ តែវាជាភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើកម្ពុជាគួរពន្លឿនដំណោះស្រាយ ឬរង់ចាំថៃបោះឆ្នោតហើយ?

ការ​បោះឆ្នោតនៅភូមាឈានដល់ដំណាល់កាលចុងក្រោយ ជាមួយ​ជ័យជំនះដោយ​ឥតភ្ញាក់​ផ្អើល​របស់​គណ​​បក្សយោធានិយម

ការបោះឆ្នោត​សភានៅ​​​ភូមា​ បាន​ឈានមកដល់ដំណាក់​កាលចុងក្រោយ​ហើយ កាលពីថ្ងៃអាទិត្យ​ទី​២៥មករា

ការ​បោះឆ្នោតនៅភូមាឈានដល់ដំណាល់កាលចុងក្រោយ ជាមួយ​ជ័យជំនះដោយ​ឥតភ្ញាក់​ផ្អើល​របស់​គណ​​បក្សយោធានិយម

ការបោះឆ្នោត​សភានៅ​​​ភូមា​ បាន​ឈានមកដល់ដំណាក់​កាលចុងក្រោយ​ហើយ កាលពីថ្ងៃអាទិត្យ​ទី​២៥មករា។ តាមការគ្រោងទុក លទ្ធផល​នឹងត្រូវប្រកាស​នៅចុងសប្តាហ៍នេះ។ តែយ៉ាងណា លទ្ធផលចុងក្រោយនោះ ​គឺគ្មាន​អ្វី​​ផ្ញាក់​ផ្អើលឡើយ ពោល​​គឺគណបក្ស​យោធានិយម USDP ដែលស្និទ្ធនិងរបបសឹកភូមា ដែល​នឹងប្រមូលបាន​អាសនៈសឹងទាំងស្រុង​នៅក្នុងសភា​​។

លោកត្រាំគំរាមដំឡើងពន្ធ១០០% លើទំនិញកាណាដា ដោយសារខឹងកាណាដាងាកទៅរកចិន

ក្រោយពីកាណាដាចាប់ដៃរកស៊ីជាមួយចិន នៅថ្ងៃសៅរ៍ ទី២៤ មករា លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធ១០០%

លោកត្រាំគំរាមដំឡើងពន្ធ១០០% លើទំនិញកាណាដា ដោយសារខឹងកាណាដាងាកទៅរកចិន

ក្រោយពីកាណាដាចាប់ដៃរកស៊ីជាមួយចិន នៅថ្ងៃសៅរ៍ ទី២៤ មករា លោកដូណាល់ ត្រាំបានគំរាមដំឡើងពន្ធ១០០% លើទំនិញកាណា នាំចូលទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិកថែមទាំងបានប្រមាថនាយករដ្ឋមន្រ្តីកាណាលោក ម៉ាក ខានី ដោយបានហៅលោក ថា«អភិបាល» ដែលបង្ហាញពីមហិច្ឆតាចង់យកកាណាធ្វើជារដ្ឋទី៥១របស់អាមេរិក។

មហាព្យុះទឹកកកដ៏កម្រ កំពុងបោកសង្គ្រុបលើរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ព្យុះទឹកកកដ៏កំណាចបានបោកបក់មកលើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាន

មហាព្យុះទឹកកកដ៏កម្រ កំពុងបោកសង្គ្រុបលើរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ព្យុះទឹកកកដ៏កំណាចបានបោកបក់មកលើរដ្ឋជាច្រើន ដែលស្ថិតនៅភាគកណ្តាល និងភាគឦសាន។ ជើងហោះហើរប្រមាណ ១៤០០០ ត្រូវលុបចោលទាំងស្រុង។ នៅចុងសប្តាហ៍នេះ អភិបាលរដ្ឋចំនួន២០បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន និងអំពាវនាវឲ្យប្រជាជនសំងំក្នុងផ្ទះ ដោយសារសីតុណ្ហភាពចុះត្រជាក់ខ្លាំង។

អាមេរិក៖ ​​ផ្ទុះ​បាតុកម្ម​កាន់តែខ្លាំងឡើងនៅ​​មីណេអាប៉ូលីស​ ក្រោយ ICE បាញ់សម្លាប់​មនុស្សម្នាក់ទៀត

កាលពីថ្ងៃសៅរ៍​ទី​២៤​មករា កម្លាំងសមត្ថកិច្ច​​​អាមេរិក​ បាន​បា​ញ់គ្រាប់កាំភ្លើងបណ្តាល​​ឲ្

អាមេរិក៖ ​​ផ្ទុះ​បាតុកម្ម​កាន់តែខ្លាំងឡើងនៅ​​មីណេអាប៉ូលីស​ ក្រោយ ICE បាញ់សម្លាប់​មនុស្សម្នាក់ទៀត

កាលពីថ្ងៃសៅរ៍​ទី​២៤​មករា កម្លាំងសមត្ថកិច្ច​​​អាមេរិក​ បាន​បា​ញ់គ្រាប់កាំភ្លើងបណ្តាល​​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ទៀត នៅឯទីក្រុង​មីណេអាប៉ូលីស​។ កំហឹងបាតុកម្មតវ៉ា បានផ្ទុះកាន់តែខ្លាំងឡើងនៅទីក្រុងនេះ ជាទី​ដែល​នគរបាល​អន្តោប្រវេសន៍​អាមេរិក ហៅកាត់ថា ICE បានបើកប្រតិបត្តិការ ចុះចាប់ជនអន្តោប្រវេសន៍​​ខុសច្បាប់​​​ជាង​​២សប្តាហ៍​​មកនេះ​។ បាតុកម្ម​បាន​ផុសផុលដែរ នៅតាមទីក្រុងនិងរដ្ឋផ្សេងៗទៀត ទាមទារ​ឲ្យ​លោកដូណាល់ ត្រាំតែបញ្ឈប់​ប្រតិបត្តិការដ៏ហិង្សា ​របស់​នគរបាល​អន្តោប្រវេសន៍​​​នេះ​​ជាបន្ទាន់​។

ផែនការសន្តិភាពហ្កាហ្សា៖ ជំនួបរវាងមនុស្សជំនិតរបស់លោកត្រាំ និងលោកនេតាន់យ៉ាហ៊ូ នៅអ៊ីស្រាអែល

ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងកូនប្រសាររបស់លោកត្រាំ បានធ្វើដំណើរទៅអ៊ីស្រ

ផែនការសន្តិភាពហ្កាហ្សា៖ ជំនួបរវាងមនុស្សជំនិតរបស់លោកត្រាំ និងលោកនេតាន់យ៉ាហ៊ូ នៅអ៊ីស្រាអែល

ប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងកូនប្រសាររបស់លោកត្រាំ បានធ្វើដំណើរទៅអ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៤ មករា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមិន នេតាន់យ៉ាហ៊ូ ស្តីអំពីផែនការសនិ្តភាពហ្កាហ្សាដំណាក់កាលទី២។ ដំណើរទស្សនកិច្ចរបស់មនុស្សជំនិតប្រធានាធិបតីអាមេរិក ធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំ បានប្រកាសអំពីគម្រោងប្រែក្លាយតំបន់ហ្កាហ្សាជាទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាត នៅតំបន់មជ្ឈិមបូព៌ា។  

អាហ្វហ្កានីស្ថាន​៖ ស្លាប់យ៉ាងហោចជាង​៦០នាក់ ដោយ​អាកាសធាតុត្រជាក់ធ្លាក់ព្រិលទឹកកក៣ថ្ងៃជាប់គ្នា

សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំង នៅអាហ្វហ្កានីស្ថាន​ ក្នុងសប្តាហ៍​នេះ។​​ រវាងពីថ្ងៃ​ពុធ

អាហ្វហ្កានីស្ថាន​៖ ស្លាប់យ៉ាងហោចជាង​៦០នាក់ ដោយ​អាកាសធាតុត្រជាក់ធ្លាក់ព្រិលទឹកកក៣ថ្ងៃជាប់គ្នា

សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំង នៅអាហ្វហ្កានីស្ថាន​ ក្នុងសប្តាហ៍​នេះ។​​ រវាងពីថ្ងៃ​ពុធ ដល់ថ្ងៃសុក្រ ទី​២៣មករា ព្រិលទឹកកកបានធ្លាក់ លាយ​ឡំដោយ​ទឹកភ្លៀងផង បាន​បណ្តាល​ឲ្យស្លាប់មនុស្ស​យ៉ាងហោច​៦១នាក់​។ ផ្អែកតាមអាជ្ញាធរអាហ្វហ្កានីស្ថាន ភាគីច្រើននៃជនរងគ្រោះ គឺស្លាប់​ដោយ​ដំបូល​ផ្ទះបាក់សង្កត់ ដោយសារតែមិនអាចទប់ជាប់នឹងទម្ងន់​របស់ព្រិលទឹកកក​។​

ផ្ទុះ​បាតុកម្ម​កាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹង​នគរបាល​អន្តោប្រវេសន៍ ICE

លោកដូណាល់ ត្រាំ​ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏​កំពុងតែរងការស្អប់

ផ្ទុះ​បាតុកម្ម​កាន់តែធំទៅៗ នៅរដ្ឋមីណេសូតា ប្រឆាំងនឹង​នគរបាល​អន្តោប្រវេសន៍ ICE

លោកដូណាល់ ត្រាំ​ មិនត្រឹមតែត្រូវគេរិះគន់ពីខាងក្រៅនោះទេ ក្នុងស្រុកវិញក៏​កំពុងតែរងការស្អប់ខ្ពើមដែរ​។ នៅរដ្ឋមីណេសូតា មានបាតុកម្ម​​ កុបកម្ម ជាង​២សប្តាហ៍​​មកហើយ ដើម្បី​​ប្រឆាំងនឹង​​សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ហៅកាត់ថា ICE ដែលលោកដូណាល់ ត្រាំបានបង្កើតឡើង ដើម្បីចុះចាប់ជនអន្តោប្រវេសន៍ខុសច្បាប់​។​ បាតុកម្ម​បាន​ផ្ទុះឡើង​ បន្ទាប់ពី​នគរបាលអន្តោប្រវេសន៍ បានបាញ់សម្លាប់ស្ត្រីម្នាក់​ដោយ​ចោទថា​មិនសហការ​។ ហើយ​កំហឹងតវ៉ានេះ បាន​ផ្ទុះកាន់តែខ្លាំងឡើង បន្ទាប់​​ពី​ក្មេងប្រុសអាយុ​៥ឆ្នាំម្នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន​ ដោយ​ចោទថាឪពុកម្តាយរបស់​ក្មេងនេះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់​។

លោកស្តាមឺទាមទារឲ្យលោកត្រាំ សុំទោស ចំពោះសំដីប្រមាថមើលងាយមកលើសម្ព័ន្ធមិត្តអូតង់

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ ម

លោកស្តាមឺទាមទារឲ្យលោកត្រាំ សុំទោស ចំពោះសំដីប្រមាថមើលងាយមកលើសម្ព័ន្ធមិត្តអូតង់

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ មកលើរដ្ឋសមាជិកសម្ព័ន្ធមិត្តអូតង់។ ការបញ្ចេញប្រតិកម្មរបស់លោក ស្តាមឺ ធ្វើឡើងបន្ទាប់ពីលោកត្រាំ បានចោទក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ ថាមិនបានបញ្ជូនកងទ័ពទៅឈរជើងនៅជួរមុខ អំឡុងពេលបំពេញបេសកកម្ម នៅអាហ្វហ្កានីស្ថាន។ ប្រមុខដឹកនាំអង់គ្លេសបានចាត់ទុកពាក្យសំដីរបស់ចៅហ្វាយសេតវិមាន ថាជា«ការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ» ដល់គ្រួសាររបស់ទាហានអូតង់ ដែលបានពលីជីវិត និងទាមទារឲ្យលោកត្រាំ សុំទោស។

អ្នកជម្រះបញ្ជីប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារព្រីនស៍ឲ្យទៅធនាគារផ្សេង

ដើម្បី​រ​ម្លាយទ្រព្យសកម្មរបស់​ធនាគារ ព្រីនស៍ ទៅជាសាច់ប្រាក់(Cash)សម្រាប់ទូទាត់ឲ្យបានជាអតិបរ

អ្នកជម្រះបញ្ជីប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារព្រីនស៍ឲ្យទៅធនាគារផ្សេង

ដើម្បី​រ​ម្លាយទ្រព្យសកម្មរបស់​ធនាគារ ព្រីនស៍ ទៅជាសាច់ប្រាក់(Cash)សម្រាប់ទូទាត់ឲ្យបានជាអតិបរមានូវ​ផល​ប្រយោជន៍​របស់​អ្នក​ដាក់​ប្រាក់​បញ្ញើ និង​ម្ចាស់​បំណុលនោះ អ្នក​ជម្រះ​បញ្ជីបានប្រកាសលក់កញ្ចប់​ឥណទានរបស់​ធនាគារនេះ ទៅឲ្យ​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុនានា។ នេះជាការ​គូសបញ្ជាក់​របស់​ក្រុម​ហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត អាក់ខោនធីង ដែលជាក្រុម​ហ៊ុនទទួលបាន​ការ​តែងតាំងពីធនាគារជាតិនៃកម្ពុជា ឲ្យធ្វើជាអ្នកជម្រះបញ្ជីឲ្យធនាគារ ព្រីនស៍។ ធនាគារ ព្រីនស៍ ដែលត្រូវបានផ្អាកសកម្មភាព បន្ទាប់ពី ​លោក ចេន ហ្ស៊ី ត្រូវបានចាប់​ខ្លួនបញ្ជូនទៅឲ្យចិនវិញ ក្រោមបទចោទពាក់ព័ន្ធ​នឹង​ការរកស៊ីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់។

អ៊ូហ្គង់ដា៖ សកម្មជន​ប្រឆាំងច្រើន​សិបនាក់ត្រូវទាហានបាញ់សម្លាប់​ ក្រោយជំទាស់​​លទ្ធផល​​បោះឆ្នោត

នៅប្រទេសអាហ្វ្រិក អ៊ូហ្គង់ដា ​សកម្មជននិងអ្នក​នយោបាយ​បក្សប្រឆាំង​ ​​ប្រមាណ ៣០ នាក់ ត្រូវ ពួក

អ៊ូហ្គង់ដា៖ សកម្មជន​ប្រឆាំងច្រើន​សិបនាក់ត្រូវទាហានបាញ់សម្លាប់​ ក្រោយជំទាស់​​លទ្ធផល​​បោះឆ្នោត

នៅប្រទេសអាហ្វ្រិក អ៊ូហ្គង់ដា ​សកម្មជននិងអ្នក​នយោបាយ​បក្សប្រឆាំង​ ​​ប្រមាណ ៣០ នាក់ ត្រូវ ពួក​​ទាហាន ​បាញ់សម្លាប់ ពីព្រោះតែមិនទទួល​យក​​លទ្ធផល​បោះឆ្នោតប្រធានាធិបតី។​​ លើសពីនេះទៀត​ ​បាតុករ​យ៉ាងហោច​​ ​២ ០០០ នាក់​ ត្រូវអាជ្ញាធរចាប់ខ្លួន​​។ ​ ​ប្រមុខ​ដឹកនាំ​បក្សប្រឆាំង​ កំពុងតែ​រត់​គេច​ខ្លួនដើម្បីសុវត្ថិភាព។ តែមេបក្សប្រឆាំង​ក៏​បាន​ប្រកាស​ឲ្យប្រជា​ពលរដ្ឋ ត្រូវ​តែបន្ត​​​ងើប​ឈរ​ធ្វើបាតុកម្ម​ដោយសន្តិវិធី និង​ឈប់​ស្តាប់​បង្គាប់​រដ្ឋអំណាច​ ។ 

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?

បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយ

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?

បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។

OCCRP៖ ហេតុអ្វីកម្ពុជាក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ?

ក្រោមការដឹកនាំប្រទេសដោយឯកបក្សអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្ត

OCCRP៖ ហេតុអ្វីកម្ពុជាក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ?

ក្រោមការដឹកនាំប្រទេសដោយឯកបក្សអស់ជាច្រើនទសវត្សរ៍ កម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្តិឧក្រិដ្ឋកម្ម​អនឡាញ។ គឺជាឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំដែលមានការរៀបចំដោយបណ្តាញឧក្រិដ្ឋជនបរទេស និងមានការជួយជ្រោម​ជ្រែងពីអ្នកមានអំណាចនៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយ ឬ OCCRP នៅថ្ងៃទី១៦ មករា។ តែ OCCRP ក៏បាន​កត់​សម្គាល់ឃើញពីការខ្នះខ្នែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញសព្វថ្ងៃដែរ។ ទោះជាយ៉ាងណា អង្គការសារព័ត៌មានអន្តរជាតិមួយនេះមិនជឿថា ប្រតិបត្តិការមួយនេះអាចឈានទៅកំចាត់បណ្តាញ​ឧក្រិដ្ឋជន​អនឡាញបានទាំងស្រុងទេ។

លោក ហ៊ុន សែន អបអរលោក តូ ឡឹម ដែលបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានផ្ញើលិខិតអបអរលោក តូ ឡឹម ដែលត្រូវជ្រើសតាំងជាអគ្គលេខាធិ

លោក ហ៊ុន សែន អបអរលោក តូ ឡឹម ដែលបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានផ្ញើលិខិតអបអរលោក តូ ឡឹម ដែលត្រូវជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមសារជាថ្មី។ ក្នុងលិខិតផ្ញើជូនលោក តូ ឡឹម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មេបក្សកាន់អំណាចកម្ពុជាសង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា វៀតណាម នឹងកាន់​តែស៊ីជម្រៅបន្ថែមទៀត ។

នាយករដ្ឋមន្ត្រីជប៉ុន រំលាយសភា និង​បោះឆ្នោត​ឡើងវិញ ដើម្បីស្តារប្រជាប្រិយភាព

នៅប្រទេស​ជប៉ុន ប្រឈម​នឹង​ស្ថានការណ៍​​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែធ្លាក់ដុនដាប ពី​ព្រោះត

នាយករដ្ឋមន្ត្រីជប៉ុន រំលាយសភា និង​បោះឆ្នោត​ឡើងវិញ ដើម្បីស្តារប្រជាប្រិយភាព

នៅប្រទេស​ជប៉ុន ប្រឈម​នឹង​ស្ថានការណ៍​​សេដ្ឋកិច្ច​ក្នុងស្រុក​កាន់តែធ្លាក់ដុនដាប ពី​ព្រោះតែ​អតិផរណាទំនិញ​ឡើងថ្លៃខ្ពស់, លោកស្រីនាយករដ្ឋមន្ត្រី​ តាកាអ៊ីជី សាណាអេ បាន​សម្រេច​ចិត្ត​ប្រកាស​រំលាយ​រដ្ឋសភា និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ នៅ​២សប្តាហ៍​ខាងមុខ​។ ដោយហ៊ាន​សម្រេច​ចិត្ត​យ៉ាងដូច្នេះ លោកស្រី​ តាកាអ៊ីជី សាណាអេ សង្ឃឹមថា​នឹងអាច​ស្តារ​​ប្រជាប្រិយភាពមុខមាត់គណបក្ស​កាន់អំណាច​ ឡើងវិញ។ 

អ៊ុយក្រែន រុស្ស៊ី និង​អាមេរិក​ប្រជុំគ្នា​នៅអាប៊ូដាប៊ី ខណៈ​បញ្ហា​​ទឹកដី​នៅតែមិនទាន់​មានដំណោះស្រាយ

ថ្ងៃព្រហស្បតិ៍​ទី២២មករា នៅទីក្រុងដាវ៉ូស លោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេន​ស្គី បានជួបប្រជុំ

អ៊ុយក្រែន រុស្ស៊ី និង​អាមេរិក​ប្រជុំគ្នា​នៅអាប៊ូដាប៊ី ខណៈ​បញ្ហា​​ទឹកដី​នៅតែមិនទាន់​មានដំណោះស្រាយ

ថ្ងៃព្រហស្បតិ៍​ទី២២មករា នៅទីក្រុងដាវ៉ូស លោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេន​ស្គី បានជួបប្រជុំគ្នាប៉ុន្មាននាទី​ ដើម្បីនិយាយអំពីអនាគត​កិច្ចព្រមព្រៀងសន្តិភាព​។ ស្របពេលជាមួយ​​​គ្នានេះដែរ ប្រេសិតតំណាងរបស់លោកដូណាល់ ត្រាំ ក៏បានទៅជួប​លោកពូទីននៅម៉ូស្គូដែរ។ ភាគីទាំង​៣ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក​ បានណាត់ជួបគ្នានៅអាប៊ូដាប៊ីនៅថ្ងៃសុក្រនេះ ដើម្បីនិយាយ​​លម្អិត​។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់មួយ ទាក់ទិននឹង​​បញ្ហា​ទឹកដី​តំបន់ភាគីខាងកើតអ៊ុយក្រែន នៅតែមិនទាន់មាន​ដំណោះស្រាយ​នៅឡើយទេ។

តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាព​​ព្រមទាំង​​មហិច្ឆតាអ្វីខ្លះ?

មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង​ បានក្លាយជា​តំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែល

តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាព​​ព្រមទាំង​​មហិច្ឆតាអ្វីខ្លះ?

មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង​ បានក្លាយជា​តំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែល​ញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែល​លោកដូណាល់ ត្រាំ បានប្រកាស ដើម្បី​ផ្តល់អំណះអំណាងថា​ហេតុអ្វី បានជាលោកត្រូវការ​គ្រប់គ្រ​ងកោះហ្ក្រូអិនឡង់ដ៍​។ ជាការពិតមួយ ដែលថា​តំបន់អាកទិក បានក្លាយ​ជាផ្លូវ​ចរាចណ៍ទំនិញ​កាន់តែងាយ​ស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើ​ឲ្យ​​ទឹកកករលាយ។ ប្រមាណ​ជាង​១០ឆ្នាំមកហើយ ដែល​ចិននិងរុស្ស៊ី បានរួម​សហការគ្នា ទាំងក្នុង​ការដឹកជញ្ជូន​ទំនិញ​និង​វិស័យ​កងទ័ព នៅក្នុងតំបន់នេះ​។

ចិន បន្តវិនិយោគទុន​គម្រោងផ្លូវ​សូត្រថ្មី យ៉ាងសស្រាក់សស្រាំ

​​មហាយក្សចិន បន្តជំរុញ​សន្ទុះល្បឿន​គម្រោង​ផែនការ​ផ្លូវសូត្រ​ថ្មី យ៉ាងសស្រាក់សស្រាំ។ ពី​ម

ចិន បន្តវិនិយោគទុន​គម្រោងផ្លូវ​សូត្រថ្មី យ៉ាងសស្រាក់សស្រាំ

​​មហាយក្សចិន បន្តជំរុញ​សន្ទុះល្បឿន​គម្រោង​ផែនការ​ផ្លូវសូត្រ​ថ្មី យ៉ាងសស្រាក់សស្រាំ។ ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​រដ្ឋអំណាច​ក្រុង​ប៉េកាំង ចាក់បញ្ចូល​ថវិកា​ច្រើ​នសន្ធឹកសន្ធាប់​ នៅក្នុង​គម្រោង​វិនិយោគផ្លូវសូត្រ​ថ្មី​នេះ ដើម្បី​ធានា​ដល់​មហិច្ឆតា រក្សាប្រភព​ធនធាន និងថាមពល ​ហើយ​បន្តរក្សាលំនឹងឥទ្ធិពលចិន នៅ​បណ្តាប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។ 

លោកដូណាល់ ត្រាំ ប្រកាស​បើកសម្ពោធ “​ក្រុមប្រឹក្សា​​សន្តិភាព” ជាផ្លូវការ

នៅវេទិកាសេដ្ឋកិច្ចពិភពលោក​ក្រុងដាវ៉ូស ព្រឹក​ថ្ងៃ​ទី​២២មករា លោកដូណាល់ ត្រាំ បាន​ប្រកាសបើក

លោកដូណាល់ ត្រាំ ប្រកាស​បើកសម្ពោធ “​ក្រុមប្រឹក្សា​​សន្តិភាព” ជាផ្លូវការ

នៅវេទិកាសេដ្ឋកិច្ចពិភពលោក​ក្រុងដាវ៉ូស ព្រឹក​ថ្ងៃ​ទី​២២មករា លោកដូណាល់ ត្រាំ បាន​ប្រកាសបើក​ “ក្រុមប្រឹក្សាសន្តិភាព” ដែលជាការផ្តួចផ្តើមរបស់​លោកផ្ទាល់ ដើម្បី​ដោះស្រាយបញ្ហាជម្លោះនាៗ ​នៅ​​ទូទាំងពិភពលោក​​។ ក្រុមប្រឹក្សា​របស់​លោកដូណាល់ ត្រាំ​ នេះ នឹងមក​ប្រជែង​ដោយ​ផ្ទាល់ ជាមួយ​នឹង​អង្គការសហប្រជាជាតិ ដែលជាស្ថាប័ន​អន្តរជាតិកំពូល​ តាំងតែពី​ក្រោយ​ចប់សង្គ្រាម​លោក​លើកទី​២​​។ 

Get more results via ClueGoal