លោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ
newsare.net
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមលោក ប៉ែន បូណា៖ កម្ពុជាបានតវ៉ាទៅភាគីថៃជិត៧០០លើកក្នុងរយៈពេល ៦ខែចុងក្រោយ
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី។ តាមលោក ប៉ែន បូណា អំឡុងពេល ៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក។ Read more














